Cambodia



ក្រសួងសេដ្ឋកិច្ចថា ការផាកពិន័យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យជាការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ

នៅថ្ងៃទី៤ វិច្ឆិកានេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានស្នើសុំឱ្យលោកអូន ព័ន្ធមុនីរ័ត្ន រដ្

ចិន​ត្រៀម​ចេញ​​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច ដោយផ្អែក​តាម​លទ្ធផល​ឆ្នោត​អាមេរិក

ក្រោម​សម្ពាធ​នៃ​ស្ថានភាព​សេដ្ឋកិច្ច និង​សេដ្ឋវិទូ ចិន​បាន​ចេញវិធានការ​ជា​បន្ត​បន្ទាប់​ ម

ចិន​ត្រៀម​ចេញ​​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច ដោយផ្អែក​តាម​លទ្ធផល​ឆ្នោត​អាមេរិក

ក្រោម​សម្ពាធ​នៃ​ស្ថានភាព​សេដ្ឋកិច្ច និង​សេដ្ឋវិទូ ចិន​បាន​ចេញវិធានការ​ជា​បន្ត​បន្ទាប់​ មាន​ជា​អាទិ៍​ការ​បញ្ចុះ​អត្រា​ការប្រាក់ ការ​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​ទិញ​ផ្ទះ​ ... កាលពីប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មក​នេះ។ ហើយ​​ចាប់​ពីថ្ងៃ​ចន្ទទី ​ រហូត​ដល់​ថ្ងៃ​សុក្រ៨​វិច្ឆិកា អ្នក​ទទួល​ខុស​ត្រូវ​​សភា​ចិន​ ត្រូវ​​ជួប​ប្រជុំ​គ្នា​ ដើម្បី​រៀប​ចំ​អនុម័ត​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ចតែម្តង។ បើ​តាម​អ្នក​វិភាគ ទំហំ​នៃ​ផែនការ​ផ្តល់​សន្ទុះ អាស្រ័យ​ទៅលើ​លទ្ធផល​ឆ្នោត​​ ថា​តើ​នរណា​ជា​អនាគត​ប្រធានាធិបតី​ទី​៤៧​របស់​សហរដ្ឋ​អាមេរិក។ បើជា​លោក​ដូណាល់ត្រាំ ផែនការ​ចិន​នឹង​អាច​ធំ​ខ្លាំង។

ការប្រើប្រាស់ប្រាក់កម្ចីមិនចំគោលដៅ នាំឲ្យកសិករខ្លះធ្លាក់ខ្លួនក្នុងបំណុលវ័ណ្ឌក

អ្នកស្រី ជន់ សុខលិច ជាកសិករដាំស្វាយចន្ទី និងដំឡូងមី នៅខេត្តព្រះវិហារ។ កសិកររូបនេះ អះអាងថា គ

ការប្រើប្រាស់ប្រាក់កម្ចីមិនចំគោលដៅ នាំឲ្យកសិករខ្លះធ្លាក់ខ្លួនក្នុងបំណុលវ័ណ្ឌក

អ្នកស្រី ជន់ សុខលិច ជាកសិករដាំស្វាយចន្ទី និងដំឡូងមី នៅខេត្តព្រះវិហារ។ កសិកររូបនេះ អះអាងថា គាត់បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរហូតដល់ទៅ៣ស្ថាប័នដើម្បីយកមកប្រើប្រាស់ជាទុនប្រកបរបរកសិកម្ម។ លោកស្រីនិយាយថា គាត់បានបង្ខំចិត្តរត់ចេញពីផ្ទះ ចោលប្តីនិងកូន ដោយសារតែមានការបង្ខំឲ្យលក់ផ្ទះសម្បែងដើម្បីសងប្រាក់ត្រលប់ទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក៏ប៉ុន្តែអ្នកស្រី សុខលិច បានទទួលស្គាល់ថា ការប្រើប្រាស់កម្ចីរបស់គាត់គឺមិនចំគោលដៅ ទើបធ្វើឲ្យគ្រួសារគាត់ធ្លាក់ខ្លួនក្នុងបំណុលវ័ណ្ឌកបែបនេះ៕

ហេតុអ្វី តៃវ៉ាន់បារម្ភខ្លាច​លោកដូណាល់ ត្រាំ​វិលត្រលប់​មកដឹកនាំ​អាមេរិក​សាជាថ្មី?

