Cambodia



ច្បាប់​ស្តីពីការ​​ស្តារប្រព័ន្ធ​ជីវៈចម្រុះ​នៅ​អឺរ៉ុប​ជាប់​គាំង​ដោយ​សមាជិក​ប្រេះឆា​គ្នា

សភា​អឺរ៉ុប​បាន​អនុម័ត​​ ច្បាប់​ដ៏​មាន​មហិច្ឆតា​ ស្តីពី​ការ​ស្តារ​ប្រព័ន្ធ​អេកូសាស្ត្រ​ឱ

ក្រៅពីបន្តអនុវត្តគោលនយោបាយអនុគ្រោះ តើរដ្ឋាភិបាល​គួរ​ធ្វើ​អ្វីបន្ថែមដើម្បី​ជំរុញវិស័យកសិកម្ម?

លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានប្រកាសក្នុងពិធីបិទវេទិកាអង្ករលើកទី៧នៅថ្ងៃទី១០ កញ្ញាថា រដ

ក្រៅពីបន្តអនុវត្តគោលនយោបាយអនុគ្រោះ តើរដ្ឋាភិបាល​គួរ​ធ្វើ​អ្វីបន្ថែមដើម្បី​ជំរុញវិស័យកសិកម្ម?

លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានប្រកាសក្នុងពិធីបិទវេទិកាអង្ករលើកទី៧នៅថ្ងៃទី១០ កញ្ញាថា រដ្ឋាភិបាលកម្ពុជានឹងបន្តអនុវត្តគោលនយោបាយអនុគ្រោះក្នុងវិស័យកសិកម្ម។ ការប្រកាសដាក់ឱ្យបន្តអនុវត្តគោលនយោបាយអនុគ្រោះក្នុងវិស័យកសិកម្មនាពេលនេះត្រូវបានលោកហ៊ុន ម៉ាណែតពន្យល់ថា គឺដើម្បីគាំទ្រដល់វិស័យកសិកម្មដែលនៅមិនទាន់មានស្ថានភាពប្រសើរ។ បើតាមលោក ហ៊ុន ម៉ាណែត គោលនយោបាយអនុគ្រោះក្នុងវិស័យកសិកម្មដែលរដ្ឋាភិបាលបន្តអនុវត្តរួមមាន ការមិនយកពន្ធ ឬបន្ថយពន្ធចំពោះអ្នកបំពេញការងារលើវិស័យកសិកម្ម។ល។ អ្នកជំនាញកសិកម្មមួយចំនួនមើលឃើញលទ្ធផលតិចតួចណាស់ចេញពីការបន្តអនុវត្តគោលនយោបាយអនុគ្រោះកសិកម្មនេះ ប្រសិនបើផែនការកសិកម្មនៅតែដើរយឺតដដែលនោះ។

លោកដូណាល់ ត្រាំពិបាក​នឹង​ទប់ខ្លួននៅពេល​បេក្ខនារី ខាម៉ាឡា ហារីសវាយប្រហារ រិះគន់

បន្ទាប់ពី​ទទួលបានការតែងតាំង​ជាអ្នកតំណាងបក្ស​រៀងៗខ្លួន បេក្ខជន​ប្រធានាធិបតីអាមេរិក​បានជួ

លោកដូណាល់ ត្រាំពិបាក​នឹង​ទប់ខ្លួននៅពេល​បេក្ខនារី ខាម៉ាឡា ហារីសវាយប្រហារ រិះគន់

បន្ទាប់ពី​ទទួលបានការតែងតាំង​ជាអ្នកតំណាងបក្ស​រៀងៗខ្លួន បេក្ខជន​ប្រធានាធិបតីអាមេរិក​បានជួបមុខគ្នា​នៅក្នុង​កម្មវិធីពិភាក្សា​ដេញដោល រយៈពេល ១ម៉ោងកន្លះ ដែល​រៀបចំ​ឡើង​នៅ​ស្ថានីយ៍ទូរទស្សន៍អាមេរិក ABC កាលពី​ថ្ងៃ​អង្គារទី ១០​កញ្ញា។ ចាប់តាំងពី​ត្រូវ​តែងតាំងជា​បេក្ខនារី​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ ជំនួស​លោកចូ បៃដិន​ដែលទើបប្រកាស​ដកខ្លួន​នៅ​ខែ កក្កដា​កន្លងទៅ នេះជាលើកទី​១​ដែល​លោកស្រី ខាម៉ាឡា ហារីស​ ជួបពិភាក្សា​ដេញដោលផ្ទាល់ ​ជាមួយ​លោក​ដូណាល់ ត្រាំ បេក្ខជន​បក្ស​សាធារណរដ្ឋ។

លោក រ៉ុង ឈុន ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅក្រោយសមាជបក្សកម្លាំងជាតិ

គណ​បក្ស​កម្លាំង​ជាតិ​គ្រោង​ធ្វើ​សមាជ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៤ ដើម្បី​ជ្រើស​រើស​

លោក រ៉ុង ឈុន ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅក្រោយសមាជបក្សកម្លាំងជាតិ

គណ​បក្ស​កម្លាំង​ជាតិ​គ្រោង​ធ្វើ​សមាជ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៤ ដើម្បី​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​បក្ស​។​ តែ​លោក ​រ៉ុង ឈុន ទីប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ​ត្រូវ​បាន​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ចេញ​ដី​កាកោះ​ហៅឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ពោល ៥ថ្ងៃ​ក្រោយ​សមាជ​បក្ស​។​ តាម​ដី​កាចុះ​ថ្ងៃ​ទី​៤ ​ខែ​កញ្ញា ​ឆ្នាំ២០២៤ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បង្គាប់​ឲ្យ​ ​លោក ​រ៉ុង ឈុន ​ចូល​បំភ្លឺ​នៅ​ម៉ោង​៩ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា​ពី​ដំណើរ​រឿង​ «ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈឹម បន្ទាប់ពី​ផ្អាក​ទោស​មជ្ឈឹម ​និង​ពី​បទញុះ​ញង់​បង្ក​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម»​ ដែល​ប្រព្រឹត្តិ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០២៤​។

សហភាពអឺរ៉ុបស្នើឲ្យកម្ពុជាពិចារណាលើការចាប់ខ្លួនយុវជននាពេលថ្មីៗនេះ

ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ជួប​ពិភា​ក្សា​ការ​ងារ​ជាមួយ​ប្រធាន​គណ

