Cambodia



ពលរដ្ឋ​​ខ្មែរ​​នៅ​​កាណាដា​​ធ្វើ​បាតុកម្ម​​ស្នើ​ឲ្យ​​រដ្ឋាភិបាល​​​ប្រទេស​​នេះ​​បិទ​​ទិដ្ឋាការ​​ដល់​​មន្ត្រី​​កម្ពុជា​

ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​រស់នៅក្នុង​ប្រទេស​កា​ណា​ដា​នៅ​រសៀល​ម្សិលមិញ​នេះ​ត្រូវ​ន

អាជ្ញាធរអាកាសចរណ៍​អាមេរិក​បើក​អង្កេត​លើ​ប៊ូអ៊ីង​និង​​យន្តហោះ​៧៨៧

សហរដ្ឋ​អាមេរិក បើក​អង្កេត​ប្រឆាំង​នឹង​ក្រុមហ៊ុន​យន្តហោះ​ប៊ូអ៊ីង។ អាជ្ញាធរ​អាកាសចរណ៍​ចង់

អាជ្ញាធរអាកាសចរណ៍​អាមេរិក​បើក​អង្កេត​លើ​ប៊ូអ៊ីង​និង​​យន្តហោះ​៧៨៧

សហរដ្ឋ​អាមេរិក បើក​អង្កេត​ប្រឆាំង​នឹង​ក្រុមហ៊ុន​យន្តហោះ​ប៊ូអ៊ីង។ អាជ្ញាធរ​អាកាសចរណ៍​ចង់ដឹង​​ថា​តើ​ក្រុមហ៊ុន​អាកាសចរណ៍​ប៊ូអ៊ីង​ពិត​ជា​បាន​ត្រួតពិនិត្យ​តាម​បញ្ជា ពពួក​​យន្តហោះ​៧៨៧Dreamlinerដែរ​ឬ​។ ក្រុម​អ្នក​អង្កេត​សង្ស័យ​ថា​មានការ​រៀប​ចំ​ធ្វើ​ឯកសារ​បន្លំ។

ស្រ្តីវៀតណាមម្នាក់ប្តឹងក្រុមហ៊ុន​ផលិតថ្នាំគីមីអាមេរិក ទៅតុលាការឧទ្ធរណ៍បារាំង

នៅទីក្រុង​ប៉ារីស សាលាឧទ្ធរណ៍បារាំងបើកសវនាការ​នៅថ្ងៃ​អង្គារ​ទី ៧​ឧសភា​ ដើម្បីស្តាប់ពាក្យប

ស្រ្តីវៀតណាមម្នាក់ប្តឹងក្រុមហ៊ុន​ផលិតថ្នាំគីមីអាមេរិក ទៅតុលាការឧទ្ធរណ៍បារាំង

នៅទីក្រុង​ប៉ារីស សាលាឧទ្ធរណ៍បារាំងបើកសវនាការ​នៅថ្ងៃ​អង្គារ​ទី ៧​ឧសភា​ ដើម្បីស្តាប់ពាក្យបណ្តឹង​របស់​ស្រ្តីវៀតណាមម្នាក់ ដែលរងគ្រោះដោយសារសារធាតុគីមី ដែលយន្តហោះរបស់កងទ័ព​អាមេរិក​ហោះបាចសាច​នៅក្នុង​សម័យ​សង្រ្គាមវៀតណាម។ ធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ ដូចជា​ជំងឺមហារីក និង​មានកូនចៅ​កើតជំងឺគ្រប់គ្នា ដោយសារ​ត្រូវ​ទឹកថ្នាំគីមី​ស្រោចពីលើអាកាស កាលពីឆ្នាំ​១៩៦៧ លោកស្រី Tran To Ngaតស៊ូដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន​អាមេរិក ចំនួន​១៤ ទៅតុលាការ​បារាំង ក្នុងបទចោទប្រកាន់ថា ថ្នាំគីមីរបស់ពួកគេ​បានប៉ះពាល់ធ្ងន់ធ្ងរ​ដល់​សុខភាពប្រជាជន​វៀតណាម ពី ២ទៅ ៤លាននាក់។

កម្ពុជាត្រៀមបញ្ជូនបដិមាព្រះវិស្ណុផ្ទំទៅជួសជុលនៅប្រទេសបារាំង

«បដិមាព្រះវិស្ណុផ្ទំ» ឬ «បដិមាព្រះនារាយណ៍ផ្ទំ» ដែលកំពុងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជាតិ

កម្ពុជាត្រៀមបញ្ជូនបដិមាព្រះវិស្ណុផ្ទំទៅជួសជុលនៅប្រទេសបារាំង

«បដិមាព្រះវិស្ណុផ្ទំ» ឬ «បដិមាព្រះនារាយណ៍ផ្ទំ» ដែលកំពុងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជាតិកម្ពុជានឹងត្រូវបញ្ជូនទៅជួសជុលនៅក្នុងប្រទេសបារាំងនាពាក់កណ្តាលខែឧសភា។ នេះជាកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជាទៅលើការសិក្សាសមាសភាគនៃចម្លាក់សំរិទ្ធ «បដិមាព្រះវិស្ណុផ្ទំ»។ តាមរដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា ក្រៅពីការជួសជុល «បដិមាព្រះវិស្ណុផ្ទំ» ក៏នឹងត្រៀមដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជាតិសិល្បៈអាស៊ី-ហ្គីម៉េក្នុងក្រុងប៉ារីស និងបញ្ជូនបន្តទៅដាក់តាំងបង្ហាញនៅសហរដ្ឋអាមេរិក។

វៀតណាម​ប្រារព្ធ​ខួប៧០ឆ្នាំ​​នៃ​ជ័យជំនះ​ឌៀនបៀនភូ ដោយ​អញ្ជើញ​បារាំង​ ជា​លើក​ទីមួយ

នៅថ្ងៃទី​៧​ឧសភា​២០២៤​នេះ វៀតណាម​បាន​​ប្រារព្វ​ខួប​៧០​ឆ្នាំ​នៃ​ជ័យ​ជំនះ​នៅ​លើ​សមរភូមិ​ឌៀ

