Cambodia



កម្មវិធីព័ត៌មានប្រចាំថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦

.....

ប្រជាជនអ៊ីស្លង់ បោះឆ្នោត​ប្រជាមតិ ឆ្លើយថា “ទេ” ចំពោះការចរចាសុំចូលជាសមាជិក​សហភាពអឺរ៉ុប

ថ្ងៃសៅរ៍​ទី​២៩សីហា ប្រជាជនអ៊ីស្លង់​បាន​បោះឆ្នោត​ប្រជាមតិ​ ដើម្បីសម្រេចថា​ចាប់ផ្តើមឡើងវិ

ប្រជាជនអ៊ីស្លង់ បោះឆ្នោត​ប្រជាមតិ ឆ្លើយថា “ទេ” ចំពោះការចរចាសុំចូលជាសមាជិក​សហភាពអឺរ៉ុប

ថ្ងៃសៅរ៍​ទី​២៩សីហា ប្រជាជនអ៊ីស្លង់​បាន​បោះឆ្នោត​ប្រជាមតិ​ ដើម្បីសម្រេចថា​ចាប់ផ្តើមឡើងវិញ ឬមិនចាប់ផ្តើម នូវការចរចា​សុំចូលជាសមាជិក​​សហភាពអឺរ៉ុប។ លទ្ធផល​នៅថ្ងៃអាទិត្យ​នេះបានបង្ហាញថា សំឡេងឆ្លើយថា “ទេ” បានឈ្នះលើសសំឡេងយល់ព្រម​។ ការបដិសេធរបស់​ប្រជាជនអ៊ីស្លង់​ បានធ្វើ​ឲ្យ​សហភាពអឺរ៉ុបខកចិត្តមិនតិចទេ ព្រោះអឺរ៉ុបសង្ឃឹមលើការពង្រីកសមាជិកថ្មីជាប្រទេសអ្នកមាន​ ដើម្បីពង្រឹងកម្លាំងយុទ្ធ​សាស្ត្រ​របស់ខ្លួន​។

គីម ជុងអ៊ុន ដកហូតតំណែងរដ្ឋមន្ត្រីការពារជាតិ និងរុះរើមេដឹកនាំយោធាធំៗជាច្រើននាក់

មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រេចដកហូតតំណែងរដ្ឋមន្រ្តីការពារជាតិ និង

គីម ជុងអ៊ុន ដកហូតតំណែងរដ្ឋមន្ត្រីការពារជាតិ និងរុះរើមេដឹកនាំយោធាធំៗជាច្រើននាក់

មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រេចដកហូតតំណែងរដ្ឋមន្រ្តីការពារជាតិ និងរៀបចំថ្នាក់ដឹកនាំយោធាជាច្រើនរូបឡើងវិញ។ រដ្ឋមន្ត្រីការពារជាតិលោក No Kwang Chol ត្រូវបានដកចេញពីតំណែង ហើយត្រូវបានបញ្ជូនទៅកាន់តួនាទីថ្មីក្នុងវិស័យផលិតអាវុធ។ ការផ្លាស់ប្តូរនេះត្រូវបានប្រកាសដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA នៅថ្ងៃអាទិត្យ ទី ៣០ ខែសីហា។

ACU៖ លោក ថូ សំណាង និងបក្ខពួក២នាក់ទៀត លក់សន្លឹកទិដ្ឋាការបានជាង៣លានដុល្លារ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញថាមន្ត្រីក្រសួងការបរទេស លោក ថូ​ សំណាង និងបក្ខពួក២នាក់

ACU៖ លោក ថូ សំណាង និងបក្ខពួក២នាក់ទៀត លក់សន្លឹកទិដ្ឋាការបានជាង៣លានដុល្លារ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញថាមន្ត្រីក្រសួងការបរទេស លោក ថូ​ សំណាង និងបក្ខពួក២នាក់ផ្សេងទៀត ទទួលបានផលប្រយោជន៍ពីការលក់សន្លឹកទិដ្ឋាការប្រមាណ៣លានដុល្លារ ដោយសន្លឹកទិដ្ឋាការមួយផ្នែកបានលក់ទៅឱ្យក្រុមឆបោកអនឡាញ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គភាព ACU បុគ្គលទាំង៣នាក់នេះ កំពុងរងបទចោទចំនួន៣ ហើយត្រូវប្រឈមនឹងការចោទប្រកាន់៣បទល្មើសផ្សេងទៀតនៅពេលខាងមុខ ខណៈអង្គភាពACU កំពុងសុំឱ្យអយ្យការ និងតុលាការបន្តចោទប្រកាន់បន្ថែមទៀត។ អ្នកវិភាគទទូចសុំឱ្យអង្គភាព ACU បន្តបើកការស៊ើបអង្កេតដល់ថ្នាក់លើរបស់ជនត្រូវចោទ ថូ សំណាង។

ថៃថា ខ្លួនមិនបានយកលេសបង្ក្រាបបណ្តាញឆបោកអនឡាញដើម្បីចូលកាន់កាប់ទឹកដីកម្ពុជា

នាពេលថ្មីៗនេះកងទ័ពថៃ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ប្រធានព្រឹទ្ធសភាកម្ព

ថៃថា ខ្លួនមិនបានយកលេសបង្ក្រាបបណ្តាញឆបោកអនឡាញដើម្បីចូលកាន់កាប់ទឹកដីកម្ពុជា

នាពេលថ្មីៗនេះកងទ័ពថៃ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលថាប្រទេសថៃបានប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងបង្ក្រាបបណ្តាញឆបោកអនឡាញ ជាលេសដើម្បីកាន់កាប់តំបន់នានារបស់កម្ពុជាដែលស្ថិតនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Nation។

ក្រសួងការបរទេស៖ ថៃដោះលែងអ្នកនេសាទខ្មែរ២នាក់ក្រោយជាប់ឃុំអស់រយៈពេលជាង៦ខែ

នៅទីបំផុតទៅ ភាគីថៃបានសម្រេចដោះលែងអ្នកនេសាទខ្មែរចំនួន២នាក់ នៅរសៀលថ្ងៃទី២៩ ខែសីហានេះ។ ជាការ