ពិភពលោក​កំពុង​តាមដាន​មើល​យ៉ាងយកចិត្តទុកដាក់ ការបោះឆ្នោត​នៅសហរដ្ឋអាមេរិក​ដែលប្រព្រឹត្តទៅ

ហេតុអ្វី តៃវ៉ាន់បារម្ភខ្លាច​លោកដូណាល់ ត្រាំ​វិលត្រលប់​មកដឹកនាំ​អាមេរិក​សាជាថ្មី?

ពិភពលោក​កំពុង​តាមដាន​មើល​យ៉ាងយកចិត្តទុកដាក់ ការបោះឆ្នោត​នៅសហរដ្ឋអាមេរិក​ដែលប្រព្រឹត្តទៅ​នៅថ្ងៃ​អង្គារ​ទី ៥វិច្ឆិកានេះ។ ជា​សម្ព័ន្ធមិត្ត​ដែល​ត្រូវការ​ពឹងផ្អែកខ្លាំង​លើជំនួយ​យោធា​របស់​អាមេរិក តៃវ៉ាន់​ដឹងច្បាស់ថា អាមេរិក​នឹងនៅតែ​បន្ត​លក់សព្វាវុធ​ទៅ​ឲ្យតៃវ៉ាន់ មិនថា ​បេក្ខជន​ណាមួយ ដូណាល់ ត្រាំ ឬខាម៉ាឡា ហារីស​ឈ្នះឆ្នោត​ចូលដឹកនាំ​អាមេរិក​៤ឆ្នាំខាងមុខ។ ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​តៃវ៉ាន់​មិន​ច្បាស់ និង​បារម្ភ​នៅត្រង់ថា តើលោក​ដូណាល់ ត្រាំ​នឹង​ចេញមុខ​ជួយ​ការពារ​តៃវ៉ាន់ ក្នុង​ករណី​ចិន​ចូល​ឈ្លានពានដែរ​តៃវ៉ាន់​ដែរ​ឬទេ?

អាជ្ញាធរវៀតណាមរារាំងពលរដ្ឋខ្មែរក្រោមមួយចំនួនក្នុងពេលដង្ហែកឋិនទានចូលវត្តខ្មែរក្រោម

អាជ្ញាធរវៀតណាមបានរារាំង និងហាមឃាត់ពលរដ្ឋខ្មែរក្រោមមួយចំនួនដែលមានបំណងចង់ទៅចូលរួមអង្គកឋិន

អាជ្ញាធរវៀតណាមរារាំងពលរដ្ឋខ្មែរក្រោមមួយចំនួនក្នុងពេលដង្ហែកឋិនទានចូលវត្តខ្មែរក្រោម

អាជ្ញាធរវៀតណាមបានរារាំង និងហាមឃាត់ពលរដ្ឋខ្មែរក្រោមមួយចំនួនដែលមានបំណងចង់ទៅចូលរួមអង្គកឋិនទានរបស់រដ្ឋាភិបាលកម្ពុជាទៅកាន់វត្តខ្មែរក្រោមក្នុងខេត្តត្រាវិញ ប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅថ្ងៃទី៤ ខែវិច្ឆិកានេះ។

លោកហ៊ុន សែនប្រាប់សមត្ថកិច្ចឲ្យចាប់ខ្លួនលោក លី សាម៉េតដោយគ្មានពន្យារពេល

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាប្រាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនលោកលី សាម៉េតបញ្ជូនទៅតុលាក

លោកហ៊ុន សែនប្រាប់សមត្ថកិច្ចឲ្យចាប់ខ្លួនលោក លី សាម៉េតដោយគ្មានពន្យារពេល

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាប្រាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនលោកលី សាម៉េតបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ភ្លាមៗ បើទោះបីជាលោកលី សាម៉េតបានសុំពេលព្យាបាលជំងឺនៅផ្ទះ មុនពេលចូលខ្លួនឲ្យតុលាការកាត់ទោសក្តី។ ការប្រកាសរបស់លោកហ៊ុន សែនយ៉ាងដូចនេះធ្វើឡើង ក្រោយលោក លី សាម៉េតបានចេញវីដេអូបកស្រាយកំហុសរបស់ខ្លួន និងសុំទោសលោកហ៊ុន សែននៅថ្ងៃចន្ទ ទី៤ វិច្ឆិកានេះ។

