Cambodia



Ratko Mladic អតីតមេពេជ្ឈឃាតស៊ែរប៊ីដែលមានបាតដៃប្រឡាក់ឈាមសម្លាប់មនុស្ស​នៅ​បូស្នីស្លាប់ក្នុងពន្ធនាគារ

អតីតមេទាហាន​ស៊ែរប៊ីនៅបូស្នី លោក​រ៉ាតកូ ម្លាឌីក​ដែលជាប់ឈ្មោះជា​មេឃាតករដៃឆៅ​ប្រចាំ​បាល់កង

សន្និសីទប្រធានសភាលើកទី២ បិទបញ្ចប់ដោយការប្តេជ្ញាពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយវិវាទដោយសន្តិវិធី

សន្និសីទប្រធានសភានៃអន្តរសភាលើកទី២(ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់នៅថ្ងៃទី២៨ ខែ

សន្និសីទប្រធានសភាលើកទី២ បិទបញ្ចប់ដោយការប្តេជ្ញាពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយវិវាទដោយសន្តិវិធី

សន្និសីទប្រធានសភានៃអន្តរសភាលើកទី២(ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដោយប្រធានសភា និងតំណាងសភាមកពីតំបន់ផ្សេងៗជុំវិញពិភពលោក បានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ»។ សេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលប្តេជ្ញាពង្រឹងការគោរពច្បាប់អន្តរជាតិ ការទូតសភា និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របពេលកម្ពុជាបានលើកឡើងពីជម្លោះព្រំដែនកម្ពុជា-ថៃ និងជំហររបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយតាមការទូត និងច្បាប់អន្តរជាតិ។ ស៊ឹម ចាន់សំណាង មានសេចក្តីរាយការណ៍ផ្ទាល់ពីសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្នុងរាជធានីភ្នំពេញ៖

កម្ពុជា​ទាមទារឱ្យថៃបញ្ឈប់ការបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលទឹកដីកម្ពុជា នៅតំបន់ចូកគ្រួស ខេត្តឧត្តរមានជ័យ

ជាថ្មីម្តងទៀត រដ្ឋាភិបាលកម្ពុជា បានបន្តតវ៉ាយ៉ាងខ្លាំងចំពោះកងកម្លាំងប្រដាប់អាវុធថៃ ដែលបាន

កម្ពុជា​ទាមទារឱ្យថៃបញ្ឈប់ការបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលទឹកដីកម្ពុជា នៅតំបន់ចូកគ្រួស ខេត្តឧត្តរមានជ័យ

ជាថ្មីម្តងទៀត រដ្ឋាភិបាលកម្ពុជា បានបន្តតវ៉ាយ៉ាងខ្លាំងចំពោះកងកម្លាំងប្រដាប់អាវុធថៃ ដែលបានបញ្ចូនគ្រឿងចក្រធុនធ្ងន់ ចូលក្នុងទឹកដីកម្ពុជា ដើម្បីជីកប្រឡាយនៅតំបន់ចូកគ្រួស ច្រកថ្មដូន ខេត្តឧត្តរមានជ័យ។ នេះបើតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ។

កម្ពុជា និងអូស្ត្រាលីលើកកម្ពស់ឱកាសវិនិយោគ តាមរយៈសួនកសិឧស្សាហកម្ម

កម្ពុជា និងអូស្ត្រាលី បានរួមគ្នាលើកកម្ពស់ឱកាសវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម តាមរយៈការអភិ

កម្ពុជា និងអូស្ត្រាលីលើកកម្ពស់ឱកាសវិនិយោគ តាមរយៈសួនកសិឧស្សាហកម្ម

កម្ពុជា និងអូស្ត្រាលី បានរួមគ្នាលើកកម្ពស់ឱកាសវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម តាមរយៈការអភិវឌ្ឍន៍សួនកសិឧស្សាហកម្មថ្មី ដែលមានគោលដៅទាក់ទាញការវិនិយោគ បង្កើតការងារ និងជំរុញការកែច្នៃកសិផលឱ្យមានតម្លៃបន្ថែមខ្ពស់។ ការលើកកម្ពស់ឱកាសវិនិយោគនេះ ត្រូវបានបង្ហាញក្នុងជំនួបរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា រួមទាំងវិនិយោគិន អាជីវកម្មកសិចំណីអាហារ កាលពីថ្ងៃព្រហស្បតិ៍ទី២៧ ខែសីហា។

ខឹង​ចរចាពាណិជ្ជកម្ម​មិនត្រូវគ្នា លោកត្រាំ ប្តូរឈ្មោះ​បឹង​អង់តារីយ៉ូ​របស់​កាណាដាមក​ជាបឹង​អាមេរិក

ដោយ​បន្ត​នយោបាយ​វាតទីនិយម​និងសួនតួ​និយម ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់​ ត្រាំ បាន​ចុះហត

ខឹង​ចរចាពាណិជ្ជកម្ម​មិនត្រូវគ្នា លោកត្រាំ ប្តូរឈ្មោះ​បឹង​អង់តារីយ៉ូ​របស់​កាណាដាមក​ជាបឹង​អាមេរិក

ដោយ​បន្ត​នយោបាយ​វាតទីនិយម​និងសួនតួ​និយម ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់​ ត្រាំ បាន​ចុះហត្ថលេខាលើក្រឹត្យ​ប្តូរ​ឈ្មោះ«​បឹង​អង់តារីយ៉ូ» ​របស់​កាណាដា ប្រទេស​ក្បែរខាង មកជា «បឹង​អាមេរិក​»។ ក្រឹត្យប្រធានាធិបតីអាមេរិក​ចុះហត្ថលេខា​ នៅយប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧សីហា​ ដោយតម្រូវ​ឲ្យ​មាន​សុពលភាព​អនុវត្ត​ភ្លាមភ្លែត​តែម្តង។ លោក ត្រាំ ធ្វើ​ដូច្នេះ ក្រោយ​ពីទាស់ទែងខ្វែងគំនិត​​គ្នាជាមួយ​នាយករដ្ឋមន្រ្តីកាណាដា ​ក្នុងពេល​ចរចា​ពាណិជ្ជកម្ម​រវាងប្រទេស​ទាំងពីរ​ កាលពី​ពេលថ្មីៗនេះ។

ម៉ាស៊ីនថតសម្ងាត់ និង AI ជួយតាមដានប្រភេទសត្វជិតផុតពូជនៅជួរភ្នំក្រវាញកណ្តាល

ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ​គឺជា​ជម្រក​របស់​ប្រភេទ​សត្វ​ព្រៃ​ជិត​ផុត​ពូជ​យ៉ាង​តិច ៦០

