Cambodia



លោក​បៃដិន​ធានា​ថា​នឹង​ឈ្នះ​ឆ្នោត​ ទោះ​ការ​តស៊ូមតិ​លើក​ទីមួយ​បរាជ័យ

តើ​លោក​ចូបៃដិន ត្រូវ​ដក​ខ្លួនចេញ​ពី​ការ​បោះឆ្នោត​ប្រធានាធិបតីអាមេរិក​​ សម្រាប់​អាណត្តិ​

លោកវណ្ណ ស៊ីនួនប្តេជ្ញារក្សាគុណភាពកញ្ចុះឫស្សីដដែល ទោះលក់មិនបានថ្លៃដូចមុន

បច្ចុប្បន្ន កញ្ចុះឫស្សីត្រូវបានគេយកទៅដាក់នៅតាមរីសត រមនីយដ្ឋាន និងមុខផ្ទះជំនួសឲ្យគ្រែ ឬតុ

លោកវណ្ណ ស៊ីនួនប្តេជ្ញារក្សាគុណភាពកញ្ចុះឫស្សីដដែល ទោះលក់មិនបានថ្លៃដូចមុន

បច្ចុប្បន្ន កញ្ចុះឫស្សីត្រូវបានគេយកទៅដាក់នៅតាមរីសត រមនីយដ្ឋាន និងមុខផ្ទះជំនួសឲ្យគ្រែ ឬតុ។ តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកធ្វើកញ្ចុះពីឫស្សីមានការកើនឡើងគួរឲ្យកត់សម្គាល់ដែលបានធ្វើឱ្យអ្នកប្រកបរបបមួយនេះត្រូវប្រឈមនឹងការប្រកួតប្រជែងទីផ្សារ។ លោកវណ្ណ ស៊ីនួន ម្ចាស់សិប្បកម្មមួយកន្លែងក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានទទួលស្គាល់ពីទីផ្សារចង្អៀតជាងមុន និងតម្លៃកញ្ចុះធ្លាក់ចុះ តែលោកប្តេជ្ញារក្សាគុណភាពឲ្យនៅដដែល៕

នាវាចម្បាំងចិន ២គ្រឿងនៅតែមានវត្តមាននៅមូលដ្ឋានទ័ពជើងទឹករាម?

នាវាចម្បាំងចិនចំនួន ២គ្រឿងដែលក្រសួងការពារជាតិកម្ពុជាអះអាងថាបានចូលសំចតនៅមូលដ្ឋានទ័ពរាមដើ

នាវាចម្បាំងចិន ២គ្រឿងនៅតែមានវត្តមាននៅមូលដ្ឋានទ័ពជើងទឹករាម?

នាវាចម្បាំងចិនចំនួន ២គ្រឿងដែលក្រសួងការពារជាតិកម្ពុជាអះអាងថាបានចូលសំចតនៅមូលដ្ឋានទ័ពរាមដើម្បីធ្វើសមយុទ្ធជាមួយកម្ពុជាកាលពីអំឡុងខែឧសភានៅតែមិនទាន់បានចាកចេញនៅឡើយទេ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Wall Street Journal នៅថ្ងៃទី០១ កក្កដា។ តាមកាសែតអាមេរិកដដែលនេះ មូលដ្ឋានទ័ពជើងរាមកម្ពុជាបានឈានដល់ការបែងចែកតំបន់បម្រុងទុកសម្រាប់កងទ័ពចិន។ 

យន្តហោះ​ប៊ូអ៊ីងរបស់​Air Europaចុះ​ចត​បន្ទាន់ ​ក្រោយជួប​​ឧប្បត្តិហេតុ​រ​លាក់​វីវក់​លើ​អាកាស

​យន្តហោះ​ប៊ូអ៊ីង​ជួប​រឿង​អាស្រូវ​មួយ​ហើយ​មួយ​ទៀត យ៉ាង​រដឹក។ ជាង​មួយ​ខែ​ក្រោយ​គ្រោះ​រលាក

យន្តហោះ​ប៊ូអ៊ីងរបស់​Air Europaចុះ​ចត​បន្ទាន់ ​ក្រោយជួប​​ឧប្បត្តិហេតុ​រ​លាក់​វីវក់​លើ​អាកាស

​យន្តហោះ​ប៊ូអ៊ីង​ជួប​រឿង​អាស្រូវ​មួយ​ហើយ​មួយ​ទៀត យ៉ាង​រដឹក។ ជាង​មួយ​ខែ​ក្រោយ​គ្រោះ​រលាក់​យន្តហោះដល់​ស្លាប់​អ្នក​ដំណើរ​ម្នាក់ នៅ​ថ្ងៃ​ចន្ទម្សិលមិញ​ យន្តហោះ​របស់​ក្រុមហ៊ុន​Air Europa បាន​ចុះ​ចត​ជា​បន្ទាន់​នៅប្រេស៊ីល ក្រោយ​ជួប​ហេតុ​រលាក់វឹកវរ​លើ​អាកាស ដ៏​ធ្ងន់ធ្ងរ។ ជា​សរុប​ មាន​អ្នក​ដំណើរ​ជាង​៤០​នាក់​រង​របួសស្រាល ខ្លះ​ប៉ើង​ទៅ​ជាប់​កុន​ក្នុង​កន្លៀត​ពិដាន​យន្តហោះ។ នេះ​បើ​តាម​ភ្នាក់ងារ​សុខាភិបាល​មូល​ដ្ឋាន ក្នុង​ប្រទេស​ប្រេស៊ីល។

លោក អំ សំអាត៖កាត់ទោសសកម្មជនចលនាមាតាធម្មជាតិជាការបំបាក់ស្មារតីអ្នកការពារបរិស្ថាន

នៅ​ថ្ងៃ​ទី​២ កក្កដា​នេះ ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​១០​នាក់ ​រួម​ទាំង​លោក​ ​អាឡិច ​

លោក អំ សំអាត៖កាត់ទោសសកម្មជនចលនាមាតាធម្មជាតិជាការបំបាក់ស្មារតីអ្នកការពារបរិស្ថាន

នៅ​ថ្ងៃ​ទី​២ កក្កដា​នេះ ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​១០​នាក់ ​រួម​ទាំង​លោក​ ​អាឡិច ​ហ្គន់សា​ឡេស ដេវិត​សុន ​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ប្រកា​ស​សាល​ក្រម​កាត់​ទោស​ចន្លោះ​ពី​៦​ឆ្នាំ​ទៅ​៨​ឆ្នាំ ​ក្នុង​នោះ ​មាន​៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាម​ៗ​នៅ​ក្រោយ​ប្រកាស​សាល​ក្រម​។​ ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ ​RFI​ នាថ្ងៃ​ទី​២ ​កក្កដា​នេះ ​លោក​ អំ ​សំអាត​ នាយក​ប្រតិ​បត្តិ​អង្គ​ការ​លីកា​ដូ ​ចាត់​ទុក​ ការ​កាត់​ទោស​សកម្មជន​ចលនា​មាតា​ធម្ម​ជាតិ​ពេល​នេះ​ថា​ ជា​ការ​បំបាក់​ស្មារ​តីអ្នក​ចេញ​មុខ​ការ​ពារ​បរិស្ថាន​៕

ប្រមុខ​រដ្ឋ​ចិនអញ្ជើញទៅដល់​​​​កាហ្សាក់ស្ថាន​រឹត​ចំណង​ទូត​​និងពង្រីកឥទ្ធិពលចិន​​នៅ​អាស៊ីកណ្តាល

