កម្ពុជា និងក្រុមប្រទេសនៅអឺរ៉ុប រួមជាមួយដៃគូនានាសន្យាបន្តកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋ និងការគ្រប់គ្រងធនធានធម្មជាតិ នៅកម្ពុជា។ នេះជាការប្តេជ្ញាចិត្ត នៅក្នុងសេចក្តីប្រកាសរួមមួយរវាងក្រសួងកសិកម្ម និងសហភាពអឺរ៉ុប នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។ កិច្ចសហការជាមួយក្រុមប្រទេសនៅអឺរ៉ុបបានលើកកម្ពស់ស្តង់ដារសុវត្ថិភាពចំណីអាហារ និងបានបើកឱកាសឱ្យកម្ពុជានាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃខ្ពស់។
កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃចន្ទ ទី១៧សីហា។ ការតែងតាំងនេះធ្វើឡើងក្រោយពេលដែលលោក កឹម សុខា បាននាំកញ្ញា កឹម មនោវិទ្យា ទៅជួបលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី១៦សីហា។ រីឯលោក កឹម សុខា មេដឹកនាំអតីតបក្សប្រឆាំងវិញ គេនៅមិនដឹងថា តើលោកនឹងអាចទទួលបានតំណែងដូចកូនស្រី ឬបន្តរក្សាមរតកនយោបាយក្នុងនាមជាមេដឹកនាំអតីតបក្សប្រឆាំងឬយ៉ាងណា។ អ្នកឃ្លាំមើលនយោបាយកម្ពុជាមួយចំនួននៅរារែកក្នុងការសន្និដ្ឋាន និងខ្លះទៀតយល់ថា ជីវិតនយោបាយជាអ្នកប្រឆាំងរបស់លោក កឹម សុខា បានដើរដល់ទីបញ្ចប់ ក្រោយពេលកូនស្រីរបស់លោកទទួលតំណែងក្នុងជួររដ្ឋាភិបាលរបស់ហ៊ុន ម៉ាណែត។
ជប៉ុននឹងធ្វើតេស្តសាកល្បងគ្រាប់មីស៊ីលអ៊ីពែរសូនិក និងគ្រាប់ផ្សេងៗទៀតនៅលើទឹកដីអូស្ត្រាលី។ នេះជាការប្រកាសរួមគ្នារបស់រដ្ឋមន្រ្តីការពារជាតិប្រទេសទាំងពីរ នៅក្នុងក្របខណ្ឌនៃទស្សនកិច្ចរបស់ប្រមុខការពារជាតិជប៉ុននៅរាជធានី កង់បេរ៉ា នៅថ្ងៃអង្គារទី ១៨សីហា។ នៅអូស្ត្រាលី រដ្ឋមន្រ្តីការពារជាតិជប៉ុនបានឆ្លៀតសង្កត់ធ្ងន់ពីសារៈសំខាន់នៃសហប្រតិបត្តិការយោធាជាមួយអាមេរិក និងកូរ៉េខាងត្បូង នៅមួយថ្ងៃក្រោយ ប្រធានាធិបតីអាមេរិក លោកត្រាំប្រកាសចាត់ទុកកូរ៉េខាងជើងថា មិនមែនជាប្រទេសគ្រោះថ្នាក់។ ឈាង បុប្ផាលម្អិតព័ត៌មាននេះ៖
ពលរដ្ឋមួយចំនួនសំដែងការខកចិត្ត ខណៈសកម្មជននយោបាយខ្លះទៀតសំដែងការសាទរ បន្ទាប់ពីកូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ត្រូវបានតែងតែជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ អ្នកដែលខកចិត្តបានចាត់ទុកការសម្រេចចិត្តទទួលយកតំណែងមួយនេះថា ជាការក្បត់ឆន្ទៈអ្នក ដែលធ្លាប់គាំទ្រ តែអ្នកដែលគាំទ្រ ចាត់ទុកថា នេះជាជម្រើសចុងក្រោយរបស់អ្នកនយោបាយត្រកូល«កឹម»។