ម៉ុលដាវី៖ ប្រធានាធិបតី​ស្និទ្ធ​នឹង​អឺរ៉ុប​ជាប់​ឆ្នោត​ជា​ថ្មី ដោយសារ​​សំឡេង​អ្ន​ក​នៅក្រៅ​ស្រុក

លោកស្រី ម៉ៃយ៉ា សានឌូ ប្រធានាធិបតី​ផុតអាណត្តិស្និទ្ធ​នឹងអឺរ៉ុប​បាន​ជាប់​ឆ្នោត​ជា​ថ្មី នៅក្

ម៉ុលដាវី៖ ប្រធានាធិបតី​ស្និទ្ធ​នឹង​អឺរ៉ុប​ជាប់​ឆ្នោត​ជា​ថ្មី ដោយសារ​​សំឡេង​អ្ន​ក​នៅក្រៅ​ស្រុក

លោកស្រី ម៉ៃយ៉ា សានឌូ ប្រធានាធិបតី​ផុតអាណត្តិស្និទ្ធ​នឹងអឺរ៉ុប​បាន​ជាប់​ឆ្នោត​ជា​ថ្មី នៅក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតីជុំ​ទីពីរ​ ​​ថ្ងៃ​ទី​៣​វិច្ឆិកា។ ​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ មាន​សំឡេងគាំទ្រ​​ប្រកៀកប្រកិត​គ្នា​យ៉ាង​ខ្លាំង ប៉ុន្តែ​នៅ​ទី​បំផុត ដោយសារ​សំឡេង​របស់​ប្រជាពលរដ្ឋ​ម៉ុលដាវី​រស់​នៅបរទេស ​​ ​លោកស្រី​ប្រធានាធិបតី ​បានឈ្នះ​នាំ​មុខ​លើ​គូប្រជែងដែល​ស្និទ្ធ​នឹង​រុស្ស៊ី ដោយ​​ទទួល​សំឡេងគាំទ្រចំនួន​​​៥៤%។​

ផ្ទុះភ្នំភ្លើង​នៅ​ភាគខាងកើត​ឥណ្ឌូណេស៊ី ស្លាប់មនុស្ស​១០នាក់

នៅ​ឥណ្ឌូណេស៊ី ភ្នំភ្លើង Lewotobi Laki-Laki ចាប់ផ្ទុះ ព្រួសភ្លើង សម្លាប់មនុស្ស​យ៉ាងហោចណាស់ ១០នាក់ កាលពីយ

ផ្ទុះភ្នំភ្លើង​នៅ​ភាគខាងកើត​ឥណ្ឌូណេស៊ី ស្លាប់មនុស្ស​១០នាក់

នៅ​ឥណ្ឌូណេស៊ី ភ្នំភ្លើង Lewotobi Laki-Laki ចាប់ផ្ទុះ ព្រួសភ្លើង សម្លាប់មនុស្ស​យ៉ាងហោចណាស់ ១០នាក់ កាលពីយប់ថ្ងៃអាទិត្យ ឈាន​ចូលថ្ងៃចន្ទ ទី ៤​វិច្ឆិកានេះ។ ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ទាញសញ្ញាអាសន្ន ហាម​មិន​ឲ្យគេ​ចូល​ទៅក្នុង​តំបន់​ភ្នំភ្លើង​ ដែល​គេ​វាយតម្លៃ​ថា នឹង​អាច​បញ្ចេញ​កំអែល គ្រោះថ្នាក់​ដល់ជីវិត​មនុស្ស។ បើតាម​អ្នកនាំពាក្យ​របស់ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ផ្ទុះភ្នំភ្លើង​ Lewotobi Laki-Laki នៅលើ​កោះទេសចរណ៍ Flores បាន​បំផ្លាញ​ផ្ទះជាច្រើនខ្នង និង​ប៉ះពាល់​ដល់​ប្រជាជន​យ៉ាងតិច​ជាង ១ម៉ឺននាក់។

