កម្ពុជាស្នើអ្នករាយការណ៍ពិសេសពីសិទ្ធិមនុស្សបញ្ជូនរបាយការណ៍ឱ្យមានតុល្យភាពទៅ UN
newsare.net
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតកម្ពុជាស្នើអ្នករាយការណ៍ពិសេសពីសិទ្ធិមនុស្សបញ្ជូនរបាយការណ៍ឱ្យមានតុល្យភាពទៅ UN
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា បញ្ជូនរបាយការណ៍ទៅទីក្រុងហ្សឺណែវ ឱ្យមានលក្ខណៈតុល្យភាព ដើម្បីបង្ហាញឱ្យឃើញពីភាពស្មើគ្នាក្នុងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចំពោះការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី លើកឡើងក្នុងកិច្ចប្រជុំជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ថា តួនាទីរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស មិនត្រូវរាយការណ៍បញ្ហាសិទ្ធិមនុស្សដោយមិនខ្វល់ពីការដឹកនាំរបស់រដ្ឋាភិបាលនោះទេ។ លោកបន្តថា របាយការណ៍របស់អ្នករាយការណ៍ពិសេសដែលទទួលបានពីប្រភពណា ក៏គណៈកម្មការសិទ្ធិមនុស្សកម្ពុជាមិនខ្វល់ដែរ ប៉ុន្តែត្រូវដាក់របាយការណ៍របស់គណៈកម្មការសិទ្ធិមនុស្សកម្ពុជាទៅទីក្រុងហ្សឺណែវ ផង ដើម្បីឱ្យមានតុល្យភាពក្នុងការជជែកគ្នាជាមួយភាគីពាក់ព័ន្ធលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ លោកបញ្ជាក់ថា ការធ្វើបែបនេះមិនមែនឱ្យអ្នករាយការណ៍ពិសេសធ្វើជាអ្នកនាំពាក្យឱ្យរដ្ឋាភិបាលកម្ពុជាទេ តែជាការធ្វើឱ្យមានតុល្យភាពក្នុងរបាយការណ៍ដែលដាក់ទៅកាន់អង្គការសហប្រជាជាតិ។ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបើកកិច្ចប្រជុំជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន ដោយពិភាក្សាលើការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ លំហប្រជាធិបតេយ្យនៅកម្ពុជា និងការដឹកនាំស្ថាប័នសិទ្ធិមនុស្សអាស៊ាន។ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ មីនា ថាការសរសេររបាយការណ៍ឱ្យមានតម្លាភាព គឺគណៈកម្មការសិទ្ធិមនុស្សកម្ពុជាទៅវិញទេដែលត្រូវពិនិត្យ និងកែតម្រូវលើរបាយការណ៍របស់ខ្លួនជុំវិញបញ្ហាសិទ្ធិមនុស្សនេះ។ លោកបន្តថា […] The post កម្ពុជាស្នើអ្នករាយការណ៍ពិសេសពីសិទ្ធិមនុស្សបញ្ជូនរបាយការណ៍ឱ្យមានតុល្យភាពទៅ UN appeared first on The Cambodia Daily Khmer.