Cambodia



កម្មវិធីព័ត៌មានប្រចាំថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦

.....

តើវិសោធនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់មានគោលដៅបង្កើនប្រសិទ្ធភាពការងារ ឬយ៉ាងណា?

កម្ពុជានឹងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២

តើវិសោធនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់មានគោលដៅបង្កើនប្រសិទ្ធភាពការងារ ឬយ៉ាងណា?

កម្ពុជានឹងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧។ ទន្ទឹមនឹងដំណើរឆ្ពោះទៅមុខនៃការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ រដ្ឋសភាកម្ពុជាបានស្នើឲ្យ​​មានវិសោធន​កម្មច្បាប់​​ ស្តីពី​ការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់។ ជាសំណើដែលត្រូវបានគណ​បក្សប្រឆាំងខ្លះជំទាស់ ព្រោះពួកគេយល់ថា ការកែប្រែច្បាប់នេះនឹងធ្វើឲ្យគណបក្សនយោបាយដែលមានសំឡេងភាគច្រើនក្នុងការបោះឆ្នោតច្បាមយកអាសនៈជាមេឃុំ ចៅសង្កា​ត់ ឬជំទប់ទី១ និងទី២ជាដើម ខណៈគណបក្សមានសំឡេងបន្ទាប់នឹងបានតំណែងត្រឹមតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ប៉ុណ្ណោះ។ តើការធ្វើវិសោនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់​ជាការពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឬជាយុទ្ធសាស្ត្រប្រមូលផ្តុំអំណាចនៅថ្នាក់មូលដ្ឋាន?

ស៊ីរី ប្រកាសចង់ធ្វើជាដៃគូអន្តរជាតិប្រឆាំងនឹងការប្រើប្រាស់អាវុធគីមី

រដ្ឋាភិបាលស៊ីរីបានប្រកាសស្នើសុំចូលរួមជាដៃគូអន្តរជាតិ ប្រឆាំងនឹងការប្រើប្រាស់អាវុធគីមី។

ស៊ីរី ប្រកាសចង់ធ្វើជាដៃគូអន្តរជាតិប្រឆាំងនឹងការប្រើប្រាស់អាវុធគីមី

រដ្ឋាភិបាលស៊ីរីបានប្រកាសស្នើសុំចូលរួមជាដៃគូអន្តរជាតិ ប្រឆាំងនឹងការប្រើប្រាស់អាវុធគីមី។ នៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយបារាំង នៅថ្ងៃសុក្រ ទី២១ សីហា ប្រទេសទាំងពីរ ស៊ីរីនិងបារាំងក៏បានបង្ហាញជំហំគាំទ្រ ដល់រាល់សកម្មភាពរបស់ អង្គការអន្តរជាតិ ប្រឆាំងនឹងការប្រើប្រាស់អាវុធគីមី ដើម្បីស្វែងការពិត ពាក់ព័ន្ធនឹងកម្មវិធីអាវុធគីមីរបស់អតីតប្រមុខដឹកនាំស៊ីរី លោក បាស្ហា អាល់អាសាដ ។

ចរចាបរាជ័យ អាមេរិក​អនុវត្ត​ការ​ដំឡើងពន្ធនាំចូល​៥០%​លើ​កាណាដា

កាណាដា​មិនព្រមទទួល​យកលក្ខខណ្ឌរបស់​សហរដ្ឋ​​​អាមេរិក នៅក្នុង​ការចរចា​ចុងក្រោយ​  ដើម្បីបញ្ច

ចរចាបរាជ័យ អាមេរិក​អនុវត្ត​ការ​ដំឡើងពន្ធនាំចូល​៥០%​លើ​កាណាដា

កាណាដា​មិនព្រមទទួល​យកលក្ខខណ្ឌរបស់​សហរដ្ឋ​​​អាមេរិក នៅក្នុង​ការចរចា​ចុងក្រោយ​  ដើម្បីបញ្ចៀសកុំ​ឱ្យ​ការ​​ដំឡើង​ពន្ធនាំចូល​៥០%អាច​ចូល​ជាធរមាន​នៅ​ថ្ងៃសៅរ៍​ទី ២២​សីហានេះទេ។ ​នាយករដ្ឋមន្ត្រី​កាណាដា ដែល​មាន​ជំហរ​នយោបាយ​យុទ្ធសាស្ត្រ​ស្វែងរក​ទីផ្សារ​ថ្មី ជ្រើសរើស​​ដំឡើង​ពន្ធ​នាំចូល​លើ​ផលិតផល​អាមេរិក​វិញ ឱ្យ​បានស្មើ​គ្នា។

ផ្លូវសមុទ្ទ​ខាងជើង​នៃ​តំបន់អាកទិកកំពុង​ក្លាយ​ជាជម្រើសថ្មី​នៃ​សកម្មភាព​​ដឹកជញ្ជូន​ទំនិញ​អឺរ៉ុប-អាស៊ី?

បន្ទាប់​ពី​ចិន នៅ​ថ្ងៃ​សៅរ៍ទី ២២​សីហា​២០២៦​នេះ កូរ៉េខាងត្បូង​បាន​បញ្ជូន​នាវា​ដឹកទំនិញ​ដំ

ផ្លូវសមុទ្ទ​ខាងជើង​នៃ​តំបន់អាកទិកកំពុង​ក្លាយ​ជាជម្រើសថ្មី​នៃ​សកម្មភាព​​ដឹកជញ្ជូន​ទំនិញ​អឺរ៉ុប-អាស៊ី?

បន្ទាប់​ពី​ចិន នៅ​ថ្ងៃ​សៅរ៍ទី ២២​សីហា​២០២៦​នេះ កូរ៉េខាងត្បូង​បាន​បញ្ជូន​នាវា​ដឹកទំនិញ​ដំបូង​របស់​ខ្លួន ទៅ​កាន់​អឺរ៉ុប ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវសមុទ្ទ​ខាង​ជើង ឆ្លង​កាត់មហាសមុទ្ទ​ទឹកកក​អាកទិកដែរ។ តើ​តំបន់​អាកទិក​កំពុងក្លាយ​ជា​ជម្រើសថ្មី នៃ​ចរាចរណ៍​ដឹកជញ្ជូន​ទំនិញ រវាង​អាស៊ីនិង​អឺរ៉ុប​ឬ?