អ្នកឃ្លាំមើលចង់ឃើញមានការលើកឡើងពីសិទ្ធិរបស់ជនជាតិដើម ខណៈមានការហែកឋិនទៅកម្ពុជាក្រោម

អ្នក​ឃ្លាំមើល​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​សេរី​ភាព​ ជំនឿ​សាសនា ​

អ្នកឃ្លាំមើលចង់ឃើញមានការលើកឡើងពីសិទ្ធិរបស់ជនជាតិដើម ខណៈមានការហែកឋិនទៅកម្ពុជាក្រោម

អ្នក​ឃ្លាំមើល​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​សេរី​ភាព​ ជំនឿ​សាសនា ​វប្បធម៌​ និង​ការសិក្សាពី​ប្រវត្តិ​សាស្ត្រ​ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​ឲ្យ​អាជ្ញាធរ​វៀត​ណាម​បើក​ទូលាយ​ពី​បញ្ហា​ទាំង​នេះ​។​ ការ​លើក​ឡើង​នេះ​កើត​ឡើង​ ចំពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដង្ហែ​អង្គ​កឋិនទាន​មួយ​ទៅកាន់​ទឹក​ដីខ្មែរ​កម្ពុជា​ក្រោមនៅ​ថ្ងៃ​ទី​៤ ​វិច្ឆិកា​នេះ​។​ ក្នុង​ពេល​ជា​មួយ​គ្នា ​មាន​សេចក្តី​រាយការណ៍​ពី​អង្គការ​ខ្មែរ​កម្ពុជា​ក្រោម និង​អ្នក​សារ​ព័ត៌​មាន​ដែល​ទៅ​តាម​អង្គកឋិន​ទាន​ថា​ អាជ្ញាធរ​វៀត​ណាមបាន​រារាំង និង​ដក​ហូត​ទូរ​ស័ព្ទ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ព្រះសង្ឃមួយ​ចំនួន​ដែល​ឡើង​មក​ទទួល​ស្វាគមន៍​អង្គ​កឋិន​ទាន​នេះ​៕

តើការប្រឹង​ប្រែង​របស់​​ហ្វីលីពីន​ក្នុងការ​កាត់បន្ថយ​សំរាម​​ប្លាស្ទិក បានលទ្ធផល​យ៉ាងណាខ្លះ​?

កន្លងមក ហ្វីលីពីនតែងត្រូវបានគេចាត់ទុកថា ជាប្រទេសដែល​បោះចោល​កាកសំណល់ប្លាស្ទិកទៅក្នុងសមុទ

តើការប្រឹង​ប្រែង​របស់​​ហ្វីលីពីន​ក្នុងការ​កាត់បន្ថយ​សំរាម​​ប្លាស្ទិក បានលទ្ធផល​យ៉ាងណាខ្លះ​?

កន្លងមក ហ្វីលីពីនតែងត្រូវបានគេចាត់ទុកថា ជាប្រទេសដែល​បោះចោល​កាកសំណល់ប្លាស្ទិកទៅក្នុងសមុទ្រ ច្រើនជាងគេបង្អស់។ ក៏ប៉ុន្តែ​ ប្រមាណ​មួយឆ្នាំមកនេះ រដ្ឋាភិបាលហ្វីលីពីន ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ បានចាប់​ផ្តើម​អនុវត្តវិធានការ​មួយចំនួន ដើម្បីឈានទៅកាត់បន្ថយ​ការប្រើប្រាស់ និងការ​បោះចោល​កាកសំណល់​ប្លាស្ទិក​ទៅក្នុងធម្មជាតិ។ ជាក់ស្តែង ហ្វីលីពីនមានច្បាប់ថ្មីមួយ​ ដែលបាន​ដាក់កាតព្វកិច្ចឲ្យ​ក្រុមហ៊ុនសហគ្រាសទាំងអស់ត្រូវតែកាត់បន្ថយ​ការប្រើផលិត​ផល​ប្លាស្ទិក និង​ចូលរួមជាថវិកា​ដើម្បីកែច្នៃសំរាម​។ តើបទពិសោធន៍​កន្លងមកនេះរបស់ហ្វីលីពីន បានទទួល​ផលវិជ្ជមានយ៉ាងណាខ្លះ ?

