Cambodia



ទីក្រុង​Saint Raphael​យកប្រធានបទខ្មែរក្រហមដើម្បីរំលឹកវិញ្ញាណក្ខន្ធ​ជនរងគ្រោះក្នុងអំពើផ្តាច់ការកុម្មុយនិស្ត

Saint Raphael (សាំង រ៉ាហ្វាអ៊ែល) ទីក្រុង​ភាគខាងត្បូង​បារាំង​ជ្រើសរើស​ប្រវត្តិសាស្រ្ត​ខ្មែរក្រហម​រប

តើសហភាពអឺរ៉ុបអាចប្តូរការសម្រេចចិត្តទេ ក្រោយជំនួបជាមួយកូនស្រី លោក កឹម សុខា?

កញ្ញា កឹម មនោវិទ្យា ប្រេសិតពិសេសរបស់នាយករដ្ឋមន្ត្រី​កម្ពុជា បានចាប់​ផ្តើម​ការងាររបស់ខ្លួ

តើសហភាពអឺរ៉ុបអាចប្តូរការសម្រេចចិត្តទេ ក្រោយជំនួបជាមួយកូនស្រី លោក កឹម សុខា?

កញ្ញា កឹម មនោវិទ្យា ប្រេសិតពិសេសរបស់នាយករដ្ឋមន្ត្រី​កម្ពុជា បានចាប់​ផ្តើម​ការងាររបស់ខ្លួន ដោយ​ជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជានៅក្នុងសប្តាហ៍នេះ។ តាមកូនស្រីច្បងរបស់លោក កឹម សុខា រូបនេះ ភាគីទាំងពីរបានលើកឡើងអំពីជម្លោះកម្ពុជា-ថៃ និងអំពីសក្តានុពលរបស់កម្ពុជាក្នុងការទាក់ទាញការ​វិនិយោគពីអឺរ៉ុប។ សហភាពអឺរ៉ុបដែលបានដកហូតការអនុគ្រោះពន្ធ(EBA)ពីកម្ពុជា២០% តាំងពីឆ្នាំ២០២០ បន្ទាប់ពីចាប់ខ្លួន លោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិ។ តើបេសសកម្មរបស់កញ្ញា កឹម មនោវិទ្យា អាចធ្វើឲ្យសហភាពអឺរ៉ុបផ្តល់​EBA ២០%មកវិញ និងជួយគាំទ្រកម្ពុជាក្នុងជម្លោះព្រំដែនកម្ពុជា-ថៃឬទេ?

រដ្ឋមន្ត្រីអប់រំថា ដំណើរការបូកសរុបពិន្ទុបេក្ខជនប្រឡងបាក់ឌុបគឺគ្មានបញ្ហាគួរឱ្យកត់សម្គាល់ទេ

ដំណើរការបូកសរុបពិន្ទុបេក្ខជនប្រឡងបាក់ឌុប ប្រព្រឹត្តទៅដោយរលូន គ្មានបញ្ហាអ្វីគួរឲ្យកត់សម្

រដ្ឋមន្ត្រីអប់រំថា ដំណើរការបូកសរុបពិន្ទុបេក្ខជនប្រឡងបាក់ឌុបគឺគ្មានបញ្ហាគួរឱ្យកត់សម្គាល់ទេ

ដំណើរការបូកសរុបពិន្ទុបេក្ខជនប្រឡងបាក់ឌុប ប្រព្រឹត្តទៅដោយរលូន គ្មានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ឡើយ។ នេះគឺជាអះអាងរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ នាថ្ងៃអាទិត្យទី២៣សីហា។ បើគ្មានបញ្ហាអ្វីកើតឡើងទេ លទ្ធផលនៃការប្រឡងបាក់ឌុបឆ្នាំ២០២៦ នឹងត្រូវប្រកាសនាថ្ងៃទី២កញ្ញាខាងមុខ។

ចិន​គ្រោង​បង្ហោះយាន​ទៅស្រាវជ្រាវ​រក​ទឹកនៅតំបន់​ប៉ូល​ខាង​ត្បូង​នៃឋាន​​ព្រះចន្ទ

នៅសប្តាហ៍​ក្រោយ ចិននឹង​​បង្ហោះយានអវកាស​ ទៅ​បំពេញ​​បេសកកម្ម​ដ៏​ស្មុគស្មាញ​បំផុត​ បើ​គិត​ត

ចិន​គ្រោង​បង្ហោះយាន​ទៅស្រាវជ្រាវ​រក​ទឹកនៅតំបន់​ប៉ូល​ខាង​ត្បូង​នៃឋាន​​ព្រះចន្ទ

នៅសប្តាហ៍​ក្រោយ ចិននឹង​​បង្ហោះយានអវកាស​ ទៅ​បំពេញ​​បេសកកម្ម​ដ៏​ស្មុគស្មាញ​បំផុត​ បើ​គិត​តាម​បែប​បច្ចេកទេស៖​ គឺ​ជាការ​ស្វែង​រក​ប្រភព​ទឹក​ត្រជាក់កក​នៅ​ក្នុងរូងរណ្តៅ​​ ជិត​តំបន់​ប៉ូល​នៃ​ភព​ព្រះចន្ទ ដែល​គ្មាន​ទទួល​​ពន្លឺ​​សោះ។ បេសកកម្មនេះ​ជា​ដំណាក់កាល​ដ៏ចម្បង​មុន​នឹង​ឈាន​ទៅ​សម្រេច​កម្មវត្ថុ​ដាក់​វត្តមាន​មនុស្ស​ជា​ប្រចាំ​នៅ​ឋាន​ព្រះចន្ទ នៅមុន​ឆ្នាំ​២០៣០ និង​ការ​ដាក់​ឱ្យ​ដំណើរការ​ស្ថានីយ៍​ស្រាវជ្រាវ​រួម​ជាមួយ​រុស្ស៊ី​នៅ​ឆ្នាំ​២០៣៥។

លោកហ្សេឡេនស្គីថា បោះឆ្នោតក្នុងពេលប្រទេសកំពុងមានសង្រ្គាម អាចបំផ្លាញអ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេឡេនស្គី បានច្រានចោលសំណើរៀបចំការបោះឆ្នោត និងបានចាត