កូនប្រុស លោក លិម គិមយ៉ា អំពាវនាវឲ្យចាប់ខ្លួនបុរស ២នាក់ទៀតដែលពាក់ព័ន្ធនឹងឃាតកម្មលើឪពុករបស់ខ្លួន

លោក លិម ថូមាស សំណាង ដែលជាកូនប្រុស​របស់ លោក លិម គិមយ៉ា បាន​អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន

កូនប្រុស លោក លិម គិមយ៉ា អំពាវនាវឲ្យចាប់ខ្លួនបុរស ២នាក់ទៀតដែលពាក់ព័ន្ធនឹងឃាតកម្មលើឪពុករបស់ខ្លួន

លោក លិម ថូមាស សំណាង ដែលជាកូនប្រុស​របស់ លោក លិម គិមយ៉ា បាន​អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អន្តរាគមន៍ចាប់ខ្លួនបុរស ២នាក់​ទៀត​ដែលគេជឿថាកំពុងស្នាក់នៅកម្ពុជា ដើម្បីយកទៅកាត់ទោស ពាក់ព័ន្ធនឹងឃាតកម្មលើអតីតតំណាងរាស្ត្រគណបក្សប្រឆាំង កាលពី២០​ខែមុន។ ការអំពាវនាវ​ជាថ្មីម្តងទៀត របស់លោក លិម ថូមាស សំណាង ធ្វើជាឡើងតាម​រយៈ​ហ្វេសប៊ុក​ផ្លូវការ​របស់លោក ក្នុង​ថ្ងៃទី២១ ខែសីហា ឆ្នាំ​២០២៦។

រដ្ឋ និងអង្គការសង្គមស៊ីវិលបើក​​​យុទ្ធនាការពង្រឹងវិធានការ​​សុវត្ថិភាពការ​ធ្វើដំណើរតាមផ្លូវទឹក

នៅ​ថ្ងៃទី២១ខែសីហាម្សិលមិញនេះ ស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល បានរួមគ្នារៀបចំយុទ្ធនាការ

រដ្ឋ និងអង្គការសង្គមស៊ីវិលបើក​​​យុទ្ធនាការពង្រឹងវិធានការ​​សុវត្ថិភាពការ​ធ្វើដំណើរតាមផ្លូវទឹក

នៅ​ថ្ងៃទី២១ខែសីហាម្សិលមិញនេះ ស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល បានរួមគ្នារៀបចំយុទ្ធនាការសាធារណៈស្ដីពី «សុវត្ថិភាពពេលធ្វើដំណើរតាមផ្លូវទឹក» នៅខេត្តកណ្តាល។ ជាយុទ្ធនាការដែលត្រូវបានរៀបចំឡើងដើម្បីបញ្រ្ជា​បការយល់ដឹងដល់ពលរដ្ឋ អំ​ពីវិធានការសុវត្ថិភាពក្នុងពេលធ្វើដំណើរតាមផ្លូវទឹក។ ចំណែក​អង្គការសុខភាពពិភពលោក (WHO) ដែលបាន​ចូលរួមយុទ្ធនាការនេះ ចាត់ទុកការលង់ទឹកគឺជាបញ្ហាសុខភាពសាធារណៈដែលកម្ពុជា​ត្រូវយកចិត្តទុកដាក់។

កម្ពុជានាំចូលគ្រឿងសមុទ្រពីវៀតណាមជិត ៤ម៉ឺនតោន ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦

វៀតណាមនៅតែជាទីផ្សារទី​មួយ ក្នុងការផ្គត់ផ្គង់គ្រឿងសមុទ្រចូលមកកម្ពុជា។ បើតាមរបាយការណ៍របស់

កម្ពុជានាំចូលគ្រឿងសមុទ្រពីវៀតណាមជិត ៤ម៉ឺនតោន ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦

វៀតណាមនៅតែជាទីផ្សារទី​មួយ ក្នុងការផ្គត់ផ្គង់គ្រឿងសមុទ្រចូលមកកម្ពុជា។ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល ៦ខែឆ្នាំ២០២៦ កម្ពុជាបាននាំចូលគ្រឿងសមុទ្រពីវៀតណាម ជិត ៤ម៉ឺនតោន។

កម្ពុជាតវ៉ាការ​​សាងសង់ផ្លូវ និងលេណដ្ឋានរបស់ថៃតាមព្រំដែន ខេត្តឧត្តរមានជ័យ និងព្រះវិហារ

ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានប្រកាស​តវ៉ាសកម្មភាពបំពាន​របស់កងកម្លា

កម្ពុជាតវ៉ាការ​​សាងសង់ផ្លូវ និងលេណដ្ឋានរបស់ថៃតាមព្រំដែន ខេត្តឧត្តរមានជ័យ និងព្រះវិហារ

ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានប្រកាស​តវ៉ាសកម្មភាពបំពាន​របស់កងកម្លាំងថៃ ​ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដោយការ​​​​បន្តសាងសង់ផ្លូវ និង​ជីក​​លេណដ្ឋានយោធាខុសច្បាប់។ ​កម្ពុជាចាត់ទុកសកម្មភាពទាំងនេះជា​ការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ដោយ​អំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពជាបន្ទាន់។

ប្រជាជនអ៊ីស្រាអែលនៅបរទេស​ទិញសំបុត្រត្រៀមទៅបោះឆ្នោតដើម្បីប្តូររដ្ឋាភិបាលលោកនេតាន់យ៉ាហ៊ូ

អ៊ីស្រាអែល​នឹង​រៀបចំការបោះឆ្នោតសភា នៅថ្ងៃទី​២៧តុលា។ គេរំពឹងថា ការបោះឆ្នោត​លើកនេះ​នឹងមានអ

ប្រជាជនអ៊ីស្រាអែលនៅបរទេស​ទិញសំបុត្រត្រៀមទៅបោះឆ្នោតដើម្បីប្តូររដ្ឋាភិបាលលោកនេតាន់យ៉ាហ៊ូ

