Cambodia



លោក មីហៃឡូ ហ្វេដេរ៉ូវ អតីតរដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយក្រែន អំពាវនាវឲ្យ​រៀបចំការបោះឆ្នោត

អ៊ុយក្រែនបាន​​ផុងជ្រៅក្នុងវិបត្តិផ្ទៃក្នុង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ​វ័យ​ក្មេង ឈ្ម

ក្រុមហ៊ុន​ឯកជន​ចិន​ អាចបញ្ជាយាន​អវកាសឲ្យ​ចុះមក​ដី​វិញ​ដោយ​ជោគជ័យ​ និង​អាច​ប្រើ​ប្រាស់​ឡើង​វិញ

ជាលើកទី១ក្នុង​ប្រវត្តិអវកាសចិន​! ក្រុមហ៊ុនឯកជនចិន​មួយ ឈ្មោះ Landspace ដែលមានឯកទេស​ខាង​អវកាស​ ​បា

ក្រុមហ៊ុន​ឯកជន​ចិន​ អាចបញ្ជាយាន​អវកាសឲ្យ​ចុះមក​ដី​វិញ​ដោយ​ជោគជ័យ​ និង​អាច​ប្រើ​ប្រាស់​ឡើង​វិញ

ជាលើកទី១ក្នុង​ប្រវត្តិអវកាសចិន​! ក្រុមហ៊ុនឯកជនចិន​មួយ ឈ្មោះ Landspace ដែលមានឯកទេស​ខាង​អវកាស​ ​បាន​បាញ់​រ៉ុក្កែត​ភ្ជាប់​ផ្កាយរណបទៅទី​អវកាស​​ ហើយ​ផ្នែក​ជាន់​ទី១របស់​រ៉ុក្កែត​នោះ​ ​បា​នធ្លាក់​ចុះមកផែនដីវិញ​ ដោយ​សុវត្ថិភាព​ និងគេ​អាច​ប្រើប្រាស់​វា​សាជាថ្មី​បានទៀត​​។ ដំណឹង​នេះ ត្រូវ​បណ្តាញឃោសនា​ព័ត៌មាន​​​រដ្ឋចិន ចុះផ្សាយយ៉ាង​​ព្រោងព្រាតដោយ​មោទនភាព​ថា ជោគជ័យ​នេះ​ជាការ​បោះជំហាន​ដ៏សំខាន់​ ក្នុងការប្រកួត​ប្រជែងផ្នែក​អវកាស​ ​ដែលអាច​​ចម្ងាយ​ប្រាក់តិច​។ 

អត្រា​​អរមូនតេស្តូស្តេរ៉ូនទាប​អាច​បង្ក​ផលវិបាក​អ្វី​ខ្លះ ដល់​សុខភាព?

ការសិក្សាទើបចេញថ្មី នៅដើមខែកក្កដា បានបង្ហាញថា ក្នុងរយៈពេល​តែ​៥០​ឆ្នាំ អត្រា​អរមូន​បុរស តេ

អត្រា​​អរមូនតេស្តូស្តេរ៉ូនទាប​អាច​បង្ក​ផលវិបាក​អ្វី​ខ្លះ ដល់​សុខភាព?

ការសិក្សាទើបចេញថ្មី នៅដើមខែកក្កដា បានបង្ហាញថា ក្នុងរយៈពេល​តែ​៥០​ឆ្នាំ អត្រា​អរមូន​បុរស តេស្តូស្តេរ៉ូន ទំនង​ធ្លាក់​ចុះ​អស់​ជាងពាក់កណ្តាល។ មានន័យថា​បុរស​សម័យ​ថ្មី​មាន​អរមូនតេស្តូស្តេរ៉ូន​តិចជាង មនុស្សជំនាន់មុន ? មិនសូវសម្បូរអរមូនតេស្តូស្តេរ៉ូន តើបុរសសម័យថ្មី អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​យ៉ាងណា ?

អេមីរ៉ាតអារ៉ាប់រួម​ផ្អាកទំនាក់ទំនងទាំងស្រុងជាមួយអ៊ីរ៉ង់ បន្ទាប់ពីរងការវាយ​ប្រហារដោយមីស៊ីលផ្ទួនៗ

រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម បានប្រកាសនៅថ្ងៃទី​១៩​សីហានេះ ផ្អាកទំនាក់ទំនងទាំងអស់ជាមួយអ៊

អេមីរ៉ាតអារ៉ាប់រួម​ផ្អាកទំនាក់ទំនងទាំងស្រុងជាមួយអ៊ីរ៉ង់ បន្ទាប់ពីរងការវាយ​ប្រហារដោយមីស៊ីលផ្ទួនៗ

រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម បានប្រកាសនៅថ្ងៃទី​១៩​សីហានេះ ផ្អាកទំនាក់ទំនងទាំងអស់ជាមួយអ៊ីរ៉ង់ ទាំងពាណិជ្ជកម្ម​និងហិរញ្ញវត្ថុ។ ការប្រកាសនេះ ត្រូវបាន​ធ្វើ​ឡើង បន្ទាប់ពី​អេមីរ៉ាតអារ៉ាប់រួមអះអាងថា បានរងការវាយ​ប៉ុនប៉ងវាយ​ប្រហារផ្ទួនៗ ដោយ​មីស៊ីល​បាលីស្ទីករបស់អ៊ីរ៉ង់​។ កន្លងមកគេដឹងថា អេមីរ៉ាតអារ៉ាប់រួមជាទីតាំងឆ្លងកាត់ នៃប្រភពចំនូលហិរញ្ញវត្ថុ​ដ៏សំខាន់បំផុតមួយ​របស់់របបផ្តាច់ការអ៊ីរ៉ង់​។

អាមេរិក​ប្រកាស​សង្គ្រាម​ជាមួយ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ?

រដ្ឋាភិបាល​អាមេរិករបស់​​​លោកប្រធានាធិបតី ដូណាល់ ត្រាំ ហាក់​កំពុងតែ​ប្រកាសសង្គ្រាម​ជាមួយ​

អាមេរិក​ប្រកាស​សង្គ្រាម​ជាមួយ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ?