ក្រសួងការបរទេស៖ ថៃដោះលែងអ្នកនេសាទខ្មែរ២នាក់ក្រោយជាប់ឃុំអស់រយៈពេលជាង៦ខែ

នៅទីបំផុតទៅ ភាគីថៃបានសម្រេចដោះលែងអ្នកនេសាទខ្មែរចំនួន២នាក់ នៅរសៀលថ្ងៃទី២៩ ខែសីហានេះ។ ជាការដោះលែងតាមដីការបស់តុលាការខេត្តត្រាត ប្រទេសថៃ បន្ទាប់ពីពួកគេត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ អស់រយៈពេលជាង៦ខែ។ នេះ​​​បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងកាបរទេសកម្ពុជា។ គួររម្លឹកថា អ្នកនេសាទទាំង២នាក់នេះ ស្ថិតក្នុងចំណោម​អ្នកនេសាទខ្មែរ៣នាក់ ដែលត្រូវបានកងទ័ពជើងទឹកថៃចូលមកចាប់ខ្លួនក្នុងដែនទឹកកម្ពុជា កាលពី​ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។

មនុស្សយ៉ាងហោច ៣៧នាក់ស្លាប់ ក្នុងការវាយប្រហាររបស់រុស្ស៊ីទៅលើឃ្លាំងស្តុកគ្រាប់ក្បែរទីក្រុងកៀវ

មនុស្សយ៉ាងហោចណាស់ ៣៧នាក់បានស្លាប់ បន្ទាប់ពីដ្រូនរបស់រុស្ស៊ី វាយប្រហារទៅលើឃ្លាំងស្តុកគ្រា

មនុស្សយ៉ាងហោច ៣៧នាក់ស្លាប់ ក្នុងការវាយប្រហាររបស់រុស្ស៊ីទៅលើឃ្លាំងស្តុកគ្រាប់ក្បែរទីក្រុងកៀវ

មនុស្សយ៉ាងហោចណាស់ ៣៧នាក់បានស្លាប់ បន្ទាប់ពីដ្រូនរបស់រុស្ស៊ី វាយប្រហារទៅលើឃ្លាំងស្តុកគ្រាប់មួយនៅជិតរដ្ឋធានីកៀវ នាយប់ថ្ងៃទី ២៨ ឆ្លងចូលថ្ងៃទី ២៩ ខែសីហា។ ការវាយប្រហារនេះ បានបង្កជាអគ្គិភ័យយ៉ាងធំមួយ និងមានការផ្ទុះគ្រាប់ជាបន្តបន្ទាប់។ ប្រធានាធិបតីអ៊ុយក្រែន លោក  វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានបញ្ជាក់ថា ទីតាំងដែលត្រូវបានវាយប្រហារ មានរក្សាទុកគ្រាប់រំសេវ ដ្រូន និងសារធាតុផ្ទុះដែលប្រើប្រាស់ដោយទាហានអ៊ុយក្រែន។

គ្រោះទឹកជំនន់មហាប្រល័យនៅតំបន់ហិមាល័យ វាយបំបាក់វិស័យទេសចរណ៍នៅនេប៉ាល់យ៉ាងធ្ងន់ធ្ងរ

នៅនេប៉ាល់ ក្រុមសង្គ្រោះកំពុងស្វះស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីការវាយប្រហារដោយទឹក

គ្រោះទឹកជំនន់មហាប្រល័យនៅតំបន់ហិមាល័យ វាយបំបាក់វិស័យទេសចរណ៍នៅនេប៉ាល់យ៉ាងធ្ងន់ធ្ងរ

នៅនេប៉ាល់ ក្រុមសង្គ្រោះកំពុងស្វះស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីការវាយប្រហារដោយទឹកជំនន់មហាប្រល័យនៅតំបន់ព្រំដែនរវាងនេប៉ាល់ និងតំបន់ទីបេទឹកដីចិនកាលពីថ្ងៃទី ២៦ ខែសីហា។ គិតត្រឹមថ្ងៃអាទិត្យ ទី ២៩ សីហានេះ ចំនួនមនុស្សស្លាប់កើនដល់ ៦៣៣នាក់ និងមនុស្សប្រមាណ ៣០០០នាក់ទៀតនៅបន្តបាត់ខ្លួន។ គ្រោះមហន្តរាយនេះ កំពុងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដល់សហគមន៍មូលដ្ឋាន និងវិស័យទេសចរណ៍ ដែលជាប្រភពចំណូលដ៏សំខាន់មួយរបស់នេប៉ាល់។

សហរដ្ឋអាមេរិកនិងវ៉េណេស៊ុយអេឡា ចុះកិច្ចព្រមព្រៀងដ៏ធំមហិមា ដើម្បី​ធ្វើ​អាជីវកម្មប្រេងកាត

រដ្ឋបាល​លោកដូណាល់ ត្រាំ បានប្រកាស​នៅថ្ងៃទី២៨សីហា ថាខ្លួនបានចុះកិច្ចព្រមព្រៀងដ៏ធំមហិមាមួយ

សហរដ្ឋអាមេរិកនិងវ៉េណេស៊ុយអេឡា ចុះកិច្ចព្រមព្រៀងដ៏ធំមហិមា ដើម្បី​ធ្វើ​អាជីវកម្មប្រេងកាត

រដ្ឋបាល​លោកដូណាល់ ត្រាំ បានប្រកាស​នៅថ្ងៃទី២៨សីហា ថាខ្លួនបានចុះកិច្ចព្រមព្រៀងដ៏ធំមហិមាមួយ​ ជាមួយ​វ៉េណេស៊ុយអេឡា ដើម្បីធ្វើអាជី​វកម្មប្រេងផ្តាច់មុខ​​ ក្នុងទំហំដល់ទៅ​ ៦៥ពាន់​លានធុងបារីល​​។ គម្រោងវិនិយោគនេះ មានតម្លៃទឹកប្រាក់ប្រមាណ​​១០០ពាន់​លានដុល្លារ ហើយ​ដែល​រដ្ឋវ៉េណាស៊ុយអេឡានឹងអាចទទួល​បានចំណូលពន្ធ​ សរុប​ប្រមាណ​២០៩ពាន់​លានដុល្លារ។

កម្ពុជាប្រាប់ប្រធានសភាអន្តរជាតិពីការព្រួយបារម្ភរបស់ខ្លួនក្នុងការបង្កជម្លោះនៅព្រំដែនដោយភាគីថៃ

កម្ពុជាបានលើកពីការព្រួយបារម្ភរបស់ខ្លួនជាខ្លាំង ប្រាប់ទៅប្រធានសភាអន្តរជាតិ នៅក្នុងសន្និស

កម្ពុជាប្រាប់ប្រធានសភាអន្តរជាតិពីការព្រួយបារម្ភរបស់ខ្លួនក្នុងការបង្កជម្លោះនៅព្រំដែនដោយភាគីថៃ