អ៊ីស្រាអែល​នឹង​រៀបចំការបោះឆ្នោតសភា នៅថ្ងៃទី​២៧តុលា។ គេរំពឹងថា ការបោះឆ្នោត​លើកនេះ​នឹងមានអ្នកចូលរួមបោះឆ្នោតច្រើនជាងលើកមុនៗ បន្ទាប់ពីមានការអំពាវនាវ​យ៉ាងភ្លូកទឹកភ្លូកដី​ពី​គណបក្ស​ប្រឆាំង និង​គណបក្ស​ឯករាជ្យមួយចំនួនដែល​ប្រាថ្នា​ចង់​ឲ្យមានការផ្លាស់ប្តូរ នៅ​អ៊ីស្រាអែល។ ប្រជាជន​អ៊ីស្រាអែល​ជាច្រើន​ដែលរស់នៅទឹកដីបរទេស​​បាន​អះអាង ពួកគេ​បាន​ទិញ​សំបុត្រ​យន្តហោះរួចហើយដើម្បីត្រលប់​ទៅបោះឆ្នោត នៅអ៊ីស្រាអែល។ គោលបំណងធំរបស់ពួកគេគឺធ្វើយ៉ាងណា​រារាំង​កុំ​ឲ្យ​ក្រុមអភិរក្ស ស្តាំនិយមជ្រុល​ និង​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​ បេនចាមីន​ នេតាន់យ៉ាហ៊ូ​ឈ្នះឆ្នោត និងប្រើអំណាចរុញច្រាន​អ៊ីស្រាអែលទៅក្នុង​ភ្នក់ភ្លើងសង្រ្គាម​តទៅទៀត។

អ.ស.ប.៖ ​អេបូឡា​រាតត្បាត​លឿន​ខ្លាំងនិង​សម្លាប់​មនុស្ស​ជាង១ពាន់​នាក់ ក្នង​ពេល​ជាង​២០ថ្ងៃ

ជំងឺរាតត្បាត​អេបូឡា បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​២៥០០នាក់​ហើយ នៅ​សាធារណរដ្ឋ​ប្រជាធិ

អ.ស.ប.៖ ​អេបូឡា​រាតត្បាត​លឿន​ខ្លាំងនិង​សម្លាប់​មនុស្ស​ជាង១ពាន់​នាក់ ក្នង​ពេល​ជាង​២០ថ្ងៃ

ជំងឺរាតត្បាត​អេបូឡា បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​២៥០០នាក់​ហើយ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្កោ និង​កំពុង​បន្ត​សកម្មភាព​ចម្លង​រាតត្បាត​យ៉ាងលឿន ហើយ​ច្រើន​ឡើងៗ ហួស​ការ​ស្មាន​ឆ្ងាយណាស់។ នេះបើ​តាម​សេចក្តី​ប្រកាស​របស់​អ្នកទទួល​ខុស​ត្រូវ​ផ្នែក​សម្របសម្រួល​ជំងឺអេបូឡា​ប្រចាំអង្គការ​សហប្រជាជាតិ នៅថ្ងៃសុក្រទី ២១​សីហា​២០២៦។

តើការចូលរួមជួយជាតិពីអ្នកនយោបាយគ្រប់និន្នាការ ជាវប្បធម៌សន្ទនា?

នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម

តើការចូលរួមជួយជាតិពីអ្នកនយោបាយគ្រប់និន្នាការ ជាវប្បធម៌សន្ទនា?

នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍រាល់អ្នកនយោបាយ រួមទាំងបញ្ញវន្តខ្មែរគ្រប់និន្នាការឲ្យចូលរួមជួយជាតិ ទោះបីមិនចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាក៏ដោយ។ ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានទាមទារឲ្យមានឆន្ទៈពិតប្រាកដរបស់អ្នកទាំងនោះ តាមរយៈវប្បធម៌សន្ទនាដោយគុណធម៌ និងការគោរពគ្នាទៅវិញទៅមក។ ជុំវិញការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូចនេះ អ្នកនយោបាយខ្មែរ ដែលមាននិន្នាការផ្សេងៗខ្លះ ចាត់ទុកថាជាវប្បធម៌សន្ទនាមួយដ៏ល្អមួយ តែអ្នកខ្លះទៀតថា ខ្វះភាពស្មោះត្រង់។

ប្រធានាធិបតី​អ៊ីរ៉ង់​ថា​​មាន​ប្រៀបនៅ​​លើសមរភូមិ​ និង​ដល់​ពេល​ត្រូវ​បញ្ចប់​សង្គ្រាម

ដោយអះអាង​ថា​​​អ៊ីរ៉ង់​មានប្រៀបជាងនៅ​​លើសមរភូមិ ប្រមុខរដ្ឋ​​អ៊ីរ៉ង់បាន​ដាស់តឿន អាមេរិក ថា

ប្រធានាធិបតី​អ៊ីរ៉ង់​ថា​​មាន​ប្រៀបនៅ​​លើសមរភូមិ​ និង​ដល់​ពេល​ត្រូវ​បញ្ចប់​សង្គ្រាម

ដោយអះអាង​ថា​​​អ៊ីរ៉ង់​មានប្រៀបជាងនៅ​​លើសមរភូមិ ប្រមុខរដ្ឋ​​អ៊ីរ៉ង់បាន​ដាស់តឿន អាមេរិក ថា​ដល់​ពេល​បញ្ចប់​សង្គ្រាម​​​។ ការប្រកាស​របស់ប្រធានាធិបតី​អ៊ីរ៉ង់បែប​នេះ ធ្វើឡើង​ស្របពេល​ដែល​ រដ្ឋាភិបាល​របស់​លោក ដូណាល់ ត្រាំ បានប្រកាស​​ដាក់សម្ពាធសេដ្ឋកិច្ច​និង​ទណ្ឌកម្មថ្មី​ៗ​បន្ថែមទៀត លើ​អ៊ីរ៉ង់។ ចំពោះ​ចិន ទណ្ឌកម្ម​អាមេរិកលើអ៊ីរ៉ង់ ពុំមែនជា​ដំណោះស្រាយ​ទេ។​  

ហុងកុង ៖ ​​​រំឭកព្រឹត្តិការណ៍​​បង្ក្រាប​​នៅ​ទីលាន​ធានអានមិន អាច​មាន​ទោស ពីបទ ញុះញង់​ធ្វើ​វិទ្ធង្សនា

​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ពីរ​នាក់ ត្រូវ​បានតុលាការ​ហុងកុងប្រកាស​រកឃើញ​នៅថ្ងៃសុក្រទ

ហុងកុង ៖ ​​​រំឭកព្រឹត្តិការណ៍​​បង្ក្រាប​​នៅ​ទីលាន​ធានអានមិន អាច​មាន​ទោស ពីបទ ញុះញង់​ធ្វើ​វិទ្ធង្សនា