សហភាពអឺរ៉ុបស្នើឲ្យកម្ពុជាពិចារណាលើការចាប់ខ្លួនយុវជននាពេលថ្មីៗនេះ

ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ជួប​ពិភា​ក្សា​ការ​ងារ​ជាមួយ​ប្រធាន​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៤​។​ ជំនួប​នេះ​ធ្វើឡើង​ក្នុង​គោល​បំណង​បង្ហាញ​ពី​មូល​ដ្ឋាន​ជាក់​លាក់​នៃ​វិធាន​ការ​ទាំង​ឡាយ​របស់​រដ្ឋាភិ​បាល​កម្ពុជា​ដែល​សំដៅ​ដល់​ការ​ចាប់​ខ្លួន​យុវជន​មួយ​ចំនួន​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។​ តំណាង​សហភាព​អឺរ៉ុប​បាន​បង្ហាញ​ពី​ការ​មិន​យល់​ស្រប​គ្នា​ខ្លះលើ​អ្វី​ដែល​ជា​វិធាន​ការ​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​យុវជន​ទាក់ទង​នឹង​គម្រោង​បាតុកម្ម​កាលពី​ថ្ងៃទី​១៨​ ខែ​សីហាដែល​គេ​ហៅជា​គម្រោង​បាតុ​កម្ម​ប្រឆាំង​CLV។

បណ្ឌិត ​ហុង វណ្ណៈ​៖ ​តម្លៃ​ប្រេង​បន្តធ្លាក់​ចុះ​ជាសញ្ញា​ល្អ​សម្រាប់​សេដ្ឋកិច្ច​ប្រទេស ​និង​ពលរដ្ឋ

ក្រសួង​ពាណិជ្ជកម្មកម្ពុជា​បានកំណត់តម្លៃ​ប្រេងឥន្ធនៈពីថ្ងៃទី១១ ​ដល់ថ្ងៃទី២០ ខែ​កញ្ញា ឆ្នា

បណ្ឌិត ​ហុង វណ្ណៈ​៖ ​តម្លៃ​ប្រេង​បន្តធ្លាក់​ចុះ​ជាសញ្ញា​ល្អ​សម្រាប់​សេដ្ឋកិច្ច​ប្រទេស ​និង​ពលរដ្ឋ

ក្រសួង​ពាណិជ្ជកម្មកម្ពុជា​បានកំណត់តម្លៃ​ប្រេងឥន្ធនៈពីថ្ងៃទី១១ ​ដល់ថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ២០២៤​ ដោយប្រេងសាំង​ធម្មតា​មានតម្លៃ ​៣៩០០រៀល​ក្នុង១លីត្រ ​និង​ប្រេងម៉ាស៊ូត​មានតម្លៃ ​៣ ៧៥០រៀល​ក្នុង១លីត្រ​។ តម្លៃ​ប្រេងដែល​បានធ្លាក់​មកនៅក្រោម ១ដុល្លារ​ ក្នុងមួយលីត្រ​នេះ ​ជារឿង​កម្រនឹងកើតមាន​អស់រយៈពេល​ជាច្រើនឆ្នាំមកហើយ។ ​លោកបណ្ឌិត ​ហុង វណ្ណៈ ​អ្នកជំនាញ​សេដ្ឋកិច្ចនៃ​រាជបណ្ឌិតសភា​កម្ពុជាបានមើលឃើញ​ថា ការបន្ត​ធ្លាក់ចុះ​នៃ​តម្លៃប្រេង​ឥន្ធនៈនេះ​ជាសញ្ញា​មួយ​ជួយឲ្យ​សេដ្ឋកិច្ចកម្ពុជា​មានភាព​វិជ្ជមាន ​ពិសេស​នឹងជួយ​ដល់ច្រវ៉ាក់ផលិតកម្ម​គ្រប់វិស័យ​ដែល​ប្រើប្រាស់​វត្ថុធាតុដើម​ពី​ប្រេងឥន្ធនៈ​។

មេដឹកនាំ​កូរ៉េខាងជើង​ថាចង់អភិវឌ្ឍន៍គ្រឿង​សព្វាវុធ​នុយក្លេអ៊ែរ ដើម្បី​ទប់ទល់​សត្រូវ

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាស​ថា កូរ៉េខាងជើង​នឹងប្រឹងប្រែងអភិវឌ្ឍន៍​គ្រឿងសព្វ

មេដឹកនាំ​កូរ៉េខាងជើង​ថាចង់អភិវឌ្ឍន៍គ្រឿង​សព្វាវុធ​នុយក្លេអ៊ែរ ដើម្បី​ទប់ទល់​សត្រូវ

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាស​ថា កូរ៉េខាងជើង​នឹងប្រឹងប្រែងអភិវឌ្ឍន៍​គ្រឿងសព្វាវុធនុយក្លេអ៊ែរ ឲ្យ​ល្អឥតខ្ចោះ ដើម្បីត្រៀម​ទប់ទល់ជាមួយសត្រូវ​។ សម្តីនេះត្រូវបានថ្លែង នៅថ្ងៃ​ទី​១០​កញ្ញានេះ ក្នុង​​ឱកាស​បុណ្យ​ខួបទី​៧៦ ​នៃ​ការបង្កើត សាធារណរដ្ឋ​ប្រជាមានិតប្រជាធិបតេយ្យ​កូរ៉េ។ នេះអាចទុកបានថាជាលើកទី​១ហើយ ដែល​មេដឹកនាំកូរ៉េខាងជើងរូបនេះ និយាយ​ប្រកាសជាផ្លូវការ​ ថាខ្លួនពិតជាមាន​គ្រឿងសព្វាវុធនុយក្លេអ៊ែរ។

ចិន​និងរុស្ស៊ី​ធ្វើ​សមយុទ្ធយោធាជើងទឹក​នៅក្បែរ​​សមុទ្រជប៉ុន

មហាយក្ស​ចិន ​និងមហាអំណាច​​រុស្ស៊ី​ រួម​ពួត​ដៃគ្នា​ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹកនិងជើង​អាកាស

ចិន​និងរុស្ស៊ី​ធ្វើ​សមយុទ្ធយោធាជើងទឹក​នៅក្បែរ​​សមុទ្រជប៉ុន

មហាយក្ស​ចិន ​និងមហាអំណាច​​រុស្ស៊ី​ រួម​ពួត​ដៃគ្នា​ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹកនិងជើង​អាកាស​ នៅ​ក្នុង​ដែនទឹក ​ក្បែរ​នឹង​​សមុទ្រ​ជប៉ុន។ ក្រសួង​​ការ​ពារជាតិ​រុស្ស៊ី ចាត់ទុក​ព្រឹត្តិការណ៍ដ៏សម្បើម​នេះ ជា​មហាសមយុទ្ធដ៏សំខាន់​ប្រចាំឆ្នាំ ហើយ​ចំណែក រដ្ឋអំណាច​ចិន​ បញ្ជាក់ថា ការ​សាកល្បង​ហ្វឹកហាត់​ក្បួនទ័ព​​នេះ បន្ត​ធ្វើ​រហូត​ដល់ថ្ងៃទី១៦កញ្ញា។​ ភាគីក្រុងតូក្យូ​ ក្រៅពី​ថ្លែងក្តីបារម្ភ​និង​មិនសប្បាយ​ចិត្ត​ ជប៉ុន​បាន​តាម​ដាន​សកម្មភាព​ចល័ត​ទ័ព របស់​នាវា​ចម្បាំង​​ចិន ​​យ៉ាង​កៀកកិត​។ ​