វៀតណាម​ប្រារព្ធ​ខួប៧០ឆ្នាំ​​នៃ​ជ័យជំនះ​ឌៀនបៀនភូ ដោយ​អញ្ជើញ​បារាំង​ ជា​លើក​ទីមួយ

នៅថ្ងៃទី​៧​ឧសភា​២០២៤​នេះ វៀតណាម​បាន​​ប្រារព្វ​ខួប​៧០​ឆ្នាំ​នៃ​ជ័យ​ជំនះ​នៅ​លើ​សមរភូមិ​ឌៀនបៀនភូ ក្រោម​និម្មិតរូប​នៃ​ការ​ផ្សះផ្សា ដោយ​​បាន​អញ្ជើញ​បារាំង​ជា​លើក​ទីមួយ ឱ្យ​ចូល​រួម។ ជ័យ​ជំនះ​នៅ​ឌៀនបៀនភូ ​បាន​​នាំ​វៀតណាម​ឱ្យ​បាន​ទទួល​ឯករាជ្យ តែ​ជា​បរាជ័យ​ដ៏​ជូរចត់​បំផុត​របស់​បារាំង និង​ការ​បិទ​បញ្ចប់​វត្តមាន​បារាំង​នៅ​ឥណ្ឌូចិន។ រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​​បារាំង បាន​អញ្ជើញ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​ដង្ហែ​ក្បួន​ព្យុះ​ហយាត្រា​ផង និង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​បារាំង​នៅ​ឌៀនបៀនភូ​ផ្ទាល់​តែម្តង​ផង។

លោកស៊ី ជីនពីងប្រាប់កុំឲ្យគេយករឿងអ៊ុយក្រែន មកសំអុយឈ្មោះចិន

បន្ទាប់ពីទទួលយ៉ាងអធិកអធម​ ប្រធានាធិបតីចិន លោក​ស៊ី ជីនពីង នៅវិមាន​អេលីហ្សេ ប្រធានាធិបតី​បា

លោកស៊ី ជីនពីងប្រាប់កុំឲ្យគេយករឿងអ៊ុយក្រែន មកសំអុយឈ្មោះចិន

បន្ទាប់ពីទទួលយ៉ាងអធិកអធម​ ប្រធានាធិបតីចិន លោក​ស៊ី ជីនពីង នៅវិមាន​អេលីហ្សេ ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​នៅថ្ងៃអង្គារនេះ អញ្ជើញលោក​ស៊ីជីនពីង ទៅ​ធ្វើដំណើរកំសាន្ត​នៅលើ​កំពូលភ្នំ ពីរ៉េណេ ភាគខាងត្បូង​ប្រទេស​បារាំងវិញម្តង។ បើតាម​វិមាន​ប្រធានាធិបតីបារាំង ដោយ​អញ្ជើញ​ប្រមុខរដ្ឋចិន​ទៅ​ដើ​​រលេងនៅលើ​ភ្នំបារាំង ដែលធ្លាប់ជា​កន្លែងអនុស្សាវរីយ៍​របស់​លោក​តាំងពីតូច មេដឹកនាំ​បារាំង លោកម៉ាក្រុង​ចង់បង្ហាញពីភាពស្និទ្ធស្នាល លុបចោលរបាំង​ពិធីការដែល​អមជាប់ជានិច្ច​មេដឹកនាំ​ចិន។ ជាមួយ​បរិយាសភ្នំទឹកកក ព្រៃព្រឹក្សាពណ៌បៃតង ប្រមុខរដ្ឋបារាំង​សង្ឃឹម​អាច​និយាយត្រង់ ទៅត្រង់មកជាមួយ​ប្រធានាធិបតី​ចិន គ្រប់សំណុំរឿង តាំងពីការដោះដូរពាណិជ្ជកម្ម​ រហូត​ដល់​សង្រ្គាមនៅអ៊ុយក្រែន។ បារាំង​នៅតែចង់​ឲ្យ​ចិន​ដាក់សម្ពាធ​ និយាយបញ្ចុះបញ្ចូលរុស្ស៊ី​ដែលកំពុង​ធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន។ ប៉ុន្តែ នៅ​ក្នុងសន្និសីទ​កាសែតរួមកាលពី ចន្ទទី ៦​ឧសភា លោកស៊ី ជីនពីង​បាននិយាយប្រាប់​ឲ្យគេ​ឈប់យករឿងអ៊ុយក្រែន មកសំអុយឈ្មោះចិន។

កម្ពុជា-ចិន នឹងធ្វើ​សមយុទ្ធ​នាគមាស​លើកទី៦​ ឲ្យធំ​ជាងមុន​នៅ​ពាក់កណ្តាល​ខែ​ឧសភា​នេះ

សមយុទ្ធ​នាគមាស​រវាង​យោធាចិន និង​កម្ពុជា​លើកទី៦ គ្រោង​ធ្វើ​ពីថ្ងៃទី​១៦ ដល់ថ្ងៃ​ទី៣០​ ខែ​ឧស

កម្ពុជា-ចិន នឹងធ្វើ​សមយុទ្ធ​នាគមាស​លើកទី៦​ ឲ្យធំ​ជាងមុន​នៅ​ពាក់កណ្តាល​ខែ​ឧសភា​នេះ

សមយុទ្ធ​នាគមាស​រវាង​យោធាចិន និង​កម្ពុជា​លើកទី៦ គ្រោង​ធ្វើ​ពីថ្ងៃទី​១៦ ដល់ថ្ងៃ​ទី៣០​ ខែ​ឧសភា ​ឆ្នាំ២០២៤ នេះ​នៅក្នុងភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង ​និង​ខេត្តព្រះសីហនុ​ដោយមាន​ការចូលរួមពី​កងទ័ពនៃប្រទេស​ទាំងពីរច្រើនជាង​មុន​រហូតដល់​ជាង២ពាន់នាក់។​ អ្នកវិភាគ​នយោបាយ​សម្តែងការ​សាទរ​ចំពោះសមយុទ្ធចិន-​កម្ពុជា ​តែ​សម្តែងការ​សោកស្តាយ​ចំពោះ​អវត្តមាន​សមយុទ្ធកម្ពុជា-​អាមេរិក និង​កម្ពុជា-អូស្ត្រាលី​ដែលធ្លាប់​មាន​កន្លងមក​។

លោក​មីន អ៊ុងឡាំង ​នឹង​ពិចារណា​សំណើ​លោក​ ហ៊ុន សែន ​សុំជួប​លោកស្រី ​អ៊ុង សានស៊ូជី

ជាថ្មី​ម្តងទៀត ​លោក ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជាបាន​ស្នើទៅ​កាន់​មេដឹកនាំ​ភូមា​លោក

លោក​មីន អ៊ុងឡាំង ​នឹង​ពិចារណា​សំណើ​លោក​ ហ៊ុន សែន ​សុំជួប​លោកស្រី ​អ៊ុង សានស៊ូជី

ជាថ្មី​ម្តងទៀត ​លោក ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជាបាន​ស្នើទៅ​កាន់​មេដឹកនាំ​ភូមា​លោក​ មីន អ៊ុងឡាំង ​ដើម្បីជួប​ជាមួយ​លោកស្រី ​អ៊ុង សានស៊ូជី ​តាមប្រព័ន្ធ​វីដេអូ​។ ​សំណើនេះ​ត្រូវបាន​លោក ហ៊ុន សែន ​ធ្វើឡើង​នៅក្នុង​ជំនួបពិភាក្សា​ជាមួយ​លោក ​មីន អ៊ុងឡាំង ​តាមប្រព័ន្ធ​វីដេអូ​នៅថ្ងៃអង្គារ ​ទី​០៧​ ខែឧសភា ​ឆ្នាំ​២០២៤នេះ​។