​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ពីរ​នាក់ ត្រូវ​បានតុលាការ​ហុងកុងប្រកាស​រកឃើញ​នៅថ្ងៃសុក្រទី​២១​សីហានេះ ​ថា​មាន​ទោស​កំហុស​ពីបទ​ “ញុះញង់​ធ្វើវិទ្ធង្សនា”​ តាម​រយៈ​សកម្មភាព​​​​រៀប​ចំពិធី​រំឭកព្រឹត្តិការណ៍​បង្ក្រាប​នៅទីលាន​ធានអានមិន។ សាលក្រម​ដាក់​ទោស​ នឹង​ត្រូវ​ប្រកាស​នៅ​ពេល​ក្រោយ។

បក្សកម្លាំង​ជាតិស្នើសុំឱ្យរដ្ឋ​សភា​​​ផ្អាក​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់

នៅថ្ងៃ​សុក្រទី២១​ ខែ​សីហា​ ឆ្នាំ​២០២៦នេះ គណ​បក្សកម្លាំង​ជាតិបាន​ស្នើសុំ​​ឱ្យ​រដ្ឋ​សភា​កម

បក្សកម្លាំង​ជាតិស្នើសុំឱ្យរដ្ឋ​សភា​​​ផ្អាក​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់

នៅថ្ងៃ​សុក្រទី២១​ ខែ​សីហា​ ឆ្នាំ​២០២៦នេះ គណ​បក្សកម្លាំង​ជាតិបាន​ស្នើសុំ​​ឱ្យ​រដ្ឋ​សភា​កម្ពុជា​ពិចារណា​ សើ​រើ​សេចក្តី​ព្រាង​ធ្វើ​វិសោធនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ឡើង​វិញ ក្នុងហេតុផល​ថា​ ច្បាប់​ថ្មី​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លាភាព ​​និង​​ដំណើរការ​វិមជ្ឈការនៅកម្ពុជា។ ចំពោះ​គណបក្ស​ក្រៅរដ្ឋាភិបាល​មួយ​នេះ ​​ព្រឹទ្ធសភា និង​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ ​ត្រូវ​ផ្អាក​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់នេះ​ ដោយរក្សា​ទុក​ច្បាប់​ចាស់​ឱ្យ​នៅ​ដដែល​។​ 

មហាអំណាច​ចិនបើកការ​ចរចា​ផ្នែក​ការពារជាតិ និង​សន្តិសុខជាមួយ​​ឥណ្ឌូណេស៊ី

ប្រមុខ​ការទូត​ចិន និង រដ្ឋមន្ត្រីការពារជាតិ​ចិន បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ហ្សាការតា ដ

មហាអំណាច​ចិនបើកការ​ចរចា​ផ្នែក​ការពារជាតិ និង​សន្តិសុខជាមួយ​​ឥណ្ឌូណេស៊ី

ប្រមុខ​ការទូត​ចិន និង រដ្ឋមន្ត្រីការពារជាតិ​ចិន បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ហ្សាការតា ដើម្បី​បើកកិច្ចចរចាឈាន​ទៅ​ពង្រឹង​កិច្ចសហការ​ទ្វេភាគីជាមួយ​ឥណ្ឌូណេស៊ី។​ ក្រសួង​ការបរទេសនៃ​ប្រទេស​ទាំង២​ បញ្ជាក់ព្រម​គ្នា​ថា កិច្ចពិភាក្សា​ថ្នាក់​រដ្ឋមន្ត្រី​នេះ ​​ផ្តោតជាចម្បងទៅ​​លើវិស័យ​​សន្តិសុខ និង​សហប្រតិបត្តិការ​ផ្នែក​ការពារជាតិ​។​

ACU៖ មន្ត្រី​ក្រសួងការបរទេស​ម្នាក់សារភាពថា ខ្លួនបាន​​​​លួចសន្លឹកទិដ្ឋាការជាង ៦ពាន់​​​​​ឱ្យជនបរទេស

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងសាកសួរ និងស៊ើបអង្កេតលោក ថូ សំណាង មន្ត្រីក្រសួងការបរទេស ពា

ACU៖ មន្ត្រី​ក្រសួងការបរទេស​ម្នាក់សារភាពថា ខ្លួនបាន​​​​លួចសន្លឹកទិដ្ឋាការជាង ៦ពាន់​​​​​ឱ្យជនបរទេស

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងសាកសួរ និងស៊ើបអង្កេតលោក ថូ សំណាង មន្ត្រីក្រសួងការបរទេស ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងការប្រើប្រាស់សន្លឹកទិដ្ឋាការប្រភេទ C និង Cex ជាង ៦ពាន់សន្លឹកដោយខុសច្បាប់។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ ACU លោក សយ ចាន់វិចិត្រ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ និងថា ACU កំពុងតាមស្វែងរកសន្លឹកទិដ្ឋាការជាង៤ពាន់បន្ថែមទៀត ដែលលោក ថូ សំណាង អះអាងថា បានកម្ទេចចោល។

ឯកអគ្គរដ្ឋទូតចិនថា ខ្លួនមិនបានបញ្ជូនបុគ្គលិកទៅតំបន់ព្រំដែនកម្ពុជា-ថៃនោះទេ

លោក វ៉ាង វិនពីន (Wang Wen Bin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី​២០សីហា​ម្សិលមិញនេះ បានអះអាងថា

ឯកអគ្គរដ្ឋទូតចិនថា ខ្លួនមិនបានបញ្ជូនបុគ្គលិកទៅតំបន់ព្រំដែនកម្ពុជា-ថៃនោះទេ

លោក វ៉ាង វិនពីន (Wang Wen Bin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី​២០សីហា​ម្សិលមិញនេះ បានអះអាងថា ស្ថានទូតចិនមិនបានបញ្ជូនបុគ្គលិកណាម្នាក់ អមដំណើរម្ចាស់សណ្ឋាគារ Heng Fang ដែលជាជនជាតិចិន ទៅកាន់តំបន់ព្រំដែនថ្មដា ដូចការចុះផ្សាយរបស់សារព័ត៌មាននោះទេ។ ​លោក​ឯកអគ្គរដ្ឋទូតចិនបាន​ស្នើឱ្យ​ប្រព័ន្ធផ្សព្វផ្សាយផ្ទៀងផ្ទាត់ព័ត៌មាន​​ឱ្យបានត្រឹមត្រូវ មុននឹង​ចុះផ្សាយ​។

លោក​ ស សុខា៖ ACU កំពុង​ស៊ើបអង្កេតមន្រ្តី ៤នាក់ ​ជុំវិញ​ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់

ថ្លែងនៅ​ក្នុង​ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សថ្ងៃ​ទី​២០សីហា ឆ្នាំ២០២៦ លោក​ ស​ សុ