រដ្ឋាភិបាល​អាមេរិករបស់​​​លោកប្រធានាធិបតី ដូណាល់ ត្រាំ ហាក់​កំពុងតែ​ប្រកាសសង្គ្រាម​ជាមួយ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ដោយបាន​ដាក់ទណ្ឌកម្មទៅ​​លើ​ប្រធានតុលាការ រួមនិង​ចៅក្រម​ជាច្រើន​នាក់ ព្រមទាំង​ អគ្គរដ្ឋអាជ្ញា​​​របស់​ស្ថាប័ន​អន្តរជាតិ​នេះផង​​។ ប្រទេស​ជាច្រើន​រិះគន់​អាមេរិក ក្នុងនោះ ជប៉ុន​ ដែល​មាន​ជនជាតិខ្លួនជាប្រធានតុលាការ បានបរិហារថា អាមេរិក​ធ្វើ​ឲ្យ​ខូច​នីតិរដ្ឋនិង​បំផ្លាញ​ការ​ខំប្រឹងប្រែង​របស់តុលាការ​​ព្រហ្មទណ្ឌអន្តរជាតិ។  

លោក ហ៊ុន ម៉ាណែត៖ កញ្ញា កឹម មនោវិទ្យា នឹងជួយរដ្ឋាភិបាលលើវិស័យវិនិយោគ និងបញ្ហាព្រំដែន

កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា នឹងមកជួយរដ្ឋាភិបាលក្នុងវិស័យវិនិយោគ និងបញ្ហាព្រំដែន

លោក ហ៊ុន ម៉ាណែត៖ កញ្ញា កឹម មនោវិទ្យា នឹងជួយរដ្ឋាភិបាលលើវិស័យវិនិយោគ និងបញ្ហាព្រំដែន

កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា នឹងមកជួយរដ្ឋាភិបាលក្នុងវិស័យវិនិយោគ និងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ នេះគឺជាបកស្រាយជាសាធារណៈរបស់លោក ហ៊ុន ម៉ាណែត នាថ្ងៃពុធទី១៩សីហា ក្រោយពេលកញ្ញា កឹម មនោវិទ្យា ត្រូវបាន​តែងតាំងជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ បើតាមនាយករដ្ឋមន្ត្រីកម្ពុជា ​​ការតែងតាំងកញ្ញា កឹម មនោវិទ្យា ក៏ព្រោះតែនាងមានទំនាក់ទំនងការទូតច្រើនជាមួយសហគមន៍អន្តរជាតិ។

ស៊ីរី និងអាមេរិកចោទអ៊ីស្រាអែលថា បាន​វាយប្រហារលើមូលដ្ឋានទ័ពអាកាសស៊ីរី

  នៅថ្ងៃអង្គារ ទី ១៨ សីហា ស៊ីរី និងសហរដ្ឋអាមេរិក បានចោទប្រកាន់អ៊ីស្រាអែលថា បានបើកការវាយប្រហ

ស៊ីរី និងអាមេរិកចោទអ៊ីស្រាអែលថា បាន​វាយប្រហារលើមូលដ្ឋានទ័ពអាកាសស៊ីរី

  នៅថ្ងៃអង្គារ ទី ១៨ សីហា ស៊ីរី និងសហរដ្ឋអាមេរិក បានចោទប្រកាន់អ៊ីស្រាអែលថា បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើមូលដ្ឋានទ័ពអាកាស អាប៊ូ ឌួហួរ (Abu Duhur ) ក្នុងភាគពាយ័ព្យប្រទេសស៊ីរី។ ការវាយប្រហារនេះកើតឡើង ខណៈដែល​មូលដ្ឋានទ័ពអាកាសស៊ីរី ដែលបានបិទទ្វារតាំងពីឆ្នាំ ២០២១ កំពុងមានផែនការ​ជួសជុល និងដាក់ឲ្យដំណើរការឡើងវិញ ដោយមានការចូលរួម​ពីតួកគី។

អង់គ្លេសប្រកាសគាំទ្រអ៊ុយក្រែនដោយគ្មានងាករេ បើទោះជារុស្ស៊ីព្រមានពីផលវិបាកដ៏ធ្ងន់ធ្ងរ

បន្ទាប់ពីរងការវាយប្រហារ​ដ្រូន​ដ៏​ប្រសាច តាំង​ពីចុងសប្តាហ៍មុន រុស្ស៊ី តាមរយៈ​អគ្គរដ្ឋទូត​

អង់គ្លេសប្រកាសគាំទ្រអ៊ុយក្រែនដោយគ្មានងាករេ បើទោះជារុស្ស៊ីព្រមានពីផលវិបាកដ៏ធ្ងន់ធ្ងរ

បន្ទាប់ពីរងការវាយប្រហារ​ដ្រូន​ដ៏​ប្រសាច តាំង​ពីចុងសប្តាហ៍មុន រុស្ស៊ី តាមរយៈ​អគ្គរដ្ឋទូត​របស់ខ្លួន​នៅទីក្រុង​ឡុងដ៍​បាន​គំរាម​អង់គ្លេស​ពី​ផលវិបាក​ធ្ងន់ធ្ងរ ប្រសិន​បើប្រទេស​នេះ​បន្តផ្តល់​ដ្រូន​ទៅ​ជួយអ៊ុយក្រែន។ ពាក្យ​គំរាម​របស់​ម៉ូស្គូ​កើតឡើង បន្ទាប់ពី​មាន​សេចក្តីរាយការណ៍ថា ដ្រូនរបស់​អង់គ្លេស​ត្រូវ​បានអ៊ុយក្រែន​ប្រើដើម្បីបាញ់ចូលជ្រៅ ទៅ​វាយប្រហារ​ផលប្រយោជន៍​របស់​រុស្ស៊ី ក្នុង​តំបន់​ម៉ូស្គូ។ 

កម្ពុជា​ និង​អឺរ៉ុប​ប្តេជ្ញា​បន្តជំរុញ​​វិស័យកសិកម្ម ការពារជីវចម្រុះ និង​អភិវឌ្ឍជនបទ​នៅកម្ពុជា

កម្ពុជា និងក្រុមប្រទេសនៅអឺរ៉ុប រួមជាមួយដៃគូនានាសន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ដែលផ្តល់

កម្ពុជា​ និង​អឺរ៉ុប​ប្តេជ្ញា​បន្តជំរុញ​​វិស័យកសិកម្ម ការពារជីវចម្រុះ និង​អភិវឌ្ឍជនបទ​នៅកម្ពុជា