លោក មីន អ៊ុងឡាំង ប្រធានាធិបតីភូមា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។នេះបើតាមការផ្សាយរបស់ព្រឹទ្ធសភាកម្ពុជានៅលើបណ្តាញសង្គមនៅថ្ងៃចន្ទទី ១៧សីហា។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ មិនត្រូវបានគេបង្ហើបឲ្យដឹងនៅឡើយ។ តែអ្នកវិភាគមើលឃើញថា ទស្សនកិច្ចរបស់លោក មីន អ៊ុងឡាំង នៅកម្ពុជាជាការពង្រឹងទំនាក់ទំនងទ្វេភាគី និងការពង្រឹងភាពស្របច្បាប់នៃរដ្ឋាភិបាលក្រុងណៃពិដោ ដែលបន្តរងការរិះគន់យ៉ាងខ្លាំងអំពីការរំលោភសិទ្ធិមនុស្ស។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃបានរាយការណ៍ថា ទាហានថៃម្នាក់បានរងរបួសដាច់ជើងម្ខាងដោយសារការផ្ទុះមីន អំឡុងពេលទាហានថៃធ្វើប្រតិបត្តិការបោសសម្អាតមីន នៅជិតតំបន់ Chong An Ma ក្នុងខេត្តអ៊ូប៊ុន រ៉ាត់ឆាត់ថានី(Ubon Ratchathani)។ បើតាមអ្នកនាំពាក្យកងទ័ពថៃថា ភាគីកម្ពុជាធ្លាប់ឈរជើង នៅទីតាំងនោះ។ មន្ត្រីក្រសួងការពារជាតិកម្ពុជាបានប្រតិកម្មភា្លម និងស្នើឲ្យភាគីថៃកុំទម្លាក់កំហុសមកលើកម្ពុជា។
គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានរកឃើញចំណុចខ្វះខាតមួយចំនួនក្នុងការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០២៥។ ការរកឃើញនេះត្រូវបានខុមហ្វ្រែល ចាត់ទុកថា ជាកញ្ចក់សម្រាប់បំភ្លឺផ្លូវ ដល់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ។
នៅថ្ងៃអង្គារ ទី ១៨ ខែសីហា រដ្ឋាភិបាលស្រីលង្កាប្រកាសធ្វើកំណែទម្រង់ប្រព័ន្ធតុលាការក្នុងទ្រង់ទ្រាយធំមួយដើម្បីដោះស្រាយសំណុំរឿងជាងមួយលានករណី ដែលកំពុងជាប់កកស្ទះ។ ប៉ុន្តែ ផែនការនេះកំពុងប្រឈមនឹងការប្តឹងជំទាស់ពីសមាគមមេធាវីដែលបារម្ភថា ការកែប្រែច្បាប់អាចប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការស្រីលង្កា។
ថ្ងៃចន្ទ ទី១៧សីហា រដ្ឋាភិបាលចិនបានរៀបចំពិធីប្រារព្ធរំឭកខួបកំណើត ១០០ឆ្នាំរបស់អតីតប្រធានាធិបតី លោក ចាង ហ្សេមីង ដែលបានកាន់អំណាចកំពូលរបស់បក្សនិងរដ្ឋ ចន្លោះឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០៣។ ប្រធានាធិបតីចិនបច្ចុប្បន្ន លោក ស៊ី ជីនពីង រំឭកអំពីគំរូដឹកនាំរបស់លោក ចាង ហ្សេមីង ដែលជំរុញប្រទេសជាតិឲ្យដើរចេញពីវិបត្តិ ស្មោះត្រង់នឹងទិសដៅបក្ស ហើយរក្សាតម្លៃស្ថិរភាពជាតិ មុនអ្វីៗទាំងអស់។