លោក​ ស សុខា៖ ACU កំពុង​ស៊ើបអង្កេតមន្រ្តី ៤នាក់ ​ជុំវិញ​ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់

ថ្លែងនៅ​ក្នុង​ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សថ្ងៃ​ទី​២០សីហា ឆ្នាំ២០២៦ លោក​ ស​ សុខា​ រដ្ឋ​មន្ត្រីក្រសួង​មហាផ្ទៃ​បាន​បង្ហើប​ថា​ អង្គភាពប្រឆាំងអំពើពុករលួយកំពុង​ស្រាវជ្រាវ​​មន្ត្រីចំនួន​ ៤​រូប​ពាក់​ព័ន្ធនឹង​ការ​អនុវត្ត​គម្រោង​មូល​និធិឃុំ​-សង្កាត់​​។ ការ​បញ្ជាក់​របស់​លោក​រដ្ឋ​មន្ត្រីក្រសួង​មហាផ្ទៃ គឺ​បន្ទាប់​ពី​ រដ្ឋបាលខេត្តកំពង់ឆ្នាំង​ដកតំណែងមន្ត្រី ២រូប​​ក្នុង​ខេត្ត​កំពង់ឆ្នាំង ជុំវិញការចំណាយថវិកាសម្រាប់បង្គោលភ្លើងសូឡា ក្នុងតម្លៃ ៨លាន​រៀល ឬ​ ២០០០ដុល្លារកាល​ពីពេល​ថ្មី​ៗ។ 

ព្រះមហាក្សត្រ៖ វិមានព្រឹទ្ធសភាថ្មីជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្នទៅនឹងភាពថ្កុំថ្កើងរបស់ខ្មែរនៅអតីតកាល

​ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូល​​បញ្ជាក់ថ

ព្រះមហាក្សត្រ៖ វិមានព្រឹទ្ធសភាថ្មីជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្នទៅនឹងភាពថ្កុំថ្កើងរបស់ខ្មែរនៅអតីតកាល

​ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូល​​បញ្ជាក់ថា «​វិមាន​សាមគ្គី» នៃ​​ព្រឹទ្ធសភាកម្ពុជាថ្មី​​ គឺជានិមិត្តរូប​​នៃការតភ្ជាប់​​មោទនភាព​បច្ចុប្បន្នទៅនឹងភាពថ្កុំថ្កើងរបស់មហាអាណាចក្រខ្មែរ​នាពេលអតីតកាល។ អតីតកាល​ដែលព្រះអង្គបន្តព្រះរាជបន្ទូលថា ​មាន​អរិយធម៌​ចំណាស់​ត្រចះត្រចង់ ឧត្តុងឧត្តម ​និងមានកិត្យានុភាពល្បីរន្ទឺក្នុងតំបន់ និងនៅលើសកលលោក។ សម្រាប់ព្រះមហាក្សត្រ កម្ពុជា​​​បាន​​អភិវឌ្ឍ រីកចម្រើន​ជាលំដាប់ និងបានផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ​​សព្វថ្ងៃនេះ ​​គឺមកពី​កម្ពុជា​មានមហាសាមគ្គីជាតិជាធ្លុងមួយ កំណើនសេដ្ឋកិច្ចខ្ពស់​ជាប់មិនដាច់ នារយៈពេល ២​ទសវត្សរ៍ ​​ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ​​​ទំនើបរបស់កម្ពុជា។ សូមស្តាប់ព្រះរាជបន្ទូល​របស់​​​ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី៖ ​

ការជួយសង្គ្រោះឯកសារបណ្ណាសារ ជាការរក្សារឿងរ៉ាវកម្ពុជា ស្របតាមបច្ចេកវិទ្យាឌីជីថល

ការធ្វើឌីជីថលូបនីយកម្មឯកសារចាស់ៗ គឺជាការបម្លែងឯកសារដុំហ្វីល ឬកាសែត ឱ្យទៅជាទម្រង់ឯកសារឌីជ

ការជួយសង្គ្រោះឯកសារបណ្ណាសារ ជាការរក្សារឿងរ៉ាវកម្ពុជា ស្របតាមបច្ចេកវិទ្យាឌីជីថល

ការធ្វើឌីជីថលូបនីយកម្មឯកសារចាស់ៗ គឺជាការបម្លែងឯកសារដុំហ្វីល ឬកាសែត ឱ្យទៅជាទម្រង់ឯកសារឌីជីថល ដើម្បីងាយស្រួលរក្សាទុក ស្វែងរក និងការពារកុំឱ្យខូចខាតបាត់បង់។ អ្នកជំនាញសង្គ្រោះឯកសារនៅមជ្ឈមណ្ឌល​បុប្ផាណា បានលើកឡើងថា ការថែរក្សាដុំហ្វីល និងសម្ភារៈបណ្ណាសារផ្សេងៗឱ្យបានត្រឹមត្រូវ មានសារៈសំខាន់ដើម្បីរក្សាតម្លៃប្រវត្តិសាស្ត្រ អនុស្សាវរីយ៍ និងរឿងរ៉ាវរបស់កម្ពុជា សម្រាប់​ផ្ទេរបន្តទៅឲ្យមនុស្សជំនាន់ក្រោយ។

តើ​ស្រ្តី​សក់ពណ៌ទង់ដែង​ដែល​អមដំណើរលោកដូណាល់ ត្រាំ ជាប់ជានិច្ច ជាអ្នកណា?

នៅប៉ុន្មានថ្ងៃមកនេះ កាសែត​អាមេរិក និងអន្តរជាតិ​ចាប់អារម្មណ៍​ចុះផ្សាយ​យ៉ាងព្រោងព្រាត​ពីវ

តើ​ស្រ្តី​សក់ពណ៌ទង់ដែង​ដែល​អមដំណើរលោកដូណាល់ ត្រាំ ជាប់ជានិច្ច ជាអ្នកណា?

នៅប៉ុន្មានថ្ងៃមកនេះ កាសែត​អាមេរិក និងអន្តរជាតិ​ចាប់អារម្មណ៍​ចុះផ្សាយ​យ៉ាងព្រោងព្រាត​ពីវត្តមាន​ស្រ្តីខ្ពស់ស្រឡះ សក់​ទង់ដែង​ម្នាក់ដែលគេ​ឃើញ​អមដំណើរជាប់ជានិច្ច​នឹង​ប្រធានាធិបតីលោកដូណាល់ ត្រាំ។ តើ​Natalie Harp ដែលប្រធានាធិបតី​អាមេរិក យកធ្វើជា​ជំនួយការ​ប្រតិបត្តិ​ជាអ្នកណា និងដើរតួសំខាន់​ប៉ុណ្ណា​នៅក្នុង​ក្រុមរង្វង់មនុស្ស​ជំនិត​របស់​ត្រាំ?