អ្នកស្រាវជ្រាវថា ឧស្ម័នម៉េតាន​កើនឡើងខ្លាំង​ក្នុងបរិយាកាស បើទោះជាមានការសន្យា​កាត់​បន្ថយ

ឧស្ម័នម៉េតាន គឺជាអ្នករួមចំណែកដ៏សំខាន់ដែរ ទន្ទឹមនឹងឧស្ម័នកាបូនិក ក្នុងការធ្វើ​ឲ្យ​​សីតុណ្

អ្នកស្រាវជ្រាវថា ឧស្ម័នម៉េតាន​កើនឡើងខ្លាំង​ក្នុងបរិយាកាស បើទោះជាមានការសន្យា​កាត់​បន្ថយ

ឧស្ម័នម៉េតាន គឺជាអ្នករួមចំណែកដ៏សំខាន់ដែរ ទន្ទឹមនឹងឧស្ម័នកាបូនិក ក្នុងការធ្វើ​ឲ្យ​​សីតុណ្ហភាពផែនដីយើង ​ឡើងកំដៅ។ បើទោះបីជាមានការសន្យា​ពីបណ្តា​ប្រទេសនានា ថា​ប្រឹងប្រែងកាត់បន្ថយ​ការបញ្ចេញឧស្ម័ន​ម៉េតាន តែគេក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ​ បាន​សង្កេតឃើញថា ឧស្ម័ន​ប្រភេទនេះ​នៅតែមានកម្រិត​ច្រើន​ក្នុងបរិយាកាស​ ហើយ​បានកើនឡើងយ៉ាងលឿនរហ័ស។

សង្រ្គាមអ៊ុយក្រែនធ្វើឲ្យប្រទេសជាច្រើនជ្រួលជ្រើមចង់ប្រើ​គ្រាប់បែកចង្កោម

គ្រាប់បែកចង្កោមនៅបន្ត​សម្លាប់មនុស្ស ហើយអ្នកដែលរងគ្រោះថ្នាក់ដល់អាយុជីវិត​ច្រើនជាងគេ គឺ ប្

សង្រ្គាមអ៊ុយក្រែនធ្វើឲ្យប្រទេសជាច្រើនជ្រួលជ្រើមចង់ប្រើ​គ្រាប់បែកចង្កោម

គ្រាប់បែកចង្កោមនៅបន្ត​សម្លាប់មនុស្ស ហើយអ្នកដែលរងគ្រោះថ្នាក់ដល់អាយុជីវិត​ច្រើនជាងគេ គឺ ប្រជាជនស៊ីវិល កុមារ។ យោងតា​មរបាយការណ៍​របស់​អង្គការសម្ព័ន្ធគ្រាប់បែកចង្កោម ចេញផ្សាយ​កាលពី​ថ្ងៃចន្ទទី ៩ កញ្ញា ពាក់កណ្តាល​នៃ​ជនរងគ្រោះ​ស្លាប់ និង​របួស​ដោយសារ​គ្រាប់បែកចង្កោម​នៅក្នុងពិភពលោក គឺជាប្រជាជន​អ៊ុយក្រែន។ ប្រជាជន​ស៊ីវិល​អ៊ុយក្រែន​រងគ្រោះ​ដោយសារ​គ្រាប់បែក​ចង្កោម​ដែល​ភាគីជម្លោះទាំងពីរ ទាំង​អ៊ុយក្រែន និង​រុស្ស៊ី​បាន​ប្រើ​ស្មើដៃគ្នា នៅក្នុង​សង្រ្គាម​អ៊ុយក្រែន។ នៅក្នុង​ក្រសែភ្នែក​របស់អង្គការការពារ​សិទ្ធិមនុស្ស ​ការប្រើប្រាស់​គ្រាប់បែក​ចង្កោម​នៅ​ក្នុង​សង្រ្គាមអ៊ុយក្រែន​ ដោយ​គ្មាន​ខ្លាចរអែង ពីគ្រោះថ្នាក់​សម្លាប់ប្រជាជន​ស៊ីវិល​ អាច​ជាចរន្ត​​ជំរុញ​ឲ្យ​សន្ធិសញ្ញា​ហាមឃាត់​គ្រាប់បែកចង្កោម​របស់អង្គការ​សហប្រជាជាតិកាន់តែ​ចុះខ្សោយ។

អ្នក​វិភាគ​ថា​បុណ្យ​អុំទូក​នឹង​ជួយ​បន្ធូរ​អារម្មណ៍​តានតឹង​ពលរដ្ឋ ​និង​ជួយ​ឲ្យមាន​ចរន្ត​ទឹកប្រាក់

រដ្ឋាភិបាល​កម្ពុជា ​តាមរយៈ​គណៈកម្មការជាតិ​រៀបចំ​បុណ្យជាតិ​-អន្តរជាតិ​ បាន​ប្រកាសពីការ​រៀ

អ្នក​វិភាគ​ថា​បុណ្យ​អុំទូក​នឹង​ជួយ​បន្ធូរ​អារម្មណ៍​តានតឹង​ពលរដ្ឋ ​និង​ជួយ​ឲ្យមាន​ចរន្ត​ទឹកប្រាក់

រដ្ឋាភិបាល​កម្ពុជា ​តាមរយៈ​គណៈកម្មការជាតិ​រៀបចំ​បុណ្យជាតិ​-អន្តរជាតិ​ បាន​ប្រកាសពីការ​រៀបចំ​ព្រះរាជពិធី​បុណ្យអុំទូក​ បណ្តែត​ប្រទីប ​និង​សំពះព្រះខែ ​អកអំបុក​នៅអំឡុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​នេះ។​ ការប្រកាស​ពីការ​រៀបចំ​ពិធីបុណ្យ​មួយនេះ​ក្នុងឆ្នាំនេះ​ត្រូវបាន​អ្នក​វិភាគ​មើលឃើញថា ​គឺជា​យន្តការ​មួយ​ជួយ​បន្ធូ​បន្ថយ​អារម្មណ៍​តានតឹង​របស់​ពលរដ្ឋ ​និង​ជួយឲ្យ​មាន​ចរន្ត​សាច់ប្រាក់​នៅក្នុង​ចំណោម​មហាជន​។

កម្ពុជា-ចិនបន្តផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការឧក្រិដ្ឋកម្មឆ្លងដែន និងពង្រឹងការអនុវត្តច្បាប់

នៅក្រោយដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោកស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កម្ពុជា និងចិ

កម្ពុជា-ចិនបន្តផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការឧក្រិដ្ឋកម្មឆ្លងដែន និងពង្រឹងការអនុវត្តច្បាប់

នៅក្រោយដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោកស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កម្ពុជា និងចិននឹងផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសន្តិសុខពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន ការស្វែងរក និងចាប់បញ្ចូនជនល្មើសត្រឡប់ទៅប្រទេសដើមវិញ រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃកម្ពុជាចុះថ្ងៃទី៩ កញ្ញា និងថា កិច្ចសហប្រតិបត្តិការសន្តិសុខពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែនរវាងកម្ពុជា និងចិននេះ គឺបន្តពីកិច្ចសហប្រតិបត្តិការដែលភាគីទាំង២ មានស្រាប់កាលពីឆ្នាំ២០១៩ ដោយផ្ដោតការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តក្នុងកិច្ចសហការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