ថ្ងៃអង្គារ​ ទី​២កក្កដា​ ប្រធានាធិបតី​ចិន ស៊ី ជីនពីង អញ្ជើញទៅដល់​ប្រទេស​កាហ្សាក់ស្ថាន ដើម្ប

ប្រមុខ​រដ្ឋ​ចិនអញ្ជើញទៅដល់​​​​កាហ្សាក់ស្ថាន​រឹត​ចំណង​ទូត​​និងពង្រីកឥទ្ធិពលចិន​​នៅ​អាស៊ីកណ្តាល

ថ្ងៃអង្គារ​ ទី​២កក្កដា​ ប្រធានាធិបតី​ចិន ស៊ី ជីនពីង អញ្ជើញទៅដល់​ប្រទេស​កាហ្សាក់ស្ថាន ដើម្បី​រឹត​ចំណង​មេត្រីភាព​ទ្វេភាគី ហើយ​ក៏​ដើម្បី​ចូលរួម​កិច្ច​ប្រជុំកំពូល លើកទី​២៤ នៃ​ អង្គការ​កិច្ចសហប្រតិបត្តិការ​សៀងហៃ។ នៅ​​តំបន់​អាស៊ីកណ្តាល  ជា​ដែន​ដី​ដែល​ ចិន ​កំពុង​បន្ត​ពង្រឹក​ចំណង​ទូត និងពង្រីក​​ដែន​ឥទ្ធិពល។ នេះជា​លើកទី​៥ហើយ ដែល​ប្រមុខរដ្ឋចិន​អញ្ជើញ​ធ្វើ​ដំណើរ​ទៅ កាហ្សាក់ស្ថាន។  កាហ្សាក់ស្ថាន ក៏​ជាទី​ដែល​លោក ស៊ី ជីនពីង​ បាន​ប្រកាស​ចេញ​មហាគម្រោង​ផែនការផ្លូវ​សូត្រ​ថ្មី ​​«ផ្លូវ​១ខ្សែ​ក្រវាត់​១» កាលពី​ជាង​១​សវត្សរ៍មុន។  ​ ​

រដ្ឋ​ផ្អាក​ពិន័យ ​១​ឆ្នាំ​ចំពោះ​គម្រោង​អភិវឌ្ឍ​បុរី ​និង​ខុនដូ ​ខណៈ​វិស័យនេះ​នៅតែ​លំបាក

អាជ្ញាធរ​សេវាហិរញ្ញវត្ថុ​តាមរយៈ​និយ័តករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​បានជូនដំណឹង​នៅថ

រដ្ឋ​ផ្អាក​ពិន័យ ​១​ឆ្នាំ​ចំពោះ​គម្រោង​អភិវឌ្ឍ​បុរី ​និង​ខុនដូ ​ខណៈ​វិស័យនេះ​នៅតែ​លំបាក

អាជ្ញាធរ​សេវាហិរញ្ញវត្ថុ​តាមរយៈ​និយ័តករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​បានជូនដំណឹង​នៅថ្ងៃ​ទី​០១ ខែ​កក្កដា ​ឆ្នាំ​២០២៤​នេះថា ​រដ្ឋនឹង​លើកលែង​ការ​ផាកពិន័យ​ផ្សេងៗ​ចំពោះ​គម្រោង​អភិវឌ្ឍ​លំនៅឋាន​ជាបុរី​ ឬជា​អគារសហកម្មសិទ្ធិ​(ខុនដូ) ​ក្នុងរយៈពេល ​១​ឆ្នាំ។​ ការលើកលែង​ពិន័យនេះ​ត្រូវបាន​សាទរដោយ​ប្រតិបត្តិករ​សាងសង់ ​ខណៈ​វិស័យ​អចលនទ្រព្យ​កម្ពុជា​កំពុងបន្ត​ប្រឈមនឹង​វិបត្តិ​នៅឡើយ​។

សកម្មជនមាតាធម្មជាតិ ៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយប្រកាសសាលក្រមព្រឹកថ្ងៃទី២ កក្កដា

នៅ​ទី​បំផុត សកម្មជន​មាតា​ធម្ម​ជាតិ​ចំនួន​៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ដោយ​កម្លាំង​

សកម្មជនមាតាធម្មជាតិ ៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយប្រកាសសាលក្រមព្រឹកថ្ងៃទី២ កក្កដា

នៅ​ទី​បំផុត សកម្មជន​មាតា​ធម្ម​ជាតិ​ចំនួន​៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ដោយ​កម្លាំង​សមត្ថកិច្ច ​នៅព្រឹក​ថ្ងៃទី​២​ខែ​កក្កដា​នេះ ​បន្ទាប់​ពី​តុលាការ​ប្រកាស​សាល​ក្រម​លើ​សំណុំ​រឿង​«រួមគំនិត​ក្បត់»​ និង​ប្រមាថ​ព្រះ​មហា​ក្សត្រ។​ សកម្មជន​បរិស្ថាន​ទាំង​នោះ ​គឺ​មាន ​យុវជន ​លី​ចាន់ដារ៉ាវុធ​ កញ្ញា ភួន កែវរស្មី ​កញ្ញា ឡុង ​គន្ធា និង ​លោក​ ថុន​ រដ្ឋា​។​ នេះ​ជា​ការ​ចាប់​ខ្លួន​លើក​ទី​២​របស់​សកម្មជន​បរិស្ថាន​ចលនា​មាតា​ធម្មជាតិ​ដែល​រដ្ឋាភិ​បាល​ចាត់​ទុក​ថា​ជា​អង្គការ​ខុស​ច្បាប់​។​

សកម្មជនមាតាធម្មជាតិ៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយប្រកាសសាលក្រមនៅព្រឹកនេះ

នៅ​ទី​បំផុត សកម្មជន​មាតា​ធម្ម​ជាតិ​ចំនួន​៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ដោយ​កម្លាំង​

សកម្មជនមាតាធម្មជាតិ៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយប្រកាសសាលក្រមនៅព្រឹកនេះ

នៅ​ទី​បំផុត សកម្មជន​មាតា​ធម្ម​ជាតិ​ចំនួន​៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ដោយ​កម្លាំង​សមត្ថកិច្ច ​នៅព្រឹក​ថ្ងៃទី​២​ខែ​កក្កដា​នេះ ​បន្ទាប់​ពី​តុលាការ​ប្រកាស​សាល​ក្រម​លើ​សំណុំ​រឿង​«រួមគំនិត​ក្បត់»​ និង​ប្រមាថ​ព្រះ​មហា​ក្សត្រ។​ សកម្មជន​បរិស្ថាន​ទាំង​នោះ ​គឺ​មាន ​យុវជន ​លី​ចាន់ដារ៉ាវុធ​ កញ្ញា ភួន កែវរស្មី ​កញ្ញា ឡុង ​គន្ធា និង ​លោក​ ថុន​ រដ្ឋា​។​ នេះ​ជា​ការ​ចាប់​ខ្លួន​លើក​ទី​២​របស់​សកម្មជន​បរិស្ថាន​ចលនា​មាតា​ធម្មជាតិ​ដែល​រដ្ឋាភិ​បាល​ចាត់​ទុក​ថា​ជា​អង្គការ​ខុស​ច្បាប់​។​

រឹបអូសបានសារធាតុគីមីជាង៧តោន ក្នុងប្រទេសអ៊ីតាលី និងហូឡង់ គិតជាប្រាក់ជាង ៦៣០លានអឺរ៉ូ

