បណ្ឌិត ឌុច ដារិន្ទ៖ កំណើនចំណូលពន្ធជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា
newsare.net
ក្នុងឆមាសទី១ ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាប្រមូលចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធបានជាបណ្ឌិត ឌុច ដារិន្ទ៖ កំណើនចំណូលពន្ធជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា
ក្នុងឆមាសទី១ ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាប្រមូលចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធបានជាង ៤ពាន់លានដុល្លារអាមេរិក កើនឡើង ៦,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ តួលេខនេះ គឺស្មើនឹង ៥៥,៥% នៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ ក្រសួងសេដ្ឋកិច្ចក៏បានប៉ាន់ស្មានថា រហូតដល់ដំណាច់ឆ្នាំ២០២៦ ចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធអាចនឹងសម្រេចបាន ១០២,៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ ពោលគឺខ្ពស់ជាងច្បាប់ចំនួន ២,៤% ឬស្មើប្រមាណ ១៧១លានដុល្លារ។ លោកបណ្ឌិត ឌុច ដារិន្ទ សេដ្ឋវិទូកម្ពុជាមួយរូបយល់ថា កំណើនចំណូលពន្ធ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ គឺជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា។ ទន្ទឹមនេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះក៏មើលឃើញផងដែរ ថារដ្ឋាភិបាលកម្ពុជានឹងអាចប្រមូលពន្ធបានលើសផែនការក្នុងឆ្នាំ២០២៦នេះ។ សូមស្តាប់លោកបណ្ឌិត ឌុច ដារិន្ទ៖ Read more