ប្រធានាធិបតីតៃវ៉ាន់លោក ឡៃ ឈីងទឿ បានប្រកាសនៅថ្ងៃចន្ទ ទី ១៧ ខែសីហា ថា រដ្ឋាភិបាលរបស់ខ្លួននឹងស្នើសុំថវិកាការពារជាតិសម្រាប់ឆ្នាំ ២០២៧ ដល់ចំនួនទឹកប្រាក់ ៣៥ពាន់លានដុល្លារអាមេរិក។ ការប្រកាសប្តេជ្ញាបង្កើនថវិកាការពារជាតិនេះបង្ហាញពីការពង្រឹងសមត្ថភាពការពារខ្លួនរបស់តៃវ៉ាន់ ខណៈចិនកំពុងតែដាក់សម្ពាធយោធា។
កាលពី៤ឆ្នាំកន្លះមុន សង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង បន្ទាប់ពីរុស្ស៊ីបានលើកទ័ពចូលឈ្លានពានទឹកដីអ៊ុយក្រែន។ ចាប់ពីពេលនោះមក គ្មាននរណាអាចស្មានដឹងមុនទេ ថាភាគីខាងណា ដែលនឹងអាចឈ្នះសង្គ្រាមនៅសមរភូមិ និងថាតើ នឹងអាចមានដំណោះស្រាយការទូតដែរឬទេ។ តែគិតមកត្រឹមពេលនេះ អ៊ុយក្រែនដែលត្រូវរុស្ស៊ីវាយប្រហារឈ្លានពាននោះ បានរលាស់ខ្លួនរៀបចំយុទ្ធសាស្ត្របានយ៉ាងល្អ ធ្វើឲ្យភ្លើងសង្គ្រាមត្រលប់ទៅឆេះនៅក្នុងទឹកដីរុស្ស៊ីវិញ តាមរយៈការវាយប្រហារដោយដ្រូនច្រើនរយគ្រឿងសឹងជារៀងរាល់ថ្ងៃ។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ខ្លួនបានស្នើទៅកាន់ព្រឹទ្ធសភាអាមេរិកឲ្យបង្កើតច្បាប់រុះរើឧក្រិដ្ឋកម្មឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍ជាចំហមួយ ដែលរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា អំពាវនាវឲ្យសហគមន៍អន្តរជាតិមានសកម្មភាពបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញដ៏ធំពីទឹកដីកម្ពុជា។
មកទល់រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តកណ្តាលរកឃើញសាកសពក្មេងប្រុស ២នាក់ ក្នុងចំណោមក្មេងប្រុស ៣នាក់ដែលបាត់ខ្លួនក្នុងហេតុការណ៍លិចទូកងខ្នាតអន្តរជាតិកាលពីថ្ងៃទី១៥សីហាកន្លងទៅ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ ទោះយ៉ាងណាអាជ្ញាធរខេត្តកណ្តាល កំពុងស្វែងរកយ៉ាងសកម្ម ក្មេងប្រុស ១នាក់ទៀត ដែលបន្តបាត់ខ្លួននៅឡើយ។ លោក គួច ចំរើន អភិបាលខេត្តកណ្តាលបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI បន្ថែមនៅថ្ងៃចន្ទទី១៧សីហានេះថា ក្មេងប្រុសដែលជាកូនម្ចាស់ទូក បានបបួលគ្នីគ្នាមកអុំទូកលេង ដោយពួកគេមិនមានពាក់អាវពោងសុវត្ថិភាពឡើយ។
អាមេរិកបានដាក់ក្តីរំពឹងថា នាវាចម្បាំងរបស់ខ្លួននឹងអាចមកបំពេញទស្សនកិច្ចកាន់តែច្រើន ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានជជែកគ្នាពីការបង្កើនកិច្ចសហប្រតិបត្តិការយោធា។ នេះបើតាមខ្លឹមសារដែលបង្ហោះដោយស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃចន្ទទី១៧សីហា ឆ្នាំ២០២៦នេះ។