លោកដូណាល់ ត្រាំ ប្រកាស “មហាទណ្ឌកម្មសេដ្ឋកិច្ច” ទៅលើអ៊ីរ៉ង់និង​ប្រទេសទាំងអស់​ដែលជួយ​អ៊ីរ៉ង់

ថ្ងៃទី​១៩​សីហា លោក​ដូណាល់ ត្រាំ បានប្រកាសថាសហរដ្ឋអាមេរិក​នឹង អនុវត្តមហាទណ្ឌកម្មសេដ្ឋកិច្ច

លោកដូណាល់ ត្រាំ ប្រកាស “មហាទណ្ឌកម្មសេដ្ឋកិច្ច” ទៅលើអ៊ីរ៉ង់និង​ប្រទេសទាំងអស់​ដែលជួយ​អ៊ីរ៉ង់

ថ្ងៃទី​១៩​សីហា លោក​ដូណាល់ ត្រាំ បានប្រកាសថាសហរដ្ឋអាមេរិក​នឹង អនុវត្តមហាទណ្ឌកម្មសេដ្ឋកិច្ច​ ដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន​​ទៅលើអ៊ីរ៉ង់ ដើម្បីធ្វើ​ឲ្យ​អ៊ីរ៉ង់​ទន់ជង្គង់ព្រមចុះចាញ់។ បន្ថែមពីនេះទៀត លោកដូណាស់ ត្រាំ បានគំរាមគ្រប់ប្រទេសទាំងអស់ ថានឹងរងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកដែរ ប្រសិន​បើ​ជួយ​អ៊ីរ៉ង់​មិនថាក្នុង​​រូបភាពណាក៏ដោយ​។

តើ​កំណើន​ជនបរទេសដែល​រកស៊ី​ក្រៅប្រព័ន្ធនៅកម្ពុជា ​អាច​ប៉ះពាល់​ដល់ការ​ប្រកប​របររបស់​​​ពលរដ្ឋខ្មែរ?

បច្ចុប្បន្នការប្រកបរបរក្រៅប្រព័ន្ធរបស់ជនបរទេសមួយចំនួននៅកម្ពុជា កំពុងលេចមុខច្រើន មិនថា កា

តើ​កំណើន​ជនបរទេសដែល​រកស៊ី​ក្រៅប្រព័ន្ធនៅកម្ពុជា ​អាច​ប៉ះពាល់​ដល់ការ​ប្រកប​របររបស់​​​ពលរដ្ឋខ្មែរ?

បច្ចុប្បន្នការប្រកបរបរក្រៅប្រព័ន្ធរបស់ជនបរទេសមួយចំនួននៅកម្ពុជា កំពុងលេចមុខច្រើន មិនថា ការលក់របស់កំប៉ិកកំប៉ុក​តាមរទេះ ឬលក់ចំណី ម្ហូបអាហារ តាមដងផ្លូវសាធារណៈ។ អ្នកបង្កើតមាតិកាលើបណ្តាញសង្គមមួយចំនួន បានបង្ហោះវីដេអូ​ផ្សព្វផ្សាយមុខរបរលក់ដូររបស់ជនជាតិបរទេសយ៉ាងព្រោងព្រាត។ អ្នក​តាម​ដាន​សង្គម និង​អ្នក​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​យល់​ថា​ ក្រសួង​ការងារ​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​គួរ​មាន​វិធានការ​រឹតបន្តឹងទៅ​លើ​​ជន​បរទេស​ដែល​រក​ស៊ី​របរក្រៅ​ប្រព័ន្ធ​នៅប្រទេស​កម្ពុជា។ តើគេត្រូវ​បារម្ភពី​កំណើនជនបរទេសដែលរកស៊ីក្រៅប្រព័ន្ធនៅកម្ពុជាដែរឬទេ?

ភាពប្រែប្រួល​របស់លោកដូណាល់ ត្រាំ ជាមួយកូរ៉េខាងត្បូង ផ្តល់ភាពចំណេញដល់នយោយបាយការទូតនឹងនរបស់ចិន

លោក​វ៉ាង យី ប្រមុខការទូតចិន បានចាប់ផ្តើម​ទស្សនកិច្ច២ថ្ងៃ នៅកូរ៉េខាងត្បូង​ចាប់ពីថ្ងៃទី​១៩​

ភាពប្រែប្រួល​របស់លោកដូណាល់ ត្រាំ ជាមួយកូរ៉េខាងត្បូង ផ្តល់ភាពចំណេញដល់នយោយបាយការទូតនឹងនរបស់ចិន

លោក​វ៉ាង យី ប្រមុខការទូតចិន បានចាប់ផ្តើម​ទស្សនកិច្ច២ថ្ងៃ នៅកូរ៉េខាងត្បូង​ចាប់ពីថ្ងៃទី​១៩​សីហា​។ ទស្សនកិច្ចនេះ​ត្រូវគេគ្រោងទុកមុនយូរមកហើយ តែវាគឺជារឿងចៃដន្យ​បំផុត ដែលវាជួន​ចំពេល​ដែល​លោកដូណាល់ ត្រាំ កំពុងធ្វើ​ឲ្យ​កូរ៉េខាងត្បូងខកចិត្ត បន្ទាប់ពីលោកត្រាំ បានរិះគន់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពអាមេរិកនិងកូរ៉េខាងត្បូង។ សម្ព័ន្ធភាព​កូរ៉េ​ខាងត្បូង​និង​អាមេរិក ហាក់កំពុង​ង្គោះរង្គើ ហើយ​អ្នកដែលកំពុងញញឹមដោយក្តី​រីករាយ គឺចិន​។

អង្គការសិទ្ធិមនុស្ស ចោទប្រកាន់ទាហានរុស្ស៊ីថា សម្លាប់ជនស៊ីវិល នៅម៉ាលី

ក្នុងរបាយការណ៍ថ្មីចេញផ្សាយ​ថ្ងៃទី២០សីហា អង្គការ​ការពារសិទ្ធិមនុស្ស​ Human Rights Watch ​បាន​ថ្កោលទោស