វៀតណាមរងគ្រោះធ្ងន់ធ្ងរ​ដោយសារព្យុះសង្ឃរាYagi ដែលបា​នសម្លាប់មនុស្ស ៦៣នាក់ និងបាត់ខ្លួន៤០នាក់

ពីរថ្ងៃ​ក្រោយ​បោកបក់​ដោយ​ព្យុះកំណាច​Yagi​ វៀតណាម​បូកសរុប​ការខូចខាតដ៏ធ្ងន់ធ្ងរ​ ដោយសារ​គ្រោ

វៀតណាមរងគ្រោះធ្ងន់ធ្ងរ​ដោយសារព្យុះសង្ឃរាYagi ដែលបា​នសម្លាប់មនុស្ស ៦៣នាក់ និងបាត់ខ្លួន៤០នាក់

ពីរថ្ងៃ​ក្រោយ​បោកបក់​ដោយ​ព្យុះកំណាច​Yagi​ វៀតណាម​បូកសរុប​ការខូចខាតដ៏ធ្ងន់ធ្ងរ​ ដោយសារ​គ្រោះមហន្តរាយធម្មជាតិលើកនេះ។ បើតាមតុល្យការ​របស់​​អាជ្ញាធរ​វៀតណាម គិតត្រឹមថ្ងៃ​អង្គារ​ទី ១០​កញ្ញានេះ ព្យុះសង្ឃរា បាន​បណ្តាល​ឲ្យ​មនុស្ស​៦៣នាក់ ស្លាប់ និង​បាត់ខ្លួនជាង៤០នាក់។ របាយការណ៍ របស់​ស្ថាប័ន​ទទួលបន្ទុក​គ្រោះមហន្តរាយ​​វៀតណាម​បង្ហាញដែរថា មនុស្ស​ជិត ៨០០នាក់​រងរបួស ចំណែក ផ្ទះសម្បែងរាប់ម៉ឺនខ្នង រោងចក្រ និង​ទីកន្លែង​ទេសចរណ៍​ល្បីៗ​នៅភាគខាងជើង​វៀតណាមត្រូវ​បាន​បំផ្លាញ ដោយសារ​ខ្យល់ព្យុះសង្ឃរា Yagi កាលពីថ្ងៃ​សៅរ៍ទី ៧ កញ្ញា។

លោក ហ៊ុន ម៉ាណែត អះអាងពីការយកចិត្តទុកដាក់លើវិស័យកសិកម្ម

លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានថ្លែងនៅថ្ងៃអង្គារ ទី១០ កញ្ញានេះថា រដ្ឋាភិបាលបានដាក់ចេញគោល

លោក ហ៊ុន ម៉ាណែត អះអាងពីការយកចិត្តទុកដាក់លើវិស័យកសិកម្ម

លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានថ្លែងនៅថ្ងៃអង្គារ ទី១០ កញ្ញានេះថា រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជួយវិស័យកសិកម្មដោយដាក់ពង្រាយមន្ត្រីកសិកម្ម កាត់បន្ថយតម្លៃដើមក្នុងការផលិត និងជួយបង្កើនប្រាក់ចំណេញដល់អ្នកធ្វើកសិកម្ម។ ការអះអាងរបស់លោក ហ៊ុន ម៉ាណែតដូច្នោះធ្វើឡើងនៅក្នុងពិធីបិទវេទិកាស្រូវអង្ករលើកទី៧ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

អ.​ស.ប.បកអាក្រាត​អ៊ីស្រាអែល​ជាថ្មី​ចំពោះ​ទារុណកម្មផ្លូវភេទ​លើអ្នក​ទោស​ប៉ាឡេស្ទីន

​អង្គការ​សហប្រជាជាតិ បាន​សម្តែង​ក្តីបារម្ភ​ជាថ្មី ចំពោះ​ស្ថានភាព​ពលរដ្ឋ​ប៉ាឡេស្ទីន​ ដែល​

អ.​ស.ប.បកអាក្រាត​អ៊ីស្រាអែល​ជាថ្មី​ចំពោះ​ទារុណកម្មផ្លូវភេទ​លើអ្នក​ទោស​ប៉ាឡេស្ទីន

​អង្គការ​សហប្រជាជាតិ បាន​សម្តែង​ក្តីបារម្ភ​ជាថ្មី ចំពោះ​ស្ថានភាព​ពលរដ្ឋ​ប៉ាឡេស្ទីន​ ដែល​ឋិត​ក្រោម​ការ​ចាប់​ឃុំឃាំង​របស់​កងទ័ព​អ៊ីស្រាអែល។ អង្គការ​សហប្រជាជាតិ ព្រួយបារម្ភ ដ្បិតថា​ មាន​ភស្តុតាង​និង​​សេចក្តីរាយការណ៍​ជាច្រើន​ចង្អុល​បង្ហាញពីអំពើ​ទារុណកម្ម​លើរាងកាយ​ និង​ផ្លូវ​ភេទ​របស់​អ្នក​ជាប់​ឃុំ។ ការ​ធ្វើ​ទារុណកម្មពីសំណាក់​យោធាអ៊ីស្រាអែល ទៅលើ​អ្នក​ជាប់ឃុំ​ប៉ាឡេស្ទីន កើត​មាន​ជាទូទៅ​ ទាំង​ចំពោះ​បុរស ស្ត្រី​ និងកុមារ។ នេះបើតាម​ការ​បញ្ជាក់រ​បស់​ ប្រេសិតពិសេស​​​អង្គការ​សហប្រជាជាតិ ​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ នៅ​បុរី​​ញូវយ៉ក សហរដ្ឋអាមេរិក។​​​ ​

ថៃ៖ ជាង២០ឆ្នាំ​ ក្រុមគ្រួសារស៊ីណាវ៉ាត្រ មិនទៅណាឆ្ងាយ​ពីឆាកនយោបាយថៃ

នៅថៃ រដ្ឋាភិបាលថ្មីរបស់​លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ បានស្បថចូលកាន់អំណាច​ កាលពីថ្ងៃសុក្រទី

ថៃ៖ ជាង២០ឆ្នាំ​ ក្រុមគ្រួសារស៊ីណាវ៉ាត្រ មិនទៅណាឆ្ងាយ​ពីឆាកនយោបាយថៃ

នៅថៃ រដ្ឋាភិបាលថ្មីរបស់​លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ បានស្បថចូលកាន់អំណាច​ កាលពីថ្ងៃសុក្រទី​៦​កញ្ញាកន្លងទៅ​។ លោកស្រី ភែថងថាន គឺជាមនុស្សទី​៣ហើយ នៃវង្សត្រកូល​ស៊ីណាវ៉ាត្រ ដែលដឹកនាំរដ្ឋាភិបាលថៃ។ ប្រមាណជាង​២០ឆ្នាំមកនេះ ក្រុមគ្រួសារត្រកូល​ស៊ីណាវ៉ាត្រ មិនបាន​ទៅណាឆ្ងាយ​ឡើយ​ ពីឆាកនយោបាយ​ថៃ ហើយ​បន្តមានឥទ្ធិពលជានិច្ច ទៅលើជីវិតនយោបាយថៃ​​​ បើទោះបីជាមានព្យុះឧបសគ្គរារាំងយ៉ាងណា។