នៅថ្ងៃចន្ទ ទី០១ ខែកក្កដា អាជ្ញាធរអ៊ីតាលីបានប្រកាសថា បានរឹបអូសសារធាតុគីមីមកពីចិន ប្រមាណជាង

រឹបអូសបានសារធាតុគីមីជាង៧តោន ក្នុងប្រទេសអ៊ីតាលី និងហូឡង់ គិតជាប្រាក់ជាង ៦៣០លានអឺរ៉ូ

នៅថ្ងៃចន្ទ ទី០១ ខែកក្កដា អាជ្ញាធរអ៊ីតាលីបានប្រកាសថា បានរឹបអូសសារធាតុគីមីមកពីចិន ប្រមាណជាង៧តោន។ គួរបញ្ជាក់ថា សមាធាតុគីមីដែលរឹបអូសបាននេះ អាចផលិតថ្នាំញៀនជាង១០លានគ្រាប់ ជាអាទិ៍ ថ្នាំអេស្តាស៊ី និងមានតម្លៃជាទឹកប្រាក់សរុបប្រមាណជា ៦៣០លានអ៊ឺរ៉ូ។ ក្នុងនោះជនជាតិចិនពីរនាក់ ត្រូវបានចាប់ខ្លួននៅប្រទេសហូឡង់ និងអ្នកជំនួញជនជាតិអ៊ីតាលីម្នាក់ទៀត មកពីទីក្រុងមីឡង់ ភាគខាងជើងប្រទេសអ៊ីតាលី កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតជាបឋមនៅឡើយ។ ជនសង្ស័យអ៊ីតាលីរូបនេះ គឺជាមេខ្លោងនាំចូលសារធាតុគីមីស្របច្បាប់ ប៉ុនែ្តទំនងជាយកមកផលិតគ្រឿងញៀនខុសច្បាប់។ បន្ទាប់មក គ្រោងលក់នៅប្រទេសហូឡង់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គយអ៊ីតាលី។

ការ​ចុះចូល​បក្ស​កាន់អំណាច​របស់​សកម្មជន​ប្រឆាំង​នៅ​មូលដ្ឋាន​ធ្វើឲ្យ​បក្ស​ប្រឆាំង​ចុះខ្សោយ​?

ស្ទើររៀងរាល់​ថ្ងៃ​នៅលើ​ឆាណែលតេឡេក្រាម ​លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា ​និង​ជា​ប្រធាន​គណ

ការ​ចុះចូល​បក្ស​កាន់អំណាច​របស់​សកម្មជន​ប្រឆាំង​នៅ​មូលដ្ឋាន​ធ្វើឲ្យ​បក្ស​ប្រឆាំង​ចុះខ្សោយ​?

ស្ទើររៀងរាល់​ថ្ងៃ​នៅលើ​ឆាណែលតេឡេក្រាម ​លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា ​និង​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​តែងបង្ហោះរូបថត​ និង​ឃ្លីបវីដេអូ ​ដែលបង្ហាញពី​សកម្មភាពនៃការ​ចុះចូល​ជាមួយ​បក្សកាន់អំណាច​របស់សកម្មជន​គណបក្សប្រឆាំង​នៅតាមមូលដ្ឋាន​។ រូបភាព​ដូចនេះត្រូវបាន​គេលើក​ជាសំណួរថា តើ​គណបក្ស​ប្រឆាំងអាចនឹង​លែងមានសកម្មជន​រឹងម៉ាំនៅតាម​មូលដ្ឋាន ឬយ៉ាងណា?​ សំណួរនេះ​មានចម្លើយ​ផ្សេងៗគ្នា​ពីអ្នកវិភាគ​នយោបាយកម្ពុជា​។

បោះ​ឆ្នោតសភាបារាំងជុំទី១៖ បក្សស្តាំ​និយម​ជ្រុល​ឈ្នះ​​នាំមុខ ចំណែកបក្សលោក​ម៉ាក្រុងចាញ់យ៉ាងអាម៉ាស

ប្រជាជនបារាំងបានបោះឆ្នោតជ្រើសរើសសមាជិកសភានៅជុំទីមួយ កាលពីថ្ងៃអាទិត្យ​ទី​៣០​មិថុនា។​ លទ្

បោះ​ឆ្នោតសភាបារាំងជុំទី១៖ បក្សស្តាំ​និយម​ជ្រុល​ឈ្នះ​​នាំមុខ ចំណែកបក្សលោក​ម៉ាក្រុងចាញ់យ៉ាងអាម៉ាស

ប្រជាជនបារាំងបានបោះឆ្នោតជ្រើសរើសសមាជិកសភានៅជុំទីមួយ កាលពីថ្ងៃអាទិត្យ​ទី​៣០​មិថុនា។​ លទ្ធផល​បឋម​គិត​ត្រឹមថ្ងៃចន្ទនេះ បានបង្ហាញថាបក្សស្តាំនិយមជ្រុលបាន​ទទួលបានសន្លឹកឆ្នោតនាំមុខគេ ខណៈក្រុមសម្ព័ន្ធបក្សឆេ្វងនិយម ស្ថិតនៅលេខរៀងទី២។ ដោយឡែក ដូចអ្វីដែល​បានគិតស្មានជាមុន គឺសម្ព័ន្ធបក្សកាន់អំណាចរបស់​លោក​ប្រធានាធិបតី​ម៉ាក្រុង បានបរាជ័យ ស្ថិតនៅលេខទី​៣។ ជាការកត់សំគាល់ដែរ ការបោះឆ្នោតសភាបារាំងជុំទីមួយ​ កាលពីថ្ងៃអាទិត្យ​ មានអត្រាអ្នកចូលរួមបោះឆ្នោត​ជិត​៧០% ពោលគឺខ្ពស់បំផុតមិនធ្លាប់មានទេជាង២០ឆ្នាំមកហើយ​។

នាយកប្រតិបត្តិផ្សារទំនើប AEON នៅភូមាត្រូវបានចាប់ខ្លួនពីបទបំពានច្បាប់តម្លៃអង្ករ

នៅក្នុងប្រទេសភូមា របបសឹកបានចាប់ខ្លួននាយកប្រតិបត្តិផ្សារទំនើប Aeon លោកហ៊ីរ៉ូស្ហ៊ី កាសាម៉ាតស៊

នាយកប្រតិបត្តិផ្សារទំនើប AEON នៅភូមាត្រូវបានចាប់ខ្លួនពីបទបំពានច្បាប់តម្លៃអង្ករ

នៅក្នុងប្រទេសភូមា របបសឹកបានចាប់ខ្លួននាយកប្រតិបត្តិផ្សារទំនើប Aeon លោកហ៊ីរ៉ូស្ហ៊ី កាសាម៉ាតស៊ូពីបទបានបំពានច្បាប់តម្លៃអង្ករ។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់របបសឹកក្នុងថ្ងៃអាទិត្យ ទី៣០ ខែមិថុនា។ រដ្ឋាភិបាលជប៉ុនបានស្នើឲ្យរបបសឹកដោះលែងលោកហ៊ីរ៉ូស្ហ៊ី កាសាម៉ាតស៊ូជាបន្ទាន់។

លោ​កហ៊ុន ម៉ាណែតថា រដ្ឋមន្ត្រីថ្មីក្មេងៗក៏ហ៊ានចាត់ការលើជនរំលោភដីអភិរក្សនៅបឹងទន្លេសាប

នៅថ្ងៃទី០១កក្កដានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានប្រកាសពីការប្តេជ្ញាការពារ និងទប់ស្កា