កម្ពុជាបានលើកពីការព្រួយបារម្ភរបស់ខ្លួនជាខ្លាំង ប្រាប់ទៅប្រធានសភាអន្តរជាតិ នៅក្នុងសន្និសីទដែលបានបិទបញ្ចប់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្តីព្រួយបារម្ភរបស់កម្ពុជាដោយសារតែកង​កម្លាំង​ប្រដាប់​អាវុធថៃ នៅតែបន្តធ្វើសកម្មភាព ក្នុងតំបន់ដែលយោធាថៃបាន និងកំពុងកាន់កាប់។ ក្នុងន័យនេះ កម្ពុជាចង់ប្រាប់ឲ្យប្រធានសភាអន្តរជាតិចាប់អារម្មណ៍រឿងនេះ។

MONGABAY៖ កម្ពុជាមិនអើពើនឹងការអំពាវនាវរបស់UNដែលស្នើឱ្យដោះលែងសកម្មជនបរិស្ថាន

រដ្ឋាភិបាលកម្ពុជាបានការពារការបន្តឃុំខ្លួនសកម្មជនបរិស្ថានចំនួន៥នាក់នៃចលនាមាតាធម្មជាតិ បើ

MONGABAY៖ កម្ពុជាមិនអើពើនឹងការអំពាវនាវរបស់UNដែលស្នើឱ្យដោះលែងសកម្មជនបរិស្ថាន

រដ្ឋាភិបាលកម្ពុជាបានការពារការបន្តឃុំខ្លួនសកម្មជនបរិស្ថានចំនួន៥នាក់នៃចលនាមាតាធម្មជាតិ បើទោះជាក្រុមការងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកលើការឃុំខ្លួនតាមទំនើងចិត្ត បានប្រកាសថា យុវជនទាំង៥ នាក់នោះត្រូវបានឃុំខ្លួនដោយគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវ និងបានអំពាវនាវឱ្យដោះលែងពួកគេជាបន្ទាន់ក៏ដោយ។ នេះបើតាម​សារព័ត៌មាន MONGABAY ដែលដកស្រង់សំដីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា មកចុះផ្សាយនាថ្ងៃ២៧ ខែសីហា ឆ្នាំ​២០២៦។ 

ក្រសួងទេសចរណ៍ និងអង្គការ WWF រួមគ្នាជួយពង្រឹងសមត្ថភាព និងអភិវឌ្ឍសហគមន៍ទេសចរណ៍

ក្រសួងទេសចរណ៍ និងអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) បានផ្តួចផ្តើមគំនិតរួមគ្នាមួយ ក្នុងកា

ក្រសួងទេសចរណ៍ និងអង្គការ WWF រួមគ្នាជួយពង្រឹងសមត្ថភាព និងអភិវឌ្ឍសហគមន៍ទេសចរណ៍

ក្រសួងទេសចរណ៍ និងអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) បានផ្តួចផ្តើមគំនិតរួមគ្នាមួយ ក្នុងការជួយពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីឱ្យក្លាយជាផលិតផលទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ក្រៅតែពីតំបន់ទេសចរណ៍តាម​ប្រាសាទ។ កិច្ចសហការនេះធ្វើឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការឱ្យកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាព។ នេះបើតាមខ្លឹមសារនៃជំនួបពិភាក្សាការងាររវាង រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយប្រតិភូអង្គការ WWF នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៦។

សាលាក្រុងថា ក្រុមហ៊ុនគ្រប់គ្រងផ្សារនាគមាស ត្រៀមរៀបចំតូបបណ្តោះអាសន្នឱ្យអាជីវករលក់នៅទីតាំងម៉ុងឌីយ៉ាល់

យោងតាមតួលេខពីអាជ្ញាធរ តូបអាជីវករនៅផ្សារនាគមាសសរុប២១១តូបបានឆាបឆេះខូចខាតទាំងស្រុង ក្នុងហេ

សាលាក្រុងថា ក្រុមហ៊ុនគ្រប់គ្រងផ្សារនាគមាស ត្រៀមរៀបចំតូបបណ្តោះអាសន្នឱ្យអាជីវករលក់នៅទីតាំងម៉ុងឌីយ៉ាល់

យោងតាមតួលេខពីអាជ្ញាធរ តូបអាជីវករនៅផ្សារនាគមាសសរុប២១១តូបបានឆាបឆេះខូចខាតទាំងស្រុង ក្នុងហេតុការណ៍គ្រោះអគ្គិភ័យកាលពីរសៀលថ្ងៃទី២៨ ខែសីហា ម្សិលមិញ។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី២៩ ខែសីហានេះថា គ្រោះអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តខ្សែភ្លើង ដោយពុំមានហេតុផលអ្វីផ្សេងក្រៅពីនេះឡើយ។ ជាដំណោះស្រាយនៅចំពោះមុខ លោកស្រី ដោ សម្ផស្ស​បានឱ្យដឹងថា ក្រុមហ៊ុនគ្រប់គ្រងផ្សារត្រៀមរៀបចំសាងសង់តូប ឱ្យអាជីវកររងគ្រោះទាំងអស់លក់ដូរនៅលើទីតាំងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ជាបណ្តោះអាសន្នសិន រហូតដល់ទីតាំងចាស់ត្រូវបានបោសសម្អាត និងសាងសង់ថ្មីឡើងវិញ។

ចិន​បណ្តេញ​អនុប្រធាន​គណៈ​កម្មាធិការមជ្ឈិម​​​យោធា​ដ៏​មាន​ឥទ្ធិពល ចេញពី​តំណែងព្រោះពុករលួយ

ក្នុង​យុទ្ធនាការ​ប្រឆាំងអំពើ​ពុករលួយ​ រដ្ឋអំណាច​ចិន​បាន​​​ដកតំណែង ឧត្តមសេនីយ​យោធា ដែលជាអ

ចិន​បណ្តេញ​អនុប្រធាន​គណៈ​កម្មាធិការមជ្ឈិម​​​យោធា​ដ៏​មាន​ឥទ្ធិពល ចេញពី​តំណែងព្រោះពុករលួយ

ក្នុង​យុទ្ធនាការ​ប្រឆាំងអំពើ​ពុករលួយ​ រដ្ឋអំណាច​ចិន​បាន​​​ដកតំណែង ឧត្តមសេនីយ​យោធា ដែលជាអនុប្រធាន​គណៈ​កម្មាធិការមជ្ឈិម​​យោធា​ ដ៏​មាន​ឥទ្ធិពល និងជា​មនុស្ស​ជំនិត​របស់​ប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង​។​ ការ​សម្រេច​បណ្តេញ​​ ឧត្តមសេនីយផ្កាយមាស៣ ចេញពីតំណែង​នៅពេល​នេះ ធ្វើឡើង​បន្ទាប់​​ពី​ គណៈ​កម្មាធិការ​ប្រឆាំង​អំពើ​ពុករលួយ​ បាន​បើកការ​ស៊ើបអង្កេត​ កាលពី​ដើមឆ្នាំ។​

ហេតុអ្វី​ថ្មីៗនេះ ផ្ទុះអំពើហិង្សាផ្ទួន​ៗ នៅខេត្តភាគខាងត្បូងថៃ?

