អ៊ីរ៉ង់គំរាមវាយប្រហារ៖ អ៊ីស្រាអែលពង្រឹងប្រព័ន្ធការពារដែនអាកាស និងហាមមិនឲ្យកងទ័ពសុំច្បាប់សម្រាក
newsare.net
ពាក្យគំរាមរបស់អ៊ីរ៉ង់ដែលថា នឹងសងសឹកដាក់ទោសអ៊ីស្រាអែល ដែលបានវាយប្រហារស្ថានកុងស៊ុអ៊ីរ៉ង់គំរាមវាយប្រហារ៖ អ៊ីស្រាអែលពង្រឹងប្រព័ន្ធការពារដែនអាកាស និងហាមមិនឲ្យកងទ័ពសុំច្បាប់សម្រាក
ពាក្យគំរាមរបស់អ៊ីរ៉ង់ដែលថា នឹងសងសឹកដាក់ទោសអ៊ីស្រាអែល ដែលបានវាយប្រហារស្ថានកុងស៊ុល និងសម្លាប់មេឆ្មាំបដិវត្តន៍ កាលពីថ្ងៃទី ១ខែមេសានេះ គឺជារឿងពិត និងគួរឲ្យជឿទុកចិត្ត។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យសេតវិមាន។ បន្ទាប់ពីធ្វើបុណ្យសពឲ្យសមាជិកឆ្មាំបដិវត្តនៅទីក្រុងតេហេរ៉ង់ ថ្នាក់ដឹកនាំអ៊ីរ៉ង់បានព្រមានម្តងហើយម្តងទៀតថា នឹងវាយប្រហារចាស់ដៃទៅលើអ៊ីស្រាអែលដើម្បីសងសឹកឲ្យវីរជនរបស់ខ្លួន។ នៅថ្ងៃពុធកន្លងទៅ លោក ចូបៃដិននិយាយថា អាមេរិកនឹងនៅតែការពារសន្តិសុខអ៊ីស្រាអែល។ នៅចំពោះមុខការគំរាមកំហែងរបស់អ៊ីរ៉ង់ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃសុក្រទី១២មេសាថា អ៊ីស្រាអែល និងអាមេរិកកៀកស្មាគ្នាដើម្បីប្រឈមទប់ទល់អ៊ីរ៉ង់។ នៅចំពោះមុខស្ថានការណ៍កាន់តែរំជើបរំជួលនៅដើមបូព៌ា ដោយសារការគំរាមវាយប្រហារគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បារាំងឯណោះវិញបានអំពាវនាវឲ្យប្រជាជនរបស់ខ្លួន ផ្អាក ធ្វើដំណើរទៅអ៊ីរ៉ង់ លីបង់ អ៊ីស្រាអែលនិងទឹកដីហ្កាហ្សា ចំណែកក្រុមហ៊ុនហោះហើរ អាល្លឺម៉ង់ប្រកាសផ្អាកការហោះហើរទៅអ៊ីរ៉ង់ រហូតដល់សប្តាហ៍ក្រោយ។ Read more