រុស្ស៊ី ធ្វើលំហាត់សឹកនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅបស្ចិមលោកដែលចង់បញ្ជូនទ័ពទៅអ៊ុយក្រែន

ថ្ងៃចន្ទទី ៦ ឧសភា វិមានក្រេមឡាំង បានទម្លាយឲ្យដឹង លោកប្រធានាធិបតីរុស្ស៊ី  វ៉្លាឌីមៀរ ពូទីន បា

រុស្ស៊ី ធ្វើលំហាត់សឹកនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅបស្ចិមលោកដែលចង់បញ្ជូនទ័ពទៅអ៊ុយក្រែន

ថ្ងៃចន្ទទី ៦ ឧសភា វិមានក្រេមឡាំង បានទម្លាយឲ្យដឹង លោកប្រធានាធិបតីរុស្ស៊ី  វ៉្លាឌីមៀរ ពូទីន បានបញ្ជាឲ្យ ទ័ពរុស្ស៊ី ចាត់ចែងធ្វើលំហាត់សឹកអាវុធនុយក្លេអ៊ែ ដើម្បីជាការឆ្លើយតបនឹងគម្រោង របស់មេដឹកនាំប្រទេសខាងលិចមួយចំនួន ដូចមានប្រទេសបារាំងជាដើម ដែលចង់បញ្ជូនទ័ពរបស់ បក្សសម្ព័ន្ធ អូតង់ ទៅប្រចាំការនៅអ៊ុយក្រែន ដើម្បីតទល់នឹងរុស្ស៊ី។ គួរបញ្ជាក់ដែរថា ពីតាំងពីសង្គ្រាម ចាប់ឆាបឆេះនៅអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ ២០២២ មក លោក ពូទីន រមែងកំញើញថា រុស្ស៊ីអាចនឹងប្រើ អាវុធនុយក្លេអ៊ែរ ក្នុងកាលៈទេសៈចាំបាច់ ណាមួយ។

អ្នកតាមដានសង្គម៖«ប្រព័ន្ធបញ្ជរតែមួយជាតិ»ជួយកាត់បន្ថយ«ការិយាធិបតេយ្យ»

នៅ​ថ្ងៃ​អង្គារ ​ទី​៧ ​ឧសភា​នេះ​ រដ្ឋាភិ​បាល​កម្ពុជា​បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវ

អ្នកតាមដានសង្គម៖«ប្រព័ន្ធបញ្ជរតែមួយជាតិ»ជួយកាត់បន្ថយ«ការិយាធិបតេយ្យ»

នៅ​ថ្ងៃ​អង្គារ ​ទី​៧ ​ឧសភា​នេះ​ រដ្ឋាភិ​បាល​កម្ពុជា​បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវ​ការ​ «ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ»​។​ តាម​រដ្ឋា​ភិបាល ​«ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ»​ នឹង​អនុញ្ញាត​ឲ្យអ្នក​វិនិយោគ​អាច​ស្នើសុំ​ អាជ្ញា​បណ្ណ ​លិខិត​អនុញ្ញាត វិញ្ញា​បនបត្រ និង​ឯកសារ​តម្រូវ​ផ្សេង​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​នាំ​ចេញ ​នាំចូល​ទំនិញ​ទៅ​កាន់​ស្ថាប័ន​មាន​សមត្ថ​កិច្ច​តែ​មួយ​លើក​រួម​គ្នា​សម្រាប់​បំពេញ​បែប​បទ​បញ្ចេញ​ទំនិញ​ពី​គយ​តាម​មធ្យោ​បាយ​អេឡិច​ត្រូ​និក​។​ ក្រុម​អ្នក​តាម​ដាន​បញ្ហា​សង្គម​គាំទ្រ​ចំពោះ​ប្រព័ន្ធ​ថ្មី​នេះ​ ព្រោះ​វា​ជួយ​កាត់​បន្ថយ​«ការិ​យា​ធិប​តេយ្យ»​។

ក្រុម​ឧទ្ទាម​នៅ​ភូមា​​ប្រកាស​ដណ្តើមយក​មូលដ្ឋាន​ទ័ព​ ​និង​ចាប់​ទាហាន​រដ្ឋាភិបាល ​បាន​រាប់​រយ​នាក់

ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​អារ៉ាកាននៅ​ភូមា បាន​ប្រកាស​នា​​ថ្ងៃ​ចន្ទទី ៦​ឧសភា ដណ្តើម​កាន់​

ក្រុម​ឧទ្ទាម​នៅ​ភូមា​​ប្រកាស​ដណ្តើមយក​មូលដ្ឋាន​ទ័ព​ ​និង​ចាប់​ទាហាន​រដ្ឋាភិបាល ​បាន​រាប់​រយ​នាក់

ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​អារ៉ាកាននៅ​ភូមា បាន​ប្រកាស​នា​​ថ្ងៃ​ចន្ទទី ៦​ឧសភា ដណ្តើម​កាន់​កាប់​បាន​​ទីបញ្ជាការ​កងទ័ពរបស់​រដ្ឋាភិបាល​មួយ​កន្លែង និង​ចាប់​ខ្លួន​សមាជិក​របប​សឹក​បាន​ជាច្រើន​រយ​នាក់ នៅរដ្ឋ​រ៉ាឃីន ដែល​ស្ថិត​នៅភាគ​ខាង​លិច​ប្រទេស​។ នេះ​អាច​ចាត់​ទុក​ជា​បរាជ័យ​យ៉ាង​ដំណំ​ថ្មី​មួយ​ទៀត សម្រាប់​រដ្ឋាភិបាល​សឹក​ភូមា ដឹកនាំ​ដោយ​លោក មីន អ៊ុងឡាំង។

យុវជន រិន សុខខេនបង្ហាញមហិច្ឆិតាចង់រក្សា និងផ្សព្វផ្សាយខ្លុយខ្មែរដល់ក្មេងជំនាន់ក្រោយ

លោករិន សុខខេន ជាគ្រូបង្រៀនភាសាបរទេសមួយរូបនៅសាលាឯកជនបានបង្ហាញពីអារម្មណ៍ចូលចិត្តខ្លុយដែលជ

យុវជន រិន សុខខេនបង្ហាញមហិច្ឆិតាចង់រក្សា និងផ្សព្វផ្សាយខ្លុយខ្មែរដល់ក្មេងជំនាន់ក្រោយ

លោករិន សុខខេន ជាគ្រូបង្រៀនភាសាបរទេសមួយរូបនៅសាលាឯកជនបានបង្ហាញពីអារម្មណ៍ចូលចិត្តខ្លុយដែលជាឧបករណ៍ភ្លេងខ្មែរបុរាណ។ លោកបានចំណាយពេលរៀនធ្វើ និងផ្លុំខ្លុយដោយខ្លួនឯង ព្រោះគ្មានលទ្ធភាពទៅរៀននៅសាលាដូចគេ។ ការខិតខំតស៊ូបែបនេះក៏ព្រោះតែលោកចង់ចូលរួមជួយថែរក្សាឧបករណ៍ភ្លេងខ្មែរបុរាណមួយនេះឱ្យនៅគង់វង្ស និងជួយបង្រៀនដល់ក្មេងៗជំនាន់ក្រោយ។ ពីភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល យើងស្តាប់បទយកការណ៍របស់ម៉ុន ចាន់៖

វត្តមាននាវាចិននៅកំពង់ផែរាមកម្ពុជាជាង៤ខែ កំពុងបង្កើនភាពតានតឹងរវាងកម្ពុជា អាមេរិក?

