newsare.net
នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ សាលាឧទ្ធរណ៍ភ្នំពេញបន្តសវនាការលើសំណុំរឿងលោក កឹម សុខាដែលសហមេធាវី៖ លោក កឹម សុខា នឹងថ្លែងសារចុងក្រោយពីភាពស្អាតស្អំរបស់លោកទៅកាន់អង្គសវនាការ
នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ សាលាឧទ្ធរណ៍ភ្នំពេញបន្តសវនាការលើសំណុំរឿងលោក កឹម សុខាដែលអនុញ្ញាតឲ្យមេធាវីការពារចុងចោទធ្វើសេចក្តីសន្និដ្ឋាន។ លោក ផែង ហេង សហមេធាវីការពារក្តីលោក កឹម សុខា បញ្ជាក់ប្រាប់អ្នកកាសែតនៅក្រៅសវនាការថា មេធាវីបានបដិសេធទាំងស្រុងទៅលើអង្គហេតុនៃសាលក្រមរបស់សាលាដំបូងដោយលើកហេតុផលថា លោក កឹម សុខា គ្មានជាប់ពាក់ព័ន្ធនឹងសកម្មភាព ឬចេតនាប្រព្រឹត្តិបទល្មើស «សន្ទិដ្ឋិភាពជាមួយបរទេស» នោះឡើយ។ ទោះជាយ៉ាងណា សវនាការដែលបានបន្តនៅម៉ោង ២រសៀលថ្ងៃដដែលនេះ ភាគីខាងព្រះរាជអាជ្ញា និងមេធាវីដើមចោទធ្វើនីតិវិធីតប ក្នុងនោះលោក កឹម សុខា ក៏ត្រូវថ្លែងសារចុងក្រោយទៅកាន់អង្គសវនាការ។ ស៊ឹម ចាន់សំណាង រាយការណ៍ផ្ទាល់ពីមុខសាលាឧទ្ធរណ៍ភ្នំពេញ Read more











