ស្លាប់ ៦នាក់ នៅក្នុងហេតុការណ៍បាញ់រះ បែបភេរវកម្ម នៅទីក្រុងកៀវ
newsare.net
នៅអ៊ុយក្រែន មនុស្សយ៉ាងហោច ៦នាក់ ស្លាប់ និង ជាង១០នាក់ រងរបួស ក្នុងហេតុការណ៍បាញ់រះ នាថ្ងៃសៅរ៍ស្លាប់ ៦នាក់ នៅក្នុងហេតុការណ៍បាញ់រះ បែបភេរវកម្ម នៅទីក្រុងកៀវ
នៅអ៊ុយក្រែន មនុស្សយ៉ាងហោច ៦នាក់ ស្លាប់ និង ជាង១០នាក់ រងរបួស ក្នុងហេតុការណ៍បាញ់រះ នាថ្ងៃសៅរ៍ ទី១៨ មេសា។ បើផ្អែកតាមអាជ្ញាធរអ៊ុយក្រែន ខ្មាន់កាំភ្លើងម្នាក់បានបាញ់រះ នៅតាមដងផ្លូវ មុនចូលចាប់មនុស្សធ្វើជាចំណាប់ខ្មាំង ក្នុងផ្សារទំនើបមួយកន្លែង ដែលស្ថិតនៅភាគខាងត្បូងទីក្រុងកៀវ។ ប៉ូលិសបានបាញ់សម្លាប់ជនដៃដល់ នៅនឹងកន្លែងកើតហេតុ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេឡេនស្គី បានចេញបញ្ជាឲ្យបើកការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ដែលនៅពីក្រោយការបាញ់ប្រហារនេះ។