លោ​កហ៊ុន ម៉ាណែតថា រដ្ឋមន្ត្រីថ្មីក្មេងៗក៏ហ៊ានចាត់ការលើជនរំលោភដីអភិរក្សនៅបឹងទន្លេសាប

នៅថ្ងៃទី០១កក្កដានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានប្រកាសពីការប្តេជ្ញាការពារ និងទប់ស្កាត់ការបំផ្លាញដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ដរាបណាបឹងទន្លេសាបនៅតែជាជម្រកត្រីពង។ តាមលោក ហ៊ុន ម៉ាណែត ទោះបីរដ្ឋមន្ត្រីអាណត្តិថ្មីនេះមានវ័យក្មេងៗក៏ដោយក៏កុំចង់សាកល្បង និងកុំគិតថា ពួកគេមិនហ៊ានចាត់ការលើជនរំលោភដីអភិរក្សបឹងទន្លេសាបឱ្យសោះ។

បោះឆ្នោតសភាបារាំង៖លោក សម រង្ស៊ី «ត្រេកអរ» ដែលឃើញលោកម៉ាក្រុងចាញ់ឆ្នោតជុំទី១

លោក ​សម រង្ស៊ី​បាន​បង្ហាញ​ការ​ «ត្រេកអរ»​ ដែល​ឃើញ​គណ​បក្ស ​« ទាំង​អស់​គ្នា »​ របស់លោក​ប្រធា​ន

បោះឆ្នោតសភាបារាំង៖លោក សម រង្ស៊ី «ត្រេកអរ» ដែលឃើញលោកម៉ាក្រុងចាញ់ឆ្នោតជុំទី១

លោក ​សម រង្ស៊ី​បាន​បង្ហាញ​ការ​ «ត្រេកអរ»​ ដែល​ឃើញ​គណ​បក្ស ​« ទាំង​អស់​គ្នា »​ របស់លោក​ប្រធា​នា​ធិបតី​បារាំង​អេម៉ានុយ​អ៊ែល ​ម៉ាក្រុង​ចាញ់​ការ​បោះ​ឆ្នោត​សភា​មុន​អាណត្តិ​នៅ​ជុំទី១​ កាល​ពី​ថ្ងៃ​អាទិត្យ ​ទី​៣០​ មិថុនា​។​ លទ្ធផល​ផ្លូវ​ការ​បាន​បង្ហាញ​ថា​ គណបក្ស​ស្តាំ​និយមជ្រុល​ (RN)​ និង​សម្ព័ន្ធ​មិត្ត​ទទួល​បាន​សំឡេង​គាំទ្រ​ជាង​ ៣៣% ​សម្ព័ន្ធ​គណ​បក្ស​ឆ្វេង​និយម (Nouveau Front Populaire) ទទួល​បាន​ជិត​ ២៨%​ ហើយ​គណ​បក្ស « ទាំង​អស់​គ្នា »​ ដែល​ជាគណ​បក្ស​កាន់​អំណាច​ស្ថិត​លំដាប់​ទី​៣ ​ដោយ​ទទួល​បាន​សំឡេង​គាំទ្រតែ​ជាង​ ២០%​។

រដ្ឋមន្ត្រីកសិកម្មអះអាងថា អត្រាស្លាប់របស់សត្វផ្សោតនៅកម្ពុជាបានថយចុះ

រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម ​លោក ​ឌិត​ ទីណា​ បាន​អះអាង​ថា ​អត្រា​ស្លាប់​របស់​សត្វ​ផ្សោត​ទ

រដ្ឋមន្ត្រីកសិកម្មអះអាងថា អត្រាស្លាប់របស់សត្វផ្សោតនៅកម្ពុជាបានថយចុះ

រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម ​លោក ​ឌិត​ ទីណា​ បាន​អះអាង​ថា ​អត្រា​ស្លាប់​របស់​សត្វ​ផ្សោត​ទន្លេ​មេគង្គ​នៅ​កម្ពុជា​បាន​ថយ​ចុះ​នា​រយៈពេល​ចុង​ក្រោយ​ដោយ​សារ​តែ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​មន្ត្រី​កសិកម្ម​នៅ​អាណត្តិ​នេះ​។ ការ​លើក​ឡើង​របស់​ ​លោក ឌិត ​ទីណា ​យ៉ាង​ដូច្នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ទិវាមច្ឆ​ជាតិ​ ០១​ កក្កដា​ លើក​ទី​១៩ ​រៀប​ចំ​នៅ​ទី​តាំង​បឹង​ធំ ​ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

អ្នកចិញ្ចឹមកង្កែបថា ចិញ្ចឹមកង្កែបនៅលើគោកចំណេញជាងចិញ្ចឹមនៅក្នុងទឹក ៥០%

កង្កែបជាប្រភេទសត្វម្យ៉ាងដែលអាចរស់បាននៅក្នុងទឹក និងនៅលើគោក។ កន្លងមក អ្នកចិញ្ចឹមកង្កែបភាគច

អ្នកចិញ្ចឹមកង្កែបថា ចិញ្ចឹមកង្កែបនៅលើគោកចំណេញជាងចិញ្ចឹមនៅក្នុងទឹក ៥០%

កង្កែបជាប្រភេទសត្វម្យ៉ាងដែលអាចរស់បាននៅក្នុងទឹក និងនៅលើគោក។ កន្លងមក អ្នកចិញ្ចឹមកង្កែបភាគច្រើនបានចាប់អារម្មណ៍លើការចិញ្ចឹមកង្កែបនៅក្នុងទឹកដោយប្រើអាង ពោលមិនចាប់អារម្មណ៍នឹងការចិញ្ចឹមនៅលើគោកទេ។ តែអ្នកចិញ្ចឹមកង្កែបមួយកន្លែងនៅស្រុក កៀនស្វាយ ខេត្តកណ្តាល លោកសេង ប៊ុនហ៊តបានឱ្យដឹងថា ការចិញ្ចឹមកង្កែបនៅលើគោកងាយស្រួលជាងការចិញ្ចឹមនៅក្នុងអាងទឹក ព្រោះវាចំណេញពេលវេលា ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណេញច្រើនគួរសម៕

កម្ពុជាគាំទ្រកុងសង់ស៊ីស៦ចំណុចរបស់ចិន និងប្រេស៊ីលចំពោះវិបត្តិនៅអ៊ុយក្រែន

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងការបរទេសកម្ពុជា បានបង្ហាញគោលជំហរគាំទ្រកុងសង់ស៊ីស៦ចំណុ

កម្ពុជាគាំទ្រកុងសង់ស៊ីស៦ចំណុចរបស់ចិន និងប្រេស៊ីលចំពោះវិបត្តិនៅអ៊ុយក្រែន

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងការបរទេសកម្ពុជា បានបង្ហាញគោលជំហរគាំទ្រកុងសង់ស៊ីស៦ចំណុច ដែលបានលើកឡើងដោយភាគីចិន និងប្រេស៊ីស ចំពោះដំណោះស្រាយនយោបាយនៃវិបត្តិនៅអ៊ុយក្រែន ។ ការបង្ហាញគោលជំហររបស់កម្ពុជា ធ្វើឡើងក្រោយពេលមានការសាកសួរពីអ្នកសារព័ត៌មាន អំពីជំហររបស់កម្ពុជាលើកុងសង់ស៊ីសរួមទាំង៦ចំណុចនេះ។

