តើគួរកំណត់ចំនួនស្នងការរងតាមខេត្ត ដើម្បីស្របទៅនឹងកំណែទម្រង់ និងអភិបាលកិច្ចមូលដ្ឋានដែរឬទេ?
newsare.net
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានឱ្យដឹងថា ក្រសួងនឹងកំណត់មុខងារ និងចំតើគួរកំណត់ចំនួនស្នងការរងតាមខេត្ត ដើម្បីស្របទៅនឹងកំណែទម្រង់ និងអភិបាលកិច្ចមូលដ្ឋានដែរឬទេ?
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានឱ្យដឹងថា ក្រសួងនឹងកំណត់មុខងារ និងចំនួនមន្រ្តីក្របខ័ណ្ឌក្នុងជួរកងកម្លាំងនគរបាលជាតិ។ ការបញ្ជាក់របស់លោក ស សុខា ធ្វើឡើងដោយភ្ជាប់នឹងខេត្តកែប ដែលមានចំនួនស្នងការរងច្រើនលើសលប់ រហូតដល់ទៅ ២២នាក់ ខណៈខេត្តមួយនេះមានផ្ទៃដីតូច និងដង់ស៊ីតេប្រជាជនតិចជាងគេ។ អ្នកជំនាញផ្នែកអភិបាលកិច្ច និងសង្គមយល់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានឆន្ទៈក្នុងការកែទម្រង់រចនាសម្ព័ន្ធ។ ក៏ប៉ុន្តែអ្វីដែលជាឧបសគ្គដល់ការធ្វើកំណែទម្រង់នោះ គឺគោលនយោបាយផ្ទៃក្នុងរបស់បក្ស។ ទោះយ៉ាងណា អ្នកជំនាញនៅតែចង់ឃើញខេត្តនីមួយៗ មានស្នងការរងត្រឹមតែ២នាក់ប៉ុណ្ណោះ និងគួរបង្កើនចំនួនមន្ត្រីប្រតិបត្តិការ និងនគរបាលប៉ុស្តិ៍ឱ្យបានច្រើនវិញ។ Read more