កូរ៉េខាង​ត្បូង ជប៉ុន អាមេរិក​ធ្វើ​សមយុទ្ធរួម​ដោយ​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធសាស្ត្រ

​​សម្ព័ន្ធមិត្តកូរ៉េខាង​ត្បូង ជប៉ុន និងសហរដ្ឋ​អាមេរិក បាន​បើក​ធ្វើ​សមយុទ្ធ​​ផ្លូវ​អាកាសរ

កូរ៉េខាង​ត្បូង ជប៉ុន អាមេរិក​ធ្វើ​សមយុទ្ធរួម​ដោយ​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធសាស្ត្រ

​​សម្ព័ន្ធមិត្តកូរ៉េខាង​ត្បូង ជប៉ុន និងសហរដ្ឋ​អាមេរិក បាន​បើក​ធ្វើ​សមយុទ្ធ​​ផ្លូវ​អាកាសរួម​គ្នា នៅ​ថ្ងៃ​អាទិត្យ​ទី ៣​វិច្ឆិកា២០២៤ ​សម្រាប់​រយៈ​ពេល​បី​ថ្ងៃ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​យោធា​កូរ៉េខា​ងត្បូងដែល​បញ្ជាក់​ថា សមយុទ្ធ​លើក​នេះ បាន​ការ​ចូល​រួម​ជាពិសេស ពី​យន្តហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធសាស្ត្រា​អាមេរិក B-1B។

អាមេរិក៖ បេក្ខជនប្រធានាធិបតីទាំង២​ប្រឹងនៅ​នាទីចុងក្រោយ​ ក្នុងការឃោសនា​ដែលពេញដោយសង្គ្រាមពាក្យ​សំដី

បាំងតែ​២ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នឹងមកដល់ហើយ។ បេក្ខជនទាំង២ គឺលោក

អាមេរិក៖ បេក្ខជនប្រធានាធិបតីទាំង២​ប្រឹងនៅ​នាទីចុងក្រោយ​ ក្នុងការឃោសនា​ដែលពេញដោយសង្គ្រាមពាក្យ​សំដី

បាំងតែ​២ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នឹងមកដល់ហើយ។ បេក្ខជនទាំង២ គឺលោកស្រី កាម៉ាឡា ហារីស និង​លោកដូណាល់ ត្រាំ កំពុងតែប្រឹងប្រែងសំរុក​នៅនាទីចុងក្រោយ នៃយុទ្ធនាការឃោសនារៀងៗខ្លួន។ ជាការឃោសនា​ដ៏សែនក្តៅគគុក និងពោរពេញដោយ​សង្គ្រាមពាក្យ​សំដីធ្ងន់ៗរិះគន់ជេរប្រមាថគ្នា។ ពិភពលោក​ទាំងមូល កំពុងសំឡឹងមើលឃើញថា ការបោះឆ្នោតនេះ សហរដ្ឋអាមេរិកហាក់ដូចជា​ត្រូវ​ពុះចែកជា២ ដោយ​មិនអាច​ផ្សះផ្សារគ្នាបាន​។

ពលរដ្ឋជាអ្នកកាប់ទន្ទ្រានដីព្រៃប្រែក្លាយខ្លួនជាអ្នកអភិរក្សធនធានធម្មជាតិ

នៅក្នុងខេត្តព្រះវិហារ ជនល្មើសភាគច្រើនដែលកាប់ឆ្ការទន្ទ្រានដីព្រៃ និងបរបាញ់សត្វច្រើនជាអ្ន