រដ្ឋាភិបាល​អង់គ្លេស​ព្រមាន​ពី​ការ​ជ្រៀត​ជ្រែករុស្ស៊ី​ក្នុង​ការ​បោះឆ្នោត

ឧបនាយករដ្ឋមន្ត្រី​អង់គ្លេស លោក Oliver Dowden បាន​ចេញ​សារ​ព្រមាន​នៅ​ថ្ងៃអាទិត្យ​ទី ៣០មិថុនា​ អំពី​ហ

រដ្ឋាភិបាល​អង់គ្លេស​ព្រមាន​ពី​ការ​ជ្រៀត​ជ្រែករុស្ស៊ី​ក្នុង​ការ​បោះឆ្នោត

ឧបនាយករដ្ឋមន្ត្រី​អង់គ្លេស លោក Oliver Dowden បាន​ចេញ​សារ​ព្រមាន​នៅ​ថ្ងៃអាទិត្យ​ទី ៣០មិថុនា​ អំពី​ហានិភ័យរុស្ស៊ី​ចូល​​ជ្រៀត​ជ្រែក​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទូទៅ​​នៅ​អង់គ្លេស។ សេចក្តីប្រកាស​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​សារព័ត៌មាន​អូស្ត្រាលី​បានបង្ហើប​ឱ្យ​ឃើញ​​អំពី​សកម្មភាពសហការ​ជ្រៀត​ជ្រែក​នៅក្នុង​ទំព័រ​ហ្វេសប៊ុក។ ​ការ​បោះឆ្នោត​ទូទៅ​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​៤​កក្កដា​ខាង​មុខ​នេះ។

បារាំង​រៀបចំបោះឆ្នោតសភាមុនអាណត្តិ ជុំទី១

នៅប្រទេស​បារាំង ការិយាល័យ​បោះឆ្នោត​បើកទ្វារ​ តាំងពីម៉ោង ​៨ ព្រឹក។ ប្រជា​ពលរដ្ឋបារាំង ប្រមា

បារាំង​រៀបចំបោះឆ្នោតសភាមុនអាណត្តិ ជុំទី១

នៅប្រទេស​បារាំង ការិយាល័យ​បោះឆ្នោត​បើកទ្វារ​ តាំងពីម៉ោង ​៨ ព្រឹក។ ប្រជា​ពលរដ្ឋបារាំង ប្រមាណ​ជា ៤៩ លាននាក់ ដែល​មាន​ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត  ត្រូវ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា ចំនួន ២៨៩ នាក់។ បារាំង​​រៀប​ចំ​បោះឆ្នោតសភា​មុន​អាណត្តិ​ នៅថ្ងៃ​អាទិត្យ ទី​៣០មិថុនា ​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ ពី​ព្រោះ​ថា ការ​បោះឆ្នោត​នេះ​ អាច​នឹង​បើក​ផ្លូវ​ឱ្យ​គណបក្ស​ស្តាំ​និយម​ជ្រុល​ ឈាន​​ឡើង​កាន់​អំណាច។ ​​​ អ្នក​កាសែត​យើង​នៅ​ក្រុងប៉ារីស បាន​ចុះទៅ​​សង្កាត់​ទី១៣ ជាទីដែល​សម្បូរ​ពលរដ្ឋ​បារាំង​ដើមកំណើត​ខ្មែរ ហើយ​ ហេង ឧត្ដម​ បាន​រៀបចំសេចក្តីរាយការណ៍​ជូន​លោកអ្នកនាង​ស្តាប់​និងទស្សនា​។

Thales ក្រុមហ៊ុន​បារាំង​ផលិត​អាវុធ ​ជាប់​សង្ស័យ​រឿង​ពុករលួយច្រើនករណី​ នៅប្រទេស​ជាច្រើន

​តាឡែស (Thales) ក្រុមហ៊ុនបារាំងផលិតសព្វាវុធ​ ដ៏ល្បី​លំដាប់​ពិភពលោក នៅគ្រានេះ កំពុងតែ​រងក្តី​សង្

Thales ក្រុមហ៊ុន​បារាំង​ផលិត​អាវុធ ​ជាប់​សង្ស័យ​រឿង​ពុករលួយច្រើនករណី​ នៅប្រទេស​ជាច្រើន

​តាឡែស (Thales) ក្រុមហ៊ុនបារាំងផលិតសព្វាវុធ​ ដ៏ល្បី​លំដាប់​ពិភពលោក នៅគ្រានេះ កំពុងតែ​រងក្តី​សង្ស័យ​ក្នុង​សំណុំរឿង​ពុករលួយ​សូកប៉ាន់​។ អាជ្ញាធរ​​​បារាំង ហូឡង់ និង​អេស្ប៉ាញ បាន​បើក​នីតិវិធី​ឆែកឆេរ​ នៅសាខា​ក្រុមហ៊ុន​តាឡែស ជាបន្តបន្ទាប់​។ អ្នក​តំណាងក្រុមហ៊ុន​បច្ចេកវិទ្យា​សព្វាវុធ​នេះ ​បញ្ជាក់ថា ពិតជាមាន​ការ​ឆែកឆរ​របស់​សមត្ថកិច្ច​ពិតប្រាកដ​មែន ហើយ​ខ្លួន​រីករាយ​សហការ​ក្នុង​ដំណើរការ​ស៊ើប​អង្កេត។​ ​​

ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការលើសង់ត្រាល់ ប្រសិនបើមិនបង្ហាញរបាយការណ៍គណនីធនាគារ

ក្រសួងមហាផ្ទៃបានតម្រូវឱ្យប្រធានមជ្ឃមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធមនុស្សកម្ពុជា ឬហៅកាត់

ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការលើសង់ត្រាល់ ប្រសិនបើមិនបង្ហាញរបាយការណ៍គណនីធនាគារ

ក្រសួងមហាផ្ទៃបានតម្រូវឱ្យប្រធានមជ្ឃមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធមនុស្សកម្ពុជា ឬហៅកាត់ថា សង់ត្រាល់ បញ្ជូនព័ត៌មានដែលពាក់ព័ន្ធ ​រាល់គណនីដែលបានបើកសម្រាប់ប្រតិបត្តិការនៅធនាគារ ទៅកាន់ក្រសួងមហាផ្ទៃត្រឹមរយៈពេល៣០ថ្ងៃ។ ការដាក់កំហិតនេះ ធ្វើឡើងបន្ទាប់ពីក្រសួង ទទួលបានពាក្យបណ្តឹង និងសេចក្តីថ្លែងការណ៍របស់ក្រុមសហជីព ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល ដែលចេញដើរតវ៉ាប្រឆាំង អង្គការសង់​ត្រាល់ ជាច្រើន​ថ្ងៃមកនេះ។ នេះបើតាមសេក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤។

ប៉េកាំងប្រាប់​​ពលរដ្ឋ​តៃវ៉ាន់កុំ​ឱ្យ​ភ័យ​ខ្លាច​រឿងមក​លេងស្រុកចិន

គ្មាន​អ្វី​ត្រូវ​ខ្លាច​និង​ភ័យ​ព្រួយ​សោះ ! នេះ​ជា​​សេចក្តី​​អំពាវនាវ​របស់​ចិន​ហៅ​ពលរដ្ឋ​

