ចិននឹងបញ្ជូននាវាពីរគ្រឿងមកកម្ពុជាក្នុងសមយុទ្ធនាគមាស
newsare.net
ក្រសួងការពារជាតិចិនបានបញ្ជាក់ថា នឹងបញ្ជូននាវា២គ្រឿង ដែលជានាវាហ្វឹកហ្វឺន និងនាវាចម្បាំង មកចិននឹងបញ្ជូននាវាពីរគ្រឿងមកកម្ពុជាក្នុងសមយុទ្ធនាគមាស
ក្រសួងការពារជាតិចិនបានបញ្ជាក់ថា នឹងបញ្ជូននាវា២គ្រឿង ដែលជានាវាហ្វឹកហ្វឺន និងនាវាចម្បាំង មកទឹកដីកម្ពុជា ចាប់ពីពាក់កណ្ដាលខែឧសភា ដល់ពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters នៅថ្ងៃទី៩ ឧសភា។ ប៉ុន្តែ អ្នកនាំពាក្យកងទ័ពកម្ពុជាលោក ថោង សូលីម៉ូ បញ្ជាក់ថា នាវាចិននឹងវិលត្រឡប់ទៅប្រទេសចិនវិញ ក្រោយចូលរួមសមយុទ្ធរួមគ្នាជាមួយកងទ័ពកម្ពុជា នៅខែឧសភានេះ។