នាវាចម្បាំងចិនចំនួន២គ្រឿងកំពុងបន្តមានវត្តមាននៅទឹកដីកំពង់ផែរាមកម្ពុជា។ ព្រឹត្តិការណ៍មួយន

វត្តមាននាវាចិននៅកំពង់ផែរាមកម្ពុជាជាង៤ខែ កំពុងបង្កើនភាពតានតឹងរវាងកម្ពុជា អាមេរិក?

នាវាចម្បាំងចិនចំនួន២គ្រឿងកំពុងបន្តមានវត្តមាននៅទឹកដីកំពង់ផែរាមកម្ពុជា។ ព្រឹត្តិការណ៍មួយនេះត្រូវបានអាមេរិកដាក់ក្តីសង្ស័យពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា។ គួរបញ្ជាក់ថា រូបភាពពីប្រព័ន្ធផ្កាយរណបរបស់វិទ្យាស្ថានស្រាវជ្រាវអាមេរិកបានបង្ហាញឲ្យឃើញនូវនាវាចម្បាំងចិនចំនួន២គ្រឿងដែលមានវត្តមាននៅកំពង់ផែរាមកម្ពុជាតាំងពីអំឡុងខែធ្នូ ឆ្នាំ ២០២៣។ អ្នកតាមដានបញ្ហាភូមិសាស្ត្រនយោបាយបានបង្ហាញក្តីកង្វល់ និងយល់ថា រដ្ឋាភិបាលកម្ពុជាត្រូវតែបន្តមានជំហរតម្លាភាពទាក់ទងនឹងកំពង់ផែរាម។

សង្គម​ស៊ីវិល​ចំនួន​៥០ ​ស្នើឲ្យ​អាជ្ញាធរ​បញ្ឈប់​ធ្វើទុក្ខ​បុកម្នេញ​សកម្មជន​សហជីព​ណាហ្គាវើលដ៏

នៅថ្ងៃ​ទី​០៦ ​ខែ​ឧសភា​នេះ ​ក្រុម​សមាគម និង​អង្គការ​ក្រៅរដ្ឋាភិបាល​ចំនួន​៥០​ស្ថាប័ន​ បាន​ស

សង្គម​ស៊ីវិល​ចំនួន​៥០ ​ស្នើឲ្យ​អាជ្ញាធរ​បញ្ឈប់​ធ្វើទុក្ខ​បុកម្នេញ​សកម្មជន​សហជីព​ណាហ្គាវើលដ៏

នៅថ្ងៃ​ទី​០៦ ​ខែ​ឧសភា​នេះ ​ក្រុម​សមាគម និង​អង្គការ​ក្រៅរដ្ឋាភិបាល​ចំនួន​៥០​ស្ថាប័ន​ បាន​សម្តែងការ​សោកស្តាយ​ចំពោះ​សាលដីកា​របស់តុលាការ​កំពូល​កាលពី​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០២៤ ដែលបាន​តម្កល់​សេចក្តីសម្រេច​ផ្តន្ទាទោស​សកម្មជន​សហជីព​នៃ​កាស៊ីណូ​ណាហ្គាវើលដ៏​។ ​ទន្ទឹមគ្នានេះ ​ក្រុម​សង្គមស៊ីវិល​ក៏បាន​អំពាវនាវឲ្យ​អាជ្ញាធរដោះលែង​ប្រធាន​សហជីព​ណាហ្គាវើលដ៏​កញ្ញា ​ឈឹម ស៊ីថរ ​និង​ផ្តល់នូវ​សេរីភាពពេញលេញ​ដល់​ជនជាប់ចោទ​ទាំងអស់​នៅក្នុង​សំណុំរឿង​វិវាទការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៏​។

ទស្សនកិច្ច​លោកស៊ី ជីនពីងនៅបារាំង វិលវល់ជុំវិញ​សង្គ្រាម​អ៊ុយក្រែន និងសង្គ្រាមពាណិជ្ជកម្ម

លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង បានធ្វើដំណើរមកដល់ទីក្រុងប៉ារីស​ កាលពីរសៀលថ្ងៃអាទិត្យទី​៥​ឧ

ទស្សនកិច្ច​លោកស៊ី ជីនពីងនៅបារាំង វិលវល់ជុំវិញ​សង្គ្រាម​អ៊ុយក្រែន និងសង្គ្រាមពាណិជ្ជកម្ម

លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង បានធ្វើដំណើរមកដល់ទីក្រុងប៉ារីស​ កាលពីរសៀលថ្ងៃអាទិត្យទី​៥​ឧសភា ដើម្បីបំពេញទស្សនកិច្ច​៣ថ្ងៃនៅបារាំង​។ នៅថ្ងៃចន្ទទី​៦ឧសភា​ លោក​ស៊ី ជីនពីង ត្រូវជួបប្រជុំ​ ​ជាមួ​យ​លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និង​លោកស្រីប្រធានគណៈកម្មការអឺរ៉ុប។ សំណុំរឿងធំៗពីរ ដែល​ថ្នាក់ដឹកនាំទាំង៣ នឹងត្រូវលើកមកនិយាយគ្នា​ គឺ​បញ្ហាសង្គ្រាម​នៅអ៊ុយក្រែន និង​រឿងសង្គ្រាមពាណិជ្ជកម្ម​រវាងចិននិងអឺរ៉ុប​។

តំណាងកម្ពុជានៅUN៖សំណើឲ្យដោះលែងកញ្ញាឈឹម ស៊ីថរជាការមើលងាយតុលាការខ្មែរ

ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិចាត់ទុកការអំពាវនាវឱ្យដោះល

តំណាងកម្ពុជានៅUN៖សំណើឲ្យដោះលែងកញ្ញាឈឹម ស៊ីថរជាការមើលងាយតុលាការខ្មែរ

ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិចាត់ទុកការអំពាវនាវឱ្យដោះលែងប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញាឈឹម ស៊ីថរជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា។ ប្រតិកម្មដូចនេះរបស់តំណាងកម្ពុជានៅអង្គការសហប្រជាជាតិជាការឆ្លើយតបទៅនឹងស្ថាប័នអន្តរជាតិ និងអង្គការផ្នែកសិទ្ធិមនុស្សក្រៅស្រុក រួមនឹងសង្គមស៊ីវិលក្នុងស្រុកជាច្រើនដែលកំពុងទាមទារឱ្យអាជ្ញាធរកម្ពុជាលុបចោលការផ្តន្ទាទោសទាំងអស់លើកញ្ញាឈឹម ស៊ីថរ និងសកម្មជនសហជីពណាហ្គាវើលផ្សេងទៀត។