ក្នុងខែសីហា ឆ្នាំ២០២៤ CDC អនុម័តគម្រោងវិនិយោគសរុបជាង ១,២ ពាន់លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC បានឱ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ២០២៤ នេះ CDC បានអនុម័តគម

ក្នុងខែសីហា ឆ្នាំ២០២៤ CDC អនុម័តគម្រោងវិនិយោគសរុបជាង ១,២ ពាន់លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC បានឱ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ២០២៤ នេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន៥៣ ដែលមានទុនវិនិយោគសុរបប្រមាណជាង ១,២ពាន់លានដុល្លារអាមេរិក ក្នុងនោះ គម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង។

ប៉ារ៉ា​ឡាំពិកក្រុងប៉ារីស ជា​គំរូប្រវត្តិសាស្ត្រ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​ជន​ពិការ

ប៉ារ៉ាឡាំពិក ​ទីក្រុង​ប៉ារីស ឆ្នាំ២០២៤ បាន​បិទបញ្ចប់​ទៅដោយ​ក្តី​អំណរ​រីករាយ​ នៅ​​​ថ្ងៃអាទ

ប៉ារ៉ា​ឡាំពិកក្រុងប៉ារីស ជា​គំរូប្រវត្តិសាស្ត្រ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​ជន​ពិការ

ប៉ារ៉ាឡាំពិក ​ទីក្រុង​ប៉ារីស ឆ្នាំ២០២៤ បាន​បិទបញ្ចប់​ទៅដោយ​ក្តី​អំណរ​រីករាយ​ នៅ​​​ថ្ងៃអាទិត្យ​ ទី​៨កញ្ញា​​ បន្ទាប់ពី​បាន​ប្រព្រឹត្ត​ទៅ ចំនួន ១១ ថ្ងៃ​ជាប់​គ្នាមក។​ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជនពិការ​ពិភពលោក​ នៅប្រទេស​បារាំង​លើកនេះ ត្រូវ​ថ្នាក់ដឹកនាំ​រៀបចំ​កម្មវិធី​និង​បណ្តាញ​សារព័ត៌មានអន្តរជាតិ​ជាច្រើន​ ​វាយ​តម្លៃ​ខ្ពស់​ និង​បាន​ចាត់ទុកថា​ គំរូប្រវត្តិសាស្ត្រដ៏ល្អ​​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​ជន​ពិការ​ នាពេល​អនាគត។

ពលរដ្ឋមួយចំនួននៅជើងភ្នំជីសូរ ប្រកបរបរវាយថ្មភ្នំលក់ ដើម្បីចិញ្ចឹមជីវិត

អ្នកភូមិប្រមាណជា១០គ្រួសារនៅជើងភ្នំជីសូរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នៅតែប្រកបរបរវាយថ្មភ

ពលរដ្ឋមួយចំនួននៅជើងភ្នំជីសូរ ប្រកបរបរវាយថ្មភ្នំលក់ ដើម្បីចិញ្ចឹមជីវិត

អ្នកភូមិប្រមាណជា១០គ្រួសារនៅជើងភ្នំជីសូរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នៅតែប្រកបរបរវាយថ្មភ្នំ ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេ។ ការងារវាយ បំបែកថ្មដោយកម្លាំងបាយ ជាការងារធ្ងន់ ប៉ុន្តែ ផ្តល់ចំណូលស្ទើរតែមិនគ្រប់ សម្រាប់ជីវភាពប្រចាំថ្ងៃ។ ពលរដ្ឋមួយចំនួនបានបោះបង់ចោលមុខរបរនេះដើម្បីទៅប្រកបរបរផ្សេងវិញ។

បស្ចិមលោក​​បញ្ជាក់ភស្តុតា​ង​ពី​​មីស៊ីល​អ៊ីរ៉ង់​បញ្ចូនឲ្យ​​​រុស្ស៊ីប្រើ​​នៅសង្គ្រាមអ៊ុយក្រែន

ជាថ្មីម្តងទៀត សហភាព​អឺរ៉ុបអះអាងថា​​ខ្លួនទទួល​ភស្តុតាង​ច្បាស់លាស់​គួរ​ឲ្យ​ទុកចិត្ត​បាន ដ

បស្ចិមលោក​​បញ្ជាក់ភស្តុតា​ង​ពី​​មីស៊ីល​អ៊ីរ៉ង់​បញ្ចូនឲ្យ​​​រុស្ស៊ីប្រើ​​នៅសង្គ្រាមអ៊ុយក្រែន

ជាថ្មីម្តងទៀត សហភាព​អឺរ៉ុបអះអាងថា​​ខ្លួនទទួល​ភស្តុតាង​ច្បាស់លាស់​គួរ​ឲ្យ​ទុកចិត្ត​បាន ដែល​​បញ្ជាក់ ថា អ៊ីរ៉ង់​​បញ្ជូនមីស៊ីល​គ្រឿង​សព្វាវុធ ឲ្យកង​ទ័ព​រុស្ស៊ី ប្រើប្រាស់​ក្នុង​សង្គ្រាម​ឈ្លាន​ពាន​នៅ​អ៊ុយក្រែន។ ដំណឹង​ដ៏រសើប​នេះ ត្រូវ​អ៊ីរ៉ង់​​​បដិសេធយ៉ាង​ដាច់​អហង្ការ តែផ្ទុយ​ទៅវិញ រដ្ឋបាល​ទីក្រុង​ម៉ូស្កូ​ មិន​បាន​ទាត់​ចោល​ ហើយ​ក៏​មិន​បញ្ជាក់​អ្វីនោះដែរ។

«​កម្ពុជា-​ចិន​ក្នុង​ស៊ុមរូប​តែមួយ»​ជាពិព័រណ៌​រូបថត​ដែល​រំពឹង​អាច​ទាក់ទាញ​ទេសចរ​ចិន​បាន​ច្រើន

ចាប់ពីថ្ងៃ​ទី០៨​ ដល់ថ្ងៃទី​១៤ ខែកញ្ញា​ ឆ្នាំ២០២៤ ប្រទេស​កម្ពុជា ​និង​ចិន​បានរួមគ្នា​តាំងព

«​កម្ពុជា-​ចិន​ក្នុង​ស៊ុមរូប​តែមួយ»​ជាពិព័រណ៌​រូបថត​ដែល​រំពឹង​អាច​ទាក់ទាញ​ទេសចរ​ចិន​បាន​ច្រើន