នៅអេហ្ស៊ីប ថ្ងៃទី១៧សីហានេះ លោកចារ៉េត គូឆនែរ កូនប្រសាលោកដូណាល់ ត្រាំ នឹងជួបប្រជុំជាមួយគណៈប្រតិភូតំណាងក្រុមហាម៉ាសប៉ាឡេស្ទីន ដើម្បីនិយាយពី ផែនការសន្តិភាពសម្រាប់តំបន់ហ្កាហ្សា ដែលរដ្ឋបាលលោកដូណាល់ ត្រាំបានស្នើមក។ ក្រុមហាម៉ាសបានប្រកាសទទួលយកផែនការនេះ តែលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលវិញ បានបដិសេធ ដោយអះអាងថាមិនជឿថាក្រុមហាម៉ាសនឹងរំសាយអាវុធ។
នៅថ្ងៃចន្ទ ទី១៧សីហា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ត្រូវបើកសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា។ តែលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាត់បន្ថយចំណាយឲ្យច្រើនបំផុតក្នុងសមយុទ្ធ ដោយចោទប្រកាន់ថា ទង្វើនេះ បំផុសការ«ញុះញង់» និង«ចំណាយលុយសន្ធឹកសន្ធាប់ពេក»។ មិនតែប៉ុណ្ណេះ លោក ត្រាំ ហាក់ដូចជាអន់ចិត្តនឹង កូរ៉េខាងត្បូង ដោយរំឭកថា ប្រទេសនេះបដិសេធមិនព្រមពួតដៃជាមួយអាមេរិកនិងអ៊ីស្រាអែល ក្នុងប្រតិបត្តិការយោធាវាយប្រហារអ៊ីរ៉ង់។
ជំនួបរវាង លោក ហ៊ុន សែន និងក្រុមគ្រួសារលោក កឹម សុខា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្រសែភ្នែកអ្នកតាមដានសង្គម និងនយោបាយខ្មែរ ព្រមទាំងមានការវិភាគផ្សេងៗគ្នាពីសេណារីយ៉ូនៃជំនួបរវាងអ្នកនយោបាយ ដែលធ្លាប់ជាគូបដិបក្ខនឹងគ្នា។ ដោយឡែកសម្រាប់ក្រសែភ្នែកសហគមន៍អន្តរជាតិវិញ តើពួកគេយល់ឃើញយ៉ាងណាដែរចំពោះជំនួបមួយនេះ?
មេធាវីការពារក្តីឲ្យប្រជាពលរដ្ឋក្នុងសំណុំរឿងក្រុមហ៊ុនពិភពដីមាសលោកស្រី តាំង ស៊ីនហុង ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី ១៧សីហានេះថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស អតីតឧកញ៉ា ហ៊ី គិមហុង និងអ្នករួមគំនិតសំខាន់ ២នាក់ផ្សេងទៀត ឲ្យជាប់ពន្ធនាគារចំនួន ៥ឆ្នាំ។ តាមមេធាវីរូបនេះដដែល លោក ហ៊ី គិមហុង និងបក្ខពួក ក៏ត្រូវបានតុលាការបញ្ជាឲ្យសងប្រាក់ចំនួនជាង ៣៣លានដុល្លារ ទៅប្រជាពលរដ្ឋ។ ជាសំណងសម្រាប់ករណីមួយ ក្នុងចំណោម ៣ករណី ដែលមានប្រជាពលរដ្ឋរងគ្រោះជាង ១ពាន់គ្រួសារជាដើមបណ្តឹង។
អ៊ីរ៉ង់បានអះអាងនៅថ្ងៃសៅរ៍ទី ១៥សីហា ថាកាតាបានចាប់ឃុំអ្នកបើកយន្តហោះចម្បាំងអ៊ីរ៉ង់៣នាក់ តាំងតែពីខែមីនា។ ការចោទដែលត្រូវបានអាជ្ញាធរកាតា បដិសេធទាំងស្រុង។ ទោះយ៉ាងណា ភាគីអ៊ីរ៉ង់បានបន្តចោទថាកាតាបានរារាំងការស៊ើបអង្កេត ក្នុងគោលបំណងបិទបាំងការពិត។