កម្ពុជា និងក្រុមប្រទេសនៅអឺរ៉ុប រួមជាមួយដៃគូនានាសន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ដែលផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋ និងការគ្រប់គ្រងធនធានធម្មជាតិ នៅកម្ពុជា។ នេះជា​ការប្តេជ្ញាចិត្ត នៅក្នុងសេចក្តីប្រកាស​រួម​មួយរវាង​ក្រសួងកសិកម្ម និងសហភាពអឺរ៉ុប នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។ កិច្ចសហការជាមួយក្រុម​ប្រទេស​នៅអឺរ៉ុបបានលើកកម្ពស់ស្តង់ដារសុវត្ថិភាពចំណីអាហារ និងបានបើកឱកាសឱ្យកម្ពុជា​នាំ​ចេញ​ផលិត​ផល​ទៅកាន់​ទីផ្សា​រ​អន្តរជាតិ​ក្នុង​តម្លៃខ្ពស់។

តើជីវិតនយោបាយប្រឆាំងរបស់លោក កឹម សុខា ត្រូវបញ្ចប់ ក្រោយពេលកូនស្រីទទួលតំណែងក្នុងជួររដ្ឋាភិបាល?

កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់លោកនាយក

តើជីវិតនយោបាយប្រឆាំងរបស់លោក កឹម សុខា ត្រូវបញ្ចប់ ក្រោយពេលកូនស្រីទទួលតំណែងក្នុងជួររដ្ឋាភិបាល?

កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃចន្ទ ទី១៧សីហា។ ការតែងតាំងនេះធ្វើឡើងក្រោយពេលដែលលោក កឹម សុខា បាននាំកញ្ញា កឹម មនោវិទ្យា ទៅជួបលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី១៦សីហា។ រីឯលោក កឹម សុខា​ មេដឹកនាំអតីតបក្សប្រឆាំងវិញ គេនៅមិនដឹងថា តើលោកនឹងអាចទទួលបានតំណែងដូចកូនស្រី ឬបន្តរក្សាមរតកនយោបាយក្នុងនាមជាមេដឹកនាំអតីតបក្សប្រឆាំង​ឬយ៉ាងណា។ អ្នកឃ្លាំមើលនយោបាយកម្ពុជាមួយចំនួន​នៅរារែកក្នុងការសន្និដ្ឋាន និងខ្លះទៀតយល់ថា ជីវិតនយោបាយជាអ្នកប្រឆាំងរបស់លោក កឹម សុខា បានដើរដល់ទីបញ្ចប់ ក្រោយពេលកូនស្រីរបស់លោកទទួលតំណែងក្នុងជួររដ្ឋាភិបាលរបស់​ហ៊ុន ម៉ាណែត។

អូស្ត្រាលីនឹង​អនុញ្ញាត​ឲ្យ​ជប៉ុន​ធ្វើ​តេស្ត​មីស៊ីលអ៊ីពែរសូនិក លើ​ទឹកដីរបស់ខ្លួន

ជប៉ុន​នឹង​ធ្វើ​តេស្តសាកល្បងគ្រាប់មីស៊ីល​អ៊ីពែរសូនិក និងគ្រាប់​ផ្សេងៗទៀត​នៅលើ​ទឹកដី​អូស្

អូស្ត្រាលីនឹង​អនុញ្ញាត​ឲ្យ​ជប៉ុន​ធ្វើ​តេស្ត​មីស៊ីលអ៊ីពែរសូនិក លើ​ទឹកដីរបស់ខ្លួន

ជប៉ុន​នឹង​ធ្វើ​តេស្តសាកល្បងគ្រាប់មីស៊ីល​អ៊ីពែរសូនិក និងគ្រាប់​ផ្សេងៗទៀត​នៅលើ​ទឹកដី​អូស្ត្រាលី។ នេះជា​ការប្រកាសរួមគ្នា​របស់​រដ្ឋមន្រ្តីការពារ​ជាតិ​ប្រទេស​ទាំងពីរ នៅក្នុង​ក្របខណ្ឌ​នៃ​ទស្សនកិច្ច​របស់​ប្រមុខការពារជាតិ​ជប៉ុន​នៅ​រាជធានី កង់បេរ៉ា នៅថ្ងៃអង្គារ​ទី ១៨សីហា។ នៅ​អូស្ត្រាលី រដ្ឋមន្រ្តីការពារជាតិ​ជប៉ុន​បាន​ឆ្លៀត​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​សហប្រតិបត្តិការយោធា​ជាមួយអាមេរិក និងកូរ៉េខាងត្បូង នៅមួយថ្ងៃក្រោយ ប្រធានាធិបតី​អាមេរិក លោកត្រាំ​ប្រកាស​ចាត់ទុក​កូរ៉េខាងជើង​ថា មិនមែនជា​ប្រទេស​គ្រោះថ្នាក់។ ឈាង បុប្ផា​លម្អិត​ព័ត៌មាននេះ៖

ការតែងតាំងកូនស្រី លោក កឹម សុខា ជាប្រេសិតពិសេសរបស់ លោក ហ៊ុន ម៉ាណែត នាំឲ្យមានប្រតិកម្មចម្រុះ

ពលរដ្ឋមួយចំនួនសំដែងការខកចិត្ត ខណៈសកម្មជននយោបាយខ្លះទៀតសំដែងការសាទរ បន្ទាប់ពីកូនស្រីច្បងរ

ការតែងតាំងកូនស្រី លោក កឹម សុខា ជាប្រេសិតពិសេសរបស់ លោក ហ៊ុន ម៉ាណែត នាំឲ្យមានប្រតិកម្មចម្រុះ

ពលរដ្ឋមួយចំនួនសំដែងការខកចិត្ត ខណៈសកម្មជននយោបាយខ្លះទៀតសំដែងការសាទរ បន្ទាប់ពីកូនស្រីច្បងរបស់​លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ត្រូវបានតែងតែជាប្រេសិតពិសេសរបស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ អ្នកដែលខកចិត្តបានចាត់ទុកការ​សម្រេចចិត្ត​ទទួលយកតំណែងមួយនេះថា ជាការក្បត់ឆន្ទៈអ្នក ដែលធ្លាប់គាំទ្រ តែអ្នកដែលគាំទ្រ ចាត់ទុកថា នេះជាជម្រើសចុងក្រោយ​របស់​អ្នកនយោបាយ​ត្រកូល«កឹម»។