ម៉ាស៊ីនថតសម្ងាត់ និង AI ជួយតាមដានប្រភេទសត្វជិតផុតពូជនៅជួរភ្នំក្រវាញកណ្តាល

ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ​គឺជា​ជម្រក​របស់​ប្រភេទ​សត្វ​ព្រៃ​ជិត​ផុត​ពូជ​យ៉ាង​តិច ៦០ប្រភេទ ​​ក្នុង​នោះ​រួម​មាន​ ​ដំរី​អាស៊ី ខ្ទីង  កែះ ខ្លាឃ្មុំ ស្វាត្រោស ទោច ​ពង្រូល និងទន្សោង​ជាដើម។ ក្នុងឆ្នាំ២០២៥ ក្រុមអ្នកស្រាវជ្រាវផ្នែកជីវៈចម្រុះ និងវិទ្យាសាស្ត្រនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា សហការជាមួយមន្ទីរបរិស្ថាន និងសហគមន៍មូលដ្ឋាន ដំឡើងឧបករណ៍កាមេរ៉ាសម្ងាត់ និងបញ្ញាសិប្បនិម្មិត(AI) ដើម្បីកត់ត្រាពីជីវិតសត្វកម្រ វាស់វែងវឌ្ឍនភាពនៃការអភិរក្ស និងតាមដានជីវៈចម្រុះ នៅតំបន់ភ្នំជួរភ្នំក្រវាញកណ្ដាល។ សម្រាប់អ្នកស្រាវជ្រាវ វត្តមាននៃសត្វកម្រជិតផុតពូជនៅតំបន់ជួរភ្នំក្រវាញកណ្ដាល ជាសក្ខីភាព បង្ហាញពីសុខភាពព្រៃឈើនៅល្អគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ប្រភេទសត្វជិតផុតពូជ៕

លោក នួន ផារ័ត្ន៖ សម្ព័ន្ធមេត្រីកំពង់ធំនិង​អង់ហ្គូឡែមផ្តោតលើការ​ពង្រីក​ទីផ្សារទេសចរ​ណ៍ និងអភិរក្សកេរមត៌ក

ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំងRFI​ ​នៅ​ថ្ងៃសុក្រ ទី​២៨សីហា​  គឺ លោក នួន ផារ័ត្ន ​អភិបាល

លោក នួន ផារ័ត្ន៖ សម្ព័ន្ធមេត្រីកំពង់ធំនិង​អង់ហ្គូឡែមផ្តោតលើការ​ពង្រីក​ទីផ្សារទេសចរ​ណ៍ និងអភិរក្សកេរមត៌ក

ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំងRFI​ ​នៅ​ថ្ងៃសុក្រ ទី​២៨សីហា​  គឺ លោក នួន ផារ័ត្ន ​អភិបាលខេត្តកំពង់ធំ ដែល​កំពុងធ្វើទស្សនកិច្ច​ នៅប្រទេសបារាំង។ លោក​ចៅហ្វាយ​ខេត្ត នួន ផារ័ត្ន​ ទើបតែបាន​​ចុះហត្ថលេខាលើ «លិខិតបង្ហាញសុច្ឆន្ទៈនៃភាពជាដៃគូ» រវាងខេត្តកំពង់ធំ និងទីក្រុងអង់ហ្គូឡែម (Angoulême) ខាងត្បូងឆៀងខាងលិចប្រទេស​បារាំង​។ ក្នុង​បទសម្ភាសជាមួយ​វិទ្យុ​បារាំងនៅទីក្រុង​ប៉ារីស​ អភិបាល​ខេត្ត​រូបនេះបាន​បង្ហាញ​ក្តីសង្ឃឹមថា កិច្ចសហការ​ភាពជាដៃគូជាមួយ​ក្រុង​អង់ហ្គូឡែមរបស់បារាំងនឹង​ចូលរួម​ចំណែកក្នុងការ​ពង្រីក​ទីផ្សារទេសចរណ៍​ ពិសេស​ជនជាតិ​បារាំង​ និងជំរុញការអភិរក្សកេរមត៌កវប្បធម៌​នៅក្នុង​ខេត្ត។ លោក នួន ផារ័ត្ន ក៏​ប្តេជ្ញាចិត្ត​ថា ​នឹង​ធ្វើ​ឲ្យ​ កំពង់​ធំ មាន​សក្តានុពល​ខ្លាំង​ខាង​កសិកម្ម ហើយ​ឈានទៅ​កសិឧស្សាហកម្ម។   តទៅនេះ សូមស្តាប់​បទ​សម្ភាស​របស់​ ហេង ឧត្តម ជាមួយ​និង លោក នួន ផារ័ត្ន៖ 

Meta សន្យាជាមួយរដ្ឋអាមេរិក បើកបណ្តាញសង្គម​ត្រឹម​២ម៉ោង​ក្នុងមួយថ្ងៃសម្រាប់ក្មេងក្រោម​១៨ឆ្នាំ

ថ្ងៃទី​២៧សីហា ក្រុមហ៊ុន​ Meta ម្ចាស់បណ្តាញសង្គម Facebook និង Instagram បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋសឹងទ

Meta សន្យាជាមួយរដ្ឋអាមេរិក បើកបណ្តាញសង្គម​ត្រឹម​២ម៉ោង​ក្នុងមួយថ្ងៃសម្រាប់ក្មេងក្រោម​១៨ឆ្នាំ

ថ្ងៃទី​២៧សីហា ក្រុមហ៊ុន​ Meta ម្ចាស់បណ្តាញសង្គម Facebook និង Instagram បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋសឹងទាំងអស់នៅសហរដ្ឋអាមេរិក ដោយសុខចិត្តបង់​ប្រាក់​សរុប ១៧ពាន់​លានដុល្លារ​ ដើម្បី​ចូលរួមការ​ពារសុខភាពផ្លូវចិត្តអនីតិជន​។ មិនត្រឹមប៉ុណ្ណោះទេ ក្រុមហ៊ុន Meta បានសន្យាថាខ្លួន​នឹង​​​រៀបចំ​បច្ចេកទេស បិទមិន​ឲ្យ​ក្មេងក្រោម​១៨ឆ្នាំ ប្រើប្រាស់​បណ្តាញសង្គមរបស់ខ្លួន ​លើសពី​២ម៉ោងក្នុងមួយថ្ងៃ។