នៅខេត្ត​ភាគខាងត្បូងថៃ កំពុងប្រឈមមុខនឹងការផ្ទុះឡើងជាថ្មីនៃអំពើហិង្សា។ ការវាយប្រហារភេរវកម

ហេតុអ្វី​ថ្មីៗនេះ ផ្ទុះអំពើហិង្សាផ្ទួន​ៗ នៅខេត្តភាគខាងត្បូងថៃ?

នៅខេត្ត​ភាគខាងត្បូងថៃ កំពុងប្រឈមមុខនឹងការផ្ទុះឡើងជាថ្មីនៃអំពើហិង្សា។ ការវាយប្រហារភេរវកម្ម រាប់​សិបករណីបានកើតឡើងនៅក្នុងតំបន់នេះ​ កាលពីសប្តាហ៍​កន្លងទៅ។ ការវាយប្រហារផ្ទួនៗរបស់ក្រុមឧទ្ទាមនេះ ត្រូវគេសំឡឹងឃើញថាអាចជាការដាក់សំពាធ​ ដើម្បីចាប់បង្ខំឲ្យ​រដ្ឋាភិបាលថៃ ត្រឡប់​មកចូលតុចរចា។

តើកម្ពុជាទាញបានប្រយោជន៍អ្វីខ្លះពីសន្និសីទប្រធានសភានៃអន្តរសភាលើកទី២?

សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ជាផ្លូវការនៅថ្ង

តើកម្ពុជាទាញបានប្រយោជន៍អ្វីខ្លះពីសន្និសីទប្រធានសភានៃអន្តរសភាលើកទី២?

សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃសុក្រ​ទី២៨ ខែសីហានេះ បន្ទាប់ពី​ចាប់ដំណើរការអស់រយៈពេល៣ថ្ងៃ នៅទីក្រុងភ្នំពេញ។ សន្និសីទក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» មានការចូលរួមពីគណៈប្រតិភូចំនួនជាង ២០ប្រទេស និងអង្គការអន្តរជាតិចំនួន ៥។ អ្នកជំនាញផ្នែកនយោបាយ និងសេដ្ឋកិច្ចនានាយល់ឃើញថា ការរៀបចំសន្និសីទអន្តរជាតិរបស់កម្ពុជានាពេលនេះ បានផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា ជាពិសេសលើវិស័យការទូត ទេសចរណ៍ ពោលគឺជួយស្តារមុខមាត់ប្រទេសកម្ពុជាឡើងវិញ បន្ទាប់​ជាប់ឈ្មោះមិនល្អនាកន្លងទៅ៕

ក្រសួងមហាផ្ទៃបង្កើតApp Kapea Scams ឱ្យពលរដ្ឋប្រើសាកល្បង ដើម្បីបង្ការទប់ស្កាត់ការឆបោកតាមអនឡាញ

អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បានរៀបចំ និងបង្កើតកម្មវិធី ឈ្មោះ "Kapea Scams” ដើម្បី​ប

ក្រសួងមហាផ្ទៃបង្កើតApp Kapea Scams ឱ្យពលរដ្ឋប្រើសាកល្បង ដើម្បីបង្ការទប់ស្កាត់ការឆបោកតាមអនឡាញ

អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បានរៀបចំ និងបង្កើតកម្មវិធី ឈ្មោះ "Kapea Scams” ដើម្បី​បង្ការទប់ស្កាត់ និង​ផ្ដល់កិច្ចការពារ​ដល់​សាធារណជន​ឲ្យរួចផុត​ពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រទី២៨ ខែសីហា ឆ្នាំ២០២៦នេះថា កម្មវិធីនេះបង្កើតឡើងដើម្បីជួយការពារ និងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ទឹកជំនន់​មហាប្រល័យនៅនេប៉ាល់៖ ប្រតិបត្តិការសង្គ្រោះត្រូវផ្អាក​ ក្រោយ​ការប្រកាសអាសន្ន​ទឹកជំនន់លើកទី​២

គិតត្រឹមរសៀលថ្ងៃសុក្រទី​២៨សីហា​ អាជ្ញាធរ​នេប៉ាល់បានរកឃើញ​​សាកសពមនុស្ស​ចំនួន​ ៥៣៨​នាក់ ដែ

ទឹកជំនន់​មហាប្រល័យនៅនេប៉ាល់៖ ប្រតិបត្តិការសង្គ្រោះត្រូវផ្អាក​ ក្រោយ​ការប្រកាសអាសន្ន​ទឹកជំនន់លើកទី​២

គិតត្រឹមរសៀលថ្ងៃសុក្រទី​២៨សីហា​ អាជ្ញាធរ​នេប៉ាល់បានរកឃើញ​​សាកសពមនុស្ស​ចំនួន​ ៥៣៨​នាក់ ដែលស្លាប់ដោយ​គ្រោះទឹកជំនន់​មហាប្រល័យ កាលពីព្រឹកថ្ងៃពុធ ​នៅតំបន់ជាប់ព្រំដែនជាមួយទីបេ​។ នៅមានអ្នកបាត់ខ្លួន​ប្រមាណ​១០០០នាក់ទៀត​។ ក៏ប៉ុន្តែប្រតិបត្តិការ​​សង្គ្រោះ ទាំងនៅចិននិងនៅនេប៉ាល់ ត្រូវបាន​ផ្អាកមួយរយៈ​​​​ បន្ទាប់ពីមាន​ការប្រកាសអាសន្ន​ ថាទឹកដ៏ច្រើនសន្ធឹកដែលស្ទះនៅខាងលើ អាចនឹងបាក់ ហូរធ្លាក់ចុះ បង្កជាទឹកជំនន់​ម្តង​ទៀត។

សន្និសីទប្រធានសភាលើកទី២ បិទបញ្ចប់ដោយការប្តេជ្ញាពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយវិវាទដោយសន្តិវិធី