អង្គការសមាគមការពារធម្មជាតិ ចំនួនជាង១០ បានបង្ហាញក្តីបារម្ភចំពោះវិធានការរឹតបន្តឹងកិច្ចការពារបរិស្ថានរបស់សហភាពអឺរ៉ុប ដែលហាក់កំពុងតែដើរថយក្រោយ គួរឲ្យព្រួយបារម្ភ។ ការដើរថយក្រោយនេះ មានកត្តារារាំងជាច្រើន រាប់ទាំងបញ្ហានយោបាយផ្ទៃក្នុង និងការជ្រៀតជ្រែកឥទ្ធិពលពីប្រទេសក្រៅ។
ក្នុងឱកាសបុណ្យឯករាជ្យជាតិឥណ្ឌា កាលថ្ងៃទី១៥ សីហា លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានស្នើឲ្យបើកបង្រៀនត្រៀមប្រលងសម្រាប់ការប្រកួតប្រជែងនានា ដោយឥតគិតថ្លៃ ហើយត្រូវប្រើប្រាស់មធ្យោបាយសម្ភារៈនិងគ្រូរបស់រដ្ឋ។ ការប្រកាសនេះ ក៏ដើម្បីសម្រន់កំហឹងរបស់យុវជនឥណ្ឌាដែលបានធ្វើបាតុកម្មជាច្រើនសប្តាហ៍។ បាតុកម្មយុវជនបានសម្រេចរហូតរដ្ឋមន្ត្រីអប់រំ ត្រូវបង្ខំចិត្តលាចុះពីតំណែង។
អតីតជនរងគ្រោះនៃរបបខ្មែរក្រហម ឬជនរងគ្រោះក្នុងអតីតមន្ទីរឃុំឃាំង ស-២១ (គុកទួលស្លែង) លោក ប៊ូ ម៉េង បានទទួលអនិច្ចកម្ម ក្នុងវ័យ ៨៥ឆ្នាំ នាល្ងាចថ្ងៃសុក្រទី១៤សីហា។ សម្រាប់តុលាការខ្មែរក្រហម ការស្លាប់របស់លោក ប៊ូ ម៉េង គឺជាការបាត់បង់សាក្សីរស់ដ៏សំខាន់នៃរបបយង់ខ្នងប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ។ អតីតជនរងគ្រោះនៃរបបខ្មែរក្រហម ឬជនរងគ្រោះក្នុងអតីតមន្ទីរឃុំឃាំង ស-២១ (គុកទួលស្លែង) លោក ប៊ូ ម៉េង បានទទួលអនិច្ចកម្ម ក្នុងវ័យ ៨៥ឆ្នាំ នាល្ងាចថ្ងៃសុក្រទី១៤សីហា។ សម្រាប់តុលាការខ្មែរក្រហម ការស្លាប់របស់លោក ប៊ូ ម៉េង គឺជាការបាត់បង់សាក្សីរស់ដ៏សំខាន់នៃរបបយង់ខ្នងប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៣សីហា បានចុះជួបតំណាងសហគមន៍ ទេទឹកពុះ នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីជួយរៀបចំគម្រោងលម្ហែបៃតង «ទេទឹកពុះ» នៅពេលខាងមុខ។ សម្រាប់លោក ហ៊ុន ម៉ាណែត គម្រោងនេះនឹងជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋាន «ទេទឹកពុះ» នាពេលនេះ ពិសេសជួយពង្រឹងភាពជាម្ចាស់របស់សហគមន៍ ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីការអភិវឌ្ឍន៍នៅហ្នឹងកន្លែង។ លោក ផល នឿន ជាប្រធានសហគមន៍តំបន់ការពារធម្មជាតិកោដូនតី ដែលទទួលខុសត្រូវក្នុងរមណីយដ្ឋានទេទឹកពុះនេះ ប្រាប់វិទ្យុបារាំងអន្តរជាតិ Rfi នៅថ្ងៃទី១៦សីហានេះថា ពលរដ្ឋសហគមន៍ ដែលជាជនជាតិដើមភាគតិចសួយជួបបញ្ហាប្រឈមមួយចំនួនក្នុងការកសាងតំបន់ទេសចរណ៍មួយនេះ។ សូមស្តាប់លោក ផល នឿន ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោដូនតី៖