ចាប់ពីថ្ងៃ​ទី០៨​ ដល់ថ្ងៃទី​១៤ ខែកញ្ញា​ ឆ្នាំ២០២៤ ប្រទេស​កម្ពុជា ​និង​ចិន​បានរួមគ្នា​តាំងពិព័រណ៌​រូបថត​ស្តីពី ​«សម្រស់​ប្រទេសកម្ពុជា​ និង​សម្រស់​ប្រទេស​ចិន»​ ក្រោមប្រធានបទ​ «កម្ពុជា-ចិន​ក្នុងស៊ុមរូប​តែមួយ»​។ ពិធី​តាំងពិព័រណ៌​ដែលមាន​ការចូលរួមពី​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​កម្ពុជា ​លោក សុខ សូកេន ​និងឯកអគ្គរដ្ឋទូត​ចិន​ប្រចាំកម្ពុជា​លោក វ៉ាង វេនប៊ីន ​នៅក្នុង​ខេត្តសៀមរាប​ធ្វើឡើង​ដើម្បី​អបអរខួប ​៦៦ឆ្នាំ ​នៃទំនាក់ទំនង​ការទូត​រវាងប្រទេស​កម្ពុជា និង​ចិន ​ហើយក៏ជា​ការអបអរ​នៃឆ្នាំ​ផ្លាស់ប្តូរ​ប្រជាជន ​និង​ប្រជាជនរវាង​ចិន និង​កម្ពុជា​។

ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបញ្ចេញមតិក្នុងហ្វេសប៊ុកលោកហ៊ុន សែនថាវៀតណាមគ្រប់គ្រងដីខ្មែរ

ស្ត្រីវ័យចំណាស់ម្នាក់ដែលបានបញ្ចេញមតិក្នុងទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា

ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបញ្ចេញមតិក្នុងហ្វេសប៊ុកលោកហ៊ុន សែនថាវៀតណាមគ្រប់គ្រងដីខ្មែរ

ស្ត្រីវ័យចំណាស់ម្នាក់ដែលបានបញ្ចេញមតិក្នុងទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាថាវៀតណាមបានគ្រប់គ្រងដីខ្មែរត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី៨ កញ្ញាពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ចំណាត់ការផ្លូវច្បាប់នេះធ្វើឡើងភ្លាមៗក្រោមការបង្គាប់បញ្ជារបស់លោកហ៊ុន សែន។ ទន្ទឹមនឹងការចាប់ខ្លួនសំឡេងរិះគន់នេះ លោកហ៊ុន សែនក៏បានឆ្លៀតប្រាប់ឱ្យសង្គមស៊ីវិល និងបណ្តាប្រទេសលោកខាងលិចត្រូវពិនិត្យសំណុំរឿងនេះឱ្យច្បាស់ មុននឹងប្រតិកម្ម ប្រសិនបើពួកគេមិនចង់ធ្វើជាសត្រូវជាមួយច្បាប់កម្ពុជាទេនោះ។

តើគួរមានយន្តការអ្វីខ្លះដើម្បីធានាយុត្តិធម៌ដល់ជនរងគ្រោះនៅក្រោយចាប់ខ្លួនជនឆបោក?

បើ​ទោះបី​ជា​ជន​ឆបោក​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ក៏​ដោយ​ ក៏​ជន​រង​គ្រ

តើគួរមានយន្តការអ្វីខ្លះដើម្បីធានាយុត្តិធម៌ដល់ជនរងគ្រោះនៅក្រោយចាប់ខ្លួនជនឆបោក?

បើ​ទោះបី​ជា​ជន​ឆបោក​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ក៏​ដោយ​ ក៏​ជន​រង​គ្រោះហាក់​នៅ​ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ ពិសេស​មិន​ទាន់​ទទួល​បាន​វិញ​នូវ​ប្រាក់​ដែល​ពួក​គេ​បាន​ដាក់​វិនិ​យោគ​។​ ជាក់ស្តែង​ នៅក្នុង​សំណុំ​រឿង​អតីត​ឧកញ៉ា ឡេង ចាន់ណា មាន​ពលរដ្ឋ​ជាង ៥០០០​គ្រួសារបាន​ដាក់​ពាក្យ​ប្តឹង​ក្រុម​ហ៊ុន​ប៊្រីលាន​ស៊ីធី ​ពី​បទ​ឆបោក​ទឹក​ប្រាក់​វិនិយោគ​ទាំង​ដើម ​ទាំង​ការ​ជាង​ ៣០០លាន​ដុល្លារ​។ ​ចំណែក​សំណុំ​រឿង​អតីត​ឧកញ៉ា ជា សារ៉ន វិញ​ត្រូវ​បាន​ពលរដ្ឋ​ប្តឹង​ពី​បទ​ឆបោក​ក្នុង​គម្រោង​អភិវឌ្ឍន៍​ដីឡូតិ៍ជិត​ ៤០​លាន​ដុល្លារ​។​ តើ​គួរ​មាន​យន្តការ​អ្វីខ្លះ​ដើម្បី​ធានា​យុត្តិធម៌​ដល់​ជន​រង​គ្រោះនៅ​ក្រោយ​ចាប់​ខ្លួន​ជន​ឆបោក​ទាំង​នេះ​?​

យុវជនស្ម័គ្រចិត្តកម្ពុជា៧រូបមានឱកាសឃើញ ជួបកីឡាករអន្តរជាតិនៅប៉ារ៉ាអូឡាំពិក

នៅក្នុងចំណោមអ្នកស្ម័គ្រចិត្តអន្តរជាតិជាង៤ម៉ឺន៥ពាន់នាក់ ដែលធ្វើការយ៉ាងសកម្មនៅក្នុងការប្រ

យុវជនស្ម័គ្រចិត្តកម្ពុជា៧រូបមានឱកាសឃើញ ជួបកីឡាករអន្តរជាតិនៅប៉ារ៉ាអូឡាំពិក

នៅក្នុងចំណោមអ្នកស្ម័គ្រចិត្តអន្តរជាតិជាង៤ម៉ឺន៥ពាន់នាក់ ដែលធ្វើការយ៉ាងសកម្មនៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីស មានយុវជនស្ម័គ្រចិត្តកម្ពុជាប្រុសស្រី ៧រូប។ មានប្រភពចេញពីអង្គការ សមាគមក្នុងប្រទេសកម្ពុជា យុវជនស្ម័គ្រចិត្តខ្មែរវ័យក្មេងទទួលបេសកកម្មបម្រើការនៅភូមិអូឡាំពិក។ នៅទីនោះ ពួកគេត្រូវបានបែងចែកគ្នាជាច្រើនក្រុម ដើម្បីផ្តល់សេវា ជំនួយដល់គណៈប្រតិភូកីឡាមកពីបណ្តាប្រទេសផ្សេងគ្នា ដែលនៅក្នុងនោះមានផងដែរ គណៈប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា។

អ៊ីស្រាអែលបិទច្រកព្រំដែនជាមួយហ្សកដានី​ ក្រោយខ្មាន់កាំភ្លើងបាញ់សម្លាប់​សន្តិសុខ​អ៊ីស្រាអែល​៣នាក់