សន្និសីទប្រធានសភានៃអន្តរសភាលើកទី២(ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់នៅថ្ងៃទី២៨ ខែ

សន្និសីទប្រធានសភាលើកទី២ បិទបញ្ចប់ដោយការប្តេជ្ញាពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយវិវាទដោយសន្តិវិធី

សន្និសីទប្រធានសភានៃអន្តរសភាលើកទី២(ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដោយប្រធានសភា និងតំណាងសភាមកពីតំបន់ផ្សេងៗជុំវិញពិភពលោក បានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ»។ សេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលប្តេជ្ញាពង្រឹងការគោរពច្បាប់អន្តរជាតិ ការទូតសភា និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របពេលកម្ពុជាបានលើកឡើងពីជម្លោះព្រំដែនកម្ពុជា-ថៃ និងជំហររបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយតាមការទូត និងច្បាប់អន្តរជាតិ។ ស៊ឹម ចាន់សំណាង មានសេចក្តីរាយការណ៍ផ្ទាល់ពីសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្នុងរាជធានីភ្នំពេញ៖

កម្ពុជា​ទាមទារឱ្យថៃបញ្ឈប់ការបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលទឹកដីកម្ពុជា នៅតំបន់ចូកគ្រួស ខេត្តឧត្តរមានជ័យ

ជាថ្មីម្តងទៀត រដ្ឋាភិបាលកម្ពុជា បានបន្តតវ៉ាយ៉ាងខ្លាំងចំពោះកងកម្លាំងប្រដាប់អាវុធថៃ ដែលបាន

កម្ពុជា​ទាមទារឱ្យថៃបញ្ឈប់ការបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលទឹកដីកម្ពុជា នៅតំបន់ចូកគ្រួស ខេត្តឧត្តរមានជ័យ

ជាថ្មីម្តងទៀត រដ្ឋាភិបាលកម្ពុជា បានបន្តតវ៉ាយ៉ាងខ្លាំងចំពោះកងកម្លាំងប្រដាប់អាវុធថៃ ដែលបានបញ្ចូនគ្រឿងចក្រធុនធ្ងន់ ចូលក្នុងទឹកដីកម្ពុជា ដើម្បីជីកប្រឡាយនៅតំបន់ចូកគ្រួស ច្រកថ្មដូន ខេត្តឧត្តរមានជ័យ។ នេះបើតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ។

Ratko Mladic អតីតមេពេជ្ឈឃាតស៊ែរប៊ីដែលមានបាតដៃប្រឡាក់ឈាមសម្លាប់មនុស្ស​នៅ​បូស្នីស្លាប់ក្នុងពន្ធនាគារ

អតីតមេទាហាន​ស៊ែរប៊ីនៅបូស្នី លោក​រ៉ាតកូ ម្លាឌីក​ដែលជាប់ឈ្មោះជា​មេឃាតករដៃឆៅ​ប្រចាំ​បាល់កង

Ratko Mladic អតីតមេពេជ្ឈឃាតស៊ែរប៊ីដែលមានបាតដៃប្រឡាក់ឈាមសម្លាប់មនុស្ស​នៅ​បូស្នីស្លាប់ក្នុងពន្ធនាគារ

អតីតមេទាហាន​ស៊ែរប៊ីនៅបូស្នី លោក​រ៉ាតកូ ម្លាឌីក​ដែលជាប់ឈ្មោះជា​មេឃាតករដៃឆៅ​ប្រចាំ​បាល់កង់បាន​ស្លាប់​ហើយ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី ២៧ សីហា​នៅ​ក្នុង​ពន្ធនាគារ ក្នុងទីក្រុងឡាអេ ក្នុង​អាយុ​៨៤ឆ្នាំ។ នេះបើតាម​ការផ្សាយរបស់ទូរទស្សន៍ជាតិ​ស៊ែរប៊ី។ លោក​រ៉ាតកូ ម្លាឌីក ត្រូវ​តុលាការព្រហ្មទណ្ឌអន្តរជាតិ​កាត់ទោស​ឲ្យជាប់ពន្ធនាគារ​អស់មួយជីវិត​ ក្នុងបទចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍​សម្លាប់​មនុស្សនៅ​Srebrenica នៅ​ឆ្នាំ​១៩៩៥។

កម្ពុជា និងអូស្ត្រាលីលើកកម្ពស់ឱកាសវិនិយោគ តាមរយៈសួនកសិឧស្សាហកម្ម

កម្ពុជា និងអូស្ត្រាលី បានរួមគ្នាលើកកម្ពស់ឱកាសវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម តាមរយៈការអភិ

កម្ពុជា និងអូស្ត្រាលីលើកកម្ពស់ឱកាសវិនិយោគ តាមរយៈសួនកសិឧស្សាហកម្ម

កម្ពុជា និងអូស្ត្រាលី បានរួមគ្នាលើកកម្ពស់ឱកាសវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម តាមរយៈការអភិវឌ្ឍន៍សួនកសិឧស្សាហកម្មថ្មី ដែលមានគោលដៅទាក់ទាញការវិនិយោគ បង្កើតការងារ និងជំរុញការកែច្នៃកសិផលឱ្យមានតម្លៃបន្ថែមខ្ពស់។ ការលើកកម្ពស់ឱកាសវិនិយោគនេះ ត្រូវបានបង្ហាញក្នុងជំនួបរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា រួមទាំងវិនិយោគិន អាជីវកម្មកសិចំណីអាហារ កាលពីថ្ងៃព្រហស្បតិ៍ទី២៧ ខែសីហា។

ខឹង​ចរចាពាណិជ្ជកម្ម​មិនត្រូវគ្នា លោកត្រាំ ប្តូរឈ្មោះ​បឹង​អង់តារីយ៉ូ​របស់​កាណាដាមក​ជាបឹង​អាមេរិក

ដោយ​បន្ត​នយោបាយ​វាតទីនិយម​និងសួនតួ​និយម ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់​ ត្រាំ បាន​ចុះហត

ខឹង​ចរចាពាណិជ្ជកម្ម​មិនត្រូវគ្នា លោកត្រាំ ប្តូរឈ្មោះ​បឹង​អង់តារីយ៉ូ​របស់​កាណាដាមក​ជាបឹង​អាមេរិក

