ថ្ងៃទី១៩សីហា លោកដូណាល់ ត្រាំ បានប្រកាសថាសហរដ្ឋអាមេរិកនឹង អនុវត្តមហាទណ្ឌកម្មសេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានទៅលើអ៊ីរ៉ង់ ដើម្បីធ្វើឲ្យអ៊ីរ៉ង់ទន់ជង្គង់ព្រមចុះចាញ់។ បន្ថែមពីនេះទៀត លោកដូណាស់ ត្រាំ បានគំរាមគ្រប់ប្រទេសទាំងអស់ ថានឹងរងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកដែរ ប្រសិនបើជួយអ៊ីរ៉ង់មិនថាក្នុងរូបភាពណាក៏ដោយ។
បច្ចុប្បន្នការប្រកបរបរក្រៅប្រព័ន្ធរបស់ជនបរទេសមួយចំនួននៅកម្ពុជា កំពុងលេចមុខច្រើន មិនថា ការលក់របស់កំប៉ិកកំប៉ុកតាមរទេះ ឬលក់ចំណី ម្ហូបអាហារ តាមដងផ្លូវសាធារណៈ។ អ្នកបង្កើតមាតិកាលើបណ្តាញសង្គមមួយចំនួន បានបង្ហោះវីដេអូផ្សព្វផ្សាយមុខរបរលក់ដូររបស់ជនជាតិបរទេសយ៉ាងព្រោងព្រាត។ អ្នកតាមដានសង្គម និងអ្នកធ្វើការក្នុងវិស័យទេសចរណ៍យល់ថា ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធគួរមានវិធានការរឹតបន្តឹងទៅលើជនបរទេសដែលរកស៊ីរបរក្រៅប្រព័ន្ធនៅប្រទេសកម្ពុជា។ តើគេត្រូវបារម្ភពីកំណើនជនបរទេសដែលរកស៊ីក្រៅប្រព័ន្ធនៅកម្ពុជាដែរឬទេ?
លោកវ៉ាង យី ប្រមុខការទូតចិន បានចាប់ផ្តើមទស្សនកិច្ច២ថ្ងៃ នៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១៩សីហា។ ទស្សនកិច្ចនេះត្រូវគេគ្រោងទុកមុនយូរមកហើយ តែវាគឺជារឿងចៃដន្យបំផុត ដែលវាជួនចំពេលដែលលោកដូណាល់ ត្រាំ កំពុងធ្វើឲ្យកូរ៉េខាងត្បូងខកចិត្ត បន្ទាប់ពីលោកត្រាំ បានរិះគន់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពអាមេរិកនិងកូរ៉េខាងត្បូង។ សម្ព័ន្ធភាពកូរ៉េខាងត្បូងនិងអាមេរិក ហាក់កំពុងង្គោះរង្គើ ហើយអ្នកដែលកំពុងញញឹមដោយក្តីរីករាយ គឺចិន។
ក្នុងរបាយការណ៍ថ្មីចេញផ្សាយថ្ងៃទី២០សីហា អង្គការការពារសិទ្ធិមនុស្ស Human Rights Watch បានថ្កោលទោស ក្រុមទាហានប៉ារ៉ារុស្ស៊ីក្នុងជួរទ័ពអាហ្វ្រិកម៉ាលី ថាបានសម្លាប់ជនស៊ីវិល យ៉ាងតិច ៩ នាក់ ក្នុងនោះ មានកូនក្មេង ៤ នាក់។ ឃាតកម្មនេះ ធ្វើឡើងក្នុងប្រតិបត្តិការកម្ចាត់ភេរវជន នៅភាគកណ្តាលប្រទេសម៉ាលី។
ក្នុងឆមាសទី១ ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាប្រមូលចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធបានជាង ៤ពាន់លានដុល្លារអាមេរិក កើនឡើង ៦,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ តួលេខនេះ គឺស្មើនឹង ៥៥,៥% នៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ ក្រសួងសេដ្ឋកិច្ចក៏បានប៉ាន់ស្មានថា រហូតដល់ដំណាច់ឆ្នាំ២០២៦ ចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធអាចនឹងសម្រេចបាន ១០២,៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ ពោលគឺខ្ពស់ជាងច្បាប់ចំនួន ២,៤% ឬស្មើប្រមាណ ១៧១លានដុល្លារ។ លោកបណ្ឌិត ឌុច ដារិន្ទ សេដ្ឋវិទូកម្ពុជាមួយរូបយល់ថា កំណើនចំណូលពន្ធ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ គឺជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា។ ទន្ទឹមនេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះក៏មើលឃើញផងដែរ ថារដ្ឋាភិបាលកម្ពុជានឹងអាចប្រមូលពន្ធបានលើសផែនការក្នុងឆ្នាំ២០២៦នេះ។ សូមស្តាប់លោកបណ្ឌិត ឌុច ដារិន្ទ៖
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ នាវាល្បាតសមុទ្រ HMS Tamar របស់កងទ័ពជើងទឹកអង់គ្លេស បានមកដល់ប្រទេសកម្ពុជា និងចូលសំចតនៅមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ជាលើកដំបូង។ ដំណើរទស្សនកិច្ចនេះត្រូវបានស្ថានទូតអង់គ្លេសប្រចាំកម្ពុជាចាត់ទុកថា ជាជំហានថ្មីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងទំនាក់ទំនងកងទ័ពជើងទឹករវាងកម្ពុជា និងអង់គ្លេស។
ជាលើកទី១ក្នុងប្រវត្តិអវកាសចិន! ក្រុមហ៊ុនឯកជនចិនមួយ ឈ្មោះ Landspace ដែលមានឯកទេសខាងអវកាស បានបាញ់រ៉ុក្កែតភ្ជាប់ផ្កាយរណបទៅទីអវកាស ហើយផ្នែកជាន់ទី១របស់រ៉ុក្កែតនោះ បានធ្លាក់ចុះមកផែនដីវិញ ដោយសុវត្ថិភាព និងគេអាចប្រើប្រាស់វាសាជាថ្មីបានទៀត។ ដំណឹងនេះ ត្រូវបណ្តាញឃោសនាព័ត៌មានរដ្ឋចិន ចុះផ្សាយយ៉ាងព្រោងព្រាតដោយមោទនភាពថា ជោគជ័យនេះជាការបោះជំហានដ៏សំខាន់ ក្នុងការប្រកួតប្រជែងផ្នែកអវកាស ដែលអាចចម្ងាយប្រាក់តិច។
អ៊ុយក្រែនបានផុងជ្រៅក្នុងវិបត្តិផ្ទៃក្នុង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិវ័យក្មេង ឈ្មោះ មីហៃឡូ ហ្វេដេរ៉ូវ ដែលប្រជាជនអ៊ុយក្រែនស្រលាញ់ពេញចិត្ត ត្រូវបានលោកហ្សេឡេនស្គីដកចេញពីមុខងារ។ វិបត្តិនេះកាន់តែជ្រៅខ្លាំង ដោយនៅថ្ងៃទី១៨សីហា អតីតរដ្ឋមន្ត្រីការពារជាតិវ័យ៣៥ឆ្នាំរូបនេះ បានបង្ហោះសារថ្លែងទាមទារឲ្យរៀបចំការបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំថ្មី បើទោះបីជាប្រទេសស្ថិតក្នុងកាលៈទេសៈសង្គ្រាមក៏ដោយ។ សារអំពាវនាវនេះ បានឆ្លុះបង្ហាញយ៉ាងច្បាស់ នូវការរិះគន់ចំពោះការដឹកនាំរបស់លោក ហ្សេឡេនស្គី។
ការសិក្សាទើបចេញថ្មី នៅដើមខែកក្កដា បានបង្ហាញថា ក្នុងរយៈពេលតែ៥០ឆ្នាំ អត្រាអរមូនបុរស តេស្តូស្តេរ៉ូន ទំនងធ្លាក់ចុះអស់ជាងពាក់កណ្តាល។ មានន័យថាបុរសសម័យថ្មីមានអរមូនតេស្តូស្តេរ៉ូនតិចជាង មនុស្សជំនាន់មុន ? មិនសូវសម្បូរអរមូនតេស្តូស្តេរ៉ូន តើបុរសសម័យថ្មី អាចប្រឈមនឹងបញ្ហាសុខភាពយ៉ាងណា ?
រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម បានប្រកាសនៅថ្ងៃទី១៩សីហានេះ ផ្អាកទំនាក់ទំនងទាំងអស់ជាមួយអ៊ីរ៉ង់ ទាំងពាណិជ្ជកម្មនិងហិរញ្ញវត្ថុ។ ការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីអេមីរ៉ាតអារ៉ាប់រួមអះអាងថា បានរងការវាយប៉ុនប៉ងវាយប្រហារផ្ទួនៗ ដោយមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់។ កន្លងមកគេដឹងថា អេមីរ៉ាតអារ៉ាប់រួមជាទីតាំងឆ្លងកាត់ នៃប្រភពចំនូលហិរញ្ញវត្ថុដ៏សំខាន់បំផុតមួយរបស់់របបផ្តាច់ការអ៊ីរ៉ង់។
រដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ហាក់កំពុងតែប្រកាសសង្គ្រាមជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ ដោយបានដាក់ទណ្ឌកម្មទៅលើប្រធានតុលាការ រួមនិងចៅក្រមជាច្រើននាក់ ព្រមទាំង អគ្គរដ្ឋអាជ្ញារបស់ស្ថាប័នអន្តរជាតិនេះផង។ ប្រទេសជាច្រើនរិះគន់អាមេរិក ក្នុងនោះ ជប៉ុន ដែលមានជនជាតិខ្លួនជាប្រធានតុលាការ បានបរិហារថា អាមេរិកធ្វើឲ្យខូចនីតិរដ្ឋនិងបំផ្លាញការខំប្រឹងប្រែងរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។
កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា នឹងមកជួយរដ្ឋាភិបាលក្នុងវិស័យវិនិយោគ និងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ នេះគឺជាបកស្រាយជាសាធារណៈរបស់លោក ហ៊ុន ម៉ាណែត នាថ្ងៃពុធទី១៩សីហា ក្រោយពេលកញ្ញា កឹម មនោវិទ្យា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ បើតាមនាយករដ្ឋមន្ត្រីកម្ពុជា ការតែងតាំងកញ្ញា កឹម មនោវិទ្យា ក៏ព្រោះតែនាងមានទំនាក់ទំនងការទូតច្រើនជាមួយសហគមន៍អន្តរជាតិ។
នៅថ្ងៃអង្គារ ទី ១៨ សីហា ស៊ីរី និងសហរដ្ឋអាមេរិក បានចោទប្រកាន់អ៊ីស្រាអែលថា បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើមូលដ្ឋានទ័ពអាកាស អាប៊ូ ឌួហួរ (Abu Duhur ) ក្នុងភាគពាយ័ព្យប្រទេសស៊ីរី។ ការវាយប្រហារនេះកើតឡើង ខណៈដែលមូលដ្ឋានទ័ពអាកាសស៊ីរី ដែលបានបិទទ្វារតាំងពីឆ្នាំ ២០២១ កំពុងមានផែនការជួសជុល និងដាក់ឲ្យដំណើរការឡើងវិញ ដោយមានការចូលរួមពីតួកគី។
បន្ទាប់ពីរងការវាយប្រហារដ្រូនដ៏ប្រសាច តាំងពីចុងសប្តាហ៍មុន រុស្ស៊ី តាមរយៈអគ្គរដ្ឋទូតរបស់ខ្លួននៅទីក្រុងឡុងដ៍បានគំរាមអង់គ្លេសពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើប្រទេសនេះបន្តផ្តល់ដ្រូនទៅជួយអ៊ុយក្រែន។ ពាក្យគំរាមរបស់ម៉ូស្គូកើតឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ដ្រូនរបស់អង់គ្លេសត្រូវបានអ៊ុយក្រែនប្រើដើម្បីបាញ់ចូលជ្រៅ ទៅវាយប្រហារផលប្រយោជន៍របស់រុស្ស៊ី ក្នុងតំបន់ម៉ូស្គូ។