អ្នកវិភាគ៖ ទស្សនកិច្ចរបស់លោក មីន អ៊ុងឡាំង នៅកម្ពុជាជាការប្រឹងប្រែងពង្រឹងភាពស្របច្បាប់របស់រដ្ឋាភិបាលក្រុងណៃពិដោ

លោក មីន អ៊ុងឡាំង ប្រធានាធិបតីភូមា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។នេះបើតាមការផ្ស

អ្នកវិភាគ៖ ទស្សនកិច្ចរបស់លោក មីន អ៊ុងឡាំង នៅកម្ពុជាជាការប្រឹងប្រែងពង្រឹងភាពស្របច្បាប់របស់រដ្ឋាភិបាលក្រុងណៃពិដោ

លោក មីន អ៊ុងឡាំង ប្រធានាធិបតីភូមា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។នេះបើតាមការផ្សាយរបស់ព្រឹទ្ធសភាកម្ពុជានៅលើ​បណ្តាញសង្គម​នៅថ្ងៃចន្ទទី ១៧​សីហា។ គោល​បំណង​នៃដំណើរទស្សនកិច្ចនេះ មិនត្រូវបានគេបង្ហើបឲ្យដឹងនៅឡើយ។ តែអ្នកវិភាគមើលឃើញថា ទស្សនកិច្ចរបស់លោក មីន អ៊ុងឡាំង នៅកម្ពុជាជាការពង្រឹងទំនាក់ទំនងទ្វេភាគី និងការពង្រឹងភាពស្របច្បាប់នៃរដ្ឋាភិបាលក្រុងណៃពិដោ ដែលបន្តរងការរិះគន់យ៉ាងខ្លាំងអំពីការរំលោភសិទ្ធិមនុស្ស។

មន្ត្រីកម្ពុជាស្នើថៃកុំភ្ជាប់កម្ពុជា ទៅនឹងករណីទាហានថៃម្នាក់រងរបួសជើងដោយផ្ទុះមីននៅព្រំដែន

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃបានរាយការណ៍ថា ទាហានថៃម្នាក់បានរងរបួសដាច់ជើងម្ខាងដោយសារកា

មន្ត្រីកម្ពុជាស្នើថៃកុំភ្ជាប់កម្ពុជា ទៅនឹងករណីទាហានថៃម្នាក់រងរបួសជើងដោយផ្ទុះមីននៅព្រំដែន

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃបានរាយការណ៍ថា ទាហានថៃម្នាក់បានរងរបួសដាច់ជើងម្ខាងដោយសារការផ្ទុះមីន អំឡុងពេលទាហានថៃធ្វើប្រតិបត្តិការបោសសម្អាតមីន នៅជិតតំបន់ Chong An Ma ក្នុងខេត្ត​អ៊ូប៊ុន រ៉ាត់ឆាត់ថានី(Ubon Ratchathani)។ បើតាមអ្នកនាំពាក្យកងទ័ពថៃថា ភាគីកម្ពុជាធ្លាប់ឈរជើង នៅទីតាំងនោះ។ មន្ត្រីក្រសួងការពារជាតិកម្ពុជាបានប្រតិកម្មភា្លម និងស្នើឲ្យភាគីថៃកុំទម្លាក់កំហុសមកលើកម្ពុជា។ 

ខុមហ្វ្រែលរកឃើញភាពមិនប្រក្រតីមួយចំនួនក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៥

គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានរកឃើញ

ខុមហ្វ្រែលរកឃើញភាពមិនប្រក្រតីមួយចំនួនក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៥

គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានរកឃើញ​ចំណុច​ខ្វះខាត​មួយចំនួន​ក្នុងការ​ចុះឈ្មោះ​ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត កាលពីឆ្នាំ​២០២៥។ ការរកឃើញនេះ​ត្រូវបាន​ខុមហ្វ្រែល ចាត់ទុកថា ជាកញ្ចក់សម្រាប់បំភ្លឺផ្លូវ ដល់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដែលនឹងត្រូវអនុវត្ត​ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ។

រដ្ឋាភិបាលស្រីលង្កាប្រកាសធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅ ប្រព័ន្ធតុលាការ

នៅថ្ងៃអង្គារ ទី ១៨ ខែសីហា រដ្ឋាភិបាលស្រីលង្កា​ប្រកាស​ធ្វើកំណែទម្រង់​ប្រព័ន្ធ​តុលាការ​ក្នុ

រដ្ឋាភិបាលស្រីលង្កាប្រកាសធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅ ប្រព័ន្ធតុលាការ

នៅថ្ងៃអង្គារ ទី ១៨ ខែសីហា រដ្ឋាភិបាលស្រីលង្កា​ប្រកាស​ធ្វើកំណែទម្រង់​ប្រព័ន្ធ​តុលាការ​ក្នុងទ្រង់ទ្រាយធំមួយ​ដើម្បី​ដោះស្រាយ​សំណុំរឿងជាងមួយលានករណី ដែលកំពុងជាប់កកស្ទះ។ ប៉ុន្តែ ផែនការ​នេះកំពុងប្រឈមនឹងការប្តឹងជំទាស់ពីសមាគមមេធាវីដែលបារម្ភថា ការកែប្រែច្បាប់អាចប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការស្រីលង្កា។

រដ្ឋអំណាច​ចិន ​ប្រារព្ធខួប​កំណើត​១០០ឆ្នាំ​របស់​អតីត​ប្រមុខរដ្ឋ​ ចាង ហ្សេមីង

ថ្ងៃចន្ទ ទី​១៧សីហា រដ្ឋាភិបាល​ចិនបាន​រៀបចំពិធី​ប្រារព្ធរំឭក​ខួបកំណើត ១០០ឆ្នាំរបស់អតីតប្រ

រដ្ឋអំណាច​ចិន ​ប្រារព្ធខួប​កំណើត​១០០ឆ្នាំ​របស់​អតីត​ប្រមុខរដ្ឋ​ ចាង ហ្សេមីង

ថ្ងៃចន្ទ ទី​១៧សីហា រដ្ឋាភិបាល​ចិនបាន​រៀបចំពិធី​ប្រារព្ធរំឭក​ខួបកំណើត ១០០ឆ្នាំរបស់អតីតប្រធានាធិបតី លោក ចាង ហ្សេមីង ដែលបាន​កាន់អំណាចកំពូល​របស់​​បក្ស​និង​រដ្ឋ​ ​ចន្លោះឆ្នាំ១៩៨៩ ដល់​ឆ្នាំ​២០០៣។​ ប្រធានាធិបតី​ចិនបច្ចុប្បន្ន លោក ស៊ី ជីនពីង រំឭកអំពីគំរូដឹកនាំ​របស់​លោក ចាង ហ្សេមីង ដែល​ជំរុញប្រទេសជាតិឲ្យ​​ដើរ​ចេញពី​វិបត្តិ ស្មោះត្រង់​នឹង​ទិសដៅបក្ស ហើយ​រក្សាតម្លៃស្ថិរភាពជាតិ​ មុន​អ្វីៗទាំងអស់។​ 