គិតមកទល់ពេលនេះ រោងចក្រចំនួន ៣កន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រកាសបិទទ្វារលែងដំណើរការដោយសារការបញ្ជាទិញធ្លាក់ចុះ និងការដឹកជញ្ចូនឡើងថ្លៃ អំឡុងវិបត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ និងថា កម្មករ-កម្មការិនីប្រមាណ ៤ពាន់នាក់ រងផលប៉ះពាល់ដោយសារការបិទរោងចក្រទាំង៣។ តែយ៉ាងណាមន្ត្រីនាំពាក្យក្រសួងការងាររូបនេះមិនបារម្ភថា កម្មករ-កម្មការិនីទាំងនោះគ្មានឱកាសការងារថ្មីនោះទេពីព្រោះរោងចក្រនៅជុំវិញខេត្តបន្ទាយមានជ័យទើបបានទទួលយកពួកគេឱ្យចូលបំពេញការងារ ខណៈក្រសួងក៏នៅសល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងផ្សេងទៀត។
គិតត្រឹមរសៀលថ្ងៃទី១៦ខែសីហានេះ អាជ្ញាធរមិនទាន់បានរកឃើញអ្នកបាត់ខ្លួននៅក្នុងហេតុការណ៍លិចទូកង ខ្នាតអន្តរជាតិ ដែលស្ថិតនៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅឡើយទេ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ប្រាប់វិទ្យុបារាំងអន្តរជាតិ Rfi នៅរសៀលថ្ងៃទី១៦សីហានេះ។
នៅថ្ងៃអាទិត្យទី១៦សីហានេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាយពេល៣ម៉ោង ដើម្បីជជែកជាមួយលោក កឹម សុខា មេដឹកនាំអតីតបក្សសង្រ្គោះជាតិ និងកូនស្រីច្បងរបស់លោក គឺកញ្ញា កឹម មនោវិទ្យា។ តាមបណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន សែន បានបញ្ចេញរូបថតចាប់ដៃយ៉ាងស្និទ្ធស្នាលជាមួយលោក កឹម សុខា និងកោតសរសើរកញ្ញា កឹម មនោវិទ្យា ថា ជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ។
នៅក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៣សីហា ក្រសួងការពារជាតិបានស្នើឲ្យគ្រប់ស្ថាប័ន និងអង្គភាពចំណុះក្រសួង ចាប់ផ្តើមរៀបចំបើកគណនីធនាគារជូនយោធិនក្នុងសាមីអង្គភាពខ្លួន ឲ្យបានត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ នេះគឺជាយន្តការ ដើម្បីបង្កើនតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងបៀវត្សក្នុងជួរកងទ័ព។
