អ៊ីស្រាអែលបានវាយប្រហារលើទីតាំងយោធាស៊ីរី និងអ៊ីរ៉ង់ក្នុងទឹកដីស៊ីរី
newsare.net
នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីបានរងគ្រោះដោយអំពើភេរវកម្មផ្ទួនៗគ្នាមក ស៊ីរីក៏បអ៊ីស្រាអែលបានវាយប្រហារលើទីតាំងយោធាស៊ីរី និងអ៊ីរ៉ង់ក្នុងទឹកដីស៊ីរី
នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីបានរងគ្រោះដោយអំពើភេរវកម្មផ្ទួនៗគ្នាមក ស៊ីរីក៏បានរងការវាយប្រហារដោយគ្រាប់មីស៊ីលពីអ៊ីស្រាអែលនៅព្រលឹមស្រាងៗនាថ្ងៃចន្ទ ទី២១ មករា។ ប្រតិកម្មយោធារបស់អ៊ីស្រាអែលពេលនេះបានធ្វើឡើង បន្ទាប់ពីតំបន់ខ្ពង់រាបហ្គោឡានខាងអ៊ីស្រាអែលបានរងការបាញ់គ្រាប់មីស៊ីលចេញពីទឹកដីស៊ីរីក្នុងថ្ងៃអាទិត្យ ទី២០ មករា។ ការបាញ់គ្រាប់មីស៊ីលនោះត្រូវបានទ័ពអ៊ីស្រាអែលចង្អុលមុខទ័ពអ៊ីរ៉ង់ប្រចាំក្នុងទឹកដីស៊ីរី។ យោងតាមតួលេខផ្តល់ដោយអង្គការក្រៅរដ្ឋាភិបាលមួយ ការវាយប្រហាររបស់ទ័ពអ៊ីស្រាអែលបានសម្លាប់យុទ្ធជនចំនួន ១១នាក់ ក្នុងនោះមានជនជាតិស៊ីរីយ៉ាងតិច ២នាក់។ ជាការកត់សម្គាល់ ការឆ្លងវាយប្រហារលើទឹកដីស៊ីរីពីសំណាក់ទ័ពអ៊ីស្រាអែលពេលនេះបានធ្វើឡើង ក្នុងពេលដែលលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសពីគម្រោងដកទ័ពអាមេរិកចេញពីទឹកដីស៊ីរី។ លោកដាវីដ រីហ៊្គូឡេរ៉ូ សាស្រ្តាចារ្យ និងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានបារាំងផ្នែកវិភាគយុទ្ធសាស្រ្តបានយល់ឃើញថា នេះមិនមែនជាលើកទី១ ហើយក៏មិនមែនជាលើកចុងក្រោយដែលអ៊ីស្រាអែលបានវាយប្រហារលើស៊ីរី ពិសេសសំដៅលើទីតាំងរបស់អ៊ីរ៉ង់នៅទីនោះ។ Read more