លោកស្រី កុយ ពិសី៖ ករណីជាប់គាំងរឿងព្រំដែនកម្ពុជា និងឡាវ នឹងស្នើសុំជំនួយពីបារាំង
newsare.net
កម្ពុជា និងឡាវសម្រេចបន្តដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ចំនួន ១៤%ទៀតតាមវិធីសាសលោកស្រី កុយ ពិសី៖ ករណីជាប់គាំងរឿងព្រំដែនកម្ពុជា និងឡាវ នឹងស្នើសុំជំនួយពីបារាំង
កម្ពុជា និងឡាវសម្រេចបន្តដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ចំនួន ១៤%ទៀតតាមវិធីសាស្ត្រដូចអ្វីដែលប្រទេសទាំងពីរបានដោះស្រាយជាមួយគ្នាបានចំនួន ៨៦% កន្លងមក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃអង្គារ ទី២៦ ខែមីនានេះ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់ថា គណៈកម្មការព្រំដែនកម្ពុជា-ឡាវ ប្តេជ្ញាបន្តដោះស្រាយបញ្ហាព្រំដែនទ្វេភាគីតាមអ្វីដែលប្រទេសទាំងពីរបានធ្វើកន្លងមក។ តែក្នុងករណីជាប់គាំង យន្តការដែលប្រមុខរដ្ឋាភិបាលទាំងពីរស្នើសុំទៅអ្នកជំនាញខាងផែនទីប្រទេសបារាំងឲ្យជួយដោះស្រាយក៏នឹងត្រូវអនុវត្តដំណាលគ្នាដែរ៕ Read more