កម្ពុជា និងក្រុមប្រទេសនៅអឺរ៉ុប រួមជាមួយដៃគូនានាសន្យាបន្តកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋ និងការគ្រប់គ្រងធនធានធម្មជាតិ នៅកម្ពុជា។ នេះជាការប្តេជ្ញាចិត្ត នៅក្នុងសេចក្តីប្រកាសរួមមួយរវាងក្រសួងកសិកម្ម និងសហភាពអឺរ៉ុប នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។ កិច្ចសហការជាមួយក្រុមប្រទេសនៅអឺរ៉ុបបានលើកកម្ពស់ស្តង់ដារសុវត្ថិភាពចំណីអាហារ និងបានបើកឱកាសឱ្យកម្ពុជានាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃខ្ពស់។
កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃចន្ទ ទី១៧សីហា។ ការតែងតាំងនេះធ្វើឡើងក្រោយពេលដែលលោក កឹម សុខា បាននាំកញ្ញា កឹម មនោវិទ្យា ទៅជួបលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី១៦សីហា។ រីឯលោក កឹម សុខា មេដឹកនាំអតីតបក្សប្រឆាំងវិញ គេនៅមិនដឹងថា តើលោកនឹងអាចទទួលបានតំណែងដូចកូនស្រី ឬបន្តរក្សាមរតកនយោបាយក្នុងនាមជាមេដឹកនាំអតីតបក្សប្រឆាំងឬយ៉ាងណា។ អ្នកឃ្លាំមើលនយោបាយកម្ពុជាមួយចំនួននៅរារែកក្នុងការសន្និដ្ឋាន និងខ្លះទៀតយល់ថា ជីវិតនយោបាយជាអ្នកប្រឆាំងរបស់លោក កឹម សុខា បានដើរដល់ទីបញ្ចប់ ក្រោយពេលកូនស្រីរបស់លោកទទួលតំណែងក្នុងជួររដ្ឋាភិបាលរបស់ហ៊ុន ម៉ាណែត។
ជប៉ុននឹងធ្វើតេស្តសាកល្បងគ្រាប់មីស៊ីលអ៊ីពែរសូនិក និងគ្រាប់ផ្សេងៗទៀតនៅលើទឹកដីអូស្ត្រាលី។ នេះជាការប្រកាសរួមគ្នារបស់រដ្ឋមន្រ្តីការពារជាតិប្រទេសទាំងពីរ នៅក្នុងក្របខណ្ឌនៃទស្សនកិច្ចរបស់ប្រមុខការពារជាតិជប៉ុននៅរាជធានី កង់បេរ៉ា នៅថ្ងៃអង្គារទី ១៨សីហា។ នៅអូស្ត្រាលី រដ្ឋមន្រ្តីការពារជាតិជប៉ុនបានឆ្លៀតសង្កត់ធ្ងន់ពីសារៈសំខាន់នៃសហប្រតិបត្តិការយោធាជាមួយអាមេរិក និងកូរ៉េខាងត្បូង នៅមួយថ្ងៃក្រោយ ប្រធានាធិបតីអាមេរិក លោកត្រាំប្រកាសចាត់ទុកកូរ៉េខាងជើងថា មិនមែនជាប្រទេសគ្រោះថ្នាក់។ ឈាង បុប្ផាលម្អិតព័ត៌មាននេះ៖
ពលរដ្ឋមួយចំនួនសំដែងការខកចិត្ត ខណៈសកម្មជននយោបាយខ្លះទៀតសំដែងការសាទរ បន្ទាប់ពីកូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ត្រូវបានតែងតែជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ អ្នកដែលខកចិត្តបានចាត់ទុកការសម្រេចចិត្តទទួលយកតំណែងមួយនេះថា ជាការក្បត់ឆន្ទៈអ្នក ដែលធ្លាប់គាំទ្រ តែអ្នកដែលគាំទ្រ ចាត់ទុកថា នេះជាជម្រើសចុងក្រោយរបស់អ្នកនយោបាយត្រកូល«កឹម»។
