Cambodia



ភូមា៖ អស់មេដឹកនាំ តើគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ​ កំពុងរលត់ដូចភ្លើងទៀនឬ?

ជាង៣ឆ្នាំ​ បន្ទាប់ពីក្រុមយោធាភូមាបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាល​របស់​លោកស្រី​អ៊ុ

អង្គការជប៉ុនប្រឆាំង​គ្រាប់បែកបរមាណូ ទទួលរង្វាន់ជ័យលាភី​ណូបែលសន្តិភាព

​ថ្ងៃសុក្រ ទី១១តុលា  ពានរង្វាន់ណូបែលសន្តិភាពពិភពលោក​ ត្រូវ​ប្រគល់ជូនអង្គការជប៉ុន នីហុង ហ៊ី

អង្គការជប៉ុនប្រឆាំង​គ្រាប់បែកបរមាណូ ទទួលរង្វាន់ជ័យលាភី​ណូបែលសន្តិភាព

​ថ្ងៃសុក្រ ទី១១តុលា  ពានរង្វាន់ណូបែលសន្តិភាពពិភពលោក​ ត្រូវ​ប្រគល់ជូនអង្គការជប៉ុន នីហុង ហ៊ីដាំងគ្យោ ដែលជាក្រុមអ្នកប្រឆាំងនឹងគ្រាប់បែកបរមាណូ។ សមាជិក​អង្គការ នីហុង ហ៊ីដាំងគ្យោ ភាគច្រើន សុទ្ធសឹងជាជនរងគ្រោះ​និង​ជា​អ្នករស់រានមានជីវិតពីការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋ​អាមេរិក លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី កាលពីឆ្នាំ ១៩៤៥។

ចិនផ្តល់ជំនួយឥតសំណងចំនួន ៣០០លានយ័នឲ្យកម្ពុជាដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាលក្រុងប៉េកាំងផ្តល់ជំនួយឥតសំណងចំនួន ៣០០ លានយ័ន ឬស្មើប្រមាណ ៤២ លានដុល្លារអាមេរិកឲ្

ចិនផ្តល់ជំនួយឥតសំណងចំនួន ៣០០លានយ័នឲ្យកម្ពុជាដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាលក្រុងប៉េកាំងផ្តល់ជំនួយឥតសំណងចំនួន ៣០០ លានយ័ន ឬស្មើប្រមាណ ៤២ លានដុល្លារអាមេរិកឲ្យកម្ពុជាដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេស។ ការប្រកាសផ្តល់ជំនួយនេះត្រូវបានភាគីចិនបញ្ជាក់នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសនៃការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

អន្តរជាតិ​​​ថ្កោលទោសអ៊ីស្រាអែល ក្រោយ​វាយប្រហារ​​លើប៉ុស្តិ៍​ប្រចាំការ​ទ័ព​មួកខៀវ​នៅលីបង់

នៅលីបង់ ទាហាន​មួក​ខៀវ ២ នាក់ ​របស់​អង្គការ​សហប្រជាជាតិ បាន​រងរបួស​ ព្រោះតែ​គ្រាប់ប្លោង​អ៊ី

អន្តរជាតិ​​​ថ្កោលទោសអ៊ីស្រាអែល ក្រោយ​វាយប្រហារ​​លើប៉ុស្តិ៍​ប្រចាំការ​ទ័ព​មួកខៀវ​នៅលីបង់

នៅលីបង់ ទាហាន​មួក​ខៀវ ២ នាក់ ​របស់​អង្គការ​សហប្រជាជាតិ បាន​រងរបួស​ ព្រោះតែ​គ្រាប់ប្លោង​អ៊ីស្រាអែល​​។​ ទាហាន​ទាំង​ ២ នាក់នោះ ជាជនជាតិ​ឥណ្ឌូណេស៊ី។ បន្ទាប់​ពី​វាយប្រហារ​លើ​ប៉ុស្តិ៍​ប្រចាំការ​ឥណ្ឌូណេស៊ីពីម្សិលមិញ​ ថ្ងៃនេះ ប៉ុស្តិ៍ប្រចាំការ​របស់​ទាហាន​មួកខៀវ​​ស្រីលង្ការ​ ក៏​ត្រូវ​ឋិត​ក្នុង​ផ្ទាំង​ស៊ីប​របស់អ៊ីស្រាអែល​ដែរ។ ​ នេះបើតាម​ការ​បញ្ជាក់​របស់​ក្រសួងការ​បរទេស​លីបង់។  

អ្នកជំនាញថា រដ្ឋត្រូវហ៊ានអារកាត់ចំពោះឈ្មួញធំៗ បើចង់ទប់ស្កាត់ការប្រើគ្រឿងស្រវឹង

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាក់ព័ន្ធចំនួន៣ បានដាក់ចេញគោលការណ៍ «ឆន្ទៈល្អ» ដើម្បីគ្រប់គ្

អ្នកជំនាញថា រដ្ឋត្រូវហ៊ានអារកាត់ចំពោះឈ្មួញធំៗ បើចង់ទប់ស្កាត់ការប្រើគ្រឿងស្រវឹង

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាក់ព័ន្ធចំនួន៣ បានដាក់ចេញគោលការណ៍ «ឆន្ទៈល្អ» ដើម្បីគ្រប់គ្រងការផ្សព្វផ្សាយគ្រឿងស្រវឹងឲ្យមានសណ្តាប់ធ្នាប់។ សម្រាប់អ្នកជំនាញ នេះជាសញ្ញាវិជ្ជមានមួយដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងរបស់ប្រជាពលរដ្ឋខ្មែរ។ ទន្ទឹមគ្នានេះ អ្នកជំនាញក្នុងវិស័យសុខាភិបាលក៏កំពុងទាញសញ្ញាណអាសន្នពីការសេពគ្រឿងស្រវឹងដែលកំពុងកើនឡើង។ នៅក្នុងន័យនេះ ក្រុមអ្នកជំនាញបានលើកជាយោបល់ថា រដ្ឋត្រូវមានឆន្ទៈខ្ពស់ដោយហ៊ានប្រើកណ្តាប់ដៃដែកលើឈ្មួញរកស៊ីផ្គត់ផ្គង់គ្រឿងស្រវឹង ប្រសិនបើចង់ទប់ស្កាត់កំណើននៃការសេពគ្រឿងស្រវឹង។

បោះឆ្នោតអាមេរិក៖ លោកអូបាម៉ា​ចេញ​ជួយបេក្ខនារី ខាម៉ាឡា ហារីស និង​រិះគន់​គូប្រជែង លោកដូណាល់ ត្រាំ

មិនដល់​មួយខែទៀតទេ អាមេរិក​នឹង​រៀបចំការបោះឆ្នោត​ប្រធានាធិបតី ដែលត្រូវ​ប្រព្រឹត្តទៅ​នៅថ្ង

បោះឆ្នោតអាមេរិក៖ លោកអូបាម៉ា​ចេញ​ជួយបេក្ខនារី ខាម៉ាឡា ហារីស និង​រិះគន់​គូប្រជែង លោកដូណាល់ ត្រាំ