តៃវ៉ាន់គ្រោងបង្កើនថវិកាការពារជាតិឆ្នាំ ២០២៧ ដល់កម្រិតខ្ពស់បំផុត

ប្រធានាធិបតីតៃវ៉ាន់លោក ឡៃ ឈីងទឿ បានប្រកាសនៅថ្ងៃចន្ទ ទី ១៧ ខែសីហា ថា រដ្ឋាភិបាលរបស់ខ្លួននឹងស

តៃវ៉ាន់គ្រោងបង្កើនថវិកាការពារជាតិឆ្នាំ ២០២៧ ដល់កម្រិតខ្ពស់បំផុត

ប្រធានាធិបតីតៃវ៉ាន់លោក ឡៃ ឈីងទឿ បានប្រកាសនៅថ្ងៃចន្ទ ទី ១៧ ខែសីហា ថា រដ្ឋាភិបាលរបស់ខ្លួននឹងស្នើសុំថវិកាការពារជាតិសម្រាប់ឆ្នាំ ២០២៧ ដល់ចំនួនទឹកប្រាក់ ៣៥ពាន់លានដុល្លារអាមេរិក។ ការប្រកាសប្តេជ្ញាបង្កើនថវិកាការពារជាតិនេះបង្ហាញពីការពង្រឹងសមត្ថភាពការពារខ្លួនរបស់តៃវ៉ាន់ ខណៈចិនកំពុងតែដាក់សម្ពាធយោធា។

អ៊ុយក្រែន​ធ្វើ​​ឲ្យ​រុស្ស៊ីភ្លឺភ្នែក តាមរយៈយុទ្ធសាស្ត្រវាយប្រហារដោយដ្រូន បង្កចលាចលសង្គមនិងសេដ្ឋកិច្ច

កាលពី៤ឆ្នាំកន្លះមុន សង្គ្រាម​នៅអ៊ុយក្រែនបាន​ផ្ទុះឡើង បន្ទាប់ពីរុស្ស៊ី​បាន​លើកទ័ពចូលឈ្លា

អ៊ុយក្រែន​ធ្វើ​​ឲ្យ​រុស្ស៊ីភ្លឺភ្នែក តាមរយៈយុទ្ធសាស្ត្រវាយប្រហារដោយដ្រូន បង្កចលាចលសង្គមនិងសេដ្ឋកិច្ច

កាលពី៤ឆ្នាំកន្លះមុន សង្គ្រាម​នៅអ៊ុយក្រែនបាន​ផ្ទុះឡើង បន្ទាប់ពីរុស្ស៊ី​បាន​លើកទ័ពចូលឈ្លានពានទឹកដី​អ៊ុយក្រែន​។ ចាប់ពីពេលនោះមក ​គ្មាន​នរណាអាចស្មានដឹងមុនទេ ថាភាគីខាងណា ដែលនឹងអាចឈ្នះសង្គ្រាមនៅសមរភូមិ និងថាតើ នឹង​អាចមាន​​ដំណោះស្រាយការទូ​តដែរឬទេ។ តែគិតមកត្រឹមពេលនេះ អ៊ុយក្រែន​ដែលត្រូវរុស្ស៊ី​វាយប្រហារឈ្លានពាន​នោះ​ បានរលាស់ខ្លួន​រៀបចំយុទ្ធសាស្ត្របានយ៉ាងល្អ ធ្វើ​ឲ្យ​ភ្លើងសង្គ្រាមត្រលប់ទៅឆេះនៅក្នុងទឹកដីរុស្ស៊ីវិញ តាមរយៈការ​វាយ​ប្រហារដោយ​ដ្រូន​ច្រើនរយគ្រឿងសឹងជារៀងរាល់ថ្ងៃ។

រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ស្នើអាមេរិកបង្កើតច្បាប់រុះរើប្រតិបត្តិការឆបោកអនឡាញ

រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ខ្លួនបានស្នើទៅកាន់ព្រឹទ្ធសភ

រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ស្នើអាមេរិកបង្កើតច្បាប់រុះរើប្រតិបត្តិការឆបោកអនឡាញ

រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ខ្លួនបានស្នើទៅកាន់ព្រឹទ្ធសភាអាមេរិកឲ្យបង្កើតច្បាប់រុះរើឧក្រិដ្ឋកម្មឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍ជាចំហមួយ ដែលរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា អំពាវនាវឲ្យសហគមន៍អន្តរជាតិមានសកម្មភាពបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញដ៏ធំពីទឹកដីកម្ពុជា។

អាជ្ញាធរខេត្តកណ្តាលបន្តស្វែងរកអ្នកបាត់ខ្លួន ១នាក់ទៀត ក្រោយជួបគ្រោះថ្នាក់លិចទូកនៅកៀនស្វាយ

មកទល់រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ អាជ្ញា​ធរ​ខេត្តកណ្តាលរក​ឃើញ​សាកសព​ក្មេង​ប្រុស​ ២​នា

អាជ្ញាធរខេត្តកណ្តាលបន្តស្វែងរកអ្នកបាត់ខ្លួន ១នាក់ទៀត ក្រោយជួបគ្រោះថ្នាក់លិចទូកនៅកៀនស្វាយ

មកទល់រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ អាជ្ញា​ធរ​ខេត្តកណ្តាលរក​ឃើញ​សាកសព​ក្មេង​ប្រុស​ ២​នាក់ ក្នុង​ចំណោម​ក្មេង​ប្រុស​​​ ៣នាក់ដែលបាត់ខ្លួនក្នុង​ហេតុការណ៍​លិច​ទូក​ង​ខ្នាត​អន្តរ​ជាតិ​កាល​ពី​ថ្ងៃទី​១៥​សីហា​កន្លងទៅ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។​ ទោះយ៉ាងណាអាជ្ញាធរខេត្តកណ្តាល ​​កំពុងស្វែងរកយ៉ាងសកម្ម ក្មេងប្រុស ១នាក់ទៀត ដែលបន្តបាត់ខ្លួននៅឡើយ​។ លោក គួច ចំរើន អភិបាលខេត្តកណ្តាលបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI បន្ថែមនៅថ្ងៃចន្ទទី១៧សីហា​នេះ​ថា ក្មេងប្រុសដែលជាកូនម្ចាស់ទូក បានបបួលគ្នីគ្នាមកអុំទូកលេង ដោយពួកគេមិនមានពាក់អាវពោងសុវត្ថិភាពឡើយ។

