ប្រមុខទូតអាមេរិកព្រមានពីការស្អប់ខ្ពើមជ្វីហ្វនិងអ៊ីស្លាម កាន់តែកើនខ្លាំងលើពិភពលោក
newsare.net
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានព្រមានអំពីសកម្មភាពប្រឆាំងជនជាតិជ្វីហ្វ និងប្រមុខទូតអាមេរិកព្រមានពីការស្អប់ខ្ពើមជ្វីហ្វនិងអ៊ីស្លាម កាន់តែកើនខ្លាំងលើពិភពលោក
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានព្រមានអំពីសកម្មភាពប្រឆាំងជនជាតិជ្វីហ្វ និងស្អប់ខ្ពើមអ្នកកាន់សាសនាអ៊ីស្លាម កាន់តែមានចំនួនច្រើនខ្លាំងៗឡើង នៅទូទាំងលើពិភពលោក។ ការស្អប់ខ្ពើមរើសអើងសាសនាទាំង២នេះ កាន់តែផុសផុសខ្លាំងមែនទែន ចាប់តាំងពីផ្ទុះសង្គ្រាម រវាងក្រុមហាម៉ាសនិងអ៊ីស្រាអែល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ រហូតមក។ ការបញ្ជាក់របស់លោក អង់តូនី ប្ល៊ីងកិន បានធ្វើឡើងនៅថ្ងៃពុធ ទី២៦ មិថុនា ក្នុងឱកាសផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្តីពី សេរីភាពជំនឿសាសនា ឆ្នាំ២០២៣។ របាយការណ៍សិក្សានេះ ដូចនឹង របាយការណ៍សិទ្ធិមនុស្ស និង ការជួយដូរមនុស្ស ដែល ក្រសួងការបរទេសអាមេរិក ត្រូវផ្សព្វផ្សាយ១ឆ្នាំម្តងៗ។ នៅគ្រានេះ ជារឿងកម្រ១ ដែល សហរដ្ឋអាមេរិក ក៏បានរិះគន់ឥណ្ឌា ជុំវិញការគាបសង្កត់លើជនជាតិភាគតិចកាន់សាសនាអ៊ីស្លាម។ Read more