ទឹកជំនន់មហាប្រល័យនៅ​នេប៉ាល់៖ ក្រុមសង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួនជិត​​ ១៥០០នាក់

កាលពីថ្ងៃទី​២៦សីហា ទឹកជំនន់​មួយរំពេច​ដ៏​មហាប្រល័យមួយ​ បាន​កើតឡើងនៅតំបន់ជ្រលងភ្នំហិមាល័យ

ទឹកជំនន់មហាប្រល័យនៅ​នេប៉ាល់៖ ក្រុមសង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួនជិត​​ ១៥០០នាក់

កាលពីថ្ងៃទី​២៦សីហា ទឹកជំនន់​មួយរំពេច​ដ៏​មហាប្រល័យមួយ​ បាន​កើតឡើងនៅតំបន់ជ្រលងភ្នំហិមាល័យ​ ក្បែរព្រំដែនរវាងប្រទេសនេប៉ាល់ និងតំបន់ចិនទីបេ។ គិតត្រឹមរសៀលថ្ងៃទី​២៧​សីហានេះ គឺមានមនុស្សស្លាប់យ៉ាង​តិច​២៧៣​នាក់។ ក្រុមសង្គ្រោះកំពុងស្វែងរកអ្នក​បាត់ខ្លួន​ប្រមាណ​ជិត​១៥០០នាក់ផ្សេងទៀត ក្នុងនោះ​មានអ្នកទេសចរបរទេសច្រើនរយនាក់​។

តើគម្រោងបើកច្រកព្រំដែនថ្មីរវាងកម្ពុជា ជាមួយវៀតណាម និងឡាវ នឹងធ្វើឲ្យកម្ពុជាចំណេញអ្វីខ្លះ?

ក្នុងពិធីសម្ពោធកំណាត់ផ្លូវមួយចំនួនក្នុងខេត្តក្រចេះ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកនាយករដ្

តើគម្រោងបើកច្រកព្រំដែនថ្មីរវាងកម្ពុជា ជាមួយវៀតណាម និងឡាវ នឹងធ្វើឲ្យកម្ពុជាចំណេញអ្វីខ្លះ?

ក្នុងពិធីសម្ពោធកំណាត់ផ្លូវមួយចំនួនក្នុងខេត្តក្រចេះ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឲ្យបន្តសិក្សាលទ្ធភាពបើកច្រកទ្វារព្រំដែនថ្មីរវាងកម្ពុជាជាមួយវៀតណាម និង រវាងកម្ពុជាជាមួយឡាវបន្ថែមទៀត។ កម្ពុជាមាន​គម្រោងបើកច្រកព្រំដែនថ្មីបន្ថែមជាមួយប្រទេសជិតខាងទាំងពីរនេះ ដោយសារតែ​ច្រកព្រំដែនកម្ពុជា និងថៃ ត្រូវបានថៃបិទជាងមួយឆ្នាំមកហើយ។ តើគម្រោងបើកច្រកព្រំដែនថ្មី ជាមួយវៀតណាម និងឡាវ នឹងធ្វើឲ្យកម្ពុជាចំណេញសេដ្ឋកិច្ចអ្វីខ្លះ? 

រយៈពេល១សប្តាហ៍ដើមខែសីហា ក្រសួងបរិស្ថានបង្រ្កាបបទល្មើសធនធានធ​ម្មជាតិបាន ៣៣ករណី

នៅត្រឹមរយៈពេល១សប្តាហ៍ ពោលចាប់ពីថ្ងៃទី៦ ដល់១២ ខែសីហាកន្លងទៅ ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្

រយៈពេល១សប្តាហ៍ដើមខែសីហា ក្រសួងបរិស្ថានបង្រ្កាបបទល្មើសធនធានធ​ម្មជាតិបាន ៣៣ករណី

នៅត្រឹមរយៈពេល១សប្តាហ៍ ពោលចាប់ពីថ្ងៃទី៦ ដល់១២ ខែសីហាកន្លងទៅ ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ បានបង្ក្រាបបទល្មើសក្នុងតំបន់ការពារធម្មជាតិបានចំនួន ៣៣ករណី ក្នុងនោះ៤ករណី ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នេះបើតាមការផ្សព្វផ្សាយដោយក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ។

ធនាគារចិនបន្តគាំទ្រហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍នៅកម្ពុជា និងព្រែកជីកហ្វូណន

ធនាគារចិន China Eximbank នឹងបន្តសហការជាមួយកម្ពុជា ក្នុងការផ្តល់ហិរញ្ញប្បទាន និងស្វែងរកដៃគូវិនិយោគស

ធនាគារចិនបន្តគាំទ្រហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍នៅកម្ពុជា និងព្រែកជីកហ្វូណន

ធនាគារចិន China Eximbank នឹងបន្តសហការជាមួយកម្ពុជា ក្នុងការផ្តល់ហិរញ្ញប្បទាន និងស្វែងរកដៃគូវិនិយោគសម្រាប់គម្រោងអភិវឌ្ឍន៍សំខាន់ៗ ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ។ ការបញ្ជាក់របស់ធនាគារចិននេះ ធ្វើឡើងក្នុងជំនួបមួយរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងប្រធានក្រុមប្រឹក្សាភិបាលធនាគារ China Eximbank លោក Chen Huaiyu កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។ 

តើគួរកំណត់ចំនួនស្នងការរងតាមខេត្ត ដើម្បីស្របទៅនឹងកំណែទម្រង់ និងអភិបាលកិច្ចមូលដ្ឋានដែរឬទេ?

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានឱ្យដឹងថា ក្រសួងនឹងកំណត់មុខងារ និងចំ

តើគួរកំណត់ចំនួនស្នងការរងតាមខេត្ត ដើម្បីស្របទៅនឹងកំណែទម្រង់ និងអភិបាលកិច្ចមូលដ្ឋានដែរឬទេ?