អាមេរិករំពឹងថា នាវាចម្បាំងរបស់ខ្លួននឹងមកកម្ពុជាកាន់តែច្រើន ក្រោយប្រទេសទាំងពីរស្តារទំនាក់ទំនងយោធាឡើងវិញ

អាមេរិកបានដាក់ក្តីរំពឹងថា នាវាចម្បាំងរបស់ខ្លួននឹងអាចមកបំពេញទស្សនកិច្ចកាន់តែច្រើន ក្រោយរ

អាមេរិករំពឹងថា នាវាចម្បាំងរបស់ខ្លួននឹងមកកម្ពុជាកាន់តែច្រើន ក្រោយប្រទេសទាំងពីរស្តារទំនាក់ទំនងយោធាឡើងវិញ

អាមេរិកបានដាក់ក្តីរំពឹងថា នាវាចម្បាំងរបស់ខ្លួននឹងអាចមកបំពេញទស្សនកិច្ចកាន់តែច្រើន ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានជជែកគ្នាពីការបង្កើនកិច្ចសហប្រតិបត្តិការយោធា។ នេះបើតាមខ្លឹមសារដែលបង្ហោះដោយស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃចន្ទទី១៧សីហា ឆ្នាំ២០២៦នេះ។

កូនប្រសាលោកត្រាំ ទៅជួបក្រុមហាម៉ាសនិងលោកនេតាន់យ៉ាហ៊ូ ​និយាយពីផែនការសន្តិភាពតំបន់ហ្កាហ្សា

នៅអេហ្ស៊ីប​ ថ្ងៃទី១៧សីហានេះ​ លោកចារ៉េត គូឆនែរ កូនប្រសាលោកដូណាល់ ត្រាំ នឹង​ជួបប្រជុំជាមួយ​គ

កូនប្រសាលោកត្រាំ ទៅជួបក្រុមហាម៉ាសនិងលោកនេតាន់យ៉ាហ៊ូ ​និយាយពីផែនការសន្តិភាពតំបន់ហ្កាហ្សា

នៅអេហ្ស៊ីប​ ថ្ងៃទី១៧សីហានេះ​ លោកចារ៉េត គូឆនែរ កូនប្រសាលោកដូណាល់ ត្រាំ នឹង​ជួបប្រជុំជាមួយ​គណៈប្រតិភូតំណាងក្រុមហាម៉ាសប៉ាឡេស្ទីន ដើម្បី​និយាយ​ពី ផែនការសន្តិភាពសម្រាប់តំបន់ហ្កាហ្សា ដែល​រដ្ឋបាល​លោកដូណាល់ ត្រាំបានស្នើមក។ ក្រុមហាម៉ាសបានប្រកាសទទួលយកផែនការនេះ តែលោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអែលវិញ បានបដិសេធ​ ដោយ​អះអាងថាមិនជឿថា​ក្រុមហាម៉ាសនឹងរំសាយអាវុធ។

លោក ត្រាំ ប្រកាសកាត់បន្ថយចំណាយឲ្យបានច្រើនបំផុត ក្នុងសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង

នៅថ្ងៃ​ចន្ទ ទី​១៧សីហា សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងត្បូង ត្រូវ​បើកសមយុទ្ធយោធាប្រចាំ​ឆ្នាំរ

លោក ត្រាំ ប្រកាសកាត់បន្ថយចំណាយឲ្យបានច្រើនបំផុត ក្នុងសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង

នៅថ្ងៃ​ចន្ទ ទី​១៧សីហា សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងត្បូង ត្រូវ​បើកសមយុទ្ធយោធាប្រចាំ​ឆ្នាំរួមគ្នា។​ ​តែ​លោកប្រធានាធិបតី ដូណាល់ ត្រាំ ​បានប្រកាស​កាត់​បន្ថយ​ចំណាយ​ឲ្យ​ច្រើន​បំផុតក្នុង​សមយុទ្ធ​ ដោយ​​ចោទប្រកាន់ថា ទង្វើនេះ បំផុស​ការ«​ញុះញង់» និង​«ចំណាយ​លុយសន្ធឹកសន្ធាប់​ពេក»​​។ មិនតែប៉ុណ្ណេះ លោក ត្រាំ​ ហាក់ដូចជា​អន់ចិត្ត​នឹង​ កូរ៉េខាងត្បូង ដោយ​រំឭកថា  ប្រទេស​នេះ​បដិសេធមិនព្រម​​ពួតដៃ​ជាមួយ​អាមេរិក​និង​អ៊ីស្រាអែល ក្នុង​​ប្រតិបត្តិការយោធាវាយប្រហារ​អ៊ីរ៉ង់។

តើជំនួបរវាង លោក ហ៊ុន សែន និង លោក កឹម សុខា អាចបន្ថយសម្ពាធពីសហគមន៍អន្តរជាតិដែរឬទេ?

ជំនួបរវាង លោក ហ៊ុន សែន និងក្រុមគ្រួសារលោក កឹម សុខា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០២៦ បានទាញចំណាប់អ

តើជំនួបរវាង លោក ហ៊ុន សែន និង លោក កឹម សុខា អាចបន្ថយសម្ពាធពីសហគមន៍អន្តរជាតិដែរឬទេ?

ជំនួបរវាង លោក ហ៊ុន សែន និងក្រុមគ្រួសារលោក កឹម សុខា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០២៦ បានទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្រសែភ្នែកអ្នកតាមដានសង្គម និងនយោបាយខ្មែរ ព្រមទាំងមានការវិភាគផ្សេងៗគ្នាពីសេណារីយ៉ូនៃជំនួបរវាងអ្នកនយោបាយ ដែលធ្លាប់ជាគូបដិបក្ខនឹងគ្នា។ ដោយឡែក​សម្រាប់​ក្រសែភ្នែក​សហគមន៍អន្តរជាតិវិញ តើពួកគេយល់ឃើញយ៉ាងណាដែរចំពោះជំនួបមួយនេះ?