លោកហ្សេឡេនស្គីថា បោះឆ្នោតក្នុងពេលប្រទេសកំពុងមានសង្រ្គាម អាចបំផ្លាញអ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេឡេនស្គី បានច្រានចោលសំណើរៀបចំការបោះឆ្នោត និងបានចាត់ទុកការបោះឆ្នោត ក្នុងអំឡុងប្រទេសកំពុងមានសង្រ្គាម ថានឹងអាចបង្កគ្រោះថ្នាក់ដល់អ៊ុយក្រែន។ លោក ហ្សេឡេនស្គី បានបញ្ជាក់ជំហរ នៅថ្ងៃអាទិត្យ ទី២៣ សីហា បន្ទាប់ពីអតីតរដ្ឋមន្រ្តីការពារជាតិ បានបង្ហោះសារវីដេអូអំពាវនាវឲ្យរៀបចំការបោះឆ្នោត ជ្រើសរើមេដឹកនាំថ្មីនៅអ៊ុយក្រែន។

អាមេរិកតួកគី​អ៊ីស្រាអែល កំពុង​​តាន​តឹងនឹង​គ្នា​យ៉ាង​ខ្លាំង ក្រោយអ៊ីស្រាអែល​វាយប្រហារ​លើ​ស៊ីរី

ភាព​តានតឹង​កំពុង​កើត​មាន​រវាង​អ៊ីស្រាអែល​ តួកគី និង​សហរដ្ឋ​អាមេរិក។ ឯកអគ្គរដ្ឋ​ទូត​និង​ជ

អាមេរិកតួកគី​អ៊ីស្រាអែល កំពុង​​តាន​តឹងនឹង​គ្នា​យ៉ាង​ខ្លាំង ក្រោយអ៊ីស្រាអែល​វាយប្រហារ​លើ​ស៊ីរី

ភាព​តានតឹង​កំពុង​កើត​មាន​រវាង​អ៊ីស្រាអែល​ តួកគី និង​សហរដ្ឋ​អាមេរិក។ ឯកអគ្គរដ្ឋ​ទូត​និង​ជា​ប្រេសិត​ពិសេស​អាមេរិកនៅ​តួកគី​បាន​រិះគន់ទង្វើ​វាយប្រហារ​របស់​​អ៊ីស្រាអែល​លើ​ស៊ីរី​​ថាជា​ការ​បង្កើតជម្លោះ​ឥតប្រយោជន៍។ ចំណែក​តួកគី​បាន​ចេញ​ដីកា​អន្តរជាតិ​តាម​ចាប់​ខ្លួន​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ តែម្តង។ ប៉ុន្តែ​អ៊ីស្រាអែល​បាន​បញ្ចេញ​ប្រតិកម្មច្រានចោល​ពាក្យ​រិះគន់​អាមេរិក ហើយ​ចាត់​ទុក​ប្រធានាធិបតី​តួកគី​ថាជា​ជន​ផ្តាច់ការរើងអើង​​អ៊ីស្រាអែល។ ហេតុ​អ្វី​បាន​ជា​តួកគី​និង​អ៊ីស្រាអែល​តាន​តឹង​នឹង​គ្នា​កាន់​តែ​ខ្លាំង​យ៉ាង​ដូច្នេះ?

នៅភាគខាងត្បូងប្រទេសថៃ អគារសាធារណៈរាប់សិបកន្លែង រងការវាយប្រហារដុតបំផ្លាញប្រដាក់គ្នា

អំពើ​ហិង្សា​នៅភាគ​ខាង​ត្បូង​ប្រទេស​ថៃ​ បាន​កំរើក​ឡើង​វិញ ដោយ​មាន​ការ​វាយប្រហារ​ដុតបំផ្ល

នៅភាគខាងត្បូងប្រទេសថៃ អគារសាធារណៈរាប់សិបកន្លែង រងការវាយប្រហារដុតបំផ្លាញប្រដាក់គ្នា

អំពើ​ហិង្សា​នៅភាគ​ខាង​ត្បូង​ប្រទេស​ថៃ​ បាន​កំរើក​ឡើង​វិញ ដោយ​មាន​ការ​វាយប្រហារ​ដុតបំផ្លាញ​អគារសាធារណៈ​ ជាច្រើនកន្លែងប្រដាក់​គ្នា និង មានករណីប្លន់ប្រដាប់អាវុធ ដែរ។ េហតុការណ៍នេះកើតឡើង នាយប់ថ្ងៃសៅរ៍ ទី២២ សីហា នៅខេត្តណារា៉ធីវ៉ាត់ ខេត្តយ៉ាឡា និងខេត្តប៉ាតានី។ ភ្លាមៗនោះ អាជ្ញាធរមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងប្រកាសដាក់បម្រាមគោលចរ ក្នុងខេត្តទាំងបី រហូតដល់ម៉ោង ៦ព្រឹកថ្ងៃអាទិត្យ។

ACU នឹងបញ្ចូនលោក ថូ សំណាង និងបក្ខពួក ២នាក់ទៀតទៅតុលាការពាក់ព័ន្ធការលួចលក់សន្លឹកទិដ្ឋាការឱ្យបរទេស

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបញ្ជូនលោក ថូ សំណាង អតីតអគ្គនាយកក្រសួងការបរទេស និងគ្នីគ្នា ២

ACU នឹងបញ្ចូនលោក ថូ សំណាង និងបក្ខពួក ២នាក់ទៀតទៅតុលាការពាក់ព័ន្ធការលួចលក់សន្លឹកទិដ្ឋាការឱ្យបរទេស

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបញ្ជូនលោក ថូ សំណាង អតីតអគ្គនាយកក្រសួងការបរទេស និងគ្នីគ្នា ២នាក់ទៀតទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃអាទិត្យនេះ ពាក់ព័ន្ធការលួចបញ្ចេញសន្លឹកទិដ្ឋាការខុសច្បាប់យកទៅផ្តល់ឱ្យជនបរទេសប្រើប្រាស់ក្នុងប្រតិបត្តិការឆបោកតាមអនឡាញ។ នេះបើតាមអ្នកនាំពាក្យ ACU លោក សយ ចាន់វិចិត្រ ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។