មន្ត្រីនគរបាលជាន់ខ្ពស់កម្ពុជាអះអាងថា គ្រឿងញៀនជាង ១.៣តោនដែលច្រកក្នុងបាវអង្ករខ្មែរ និងត្រូវបានសមត្ថកិច្ចរបស់ឥណ្ឌូណេស៊ីចាប់បានកាលពីពេលថ្មីៗនេះ មិនមែននាំចេញពីប្រទេសកម្ពុជានោះទេ។ តាមស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១៦សីហានេះ មន្ត្រីនគរបាលជាន់ខ្ពស់កម្ពុជាដាក់ការសន្និដ្ឋានថា ពួកឧក្រិដ្ឋជនអាចទិញបាវអង្ករពីព្រំដែនកម្ពុជា-ថៃ ឬត្រូវបានបោះពុម្ពនៅក្នុងប្រទេសថៃ រួចយកទៅដាក់គ្រឿងញៀនដ៏ច្រើនសន្ធឹកនោះ ក្នុងគោលបំណងសម្អុយឈ្មោះប្រទេសកម្ពុជាប៉ុណ្ណោះ។ អោ ស្រីពេជ្រ៖
កងទ័ពអ៊ុយក្រែន បានវាយប្រហារទៅលើរោងចក្រមួយរបស់រុស្ស៊ី ដែលផលិតគ្រឿងផ្សំឧស្សាហកម្មអវកាស ដូចជាផ្កាយរណប និងមីស៊ីលជាដើម។ នេះបើផ្អែកតាមការប្រកាស របស់លោកហ្សេឡេនស្គី នៅរសៀលថ្ងៃសៅរ៍ទី១៥សីហា។ អភិបាលក្រុង Samara ទីតាំងរោងចក្រនេះ បានលើកឡើងថាពិតជាមានការវាយប្រហារទ្រង់ទ្រាយធំ។
នៅថ្ងៃសៅរ៍ ទី១៥សីហា លោក លី ចែម្យុង ប្រធានាធិបតីកូរ៉េខាងត្បូង បានស្នើចរចាជាមួយប្រទេសផ្តាច់ការកូរ៉េខាងជើង ដើម្បីបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។ រាល់លើក ការចរចាគ្នារវាងបងប្អូនគូសត្រូវកូរ៉េទាំង២ តែងតែមានភ្ជាប់លក្ខខណ្ឌថាត្រូវរំសាយអាវុធនុយក្លេអ៊ែរ។ តែគ្រានេះ មេដឹកនាំកូរ៉េខាងត្បូង ប្រកាសស្នើចរចាជាចំហ និងដោយគ្មានលក្ខខណ្ឌ ដូចមុននោះឡើយ។
ថ្ងៃទី១៥សីហា ក្រុមតាលីបង់ប្រារព្ធពិធីបុណ្យខួបគម្រប់៥ឆ្នាំ នៃការវិលត្រលប់មកកាន់អំណាចវិញ ដែលក្រុមនេះហៅថាជា ការវិលត្រលប់មកវិញ នូវឯករាជ្យភាពរបស់អាហ្វហ្កានីស្ថាន។ ៥ឆ្នាំមកនេះ របបតាលីបង់ បានដឹកនាំអាហ្វហ្កានីស្ថានក្នុងកណ្តាប់ដៃដែក ដោយយកច្បាប់អ៊ីស្លាមផ្តាច់ការជាត្រីមុខ។ បន្ថែមពីកត្តាសេដ្ឋកិច្ច ជីវភាពក្រីក្រលំបាកជាទីបំផុត សិទ្ធិសេរីភាពរបស់ប្រជាជនអាហ្វហ្កានីស្ថាន បានធ្លាក់ចុះដុនដាបជាខ្លាំង។ ស្ត្រីអាហ្វហ្កានីស្ថាន ត្រូវបានរបបផ្តាច់ការអ៊ីស្លាមជ្រុលនិយមនេះ ជាន់ពន្លិចឲ្យក្លាយជាទាសករនៅបាតសង្គម សង្គមដែលមានតែមនុស្សប្រុសនិងភាពហិង្សាជាកម្លាំងកៀបសង្កត់។
អ្នកនាំពាក្យក្រសួងបរិស្ថានបានអះអាងនៅថ្ងៃទី១៥ខែសីហានេះថា មន្ត្រីជំនាញបាន និងកំពុងចុះទៅស្រាវជ្រាវករណីរថយន្តធំៗជាច្រើនគ្រឿង ដែលបានដឹកឈើឆ្លងកាត់ផ្លូវជាតិលេខ៧៦ ក្នុងខេត្តមណ្ឌលគិរីកាលពីពេលថ្មីៗនេះ។ ការអះអាងនេះ បន្ទាប់ពីមានការផ្សព្វផ្សាយ វីដេអូ បង្ហាញពីរថយន្តសណ្តោងធុនធំជាច្រើនគ្រឿងកំពុងសម្រុកដឹកជញ្ជូនឈើអារ ចេញ-ចូលទីតាំងក្រុមហ៊ុនចំនួន ២ នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។