ដោយ​បន្ត​នយោបាយ​វាតទីនិយម​និងសួនតួ​និយម ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់​ ត្រាំ បាន​ចុះហត្ថលេខាលើក្រឹត្យ​ប្តូរ​ឈ្មោះ«​បឹង​អង់តារីយ៉ូ» ​របស់​កាណាដា ប្រទេស​ក្បែរខាង មកជា «បឹង​អាមេរិក​»។ ក្រឹត្យប្រធានាធិបតីអាមេរិក​ចុះហត្ថលេខា​ នៅយប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧សីហា​ ដោយតម្រូវ​ឲ្យ​មាន​សុពលភាព​អនុវត្ត​ភ្លាមភ្លែត​តែម្តង។ លោក ត្រាំ ធ្វើ​ដូច្នេះ ក្រោយ​ពីទាស់ទែងខ្វែងគំនិត​​គ្នាជាមួយ​នាយករដ្ឋមន្រ្តីកាណាដា ​ក្នុងពេល​ចរចា​ពាណិជ្ជកម្ម​រវាងប្រទេស​ទាំងពីរ​ កាលពី​ពេលថ្មីៗនេះ។

ម៉ាស៊ីនថតសម្ងាត់ និង AI ជួយតាមដានប្រភេទសត្វជិតផុតពូជនៅជួរភ្នំក្រវាញកណ្តាល

ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ​គឺជា​ជម្រក​របស់​ប្រភេទ​សត្វ​ព្រៃ​ជិត​ផុត​ពូជ​យ៉ាង​តិច ៦០

ម៉ាស៊ីនថតសម្ងាត់ និង AI ជួយតាមដានប្រភេទសត្វជិតផុតពូជនៅជួរភ្នំក្រវាញកណ្តាល

ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ​គឺជា​ជម្រក​របស់​ប្រភេទ​សត្វ​ព្រៃ​ជិត​ផុត​ពូជ​យ៉ាង​តិច ៦០ប្រភេទ ​​ក្នុង​នោះ​រួម​មាន​ ​ដំរី​អាស៊ី ខ្ទីង  កែះ ខ្លាឃ្មុំ ស្វាត្រោស ទោច ​ពង្រូល និងទន្សោង​ជាដើម។ ក្នុងឆ្នាំ២០២៥ ក្រុមអ្នកស្រាវជ្រាវផ្នែកជីវៈចម្រុះ និងវិទ្យាសាស្ត្រនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា សហការជាមួយមន្ទីរបរិស្ថាន និងសហគមន៍មូលដ្ឋាន ដំឡើងឧបករណ៍កាមេរ៉ាសម្ងាត់ និងបញ្ញាសិប្បនិម្មិត(AI) ដើម្បីកត់ត្រាពីជីវិតសត្វកម្រ វាស់វែងវឌ្ឍនភាពនៃការអភិរក្ស និងតាមដានជីវៈចម្រុះ នៅតំបន់ភ្នំជួរភ្នំក្រវាញកណ្ដាល។ សម្រាប់អ្នកស្រាវជ្រាវ វត្តមាននៃសត្វកម្រជិតផុតពូជនៅតំបន់ជួរភ្នំក្រវាញកណ្ដាល ជាសក្ខីភាព បង្ហាញពីសុខភាពព្រៃឈើនៅល្អគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ប្រភេទសត្វជិតផុតពូជ៕

លោក នួន ផារ័ត្ន៖ សម្ព័ន្ធមេត្រីកំពង់ធំនិង​អង់ហ្គូឡែមផ្តោតលើការ​ពង្រីក​ទីផ្សារទេសចរ​ណ៍ និងអភិរក្សកេរមត៌ក

ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំងRFI​ ​នៅ​ថ្ងៃសុក្រ ទី​២៨សីហា​  គឺ លោក នួន ផារ័ត្ន ​អភិបាល

លោក នួន ផារ័ត្ន៖ សម្ព័ន្ធមេត្រីកំពង់ធំនិង​អង់ហ្គូឡែមផ្តោតលើការ​ពង្រីក​ទីផ្សារទេសចរ​ណ៍ និងអភិរក្សកេរមត៌ក

ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំងRFI​ ​នៅ​ថ្ងៃសុក្រ ទី​២៨សីហា​  គឺ លោក នួន ផារ័ត្ន ​អភិបាលខេត្តកំពង់ធំ ដែល​កំពុងធ្វើទស្សនកិច្ច​ នៅប្រទេសបារាំង។ លោក​ចៅហ្វាយ​ខេត្ត នួន ផារ័ត្ន​ ទើបតែបាន​​ចុះហត្ថលេខាលើ «លិខិតបង្ហាញសុច្ឆន្ទៈនៃភាពជាដៃគូ» រវាងខេត្តកំពង់ធំ និងទីក្រុងអង់ហ្គូឡែម (Angoulême) ខាងត្បូងឆៀងខាងលិចប្រទេស​បារាំង​។ ក្នុង​បទសម្ភាសជាមួយ​វិទ្យុ​បារាំងនៅទីក្រុង​ប៉ារីស​ អភិបាល​ខេត្ត​រូបនេះបាន​បង្ហាញ​ក្តីសង្ឃឹមថា កិច្ចសហការ​ភាពជាដៃគូជាមួយ​ក្រុង​អង់ហ្គូឡែមរបស់បារាំងនឹង​ចូលរួម​ចំណែកក្នុងការ​ពង្រីក​ទីផ្សារទេសចរណ៍​ ពិសេស​ជនជាតិ​បារាំង​ និងជំរុញការអភិរក្សកេរមត៌កវប្បធម៌​នៅក្នុង​ខេត្ត។ លោក នួន ផារ័ត្ន ក៏​ប្តេជ្ញាចិត្ត​ថា ​នឹង​ធ្វើ​ឲ្យ​ កំពង់​ធំ មាន​សក្តានុពល​ខ្លាំង​ខាង​កសិកម្ម ហើយ​ឈានទៅ​កសិឧស្សាហកម្ម។   តទៅនេះ សូមស្តាប់​បទ​សម្ភាស​របស់​ ហេង ឧត្តម ជាមួយ​និង លោក នួន ផារ័ត្ន៖ 

Meta សន្យាជាមួយរដ្ឋអាមេរិក បើកបណ្តាញសង្គម​ត្រឹម​២ម៉ោង​ក្នុងមួយថ្ងៃសម្រាប់ក្មេងក្រោម​១៨ឆ្នាំ

ថ្ងៃទី​២៧សីហា ក្រុមហ៊ុន​ Meta ម្ចាស់បណ្តាញសង្គម Facebook និង Instagram បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋសឹងទ

Meta សន្យាជាមួយរដ្ឋអាមេរិក បើកបណ្តាញសង្គម​ត្រឹម​២ម៉ោង​ក្នុងមួយថ្ងៃសម្រាប់ក្មេងក្រោម​១៨ឆ្នាំ