ទូតចិនប្រចាំកម្ពុជាទៅសិក្សាសក្តានុពលកសិ-ឧស្សាហកម្មរបស់ខេត្តបាត់ដំបង

នៅថ្ងៃទី២២សីហា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន បានចុះទៅខេត្តបាត់ដំបងដើម្បីព

ទូតចិនប្រចាំកម្ពុជាទៅសិក្សាសក្តានុពលកសិ-ឧស្សាហកម្មរបស់ខេត្តបាត់ដំបង

នៅថ្ងៃទី២២សីហា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន បានចុះទៅខេត្តបាត់ដំបងដើម្បីពិនិត្យមើលសក្តានុពលនៃវិស័យកសិ-ឧស្សាហកម្មរបស់ខេត្តនេះ។ បើតាមទីភ្នាក់ងារព័ត៌មាន AKP​ លោក វ៉ាង វិនពីន ត្រូវបានអមដំណើរដោយមន្ត្រីសំខាន់ៗរបស់កម្ពុជា រួមមានរដ្ឋមន្ត្រីក្រសួងឧស្សហកម្ម លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងធនធានទឹក លោក ថោ ជេដ្ឋា និងអភិបាលខេត្តបាត់ដំបង លោក សុខ លូ​ ព្រមទាំងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

អ្នកនាំពាក្យគ្រោះមហន្តរាយ៖ ខេត្ត៤ កំពុងរងផលប៉ះពាល់​​ដោយជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ

គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាមដែល​ស្ថិ

អ្នកនាំពាក្យគ្រោះមហន្តរាយ៖ ខេត្ត៤ កំពុងរងផលប៉ះពាល់​​ដោយជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ

គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាមដែល​ស្ថិតនៅជាប់ដងទន្លេមេគង្គបាន និងកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ ដោយបាន​ប៉ះពាល់ដល់ពលរដ្ឋជាង​ ១ម៉ឺន​គ្រួសារ ក្នុងនោះ​១ ​៣០០គ្រួសារ ត្រូវបានជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាព។ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឱ្យដឹង​​នៅថ្ងៃទី​២៣សីហា​នេះ​​ ខេត្តក្រចេះត្រូវ​រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេក្នុងចំណោមខេត្តទាំង ៤។

ចំណូលពន្ធលើល្បែងស៊ីសងធ្លាក់ចុះជិត ៣០% ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦

ចំណូលពន្ធលើល្បែងស៊ីសងបានធា្លក់ចុះប្រមាណ ២៥.៨% ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦ បើធៀបនឹង៦ខែកាលពីឆ្ន

ចំណូលពន្ធលើល្បែងស៊ីសងធ្លាក់ចុះជិត ៣០% ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦

ចំណូលពន្ធលើល្បែងស៊ីសងបានធា្លក់ចុះប្រមាណ ២៥.៨% ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦ បើធៀបនឹង៦ខែកាលពីឆ្នាំ២០២៥។ ជាការកត់សម្គាល់ ការធ្លាក់ចុះនៃចំណូលពន្ធលើល្បែងស៊ីសងកើតឡើងនៅអំឡុងពេលដែលរដ្ឋាភិបាលកម្ពុជាកំពុងរឹតបន្តឹងច្បាប់លើកាស៊ីណូល្បែងស៊ីសង ដោយសារតែរកឃើញមានកាស៊ីណូមួយចំនួនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ។

ក្រសួងការបរទេស៖ ​មន្ត្រីកម្ពុជានឹងទៅជួបថៃ ដើម្បីចរចាដោះលែងអ្នកនេសាទខ្មែរ ៣នាក់

មន្ត្រីកុងស៊ុលរបស់កម្ពុជាប្រចាំខេត្តស្រះកែវរបស់ថៃនឹងចូលជួបអាជ្ញាធរថៃម្តងទៀត ដើម្បីពិភាក

ក្រសួងការបរទេស៖ ​មន្ត្រីកម្ពុជានឹងទៅជួបថៃ ដើម្បីចរចាដោះលែងអ្នកនេសាទខ្មែរ ៣នាក់

មន្ត្រីកុងស៊ុលរបស់កម្ពុជាប្រចាំខេត្តស្រះកែវរបស់ថៃនឹងចូលជួបអាជ្ញាធរថៃម្តងទៀត ដើម្បីពិភាក្សាអំពីសេរីភាពរបស់អ្នកនេសាទខ្មែរ ៣នាក់ដែលអាជ្ញាធរថៃបានចាប់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២៦។​ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា នៅថ្ងៃ ទី ២៣សីហា ឆ្នាំ ២០២៦។

ឥណ្ឌូណេស៊ីត្រៀមបញ្ជូនទាហានបន្ថែម ជាង១០០០នាក់ ដើម្បីទប់ស្កាត់ការរាលដាលនៃភ្លើងឆេះព្រៃ លើកោះប័រណេអូ

អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាស នៅថ្ងៃសៅរ៍ ទី២២ សីហា បញ្ជូនទាហានបន្ថែម ចំនួនប្រមាណ ១៥០០នាក់ ដើម

ឥណ្ឌូណេស៊ីត្រៀមបញ្ជូនទាហានបន្ថែម ជាង១០០០នាក់ ដើម្បីទប់ស្កាត់ការរាលដាលនៃភ្លើងឆេះព្រៃ លើកោះប័រណេអូ

អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាស នៅថ្ងៃសៅរ៍ ទី២២ សីហា បញ្ជូនទាហានបន្ថែម ចំនួនប្រមាណ ១៥០០នាក់ ដើម្បីចូលរួមជួយទប់ទល់ ការរីករាលដាលនៃភ្លើងឆេះព្រៃ នៅលើកោះប័រណេអូ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏បានបញ្ជាក់ថា មហន្តរាយភ្លើងឆេះព្រៃបានបំផ្លាញព្រៃឈើជាច្រើនកន្លែង នៅលើកោះនេះ ហើយថែមទាំងបង្កជាផ្សែងភ្លើងក្រាស់ឃ្មឹក លាយឡំដោយល្អងផេះក្នុងបរិយាកាស។

តើវិសោធនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់មានគោលដៅបង្កើនប្រសិទ្ធភាពការងារ ឬយ៉ាងណា?