សំណុំរឿងពិភពដីមាស៖ តុលាការបង្គាប់ឲ្យលោក ហ៊ី គិមហុង សងប្រាក់ជាង ៣៣លានដុល្លារ ទៅពលរដ្ឋ

មេធាវីការពារក្តីឲ្យប្រជាពលរដ្ឋក្នុងសំណុំរឿងក្រុមហ៊ុនពិភពដីមាសលោកស្រី តាំង ស៊ីនហុង ប្រាប់

សំណុំរឿងពិភពដីមាស៖ តុលាការបង្គាប់ឲ្យលោក ហ៊ី គិមហុង សងប្រាក់ជាង ៣៣លានដុល្លារ ទៅពលរដ្ឋ

មេធាវីការពារក្តីឲ្យប្រជាពលរដ្ឋក្នុងសំណុំរឿងក្រុមហ៊ុនពិភពដីមាសលោកស្រី តាំង ស៊ីនហុង ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី ១៧សីហានេះថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស អតីតឧកញ៉ា ហ៊ី គិមហុង និងអ្នករួមគំនិតសំខាន់ ២នាក់ផ្សេងទៀត ឲ្យជាប់ពន្ធនាគារចំនួន ៥ឆ្នាំ។ តាមមេធាវីរូបនេះដដែល លោក ហ៊ី គិមហុង និងបក្ខពួក ក៏ត្រូវបានតុលាការបញ្ជាឲ្យសងប្រាក់ចំនួនជាង ៣៣លានដុល្លារ ទៅប្រជាពលរដ្ឋ។ ជាសំណងសម្រាប់ករណីមួយ ក្នុងចំណោម ៣ករណី ដែលមានប្រជាពលរដ្ឋរងគ្រោះជាង ១ពាន់គ្រួសារជាដើមបណ្តឹង។

អ៊ីរ៉ង់​ចោទថាកាតា ចាប់ឃុំអ្នកបើកយន្តហោះអ៊ីរ៉ង់​៣នាក់ តាំងតែពីខែ​មីនា

អ៊ីរ៉ង់បានអះអាងនៅថ្ងៃសៅរ៍ទី ១៥​សីហា ថាកាតាបានចាប់ឃុំ​អ្នកបើកយន្តហោះចម្បាំង​​​អ៊ីរ៉ង់​៣ន

អ៊ីរ៉ង់​ចោទថាកាតា ចាប់ឃុំអ្នកបើកយន្តហោះអ៊ីរ៉ង់​៣នាក់ តាំងតែពីខែ​មីនា

អ៊ីរ៉ង់បានអះអាងនៅថ្ងៃសៅរ៍ទី ១៥​សីហា ថាកាតាបានចាប់ឃុំ​អ្នកបើកយន្តហោះចម្បាំង​​​អ៊ីរ៉ង់​៣នាក់ តាំងតែពីខែមីនា។ ការចោទដែលត្រូវបានអាជ្ញាធរកាតា បដិសេធទាំងស្រុង។ ទោះយ៉ាងណា ភាគីអ៊ីរ៉ង់​បានបន្ត​ចោទថាកាតាបានរារាំងការស៊ើបអង្កេត ក្នុងគោលបំណងបិទបាំងការពិត។

វិធាន​​ការគាំពារបរិស្ថាន​​​របស់​សហភាពអឺរ៉ុប ដើរថយក្រោយ គួរ​ឲ្យ​ព្រួយ​បារម្ភ

​អង្គការ​​សមាគម​ការពារ​ធម្មជាតិ ចំនួន​ជាង​១០ ​​បាន​បង្ហាញ​ក្តី​បារម្ភចំពោះ​វិធានការរឹតប

វិធាន​​ការគាំពារបរិស្ថាន​​​របស់​សហភាពអឺរ៉ុប ដើរថយក្រោយ គួរ​ឲ្យ​ព្រួយ​បារម្ភ

​អង្គការ​​សមាគម​ការពារ​ធម្មជាតិ ចំនួន​ជាង​១០ ​​បាន​បង្ហាញ​ក្តី​បារម្ភចំពោះ​វិធានការរឹតបន្តឹងកិច្ចការពារបរិស្ថាន​របស់​សហភាព​អឺរ៉ុប ដែល​​ហាក់​កំពុងតែ​ដើរថយក្រោយ គួរឲ្យព្រួយបារម្ភ។ ការ​ដើរថយក្រោយនេះ មាន​កត្តារារាំង​ជាច្រើន រាប់ទាំង​បញ្ហា​នយោបាយផ្ទៃក្នុង និង​ការជ្រៀតជ្រែកឥទ្ធិពល​ពី​ប្រទេស​ក្រៅ​។​​ 

រដ្ឋាភិបាល​ឥណ្ឌាកែទម្រង់​ប្រព័ន្ធអប់រំ​តាម​ការទាមទារ​របស់​ចលនាយុវជន

​ក្នុង​ឱកាស​បុណ្យ​ឯករាជ្យជាតិ​ឥណ្ឌា កាល​ថ្ងៃទី​១៥ សីហា លោកនាយករដ្ឋមន្ត្រី ​​ ណារិនដ្រា ម៉ូ

រដ្ឋាភិបាល​ឥណ្ឌាកែទម្រង់​ប្រព័ន្ធអប់រំ​តាម​ការទាមទារ​របស់​ចលនាយុវជន

​ក្នុង​ឱកាស​បុណ្យ​ឯករាជ្យជាតិ​ឥណ្ឌា កាល​ថ្ងៃទី​១៥ សីហា លោកនាយករដ្ឋមន្ត្រី ​​ ណារិនដ្រា ម៉ូឌី ​​បាន​ស្នើឲ្យបើក​​បង្រៀន​ត្រៀម​ប្រលងសម្រាប់​ការ​ប្រកួត​ប្រជែង​នានា​​ ដោយ​ឥតគិត​ថ្លៃ​ ហើយ​​ត្រូវ​ប្រើប្រាស់​មធ្យោបាយ​សម្ភារៈ​និងគ្រូ​របស់​រដ្ឋ។ ការប្រកាស​នេះ ក៏​ដើម្បី​សម្រន់​កំហឹង​របស់​យុវជនឥណ្ឌាដែល​បាន​ធ្វើ​បាតុកម្ម​ជាច្រើន​សប្តាហ៍​។​ បាតុកម្មយុវជន​បាន​សម្រេច​រហូត​រដ្ឋមន្ត្រី​អប់រំ ត្រូវ​បង្ខំចិត្ត​លាចុះពីតំណែង​​។  