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានឱ្យដឹងថា ក្រសួងនឹងកំណត់មុខងារ និងចំនួនមន្រ្តីក្របខ័ណ្ឌក្នុងជួរកងកម្លាំងនគរបាលជាតិ។ ការបញ្ជាក់របស់លោក ស សុខា ធ្វើឡើងដោយភ្ជាប់នឹងខេត្តកែប ដែលមានចំនួនស្នងការរងច្រើនលើសលប់ រហូតដល់ទៅ ២២នាក់ ខណៈខេត្តមួយនេះមានផ្ទៃដីតូច និង​ដង់ស៊ីតេ​ប្រជាជនតិចជាងគេ។ អ្នកជំនាញផ្នែកអភិបាលកិច្ច និងសង្គមយល់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានឆន្ទៈក្នុងការកែទម្រង់រចនាសម្ព័ន្ធ។ ក៏ប៉ុន្តែអ្វីដែលជាឧបសគ្គ​ដល់ការធ្វើកំណែទម្រង់នោះ គឺគោលនយោបាយផ្ទៃក្នុងរបស់បក្ស។ ទោះយ៉ាងណា អ្នកជំនាញនៅតែចង់ឃើញខេត្តនីមួយៗ មានស្នងការរងត្រឹមតែ២នាក់ប៉ុណ្ណោះ និងគួរបង្កើនចំនួន​មន្ត្រីប្រតិបត្តិការ និងនគរបាលប៉ុស្តិ៍ឱ្យបានច្រើនវិញ។

ជិត​បោះឆ្នោត នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ ពង្រឹង​នយោបាយ​ធ្វើ​​​អាណានិគមកិច្ច​ កាន់​តែ​ខ្លាំង

ទោះបី​សហគមន៍​​អន្តរជាតិ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំងឡើងៗ​​យ៉ាង​ណា​ក៏​ដោយ ក៏​នាយករដ្ឋមន្ត្

ជិត​បោះឆ្នោត នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ ពង្រឹង​នយោបាយ​ធ្វើ​​​អាណានិគមកិច្ច​ កាន់​តែ​ខ្លាំង

ទោះបី​សហគមន៍​​អន្តរជាតិ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំងឡើងៗ​​យ៉ាង​ណា​ក៏​ដោយ ក៏​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ ​មិន​ខ្វល់​ដែរ។ នៅ​ថ្ងៃ​ពុធ​ទី ២៦​សីហា​នេះ លោក នេតាន់យ៉ាហ៊ូ បាន​ប្តេជ្ញា​បន្តពង្រីក​តំបន់​​អាណានិគមកិច្ច​​អ៊ីស្រាអែល​​នៅស៊ីហ្សកដានី​របស់​ប៉ាឡេស្ទីន បន្ថែម​ទៀត។

បាក់ទំនប់​យ៉ាងគំហុក សម្លាប់​មនុស្ស​ជាច្រើន​នាក់ នៅចិន និង​នេប៉ាល់

ការបាក់ទំនប់វារីអគ្គិសនី​នៅចិន ​សម្លាប់មនុស្ស និង​បាត់ខ្លួនជាច្រើននាក់។​ នៅ​នេប៉ាល់ដែល​ជ

បាក់ទំនប់​យ៉ាងគំហុក សម្លាប់​មនុស្ស​ជាច្រើន​នាក់ នៅចិន និង​នេប៉ាល់

ការបាក់ទំនប់វារីអគ្គិសនី​នៅចិន ​សម្លាប់មនុស្ស និង​បាត់ខ្លួនជាច្រើននាក់។​ នៅ​នេប៉ាល់ដែល​ជាប់ព្រំដែន​ចិន មនុស្សស្លាប់​យ៉ាងតិច ៩៥ នាក់ ហើយ​អ្នកទេសចរ​​ច្រើន​នាក់ ​កំពុងតែ​បាត់ខ្លួន នៅ​ថ្ងៃ​ពុធ ទី​២៦សីហា​នេះ។ អាជ្ញាធរ​នេប៉ាល់ និង​ចិន​ ប្រកាសព្រមៗ​គ្នា ជំរុញ​មធ្យោបាយ​ជួយ​សង្គ្រោះ​ និង​ស្វែងរក​អ្នកបាត់ខ្លួន។​ ​

លោក ស សុខា ព្រមានបណ្តេញចេញពីក្របខណ្ឌ រាល់មន្ត្រីក្រសួងមហាផ្ទៃ ដែលស្រវឹងហើយបើកបរបង្កគ្រោះថ្នាក់

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានថ្លែងឲ្យដឹងថា មន្ត្រីទាំងបីប្រភេទរបស់ក្រសួងមហា

លោក ស សុខា ព្រមានបណ្តេញចេញពីក្របខណ្ឌ រាល់មន្ត្រីក្រសួងមហាផ្ទៃ ដែលស្រវឹងហើយបើកបរបង្កគ្រោះថ្នាក់

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានថ្លែងឲ្យដឹងថា មន្ត្រីទាំងបីប្រភេទរបស់ក្រសួងមហាផ្ទៃ នឹងត្រូវបណ្តេញចេញពីក្របខណ្ឌក្រសួងប្រសិនបើពួកគេបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្ករឿងជាមួយអ្នកដទៃ។ ការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ គឺផ្តើមចេញពីការលើកឡើងរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅក្នុងកិច្ចប្រជុំមួយ នៅថ្ងៃពុធទី២៦ ខែសីហានេះ ស្តីពីការងារចុះពិនិត្យតាមប៉ុស្តិ៍នគរបាលរដ្ឋបាល និងការងារត្រៀមសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។ ជាការកត់សម្គាល់ កន្លងមកតែងកើតមានជារឿយៗ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដែលបានបើកបរក្នុងស្ថានភាពស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។ គ្រោះថ្នាក់ចរាចរណ៍ទាំងនោះ​បាន​ទាក់ទាញ​ការរិះគន់ខ្លាំងពីមហាជន ជាពិសេសនៅតាមបណ្តាញសង្គម ទាក់ទងទៅនឹងភាពជាគំរូរបស់មន្ត្រី ឬសមត្ថកិច្ច ចំពោះ​ប្រជាពលរដ្ឋទូទាំងប្រទេស

របាយការណ៍៖​ សង្គមស៊ីវិលកំពុងប្រឈមហានិភ័យថវិកា ដោយសារជំនួយបរទេសធ្លាក់ចុះ

អង្គការសង្គមស៊ីវិល​នៅកម្ពុជាកំពុងប្រឈមនឹងភាព​មិនច្បាស់លាស់​ផ្នែកហិរញ្ញវត្ថុ ដោយសារតែជំន

