អ្នកនាំពាក្យបរិស្ថាន៖ រយៈពេល៥ថ្ងៃ សមត្ថកិច្ចឃាត់ជនសង្ស័យ១នាក់ និងឃ្លុំដីជិត៤ពាន់ហិចតា
newsare.net
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះបង្ក្រាប និងទប់ស្កាត់បទល្មើសធអ្នកនាំពាក្យបរិស្ថាន៖ រយៈពេល៥ថ្ងៃ សមត្ថកិច្ចឃាត់ជនសង្ស័យ១នាក់ និងឃ្លុំដីជិត៤ពាន់ហិចតា
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់បានចុះអន្តរាគមន៍ដោយប្រើកម្លាំងសរុបជិត ៨០០នាក់។ កិច្ចអន្តរាគមន៍បានឈានទៅឃ្លុំដីក្នុងទំហំជិត៤ពាន់ហិកតា ឃាត់ជនសង្ស័យ ០១នាក់បញ្ជូនទៅតុលាការខេត្តពោធិ៍សាត់ និងមនុស្សមួយចំនួនទៀតត្រូវបានអប់រំ។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បន្តថាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នៃរដ្ឋាភិបាលថ្មី មានមុំមួយបានផ្តោតសំខាន់ទៅលើការគ្រប់គ្រងធនធានធម្មជាតិ ដែលកន្លងមកក្រសួងបរិស្ថានក៏បានបង្ហាញភាពម៉ឺងម៉ាត់ក្នុងការការពារធនធានធម្មជាតិផងដែរ។