កម្ពុជានឹងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២

តើវិសោធនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់មានគោលដៅបង្កើនប្រសិទ្ធភាពការងារ ឬយ៉ាងណា?

កម្ពុជានឹងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧។ ទន្ទឹមនឹងដំណើរឆ្ពោះទៅមុខនៃការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ រដ្ឋសភាកម្ពុជាបានស្នើឲ្យ​​មានវិសោធន​កម្មច្បាប់​​ ស្តីពី​ការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់។ ជាសំណើដែលត្រូវបានគណ​បក្សប្រឆាំងខ្លះជំទាស់ ព្រោះពួកគេយល់ថា ការកែប្រែច្បាប់នេះនឹងធ្វើឲ្យគណបក្សនយោបាយដែលមានសំឡេងភាគច្រើនក្នុងការបោះឆ្នោតច្បាមយកអាសនៈជាមេឃុំ ចៅសង្កា​ត់ ឬជំទប់ទី១ និងទី២ជាដើម ខណៈគណបក្សមានសំឡេងបន្ទាប់នឹងបានតំណែងត្រឹមតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ប៉ុណ្ណោះ។ តើការធ្វើវិសោនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់​ជាការពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឬជាយុទ្ធសាស្ត្រប្រមូលផ្តុំអំណាចនៅថ្នាក់មូលដ្ឋាន?

ស៊ីរី ប្រកាសចង់ធ្វើជាដៃគូអន្តរជាតិប្រឆាំងនឹងការប្រើប្រាស់អាវុធគីមី

រដ្ឋាភិបាលស៊ីរីបានប្រកាសស្នើសុំចូលរួមជាដៃគូអន្តរជាតិ ប្រឆាំងនឹងការប្រើប្រាស់អាវុធគីមី។

ស៊ីរី ប្រកាសចង់ធ្វើជាដៃគូអន្តរជាតិប្រឆាំងនឹងការប្រើប្រាស់អាវុធគីមី

រដ្ឋាភិបាលស៊ីរីបានប្រកាសស្នើសុំចូលរួមជាដៃគូអន្តរជាតិ ប្រឆាំងនឹងការប្រើប្រាស់អាវុធគីមី។ នៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយបារាំង នៅថ្ងៃសុក្រ ទី២១ សីហា ប្រទេសទាំងពីរ ស៊ីរីនិងបារាំងក៏បានបង្ហាញជំហំគាំទ្រ ដល់រាល់សកម្មភាពរបស់ អង្គការអន្តរជាតិ ប្រឆាំងនឹងការប្រើប្រាស់អាវុធគីមី ដើម្បីស្វែងការពិត ពាក់ព័ន្ធនឹងកម្មវិធីអាវុធគីមីរបស់អតីតប្រមុខដឹកនាំស៊ីរី លោក បាស្ហា អាល់អាសាដ ។

ចរចាបរាជ័យ អាមេរិក​អនុវត្ត​ការ​ដំឡើងពន្ធនាំចូល​៥០%​លើ​កាណាដា

កាណាដា​មិនព្រមទទួល​យកលក្ខខណ្ឌរបស់​សហរដ្ឋ​​​អាមេរិក នៅក្នុង​ការចរចា​ចុងក្រោយ​  ដើម្បីបញ្ច

ចរចាបរាជ័យ អាមេរិក​អនុវត្ត​ការ​ដំឡើងពន្ធនាំចូល​៥០%​លើ​កាណាដា

កាណាដា​មិនព្រមទទួល​យកលក្ខខណ្ឌរបស់​សហរដ្ឋ​​​អាមេរិក នៅក្នុង​ការចរចា​ចុងក្រោយ​  ដើម្បីបញ្ចៀសកុំ​ឱ្យ​ការ​​ដំឡើង​ពន្ធនាំចូល​៥០%អាច​ចូល​ជាធរមាន​នៅ​ថ្ងៃសៅរ៍​ទី ២២​សីហានេះទេ។ ​នាយករដ្ឋមន្ត្រី​កាណាដា ដែល​មាន​ជំហរ​នយោបាយ​យុទ្ធសាស្ត្រ​ស្វែងរក​ទីផ្សារ​ថ្មី ជ្រើសរើស​​ដំឡើង​ពន្ធ​នាំចូល​លើ​ផលិតផល​អាមេរិក​វិញ ឱ្យ​បានស្មើ​គ្នា។

ផ្លូវសមុទ្ទ​ខាងជើង​នៃ​តំបន់អាកទិកកំពុង​ក្លាយ​ជាជម្រើសថ្មី​នៃ​សកម្មភាព​​ដឹកជញ្ជូន​ទំនិញ​អឺរ៉ុប-អាស៊ី?

បន្ទាប់​ពី​ចិន នៅ​ថ្ងៃ​សៅរ៍ទី ២២​សីហា​២០២៦​នេះ កូរ៉េខាងត្បូង​បាន​បញ្ជូន​នាវា​ដឹកទំនិញ​ដំ

ផ្លូវសមុទ្ទ​ខាងជើង​នៃ​តំបន់អាកទិកកំពុង​ក្លាយ​ជាជម្រើសថ្មី​នៃ​សកម្មភាព​​ដឹកជញ្ជូន​ទំនិញ​អឺរ៉ុប-អាស៊ី?

បន្ទាប់​ពី​ចិន នៅ​ថ្ងៃ​សៅរ៍ទី ២២​សីហា​២០២៦​នេះ កូរ៉េខាងត្បូង​បាន​បញ្ជូន​នាវា​ដឹកទំនិញ​ដំបូង​របស់​ខ្លួន ទៅ​កាន់​អឺរ៉ុប ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវសមុទ្ទ​ខាង​ជើង ឆ្លង​កាត់មហាសមុទ្ទ​ទឹកកក​អាកទិកដែរ។ តើ​តំបន់​អាកទិក​កំពុងក្លាយ​ជា​ជម្រើសថ្មី នៃ​ចរាចរណ៍​ដឹកជញ្ជូន​ទំនិញ រវាង​អាស៊ីនិង​អឺរ៉ុប​ឬ?