ពលរដ្ឋជាអ្នកកាប់ទន្ទ្រានដីព្រៃប្រែក្លាយខ្លួនជាអ្នកអភិរក្សធនធានធម្មជាតិ

នៅក្នុងខេត្តព្រះវិហារ ជនល្មើសភាគច្រើនដែលកាប់ឆ្ការទន្ទ្រានដីព្រៃ និងបរបាញ់សត្វច្រើនជាអ្នកមកពីខេត្តឆ្ងាយៗ ដូចជាខេត្តសៀមរាប និងខេត្តកំពង់ធំ។ ចំណែកពលរដ្ឋជាអ្នកស្រុក អ្នកភូមិផ្ទាល់ ពិសេសអ្នករស់នៅភ្នំត្នោត-ភ្នំពកដែលធ្លាប់កាប់ឆ្ការដីព្រៃ ធ្វើស្រែចំការបាននាំគ្នាចូលរួមជាអ្នកអភិរក្សធនធានធម្មជាតិវិញ។ ការចូលរួមរបស់ពួកគេបានចាប់ផ្តើមតាំងពីការបង្កើតសហគមន៍ការពារព្រៃឈើក្នុងឆ្នាំ២០០៧៕

លីម សុខគង់៖ ជំនាញនុយក្លេអ៊ែរ ជាចំណូលចិត្តរបស់ខ្ញុំ ទោះជាមិនមែនជាទីផ្សារការងាររបស់កម្ពុជា

លីម សុខគង់ ជា​និស្សិត​កម្ពុជា​ម្នាក់​ដែល​កំពុង​សិក្សាថ្នាក់​អនុបណ្ឌិត នៅ​សហភាព​អឺរ៉ុប លើ​

លីម សុខគង់៖ ជំនាញនុយក្លេអ៊ែរ ជាចំណូលចិត្តរបស់ខ្ញុំ ទោះជាមិនមែនជាទីផ្សារការងាររបស់កម្ពុជា

លីម សុខគង់ ជា​និស្សិត​កម្ពុជា​ម្នាក់​ដែល​កំពុង​សិក្សាថ្នាក់​អនុបណ្ឌិត នៅ​សហភាព​អឺរ៉ុប លើ​ជំនាញ​វិស្វ​កម្ម​នុយ​ក្លេ​អ៊ែរ​។​ បើ​ទោះបី​ជា​មុខ​ជំនាញ​វិស្វកម្ម​នុយក្លេអ៊ែរ​នេះ ​មិន​មាន​តម្រូវការ​ច្រើន​ លើ​ទីផ្សារ​ការ​ងារ​របស់​កម្ពុជា​ក៏​ដោយ ​តែ​និស្សិត​អាយុ​២៥​ឆ្នាំ​រូប​នេះ ​ចាត់​ទុក​មុខ​ជំនាញ​នេះ​ គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន ​និង​ថា​មុខ​ជំនាញ​មួយ​នេះ ​កំពុង​តែ​មាន​តម្រូវ​ការ​ទីផ្សារ​ការ​ងារ​ច្រើន​នៅ​សហភាព​អឺរ៉ុប​៕

សន្និសីទ​​​ជីវចម្រុះ​អន្តរជាតិ​ សម្រេច​ពង្រឹង​លក្ខន្តិកៈ​ជនជាតិ​ដើម​​ជា​ ឆ្មាំ​ការពារ​ធម្មជាតិ

ជនជាតិ​ដើម​ភាគតិច នៅទូទាំង​ពិភពលោក ដែល​ចង់​បា​នការ​ទទួល​ស្គាល់​តួនាទី​ជា “​ឆ្មាំ​ការពារ​

សន្និសីទ​​​ជីវចម្រុះ​អន្តរជាតិ​ សម្រេច​ពង្រឹង​លក្ខន្តិកៈ​ជនជាតិ​ដើម​​ជា​ ឆ្មាំ​ការពារ​ធម្មជាតិ

ជនជាតិ​ដើម​ភាគតិច នៅទូទាំង​ពិភពលោក ដែល​ចង់​បា​នការ​ទទួល​ស្គាល់​តួនាទី​ជា “​ឆ្មាំ​ការពារ​ធម្មជាតិ” បាន​សម្រេច​បំណង​នៅ​ថ្ងៃ​សុក្រ​ទី​១​វិច្ឆិកា​នេះ។ សន្និសីទ​អង្គការ​សហប្រជាជាតិស្តីពីជីវៈចម្រុះ​លើ​កទី​១៦ បាន​អនុម័ត​នៅទីក្រុង​កាលី ពង្រឹង​លក្ខន្តិកៈ​ជនជាតិ​ដើម​ភាគ​តិច​ ជា​ឆ្មាំ​ការពារធម្មជាតិ។

ហេតុអ្វីបានជាករណីនិទណ្ឌភាពលើអ្នកសារព័ត៌មាននៅកម្ពុជានៅតែបន្តកើតមាន?