របាយការណ៍៖​ សង្គមស៊ីវិលកំពុងប្រឈមហានិភ័យថវិកា ដោយសារជំនួយបរទេសធ្លាក់ចុះ

អង្គការសង្គមស៊ីវិល​នៅកម្ពុជាកំពុងប្រឈមនឹងភាព​មិនច្បាស់លាស់​ផ្នែកហិរញ្ញវត្ថុ ដោយសារតែជំនួយអភិវឌ្ឍន៍អន្តរជាតិបានថយចុះ។ នេះបើតាមរបាយការណ៍សន្ទស្សន៍ប្រតិបត្តិល្អ​ឆ្នាំ២០២៦ ចេញផ្សាយដោយមជ្ឈមណ្ឌលសប្បុរសធម៌ និងសង្គមអាស៊ី និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា នាថ្ងៃពុធទី២៦ខែសីហា ឆ្នាំ២០២៦។

ចិន ប្រកាសប្រមូល​រថយន្ត​អគ្គិសនី​ ដើម្បី​ពិនិត្យបច្ចេកទេសសុវត្ថិភាព

ចិន​ចង់​បង្ហាញថា ខ្លួន​ក៏យកចិត្តទុកដាក់​លើគុណភាព និង​សុវត្ថិភាព​របស់ទំនិញ​ផលិត​នៅ​ប្រទេ

ចិន ប្រកាសប្រមូល​រថយន្ត​អគ្គិសនី​ ដើម្បី​ពិនិត្យបច្ចេកទេសសុវត្ថិភាព

ចិន​ចង់​បង្ហាញថា ខ្លួន​ក៏យកចិត្តទុកដាក់​លើគុណភាព និង​សុវត្ថិភាព​របស់ទំនិញ​ផលិត​នៅ​ប្រទេស​ចិន។ ជាក់ស្តែង ដើម្បី​លើកកម្ពស់បទដ្ឋាន​សុវត្ថិភាព អាជ្ញាធរ​ចិនទើប​បាន​​ចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​​ផលិត​រថយន្ត​អគ្គិសនី​ទាំងអស់​ដែលស្ថិតក្នុងប្រទេសចិន​ ត្រូវ​តែ​ប្រមូល​យកឡានអគ្គិសនីមកវិញ ដើម្បី​​ត្រួត​ពិនិត្យ និង​កែសម្រួល​បច្ចេកទេស។ ចំណាត់ការរបស់​អាជ្ញាធរ​ចិន​នេះកើតឡើង ក្រោយ​ពី ​អាជ្ញាធរ​អាមេរិក​ទទួល​បន្ទុក​សុវត្ថិភាព​ចរាចរណ៍ បាន​បើកការ​ស៊ើប​អង្កេត​លើទ្វារ​ឡានអគ្គិសនី​របស់​ក្រុម​ហ៊ុនអាមេរិក​ Tesla។ ​  

ភ្លើង​ឆេះ​ព្រៃនៅ​​ឥណ្ឌូណេស៊ី បង្ក​ឱ្យ​ពលរដ្ឋរាប់​លាននាក់​មាន​បញ្ហា​សុខភាព

មនុស្ស​រាប់​លាន​នាក់​ កំពុង​ប្រឈម​នឹង​ហានិភ័យ​​មាន​បញ្ហា​សុខភាពផ្លូវ​ដង្ហើម​ ដែល​បង្ក​ឡ

ភ្លើង​ឆេះ​ព្រៃនៅ​​ឥណ្ឌូណេស៊ី បង្ក​ឱ្យ​ពលរដ្ឋរាប់​លាននាក់​មាន​បញ្ហា​សុខភាព

មនុស្ស​រាប់​លាន​នាក់​ កំពុង​ប្រឈម​នឹង​ហានិភ័យ​​មាន​បញ្ហា​សុខភាពផ្លូវ​ដង្ហើម​ ដែល​បង្ក​ឡើង​ដោយ​ផ្សែង​ខ្មៅ​ខ្មួរខ្មាញ់ ហុយចេញ​ពី​ភ្លើង​ឆេះ​ព្រៃ។ ដោយ​បាតុភូតធម្មជាតិ​​​អែលនីញ៉ូ​ ឥណ្ឌូណេស៊ី​រងគ្រោះ​ភ្លើងឆេះ​ព្រៃ​នៅ​ជា​ច្រើន​ខេត្ត​​ តាំងពី​ជា​ច្រើន​សប្តាហ៍​មកហើយ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​ឥណ្ឌូណេស៊ី។

អង្គការសហប្រជាជាតិនិងកាកបាតក្រហមអន្តរជាតិ​ អំពាវនាវឲ្យ​មានច្បាប់ហាមឃាត់អាវុធ​ស្វ័យប្រវត្តិ

អង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានព្រមានអំពីហានិភ័យបណ្ដាល​មក

អង្គការសហប្រជាជាតិនិងកាកបាតក្រហមអន្តរជាតិ​ អំពាវនាវឲ្យ​មានច្បាប់ហាមឃាត់អាវុធ​ស្វ័យប្រវត្តិ

អង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានព្រមានអំពីហានិភ័យបណ្ដាល​មកពី​​អាវុធស្វ័យប្រវត្តិ (Killer Robot)។ ការអភិវឌ្ឍន៍ដ៏លឿនរហ័សនៃ​អាវុធស្វ័យប្រវត្តិអាចនឹងនាំឱ្យមនុស្សជាតិ «ឆ្លងកាត់បន្ទាត់ក្រហមសីលធម៌» ក្នុងពេលដ៏ខ្លីខាងមុខ ដោយទុកឱ្យម៉ាស៊ីនរ៉ូបូ ជាអ្នកសម្រេចចិត្តសម្លាប់មនុស្ស។

សហរដ្ឋអាមេរិក​ ដាក់បន្ថែមទណ្ឌកម្មសេដ្ឋកិច្ច ​ដើម្បីកាត់ផ្តាច់ប្រភពចំណូលទាំងស្រុងរបស់អ៊ីរ៉ង់

រដ្ឋបាលសហរដ្ឋអាមេរិក បានប្រកាស​នៅថ្ងៃចន្ទ ទី​២៤សីហា ដាក់វិធានការទណ្ឌកម្ម​ថ្មីបន្ថែមទៀត ដើ

សហរដ្ឋអាមេរិក​ ដាក់បន្ថែមទណ្ឌកម្មសេដ្ឋកិច្ច ​ដើម្បីកាត់ផ្តាច់ប្រភពចំណូលទាំងស្រុងរបស់អ៊ីរ៉ង់