នៅដើមបូព៌ា បញ្ហា​អសន្តិសុខ​បាន​រាលដាលទៅដល់​ព្រំដែន​អ៊ីស្រាអែលជាមួយ​ហ្សកដានី។ នៅថ្ងៃ​អាទ

អ៊ីស្រាអែលបិទច្រកព្រំដែនជាមួយហ្សកដានី​ ក្រោយខ្មាន់កាំភ្លើងបាញ់សម្លាប់​សន្តិសុខ​អ៊ីស្រាអែល​៣នាក់

នៅដើមបូព៌ា បញ្ហា​អសន្តិសុខ​បាន​រាលដាលទៅដល់​ព្រំដែន​អ៊ីស្រាអែលជាមួយ​ហ្សកដានី។ នៅថ្ងៃ​អាទិត្យ ខ្មាន់កាំភ្លើងដែលជាអ្នកបើកឡានកាំម៉្ញុង​ម្នាក់​បាន​លើកកាំភ្លើង​បាញ់សម្លាប់​ឆ្មាំសន្តិសុខ​អ៊ីស្រាអែល​ ៣នាក់នៅ​ច្រកទ្វារ​ព្រំដែនហ្សកដានី​ជាមួយ​តំបន់​ស៊ីហ្សកដានី​របស់ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែលចូលគ្រប់គ្រង​ដោយខុសច្បាប់តាំងពី​ឆ្នាំ ១៩៦៧។ នៅក្រោយ​ហេតុការណ៍​បាញ់សម្លាប់បុគ្គលិក​ជនជាតិរបស់ខ្លួន អ៊ីស្រាអែល​ប្រកាស​បិទគ្រប់ច្រកទ្វារព្រំដែនជាមួយហ្សកដានី។ ហ្សកដានីដែលជា​សម្ព័ន្ធមិត្ត​របស់អាមេរិក និងមានទំនាក់ទំនងល្អជាមួយ​អ៊ីស្រាអែល​បាន​សន្យា​បើកការស៊ើបអង្កេត។

អេស្ប៉ាញផ្តល់សិទ្ធិជ្រកកោននយោបាយ ដល់លោក Edmundo Gonzalez Urrutia មេបក្សប្រឆាំង​វ៉េណេស៊ុយអេឡា

លោក​ Edmundo Gonzalez Urrutia មេបក្សប្រឆាំងវ៉េណេស៊ុយអេឡា ត្រូវបានរដ្ឋាភិបាលអេស្ប៉ាញ​ផ្តល់សិទ្ធិជ្រកកោននយ

អេស្ប៉ាញផ្តល់សិទ្ធិជ្រកកោននយោបាយ ដល់លោក Edmundo Gonzalez Urrutia មេបក្សប្រឆាំង​វ៉េណេស៊ុយអេឡា

លោក​ Edmundo Gonzalez Urrutia មេបក្សប្រឆាំងវ៉េណេស៊ុយអេឡា ត្រូវបានរដ្ឋាភិបាលអេស្ប៉ាញ​ផ្តល់សិទ្ធិជ្រកកោននយោបាយ បន្ទាប់ពីលោក​​បានធ្វើទៅដល់​អេស្ប៉ាញ កាលពីថ្ងៃអាទិត្យទី​៨កញ្ញា។ លោក Edmundo គឺជាបេក្ខជនប្រធានាធិបតី ប្រជែងនឹង​លោក ​នីកូឡា ម៉ាឌូរ៉ូ កាលពីពេលបោះឆ្នោតចុងខែកក្កដា។ ដោយ​តវ៉ាបដិសេធមិនទទួលលទ្ធផល​បោះឆ្នោត មេបក្សប្រឆាំងរូបនេះ ត្រូវបាន​រដ្ឋអាជ្ញា​វ៉េណេស៊ុយអេឡា ចេញដីកាតាមចាប់ខ្លួន ពីបទ​ធ្វើវទ្ធង្សនា បង្កអស្ថិរភាពសង្គម​ជាតិ​។

មូលនិធិជនពិការស្នើឱ្យអាជ្ញាធរអនុវត្តច្បាប់ចំពោះជនបន្លំឈ្មោះមូលនិធិ រៃអង្គាសថវិកាតាមភ្លើងស្ដុប

មូលនិធិជនពិការ កាលពីពេលថ្មីៗកន្លងទៅនេះ បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្ដរាគម និងចាត

មូលនិធិជនពិការស្នើឱ្យអាជ្ញាធរអនុវត្តច្បាប់ចំពោះជនបន្លំឈ្មោះមូលនិធិ រៃអង្គាសថវិកាតាមភ្លើងស្ដុប

មូលនិធិជនពិការ កាលពីពេលថ្មីៗកន្លងទៅនេះ បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្ដរាគម និងចាត់វិធានការផ្លូវច្បាប់ ទៅលើក្រុមណាមួយដែលបន្លំប្រើឈ្មោះ “មូលនិធិជនពិការ” ដើម្បីរៃអង្គាសថវិកានៅតាមស្ដុប ឬផ្លូវចរាចរណ៍សាធារណៈ។ មូលនិធិជនពិការរកឃើញថា មានបុគ្គលឯកជនមួយចំនួនបានប្រើប្រាស់ឈ្មោះមូលនិធិ ទៅបន្លំរៃអង្គាសលុយ នៅតាមទីសាធារណៈដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ខណៈមូលនិធិគ្មានកម្មវិធីដើរចល័តរៃអង្គាសនោះទេ។

កូដករណាហ្គាវើលដ៍សង្ឃឹមថា ការដោះលែងកញ្ញា ឈឹម ស៊ីថរ នឹងអាចជួយបិទបញ្ចប់វិវាទការងារ

កូដករណាហ្គាវើលដ៍រំពឹងថា ភាគីថៅកែក្រុមហ៊ុននឹងដោះស្រាយ បិទបញ្ចប់វិវាទការងារដែលបានអូសបន្លា

កូដករណាហ្គាវើលដ៍សង្ឃឹមថា ការដោះលែងកញ្ញា ឈឹម ស៊ីថរ នឹងអាចជួយបិទបញ្ចប់វិវាទការងារ

កូដករណាហ្គាវើលដ៍រំពឹងថា ភាគីថៅកែក្រុមហ៊ុននឹងដោះស្រាយ បិទបញ្ចប់វិវាទការងារដែលបានអូសបន្លាយ ជិត១ពាន់ថ្ងៃមកនេះ។ ក្រុមកូដករចាប់មានក្តីសង្ឃឹមឡើងវិញ ខណៈពេលដែលតុលាការត្រៀមដោះលែងមេដឹកនាំសហជីពណាហ្គាវើលដ៍ កញ្ញាឈឹម ស៊ីថរចេញពីពន្ធនាគារ នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៤។

ជនសង្ស័យ៥រូបបានបញ្ជូនខ្លួនទៅកាន់ប្រទេសចិនវិញ ក្រោយធ្វើឧក្រិដ្ឋកម្មលាងលុយកង្វក់នៅកម្ពុជា

