ចិនបន្តបញ្ចុះបញ្ចូលតៃវ៉ាន់ឲ្យរួបរួមជាមួយចិនតែមួយ តែក្រុងតៃប៉ិបដិសេធ
newsare.net
ចិននៅតែចញ្ចឹមចិត្តចង់ឲ្យតៃវ៉ាន់រួបរួមជាមួយខ្លួន ដោយយកគំរូគ្រប់គ្រងតាមបែបហុងកុង គឺប្រទេសចិនបន្តបញ្ចុះបញ្ចូលតៃវ៉ាន់ឲ្យរួបរួមជាមួយចិនតែមួយ តែក្រុងតៃប៉ិបដិសេធ
ចិននៅតែចញ្ចឹមចិត្តចង់ឲ្យតៃវ៉ាន់រួបរួមជាមួយខ្លួន ដោយយកគំរូគ្រប់គ្រងតាមបែបហុងកុង គឺប្រទេសមួយ ប្រព័ន្ធពីរ។ រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសនៅថ្ងៃពុធ ទី២៩ មេសាថា បើសិនជាតៃវ៉ាន់សុខចិត្តរួបរួមជាមួយចិនដីគោក នោះសេដ្ឋកិច្ចរបស់តៃវ៉ាន់នឹងកាន់តែរីកចម្រើន។ តែប្រមុខដឹកនាំតៃវ៉ាន់បានបដិសេធជាថ្មីម្តងទៀត និងប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់មិនព្រមតាមការចង់បានរបស់ក្រុងប៉េកាំងទេ។