រដ្ឋបាលសហរដ្ឋអាមេរិក បានប្រកាស​នៅថ្ងៃចន្ទ ទី​២៤សីហា ដាក់វិធានការទណ្ឌកម្ម​ថ្មីបន្ថែមទៀត ដើ​ម្បីកាត់​ផ្តាច់ទាំងស្រុងនូវប្រភពចំណូលរបស់​អ៊ីរ៉ង់​។ ទណ្ឌកម្ម​វគ្គនេះ ​មិនដាក់​ទៅលើអ៊ីរ៉ង់​ដោយផ្ទាល់ទេ​ តែដាក់ទៅលើ​ប្រទេសដែលជាដៃគូរកស៊ីជាមួយរបបផ្តាច់ការ​​អ៊ីរ៉ង់។ អ៊ីរ៉ង់បាន​​ចំអកតបមកវិញថា វិធានការទណ្ឌកម្មបន្ថែមនេះ គឺវា​បញ្ជាក់ អំពី​បរាជ័យ​របស់សហរដ្ឋអាមេរិក​ ក្នុងការកាច់​បំបាក់អ៊ីរ៉ង់​។

អាល្លឺម៉ង់ចាប់បញ្ជូនបុរសអាហ្វហ្កានីស្ថានចំនួន ២៣នាក់ទៅឲ្យរដ្ឋាភិបាលតាលីបង់វិញ

អាល្លឺម៉ង់បានចាប់បញ្ជូនបុរសជនជាតិអាហ្វហ្កានីស្ថានចំនួន ២៣នាក់ ទៅកាន់ទីក្រុងកាប៊ូលវិញ នៅព

អាល្លឺម៉ង់ចាប់បញ្ជូនបុរសអាហ្វហ្កានីស្ថានចំនួន ២៣នាក់ទៅឲ្យរដ្ឋាភិបាលតាលីបង់វិញ

អាល្លឺម៉ង់បានចាប់បញ្ជូនបុរសជនជាតិអាហ្វហ្កានីស្ថានចំនួន ២៣នាក់ ទៅកាន់ទីក្រុងកាប៊ូលវិញ នៅព្រឹកថ្ងៃអង្គារ ទី ២៥ ខែសីហា។ បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ ជនជាតិអាហ្វហ្កានីស្ថានដែលត្រូវចាប់បញ្ជូនទៅប្រទេសកំណើតវិញ សុទ្ធតែជាឧក្រិដ្ឋជនដែលត្រូវបាន​តុលាការអាល្លឺម៉ង់កាត់ទោសពីបទប្រព្រឹត្តឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ជាពិសេសបទល្មើសផ្លូវភេទ និង អំពើហិង្សាដែលបណ្តាលឲ្យអ្នកដទៃ​រងរបួស។

លោក​ ហ៊ុន​ ម៉ាណែត បញ្ជាក់ជាថ្មីថា រដ្ឋ​នឹង​មិន​​បង្រួម​ក្រសួង​ និង​ស្នើឲ្យអ្នកជំនាញផ្តល់យោបល់លើយន្តការដែលរដ្ឋកំពុងអនុវត្ត

នៅ​ក្នុងពិធី​សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវ​កំណាត់​ផ្លូវចំនួន​​ ៣​ខ្សែ​ក្នុង​ខេត្ត

លោក​ ហ៊ុន​ ម៉ាណែត បញ្ជាក់ជាថ្មីថា រដ្ឋ​នឹង​មិន​​បង្រួម​ក្រសួង​ និង​ស្នើឲ្យអ្នកជំនាញផ្តល់យោបល់លើយន្តការដែលរដ្ឋកំពុងអនុវត្ត

នៅ​ក្នុងពិធី​សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវ​កំណាត់​ផ្លូវចំនួន​​ ៣​ខ្សែ​ក្នុង​ខេត្ត​ក្រចេះ ​នា​ព្រឹក​ថ្ងៃ​អង្គារ ទី២៥ ខែ​សីហា​ ឆ្នាំ២០២៦​នេះ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីថា រដ្ឋាភិ​បាល​របស់​លោក​នឹង​មិន​បង្រួម​ក្រសួង​-ស្ថាប័ន​បញ្ជូល​គ្នា​នោះទេ ​តែ​ត្រូវពង្រឹងផ្ទៃ​ក្នុង​ និ​ង​ថែ​រក្សា​អ្វី​ដែល​មាន​ស្រាប់។​ លោក ហ៊ុន​ ម៉ា​ណែត​ បញ្ជាក់​ថា​ រដ្ឋ​នៅ​តែ​យក​​រូប​មន្ត ឬ​ម៉ូ​ដែល​ «​ពង្រឹង​ជាជាង​ពង្រីក» និង​មិន​យក​តាម​គំរូ​នៃ​ការ​រៀប​ចំ​រចនា​សម្ព័ន្ធប្រទេស​ឱ្យ​ដូច​ប្រទេស​ដទៃ​ទេ​។​

ការផ្តល់សក្ខីកម្មរបស់ក្រុមអ្នកនយោបាយខ្មែរក្រៅប្រទេស អាចជំរុញឲ្យ តុលាការICC ចាប់ខ្លួនមេដឹកនាំថៃឬទេ?

នៅថ្ងៃចន្ទទី២៤ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកនយោបាយប្រឆាំងនៅឯក្រៅប្រទេស ដែលធ្វើសកម្មភាពក្រោមឈ

ការផ្តល់សក្ខីកម្មរបស់ក្រុមអ្នកនយោបាយខ្មែរក្រៅប្រទេស អាចជំរុញឲ្យ តុលាការICC ចាប់ខ្លួនមេដឹកនាំថៃឬទេ?

នៅថ្ងៃចន្ទទី២៤ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកនយោបាយប្រឆាំងនៅឯក្រៅប្រទេស ដែលធ្វើសកម្មភាពក្រោមឈ្មោះ «រដ្ឋាភិបាលឯករាជ្យ ២៣តុលា» បានអះអាងពីការចូលផ្តល់សក្ខីកម្មនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ជុំវិញពាក្យបណ្តឹងទាមទារឲ្យចាប់ខ្លួនមេដឹកនាំថៃ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្រ្គាម។ ក្រុមមន្ត្រីរដ្ឋាភិបាល២៣តុលា បានលើកឡើងពីជោគជ័យ នៅក្នុងជំនួបជាមួយរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ មុន​នឹង​រំពឹងថា ICC នឹងកោះហៅមេដឹកនាំថៃទៅសាកសួរ។ ក៏ប៉ុន្តែ អ្នកតាមដាននយោបាយកម្ពុជាខ្លះហាក់​គ្មានជំនឿ និងខ្លះទៀតមានជំនឿតិចតួចថា ICC នឹងមានចំណាត់ការលើមេដឹកនាំថៃ ក្រោយការស្តាប់សក្ខីកម្ម ដែលផ្តល់ដោយក្រុមអ្នកនយោបាយប្រឆាំងកម្ពុជា។