នៅចុងសប្តាហ៍នេះ ក្រសួងសន្តិសុខសាធារណៈរបស់ចិនបានប្រកាសថា ក្រុមការងារ «Fox Hunt» ប្រែក្រៅផ្លូ

ជនសង្ស័យ៥រូបបានបញ្ជូនខ្លួនទៅកាន់ប្រទេសចិនវិញ ក្រោយធ្វើឧក្រិដ្ឋកម្មលាងលុយកង្វក់នៅកម្ពុជា

នៅចុងសប្តាហ៍នេះ ក្រសួងសន្តិសុខសាធារណៈរបស់ចិនបានប្រកាសថា ក្រុមការងារ «Fox Hunt» ប្រែក្រៅផ្លូវការថា ក្រុមប្រមាញ់សត្វកញ្ច្រូង បាននាំខ្លួនជនសង្ស័យជនជាតិចិនចំនួន ៥នាក់ត្រឡប់ទៅកាន់ប្រទេសចិនវិញ បន្ទាប់ពីរកឃើញថា ពួកគេបានប្រព្រឹត្តឧក្រិដ្ឋកម្មលាងលុយកង្វក់ក្នុងប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន China daily កាលពីថ្ងៃសុក្រទី ៦ខែកញ្ញា។

តើលោកខាងលិចគិតយ៉ាងណា ពីជំនួយនាវាចម្បាំង២គ្រឿងដែលចិនផ្តល់មកឱ្យកម្ពុជា?

បើគ្មានអ្វីប្រែប្រួល ចិននឹងផ្តល់ជំនួយនាវាចម្បាំងចំនួន២គ្រឿងមកឱ្យកម្ពុជា នៅឆ្នាំក្រោយ ឆ្ន

តើលោកខាងលិចគិតយ៉ាងណា ពីជំនួយនាវាចម្បាំង២គ្រឿងដែលចិនផ្តល់មកឱ្យកម្ពុជា?

បើគ្មានអ្វីប្រែប្រួល ចិននឹងផ្តល់ជំនួយនាវាចម្បាំងចំនួន២គ្រឿងមកឱ្យកម្ពុជា នៅឆ្នាំក្រោយ ឆ្នាំ២០២៥។ បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ជំនួយរបស់ចិនធ្វើឡើងតាមការស្នើសុំរបស់កម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងសន្តិសុខកម្ពុជា។ ការផ្តល់ជំនួយនាវារបស់ចិន បាននាំឲ្យប្រទេសលោកខាងលិចកាន់តែបារម្ភអំពីឥទ្ធិពលរបស់ចិនលើវិស័យការពារជាតិកម្ពុជាបន្ថែមទៀត និងជាពិសេសវត្តមានកងទ័ពចិននៅកម្ពុជា។ ក៏ប៉ុន្តែអ្នកជំនាញខ្លះយល់ថា នេះគឺជាទំនាក់ទំនងដ៏ប្រសើររវាងកម្ពុជា-ចិន ក្នុងការអភិវឌ្ឍវិស័យការពារជាតិ។

បេសកកម្ម​ស៊ើបអង្កេតលើ​ឧក្រិដ្ឋ​កម្ម​​ក្រុមជីហាត​​អង្គការរដ្ឋឥស្លាម ចាកចេញពី​អ៊ីរ៉ាក់ដោយ​ក្តីសោកស្តាយ

ក្រុម​ការងារ​អង្គការសហប្រជាជាតិ Unitad ដែល​មានបេសកកម្ម​ស៊ើបអង្កេត​ ស្តីពី​ឧក្រិដ្ឋកម្ម​​បង្ក

បេសកកម្ម​ស៊ើបអង្កេតលើ​ឧក្រិដ្ឋ​កម្ម​​ក្រុមជីហាត​​អង្គការរដ្ឋឥស្លាម ចាកចេញពី​អ៊ីរ៉ាក់ដោយ​ក្តីសោកស្តាយ

ក្រុម​ការងារ​អង្គការសហប្រជាជាតិ Unitad ដែល​មានបេសកកម្ម​ស៊ើបអង្កេត​ ស្តីពី​ឧក្រិដ្ឋកម្ម​​បង្កឡើងដោយក្រុមជីហាតអង្គការរដ្ឋឥស្លាម បាន​ចាក​ចេញពី​ប្រទេសអ៊ីរ៉ាក់ហើយ ទៅតាមការស្នើសុំ​របស់ភាគីរដ្ឋាភិបាលអ៊ីរ៉ាក់។ លោកស្រី Ana Peyro Llopis ប្រធានបេសកកម្មនេះ បាន​លើកឡើងថា ៧ឆ្នាំមកនេះ​ ក្រុមការងារបានប្រមូលភស្តុតាង និង​បាន​ចងក្រងឯកសារសក្ខីកម្ម​ជាច្រើន​ ស្តីអំពីអំពើឧក្រិដ្ឋដ៏ឃោរឃៅ ក្នុងពេល​ដែល​ ​ក្រុមជីហាតអង្គការ​រដ្ឋឥស្លាម​គ្រប់គ្រងដែន​ដីអ៊ីរ៉ាក់​។ តែទន្ទឹមនឹងនេះ លោកស្រីបានសម្តែងក្តីសោកស្តាយដែរ ដែល​មាន​ការ​យល់ច្រឡំ មិនយល់គ្នា ​រវាងក្រុម​ការងារ​ និងភាគីអ៊ីរ៉ាក់។

អាជ្ញាធរប្រាប់ពលរដ្ឋកុំឲ្យភ័យខ្លាច ខណៈមានការហោះហើរសាកល្បងនៅព្រលានយន្តហោះថ្មី

អាជ្ញាធរ​ខេត្ត​តាកែវ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ នៅ​ថ្ងៃ​ទី​៧ ​ខែ​កញ្ញា ឆ្នាំ​២០២៤ ដោយ

អាជ្ញាធរប្រាប់ពលរដ្ឋកុំឲ្យភ័យខ្លាច ខណៈមានការហោះហើរសាកល្បងនៅព្រលានយន្តហោះថ្មី

អាជ្ញាធរ​ខេត្ត​តាកែវ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ នៅ​ថ្ងៃ​ទី​៧ ​ខែ​កញ្ញា ឆ្នាំ​២០២៤ ដោយ​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យមាន​ការ​ភ័យ​ខ្លាច ​ខណៈ​ដែល​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​តេជោនៅ​ក្រុង​តា​ខ្មៅ ​ដែល​ជាប់​នឹង​ភូមិ​សាស្ត្រ​ខេត្ត​តាកែវ​ដែរ​នោះ ចាប់​ផ្តើម​ធ្វើ​ការ​ហោះហើរ​សាក​ល្បង​រយៈ​ពេល​៥​ថ្ងៃ ដើម្បីត្រៀម​បើក​ប្រតិ​បត្តិ​ការហោះហើរ​ពេញ​លេញ នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២៥។

Get more results via ClueGoal