គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជំរុញឱ្យរដ្ឋាភិបាលអភិវឌ្ឍន៍តាមព្រំដែន និងគាំទ្រដល់កងទ័ពឱ្យបានគ្រប់គ្រាន់
newsare.net
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឬកាត់ថា GDP អំពាវនាវដល់រដ្ឋាភិបាលលោកហ៊ុន សែន ឱ្យយកចិត្តទុកដាក់ខគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជំរុញឱ្យរដ្ឋាភិបាលអភិវឌ្ឍន៍តាមព្រំដែន និងគាំទ្រដល់កងទ័ពឱ្យបានគ្រប់គ្រាន់
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឬកាត់ថា GDP អំពាវនាវដល់រដ្ឋាភិបាលលោកហ៊ុន សែន ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍតំបន់ព្រំដែន និងគាំទ្រដល់ការផ្គត់ផ្គង់ចំពោះកងវរៈការពារព្រំដែនឱ្យបានគ្រប់គ្រាន់ និងសមរម្យ ដើម្បីជាការលើកទឹកចិត្តដល់របងព្រំដែនរស់។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ បានសម្តែងក្តីបារម្ភជាខ្លាំងរឿងការពារព្រំដែន។ ក្តីបារម្ភនេះកើតឡើង បន្ទាប់ក្រុមការងាររបស់ GDP ដឹកនាំដោយប្រធានគណបក្សលោក យ៉េង វីរៈ កាលពីថ្ងៃទី១២ខែកញ្ញា បានទៅដាក់បិណ្ឌទី១០ នៅវត្តខេមររាជការាម ឬវត្តប៉ាកណាម ក្នុងភូមិសាស្ត្រខេត្តកណ្តាលជាប់ព្រំដែនវៀតណាម។ នាឱកាសនោះក្រុមការងារគណបក្ស GDP បានទៅមើលស្ថានភាពព្រំដែនកម្ពុជាវៀតណាម ដោយពិនិត្យជាក់ស្តែង ព្រមទាំងបានពិភាក្សាជាមួយកងវីរៈការពារព្រំដែនកម្ពុជា។ គណបក្សមួយនេះ បន្តថា ដោយសារពលរដ្ឋខ្មែររស់នៅតាមតំបន់ព្រំដែនកំពុងប្រឈមនឹងការលំបាកក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ហើយកងវីរៈការពារព្រំដែនកម្ពុជាពុំទាន់មានកន្លែងស្នាក់នៅសមរម្យ ខ្វះបង្គន់អនាម័យ ខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ និងសិ្ថតនៅឆ្ងាយពីទីផ្សារជាដើម។ បញ្ហាទាំងនេះ ដែលGDP ជំរុញឱ្យរដ្ឋាភិបាលត្រូវអភិវឌ្ឍតំបន់តាមព្រំដែន និងផ្គត់ផ្គង់ដល់កងកម្លាំងការពារព្រំដែនកម្ពុជា ឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីលើកទឹកចិត្តដល់របងការពារព្រំដែនរស់ ព្រោះពលរដ្ឋ និងកងកម្លាំងការពារព្រំដែន មានតួនាទីសំខាន់ក្នុងការថែរក្សាការពារទឹកដីខ្មែរឱ្យបានគង់វង្ស។ គំនិតអភិវឌ្ឍតាមព្រំដែននេះដែរ កាលនៅមានជីវិត លោកបណ្ឌិត កែម ឡី ធ្លាប់ប្រាប់គន្លឹះសំខាន់ៗ ទៅរដ្ឋាភិបាលលោកហ៊ុន សែន ថាត្រូវប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍទាំងសេដ្ឋកិច្ច និងធនធានមនុស្ស។ […] The post គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជំរុញឱ្យរដ្ឋាភិបាលអភិវឌ្ឍន៍តាមព្រំដែន និងគាំទ្រដល់កងទ័ពឱ្យបានគ្រប់គ្រាន់ appeared first on The Cambodia Daily Khmer. Read more