កូនប្រុស លោក លិម គិមយ៉ា អំពាវនាវឲ្យចាប់ខ្លួនបុរស ២នាក់ទៀតដែលពាក់ព័ន្ធនឹងឃាតកម្មលើឪពុករបស់ខ្លួន

លោក លិម ថូមាស សំណាង ដែលជាកូនប្រុស​របស់ លោក លិម គិមយ៉ា បាន​អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន

កូនប្រុស លោក លិម គិមយ៉ា អំពាវនាវឲ្យចាប់ខ្លួនបុរស ២នាក់ទៀតដែលពាក់ព័ន្ធនឹងឃាតកម្មលើឪពុករបស់ខ្លួន

លោក លិម ថូមាស សំណាង ដែលជាកូនប្រុស​របស់ លោក លិម គិមយ៉ា បាន​អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អន្តរាគមន៍ចាប់ខ្លួនបុរស ២នាក់​ទៀត​ដែលគេជឿថាកំពុងស្នាក់នៅកម្ពុជា ដើម្បីយកទៅកាត់ទោស ពាក់ព័ន្ធនឹងឃាតកម្មលើអតីតតំណាងរាស្ត្រគណបក្សប្រឆាំង កាលពី២០​ខែមុន។ ការអំពាវនាវ​ជាថ្មីម្តងទៀត របស់លោក លិម ថូមាស សំណាង ធ្វើជាឡើងតាម​រយៈ​ហ្វេសប៊ុក​ផ្លូវការ​របស់លោក ក្នុង​ថ្ងៃទី២១ ខែសីហា ឆ្នាំ​២០២៦។

រដ្ឋ និងអង្គការសង្គមស៊ីវិលបើក​​​យុទ្ធនាការពង្រឹងវិធានការ​​សុវត្ថិភាពការ​ធ្វើដំណើរតាមផ្លូវទឹក

នៅ​ថ្ងៃទី២១ខែសីហាម្សិលមិញនេះ ស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល បានរួមគ្នារៀបចំយុទ្ធនាការ

រដ្ឋ និងអង្គការសង្គមស៊ីវិលបើក​​​យុទ្ធនាការពង្រឹងវិធានការ​​សុវត្ថិភាពការ​ធ្វើដំណើរតាមផ្លូវទឹក

នៅ​ថ្ងៃទី២១ខែសីហាម្សិលមិញនេះ ស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល បានរួមគ្នារៀបចំយុទ្ធនាការសាធារណៈស្ដីពី «សុវត្ថិភាពពេលធ្វើដំណើរតាមផ្លូវទឹក» នៅខេត្តកណ្តាល។ ជាយុទ្ធនាការដែលត្រូវបានរៀបចំឡើងដើម្បីបញ្រ្ជា​បការយល់ដឹងដល់ពលរដ្ឋ អំ​ពីវិធានការសុវត្ថិភាពក្នុងពេលធ្វើដំណើរតាមផ្លូវទឹក។ ចំណែក​អង្គការសុខភាពពិភពលោក (WHO) ដែលបាន​ចូលរួមយុទ្ធនាការនេះ ចាត់ទុកការលង់ទឹកគឺជាបញ្ហាសុខភាពសាធារណៈដែលកម្ពុជា​ត្រូវយកចិត្តទុកដាក់។

កម្ពុជានាំចូលគ្រឿងសមុទ្រពីវៀតណាមជិត ៤ម៉ឺនតោន ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦

វៀតណាមនៅតែជាទីផ្សារទី​មួយ ក្នុងការផ្គត់ផ្គង់គ្រឿងសមុទ្រចូលមកកម្ពុជា។ បើតាមរបាយការណ៍របស់

កម្ពុជានាំចូលគ្រឿងសមុទ្រពីវៀតណាមជិត ៤ម៉ឺនតោន ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦

វៀតណាមនៅតែជាទីផ្សារទី​មួយ ក្នុងការផ្គត់ផ្គង់គ្រឿងសមុទ្រចូលមកកម្ពុជា។ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល ៦ខែឆ្នាំ២០២៦ កម្ពុជាបាននាំចូលគ្រឿងសមុទ្រពីវៀតណាម ជិត ៤ម៉ឺនតោន។

កម្ពុជាតវ៉ាការ​​សាងសង់ផ្លូវ និងលេណដ្ឋានរបស់ថៃតាមព្រំដែន ខេត្តឧត្តរមានជ័យ និងព្រះវិហារ

ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានប្រកាស​តវ៉ាសកម្មភាពបំពាន​របស់កងកម្លា

កម្ពុជាតវ៉ាការ​​សាងសង់ផ្លូវ និងលេណដ្ឋានរបស់ថៃតាមព្រំដែន ខេត្តឧត្តរមានជ័យ និងព្រះវិហារ

ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានប្រកាស​តវ៉ាសកម្មភាពបំពាន​របស់កងកម្លាំងថៃ ​ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដោយការ​​​​បន្តសាងសង់ផ្លូវ និង​ជីក​​លេណដ្ឋានយោធាខុសច្បាប់។ ​កម្ពុជាចាត់ទុកសកម្មភាពទាំងនេះជា​ការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ដោយ​អំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពជាបន្ទាន់។

ប្រជាជនអ៊ីស្រាអែលនៅបរទេស​ទិញសំបុត្រត្រៀមទៅបោះឆ្នោតដើម្បីប្តូររដ្ឋាភិបាលលោកនេតាន់យ៉ាហ៊ូ

អ៊ីស្រាអែល​នឹង​រៀបចំការបោះឆ្នោតសភា នៅថ្ងៃទី​២៧តុលា។ គេរំពឹងថា ការបោះឆ្នោត​លើកនេះ​នឹងមានអ

ប្រជាជនអ៊ីស្រាអែលនៅបរទេស​ទិញសំបុត្រត្រៀមទៅបោះឆ្នោតដើម្បីប្តូររដ្ឋាភិបាលលោកនេតាន់យ៉ាហ៊ូ