ប៉េកាំងប្រាប់​​ពលរដ្ឋ​តៃវ៉ាន់កុំ​ឱ្យ​ភ័យ​ខ្លាច​រឿងមក​លេងស្រុកចិន

គ្មាន​អ្វី​ត្រូវ​ខ្លាច​និង​ភ័យ​ព្រួយ​សោះ ! នេះ​ជា​​សេចក្តី​​អំពាវនាវ​របស់​ចិន​ហៅ​ពលរដ្ឋ​តៃវ៉ាន់​ឱ្យ​ទស្សនា​ដែនទ្វីប​​ចិន​។ សម្រាប់​ប៉េកាំង ការដំឡើង​​អាសន្នដល់​កំរិតស្ទើរ​ខ្ពស់​បំផុតចំពោះ​​អ្នក​ដំណើរ​ ពី​សំណាក់​​រដ្ឋាភិបាល​តៃវ៉ាន់ ​ជា​លេស​ញុះញង់នាំ​ឱ្យ​ភាព​ប្រឈម​​ និង​រារាំង​មិន​ឱ្យ​មាន​ការ​ផ្តោះប្តូរ​គ្នា​តែ​ប៉ុណ្ណោះ។

អាមេរិក​និងសម្ព័ន្ធមិត្ត បន្ត​ចោទកូរ៉េខាងជើង ថា​លក់​សព្វាវុធ​ឲ្យ​ រុស្ស៊ី បំប៉ន់សង្គ្រាម​​អ៊ុយក្រែន

សហរដ្ឋអាមេរិកនិង​សម្ព័ន្ធមិត្ត​បស្ចិមលោក បាន​បន្ត​ចោទប្រកាន់​ របបដឹកនាំ​កូរ៉េខាងជើង ថា​​

អាមេរិក​និងសម្ព័ន្ធមិត្ត បន្ត​ចោទកូរ៉េខាងជើង ថា​លក់​សព្វាវុធ​ឲ្យ​ រុស្ស៊ី បំប៉ន់សង្គ្រាម​​អ៊ុយក្រែន

សហរដ្ឋអាមេរិកនិង​សម្ព័ន្ធមិត្ត​បស្ចិមលោក បាន​បន្ត​ចោទប្រកាន់​ របបដឹកនាំ​កូរ៉េខាងជើង ថា​​បាន​លក់​អាវុធ​មីស៊ីល​ ឲ្យទៅ ​រុស្ស៊ី ដើម្បី​បំប៉ន់​ភ្លើង​​​សង្គ្រាម​នៅ​អ៊ុយក្រែន។ ភាគី​លោកខាងលិចថែមទាំងអះអាងថា​មាន​ភស្តុតាង​ច្បាស់​លាស់ ព្រោះ​បាន​រកឃើញ​សព្វាវុធ​របស់​ព្យុង​យ៉ាង ដែល​ទ័ពរុស្ស៊ី​ប្រើ​ប្រាស់​​ក្នុង​សង្គ្រាម​​អ៊ុយក្រែន។ រដ្ឋបាលក្រុង​​ព្យុងយ៉ាង​និង​ម៉ូស្កូ សុទ្ធតែ​បដិសេធ ទាត់ចោល​ការ​ចោទប្រកាន់​​នេះ​។ ​

អ្នកដែលបានទស្សនារួច ចង់ឲ្យពលរដ្ឋទៅឃើញរូបចម្លាក់ខ្មែរដែលត្រូវបាន​ប្រគល់ជូនកម្ពុជាវិញ

ក្នុងរយៈពេលកន្លះឆ្នាំពេញ ពោលចាប់ពីថ្ងៃទី១៨ ខែមិថុនា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សារមន

អ្នកដែលបានទស្សនារួច ចង់ឲ្យពលរដ្ឋទៅឃើញរូបចម្លាក់ខ្មែរដែលត្រូវបាន​ប្រគល់ជូនកម្ពុជាវិញ

ក្នុងរយៈពេលកន្លះឆ្នាំពេញ ពោលចាប់ពីថ្ងៃទី១៨ ខែមិថុនា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សារមន្ទីរជាតិបាន និង​កំពុងធ្វើការតាំងពិព័រណ៍«រូបចម្លាក់ខ្មែរ»ដែលត្រូវបានប្រគល់ជូនមកកម្ពុជាវិញជាបន្តបន្ទាប់។ តាមសារមន្ទីរជាតិ រូបចម្លាក់នានាដែលដាក់តាំងពិរព័រណ៍ គឺយកត្រឡប់មកពីចំនួន១៥ប្រទេស។ ភ្ញៀវទេសចរដែលបានទៅទស្សនា«រូបចម្លាក់ខ្មែរ»ទាំងនោះ អំពាវនាវដល់ពលរដ្ឋខ្មែរ និងអ្នកទេសចរដទៃទៀត ចូលទៅទស្សនាការតាំងពិព័រណ៍មួយនេះ ព្រោះជាការបង្ហាញឲ្យឃើញពីតម្លៃរបស់​វត្ថុបុរាណខ្មែរ។  ពីសារមន្ទីរជាតិ សូមទស្សនាបទយកការណ៍របស់ ឡាក់ ច័ន្ទតារា ដូចតទៅ៖

ពលរដ្ឋទំនប់៩៤ថា គ្មានសង្ឈឹមលើដំណោះស្រាយករណីជម្លោះដីធ្លីក្បែរព្រលានយន្តហោះថ្មី

ពលរដ្ឋទំនប់៩៤មួយចំនួនអះអាងថា ពួកគេហាក់អស់ជំនឿលើកិច្ចអន្តរាគមន៍របស់ក្រសួងដែនដីចំពោះសំណើស

ពលរដ្ឋទំនប់៩៤ថា គ្មានសង្ឈឹមលើដំណោះស្រាយករណីជម្លោះដីធ្លីក្បែរព្រលានយន្តហោះថ្មី

ពលរដ្ឋទំនប់៩៤មួយចំនួនអះអាងថា ពួកគេហាក់អស់ជំនឿលើកិច្ចអន្តរាគមន៍របស់ក្រសួងដែនដីចំពោះសំណើសុំដោះស្រាយផលប៉ះពាល់របស់ពលរដ្ឋជាង៥០០គ្រួសារជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកណ្តាល។ ភាពអស់ជំនឿរបស់ពលរដ្ឋស្តែងឡើងក្រោយពលរដ្ឋឡើងមកតវ៉ានៅមុខក្រសួងកាលពីថ្ងៃទី២៧ ខែមិថុនា។ តែអ្នកនាំពាក្យក្រសួងដែនដីអះអាងពីការរកដំណោះស្រាយជូន។ 

ចិន​ការពារ​នយោបាយ​ពហុប៉ូល​ ស្មើភាព​និង​មាន​សណ្តាប់​ធ្នាប់​តាម​គោលការណ៍​សន្តិនិយម

នៅ​ចំពោះ​មុខ​ថ្នាក់​ដឹកនាំ​បរទេស​ជា​ច្រើន​រូប​ នា​ឱកាស​ខួប​៧០​ឆ្នាំ​នៃ​ការ​ចុះ​កិច្ចព្រ