ថ្ងៃទី​២៧សីហា ក្រុមហ៊ុន​ Meta ម្ចាស់បណ្តាញសង្គម Facebook និង Instagram បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋសឹងទាំងអស់នៅសហរដ្ឋអាមេរិក ដោយសុខចិត្តបង់​ប្រាក់​សរុប ១៧ពាន់​លានដុល្លារ​ ដើម្បី​ចូលរួមការ​ពារសុខភាពផ្លូវចិត្តអនីតិជន​។ មិនត្រឹមប៉ុណ្ណោះទេ ក្រុមហ៊ុន Meta បានសន្យាថាខ្លួន​នឹង​​​រៀបចំ​បច្ចេកទេស បិទមិន​ឲ្យ​ក្មេងក្រោម​១៨ឆ្នាំ ប្រើប្រាស់​បណ្តាញសង្គមរបស់ខ្លួន ​លើសពី​២ម៉ោងក្នុងមួយថ្ងៃ។

ទឹកជំនន់មហាប្រល័យនៅ​នេប៉ាល់៖ ក្រុមសង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួនជិត​​ ១៥០០នាក់

កាលពីថ្ងៃទី​២៦សីហា ទឹកជំនន់​មួយរំពេច​ដ៏​មហាប្រល័យមួយ​ បាន​កើតឡើងនៅតំបន់ជ្រលងភ្នំហិមាល័យ

ទឹកជំនន់មហាប្រល័យនៅ​នេប៉ាល់៖ ក្រុមសង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួនជិត​​ ១៥០០នាក់

កាលពីថ្ងៃទី​២៦សីហា ទឹកជំនន់​មួយរំពេច​ដ៏​មហាប្រល័យមួយ​ បាន​កើតឡើងនៅតំបន់ជ្រលងភ្នំហិមាល័យ​ ក្បែរព្រំដែនរវាងប្រទេសនេប៉ាល់ និងតំបន់ចិនទីបេ។ គិតត្រឹមរសៀលថ្ងៃទី​២៧​សីហានេះ គឺមានមនុស្សស្លាប់យ៉ាង​តិច​២៧៣​នាក់។ ក្រុមសង្គ្រោះកំពុងស្វែងរកអ្នក​បាត់ខ្លួន​ប្រមាណ​ជិត​១៥០០នាក់ផ្សេងទៀត ក្នុងនោះ​មានអ្នកទេសចរបរទេសច្រើនរយនាក់​។

តើគម្រោងបើកច្រកព្រំដែនថ្មីរវាងកម្ពុជា ជាមួយវៀតណាម និងឡាវ នឹងធ្វើឲ្យកម្ពុជាចំណេញអ្វីខ្លះ?

ក្នុងពិធីសម្ពោធកំណាត់ផ្លូវមួយចំនួនក្នុងខេត្តក្រចេះ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកនាយករដ្

តើគម្រោងបើកច្រកព្រំដែនថ្មីរវាងកម្ពុជា ជាមួយវៀតណាម និងឡាវ នឹងធ្វើឲ្យកម្ពុជាចំណេញអ្វីខ្លះ?

ក្នុងពិធីសម្ពោធកំណាត់ផ្លូវមួយចំនួនក្នុងខេត្តក្រចេះ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឲ្យបន្តសិក្សាលទ្ធភាពបើកច្រកទ្វារព្រំដែនថ្មីរវាងកម្ពុជាជាមួយវៀតណាម និង រវាងកម្ពុជាជាមួយឡាវបន្ថែមទៀត។ កម្ពុជាមាន​គម្រោងបើកច្រកព្រំដែនថ្មីបន្ថែមជាមួយប្រទេសជិតខាងទាំងពីរនេះ ដោយសារតែ​ច្រកព្រំដែនកម្ពុជា និងថៃ ត្រូវបានថៃបិទជាងមួយឆ្នាំមកហើយ។ តើគម្រោងបើកច្រកព្រំដែនថ្មី ជាមួយវៀតណាម និងឡាវ នឹងធ្វើឲ្យកម្ពុជាចំណេញសេដ្ឋកិច្ចអ្វីខ្លះ? 

រយៈពេល១សប្តាហ៍ដើមខែសីហា ក្រសួងបរិស្ថានបង្រ្កាបបទល្មើសធនធានធ​ម្មជាតិបាន ៣៣ករណី

នៅត្រឹមរយៈពេល១សប្តាហ៍ ពោលចាប់ពីថ្ងៃទី៦ ដល់១២ ខែសីហាកន្លងទៅ ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្

រយៈពេល១សប្តាហ៍ដើមខែសីហា ក្រសួងបរិស្ថានបង្រ្កាបបទល្មើសធនធានធ​ម្មជាតិបាន ៣៣ករណី

នៅត្រឹមរយៈពេល១សប្តាហ៍ ពោលចាប់ពីថ្ងៃទី៦ ដល់១២ ខែសីហាកន្លងទៅ ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ បានបង្ក្រាបបទល្មើសក្នុងតំបន់ការពារធម្មជាតិបានចំនួន ៣៣ករណី ក្នុងនោះ៤ករណី ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នេះបើតាមការផ្សព្វផ្សាយដោយក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ។

ធនាគារចិនបន្តគាំទ្រហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍នៅកម្ពុជា និងព្រែកជីកហ្វូណន

ធនាគារចិន China Eximbank នឹងបន្តសហការជាមួយកម្ពុជា ក្នុងការផ្តល់ហិរញ្ញប្បទាន និងស្វែងរកដៃគូវិនិយោគស

ធនាគារចិនបន្តគាំទ្រហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍នៅកម្ពុជា និងព្រែកជីកហ្វូណន

ធនាគារចិន China Eximbank នឹងបន្តសហការជាមួយកម្ពុជា ក្នុងការផ្តល់ហិរញ្ញប្បទាន និងស្វែងរកដៃគូវិនិយោគសម្រាប់គម្រោងអភិវឌ្ឍន៍សំខាន់ៗ ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ។ ការបញ្ជាក់របស់ធនាគារចិននេះ ធ្វើឡើងក្នុងជំនួបមួយរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងប្រធានក្រុមប្រឹក្សាភិបាលធនាគារ China Eximbank លោក Chen Huaiyu កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។ 

តើគួរកំណត់ចំនួនស្នងការរងតាមខេត្ត ដើម្បីស្របទៅនឹងកំណែទម្រង់ និងអភិបាលកិច្ចមូលដ្ឋានដែរឬទេ?