លោក អំ សំអាត៖ អង្គការសហប្រជាជាតិគួររំឭករដ្ឋាភិបាលកម្ពុជាពីបញ្ហាបំណុល

លោក ​អំ សំអាត នាយក​ប្រតិ​បត្តិ​អង្គការ​លីកាដូ ​បានលើក​ឡើង​ថា​ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ​១៦​ម

លោក អំ សំអាត៖ អង្គការសហប្រជាជាតិគួររំឭករដ្ឋាភិបាលកម្ពុជាពីបញ្ហាបំណុល

លោក ​អំ សំអាត នាយក​ប្រតិ​បត្តិ​អង្គការ​លីកាដូ ​បានលើក​ឡើង​ថា​ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ​១៦​ម៉ឺន​នាក់​បានលក់​ដី​ដើម្បី​ដោះ​បំណុល​នៅ​ក្នុង​ចំណោម​កម្ចី​ជាង​២លាន​ករណី​។​ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បា​រាំងអន្តរ​ជាតិ​ RFI លោក ​អំ សំអាត​ ចាត់​ទុក​បញ្ហា​នេះ​ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ​ដោយសារ​តែ​កូន​បំណុល​ខ្លះត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន​ទៅ​ធ្វើការ​ដើម្បី​ដោះ​បំណុល​ និង​កាត់​បន្ថយ​របប​អាហារ​ប្រ​ចាំ​ថ្ងៃ​។​ នៅ​ក្នុង​ន័យ​នេះ អង្គការ​លីកាដូ ​ទទូច​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​រំឭក​រដ្ឋាភិបាល​កម្ពុជា​ពី​បញ្ហា​បំណុល​នេះ ​ខណៈ​ស្ថាន​ភាពសិទិ្ធ​មនុស្ស​នៅ​កម្ពុជា​នឹង​ត្រូវ​លើក​ទៅ​ត្រួត​ពិនិត្យ​នៅ​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ២០២៤ ​ដោយ​ក្រុម​ប្រឹក្សាសិទិ្ធមនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​។

វៀតណាមគោរពការជីកព្រែករបស់កម្ពុជា តែស្នើឲ្យកម្ពុជាធ្វើការជិតស្និទ្ធ និងផ្តល់ព័ត៌មានបន្ថែម

ប្រទេស​វៀតណាម​បាន​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ​និង​គោរពផលប្រយ

វៀតណាមគោរពការជីកព្រែករបស់កម្ពុជា តែស្នើឲ្យកម្ពុជាធ្វើការជិតស្និទ្ធ និងផ្តល់ព័ត៌មានបន្ថែម

ប្រទេស​វៀតណាម​បាន​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ​និង​គោរពផលប្រយោជន៍​ស្របច្បាប់​របស់​កម្ពុជា​តាម​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥​។ ​នេះបើតាម​ការលើកឡើង​របស់អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម​លោកស្រី ​Pham Thu Hang ​កាលពី​ថ្ងៃទី​៥ ខែ​ឧសភា​។ ប្រតិកម្ម​របស់មន្ត្រី​ផ្លូវការ​វៀតណាម​ពេលនេះ​ ធ្វើឡើង​ក្រោយពី​មានភាព​ចម្រូងចម្រាស​ជុំវិញ​គម្រោង​ព្រែកជីក​មួយនេះ​ដោយភាគី​វៀតណាម​ត្រូវការ​ព័ត៌មាន​ពិស្តារ​បន្ថែមទៀត​។

តើរដ្ឋាភិបាលមានសិទ្ធិផ្ទេរទ្រព្យសម្បត្តិរបស់រដ្ឋទៅជាកម្មសិទ្ធិរបស់គណបក្សនយោបាយឬទេ?

  មានការផ្សព្វផ្សាយអនុក្រឹត្យមួយចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដោយមានហត្ថលេខារបស់លោក ហ៊ុន ម៉

តើរដ្ឋាភិបាលមានសិទ្ធិផ្ទេរទ្រព្យសម្បត្តិរបស់រដ្ឋទៅជាកម្មសិទ្ធិរបស់គណបក្សនយោបាយឬទេ?

  មានការផ្សព្វផ្សាយអនុក្រឹត្យមួយចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដោយមានហត្ថលេខារបស់លោក ហ៊ុន ម៉ាណែត ដោយបានផ្ទេរដីមួយកន្លែងដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឱ្យក្លាយជាកម្មសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងទំហំផ្ទៃដីជិត១០ម៉ឺនម៉ែត្រការ៉េនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ត្រូវធ្វើអនុប្បយោគទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងផ្ទេរការកាន់កាប់ជូនគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ជាម្ចាស់កម្មសិទ្ធិវិញ។ បន្ទាប់ពីការ​ផ្សព្វផ្សាយនៅតាមបណ្តាញសង្គមបែបនេះ នាំឲ្យមានសំណួរចោទឡើងថា តើរដ្ឋាភិបាលមានសិទ្ធិផ្ទេរទ្រព្យសម្បត្តិរបស់រដ្ឋទៅជាកម្មសិទ្ធិរបស់គណបក្សនយោបាយឬទេ?

អង់គ្លេស៖ ចៅហ្វាយក្រុង​ឡុងដ្រ៍ ​កាន់​សាសនាអ៊ីស្លាម ជាប់ឆ្នោត​ជាថ្មី អាណត្តិទី៣

​នៅប្រទេស​អង់គ្លេស ចៅហ្វាយក្រុង​ឡុងដ្រ៍ លោក សាឌិក ខាន់​​ ​​មកពី​គណបក្ស​ពលករ បានជាប់ឆ្នោត​ជ

