ព្រះមហាក្សត្រ៖ វិមានព្រឹទ្ធសភាថ្មីជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្នទៅនឹងភាពថ្កុំថ្កើងរបស់ខ្មែរនៅអតីតកាល
newsare.net
ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលបញ្ជាក់ថព្រះមហាក្សត្រ៖ វិមានព្រឹទ្ធសភាថ្មីជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្នទៅនឹងភាពថ្កុំថ្កើងរបស់ខ្មែរនៅអតីតកាល
ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលបញ្ជាក់ថា «វិមានសាមគ្គី» នៃព្រឹទ្ធសភាកម្ពុជាថ្មី គឺជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្នទៅនឹងភាពថ្កុំថ្កើងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល។ អតីតកាលដែលព្រះអង្គបន្តព្រះរាជបន្ទូលថា មានអរិយធម៌ចំណាស់ត្រចះត្រចង់ ឧត្តុងឧត្តម និងមានកិត្យានុភាពល្បីរន្ទឺក្នុងតំបន់ និងនៅលើសកលលោក។ សម្រាប់ព្រះមហាក្សត្រ កម្ពុជាបានអភិវឌ្ឍ រីកចម្រើនជាលំដាប់ និងបានផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈសព្វថ្ងៃនេះ គឺមកពីកម្ពុជាមានមហាសាមគ្គីជាតិជាធ្លុងមួយ កំណើនសេដ្ឋកិច្ចខ្ពស់ជាប់មិនដាច់ នារយៈពេល ២ទសវត្សរ៍ ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា។ សូមស្តាប់ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី៖ Read more