មិនដល់​មួយខែទៀតទេ អាមេរិក​នឹង​រៀបចំការបោះឆ្នោត​ប្រធានាធិបតី ដែលត្រូវ​ប្រព្រឹត្តទៅ​នៅថ្ងៃទី៥ ខែវិច្ឆិកា។ នៅក្នុង​ការប្រកួតប្រជែង​សំឡេងឆ្នោត ដ៏ប្រកៀកប្រកិតគ្នា អតីត​ប្រធានាធិបតី​អាមេរិក​ដែលមានវោហារកោសល លោក​បារ៉ាក់ អូបាម៉ា​បាន​ចេញមុខធ្វើយុទ្ធនាការបោះឆ្នោត ជួយ​បេក្ខនារី លោកស្រី ខាម៉ាឡា ហារីស នៅ​រដ្ឋ​គន្លឹះ Pennsylvanieកាលពី​ថ្ងៃ​ព្រហស្បតិ៍ទី ១០ តុលា។ ដោយ​លើកបង្អួត​គោលនយោបាយ​របស់​បេក្ខរនារីរបស់គណបក្ស​ប្រជាធិបតេយ្យ លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកទី ៤៤ បានរិះគន់​ខ្លាំងៗ លោកដូណាល់ ត្រាំ ថា ជាមនុស្ស​ពើងទ្រូង គិត​តែពី​ផលប្រយោជន៍ផ្ទាល់ខ្លួន គ្មានគិតដល់​ជីវភាព​របស់​ពលរដ្ឋអាមេរិក​។​

លោក ឃួង ស្រេង​៖​ការរំដោះ​ទឹកភ្លៀង​ចេញពី​ក្រុង​ភ្នំពេញ​នឹង​មាន​ភាព​ល្អ​ប្រសើរ​នៅឆ្នាំ​២០២៥

ក្រោយត្រឡប់​ពី​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០២៤ ​ជាទី​ដែល​លោកបាន​បំពេញ​

លោក ឃួង ស្រេង​៖​ការរំដោះ​ទឹកភ្លៀង​ចេញពី​ក្រុង​ភ្នំពេញ​នឹង​មាន​ភាព​ល្អ​ប្រសើរ​នៅឆ្នាំ​២០២៥

ក្រោយត្រឡប់​ពី​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០២៤ ​ជាទី​ដែល​លោកបាន​បំពេញ​ទស្សនកិច្ច ​និង​ចូលរួម​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​លើក​ទី​១៩ ​លោក ​ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ចុះទៅកាន់​តំបន់​មួយចំនួន​ក្នុង​ខណ្ឌ​ចំនួន​៤ ​ដែល​រង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​។ ​នៅក្នុង​កិច្ច​សម្ភាសជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI​ នាថ្ងៃ​ទី​១១ ខែ​តុលា ​ឆ្នាំ​២០២៤​នេះ លោក ​ឃួង ស្រេង ​បាន​បញ្ជាក់ថា​ជំនន់​ទឹកភ្លៀង​នៅទីក្រុង​ភ្នំពេញ​គឺជា​មូលហេតុ​ដែល​លោក​សុខចិត្ត​ប្តូរ​សំបុត្រ​យន្តហោះ​ត្រឡប់មក​កម្ពុជា​មុន​កំណត់​។ តាម​អភិបាល​រាជធានី​រូបនេះ ការ​លិចលង់​តំបន់​មួយចំនួន​នៅ​ភ្នំពេញ គឺ​បណ្តាលមកពី​បាតុភូត​អាកាសធាតុ​សកល ​និង​ថា​ក្នុងនាម​អាជ្ញាធរ ​លោក​ត្រូវតែ​មាន​ដំណោះស្រាយ​ចំពោះមុខ​ភ្លាម​ៗជូន​ពលរដ្ឋ​។ ​លោកថា​នៅឆ្នាំ​២០២៥ ​ខាងមុខ​ ការរំដោះ​ទឹកភ្លៀង​ចេញពី​ទីក្រុង​នឹងមាន​ភាព​ល្អប្រសើរ​មួយកំរិត​ធំ​៕

សារមន្ទីរបារាំង អាឡង់សុង រក្សា​កំណប់ទ្រព្យ​កម្ពុជា របស់​លោក​អាដេម៉ា ឡឺក្លែរ

នៅក្នុងបទយកការណ៍នៅថ្ងៃនេះ ឈាង បុប្ផា​នាំលោកអ្នកនាង​ទៅ​ស្គាល់​កំណប់ដ៏មានតម្លៃរបស់កម្ពុជា

សារមន្ទីរបារាំង អាឡង់សុង រក្សា​កំណប់ទ្រព្យ​កម្ពុជា របស់​លោក​អាដេម៉ា ឡឺក្លែរ

នៅក្នុងបទយកការណ៍នៅថ្ងៃនេះ ឈាង បុប្ផា​នាំលោកអ្នកនាង​ទៅ​ស្គាល់​កំណប់ដ៏មានតម្លៃរបស់កម្ពុជា​ដែលកំពុងស្ថិតក្រោមការគ្រប់គ្រង​របស់​សារមន្ទីរជាតិ​មួយក្នុងក្រុង​អាឡង់សុង Allençon ភាគខាងលិ​ច​ទីក្រុង​ប៉ារីស។ Le musé des beaux arts et de la dentelle នៅទីក្រុង​អាឡង់សុង​មាន​វត្ថុបុរាណ​ខ្មែរ​អាយុ​ជាង​១០០ឆ្នាំ និង​កំណត់ត្រា​ជាច្រើន​ស្តីពី​កម្ពុជា​នាចុងសតវត្សរ៍ទី​១៩ ដែលប្រមូលចងក្រង​ដោយ​រ៉េស៊ីដង់បារាំងនៅកម្ពុជា គឺ​លោក អាដេម៉ា ឡឺក្លែរ។​

នាយករដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាមប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរួមគ្នា ទោះគ្មាន CLV-DTA

ក្នុងជំនួបត្រីភាគីនៅក្រៅក្របខណ្ឌកិច្ចប្រជុំកំពូលអាស៊ាននានៅថ្ងៃទី១០ តុលាក្នុងក្រុងវៀងចន្

នាយករដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាមប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរួមគ្នា ទោះគ្មាន CLV-DTA

ក្នុងជំនួបត្រីភាគីនៅក្រៅក្របខណ្ឌកិច្ចប្រជុំកំពូលអាស៊ាននានៅថ្ងៃទី១០ តុលាក្នុងក្រុងវៀងចន្ទន៍ ប្រទេសឡាវ ប្រមុខរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាមបានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីធ្វើឱ្យតំបន់មេគង្គ និងឥណ្ឌូចិនក្លាយជាគំរូនៃការទំនាក់ទំនង ការច្នៃប្រឌិត និងវិបុលភាពតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមគ្នា។ ជំនួបនេះធ្វើឡើង បន្ទាប់ពីកម្ពុជាបានសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA។  

លោក​ប្រធានាធិបតី​តៃវ៉ាន់សន្យាថា​នឹង​ “តស៊ូប្រឆាំងនឹងការច្បាម​ភ្ជាប់តៃវ៉ាន់ទៅក្នុងទឹកដីចិន​”

នៅក្នុង​ឱកាស​បុណ្យជាតិតៃវ៉ាន់១០តុលា លោក​ប្រធានាធិបតី ឡៃ ឈីងទឿ បាន​ថ្លែងសុន្ទរកថា ដោយ​លោក​

លោក​ប្រធានាធិបតី​តៃវ៉ាន់សន្យាថា​នឹង​ “តស៊ូប្រឆាំងនឹងការច្បាម​ភ្ជាប់តៃវ៉ាន់ទៅក្នុងទឹកដីចិន​”

