ចិន ប្រកាសប្រមូលរថយន្តអគ្គិសនី ដើម្បីពិនិត្យបច្ចេកទេសសុវត្ថិភាព
newsare.net
ចិនចង់បង្ហាញថា ខ្លួនក៏យកចិត្តទុកដាក់លើគុណភាព និងសុវត្ថិភាពរបស់ទំនិញផលិតនៅប្រទេចិន ប្រកាសប្រមូលរថយន្តអគ្គិសនី ដើម្បីពិនិត្យបច្ចេកទេសសុវត្ថិភាព
ចិនចង់បង្ហាញថា ខ្លួនក៏យកចិត្តទុកដាក់លើគុណភាព និងសុវត្ថិភាពរបស់ទំនិញផលិតនៅប្រទេសចិន។ ជាក់ស្តែង ដើម្បីលើកកម្ពស់បទដ្ឋានសុវត្ថិភាព អាជ្ញាធរចិនទើបបានចេញបញ្ជាឲ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទាំងអស់ដែលស្ថិតក្នុងប្រទេសចិន ត្រូវតែប្រមូលយកឡានអគ្គិសនីមកវិញ ដើម្បីត្រួតពិនិត្យ និងកែសម្រួលបច្ចេកទេស។ ចំណាត់ការរបស់អាជ្ញាធរចិននេះកើតឡើង ក្រោយពី អាជ្ញាធរអាមេរិកទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ បានបើកការស៊ើបអង្កេតលើទ្វារឡានអគ្គិសនីរបស់ក្រុមហ៊ុនអាមេរិក Tesla។ Read more