នៅក្នុង​ទិវា​បញ្ចប់​និទណ្ឌ​ភាព​លើ​អ្នក​សារ​ព័ត៌​មាន ​ថ្ងៃទី​២ ខែ​វិច្ឆិកា មាន​អង្គការ​សា

ហេតុអ្វីបានជាករណីនិទណ្ឌភាពលើអ្នកសារព័ត៌មាននៅកម្ពុជានៅតែបន្តកើតមាន?

នៅក្នុង​ទិវា​បញ្ចប់​និទណ្ឌ​ភាព​លើ​អ្នក​សារ​ព័ត៌​មាន ​ថ្ងៃទី​២ ខែ​វិច្ឆិកា មាន​អង្គការ​សារ​ព័ត៌​មាន ​និង​អង្គការ​សិទ្ធិ​មនុស្ស ជា​ច្រើន ស្ថា​ប័ន បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ ដោយ​ស្នើ​រដ្ឋា​ភិបាល​ពន្លឿន​ការ​ស៊ើប​អង្កេត​ឃាត​កម្ម​លើ​អ្នក​សារ​ព័ត៌​មាន​នៅ​កម្ពុជា​។​ បើ​តាម​សេចក្តី​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ គិត​ពី​ឆ្នាំ១៩៩៤​មក​ អ្នក​សារព័ត៌​មាន​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ហោច​ណាស់ ​១៥​ នាក់​ ត្រូវ​បាន​សម្លាប់​ ហើយ​ថា​ពួកគេ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិ​ធម៌​នៅ​ឡើយ​៕

ទីក្រុងវ៉ាស៊ីនតោន ត្រៀមលក្ខណៈការពារសន្តិសុខ​ ខ្លាចក្រែងផ្ទុះអំពើហិង្សាក្រោយការបោះឆ្នោត

៣ថ្ងៃ មុនថ្ងៃបោះឆ្នោត​មកដល់ ទីក្រុងវ៉ាស៊ីនតោនរដ្ឋធានីសហរដ្ឋអាមេរិក​ ​កំពុងតែមមាញឹក ត្រៀមល

ទីក្រុងវ៉ាស៊ីនតោន ត្រៀមលក្ខណៈការពារសន្តិសុខ​ ខ្លាចក្រែងផ្ទុះអំពើហិង្សាក្រោយការបោះឆ្នោត

៣ថ្ងៃ មុនថ្ងៃបោះឆ្នោត​មកដល់ ទីក្រុងវ៉ាស៊ីនតោនរដ្ឋធានីសហរដ្ឋអាមេរិក​ ​កំពុងតែមមាញឹក ត្រៀមលក្ខណៈបង្ការការពារសន្តិសុខ​ សុវត្ថិភាព នៅតាមអគារ​និង​ទីសាធារណៈនានា ដោយ​ខ្លាចក្រែងផ្ទុះអំពើហិង្សា​ក្រោយ​ការបោះឆ្នោត។ ជាការត្រៀមលក្ខណៈ​ការពារសុវត្ថិភាពទុកជាមុន​​ ព្រោះគេនៅចាំមិនទាន់ភ្លេចទេ នូវអំពើហិង្សាចលាចលកាលពី៤ឆ្នាំមុន បន្ទាប់ពី​ក្រុម​គាំទ្រលោកដូណាល់ ត្រាំ បានធ្វើបាតុកម្ម​​ប្រឆាំងនឹងលទ្ធផលបោះឆ្នោត។

ទំហំក្បាល​ពោះ​នឹង​ក្លាយ​ជា​រង្វាស់​ថ្មី​សម្រាប់សុខភាព?

អ្នកស្រាវជ្រាវ​អាមេរិក​ និង​ចិន បាន​ណែនាំ​ឱ្យ​គ្រូពេទ្យ​ជំនួស​ការ​វាស់វែង​មាឌ ដោយ​ប្រើ​ ស

ទំហំក្បាល​ពោះ​នឹង​ក្លាយ​ជា​រង្វាស់​ថ្មី​សម្រាប់សុខភាព?