នៅក្នុង​ឱកាស​បុណ្យជាតិតៃវ៉ាន់១០តុលា លោក​ប្រធានាធិបតី ឡៃ ឈីងទឿ បាន​ថ្លែងសុន្ទរកថា ដោយ​លោក​បាន​ប្រកាសថា លោក​នឹង​តស៊ូ​ ទប់ទល់ប្រឆាំង​ទៅនឹង​ការ​ច្បាម​ភ្ជាប់កោះតៃវ៉ាន់ទៅក្នុងទឹកដីរបស់ចិន​។​ ទន្ទឹមគ្នានេះ លោក​ប្រធានាធិបតីតៃវ៉ាន់ លើកឡើងថាលោក​ប្រឆាំងដាច់ខាត​ ចំពោះចេតនាណាមួយ ដែល​ចង់​មកបំផ្លាញ​ស្ថិរភាព​ និងសន្តិសុខតំបន់​។ គួរបញ្ជាក់ថា សុទ្ទរកថានេះ គឺជាសារផ្ញើទៅកាន់ចិន ដែល​​គំរាមកាន់តែខ្លាំងថាអាចនឹងប្រើកម្លាំងដើម្បី​ភ្ជាប់​កោះតៃវ៉ាន់​មកក្នុងមហាគ្រួសារចិន។

ជ័យលាភី​ណូបែល​អក្សរសិល្ប៍​បានទៅលើអ្នកនិពន្ធស្រី​​​​កូរ៉េខាងត្បូង

ជ័យលាភី​ណូបែល​អក្សរសិល្ប៍ពិភពលោក បានផ្តល់​កិត្តិយស​ទៅលើ​លោកស្រី ហាន់ កង អ្នកនិពន្ធជាតិ​កូ

ជ័យលាភី​ណូបែល​អក្សរសិល្ប៍​បានទៅលើអ្នកនិពន្ធស្រី​​​​កូរ៉េខាងត្បូង

ជ័យលាភី​ណូបែល​អក្សរសិល្ប៍ពិភពលោក បានផ្តល់​កិត្តិយស​ទៅលើ​លោកស្រី ហាន់ កង អ្នកនិពន្ធជាតិ​កូរ៉េខាងត្បូង។​​ លោកស្រី​តាក់តែង​និពន្ធជាភាសា​កូរ៉េ​ ជាច្រើន​ចំណង​ជើង និង​ចម្រុះទម្រង់​ ហើយ​និងត្រូវ​គេ​បក​ប្រែ​​ជាច្រើន​ភាសា​។ ក្នុង​ចំណោម​​​​ជ័យលាភី​ណូបែល​អក្សរ​សិល្ប៍​ពិភពលោក​​​ ប្រមាណ១២០នាក់ដែល​សម្បូរ​សុទ្ធតែប្រុសៗ, លោកស្រី ហាន់ កង ក្លាយជា​អ្នកនិពន្ធ ភេទ​ស្រី លេខរៀង​ទី​១៨។ ​​ អ្នកនិពន្ធ​ស្រី​រូបនេះ ក៏ធ្លាប់​​ឋិតក្នុង​បញ្ជី​ខ្មៅ ​ក្នុង​ចំណោម​ជនជាតិ​កូរ៉េ​ខាង​ត្បូង ប្រមាណជា​១០០នាក់ ដែល​រិះគន់​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ លោកស្រី ប៉ាក់ គុនហេ កាន់អំណាច​ចន្លោះ​ឆ្នាំ​២០១៣ -២០១៧។​

ហ្វីលី​ពីន និងចិនតតាំងគ្នានៅកិច្ចប្រជុំកំពូលអាស៊ាន ចិនលើកទី២៧ ក្នុងប្រទេសឡាវ

ជំនួបកំពូលអាស៊ាន-ចិនបានបើកធ្វើនៅថ្ងៃទី១០ ខែតុលានេះនៅក្នុងទីក្រុងវៀងចនន្ទ៍ ប្រទេសឡាវ។ នាឱក

ហ្វីលី​ពីន និងចិនតតាំងគ្នានៅកិច្ចប្រជុំកំពូលអាស៊ាន ចិនលើកទី២៧ ក្នុងប្រទេសឡាវ

ជំនួបកំពូលអាស៊ាន-ចិនបានបើកធ្វើនៅថ្ងៃទី១០ ខែតុលានេះនៅក្នុងទីក្រុងវៀងចនន្ទ៍ ប្រទេសឡាវ។ នាឱកាសនោះ នាយករដ្ឋមន្ត្រីចិនលោក លី ឈាំងបានថ្លែងពីសារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ានដែលមិនអាចខ្វះបាន។ តែលោកប្រធានាធិបតីហ្វីលីពីន ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉របានឆ្លៀតនិយាយពីជម្លោះនៅសមុទ្រចិនខាងត្បូង។ ក្នុងន័យនេះ លោកហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រប្រាប់អាស៊ានកុំឲ្យគិតតែពីទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិនដោយមិនខ្វាយខ្វល់ពីសកម្មភាពរំលោភឈ្លានពានដ៏គឃ្លើនរបស់ចិនទៅលើរដ្ឋសមាជិកអាស៊ានផ្សេងទៀតនោះ។

Pattaya Mail ថា ថៃកំពុងព្រួយបារម្ភពីការធ្វើទំនើបកម្មមូលដ្ឋានទ័ពរាមកម្ពុជា

ព័ត៌មានចុះផ្សាយដោយរបស់សារព័ត៌មានថៃ Pattaya Mail កាលពីថ្ងៃទី០៨ ខែតុលាបានឲ្យដឹងថា ប្រទេសថៃកំពុងតែព្

Pattaya Mail ថា ថៃកំពុងព្រួយបារម្ភពីការធ្វើទំនើបកម្មមូលដ្ឋានទ័ពរាមកម្ពុជា

ព័ត៌មានចុះផ្សាយដោយរបស់សារព័ត៌មានថៃ Pattaya Mail កាលពីថ្ងៃទី០៨ ខែតុលាបានឲ្យដឹងថា ប្រទេសថៃកំពុងតែព្រួយបារម្ភខ្លាំងចំពោះការពង្រឹងឥទ្ធិពលដែនសមុទ្ររបស់ចិន ពិសេសការប្រើប្រាស់មូលដ្ឋានទ័ពរាមរបស់កម្ពុជាពីសំណាក់កងទ័ពចិន។ ក្តីបារម្ភខ្លាំងយ៉ាងដូច្នេះរបស់ថៃដោយហេតុថា ទីតាំងមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជាមានចម្ងាយប្រហែលតែជាង ៣០០គីឡូម៉ែត្រប៉ុណ្ណោះពីកំពង់ផែកងទ័ពជើងទឹករបស់ថៃមួយមានឈ្មោះ«សាតាហីប»។ តាម Pattaya Mail ដដែល ថៃ រួមទាំងប្រទេសជិតខាងកម្ពុជាផ្សេងទៀតក៏កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅមូលដ្ឋានទ័ពរាមរបស់កម្ពុជា។

«​មជ្ឈភាព​អាស៊ាន​»​បន្ត​នៅ​ជា​ក្តី​សុបិន្ត​ដដែល​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឡាវ​?

នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី​៤៤ និង​៤៥ ​ក្នុង​ក្រុងវៀងចន្ទន៍​ ប្រទេស​ឡាវ​នាថ្ង

«​មជ្ឈភាព​អាស៊ាន​»​បន្ត​នៅ​ជា​ក្តី​សុបិន្ត​ដដែល​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឡាវ​?

នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី​៤៤ និង​៤៥ ​ក្នុង​ក្រុងវៀងចន្ទន៍​ ប្រទេស​ឡាវ​នាថ្ងៃទី​០៩​ ខែ​តុលា មេដឹកនាំ​អាស៊ាន​បានលើកឡើង​សារជាថ្មី​ពីសារៈសំខាន់​នៃ​ការលើកកម្ពស់​ និង​ពង្រឹងមជ្ឈភាព​អាស៊ាន​។ តើកិច្ចប្រជុំ​កំពូលអាស៊ាន​នៅឡាវឆ្នាំ​២០២៤នេះ ​អាចជួយ​ឲ្យសមាជិក​អាស៊ានទាំង១០​ប្រទេស​រកឃើញភាព​ជឿនលឿន​ដែលនាំឲ្យ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំងនេះ​ឈរជា​កណ្តាល​បាន ឬទេ​។ ​អ្នកតាមដាន​ភូមិសាស្ត្រ​នយោបាយ ​និង​កិច្ចការអាស៊ាន​មួយចំនួន​មើលឃើញថា ​ការស្វែងរក​មជ្ឈភាព​អាស៊ាន​ជារឿងលំបាក ​និង​បន្ត​ស្ថិតនៅ​ក្នុងសុបិន្ត​ជាបន្តទៀត។​ នេះក៏ដោយសារ​ថាសមាជិក​អាស៊ាននីមួយៗ​បានគិតគូរ​តែពី​ប្រយោជន៍ផ្ទាល់ខ្លួន​ជាង​ប្រយោជន៍​សហគមន៍​។​

កងរាជអាវុធហត្ថបដិសេធលើព័ត៌មានការធ្វើទារុណកម្មស្លាប់ជនជាតិចិនម្នាក់ក្នុងខេត្តប៉ៃលិន

នៅថ្ងៃពុធ ទី០៩ កញ្ញា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រកាសបដិសេធចំពោះព័ត៌មានដែ

កងរាជអាវុធហត្ថបដិសេធលើព័ត៌មានការធ្វើទារុណកម្មស្លាប់ជនជាតិចិនម្នាក់ក្នុងខេត្តប៉ៃលិន

នៅថ្ងៃពុធ ទី០៩ កញ្ញា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រកាសបដិសេធចំពោះព័ត៌មានដែលថា មន្ត្រីអាវុធហត្ថក្នុងខេត្តប៉ៃលិនបានធ្វើទារុណកម្មបណ្តាលឲ្យជនជាតិចិនម្នាក់បាត់បង់ជីវិត។ ការច្រានចោលនេះធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយជាសាធារណៈអំពីករណីជនជាតិចិនមួយរូបដែលត្រូវបានក្រុមហ៊ុនកាស៊ីណូប៉ៃលិនបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្តប៉ៃលិនពីបទលួចលុយក្រុមហ៊ុន។ មេបញ្ជាការប៉េអឹមលើផ្ទៃប្រទេសបានប្រកាសបើកការស៊ើបអង្កេតជាបន្ទាន់លើសំណុំរឿងស្លាប់ជនជាតិចិនរូបនោះ។

WWF៖ កន្លះសតវត្សរ៍​នេះ ពិភពលោកបាន​​បាត់បង់​​សត្វព្រៃ​​ ប្រមាណជាង​​ ​៧០%

​៥០ឆ្នាំចុងក្រោយ​ សត្វព្រៃ​ សត្វសមុទ្រ ត្រីទឹកសាប ត្រូវ​រងគ្រោះ​បាត់​បង់ចំនួន​ជាមធ្យម២ភាគ

WWF៖ កន្លះសតវត្សរ៍​នេះ ពិភពលោកបាន​​បាត់បង់​​សត្វព្រៃ​​ ប្រមាណជាង​​ ​៧០%

​៥០ឆ្នាំចុងក្រោយ​ សត្វព្រៃ​ សត្វសមុទ្រ ត្រីទឹកសាប ត្រូវ​រងគ្រោះ​បាត់​បង់ចំនួន​ជាមធ្យម២ភាគ៣។​នេះបើតាម​របាយ​ការណ៍​​ថ្មី​របស់អង្គការ​មូលនិធិសត្វព្រៃពិភពលោក​ WWF។ ក្រៅពី​ទាញ​សញ្ញាអាសន្ននិង​សម្តែង​ក្តី​ព្រួយ​បារម្ភ​ខ្លាំង​ អង្គការ​អភិរក្សធម្មជាតិ ​WWF ក៏បាន​​​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នីមួយៗ​​ត្រូវ​ចាត់​វិធានាការ​សង្គ្រោះ​សត្វ​ ជា​បន្ទាន់។ ការ​សិក្សា​ថ្មីរបស់​អង្គ​ការ​WWF​នេះ ផ្សាយចេញ​នៅមុន​ពេល​១០ថ្ងៃ នៃ​កិច្ចប្រជុំ​សន្និសីទ​ស្តីពីការ​អភិរក្ស​ប្រព័ន្ធ​ជីវៈ​ចម្រុះ​ Cop16 នៅប្រទេស​កូឡុំប៊ី។ ​

អ៊ុយក្រែននិង​ក្រូអាស៊ី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការយូរអង្វែង​ជួយគ្នាទៅវិញទៅមក

លោក​ប្រធានាធិបតី​អ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី និង​លោក​នាយក​រដ្ឋមន្ត្រី​ក្រូអាស៊ី បានចុ

អ៊ុយក្រែននិង​ក្រូអាស៊ី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការយូរអង្វែង​ជួយគ្នាទៅវិញទៅមក

លោក​ប្រធានាធិបតី​អ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី និង​លោក​នាយក​រដ្ឋមន្ត្រី​ក្រូអាស៊ី បានចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការ​យូរអង្វែងជួយគ្នាទៅវិញទៅមក កាលពី​ថ្ងៃពុធ​ទី​៩តុលា។ ការចុះហត្ថលេខានេះ​​ គឺធ្វើឡើងនៅ​មុន​ពេលបន្តិច​ នៃការចាប់ផ្តើមបើកជំនួបកំពូល​ ​រវាង​​អ៊ុយក្រែននិងប្រទេសអឺរ៉ុបភាគអាគ្នេយ៍​ ដែលរៀបចំធ្វើនៅទីក្រុង​​ឌុយប្រូវនិក ប្រទេសក្រូអាស៊ី​។ ជាជំនួបកំពូល ដែលអ៊ុយក្រែននឹងប្រឹងប្រែង ប្រមូលការបន្តគាំទ្រជួយខ្លួន ខណៈសង្គ្រាម​បានអូសបន្លាយជាង​២ឆ្នាំមកហើយ។

ពលរដ្ឋរស់នៅតំបន់បឹងតាម៉ាតក្រុងភ្នំពេញស្នើឲ្យអាជ្ញាធររៀបចំប្រព័ន្ធលូរំដោះទឹកលិច

ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់បឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្ហោ រាជធានីភ្នំពេញបានស្នើឲ្យរដ

