newsare.net
ទើបចាប់អនុវត្តបានតែ២ថ្ងៃ បទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ ចាប់ផ្តើមផុយស្រួយខ្លាំង បនបទឈប់បាញ់កាន់តែផុយស្រួយ បន្ទាប់ពីអ៊ីស្រាអែលបាញ់ជញ្រ្ជំលើលីបង់ ស្លាប់មនុស្សជិត២០០នាក់
ទើបចាប់អនុវត្តបានតែ២ថ្ងៃ បទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ ចាប់ផ្តើមផុយស្រួយខ្លាំង បន្ទាប់ពី អ៊ីរ៉ង់ដំឡើងសំឡេងគំរាមវាយប្រហារសងសឹកវិញ បើសិនអ៊ីស្រាអែលនៅតែបន្តបាញ់ជញ្រ្ជំលើទឹកដីលីបង់ដែលជាមិត្តរបស់អ៊ីរ៉ង់។ អះអាងថា លីបង់មិនត្រូវបានរាប់បញ្ចូលក្នុងបទឈប់បាញ់ អ៊ីរ៉ង់ និងអាមេរិក អ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាសទ្រង់ទ្រាយធំ កាលពីថ្ងៃពុធទី ៨មេសា ទៅលើទឹកដីលីបង់។ ការវាយប្រហារគ្រាប់ប្លោងរបស់អ៊ីស្រាអែល ក្នុងរយៈពេលតែមួយថ្ងៃពុធទី៨ មេសា បានសម្លាប់មនុស្សជិត២០០នាក់ និងរបួសជាង៨០០នាក់។ លើកលែងតែសហរដ្ឋអាមេរិក បណ្តាប្រទេសធំៗនៅអឺរ៉ុប និងនៅអាស៊ី ដូចជាចិនបានថ្កោលទោសការវាយប្រហារដែលបានសម្លាប់ជីវិតប្រជាជនស៊ីវិល និងរំលោភដែនអធិបតេយ្យភាពរបស់លីបង់។ Read more