អ៊ីស្រាអែល​នឹង​រៀបចំការបោះឆ្នោតសភា នៅថ្ងៃទី​២៧តុលា។ គេរំពឹងថា ការបោះឆ្នោត​លើកនេះ​នឹងមានអ្នកចូលរួមបោះឆ្នោតច្រើនជាងលើកមុនៗ បន្ទាប់ពីមានការអំពាវនាវ​យ៉ាងភ្លូកទឹកភ្លូកដី​ពី​គណបក្ស​ប្រឆាំង និង​គណបក្ស​ឯករាជ្យមួយចំនួនដែល​ប្រាថ្នា​ចង់​ឲ្យមានការផ្លាស់ប្តូរ នៅ​អ៊ីស្រាអែល។ ប្រជាជន​អ៊ីស្រាអែល​ជាច្រើន​ដែលរស់នៅទឹកដីបរទេស​​បាន​អះអាង ពួកគេ​បាន​ទិញ​សំបុត្រ​យន្តហោះរួចហើយដើម្បីត្រលប់​ទៅបោះឆ្នោត នៅអ៊ីស្រាអែល។ គោលបំណងធំរបស់ពួកគេគឺធ្វើយ៉ាងណា​រារាំង​កុំ​ឲ្យ​ក្រុមអភិរក្ស ស្តាំនិយមជ្រុល​ និង​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​ បេនចាមីន​ នេតាន់យ៉ាហ៊ូ​ឈ្នះឆ្នោត និងប្រើអំណាចរុញច្រាន​អ៊ីស្រាអែលទៅក្នុង​ភ្នក់ភ្លើងសង្រ្គាម​តទៅទៀត។

អ.ស.ប.៖ ​អេបូឡា​រាតត្បាត​លឿន​ខ្លាំងនិង​សម្លាប់​មនុស្ស​ជាង១ពាន់​នាក់ ក្នង​ពេល​ជាង​២០ថ្ងៃ

ជំងឺរាតត្បាត​អេបូឡា បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​២៥០០នាក់​ហើយ នៅ​សាធារណរដ្ឋ​ប្រជាធិ

អ.ស.ប.៖ ​អេបូឡា​រាតត្បាត​លឿន​ខ្លាំងនិង​សម្លាប់​មនុស្ស​ជាង១ពាន់​នាក់ ក្នង​ពេល​ជាង​២០ថ្ងៃ

ជំងឺរាតត្បាត​អេបូឡា បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​២៥០០នាក់​ហើយ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្កោ និង​កំពុង​បន្ត​សកម្មភាព​ចម្លង​រាតត្បាត​យ៉ាងលឿន ហើយ​ច្រើន​ឡើងៗ ហួស​ការ​ស្មាន​ឆ្ងាយណាស់។ នេះបើ​តាម​សេចក្តី​ប្រកាស​របស់​អ្នកទទួល​ខុស​ត្រូវ​ផ្នែក​សម្របសម្រួល​ជំងឺអេបូឡា​ប្រចាំអង្គការ​សហប្រជាជាតិ នៅថ្ងៃសុក្រទី ២១​សីហា​២០២៦។

តើការចូលរួមជួយជាតិពីអ្នកនយោបាយគ្រប់និន្នាការ ជាវប្បធម៌សន្ទនា?

នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម

តើការចូលរួមជួយជាតិពីអ្នកនយោបាយគ្រប់និន្នាការ ជាវប្បធម៌សន្ទនា?

នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍រាល់អ្នកនយោបាយ រួមទាំងបញ្ញវន្តខ្មែរគ្រប់និន្នាការឲ្យចូលរួមជួយជាតិ ទោះបីមិនចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាក៏ដោយ។ ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានទាមទារឲ្យមានឆន្ទៈពិតប្រាកដរបស់អ្នកទាំងនោះ តាមរយៈវប្បធម៌សន្ទនាដោយគុណធម៌ និងការគោរពគ្នាទៅវិញទៅមក។ ជុំវិញការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូចនេះ អ្នកនយោបាយខ្មែរ ដែលមាននិន្នាការផ្សេងៗខ្លះ ចាត់ទុកថាជាវប្បធម៌សន្ទនាមួយដ៏ល្អមួយ តែអ្នកខ្លះទៀតថា ខ្វះភាពស្មោះត្រង់។

ប្រធានាធិបតី​អ៊ីរ៉ង់​ថា​​មាន​ប្រៀបនៅ​​លើសមរភូមិ​ និង​ដល់​ពេល​ត្រូវ​បញ្ចប់​សង្គ្រាម

ដោយអះអាង​ថា​​​អ៊ីរ៉ង់​មានប្រៀបជាងនៅ​​លើសមរភូមិ ប្រមុខរដ្ឋ​​អ៊ីរ៉ង់បាន​ដាស់តឿន អាមេរិក ថា

ប្រធានាធិបតី​អ៊ីរ៉ង់​ថា​​មាន​ប្រៀបនៅ​​លើសមរភូមិ​ និង​ដល់​ពេល​ត្រូវ​បញ្ចប់​សង្គ្រាម

ដោយអះអាង​ថា​​​អ៊ីរ៉ង់​មានប្រៀបជាងនៅ​​លើសមរភូមិ ប្រមុខរដ្ឋ​​អ៊ីរ៉ង់បាន​ដាស់តឿន អាមេរិក ថា​ដល់​ពេល​បញ្ចប់​សង្គ្រាម​​​។ ការប្រកាស​របស់ប្រធានាធិបតី​អ៊ីរ៉ង់បែប​នេះ ធ្វើឡើង​ស្របពេល​ដែល​ រដ្ឋាភិបាល​របស់​លោក ដូណាល់ ត្រាំ បានប្រកាស​​ដាក់សម្ពាធសេដ្ឋកិច្ច​និង​ទណ្ឌកម្មថ្មី​ៗ​បន្ថែមទៀត លើ​អ៊ីរ៉ង់។ ចំពោះ​ចិន ទណ្ឌកម្ម​អាមេរិកលើអ៊ីរ៉ង់ ពុំមែនជា​ដំណោះស្រាយ​ទេ។​  

ហុងកុង ៖ ​​​រំឭកព្រឹត្តិការណ៍​​បង្ក្រាប​​នៅ​ទីលាន​ធានអានមិន អាច​មាន​ទោស ពីបទ ញុះញង់​ធ្វើ​វិទ្ធង្សនា