អង្គការសិទ្ធិមនុស្ស ចោទប្រកាន់ទាហានរុស្ស៊ីថា សម្លាប់ជនស៊ីវិល នៅម៉ាលី

ក្នុងរបាយការណ៍ថ្មីចេញផ្សាយ​ថ្ងៃទី២០សីហា អង្គការ​ការពារសិទ្ធិមនុស្ស​ Human Rights Watch ​បាន​ថ្កោលទោស​ ក្រុម​ទាហានប៉ារ៉ា​រុស្ស៊ី​ក្នុង​ជួរ​ទ័ព​អាហ្វ្រិក​ម៉ាលី  ​ថាបានសម្លាប់​ជន​ស៊ីវិល យ៉ាងតិច ៩ នាក់ ក្នុងនោះ​ មា​នកូន​ក្មេង​ ៤ នាក់។ ឃាតកម្ម​នេះ ធ្វើ​ឡើង​ក្នុង​ប្រតិបត្តិការ​កម្ចាត់​ភេរវជន​ នៅភាគ​កណ្តាល​ប្រទេស​ម៉ាលី។

បណ្ឌិត ឌុច ដារិន្ទ៖ កំណើន​ចំណូលពន្ធ​​​ជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​សាធារណៈកម្ពុជា

ក្នុងឆមាសទី១ ឆ្នាំ​២០២៦ ​រដ្ឋាភិបាលកម្ពុជា​ប្រមូលចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធបាន​ជា

បណ្ឌិត ឌុច ដារិន្ទ៖ កំណើន​ចំណូលពន្ធ​​​ជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​សាធារណៈកម្ពុជា

ក្នុងឆមាសទី១ ឆ្នាំ​២០២៦ ​រដ្ឋាភិបាលកម្ពុជា​ប្រមូលចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធបាន​ជាង ៤ពាន់លានដុល្លារអាមេ​រិក កើនឡើង ៦,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥​។ តួលេខនេះ គឺ​ស្មើនឹង ៥៥,៥% នៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។​ ក្រសួងសេដ្ឋកិច្ចក៏​​បានប៉ាន់ស្មានថា រហូតដល់ដំណាច់ឆ្នាំ២០២៦ ចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធអាចនឹងសម្រេចបាន ១០២,៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ ពោលគឺខ្ពស់ជាងច្បាប់ចំនួន ២,៤% ឬស្មើប្រមាណ ១៧១​លានដុល្លារ​។ លោក​បណ្ឌិត ឌុច ដារិន្ទ សេដ្ឋវិទូកម្ពុជាមួយរូបយល់ថា កំណើនចំណូលពន្ធ ក្នុងត្រីមាសទី១ ឆ្នាំ​២០២៦នេះ ​​គឺ​ជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា។ ទន្ទឹមនេះ ​អ្នកជំនាញសេដ្ឋកិច្ចរូបនេះក៏មើល​ឃើញ​​​ផងដែរ ថារដ្ឋាភិបាលកម្ពុជានឹងអាច​ប្រមូលពន្ធ​​​បាន​លើសផែនការ​​ក្នុងឆ្នាំ​២០២៦នេះ​​​។ ​សូមស្តាប់​លោកបណ្ឌិត ឌុច ដារិន្ទ​៖ ​

នាវា HMS Tamar របស់កងទ័ពជើងទឹកអង់គ្លេសចូលសំចតនៅមូលដ្ឋានទ័ពជើងទឹករាមជាលើកដំបូង

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ នាវាល្បាតសមុទ្រ HMS Tamar របស់កងទ័ពជើងទឹកអង់គ្លេស បានមកដល់ប្រទេសក

នាវា HMS Tamar របស់កងទ័ពជើងទឹកអង់គ្លេសចូលសំចតនៅមូលដ្ឋានទ័ពជើងទឹករាមជាលើកដំបូង

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ នាវាល្បាតសមុទ្រ HMS Tamar របស់កងទ័ពជើងទឹកអង់គ្លេស បានមកដល់ប្រទេសកម្ពុជា និងចូលសំចតនៅមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ជាលើកដំបូង។ ដំណើរទស្សនកិច្ចនេះត្រូវបានស្ថានទូតអង់គ្លេសប្រចាំកម្ពុជាចាត់ទុកថា​ ជាជំហានថ្មីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងទំនាក់ទំនងកងទ័ពជើងទឹករវាងកម្ពុជា និងអង់គ្លេស។

ក្រុមហ៊ុន​ឯកជន​ចិន​ អាចបញ្ជាយាន​អវកាសឲ្យ​ចុះមក​ដី​វិញ​ដោយ​ជោគជ័យ​ និង​អាច​ប្រើ​ប្រាស់​ឡើង​វិញ

ជាលើកទី១ក្នុង​ប្រវត្តិអវកាសចិន​! ក្រុមហ៊ុនឯកជនចិន​មួយ ឈ្មោះ Landspace ដែលមានឯកទេស​ខាង​អវកាស​ ​បា

ក្រុមហ៊ុន​ឯកជន​ចិន​ អាចបញ្ជាយាន​អវកាសឲ្យ​ចុះមក​ដី​វិញ​ដោយ​ជោគជ័យ​ និង​អាច​ប្រើ​ប្រាស់​ឡើង​វិញ

ជាលើកទី១ក្នុង​ប្រវត្តិអវកាសចិន​! ក្រុមហ៊ុនឯកជនចិន​មួយ ឈ្មោះ Landspace ដែលមានឯកទេស​ខាង​អវកាស​ ​បាន​បាញ់​រ៉ុក្កែត​ភ្ជាប់​ផ្កាយរណបទៅទី​អវកាស​​ ហើយ​ផ្នែក​ជាន់​ទី១របស់​រ៉ុក្កែត​នោះ​ ​បា​នធ្លាក់​ចុះមកផែនដីវិញ​ ដោយ​សុវត្ថិភាព​ និងគេ​អាច​ប្រើប្រាស់​វា​សាជាថ្មី​បានទៀត​​។ ដំណឹង​នេះ ត្រូវ​បណ្តាញឃោសនា​ព័ត៌មាន​​​រដ្ឋចិន ចុះផ្សាយយ៉ាង​​ព្រោងព្រាតដោយ​មោទនភាព​ថា ជោគជ័យ​នេះ​ជាការ​បោះជំហាន​ដ៏សំខាន់​ ក្នុងការប្រកួត​ប្រជែងផ្នែក​អវកាស​ ​ដែលអាច​​ចម្ងាយ​ប្រាក់តិច​។ 

លោក មីហៃឡូ ហ្វេដេរ៉ូវ អតីតរដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយក្រែន អំពាវនាវឲ្យ​រៀបចំការបោះឆ្នោត