អង់គ្លេស៖ ចៅហ្វាយក្រុង​ឡុងដ្រ៍ ​កាន់​សាសនាអ៊ីស្លាម ជាប់ឆ្នោត​ជាថ្មី អាណត្តិទី៣

​នៅប្រទេស​អង់គ្លេស ចៅហ្វាយក្រុង​ឡុងដ្រ៍ លោក សាឌិក ខាន់​​ ​​មកពី​គណបក្ស​ពលករ បានជាប់ឆ្នោត​ជាថ្មី សម្រាប់​អាណត្តិទី៣។ លទ្ធផល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​និងក្រុង​ នៅចុងសប្តាហ៍​នេះ ​​បង្ហាញ​ឲ្យឃើញថា ​​គណបក្សពលករ បាន​យកឈ្នះគណ​​បក្សអភិរក្សនិយម​ ជាបក្ស​កាន់អំណាច នៅបណ្តា​ទី​ក្រុង​សំខាន់​ៗចំនួន​ជាង​១០ និង​បាន​ទទួល​អាសនៈក្រុមប្រឹក្សា ជាង​ ១៨០​ បន្ថែម។ សូម្បីតែមណ្ឌល​បោះឆ្នោត​របស់នាយករដ្ឋមន្ត្រី​អភិរក្សនិយម លោក រីស៊ី ស៊ូណាក់ ក៏ធ្លាក់​ក្នុង​ដៃបក្សពលករ ដែរ។​​​​ ជ័យជម្នះក្នុងការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​នេះ ក៏​បាន​ធ្វើឲ្យ​គណបក្ស​ពលករ​កាន់តែ​រីកមុខ​រីកមាត់ ​ហើយ​និង​សង្ឃឹម​ឈានទៅរក​ការ​ឈ្នះឆ្នោត​ថ្នាក់ជាតិ ដែល​​នឹង​ខិត​ចូល​មកដល់​​។​ 

លោក​ស៊ី ជីនពីង មក​ទស្សនកិច្ច​នៅបារាំង ក្នុងបរិបទនៃភាពតានតឹងរវាងចិននិងអឺរ៉ុប

តាមការគ្រោងទុក លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង ត្រូវធ្វើដំណើរមក​ដល់​ទីក្រុងប៉ារីសប្រទេសបារ

លោក​ស៊ី ជីនពីង មក​ទស្សនកិច្ច​នៅបារាំង ក្នុងបរិបទនៃភាពតានតឹងរវាងចិននិងអឺរ៉ុប

តាមការគ្រោងទុក លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង ត្រូវធ្វើដំណើរមក​ដល់​ទីក្រុងប៉ារីសប្រទេសបារាំង នៅរសៀលថ្ងៃអាទិត្យ​ ទី​៥ឧសភា។ ទស្សនកិច្ចនៅបារាំង របស់​លោក​ស៊ី ជីនពីង គឺធ្វើឡើង​ក្នុងឱកាសខួប​៦០ឆ្នាំ​ នៃទំនាក់ទំនងការទូត​ រវាង​​បារាំងនិងចិន។ បើគិតពីឆ្នាំ​២០១៩មក ពោល​គឺមុន​វិបត្តិកូវីដ​១៩ គឺនេះជាលើកទី​១ហើយ ដែល​ហើយ​ ដែល​លោកស៊ី ជីនពីង ធ្វើដំណើរ​មកទស្សនកិច្ចនៅអឺរ៉ុប។ មានសំណុំរឿងជាច្រើន ដែល​ចិននិងអឺរ៉ុប ត្រូវនិយាយគ្នា ក្នុងនោះមានបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្ម និងបញ្ហាសិទ្ធិមនុស្ស​នៅចិន ហើយជាពិសេសនោះ គឺសំណុំរឿង​សង្គ្រាមនៅអ៊ុយក្រែន ដែលគ្រប់គ្នាដឹងច្បាស់​ ថាចិនគឺជា​សម្ព័ន្ធមិត្តជួយ​រុស្ស៊ីពីក្រោយ​។

អាជ្ញាធរអះអាងថា ទឹកលិចក្រុង ដោយសារការប្រែប្រួលអាកាសធាតុ

ភ្ញៀងធ្លាក់មួយមេធ្វើឲ្យតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញចាប់ផ្ដើមលិចទឹកជាបណ្ដើរៗហើយ ដែ

អាជ្ញាធរអះអាងថា ទឹកលិចក្រុង ដោយសារការប្រែប្រួលអាកាសធាតុ

ភ្ញៀងធ្លាក់មួយមេធ្វើឲ្យតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញចាប់ផ្ដើមលិចទឹកជាបណ្ដើរៗហើយ ដែលបញ្ហានេះជាក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋនារដូវ​វស្សាឆ្នាំនេះ។ ប៉ុន្តែ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បន្តបដិសេធថាការលិចទឹកនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ មិនមែនកើតឡើងដោយសារតែការលុបបឹងឡើយ។ បើតាមអភិបាលរងរូបនេះ អាជ្ញាធរបានត្រៀមខ្លួនរួចជាស្រេចក្នុងការរំដោះទឹកចេញ ដែលកើតឡើងដោយសារតែការប្រែប្រួលអាកាសធាតុនេះ។

ក្រសួងរ៉ែ​ បេ្តជ្ញាបញ្ចប់អាជីវកម្មរ៉ែខុសច្បាប់ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន

ក្រសួងរ៉ែនិងថាមពល ប្តេជ្ញាជាថ្មីទៀត បញ្ចប់សកម្មភាពធ្វើអាជីវកម្មរ៉ែខុសច្បាប់អណាធិបតេយ្យ ដ

ក្រសួងរ៉ែ​ បេ្តជ្ញាបញ្ចប់អាជីវកម្មរ៉ែខុសច្បាប់ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន

ក្រសួងរ៉ែនិងថាមពល ប្តេជ្ញាជាថ្មីទៀត បញ្ចប់សកម្មភាពធ្វើអាជីវកម្មរ៉ែខុសច្បាប់អណាធិបតេយ្យ ដើម្បីជំរុញការធ្វើអាជីវកម្មរ៉ែស្របច្បាប់វិញសម្រាប់ទាញចំណូលចូលជាតិបន្ថែម និងទប់​ស្កាត់ផលប៉ះពាល់ដល់បរិស្ថាន។ នេះបើតាមការជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី០៤ ឧសភា។ តាមក្រសួងរ៉ែ ចំពោះទីតាំងដែលបង្ក្រាបបាន ក្រុមការងារបច្ចេកទេសកំពុងរកវិធីសាស្ត្របន្សាបជាតិអាស៊ីត និងសារធាតុពុលផ្សេងទៀតដើម្បីទប់ស្កាត់នូវផលប៉ះពាល់នានា។

ការ​ចរចាបទឈប់បាញ់នៅហ្កាហ្សាបន្តអូសបន្លាយ ខណៈ​អ៊ីស្រាអែលរងសម្ពាធ​បាតុកម្ម​ជំរុញ​ឲ្យ​បញ្ចប់​សង្គ្រាម

ការ​ចរចាគ្នា​រវាង​គណៈ​ប្រតិភូ​ក្រុម​ហាម៉ាសនិងប្រទេស​​អន្តរការី​ សហ​រដ្ឋ​អាមេរិក កាតារ និ

ការ​ចរចាបទឈប់បាញ់នៅហ្កាហ្សាបន្តអូសបន្លាយ ខណៈ​អ៊ីស្រាអែលរងសម្ពាធ​បាតុកម្ម​ជំរុញ​ឲ្យ​បញ្ចប់​សង្គ្រាម