​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ពីរ​នាក់ ត្រូវ​បានតុលាការ​ហុងកុងប្រកាស​រកឃើញ​នៅថ្ងៃសុក្រទ

ហុងកុង ៖ ​​​រំឭកព្រឹត្តិការណ៍​​បង្ក្រាប​​នៅ​ទីលាន​ធានអានមិន អាច​មាន​ទោស ពីបទ ញុះញង់​ធ្វើ​វិទ្ធង្សនា

​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ពីរ​នាក់ ត្រូវ​បានតុលាការ​ហុងកុងប្រកាស​រកឃើញ​នៅថ្ងៃសុក្រទី​២១​សីហានេះ ​ថា​មាន​ទោស​កំហុស​ពីបទ​ “ញុះញង់​ធ្វើវិទ្ធង្សនា”​ តាម​រយៈ​សកម្មភាព​​​​រៀប​ចំពិធី​រំឭកព្រឹត្តិការណ៍​បង្ក្រាប​នៅទីលាន​ធានអានមិន។ សាលក្រម​ដាក់​ទោស​ នឹង​ត្រូវ​ប្រកាស​នៅ​ពេល​ក្រោយ។

បក្សកម្លាំង​ជាតិស្នើសុំឱ្យរដ្ឋ​សភា​​​ផ្អាក​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់

នៅថ្ងៃ​សុក្រទី២១​ ខែ​សីហា​ ឆ្នាំ​២០២៦នេះ គណ​បក្សកម្លាំង​ជាតិបាន​ស្នើសុំ​​ឱ្យ​រដ្ឋ​សភា​កម

បក្សកម្លាំង​ជាតិស្នើសុំឱ្យរដ្ឋ​សភា​​​ផ្អាក​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់

នៅថ្ងៃ​សុក្រទី២១​ ខែ​សីហា​ ឆ្នាំ​២០២៦នេះ គណ​បក្សកម្លាំង​ជាតិបាន​ស្នើសុំ​​ឱ្យ​រដ្ឋ​សភា​កម្ពុជា​ពិចារណា​ សើ​រើ​សេចក្តី​ព្រាង​ធ្វើ​វិសោធនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ឡើង​វិញ ក្នុងហេតុផល​ថា​ ច្បាប់​ថ្មី​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លាភាព ​​និង​​ដំណើរការ​វិមជ្ឈការនៅកម្ពុជា។ ចំពោះ​គណបក្ស​ក្រៅរដ្ឋាភិបាល​មួយ​នេះ ​​ព្រឹទ្ធសភា និង​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ ​ត្រូវ​ផ្អាក​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់នេះ​ ដោយរក្សា​ទុក​ច្បាប់​ចាស់​ឱ្យ​នៅ​ដដែល​។​ 

មហាអំណាច​ចិនបើកការ​ចរចា​ផ្នែក​ការពារជាតិ និង​សន្តិសុខជាមួយ​​ឥណ្ឌូណេស៊ី

ប្រមុខ​ការទូត​ចិន និង រដ្ឋមន្ត្រីការពារជាតិ​ចិន បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ហ្សាការតា ដ

មហាអំណាច​ចិនបើកការ​ចរចា​ផ្នែក​ការពារជាតិ និង​សន្តិសុខជាមួយ​​ឥណ្ឌូណេស៊ី

ប្រមុខ​ការទូត​ចិន និង រដ្ឋមន្ត្រីការពារជាតិ​ចិន បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ហ្សាការតា ដើម្បី​បើកកិច្ចចរចាឈាន​ទៅ​ពង្រឹង​កិច្ចសហការ​ទ្វេភាគីជាមួយ​ឥណ្ឌូណេស៊ី។​ ក្រសួង​ការបរទេសនៃ​ប្រទេស​ទាំង២​ បញ្ជាក់ព្រម​គ្នា​ថា កិច្ចពិភាក្សា​ថ្នាក់​រដ្ឋមន្ត្រី​នេះ ​​ផ្តោតជាចម្បងទៅ​​លើវិស័យ​​សន្តិសុខ និង​សហប្រតិបត្តិការ​ផ្នែក​ការពារជាតិ​។​

ACU៖ មន្ត្រី​ក្រសួងការបរទេស​ម្នាក់សារភាពថា ខ្លួនបាន​​​​លួចសន្លឹកទិដ្ឋាការជាង ៦ពាន់​​​​​ឱ្យជនបរទេស

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងសាកសួរ និងស៊ើបអង្កេតលោក ថូ សំណាង មន្ត្រីក្រសួងការបរទេស ពា

ACU៖ មន្ត្រី​ក្រសួងការបរទេស​ម្នាក់សារភាពថា ខ្លួនបាន​​​​លួចសន្លឹកទិដ្ឋាការជាង ៦ពាន់​​​​​ឱ្យជនបរទេស

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងសាកសួរ និងស៊ើបអង្កេតលោក ថូ សំណាង មន្ត្រីក្រសួងការបរទេស ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងការប្រើប្រាស់សន្លឹកទិដ្ឋាការប្រភេទ C និង Cex ជាង ៦ពាន់សន្លឹកដោយខុសច្បាប់។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ ACU លោក សយ ចាន់វិចិត្រ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ និងថា ACU កំពុងតាមស្វែងរកសន្លឹកទិដ្ឋាការជាង៤ពាន់បន្ថែមទៀត ដែលលោក ថូ សំណាង អះអាងថា បានកម្ទេចចោល។

ឯកអគ្គរដ្ឋទូតចិនថា ខ្លួនមិនបានបញ្ជូនបុគ្គលិកទៅតំបន់ព្រំដែនកម្ពុជា-ថៃនោះទេ

លោក វ៉ាង វិនពីន (Wang Wen Bin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី​២០សីហា​ម្សិលមិញនេះ បានអះអាងថា

