បទឧក្រិដ្ឋធំៗរុំព័ន្ធអតីតបក្សកាន់អំណាចរបស់មេដឹកនាំផ្ដាច់ការនៅសូដង់ដែលនាំអោយបក្សនេះត្រូវបានរំលាយ
newsare.net
ពិតជាកំណត់ត្រាប្រវត្តិសាស្ត្រមែន ក្រោយពីអស់អំណាច កុំថាឡើយ បុគ្គលម្នាក់ឯងត្រូវមានទោស ជាប់ខបទឧក្រិដ្ឋធំៗរុំព័ន្ធអតីតបក្សកាន់អំណាចរបស់មេដឹកនាំផ្ដាច់ការនៅសូដង់ដែលនាំអោយបក្សនេះត្រូវបានរំលាយ
ពិតជាកំណត់ត្រាប្រវត្តិសាស្ត្រមែន ក្រោយពីអស់អំណាច កុំថាឡើយ បុគ្គលម្នាក់ឯងត្រូវមានទោស ជាប់ខ្លួន សូម្បីមិត្តភ័ក្តគ្រួសារ ប្រពន្ធកូន ក៏មានទោស ដែរ គឺយ៉ាងតិចណាស់អតីតគណៈរដ្ឋមន្ត្រី និងមន្ត្រី ជាង១០០នាក់ ត្រូវបានឃុំខ្លួន ពីបទពុករលួយ និងបទឧក្រិដ្ឋសឹងតែរាប់មិនអស់។ នេះ សម្រាប់ជនផ្ដាច់ការនៃប្រទេសូដង់ Omar Hassan al-Bashir ដែលប្រជាជនបានដេញទំលាក់ពីអំណាច កាលខែមេសា ឆ្នាំ២០១៩នេះ។ បន្ថែលើរឿងដ៏អាម៉ាស់នេះ គឺដល់ពេលបក្សរបស់ខ្លួន គឺបក្សសមាជជាតិ ធ្លាប់កាន់អំណាច ៣០ឆ្នាំក៏ត្រូវបានរំលាយចោលផងដែរក្រោមបទចោទជាច្រើន ក្នុងនោះ មានបទឧក្រិដ្ឋធំៗមួយចំនួន ពាក់ព័ន្ធនឹងការរំលោភសិទិ្ធមនុស្សនិងការសម្លាប់ក្រុមប្រឆាំងក្រៅប្រព័ន្ធ។ កាលពីថ្ងៃទី៣០វិច្ឆិកា រដ្ឋាភិបាលអន្តរកាលនៃក្រុមប្រឹក្សាស្រោចស្រង់ជាតិបានចេញសេចក្ដីសម្រេច បន្ទាប់ពីបានឆ្លងកាត់ការប្រជុំរយៈពេល ១៤ម៉ោង ដោយប្រកាសរំលាយបក្សសមាជជាតិ NCP ដោយរកឃើញថាគណបក្ស របស់អតីតជនផ្ដាច់ការ al-Bashir ជាអ្នកបង្កបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនឹងតាក់តែងច្បាប់ទាំងឡាយដើម្បីបម្រើតែបក្សនិងក្រុមរបស់ខ្លួនប៉ុណ្ណោះ។ នេះបើយោងតាមគេហទំព័រសារព័ត៌មានThe guardian ។ តាមប្រភពដដែលគេបានរកឃើញកំហុសរបស់គណបក្សសមាជជាតិគឺទី១ ជាអ្នកបង្កឱ្យមានការបះទង្គិចផ្នែកសាសនា។ ទី២ ការបំបិទសិទ្ធិសេរីភាពរបស់ស្រ្ដី ក្រោមច្បាប់របស់ឥស្លាមនិងទី៣ គឺច្បាប់ទាំងឡាយដែលមានចែងក្នុងក្រមព្រហ្មទណ្ឌគឺជាការបំបិទ សេរីភាពយ៉ាងធ្ងន់ធ្ងរទៅលើពលរដ្ឋស៊ូដង់។ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអន្ដរកាលគឺលោកAbala Hamdokបានហៅច្បាប់ដែលតាក់តែងឡើងដោយគណបក្សរបស់ជនផ្ដាច់ការ al-Bashir ថាជាឧបករណ៍នៃការបំផ្លាញភាពរស់រៀនមានជីវិតរបស់មនុស្សជាតិ រំលោភសិទ្ធិពលរដ្ឋដែលផ្ទុយនឹងច្បាប់ អន្ដរជាតិ។ ចំណែក លោក Seif Magango មកពីអង្គការលើកលែងទោសអន្ដរជាតិបាននិយាយថានេះជាការបោះជំហានដ៏ធំមួយឆ្ពោះទៅរកការលើកតម្កើងសិទ្ធិនិងសេរីភាពពលរដ្ឋស៊ូតង់ជាពិសេសគឺសិទ្ធិស្រ្ដី។ លោកថា ការទុកជាមោឃៈនៃច្បាប់សន្ដិសុខសាធារណៈដែលដាក់ចុះដោយអតីតបក្សកាន់អំណាចរបស់លោក al-Bashir គឺជាការឆ្លើយតបនឹងស្ថានភាពនយោបាយប្រទេសស៊ូដង់ឆ្ពោះទៅរកការដឹកនាំមួយបែបប្រជាធិបតេយ្យឡើងវិញ។ លោកបន្តថាច្បាប់របស់រដ្ឋាភិបាលអតីតប្រធានាធិបតី al-Bashir ធ្វើទុក្ខបុកម្នេញគាបសង្កត់ជាពិសេសទៅលើសិទ្ធិស្រ្ដីដោយយកច្បាប់សាសនាឥស្លាមធ្វើជាយន្ដការរបស់ខ្លួនហើយប្រឆាំងស្រ្ដីមិនឱ្យចូលពាក់ព័ន្ធនឹងរឿងបញ្ហាសង្គមឡើយ។ ដោយការរំលាយ អតីតបក្សកាន់អំណាចរដ្ឋាភិបាលអន្ដរកាលនៃប្រទេសស៊ូដង់ត្រូវបានមើលឃើញថាត្រូវបង្ខំចិត្តធានាថារបបផ្ដាច់ការលោក al-Bashir ពិតជាត្រូវបានរំលាយទាំងស្រុងព្រោះតែបក្សបង្កបទឧក្រិដ្ឋធំៗ ប្រឆាំងនឹងមនុស្សជាតិ។ […] The post បទឧក្រិដ្ឋធំៗរុំព័ន្ធអតីតបក្សកាន់អំណាចរបស់មេដឹកនាំផ្ដាច់ការនៅសូដង់ដែលនាំអោយបក្សនេះត្រូវបានរំលាយ appeared first on The Cambodia Daily Khmer. Read more