លោក មីន អ៊ុងឡាំង ប្រធានាធិបតីភូមា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។នេះបើតាមការផ្សាយរបស់ព្រឹទ្ធសភាកម្ពុជានៅលើបណ្តាញសង្គមនៅថ្ងៃចន្ទទី ១៧សីហា។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ មិនត្រូវបានគេបង្ហើបឲ្យដឹងនៅឡើយ។ តែអ្នកវិភាគមើលឃើញថា ទស្សនកិច្ចរបស់លោក មីន អ៊ុងឡាំង នៅកម្ពុជាជាការពង្រឹងទំនាក់ទំនងទ្វេភាគី និងការពង្រឹងភាពស្របច្បាប់នៃរដ្ឋាភិបាលក្រុងណៃពិដោ ដែលបន្តរងការរិះគន់យ៉ាងខ្លាំងអំពីការរំលោភសិទ្ធិមនុស្ស។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃបានរាយការណ៍ថា ទាហានថៃម្នាក់បានរងរបួសដាច់ជើងម្ខាងដោយសារការផ្ទុះមីន អំឡុងពេលទាហានថៃធ្វើប្រតិបត្តិការបោសសម្អាតមីន នៅជិតតំបន់ Chong An Ma ក្នុងខេត្តអ៊ូប៊ុន រ៉ាត់ឆាត់ថានី(Ubon Ratchathani)។ បើតាមអ្នកនាំពាក្យកងទ័ពថៃថា ភាគីកម្ពុជាធ្លាប់ឈរជើង នៅទីតាំងនោះ។ មន្ត្រីក្រសួងការពារជាតិកម្ពុជាបានប្រតិកម្មភា្លម និងស្នើឲ្យភាគីថៃកុំទម្លាក់កំហុសមកលើកម្ពុជា។
គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានរកឃើញចំណុចខ្វះខាតមួយចំនួនក្នុងការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០២៥។ ការរកឃើញនេះត្រូវបានខុមហ្វ្រែល ចាត់ទុកថា ជាកញ្ចក់សម្រាប់បំភ្លឺផ្លូវ ដល់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ។
នៅថ្ងៃអង្គារ ទី ១៨ ខែសីហា រដ្ឋាភិបាលស្រីលង្កាប្រកាសធ្វើកំណែទម្រង់ប្រព័ន្ធតុលាការក្នុងទ្រង់ទ្រាយធំមួយដើម្បីដោះស្រាយសំណុំរឿងជាងមួយលានករណី ដែលកំពុងជាប់កកស្ទះ។ ប៉ុន្តែ ផែនការនេះកំពុងប្រឈមនឹងការប្តឹងជំទាស់ពីសមាគមមេធាវីដែលបារម្ភថា ការកែប្រែច្បាប់អាចប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការស្រីលង្កា។
ថ្ងៃចន្ទ ទី១៧សីហា រដ្ឋាភិបាលចិនបានរៀបចំពិធីប្រារព្ធរំឭកខួបកំណើត ១០០ឆ្នាំរបស់អតីតប្រធានាធិបតី លោក ចាង ហ្សេមីង ដែលបានកាន់អំណាចកំពូលរបស់បក្សនិងរដ្ឋ ចន្លោះឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០៣។ ប្រធានាធិបតីចិនបច្ចុប្បន្ន លោក ស៊ី ជីនពីង រំឭកអំពីគំរូដឹកនាំរបស់លោក ចាង ហ្សេមីង ដែលជំរុញប្រទេសជាតិឲ្យដើរចេញពីវិបត្តិ ស្មោះត្រង់នឹងទិសដៅបក្ស ហើយរក្សាតម្លៃស្ថិរភាពជាតិ មុនអ្វីៗទាំងអស់។