ការ​ចរចាគ្នា​រវាង​គណៈ​ប្រតិភូ​ក្រុម​ហាម៉ាសនិងប្រទេស​​អន្តរការី​ សហ​រដ្ឋ​អាមេរិក កាតារ និង អេហ្ស៊ីប គ្មាន​បាន​លទ្ធផល​ផ្លែផ្កាទេ​ កាលពី​ថ្ងៃសៅរ៍ និងដែល​តម្រូវចាំបាច់​ឲ្យ​បន្ត​ជជែក​ពិភាក្សា​គ្នា​បន្ថែម​ទៀត នៅថ្ងៃអាទិត្យ ទី៥ឧសភា​។​ កិច្ច​​ចរចា​ស្វែង​រក​បទឈប់​បាញ់និង​ដោះលែង​ចំណាប់​ខ្មាំង រៀបចំ​ធ្វើឡើង​នៅ​រដ្ឋធានី​គែរ ​ដោយ​គ្មាន​ភាគីជម្លោះ​​អ៊ីស្រាអែលនៅក្នុង​តុចរចាទេ ជំនួស​ដោយ​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក​។ ​ក្នុង​ប្រទេស​អ៊ីស្រាអែលវិញ​ បាតុករ​រាប់​ពាន់នាក់ ធ្វើបាតុករ​នៅក្រុង​ធំៗ ដើម្បី​ដាក់​សម្ពាធ​ទាមទារឲ្យ​រដ្ឋអំណាច​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម និង​ឈាន​ទៅដោះដូរ​​ចំណាប់ខ្មាំងឲ្យ​បានឆាប់​។ ​

អាកាសធាតុធ្លាក់មកនៅក្រោម៤០អង្សាចាប់ពីខែឧសភានេះ

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ស្ថានភាពធាតុអាកាសនៅកម្ពុជា ដែល​ក្តៅ​បំផុត ធ្លាក់មក​

អាកាសធាតុធ្លាក់មកនៅក្រោម៤០អង្សាចាប់ពីខែឧសភានេះ

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ស្ថានភាពធាតុអាកាសនៅកម្ពុជា ដែល​ក្តៅ​បំផុត ធ្លាក់មក​ត្រឹម​៣៩​អង្សា ចាប់ពីថ្ងៃទី៥ ដល់​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពី​កម្តៅបានកើនឡើង​ដល់ជាង៤០អង្សា​កាលពីខែមេសា។

កាសែត​ឡឺម៉ុង៖ ក្រុមប្រដាប់​អាវុធ​ប្លន់ធនាគារ​​​នៅ​តំបន់​ហ្កាហ្សា​យកលុយ​សុទ្ធជាង ៦៦ លានអឺរ៉ូ

​ក្រុមប្រដាប់​អាវុធ​ហាម៉ាស បានប្លន់ធនាគារប៉ាឡេស្ទីន និង​​បំផ្ទុះ​ម៉ាស៊ីន​ដកប្រាក់ ព្រមទា

កាសែត​ឡឺម៉ុង៖ ក្រុមប្រដាប់​អាវុធ​ប្លន់ធនាគារ​​​នៅ​តំបន់​ហ្កាហ្សា​យកលុយ​សុទ្ធជាង ៦៦ លានអឺរ៉ូ

​ក្រុមប្រដាប់​អាវុធ​ហាម៉ាស បានប្លន់ធនាគារប៉ាឡេស្ទីន និង​​បំផ្ទុះ​ម៉ាស៊ីន​ដកប្រាក់ ព្រមទាំងគាស់​ទូម៉ាស៊ីន​ATM ​​ជាច្រើន​កន្លែង​ នៅទីប្រជុំជន​ក្រុង​​ហ្កាហ្សា។ គ្រាន់តែ​​ក្នុង​ខែ​មេសា ពួកគេ​នោះ​​អាច​ប្រមូល​លុយ​សរុបជា​​ទឹកប្រាក់ ប្រមាណ ៦៦ លានអឺរ៉ូ​។ នេះបើតាម​ប្រភព​ពី​កាសែតបារាំង​ឡឺម៉ុង​ និងដែលត្រូវ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំងអាអែហ្វប៉េ យកទៅ​ផ្សាយ​ព្រោង​ព្រាត។ ​តាមប្រភព​ដដែល, នៅតំបន់​ហ្កាហ្សា កងទ័ព​ខាងអ៊ីស្រាអែល​ក៏​បាន​រឹប​​អូស​ថវិកា​ពី​ធនាគារ​ខ្លះដែ​រ​ ក្នុង​បំណង​មិនចង់ឲ្យ​លុយ​ធ្លាក់​ទៅដៃ​ពួក​ហាម៉ាស។ ​​​ ​

ប៉ាគីស្ថាន​ឆ្លងកាត់ខែមេសា ជាមួយ​នឹងទឹកភ្លៀងច្រើនបំផុត​មិនធ្លាប់មាន​ គិត​ពីឆ្នាំ​១៩៦១

ស្របពេលដែលប្រទេសសឹងតែទាំងអស់​ នៅតំបន់អាស៊ីបាន​ឆ្លងកាត់រលកកម្តៅ ក្តៅហួតហែងក្នុងខែមេសាកន្

ប៉ាគីស្ថាន​ឆ្លងកាត់ខែមេសា ជាមួយ​នឹងទឹកភ្លៀងច្រើនបំផុត​មិនធ្លាប់មាន​ គិត​ពីឆ្នាំ​១៩៦១

ស្របពេលដែលប្រទេសសឹងតែទាំងអស់​ នៅតំបន់អាស៊ីបាន​ឆ្លងកាត់រលកកម្តៅ ក្តៅហួតហែងក្នុងខែមេសាកន្លងទៅ នៅប៉ាគីស្ថានឯនោះ គឺទឹកភ្លៀងបាន​ធ្លាក់យ៉ាងច្រើនសន្ធឹក​មិនធ្លាប់មាន បើគិតចាប់ពីឆ្នាំ​១៩៦១មក។ ជំនន់ទឹកភ្លៀង ព្រមទាំងការបាក់ដី​ផង បាន​ផ្តាច់ជីវិតមនុស្ស​ យ៉ាងហោច​១៤៤នាក់ ក្នុងខែមេសាកន្លងទៅនៅប៉ាគីស្ថាន​។ ប៉ាគីស្ថានគឺជាប្រទេសក្រីក្រមួយ ដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយ​កត្តាបម្រែបម្រួលអាកាសធាតុ។

សេរីភាពសារព័ត៌មាន៖ បញ្ហាសុវត្ថិភាពជាចំណុចមួយក្នុងចំណោម៦ចំណុច

អង្គការសង្គមស៊ីវិលចំនួន១១ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ដោយអំពាវនាវដល់រដ្ឋាភិបាល