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានឱ្យដឹងថា ក្រសួងនឹងកំណត់មុខងារ និងចំ

តើគួរកំណត់ចំនួនស្នងការរងតាមខេត្ត ដើម្បីស្របទៅនឹងកំណែទម្រង់ និងអភិបាលកិច្ចមូលដ្ឋានដែរឬទេ?

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានឱ្យដឹងថា ក្រសួងនឹងកំណត់មុខងារ និងចំនួនមន្រ្តីក្របខ័ណ្ឌក្នុងជួរកងកម្លាំងនគរបាលជាតិ។ ការបញ្ជាក់របស់លោក ស សុខា ធ្វើឡើងដោយភ្ជាប់នឹងខេត្តកែប ដែលមានចំនួនស្នងការរងច្រើនលើសលប់ រហូតដល់ទៅ ២២នាក់ ខណៈខេត្តមួយនេះមានផ្ទៃដីតូច និង​ដង់ស៊ីតេ​ប្រជាជនតិចជាងគេ។ អ្នកជំនាញផ្នែកអភិបាលកិច្ច និងសង្គមយល់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានឆន្ទៈក្នុងការកែទម្រង់រចនាសម្ព័ន្ធ។ ក៏ប៉ុន្តែអ្វីដែលជាឧបសគ្គ​ដល់ការធ្វើកំណែទម្រង់នោះ គឺគោលនយោបាយផ្ទៃក្នុងរបស់បក្ស។ ទោះយ៉ាងណា អ្នកជំនាញនៅតែចង់ឃើញខេត្តនីមួយៗ មានស្នងការរងត្រឹមតែ២នាក់ប៉ុណ្ណោះ និងគួរបង្កើនចំនួន​មន្ត្រីប្រតិបត្តិការ និងនគរបាលប៉ុស្តិ៍ឱ្យបានច្រើនវិញ។

ជិត​បោះឆ្នោត នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ ពង្រឹង​នយោបាយ​ធ្វើ​​​អាណានិគមកិច្ច​ កាន់​តែ​ខ្លាំង

ទោះបី​សហគមន៍​​អន្តរជាតិ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំងឡើងៗ​​យ៉ាង​ណា​ក៏​ដោយ ក៏​នាយករដ្ឋមន្ត្

ជិត​បោះឆ្នោត នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ ពង្រឹង​នយោបាយ​ធ្វើ​​​អាណានិគមកិច្ច​ កាន់​តែ​ខ្លាំង

ទោះបី​សហគមន៍​​អន្តរជាតិ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំងឡើងៗ​​យ៉ាង​ណា​ក៏​ដោយ ក៏​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ ​មិន​ខ្វល់​ដែរ។ នៅ​ថ្ងៃ​ពុធ​ទី ២៦​សីហា​នេះ លោក នេតាន់យ៉ាហ៊ូ បាន​ប្តេជ្ញា​បន្តពង្រីក​តំបន់​​អាណានិគមកិច្ច​​អ៊ីស្រាអែល​​នៅស៊ីហ្សកដានី​របស់​ប៉ាឡេស្ទីន បន្ថែម​ទៀត។

បាក់ទំនប់​យ៉ាងគំហុក សម្លាប់​មនុស្ស​ជាច្រើន​នាក់ នៅចិន និង​នេប៉ាល់

ការបាក់ទំនប់វារីអគ្គិសនី​នៅចិន ​សម្លាប់មនុស្ស និង​បាត់ខ្លួនជាច្រើននាក់។​ នៅ​នេប៉ាល់ដែល​ជ

បាក់ទំនប់​យ៉ាងគំហុក សម្លាប់​មនុស្ស​ជាច្រើន​នាក់ នៅចិន និង​នេប៉ាល់

ការបាក់ទំនប់វារីអគ្គិសនី​នៅចិន ​សម្លាប់មនុស្ស និង​បាត់ខ្លួនជាច្រើននាក់។​ នៅ​នេប៉ាល់ដែល​ជាប់ព្រំដែន​ចិន មនុស្សស្លាប់​យ៉ាងតិច ៩៥ នាក់ ហើយ​អ្នកទេសចរ​​ច្រើន​នាក់ ​កំពុងតែ​បាត់ខ្លួន នៅ​ថ្ងៃ​ពុធ ទី​២៦សីហា​នេះ។ អាជ្ញាធរ​នេប៉ាល់ និង​ចិន​ ប្រកាសព្រមៗ​គ្នា ជំរុញ​មធ្យោបាយ​ជួយ​សង្គ្រោះ​ និង​ស្វែងរក​អ្នកបាត់ខ្លួន។​ ​

លោក ស សុខា ព្រមានបណ្តេញចេញពីក្របខណ្ឌ រាល់មន្ត្រីក្រសួងមហាផ្ទៃ ដែលស្រវឹងហើយបើកបរបង្កគ្រោះថ្នាក់

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានថ្លែងឲ្យដឹងថា មន្ត្រីទាំងបីប្រភេទរបស់ក្រសួងមហា

លោក ស សុខា ព្រមានបណ្តេញចេញពីក្របខណ្ឌ រាល់មន្ត្រីក្រសួងមហាផ្ទៃ ដែលស្រវឹងហើយបើកបរបង្កគ្រោះថ្នាក់

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានថ្លែងឲ្យដឹងថា មន្ត្រីទាំងបីប្រភេទរបស់ក្រសួងមហាផ្ទៃ នឹងត្រូវបណ្តេញចេញពីក្របខណ្ឌក្រសួងប្រសិនបើពួកគេបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្ករឿងជាមួយអ្នកដទៃ។ ការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ គឺផ្តើមចេញពីការលើកឡើងរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅក្នុងកិច្ចប្រជុំមួយ នៅថ្ងៃពុធទី២៦ ខែសីហានេះ ស្តីពីការងារចុះពិនិត្យតាមប៉ុស្តិ៍នគរបាលរដ្ឋបាល និងការងារត្រៀមសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។ ជាការកត់សម្គាល់ កន្លងមកតែងកើតមានជារឿយៗ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដែលបានបើកបរក្នុងស្ថានភាពស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។ គ្រោះថ្នាក់ចរាចរណ៍ទាំងនោះ​បាន​ទាក់ទាញ​ការរិះគន់ខ្លាំងពីមហាជន ជាពិសេសនៅតាមបណ្តាញសង្គម ទាក់ទងទៅនឹងភាពជាគំរូរបស់មន្ត្រី ឬសមត្ថកិច្ច ចំពោះ​ប្រជាពលរដ្ឋទូទាំងប្រទេស

Get more results via ClueGoal