ប្រធានាធិបតីតៃវ៉ាន់លោក ឡៃ ឈីងទឿ បានប្រកាសនៅថ្ងៃចន្ទ ទី ១៧ ខែសីហា ថា រដ្ឋាភិបាលរបស់ខ្លួននឹងស្នើសុំថវិកាការពារជាតិសម្រាប់ឆ្នាំ ២០២៧ ដល់ចំនួនទឹកប្រាក់ ៣៥ពាន់លានដុល្លារអាមេរិក។ ការប្រកាសប្តេជ្ញាបង្កើនថវិកាការពារជាតិនេះបង្ហាញពីការពង្រឹងសមត្ថភាពការពារខ្លួនរបស់តៃវ៉ាន់ ខណៈចិនកំពុងតែដាក់សម្ពាធយោធា។
កាលពី៤ឆ្នាំកន្លះមុន សង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង បន្ទាប់ពីរុស្ស៊ីបានលើកទ័ពចូលឈ្លានពានទឹកដីអ៊ុយក្រែន។ ចាប់ពីពេលនោះមក គ្មាននរណាអាចស្មានដឹងមុនទេ ថាភាគីខាងណា ដែលនឹងអាចឈ្នះសង្គ្រាមនៅសមរភូមិ និងថាតើ នឹងអាចមានដំណោះស្រាយការទូតដែរឬទេ។ តែគិតមកត្រឹមពេលនេះ អ៊ុយក្រែនដែលត្រូវរុស្ស៊ីវាយប្រហារឈ្លានពាននោះ បានរលាស់ខ្លួនរៀបចំយុទ្ធសាស្ត្របានយ៉ាងល្អ ធ្វើឲ្យភ្លើងសង្គ្រាមត្រលប់ទៅឆេះនៅក្នុងទឹកដីរុស្ស៊ីវិញ តាមរយៈការវាយប្រហារដោយដ្រូនច្រើនរយគ្រឿងសឹងជារៀងរាល់ថ្ងៃ។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ខ្លួនបានស្នើទៅកាន់ព្រឹទ្ធសភាអាមេរិកឲ្យបង្កើតច្បាប់រុះរើឧក្រិដ្ឋកម្មឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍ជាចំហមួយ ដែលរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា អំពាវនាវឲ្យសហគមន៍អន្តរជាតិមានសកម្មភាពបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញដ៏ធំពីទឹកដីកម្ពុជា។
មកទល់រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តកណ្តាលរកឃើញសាកសពក្មេងប្រុស ២នាក់ ក្នុងចំណោមក្មេងប្រុស ៣នាក់ដែលបាត់ខ្លួនក្នុងហេតុការណ៍លិចទូកងខ្នាតអន្តរជាតិកាលពីថ្ងៃទី១៥សីហាកន្លងទៅ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ ទោះយ៉ាងណាអាជ្ញាធរខេត្តកណ្តាល កំពុងស្វែងរកយ៉ាងសកម្ម ក្មេងប្រុស ១នាក់ទៀត ដែលបន្តបាត់ខ្លួននៅឡើយ។ លោក គួច ចំរើន អភិបាលខេត្តកណ្តាលបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI បន្ថែមនៅថ្ងៃចន្ទទី១៧សីហានេះថា ក្មេងប្រុសដែលជាកូនម្ចាស់ទូក បានបបួលគ្នីគ្នាមកអុំទូកលេង ដោយពួកគេមិនមានពាក់អាវពោងសុវត្ថិភាពឡើយ។