ពលរដ្ឋរស់នៅតំបន់បឹងតាម៉ាតក្រុងភ្នំពេញស្នើឲ្យអាជ្ញាធររៀបចំប្រព័ន្ធលូរំដោះទឹកលិច

ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់បឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្ហោ រាជធានីភ្នំពេញបានស្នើឲ្យរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យ និងរៀបចំប្រព័ន្ធលូរំដោះទឹកឲ្យបានត្រឹមត្រូវ។ ការស្នើយ៉ាងដូច្នេះដោយសារនៅពេលភ្លៀងធ្លាក់ខ្លាំងម្តងៗ ទឹកបានហូរចូលក្នុងផ្ទះរបស់ពួកគេ និងបង្កការលំបាកដល់ការរស់នៅ។

លោក​ ឌី ថេហូយ៉ា​៖​ពលករ​ខ្មែរ​ខុសច្បាប់​នៅ​ថៃ​រង​ការ​ចាប់ខ្លួន​ច្រើន ​តែ​ប្រាក់ឈ្នួល​ប្រសើរ​ឡើង

ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ​ត្រូវបាន​កត់សម្គាល់​ថា​បាន​រង​ក

លោក​ ឌី ថេហូយ៉ា​៖​ពលករ​ខ្មែរ​ខុសច្បាប់​នៅ​ថៃ​រង​ការ​ចាប់ខ្លួន​ច្រើន ​តែ​ប្រាក់ឈ្នួល​ប្រសើរ​ឡើង

ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ​ត្រូវបាន​កត់សម្គាល់​ថា​បាន​រង​ការចាប់ខ្លួន​ពី​អាជ្ញាធរ​ថៃ​កាន់​តែច្រើន​។ ​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​បារាំង ​RFI​ នាថ្ងៃ​ទី​០៩ ​ខែ​តុលា ​ឆ្នាំ​២០២៤​នេះ លោក ​ឌី ថេហូយ៉ា​ ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់​មើលឃើញ​ថា​ ពលករ​ខ្មែរ​ដែល​រង​ការចាប់ខ្លួន​ពីសំណាក់​អាជ្ញាធរ​ថៃ ​គឺ​ដោយសារ​ពួកគេ​បន្ត​ស្នាក់នៅ ​និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ជាមួយនឹង​ឯកសារ​ហួស​សុពលភាព​។ ​តាមមន្ត្រី​អង្គការ​សង់ត្រាល់​រូបនេះ​ដដែល ​ការ​ស្នើសុំ​ឯកសារ​សំខាន់​ៗ​មួយចំនួន​ ដើម្បី​បន្ត​ធ្វើការងារ​នៅក្នុង​ប្រទេស​ថៃ​មានភាព​ស្មុគ្រស្មាញ​ដែលជា​មូលហេតុ​ធ្វើឲ្យ​មាន​ពលករ​ខ្មែរ​កាន់តែ​ច្រើន​ក្លាយជា​ពលករ​មិន​ស្របច្បាប់​៕

តើទង្វើរបស់ Miss Grand International ជាចេតនា ឬអចេតនា?

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានផ្ទុះរឿងអាស្រូវជុំវិញការប្រកួតសម្រស់នៅក្នុងប្រទេសកម្ពុជាត

តើទង្វើរបស់ Miss Grand International ជាចេតនា ឬអចេតនា?

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានផ្ទុះរឿងអាស្រូវជុំវិញការប្រកួតសម្រស់នៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីរបស់ថៃឈ្មោះ Miss Grand International។ ការជជែកដេញដោលលើប្រធានបទមួយនេះកំពុងបន្តកើតមានយ៉ាងផុសផុលនៅលើបណ្តាញសង្គមក្រោយស្ថាប័ន Miss Grand International បានដកសិទ្ធិកម្ពុជាភ្លាមៗក្នុងនាមជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតសម្រស់ក្រោមហេតុផលមិនមានជំនាញវិជ្ជាជីវៈ។ តែនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នេះ ស្ថាប័ន Miss Grand Cambodia បានរៀបចំសន្និសីទសារព័ត៌មានមួយដើម្បីបកស្រាយរឿងរ៉ាវទាំងនេះដោយបញ្ជាក់ថា អ្វីដែលបានកើតឡើងម្ចាស់កម្មវិធីថៃមានចេតនាចង់បំបាក់មុខកម្ពុជា។ ចំណែកអ្នកតាមដានសង្គមយល់ថា ទង្វើរបស់ស្ថាប័ន Miss Grand International បានធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជានៅលើឆាកអន្ដរជាតិ៕

នាយករដ្ឋមន្ត្រីជប៉ុន ស៊ី្ហកេរុ អ៊ីស៊ី្ហបា កាន់តំណែងបាន៩ថ្ងៃ ប្រកាសរំលាយសភាបោះឆ្នោតសាជាថ្មី

ចូលកាន់តំណែងមិនទាន់បាន១០ថ្ងៃស្រួលបួលផង លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ី្ហកេរុ អ៊ីស៊ី្ហបា បានប្

នាយករដ្ឋមន្ត្រីជប៉ុន ស៊ី្ហកេរុ អ៊ីស៊ី្ហបា កាន់តំណែងបាន៩ថ្ងៃ ប្រកាសរំលាយសភាបោះឆ្នោតសាជាថ្មី

ចូលកាន់តំណែងមិនទាន់បាន១០ថ្ងៃស្រួលបួលផង លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ី្ហកេរុ អ៊ីស៊ី្ហបា បានប្រកាសរំលាយសភាជាន់ទាបជប៉ុន ដើម្បីរៀបចំការបោះឆ្នោតមុនអាណត្តិ នៅថ្ងៃទី២៧តុលា។ តាមរយៈការបោះឆ្នោតនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន អះអាងថាលោកចង់ទទួលបានកម្លាំងគាំទ្រដ៏រឹងមាំង ពីសំណាក់ប្រជាជនជប៉ុនក៏ដូចជាសភា មកលើរដ្ឋាភិបាលលោក ដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅ ធំៗមួយចំនួន។

តុលាការកោះហៅមេដឹកនាំគណបក្សជំទាស់ ៥រូបឲ្យចូលបំភ្លឺនៅថ្ងៃទី៩ តុលានេះ

តុលា​ការ​ខេត្ត​កណ្តាល​បាន​ចេញ​ដី​កាកោះ​ហៅមេ​ដឹក​នាំ​គណបក្ស​ជំទាស់​ចំនួន ៥​រូប​ ព្រមទាំង

តុលាការកោះហៅមេដឹកនាំគណបក្សជំទាស់ ៥រូបឲ្យចូលបំភ្លឺនៅថ្ងៃទី៩ តុលានេះ

តុលា​ការ​ខេត្ត​កណ្តាល​បាន​ចេញ​ដី​កាកោះ​ហៅមេ​ដឹក​នាំ​គណបក្ស​ជំទាស់​ចំនួន ៥​រូប​ ព្រមទាំង​មនុស្ស​មួយ​ចំនួន​ទៀត​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៩ ខែ​តុលា​នេះ ពី​បទ«​រំលោភ​លើ​ទំនុក​ចិត្ត»​។​ ​គឺ​ជាបណ្តឹង​ដែល​ធ្វើឡើង​ដោយឈ្មោះ ឃិន យឿន អតីត​សមាជិក​គណ​បក្ស​ជំទាស់​ដូច​គ្នា និង​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ឆ្នាំ២០២៤ ក្នុង​មណ្ឌល​ភូមិ​ភាគ​៣ តែ​មិន​បាន​ជាប់​ឆ្នោត​។

តំណាងកម្ពុជាសម្តែងការសោកស្តាយ ខណៈតំណាង UN ស្នើឲ្យកម្ពុជាបញ្ឈប់បង្ក្រាបសំឡេងរិះគន់

តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ​ក្នុង​ទី​ក្រុង​ហ្សឺណែវ ប្រទ

តំណាងកម្ពុជាសម្តែងការសោកស្តាយ ខណៈតំណាង UN ស្នើឲ្យកម្ពុជាបញ្ឈប់បង្ក្រាបសំឡេងរិះគន់

តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ​ក្នុង​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៤ ដោយ​បាន​សម្តែង​ការ​សោក​ស្ដាយ​ចំពោះ​របាយ​ការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ អ្នក​រាយការណ៍​ពិសេស​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៥៧​នៃក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​កាល​ពី​ថ្ងៃ​ចន្ទ ​ទី​៧ តុលា ​ដែល​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់ការ​បង្ក្រាប​ទៅលើ​សំឡេង​អ្នក​រិះគន់​ ឬ​សំឡេង​របស់​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​។

រដ្ឋ​Florida ត្រៀមប្រឈម​នឹងព្យុះដ៏កំណាច​ប្រចាំ​សតវត្សរ៍​ Milton

នៅរដ្ឋFloridaភាគខាងត្បូង​សហរដ្ឋអាមេរិក​ អាជ្ញាធរ​បាន​ប្រកូកប្រកាស​ឲ្យប្រជាជន​ចាកចេញជាបន្ទាន

រដ្ឋ​Florida ត្រៀមប្រឈម​នឹងព្យុះដ៏កំណាច​ប្រចាំ​សតវត្សរ៍​ Milton

នៅរដ្ឋFloridaភាគខាងត្បូង​សហរដ្ឋអាមេរិក​ អាជ្ញាធរ​បាន​ប្រកូកប្រកាស​ឲ្យប្រជាជន​ចាកចេញជាបន្ទាន់​ពីតំបន់​ដែលស្ថិតនៅលើ​ខ្សែផ្លូវឆ្លងកាត់​របស់​​ខ្យល់ព្យុះសង្ឃរាMilton​។ ធ្លាក់ចុះខ្សោយមកនៅកម្រិត​ទី​៤​នៅ ​ព្រឹកថ្ងៃអង្គារ​ម្សិលមិញ ព្យុះសង្ឃរាMilton ដែល​លោកប្រធានាធិបតី​អាមេរិក ចូ បៃដិន​ចាត់ទុកជា​មហាព្យុះកំណាច​ប្រចាំ​សតវត្សរ៍ បាន​កើនឥទ្ធិពលខ្លាំងឡើងវិញ​ ដល់​កម្រិតទី​៥ ដែលជា​កំរិ​តអតិបរមានៃកម្លាំងខ្យល់ព្យុះ​។ បក់វិល​ក្នុង​ល្បឿន​២៨៥គីឡូម៉ែត្រ​ក្នុងមួយម៉ោង  ព្យុះ​សង្ឃរា Milton​នឹង​ចាប់បោកបក់​លើ​រដ្ឋ​ Florida​ ​ចាប់ពីល្ងាច​ថ្ងៃ​ពុធ ដល់​ព្រឹកថ្ងៃ​ព្រហស្បតិ៍ មុន​នឹង​បក់វិល​ទៅក្នុងមហាសមុទ្រ​អាត្លង់ទិក។

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ គឺជា​បដិវត្ត​ន៍ ឬគ្រាន់តែជា​ដុំប៉ោងដែល​​ប្រហោងក្នុង​​?

ប្រមាណ២ឆ្នាំមកនេះ​ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ បានរីកសាយភាយនិងទទួលបានការចាប់អារម្មណ៍

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ គឺជា​បដិវត្ត​ន៍ ឬគ្រាន់តែជា​ដុំប៉ោងដែល​​ប្រហោងក្នុង​​?

ប្រមាណ២ឆ្នាំមកនេះ​ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ បានរីកសាយភាយនិងទទួលបានការចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយ​គេគិតថា ទៅថ្ងៃអនាគតដ៏ខ្លី គេនឹងប្រើបច្ចេកវិទ្យានេះជាទូទៅ ដើម្បី​ផលិត​មាតិកា អត្ថបទ​ និងរូបភាពនានា​។ ភាព​ល្បីរន្ទឺមួយរំពេចនេះ បានញ៉ាំងឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ទទួលបានការបោះទុន​វិនិយោគ យ៉ាងច្រើនសន្ធឹក។ តែជាមួយគ្នានេះ មានមតិអ្នកជំនាញ​ខ្លះលើកឡើងថា ការសំរុក​បោះទុនវិនិយោគលើ​បញ្ញាសិប្បនិម្មិត​ វាប្រៀបបីដូចដុំប៉ោងមូល តែធាតុពិតគឺវា​ប្រហោងក្នុង ព្រោះថាគិតត្រឹមពេលនេះ ការបោះទុននេះមិនទាន់ទទួលបានប្រាក់ចំណេញនៅឡើយទេ​។

ក្រសួងអប់រំហាមមិនឲ្យបង្ហោះវិញ្ញាសាលើបណ្តាញសង្គម ទោះនៅក្រោយការប្រឡង

ថ្ងៃទី៨ ខែតុលានេះជាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ សម្រាប់ការប្

ក្រសួងអប់រំហាមមិនឲ្យបង្ហោះវិញ្ញាសាលើបណ្តាញសង្គម ទោះនៅក្រោយការប្រឡង

ថ្ងៃទី៨ ខែតុលានេះជាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ សម្រាប់ការប្រឡងឆ្នាំ ២០២៤ នេះ ក្រសួងអប់រំបានចេញសេចក្តីណែនាំមិនឲ្យបង្ហោះវិញ្ញាសាក្នុងពេលប្រឡង។ មួយវិញទៀត ដើម្បីធានាគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន រួមទាំងការចៀសវាងការដាក់ទណ្ឌកម្មនានាចំពោះបេក្ខជនប្រឡង អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា ក្រសួងហាមមិនឲ្យសរសេរ ឬថតចម្លងវិញ្ញាសាទៅបង្ហោះចែកចាយលើបណ្តាញសង្គម។ ក្រៅពីនេះ ក្រសួងអប់រំក៏បានស្នើឲ្យម្ចាស់គណនីទាំងអស់ដែលបានបង្ហោះលើបណ្តាញសង្គមលុបចេញជាបន្ទាន់ មុននឹងក្រសួងចាត់វិធានការតាមផ្លូវច្បាប់។ សូមស្តាប់ការលើកឡើងរបស់អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ៖ 

ប្រឈម​មុខ​នឹង​ចិន វៀតណាម​ពង្រឹង​ទំនាក់ទំនង​​ជាមួយបារាំង​កាន់តែខ្លាំង

ប្រឈម​មុខ​នឹងការ​ពង្រឹក​ដែន​ឥទ្ធិពល​របស់រដ្ឋអំណាច​​​ចិន​, វៀតណាម ដែលជាភាគីជម្លោះមួយ​ក្នុ