ចិន​ការពារ​នយោបាយ​ពហុប៉ូល​ ស្មើភាព​និង​មាន​សណ្តាប់​ធ្នាប់​តាម​គោលការណ៍​សន្តិនិយម

នៅ​ចំពោះ​មុខ​ថ្នាក់​ដឹកនាំ​បរទេស​ជា​ច្រើន​រូប​ នា​ឱកាស​ខួប​៧០​ឆ្នាំ​នៃ​ការ​ចុះ​កិច្ចព្រមព្រៀង​រួម​រស់​ដោយ​សន្តិភាព​​ជាមួយ​ឥណ្ឌា​និងភូមា ប្រធានាធិបតី​ចិន​លោក​ស៊ីជីនពីង បាន​រំលឹក​អំពី​គោលការណ៍​សន្តិនិយម​៥​ចំណុច​​របស់​ចិន។ ជាមួយ​នឹង​សេចក្តី​​ប្រកាស​ការពារ​នយោបាយ​ពហុប៉ូល ស្មើ​ភាព​និង​សណ្តាប់​ធ្នាប់​ល្អ នៅ​លើ​ពិភពលោក លោក ស៊ីជីនពីង បាន​ចេញ​វិធានការ​សម្រាប់​ក្រុមប្រទេស​កំពុង​លូត​លាស់ ឬ​ហៅកាត់​ក្រុម​ប្រទេស​ខាង​ត្បូងផង។

ក្សត់ភ្ញៀវប្រើព្រលានខេត្តសៀមរាប​៖ អាកាសចរណ៍ស៊ីវិលថា ពុំមែនមកពីសេវាដឹកជញ្ចូនផ្លូវគោកថ្លៃទេ

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានអះអាងថា ភាពស្ងប់ស្ងាត់នៃភ្ញៀវទេសចរធ្វើដំណើរតាមព្រលានយន្តហ

ក្សត់ភ្ញៀវប្រើព្រលានខេត្តសៀមរាប​៖ អាកាសចរណ៍ស៊ីវិលថា ពុំមែនមកពីសេវាដឹកជញ្ចូនផ្លូវគោកថ្លៃទេ

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានអះអាងថា ភាពស្ងប់ស្ងាត់នៃភ្ញៀវទេសចរធ្វើដំណើរតាមព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប មិនមែនដោយសារព្រលានយន្តហោះនៅឆ្ងាយពីក្រុង ឬតម្លៃសេវាដឹកជញ្ជូនតាមផ្លូវគោកថ្លៃពេក នោះទេ។ បើតាម លោក ស៊ិន ចាន់សេរីវុត្ថា ភាពស្ងប់ស្ងាត់នេះបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសកល និងរដូវកាលធ្លាក់ចុះនៃភ្ញៀវទេសចរ ឬហៅថា Low season។ ​​

វៀតណាម៖ វឌ្ឈនភាព​សេដ្ឋកិច្ច​កើន​ខ្លាំង ប្រមាណ ៦,៤% ​​ឆមាសទី១ ឆ្នាំ២០២៤

​ទិន្នន័យស្ថិតិ​សេដ្ឋកិច្ច បង្ហាញ​ថា វៀតណាម​​មាន​វឌ្ឈនភាពកើនខ្ពស់ជាលំដាប់ និង​ខ្ពស់​​ជាង

វៀតណាម៖ វឌ្ឈនភាព​សេដ្ឋកិច្ច​កើន​ខ្លាំង ប្រមាណ ៦,៤% ​​ឆមាសទី១ ឆ្នាំ២០២៤

​ទិន្នន័យស្ថិតិ​សេដ្ឋកិច្ច បង្ហាញ​ថា វៀតណាម​​មាន​វឌ្ឈនភាពកើនខ្ពស់ជាលំដាប់ និង​ខ្ពស់​​ជាង​ឆ្នាំ​ទៅ​មិញទៀត​។ ឆ្នាំមុន ​សេដ្ឋកិច្ចវៀតណាម កើន​ជាង​៥% ហើយ​ឆ្នាំនេះ បន្តកើន​ជាង​៦% ​គ្រាន់តែ​ត្រឹម​ឆមាសទី១ ឆ្នាំ២០២៤។​ ការ​នាំទំនិញ​ឧស្សាហកម្ម​ចេញ​ទៅបរទេស​ បាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​វៀតណាម​ ជា​ខ្លាំង។ នេះបើតាម​ទិន្នន័យ​របស់​អង្គការ​​ ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ FMI ដែល​បាន​ចេញផ្សាយ​នៅក្នុងសប្តាហ៍​នេះ ដោយ​ឆ្លៀត​ឲ្យ​អនុសាសន៍​បន្ថែមថា ​វៀតណាម​ត្រូវ​កែទម្រង់​មួយ​ចំនួន​ទៀត ដើម្បី​រក្សា​និង​ជំរុញ​វឌ្ឈនភាពសេដ្ឋកិច្ចបន្តទៀត ជាពិសេស​លើ​វិស័យ​ថាមពល​កកើតឡើងវិញ​។

តើការបង្កើតរដ្ឋាភិបាលកម្ពុជានិរទេសខុសច្បាប់ឬ?

ប្រធានព្រឹទ្ធសភា លោក ​ហ៊ុន ​សែន ​បាន​ព្រ​មាន​រំលាយ​គណ​បក្ស​នយោបាយ​នៅ​កម្ពុជា​ដែល​មាន​ទំ​ន

តើការបង្កើតរដ្ឋាភិបាលកម្ពុជានិរទេសខុសច្បាប់ឬ?

ប្រធានព្រឹទ្ធសភា លោក ​ហ៊ុន ​សែន ​បាន​ព្រ​មាន​រំលាយ​គណ​បក្ស​នយោបាយ​នៅ​កម្ពុជា​ដែល​មាន​ទំ​នាក់​ទំនង​ជា​មួយ​រដ្ឋា​ភិបាល​និរទេស​នៅ​បរទេស​ នោះ​ប្រ​សិន​បើ​មាន​ការ​បង្កើត​ឡើង​ដោយ​ក្រុមមួយ​ដែល​លោក​ហៅថា​ជា«​ក្រុម​ជ្រុល​និយម​»​នៅ​ពេល​ខាង​មុខ​។​ ការ​ថ្លែង​របស់​ប្រ​មុខ​បក្ស​កាន់​អំណាច​ដូច​នេះ ​ធ្វើ​ឡើង​នៅ​ក្នុង​មិទ្ទិញ ​​រំឭក​ខួប​៧៣​ឆ្នាំ ​នៃ​ថ្ងៃ​កំណើត​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ​នៅ​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០២៤​។ ​ តើ​ការ​បង្កើត​រដ្ឋាភិបាល​កម្ពុជា​និរទេស​ខុស​ច្បាប់​ឬ​ បាន​ជា​លោក ហ៊ុន សែន ព្រ​មាន​យ៉ាង​ដូច្នេះ​?​​

សហជីពមាននិន្នាការរដ្ឋាភិបាលប្តឹងមន្ត្រីអង្គការសង់ត្រាល់លោក ​ឃុន ថារ៉ូ ទារ ១០០លានរៀល

សហភាព​សហជីព​រក្សាសិទ្ធិកម្មករ​កម្ពុជាដែលមាននិន្នាការ​ស្របនឹងរដ្ឋាភិបាល​បានដាក់ពាក្យបណ្

សហជីពមាននិន្នាការរដ្ឋាភិបាលប្តឹងមន្ត្រីអង្គការសង់ត្រាល់លោក ​ឃុន ថារ៉ូ ទារ ១០០លានរៀល