មហោស្រព​ភាពយន្ត​និយាយភាសា​បារាំង ជាស្ពានភ្ជាប់ ក្រុង​អង់ហ្គូឡែម ទៅខេត្ត​កំពង់ធំ

ក្នុង​សប្តាហ៍នេះ មហោស្រព​ភាពយន្ត​និយាយភាសា​បារាំងនៅក្រុង​អង់ហ្គូឡែម ប្រទេស​បារាំង បាន​ឧទ

មហោស្រព​ភាពយន្ត​និយាយភាសា​បារាំង ជាស្ពានភ្ជាប់ ក្រុង​អង់ហ្គូឡែម ទៅខេត្ត​កំពង់ធំ

ក្នុង​សប្តាហ៍នេះ មហោស្រព​ភាពយន្ត​និយាយភាសា​បារាំងនៅក្រុង​អង់ហ្គូឡែម ប្រទេស​បារាំង បាន​ឧទ្ទិសកិត្តិយស​ដល់​ប្រទេស​កម្ពុជា​ ក្នុង​​វិស័យជាច្រើន​។​ ក្រៅពីចាក់​បញ្ចាំងកុនខ្មែរ ចំនួន​៩ ស្តីអំពី​សម័យ​កាលផ្សេងៗគ្នា​ ក៏​មាន​ពិព័ណ៌រូប​ថ​ត​ដ៏កម្រ ​ជាង​៤០សន្លឹក ឆ្លុះបង្ហាញ​ពី​​ជីវភាព​ប្រជាជន​ និងភាព​ដ៏សម្បូរបែបរបស់​កម្ពុជា នាសម័យសង្គម​រាស្ត្រនិយម​​​។ លើសពីនេះ មហោស្រព​ភាពយន្ត​និយាយភាសា​បារាំងលើកទី​១៩ ​ក៏ជា​​ស្ពានភ្ជាប់​ទំនាក់ទំនង​និងកិច្ចសហការក្នុង​ផ្នែកជា​ច្រើន​ រវាង​ក្រុង​ អង់ហ្គូឡែម និង​ខេត្ត​កំពង់​ធំ ។ សូមស្តាប់​សេចក្តីរាយការណ៍​របស់​ ហេង ឧត្តម  

ស៊ីរីបើកទំព័រថ្មីនៃការកសាងប្រទេស ក្រោយពីអាមេរិកលុបឈ្មោះចេញពីបញ្ជីក្រុមប្រទេសគាំទ្រភេរវកម្ម

ប្រទេសស៊ីរីត្រូវបានអាមេរិក​សម្រេច​ដកចេញជាផ្លូវការពីបញ្ជីខ្មៅ បញ្ជី“ក្រុមប្រទេសគាំទ្រភេរ

ស៊ីរីបើកទំព័រថ្មីនៃការកសាងប្រទេស ក្រោយពីអាមេរិកលុបឈ្មោះចេញពីបញ្ជីក្រុមប្រទេសគាំទ្រភេរវកម្ម

ប្រទេសស៊ីរីត្រូវបានអាមេរិក​សម្រេច​ដកចេញជាផ្លូវការពីបញ្ជីខ្មៅ បញ្ជី“ក្រុមប្រទេសគាំទ្រភេរវកម្ម”។ សេចក្តីសម្រេច​ជាផ្លូវការ​ដែល​ក្រសួង​ការបរទេសអាមេរិក​បាន​ប្រកាស នៅថ្ងៃចន្ទ ទី ២៤ ខែសីហា ត្រូវបានគេមើលឃើញថា ជា​ជំហាន​សំខាន់​មួយ​សម្រាប់​បន្ធូរ​ទណ្ឌកម្ម និង​ការបើកផ្លូវឲ្យសេដ្ឋកិច្ចស៊ីរីអាចភ្ជាប់ខ្លួនឡើងវិញជាមួយពិភពលោក។

ធនាគារជាតិ និង UN អះអាងពីការបន្តកែលម្អវិស័យមីក្រូហិរញ្ញវត្ថុ និងការពារអ្នកខ្ចីប្រាក់នៅកម្ពុជា

ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា(UN) អះអាងថា សកម្មភាពអាទិភាពចំនួន ១

ធនាគារជាតិ និង UN អះអាងពីការបន្តកែលម្អវិស័យមីក្រូហិរញ្ញវត្ថុ និងការពារអ្នកខ្ចីប្រាក់នៅកម្ពុជា

ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា(UN) អះអាងថា សកម្មភាពអាទិភាពចំនួន ១៦ ក្នុងចំណោម ២២ សម្រាប់កែលម្អវិស័យមីក្រូហិរញ្ញវត្ថុ ត្រូវបានអនុវត្តយ៉ាងពេញលេញ។ យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសេដ្ឋកិច្ចជំរុញឱ្យភាគីពាក់ព័ន្ធបន្តផ្តោតលើការពង្រឹងប្រព័ន្ធទិន្នន័យឥណទាន ការការពារអតិថិជន និងការប្រឹក្សាបំណុល ដើម្បីកាត់បន្ថយហានិភ័យបំណុលរបស់អ្នកខ្ចីប្រាក់នៅកម្ពុជា។ នេះបើតាម​ការចុះផ្សាយ​របស់​អង្គការ​សហប្រជាជាតិ​នៅកម្ពុជា នៅថ្ងៃ​អង្គារ​ទី ២៥​សីហានេះ។ ស៊ឹម ចាន់សំណាង រាយការណ៍ព័ត៌មាននេះ៖

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីថាលោក ពូទីន រង់ចាំដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន កំពុងរង់ចាំដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីថាលោក ពូទីន រង់ចាំដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន កំពុងរង់ចាំដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ទៅកាន់រុស្ស៊ីនាពេលដ៏ឆាប់ខាងមុខនេះ។ នេះជាការបញ្ជាក់របស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrew Rudenko ក្នុងជំនួបជាមួយ លោក ហ៊ុន សែន កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នៅវិមានព្រឹទ្ធសភា។ នេះបើតាមការថ្លែងរបស់ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា។

អង់គ្លេសនឹងអំពាវនាវឲ្យមានកិច្ចសន្ទនាដោយសន្តិវិធីជុំវិញជម្លោះព្រំដែនកម្ពុជា និងថៃ

រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោកស្រី Rosie Winterton កំពុងបំពេញទស្សនកិច្ចលើក