ប្រឈម​មុខ​នឹង​ចិន វៀតណាម​ពង្រឹង​ទំនាក់ទំនង​​ជាមួយបារាំង​កាន់តែខ្លាំង

ប្រឈម​មុខ​នឹងការ​ពង្រឹក​ដែន​ឥទ្ធិពល​របស់រដ្ឋអំណាច​​​ចិន​, វៀតណាម ដែលជាភាគីជម្លោះមួយ​ក្នុង​សំណុំរឿងវិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ពឺត​ប្រឹង​​ពង្រឹងចំណង​មេត្រីភាព​ជាមួយ​បស្ចិម​លោក​។ ២សប្តាហ៍មុន ប្រធានាធិបតី​វៀត​ណាម បាន​ធ្វើដំណើរ​ទៅ​ជួប​ប្រធានាធិបតីអាមេរិក ចូ បៃដិន​ នៅ​ក្រុង​វ៉ាស៊ីនតោន។ ដើមសប្តាហ៍​នេះ​ ប្រមុខរដ្ឋវៀតណាម តូ ឡិម ក៏​បាន​អញ្ជើញ​​ជួប​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​។ នៅក្រុង​ប៉ារីស ថ្នាក់ដឹកនាំវៀតណាម​និង​បារាំង​ បាន​ប្តេជ្ញាចិត្ត​រួម​គ្នា​ពង្រឹងនិង​ពង្រីក​​ទំនាក់ទំនង​ទ្វេភាគី​ លើគ្រប់​វិស័យ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​។

អ្នកជំនាញ៖បញ្ជូនទ័ពទៅជួយរុស្ស៊ីនៅអ៊ុយក្រែន កូរ៉េខាងជើង​ចង់រៀនសូត្រ​ពី​របៀបធ្វើសឹកសង្រ្គាម

បន្ទាប់ពី​រងការចោទប្រកាន់ថា ​បាន​បញ្ជូន​អាវុធ​ទៅ​ឲ្យរុស្ស៊ីធ្វើ​សង្រ្គាម​វាយប្រហារ​អ៊ុយ

អ្នកជំនាញ៖បញ្ជូនទ័ពទៅជួយរុស្ស៊ីនៅអ៊ុយក្រែន កូរ៉េខាងជើង​ចង់រៀនសូត្រ​ពី​របៀបធ្វើសឹកសង្រ្គាម

បន្ទាប់ពី​រងការចោទប្រកាន់ថា ​បាន​បញ្ជូន​អាវុធ​ទៅ​ឲ្យរុស្ស៊ីធ្វើ​សង្រ្គាម​វាយប្រហារ​អ៊ុយក្រែន កូរ៉េខាងជើង​ត្រូវ​គេ​សង្ស័យថា បាន​បញ្ជូនទ័ព​ទៅ​ជួយប្រយុទ្ធផ្ទាល់​ក្នុង​សមរភូមិ​អ៊ុយក្រែន។ នៅ​ថ្ងៃ​អង្គារ​នេះ រដ្ឋមន្រ្តី​ការពារជាតិ​កូរ៉េខាងត្បូង លោក គីម​ យុងយ៉ន់ Kim Yong-Hyun​បានឡើង​និយាយ​មុខសភា​កូរ៉េខាងត្បូងថា មន្រ្តីយោធា និងទាហាន​កូរ៉េខាងជើងជាច្រើននាក់​ទំនង​ស្លាប់​នៅក្នុង​សមរភូមិ​អ៊ុយក្រែន។ នៅមុន​ការឡើង​បញ្ជាក់​របស់​ប្រមុខការពារជាតិ​កូរ៉េខាងត្បូង​ទៅទៀត ប្រព័ន្ធផ្សព្វផ្សាយ​អ៊ុយក្រែន​រាយការណ៍ថា មន្រ្តីយោធា​អ៊ុយក្រែន ៦នាក់​ស្លាប់​នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែន​ទៅលើ​តំបន់​ដូនែតស្ក៍ កាលពីថ្ងៃ​ព្រហស្បតិ៍សប្តាហ៍មុន។ 

តើ​ករណី ​លី សាម៉េត ​ជាការ​ឆ្លុះបញ្ចាំង​ពី​អំពើ​ពុក​រលួយ​ក្នុង​រដ្ឋបាល​សាធារណៈ​ឬ​យ៉ាងណា​?

លោក​ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សរសេរ​នៅលើ​ទំព័

តើ​ករណី ​លី សាម៉េត ​ជាការ​ឆ្លុះបញ្ចាំង​ពី​អំពើ​ពុក​រលួយ​ក្នុង​រដ្ឋបាល​សាធារណៈ​ឬ​យ៉ាងណា​?

លោក​ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​០៧ ​ខែ​តុលា ​ឆ្នាំ​២០២៤ ​ដោយ​លើកឡើង​ពី​លោក លី សាម៉េត​(គ្រូមា) ​ដែលបាន​ប្រើ​ឈ្មោះ​លោក​ទៅ​បោកប្រាស់​លុយគេ​រាប់សែន​ រាប់លាន​ដុល្លារ​។ ​ឧទាហរណ៍​ជាក់ស្តែង​ អភិបាល​ស្រុក​ល្វាឯម ​លោក ​កន សុខកាយ ​បាន​ចាញ់បោក​លោក ​លី សាម៉េត ​ដោយ​បាន​ផ្តល់​ប្រាក់​ ៣០ម៉ឺន​ដុល្លារ ​ឲ្យ​លោក​លី សាម៉េត ​ដើម្បី​រត់ការ​ទទួលបាន​តំណែង​ជា​អភិបាល​ក្រុង​អរិយក្សត្រ​។ ​លោក ហ៊ុន សែន ​បានប្រាប់​សមត្ថកិច្ច​ឲ្យ​ចាត់វិធានការ​លើ​លោក ​លី សាម៉េត ​តាម​ផ្លូវច្បាប់ ​ហើយ​លោក ​កន សុខកាយ ​ក៏ត្រូវ​បាន​រដ្ឋាភិបាល​ដក​តំណែង​ពី​អភិបាល​ស្រុក​ល្វាឯម​ភ្លាម​ៗ​ដែរ​។ ​តាមរយៈ​ករណី​មួយនេះ​នាំឲ្យ​អ្នកវិភាគ ​និង​សង្គម​ស៊ីវិល​នានា​ចោទសួរ​ថា ​តើ​វាអាច​នឹង​មាន​ជាប់ពាក់ព័ន្ធ​ច្រើនទៀត​នឹង​អំពើ​ពុករលួយ​នៅក្នុង​រដ្ឋបាល​សាធារណៈ ​ឬ​យ៉ាងណា​?

ចិនចាប់ផ្តើមដាក់ទណ្ឌកម្ម​សងសឹក​ ទៅលើស្រាខ្លាំង ប្រភេទ Brandy នាំចូលពីអឺរ៉ុប

ប៉ុន្មានថ្ងៃបន្ទាប់ពីសហភាពអឺរ៉ុប បានសម្រេច​បន្ថែមពន្ធនាំចូលទៅលើរថយន្តអគ្គីសនីចិន នៅថ្ងៃ