អ៊ុយក្រែនបាន​​ផុងជ្រៅក្នុងវិបត្តិផ្ទៃក្នុង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ​វ័យ​ក្មេង ឈ្ម

លោក មីហៃឡូ ហ្វេដេរ៉ូវ អតីតរដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយក្រែន អំពាវនាវឲ្យ​រៀបចំការបោះឆ្នោត

អ៊ុយក្រែនបាន​​ផុងជ្រៅក្នុងវិបត្តិផ្ទៃក្នុង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ​វ័យ​ក្មេង ឈ្មោះ មីហៃឡូ ហ្វេដេរ៉ូវ ដែលប្រជាជនអ៊ុយក្រែនស្រលាញ់ពេញចិត្ត​ ត្រូវបាន​លោក​ហ្សេឡេនស្គី​ដកចេញពីមុខងារ​។ ​វិបត្តិនេះកាន់តែជ្រៅខ្លាំង ដោយ​នៅថ្ងៃទី១៨សីហា អតីតរដ្ឋមន្ត្រីការពារជាតិ​វ័យ​​៣៥ឆ្នាំរូបនេះ បានបង្ហោះសារថ្លែងទាមទារ​​ឲ្យ​រៀបចំ​​ការ​បោះឆ្នោត​ ដើម្បី​ជ្រើសរើសមេដឹកនាំថ្មី បើទោះបីជាប្រទេសស្ថិតក្នុងកាលៈទេសៈសង្គ្រាមក៏ដោយ​។ សារអំពាវនាវនេះ បានឆ្លុះបង្ហាញយ៉ាងច្បាស់ នូវការ​រិះគន់ចំពោះ​ការដឹកនាំរបស់​លោក ហ្សេឡេនស្គី។

អត្រា​​អរមូនតេស្តូស្តេរ៉ូនទាប​អាច​បង្ក​ផលវិបាក​អ្វី​ខ្លះ ដល់​សុខភាព?

ការសិក្សាទើបចេញថ្មី នៅដើមខែកក្កដា បានបង្ហាញថា ក្នុងរយៈពេល​តែ​៥០​ឆ្នាំ អត្រា​អរមូន​បុរស តេ

អត្រា​​អរមូនតេស្តូស្តេរ៉ូនទាប​អាច​បង្ក​ផលវិបាក​អ្វី​ខ្លះ ដល់​សុខភាព?

ការសិក្សាទើបចេញថ្មី នៅដើមខែកក្កដា បានបង្ហាញថា ក្នុងរយៈពេល​តែ​៥០​ឆ្នាំ អត្រា​អរមូន​បុរស តេស្តូស្តេរ៉ូន ទំនង​ធ្លាក់​ចុះ​អស់​ជាងពាក់កណ្តាល។ មានន័យថា​បុរស​សម័យ​ថ្មី​មាន​អរមូនតេស្តូស្តេរ៉ូន​តិចជាង មនុស្សជំនាន់មុន ? មិនសូវសម្បូរអរមូនតេស្តូស្តេរ៉ូន តើបុរសសម័យថ្មី អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​យ៉ាងណា ?

អេមីរ៉ាតអារ៉ាប់រួម​ផ្អាកទំនាក់ទំនងទាំងស្រុងជាមួយអ៊ីរ៉ង់ បន្ទាប់ពីរងការវាយ​ប្រហារដោយមីស៊ីលផ្ទួនៗ

រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម បានប្រកាសនៅថ្ងៃទី​១៩​សីហានេះ ផ្អាកទំនាក់ទំនងទាំងអស់ជាមួយអ៊

អេមីរ៉ាតអារ៉ាប់រួម​ផ្អាកទំនាក់ទំនងទាំងស្រុងជាមួយអ៊ីរ៉ង់ បន្ទាប់ពីរងការវាយ​ប្រហារដោយមីស៊ីលផ្ទួនៗ

រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម បានប្រកាសនៅថ្ងៃទី​១៩​សីហានេះ ផ្អាកទំនាក់ទំនងទាំងអស់ជាមួយអ៊ីរ៉ង់ ទាំងពាណិជ្ជកម្ម​និងហិរញ្ញវត្ថុ។ ការប្រកាសនេះ ត្រូវបាន​ធ្វើ​ឡើង បន្ទាប់ពី​អេមីរ៉ាតអារ៉ាប់រួមអះអាងថា បានរងការវាយ​ប៉ុនប៉ងវាយ​ប្រហារផ្ទួនៗ ដោយ​មីស៊ីល​បាលីស្ទីករបស់អ៊ីរ៉ង់​។ កន្លងមកគេដឹងថា អេមីរ៉ាតអារ៉ាប់រួមជាទីតាំងឆ្លងកាត់ នៃប្រភពចំនូលហិរញ្ញវត្ថុ​ដ៏សំខាន់បំផុតមួយ​របស់់របបផ្តាច់ការអ៊ីរ៉ង់​។

អាមេរិក​ប្រកាស​សង្គ្រាម​ជាមួយ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ?

រដ្ឋាភិបាល​អាមេរិករបស់​​​លោកប្រធានាធិបតី ដូណាល់ ត្រាំ ហាក់​កំពុងតែ​ប្រកាសសង្គ្រាម​ជាមួយ​

អាមេរិក​ប្រកាស​សង្គ្រាម​ជាមួយ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ?

រដ្ឋាភិបាល​អាមេរិករបស់​​​លោកប្រធានាធិបតី ដូណាល់ ត្រាំ ហាក់​កំពុងតែ​ប្រកាសសង្គ្រាម​ជាមួយ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ដោយបាន​ដាក់ទណ្ឌកម្មទៅ​​លើ​ប្រធានតុលាការ រួមនិង​ចៅក្រម​ជាច្រើន​នាក់ ព្រមទាំង​ អគ្គរដ្ឋអាជ្ញា​​​របស់​ស្ថាប័ន​អន្តរជាតិ​នេះផង​​។ ប្រទេស​ជាច្រើន​រិះគន់​អាមេរិក ក្នុងនោះ ជប៉ុន​ ដែល​មាន​ជនជាតិខ្លួនជាប្រធានតុលាការ បានបរិហារថា អាមេរិក​ធ្វើ​ឲ្យ​ខូច​នីតិរដ្ឋនិង​បំផ្លាញ​ការ​ខំប្រឹងប្រែង​របស់តុលាការ​​ព្រហ្មទណ្ឌអន្តរជាតិ។  

Get more results via ClueGoal