អង់គ្លេសនឹងអំពាវនាវឲ្យមានកិច្ចសន្ទនាដោយសន្តិវិធីជុំវិញជម្លោះព្រំដែនកម្ពុជា និងថៃ

រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោកស្រី Rosie Winterton កំពុងបំពេញទស្សនកិច្ចលើកដំបូងរយៈពេល ៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ទី២៧ ខែសីហា ឆ្នាំ​២០២៦។ អំឡុងពេលទស្សនកិច្ចនេះ លោកស្រី Winterton នឹងអំពាវនាវឲ្យមានកិច្ចសន្ទនាដោយ​សន្តិ​វិធី អំពីជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់ស្ថានទូតចក្រភពអង់គ្លេស នៅថ្ងៃអង្គារទី២៥ ខែសីហា។

រដ្ឋបាលខេត្តកោះកុងច្រានចោលការចោទប្រកាន់របស់ថៃ ដែលថាអាវុធត្រូវបានដឹកចេញពីកម្ពុជា

រដ្ឋបាលខេត្តកោះកុងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានច្រានចោលការចោទប្រកាន់ដែលថា អាវុធត្រូវបាន

រដ្ឋបាលខេត្តកោះកុងច្រានចោលការចោទប្រកាន់របស់ថៃ ដែលថាអាវុធត្រូវបានដឹកចេញពីកម្ពុជា

រដ្ឋបាលខេត្តកោះកុងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានច្រានចោលការចោទប្រកាន់ដែលថា អាវុធត្រូវបានដឹកចេញពីកម្ពុជា ចូលទៅក្នុងប្រទេសថៃ និងអះអាងថា ការចោទប្រកាន់នេះគ្មានមូលដ្ឋានច្បាស់លាស់។ ប្រតិកម្មរបស់រដ្ឋបាលខេត្តកោះកុងដូចនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរថៃបានចាប់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងរឹបអូសអាវុធប្រភេទ AK-47 ចំនួន ២ដើម និងគ្រាប់កាំភ្លើងជាង ២៤ ០០០គ្រាប់ នៅខេត្តត្រាត កាលពីថ្ងៃទី២១ ខែសីហាកន្លងទៅ។

ខេត្តមណ្ឌលគិរី៖ការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិ ធ្វើឲ្យប៉ះពាល់ការងារថែទាំសត្វដំរីស្រុក

កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ក្បាល និងមានដំរីព្រៃចន្លោះពី ៦០០ ទៅ ៨០០ក្បាល ដែលកំពុងរស់នៅក

ខេត្តមណ្ឌលគិរី៖ការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិ ធ្វើឲ្យប៉ះពាល់ការងារថែទាំសត្វដំរីស្រុក

កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ក្បាល និងមានដំរីព្រៃចន្លោះពី ៦០០ ទៅ ៨០០ក្បាល ដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិនៃភូមិភាគឦសាន តំបន់ជួរភ្នំក្រវាញ និងតំបន់ព្រៃឡង់។ ដោយឡែក សត្វដំរីស្រុកចំនួន ៧ក្បាល ដែលរស់​តាម​បែប​ធម្មជាតិ នៅជ្រលងដំរីប្រៀបបានជាឆ័ត្រការពារធនធានធម្មជាតិ និងវប្បធម៌របស់ជនជាតិដើមភាគតិចពូនង។ គម្រោងជ្រលងដំរី​ បានក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញ ប៉ុន្តែការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំ២០២៦នេះ កំពុងរំខានដល់សកម្មភាពថែទាំសត្វដំរីស្រុក៕

ប្រធានាធិបតីចិន អំពាវនាវ​រក​ដំណោះស្រាយ​ការទូត​ឱ្យ​វិបត្តិ​នៅមជ្ឈិមបូព៌ា

ក្នុង​ពេល​ទទួល​ជួប​មហាក្សត្រ​ហ្សកដានី អាប់ឌូឡា ២ ​នៅទីក្រុង​ប៉េកាំង លោកប្រធានាធិបតី​ចិន ស

ប្រធានាធិបតីចិន អំពាវនាវ​រក​ដំណោះស្រាយ​ការទូត​ឱ្យ​វិបត្តិ​នៅមជ្ឈិមបូព៌ា

ក្នុង​ពេល​ទទួល​ជួប​មហាក្សត្រ​ហ្សកដានី អាប់ឌូឡា ២ ​នៅទីក្រុង​ប៉េកាំង លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​អំពាវនាវ​ឱ្យដោះស្រាយ​វិបត្តិ​នៅ​មជ្ឈិមបូព៌ា តាម​ផ្លូវការ​ទូត និង​គោរព​អធិបតេយ្យភាព​នៃ​គ្រប់​ប្រទេស​ទាំង​អស់ នៅក្នុង​តំបន់។ ចំណែក​ហ្សកដានី ចង់​ឃើញ​ចិន​លូក​ដៃ​ក្នុង​សំណុំ​រឿង​ប៉ាឡេស្ទីន ច្រើន​ជាងនេះ។

ជនល្មើសដែលបង្កហិង្សាហើយរត់គេច ត្រូវបាននាំខ្លួនពីវៀតណាម និងកំពុងប្រឈមផ្លូវច្បាប់

ជនល្មើស ឈ្មោះ ឆេង ភារុណ ដែលបានយកដបស្រាវាយលើគូទំនាស់កាលពីយប់ថ្ងៃទី២២សីហាកន្លងទៅ ហើយរត់គេចខ

ជនល្មើសដែលបង្កហិង្សាហើយរត់គេច ត្រូវបាននាំខ្លួនពីវៀតណាម និងកំពុងប្រឈមផ្លូវច្បាប់

ជនល្មើស ឈ្មោះ ឆេង ភារុណ ដែលបានយកដបស្រាវាយលើគូទំនាស់កាលពីយប់ថ្ងៃទី២២សីហាកន្លងទៅ ហើយរត់គេចខ្លួនចូលទៅប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចវៀតណាមឃាត់ខ្លួន និងប្រគល់មកកម្ពុជាវិញនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តទោស។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានទុកពេលឲ្យជនដៃដល់ ឆេង ភារុណ ចំនួន ​៤៨ម៉ោង ដើម្បីចូលខ្លួនមកសារភាព និងអនុវត្តនីតិវិធីច្បាប់។

Get more results via ClueGoal