ចិនចាប់ផ្តើមដាក់ទណ្ឌកម្ម​សងសឹក​ ទៅលើស្រាខ្លាំង ប្រភេទ Brandy នាំចូលពីអឺរ៉ុប

ប៉ុន្មានថ្ងៃបន្ទាប់ពីសហភាពអឺរ៉ុប បានសម្រេច​បន្ថែមពន្ធនាំចូលទៅលើរថយន្តអគ្គីសនីចិន នៅថ្ងៃអង្គារ​ទី​៨​តុលានេះ ក្រសួង​ពាណិជ្ជកម្មចិន​ បានប្រកាសវិធានការសងសឹកវិញទៅលើ​ស្រាខ្លាំងនាំចូលពីអឺរ៉ុប ដែលជាមានជាអាទិ៍ ស្រាកូញ៉ាក់ របស់បារាំង​។ ​​រដ្ឋាភិបាលចិន​​បាន​ដាក់កំហិត​ ឲ្យក្រុមហ៊ុននាំចូលស្រា​ខ្លាំងអឺរ៉ុប​​ ត្រូវតែដាក់តំកល់​ប្រាក់​ធានាស្មើនឹងតម្លៃពន្ធនាំចូលរបស់ចិន។ នេះគឺជាវិធានការសងសឹកជាបឋមរបស់ចិន ដែល​ធ្វើ​ឲ្យ​អ្នកនាំចូលស្រាខ្លាំងរបស់អឺរ៉ុបព្រួយបារម្ភ និងជឿថា ​ចិនអាចនឹង​​ដាក់កំហិត​ពន្ធនាំចូល​​​៣៥%ជាមធ្យម ទៅលើស្រាខ្លាំងនាំចូល​ពី​​អឺរ៉ុប ។

លោក មាជ សុវណ្ណរ៉ា៖ ការដាក់លក្ខខណ្ឌរបស់តុលាការធ្វើឲ្យប៉ះពាល់សេរីភាពនយោបាយ

នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ ២០២៤ តុលា​ការ​ខេត្ត​រតនគិរី​បាន​សម្រេច​ដាក់​លក្ខ​ខណ្ឌ​ចំនួន​ ៤

លោក មាជ សុវណ្ណរ៉ា៖ ការដាក់លក្ខខណ្ឌរបស់តុលាការធ្វើឲ្យប៉ះពាល់សេរីភាពនយោបាយ

នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ ២០២៤ តុលា​ការ​ខេត្ត​រតនគិរី​បាន​សម្រេច​ដាក់​លក្ខ​ខណ្ឌ​ចំនួន​ ៤ចំណុចលើ​ លោក ​មាជ សុវណ្ណរ៉ា ប្រធាន​គណ​បក្ស​ជំនាន់​ថ្មី​ដោយ​ហាម​ការ​ធ្វើ​សកម្ម​ភាព​ណាដែល​តុលា​ការ​ចាត់​ទុក​ជា​ការ​«ញុះញង់» និង​តម្រូវ​ឲ្យ​លោក​ត្រូវ​តែ​បង្ហាញ​ខ្លួន​ដល់​សមត្ថ​កិច្ច​មូលដ្ឋាន​រៀង​រាល់​ ២ខែ​ម្តង​ជា​ដើម​។ តែ​លោក ​មាជ សុវណ្ណរ៉ា យល់​ថា ការ​ដាក់​លក្ខ​ខណ្ឌ​បែប​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរី​ភាព​នៃ​ការ​ធ្វើនយោ​បាយ​ក្នុង​ឋានៈ​លោក​ជា​ប្រធាន​គណ​បក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​៕

The Asia Financial៖កម្ពុជាបានក្លាយជាកន្លែងលាងលុយកខ្វក់របស់ជនជាតិចិន

ព័ត៌មានចុះផ្សាយដោយកាសែត The Asia Financial នៅថ្ងៃទី៧ ខែតុលាបានឲ្យដឹងថា កម្ពុជាបានក្លាយជាជម្រកនៃការលាង

The Asia Financial៖កម្ពុជាបានក្លាយជាកន្លែងលាងលុយកខ្វក់របស់ជនជាតិចិន

ព័ត៌មានចុះផ្សាយដោយកាសែត The Asia Financial នៅថ្ងៃទី៧ ខែតុលាបានឲ្យដឹងថា កម្ពុជាបានក្លាយជាជម្រកនៃការលាងលុយកខ្វក់សម្រាប់ឧក្រិដ្ឋជនចិនក្រោមហេតុផលមួយចំនួននៃការអនុវត្តគោលការណ៍របស់រដ្ឋាភិបាលកម្ពុជា។ តាមការចុះផ្សាយរបស់កាសែតបរទេសមួយនេះដដែល កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនក្នុងពិលោកដែលទាក់ទាញឲ្យបុគ្គលមួយចំនួនចង់លាក់ទ្រព្យសម្បត្តិរបស់ពួកគេ។

រុស្ស៊ី អំពាវនាវទៅកាន់ប្រទេសបស្ចិមលោក ឲ្យដកទណ្ឌកម្មចេញពី អាហ្វហ្កានីស្ថាន

ថ្មីៗនេះ ប្រមុខការទូតរុស្ស៊ី លោក  Sergueï Lavrov បានអំពាវនាវទៅកាន់បណ្តា ប្រទេសបស្ចិមលោក ឲ្យដកការដាក

រុស្ស៊ី អំពាវនាវទៅកាន់ប្រទេសបស្ចិមលោក ឲ្យដកទណ្ឌកម្មចេញពី អាហ្វហ្កានីស្ថាន

ថ្មីៗនេះ ប្រមុខការទូតរុស្ស៊ី លោក  Sergueï Lavrov បានអំពាវនាវទៅកាន់បណ្តា ប្រទេសបស្ចិមលោក ឲ្យដកការដាក់ទណ្ឌកម្មលើ់ប្រទេសអាហ្វហ្កានីស្ថាន ដែលបច្ចុប្បន្នកំពុងស្ថិត ក្រោមការគ្រប់គ្រងរបស់ ពួកតាលីបង់ ។ ចំពោះរុស្ស៊ី ប្រទេសលោកខាងលិច មានភារកិច្ចចូលរួម កសាង និង ស្តារ ស្ថានភាពនៅ អាហ្វហ្កានីស្ថាន ឲ្យប្រសើរឡើងវិញ បន្ទាប់ពីប្រទេសនេះ បានឆ្លងកាត់​ ការបំផ្លិចបំផ្លាញដោយសង្គ្រាម ក្នុងអំឡុងពេលរាប់សិបឆ្នាំ។

អ្នកវិភាគមើលឃើញពីជំហរទន់ភ្លន់របស់ភូមានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៤

ប្រទេស​ភូមា​បាន​ប្រកាស​បញ្ជូន​អ្នកតំណាង​របស់​ខ្លួន​ឱ្យ​ទៅ​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊

អ្នកវិភាគមើលឃើញពីជំហរទន់ភ្លន់របស់ភូមានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៤

ប្រទេស​ភូមា​បាន​ប្រកាស​បញ្ជូន​អ្នកតំណាង​របស់​ខ្លួន​ឱ្យ​ទៅ​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៤៤ និង​លើកទី៤៥ ដែល​រៀបចំ​នៅ​ក្នុង​ទីក្រុង​វៀងចន្ទ​ប្រទេស​ឡាវ​ពី​ថ្ងៃទី៨ ដល់ទី១១ ខែ​តុលា។ តាំង​ពី​ក្រោយ​រដ្ឋាភិបាល​យោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ស្រប​ច្បាប់​ក្នុង​ឆ្នាំ ២០២១ នេះ​ជា​លើកទី១ ដែល​ភូមា​មាន​មុខ​នៅ​ក្នុង​កិច្ចប្រជុំកំពូលអាស៊ាន។ ត្រង់​ចំណុច​នេះ​ត្រូវ​បាន​បាន​អ្នកតាមដាន​ភូមិសាស្ត្រ​នយោបាយ​មើល​ឃើញ​ថា របបសឹក​ភូមា​ត្រូវ​តែ​បន្ទន់​ជំហរ​នៅ​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន​ឆ្នាំ២០២៤ នេះ។

Get more results via ClueGoal