សេរីភាពសារព័ត៌មាន៖ បញ្ហាសុវត្ថិភាពជាចំណុចមួយក្នុងចំណោម៦ចំណុច

អង្គការសង្គមស៊ីវិលចំនួន១១ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ដោយអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ធានាសុវត្ថិភាពរបស់អ្នក​សារព័ត៌មាន ពិសេសពេល រាយការណ៍ពីបញ្ហាបរិស្ថាន។ បញ្ហាសុត្ថិភាពនេះគឺចំណុចអាទិភាពមួយ​ក្នុង​ចំណោមសំណើចំនួន៦ចំណុច ដែល​ត្រូវបាន​លើកឡើងដោយអង្គការសង្គមស៊ីវិល សម្រាប់ទិវាសេរីភាពសារព័ត៌មាន នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

OCHCR ស្នើឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ក្រោយតុលាការកំពូលរក្សាទោស២ឆ្នាំដដែល

នៅថ្ងៃទី០៣​ ខែឧសភា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានចេញម

OCHCR ស្នើឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ក្រោយតុលាការកំពូលរក្សាទោស២ឆ្នាំដដែល

នៅថ្ងៃទី០៣​ ខែឧសភា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានចេញមកទាមទារឱ្យតុលាការ​​ដោះលែងមេដឹកនាំសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ ការទាមទារសារជាថ្មីនេះ ធ្វើឡើងក្រោយតុលាការកំពូលសម្រេចតម្កល់សាលដីកា របស់សាលាឧទ្ធរណ៍ទុកជាបានការ និងតម្រូវឱ្យកញ្ញា ឈឹម ស៊ីថរ បន្តជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោមបទចោទ«ញុះញង់»។

តុលាការសៀមរាបដោះលែងឪពុកក្មេងស្រីដែលរងការរំលោភបូកក្រោយមានបញ្ជាក្រសួងយុត្តិធម៌

នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចដោះលែងឪពុក

តុលាការសៀមរាបដោះលែងឪពុកក្មេងស្រីដែលរងការរំលោភបូកក្រោយមានបញ្ជាក្រសួងយុត្តិធម៌

នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចដោះលែងឪពុកក្មេងស្រីដែលត្រូវបានគេរំលោភបូកដល់ទៅ២០នាក់ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ការសម្រចដោះលែងឪពុកក្មេងស្រីរងគ្រោះ ធ្វើឡើងបន្ទាប់ពីលោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌បានស្នើឱ្យសាលាដំបូងខេត្តសៀមរាបពិចារណាឱ្យបុគ្គលរូបនេះនៅក្រៅឃុំ តែស្ថិតក្រោមការពិនិត្យរបស់តុលាការ។

មេចារកិច្ចអាមេរិកនិងមេក្រុម​ហាម៉ាសជួប​ចរចាជាថ្មីនៅអេហ្ស៊ីបដើម្បី​រក​បទ​ឈប់​បាញ់​នៅ​ហ្កាហ្សា

ប្រទេស​អេហ្ស៊ីប បា​នបញ្ជាក់​ថាគណៈ​ប្រតិភូ​ក្រុម​ហាម៉ាស បាន​មកដល់​រដ្ឋធានី​គែរ នៅថ្ងៃ​សៅរ

មេចារកិច្ចអាមេរិកនិងមេក្រុម​ហាម៉ាសជួប​ចរចាជាថ្មីនៅអេហ្ស៊ីបដើម្បី​រក​បទ​ឈប់​បាញ់​នៅ​ហ្កាហ្សា

ប្រទេស​អេហ្ស៊ីប បា​នបញ្ជាក់​ថាគណៈ​ប្រតិភូ​ក្រុម​ហាម៉ាស បាន​មកដល់​រដ្ឋធានី​គែរ នៅថ្ងៃ​សៅរ៍ ទី​៤ឧសភា​​  ដើម្បី​ពិភាក្សា​ចំពោះ​សំណើចរចា​ ដែល​អ៊ីស្រាអែលបាន​សម្រេច​យល់ព្រម។ ចំណែក​​សហរដ្ឋអាមេរិកសម្ព័ន្ធមិត្ត​អ៊ីស្រាអែល គឺតំណាង​ដោយ​ប្រធាន​ក្រុម​ចារកិច្ច​ស៊ីអាយអេ ដែល​បានអញ្ជើញ​​ទៅ​ដល់​ប្រទេស​អេហ្ស៊ីប តាំងតែពី​ល្ងាច​ថ្ងៃសុក្រ​មកម្ល៉េះ។ ជាមួយ​គ្នា​នេះដែរ ប្រមុខ​ទូត​អាមេរិក លោក អង់តូនី ប្ល៊ីងកិន បាន​ថ្លែងក្នុង​វេទិកាមួយ​ ​នៅ​រដ្ឋ​អារីហ្សូណា ថា លើក​នេះ សំណើនិងការ​សន្យាព្រមព្រៀង​របស់​អ៊ីស្រាអែល ល្អខ្លាំងណាស់។​​​​

ចិនបង្ហោះយាន Chang'e 6 ទៅព្រះចន្ទ ដើម្បីស្រង់​យកដីនិងថ្មមកសិក្សា​​ស្រាវជ្រាវ

វិស័យអវកាសចិន កំពុងតែបោះជំហាន​ទៅមុខ​យ៉ាងខ្លាំង ជាមួយ​នឹងបេសកកម្ម​ដ៏ក្លាហាន និង​មុនដំបូងគ

ចិនបង្ហោះយាន Chang'e 6 ទៅព្រះចន្ទ ដើម្បីស្រង់​យកដីនិងថ្មមកសិក្សា​​ស្រាវជ្រាវ

វិស័យអវកាសចិន កំពុងតែបោះជំហាន​ទៅមុខ​យ៉ាងខ្លាំង ជាមួយ​នឹងបេសកកម្ម​ដ៏ក្លាហាន និង​មុនដំបូងគេ​។ កាលពីថ្ងៃសុក្រ ទី​៣ឧសភា ចិនបានបង្ហោះយានឆាងអឺ៦ (​ Chang’e 6 ) ឆ្ពោះទៅកាន់ព្រះចន្ទ នៅ​ត្រង់ផ្នែក​ដែល​បែរខ្នងមកភពផែនដី ដែលនេះគឺជាលើកទី១ហើយ​។ ទីភ្នាក់ងារអវកាសចិនបានឲ្យដឹងថា បេសកកម្មនេះគឺដើម្បី​ស្រង់យកសំណាកដី ថ្ម និងរ៉ែ ដែលស្ថិតនៅតំបន់នោះ យក​មកសិក្សាស្រាវជ្រាវលំអិត អំពីសមាសធាតុ ព្រមទាំង​ប្រវត្តិនៃការកកើត​របស់ព្រះចន្ទ​។

Get more results via ClueGoal