អតីតជនរងគ្រោះនៃរបបខ្មែរក្រហម ប៊ូ ម៉េង ទទួលមរណភាពក្នុងវ័យ ៨៥ឆ្នាំ

អតីតជនរងគ្រោះនៃរបបខ្មែរក្រហម ឬជនរងគ្រោះក្នុងអតីតមន្ទីរឃុំឃាំង ស-២១​ (គុកទួលស្លែង) លោក​ ប៊ូ​

អតីតជនរងគ្រោះនៃរបបខ្មែរក្រហម ប៊ូ ម៉េង ទទួលមរណភាពក្នុងវ័យ ៨៥ឆ្នាំ

អតីតជនរងគ្រោះនៃរបបខ្មែរក្រហម ឬជនរងគ្រោះក្នុងអតីតមន្ទីរឃុំឃាំង ស-២១​ (គុកទួលស្លែង) លោក​ ប៊ូ​ ម៉េង​ បានទទួលអនិច្ចកម្ម ក្នុងវ័យ ៨៥ឆ្នាំ​ នាល្ងាចថ្ងៃសុក្រទី១៤សីហា។ សម្រាប់តុលាការខ្មែរក្រហម ការស្លាប់របស់លោក ប៊ូ ម៉េង គឺជាការបាត់បង់សាក្សីរស់ដ៏សំខាន់នៃរបបយង់ខ្នងប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ។ អតីតជនរងគ្រោះនៃរបបខ្មែរក្រហម ឬជនរងគ្រោះក្នុងអតីតមន្ទីរឃុំឃាំង ស-២១​ (គុកទួលស្លែង) លោក​ ប៊ូ​ ម៉េង​ បានទទួលអនិច្ចកម្ម ក្នុងវ័យ ៨៥ឆ្នាំ​ នាល្ងាចថ្ងៃសុក្រទី១៤សីហា។ សម្រាប់តុលាការខ្មែរក្រហម ការស្លាប់របស់លោក ប៊ូ ម៉េង គឺជាការបាត់បង់សាក្សីរស់ដ៏សំខាន់នៃរបបយង់ខ្នងប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ។

លោក ហ៊ុន ម៉ាណែត ចុះជួប​សហគមន៍ ​ដើម្បីរៀបចំ​​គម្រោងលម្ហែបៃតង «ទេទឹកពុះ» ក្នុងខេត្តកំពង់ស្ពឺ

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៣សីហា បានចុះជួបតំណាងសហគមន៍ ទេទឹកពុះ នៅឃុំត្រពាំ

លោក ហ៊ុន ម៉ាណែត ចុះជួប​សហគមន៍ ​ដើម្បីរៀបចំ​​គម្រោងលម្ហែបៃតង «ទេទឹកពុះ» ក្នុងខេត្តកំពង់ស្ពឺ

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៣សីហា បានចុះជួបតំណាងសហគមន៍ ទេទឹកពុះ នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីជួយរៀបចំគម្រោងលម្ហែបៃតង «ទេទឹកពុះ» នៅពេលខាងមុខ។ សម្រាប់លោក ហ៊ុន ម៉ាណែត ​គម្រោងនេះនឹងជួយកែលម្អ​​​​​ហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋាន «ទេទឹកពុះ» នាពេលនេះ ពិសេស​ជួយពង្រឹងភាពជាម្ចាស់របស់សហគមន៍ ដើម្បី​ទាញយកផលប្រយោជន៍ជាអតិបរមាពីការអភិវឌ្ឍន៍នៅហ្នឹងកន្លែង។ លោក​ ផល នឿន ជា​ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោដូនតី ដែលទទួលខុសត្រូវក្នុងរមណីយដ្ឋានទេទឹកពុះនេះ ​​​ប្រាប់វិទ្យុបារាំងអន្តរជាតិ Rfi នៅ​ថ្ងៃទី​១៦សីហានេះថា ​​ពលរដ្ឋសហគមន៍ ដែលជា​ជនជាតិដើមភាគតិចសួយជួប​បញ្ហា​ប្រឈម​មួយចំនួ​នក្នុងការកសាងតំបន់​ទេសចរណ៍មួយនេះ។ ​សូមស្តាប់​​​លោក​ ផល នឿន ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោដូនតី៖ ​

មន្ត្រីក្រសួងការងារថា រោងចក្រចំនួន៣ ក្នុងក្រុងប៉ោយប៉ែតប្រកាសបិទទ្វារព្រោះការបញ្ជាទិញធ្លាក់ចុះ

គិតមកទល់ពេលនេះ រោងចក្រចំនួន ៣កន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រកាសបិទទ្វារលែង

មន្ត្រីក្រសួងការងារថា រោងចក្រចំនួន៣ ក្នុងក្រុងប៉ោយប៉ែតប្រកាសបិទទ្វារព្រោះការបញ្ជាទិញធ្លាក់ចុះ

គិតមកទល់ពេលនេះ រោងចក្រចំនួន ៣កន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រកាសបិទទ្វារលែងដំណើរការដោយសារ​ការបញ្ជាទិញធ្លាក់ចុះ និងការដឹកជញ្ចូនឡើងថ្លៃ អំឡុងវិបត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា នៅថ្ងៃទី១៦ ខែសីហា​ ឆ្នាំ២០២៦​ និងថា កម្មករ-កម្មការិនីប្រមាណ ៤ពាន់នាក់ រងផលប៉ះពាល់​ដោយសារការបិទរោងចក្រទាំង៣​។  តែយ៉ាងណាមន្ត្រីនាំពាក្យក្រសួងការងាររូបនេះមិនបារម្ភថា ​កម្មករ-កម្មការិនី​ទាំងនោះ​គ្មានឱកាសការងារថ្មីនោះទេ​ពីព្រោះរោងចក្រនៅជុំវិញខេត្តបន្ទាយមានជ័យទើប​បានទទួលយកពួកគេ​ឱ្យចូលបំពេញការងារ ខណៈក្រសួងក៏នៅសល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងផ្សេងទៀត។

Get more results via ClueGoal