សាលាក្រុងថា ក្រុមហ៊ុនគ្រប់គ្រងផ្សារនាគមាស ត្រៀមរៀបចំតូបបណ្តោះអាសន្នឱ្យអាជីវករលក់នៅទីតាំងម៉ុងឌីយ៉ាល់
newsare.net
យោងតាមតួលេខពីអាជ្ញាធរ តូបអាជីវករនៅផ្សារនាគមាសសរុប២១១តូបបានឆាបឆេះខូចខាតទាំងស្រុង ក្នុងហេសាលាក្រុងថា ក្រុមហ៊ុនគ្រប់គ្រងផ្សារនាគមាស ត្រៀមរៀបចំតូបបណ្តោះអាសន្នឱ្យអាជីវករលក់នៅទីតាំងម៉ុងឌីយ៉ាល់
យោងតាមតួលេខពីអាជ្ញាធរ តូបអាជីវករនៅផ្សារនាគមាសសរុប២១១តូបបានឆាបឆេះខូចខាតទាំងស្រុង ក្នុងហេតុការណ៍គ្រោះអគ្គិភ័យកាលពីរសៀលថ្ងៃទី២៨ ខែសីហា ម្សិលមិញ។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី២៩ ខែសីហានេះថា គ្រោះអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តខ្សែភ្លើង ដោយពុំមានហេតុផលអ្វីផ្សេងក្រៅពីនេះឡើយ។ ជាដំណោះស្រាយនៅចំពោះមុខ លោកស្រី ដោ សម្ផស្សបានឱ្យដឹងថា ក្រុមហ៊ុនគ្រប់គ្រងផ្សារត្រៀមរៀបចំសាងសង់តូប ឱ្យអាជីវកររងគ្រោះទាំងអស់លក់ដូរនៅលើទីតាំងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ជាបណ្តោះអាសន្នសិន រហូតដល់ទីតាំងចាស់ត្រូវបានបោសសម្អាត និងសាងសង់ថ្មីឡើងវិញ។ Read more