អាមេរិកបានដាក់ក្តីរំពឹងថា នាវាចម្បាំងរបស់ខ្លួននឹងអាចមកបំពេញទស្សនកិច្ចកាន់តែច្រើន ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានជជែកគ្នាពីការបង្កើនកិច្ចសហប្រតិបត្តិការយោធា។ នេះបើតាមខ្លឹមសារដែលបង្ហោះដោយស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃចន្ទទី១៧សីហា ឆ្នាំ២០២៦នេះ។
នៅអេហ្ស៊ីប ថ្ងៃទី១៧សីហានេះ លោកចារ៉េត គូឆនែរ កូនប្រសាលោកដូណាល់ ត្រាំ នឹងជួបប្រជុំជាមួយគណៈប្រតិភូតំណាងក្រុមហាម៉ាសប៉ាឡេស្ទីន ដើម្បីនិយាយពី ផែនការសន្តិភាពសម្រាប់តំបន់ហ្កាហ្សា ដែលរដ្ឋបាលលោកដូណាល់ ត្រាំបានស្នើមក។ ក្រុមហាម៉ាសបានប្រកាសទទួលយកផែនការនេះ តែលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលវិញ បានបដិសេធ ដោយអះអាងថាមិនជឿថាក្រុមហាម៉ាសនឹងរំសាយអាវុធ។
នៅថ្ងៃចន្ទ ទី១៧សីហា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ត្រូវបើកសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា។ តែលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាត់បន្ថយចំណាយឲ្យច្រើនបំផុតក្នុងសមយុទ្ធ ដោយចោទប្រកាន់ថា ទង្វើនេះ បំផុសការ«ញុះញង់» និង«ចំណាយលុយសន្ធឹកសន្ធាប់ពេក»។ មិនតែប៉ុណ្ណេះ លោក ត្រាំ ហាក់ដូចជាអន់ចិត្តនឹង កូរ៉េខាងត្បូង ដោយរំឭកថា ប្រទេសនេះបដិសេធមិនព្រមពួតដៃជាមួយអាមេរិកនិងអ៊ីស្រាអែល ក្នុងប្រតិបត្តិការយោធាវាយប្រហារអ៊ីរ៉ង់។
ជំនួបរវាង លោក ហ៊ុន សែន និងក្រុមគ្រួសារលោក កឹម សុខា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្រសែភ្នែកអ្នកតាមដានសង្គម និងនយោបាយខ្មែរ ព្រមទាំងមានការវិភាគផ្សេងៗគ្នាពីសេណារីយ៉ូនៃជំនួបរវាងអ្នកនយោបាយ ដែលធ្លាប់ជាគូបដិបក្ខនឹងគ្នា។ ដោយឡែកសម្រាប់ក្រសែភ្នែកសហគមន៍អន្តរជាតិវិញ តើពួកគេយល់ឃើញយ៉ាងណាដែរចំពោះជំនួបមួយនេះ?
មេធាវីការពារក្តីឲ្យប្រជាពលរដ្ឋក្នុងសំណុំរឿងក្រុមហ៊ុនពិភពដីមាសលោកស្រី តាំង ស៊ីនហុង ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី ១៧សីហានេះថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស អតីតឧកញ៉ា ហ៊ី គិមហុង និងអ្នករួមគំនិតសំខាន់ ២នាក់ផ្សេងទៀត ឲ្យជាប់ពន្ធនាគារចំនួន ៥ឆ្នាំ។ តាមមេធាវីរូបនេះដដែល លោក ហ៊ី គិមហុង និងបក្ខពួក ក៏ត្រូវបានតុលាការបញ្ជាឲ្យសងប្រាក់ចំនួនជាង ៣៣លានដុល្លារ ទៅប្រជាពលរដ្ឋ។ ជាសំណងសម្រាប់ករណីមួយ ក្នុងចំណោម ៣ករណី ដែលមានប្រជាពលរដ្ឋរងគ្រោះជាង ១ពាន់គ្រួសារជាដើមបណ្តឹង។