ឯកអគ្គរដ្ឋទូតចិនថា ខ្លួនមិនបានបញ្ជូនបុគ្គលិកទៅតំបន់ព្រំដែនកម្ពុជា-ថៃនោះទេ

លោក វ៉ាង វិនពីន (Wang Wen Bin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី​២០សីហា​ម្សិលមិញនេះ បានអះអាងថា ស្ថានទូតចិនមិនបានបញ្ជូនបុគ្គលិកណាម្នាក់ អមដំណើរម្ចាស់សណ្ឋាគារ Heng Fang ដែលជាជនជាតិចិន ទៅកាន់តំបន់ព្រំដែនថ្មដា ដូចការចុះផ្សាយរបស់សារព័ត៌មាននោះទេ។ ​លោក​ឯកអគ្គរដ្ឋទូតចិនបាន​ស្នើឱ្យ​ប្រព័ន្ធផ្សព្វផ្សាយផ្ទៀងផ្ទាត់ព័ត៌មាន​​ឱ្យបានត្រឹមត្រូវ មុននឹង​ចុះផ្សាយ​។

លោក​ ស សុខា៖ ACU កំពុង​ស៊ើបអង្កេតមន្រ្តី ៤នាក់ ​ជុំវិញ​ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់

ថ្លែងនៅ​ក្នុង​ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សថ្ងៃ​ទី​២០សីហា ឆ្នាំ២០២៦ លោក​ ស​ សុ

លោក​ ស សុខា៖ ACU កំពុង​ស៊ើបអង្កេតមន្រ្តី ៤នាក់ ​ជុំវិញ​ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់

ថ្លែងនៅ​ក្នុង​ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សថ្ងៃ​ទី​២០សីហា ឆ្នាំ២០២៦ លោក​ ស​ សុខា​ រដ្ឋ​មន្ត្រីក្រសួង​មហាផ្ទៃ​បាន​បង្ហើប​ថា​ អង្គភាពប្រឆាំងអំពើពុករលួយកំពុង​ស្រាវជ្រាវ​​មន្ត្រីចំនួន​ ៤​រូប​ពាក់​ព័ន្ធនឹង​ការ​អនុវត្ត​គម្រោង​មូល​និធិឃុំ​-សង្កាត់​​។ ការ​បញ្ជាក់​របស់​លោក​រដ្ឋ​មន្ត្រីក្រសួង​មហាផ្ទៃ គឺ​បន្ទាប់​ពី​ រដ្ឋបាលខេត្តកំពង់ឆ្នាំង​ដកតំណែងមន្ត្រី ២រូប​​ក្នុង​ខេត្ត​កំពង់ឆ្នាំង ជុំវិញការចំណាយថវិកាសម្រាប់បង្គោលភ្លើងសូឡា ក្នុងតម្លៃ ៨លាន​រៀល ឬ​ ២០០០ដុល្លារកាល​ពីពេល​ថ្មី​ៗ។ 

ព្រះមហាក្សត្រ៖ វិមានព្រឹទ្ធសភាថ្មីជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្នទៅនឹងភាពថ្កុំថ្កើងរបស់ខ្មែរនៅអតីតកាល

​ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូល​​បញ្ជាក់ថ

ព្រះមហាក្សត្រ៖ វិមានព្រឹទ្ធសភាថ្មីជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្នទៅនឹងភាពថ្កុំថ្កើងរបស់ខ្មែរនៅអតីតកាល

​ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូល​​បញ្ជាក់ថា «​វិមាន​សាមគ្គី» នៃ​​ព្រឹទ្ធសភាកម្ពុជាថ្មី​​ គឺជានិមិត្តរូប​​នៃការតភ្ជាប់​​មោទនភាព​បច្ចុប្បន្នទៅនឹងភាពថ្កុំថ្កើងរបស់មហាអាណាចក្រខ្មែរ​នាពេលអតីតកាល។ អតីតកាល​ដែលព្រះអង្គបន្តព្រះរាជបន្ទូលថា ​មាន​អរិយធម៌​ចំណាស់​ត្រចះត្រចង់ ឧត្តុងឧត្តម ​និងមានកិត្យានុភាពល្បីរន្ទឺក្នុងតំបន់ និងនៅលើសកលលោក។ សម្រាប់ព្រះមហាក្សត្រ កម្ពុជា​​​បាន​​អភិវឌ្ឍ រីកចម្រើន​ជាលំដាប់ និងបានផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ​​សព្វថ្ងៃនេះ ​​គឺមកពី​កម្ពុជា​មានមហាសាមគ្គីជាតិជាធ្លុងមួយ កំណើនសេដ្ឋកិច្ចខ្ពស់​ជាប់មិនដាច់ នារយៈពេល ២​ទសវត្សរ៍ ​​ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ​​​ទំនើបរបស់កម្ពុជា។ សូមស្តាប់ព្រះរាជបន្ទូល​របស់​​​ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី៖ ​

ការជួយសង្គ្រោះឯកសារបណ្ណាសារ ជាការរក្សារឿងរ៉ាវកម្ពុជា ស្របតាមបច្ចេកវិទ្យាឌីជីថល

ការធ្វើឌីជីថលូបនីយកម្មឯកសារចាស់ៗ គឺជាការបម្លែងឯកសារដុំហ្វីល ឬកាសែត ឱ្យទៅជាទម្រង់ឯកសារឌីជ

ការជួយសង្គ្រោះឯកសារបណ្ណាសារ ជាការរក្សារឿងរ៉ាវកម្ពុជា ស្របតាមបច្ចេកវិទ្យាឌីជីថល

ការធ្វើឌីជីថលូបនីយកម្មឯកសារចាស់ៗ គឺជាការបម្លែងឯកសារដុំហ្វីល ឬកាសែត ឱ្យទៅជាទម្រង់ឯកសារឌីជីថល ដើម្បីងាយស្រួលរក្សាទុក ស្វែងរក និងការពារកុំឱ្យខូចខាតបាត់បង់។ អ្នកជំនាញសង្គ្រោះឯកសារនៅមជ្ឈមណ្ឌល​បុប្ផាណា បានលើកឡើងថា ការថែរក្សាដុំហ្វីល និងសម្ភារៈបណ្ណាសារផ្សេងៗឱ្យបានត្រឹមត្រូវ មានសារៈសំខាន់ដើម្បីរក្សាតម្លៃប្រវត្តិសាស្ត្រ អនុស្សាវរីយ៍ និងរឿងរ៉ាវរបស់កម្ពុជា សម្រាប់​ផ្ទេរបន្តទៅឲ្យមនុស្សជំនាន់ក្រោយ។

Get more results via ClueGoal