សហភាព​សហជីព​រក្សាសិទ្ធិកម្មករ​កម្ពុជាដែលមាននិន្នាការ​ស្របនឹងរដ្ឋាភិបាល​បានដាក់ពាក្យបណ្តឹង​ទៅតុលាការ​ក្រុងភ្នំពេញ​កាលពីថ្ងៃទី២៧​ ខែមិថុនា ​ឆ្នាំ២០២៤​ ដើម្បីប្តឹង​លោក ឃុន ថារ៉ូ ​មន្ត្រីអង្គការ​សង់ត្រាល់ពីបទ​បរិហារកេរ្តិ៍ជាសាធារណៈ ​និង​បទញុះញង់​ឲ្យមានការរើសអើង​។ ជាបណ្តឹងក្រោយ​លោក ​ឃុន ថារ៉ូ ធ្វើអត្ថាធិប្បាយ​ជាមួយវិទ្យុអាស៊ីសេរី​កាលពីពេលថ្មីៗនេះ។ ​ស្របពេល​ជាមួយគ្នា អង្គការ​សង្គមស៊ីវិល​ចំនួនជាង៤០ ​បានចេញសេចក្តីថ្លែងការណ៍រួមដោយស្នើឲ្យបញ្ឈប់ធ្វើទុក្ខបុកម្នេញទៅលើអង្គការសង់ត្រាល់។

វេទិកាធុរកិច្ចបារាំង-កម្ពុជាឆ្នាំ ២០២៤ រំពឹងកំណើនដោះដូរពាណិជ្ជកម្មរវាងបារាំង និងកម្ពុជា

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាបានប្រកាសជាផ្លូវការពីគម្រ

វេទិកាធុរកិច្ចបារាំង-កម្ពុជាឆ្នាំ ២០២៤ រំពឹងកំណើនដោះដូរពាណិជ្ជកម្មរវាងបារាំង និងកម្ពុជា

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាបានប្រកាសជាផ្លូវការពីគម្រោងរៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជាឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃពីថ្ងៃទី៨ដល់ថ្ងៃទី១០ កក្កដាខាងមុខ។ ក្នុងសន្និសីទសារព័ត៌មានមួយដែលរៀបចំនៅស្ថានទូត ឯកអគ្គរដ្ឋទូតបារាំងលោកហ្ស៉ាក់ ប៉ាល់ឡេបានបញ្ជាក់ថា វេទិការធុរកិច្ចនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ បារាំង កម្ពុជា។

លោក​ ត្រាំ ហាក់​មាន​ប្រៀបជាង​លោក បៃដិន ក្នុងការ​ជជែក​តស៊ូមតិ​ ​​លើកទី១

នៅ​សហរដ្ឋអាមេរិក ​ប្រធានាធិបតី ចូ បៃដិន ​និងអតីត​ប្រធានាធិបតី​​ ដូណាល់ ត្រាំ បានផ្តើម​ជជែក​

លោក​ ត្រាំ ហាក់​មាន​ប្រៀបជាង​លោក បៃដិន ក្នុងការ​ជជែក​តស៊ូមតិ​ ​​លើកទី១

នៅ​សហរដ្ឋអាមេរិក ​ប្រធានាធិបតី ចូ បៃដិន ​និងអតីត​ប្រធានាធិបតី​​ ដូណាល់ ត្រាំ បានផ្តើម​ជជែក​តស៊ូ​មតិ​ ជា​លើកទី១ សម្រាប់ការ​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​​ថ្មី​ នៅខែ​វិច្ឆិកា​ ខាងមុខ។ វេទិកានេះ​រៀបចំ​ដោយ​ប្រព័ន្ធផ្សព្វផ្សាយ​ CNN នៅថ្ងៃទី​២៧ ខែមិថុនា​។ ​​ បើ​ពិនិត្យ​ត្រឹមតែ​សម្បកក្រៅ លោក ដូណាល់ ត្រាំ ហាក់មាន​ប្រៀប​ជាង​គូប្រជែង​ ត្រង់​និយាយ​ស្តី​ប្រកប​ដោយ​ថាមពលរស់​រវើក។ ចំណែកសិល្បៈ​ក្នុងការ​និយាយ របស់​លោក ចូ បៃដិន បណ្តាល​ឲ្យ​គេ​សង្ស័យ​ពី​សមត្ថភាព​ចង​ចាំ​ ហើយ​និង​វ័យ​កាន់តែ​ចាស់​ជរា​របស់​លោក​ ដែល​ពេល​នេះ មាន​អាយុជាង​​៨១ឆ្នាំ ទៅហើយ​។​

ព្រឹទ្ធាចារ្យចាប៉ីដងវែងលោក គង់ ណៃបានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នេះ លោកតា គង់ ណៃ ដែលជាព្រឹទ្ធាចារ្យចាប៉ីដងវែងបានទទួលមរណភាពក្ន

ព្រឹទ្ធាចារ្យចាប៉ីដងវែងលោក គង់ ណៃបានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នេះ លោកតា គង់ ណៃ ដែលជាព្រឹទ្ធាចារ្យចាប៉ីដងវែងបានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំដោយរោគាពាធនៅស្រុកកំណើតក្នុងខេត្តកំពត។ នាយករដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងសមាគមសិល្បករខ្មែរបានចាត់ទុកមរណភាពព្រឹទ្ធាចារ្យចាប៉ីដងវែងរូបនេះថាជាការបាត់បង់មរត៌កមនុស្សរស់នៃសិល្បៈចាប៉ីដងវែង។

រុស្ស៊ី-អូតង់៖ ឱកាសផ្ទុះអាវុធកើនឡើងខ្លាំង ក្រោយអាមេរិកបង្ហោះដ្រូនចម្បាំងនៅសមុទ្រខ្មៅ

ឱកាសនៃការផ្ទុះអាវុធដាក់គ្នារវាង រុស្ស៊ី និង អូតង់ កំពុងកើនឡើងខ្លាំង បន្ទាក់ពីអាមេរិក ដែលជា

រុស្ស៊ី-អូតង់៖ ឱកាសផ្ទុះអាវុធកើនឡើងខ្លាំង ក្រោយអាមេរិកបង្ហោះដ្រូនចម្បាំងនៅសមុទ្រខ្មៅ

ឱកាសនៃការផ្ទុះអាវុធដាក់គ្នារវាង រុស្ស៊ី និង អូតង់ កំពុងកើនឡើងខ្លាំង បន្ទាក់ពីអាមេរិក ដែលជាប្រទេសសម្ព័ន្ធមិត្តអូតង់ បានបង្ហោះដ្រូនចម្បាំង នៅលើផ្ទៃសមុទ្រខ្មៅ។ ថ្ងៃសុក្រ ទី ២៨ ខែមិថុនា នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Andrei Belousov បានចោទអាមេរិកចំៗថា មានចេតនាបង្កាត់ភ្នក់ភ្លើងកំហឹងរវាងភាគីទាំងពីរ ហើយលោកបានសន្យាថា រុស្ស៊ីនឹងពុំឈរនៅស្ងៀម នៅចំពោះមុខទង្វើនេះឡើយ។ ក្រសួងការពាររុស្ស៊ីបន្តថា ដ្រូនចម្បាំងអាមេរិកទាំងនេះ នឹងអាចការប៉ះទង្គិចគ្នាជាមួយ យន្តហោះចម្បាំងរបស់សហព័ន្ធរុស្ស៊ី ដែលហោះយាមល្បាត នៅក្នុងផ្ទៃអាកាសតែមួយ។ ផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីដដែល អាមេរិកបញ្ជូនដ្រូនទាំងនេះ ទៅក្នុងដែនលំហនៃសមុទ្រខ្មៅ ក្នុងគោលបំណងបង្កើនសមត្ថភាពប្រយុទ្ធរបស់កងទ័ពអ៊ុយក្រែន ដែលប្រើប្រាស់គ្រឿងសព្វាវុធប្រទេសលោកខាងលិច វាយប្រហារមកលើរុស្ស៊ី។ 

Get more results via ClueGoal