អ្នកស្រាវជ្រាវ​អាមេរិក​ និង​ចិន បាន​ណែនាំ​ឱ្យ​គ្រូពេទ្យ​ជំនួស​ការ​វាស់វែង​មាឌ ដោយ​ប្រើ​ សន្ទទស្សន៍​ម៉ាសរាងកាយ​ (ហៅកាត់​ជា​ភាសា​បារាំង IMC ឬBMI ជា​ភាសា​អង់គ្លេស) ដោយ​ការវាស់​ទំហំក្បាល​ពោះ​វិញ។ ហេតុអ្វី? តើសន្ទទស្សន៍​​ទំហំ​ក្បាលពោះ​ Body Roundness Index ជា​អ្វី ? អាច​បញ្ជាក់​អំពី​​ឥទ្ធិពល​ចំពោះ​សុខភាព​យ៉ាង​ណា?

យូណេស្កូ​ថា ឃាតកម្ម​លើ​​អ្នក​កាសែត​ភាគ​ច្រើន ​គ្មាន​ការ​ផ្តន្ទាទោស

អំពើ​ឃាតកម្ម​សម្លាប់​អ្នកកាសែត​ នៅលើ​ពិភពលោក ភាគ​ច្រើន​ គ្មាន​ការ​ផ្តន្ទាទោស​ទេ​។ នេះ​បើ​

យូណេស្កូ​ថា ឃាតកម្ម​លើ​​អ្នក​កាសែត​ភាគ​ច្រើន ​គ្មាន​ការ​ផ្តន្ទាទោស

អំពើ​ឃាតកម្ម​សម្លាប់​អ្នកកាសែត​ នៅលើ​ពិភពលោក ភាគ​ច្រើន​ គ្មាន​ការ​ផ្តន្ទាទោស​ទេ​។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​យូណេស្កូ ចេញ​ផ្សាយនា​ឱកាស​ទិវា​អន្តរជាតិ​ដើម្បី​បញ្ចប់​និទណ្ឌភាព​ចំពោះ​​ឧក្រិដ្ឋកម្ម​​ប្រឆាំង​នឹងអ្នក​សារព័ត៌មាន ​​នៅថ្ងៃ​សៅរ៍​ទី​២ វិច្ឆិកា ដោយ​បញ្ជាក់​ថា​នៅ​ឆ្នាំ​២០២២-២០២៣ មាន​អ្នក​កាសែត​១៦២​នាក់​បាន​បាត់​បង់ជីវិត​ក្នុង​វិជ្ជាជីវៈ។

ហេតុអ្វីការដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ CLV-DTA បន្សល់ស្នាមស្រពិចស្រពិល?

នៅថ្ងៃសុក្រទី ០១ វិច្ឆិកានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តប្រគល់សេចក្តីព្រាងច

ហេតុអ្វីការដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ CLV-DTA បន្សល់ស្នាមស្រពិចស្រពិល?

នៅថ្ងៃសុក្រទី ០១ វិច្ឆិកានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់លុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ CLV DTA ទៅកាន់គណៈកម្មាការជំនាញត្រួតពិនិត្យ។ អ្នកតាមដានសង្គមបង្ហាញការសាទរចំពោះការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា តែទាមទារឲ្យរដ្ឋាភិបាលបង្ហាញតម្លាភាពកាន់តែច្បាស់ចំពោះការសម្រេចដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម។ អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជាបានដកខ្លួនរួចជាស្រេច និងថា ការប្រជុំរបស់រដ្ឋសភានៅថ្ងៃសុក្រ ទី១ វិច្ឆិកានេះជានិតីវិធីនៃការដកខ្លួនចេញការអភិវឌ្ឍន៍តំបន់ត្រីកោណទៅលើវិស័យពាណិជ្ជកម្ម។

ជប៉ុន និង​សហភាពអឺរ៉ុប​ ចុះកិច្ចព្រមព្រៀង​សន្តិសុខ​និង​​ការពារ​ជាតិ

ប្រឈម​មុខ​នឹងក្តីព្រួយបារម្ភ​ចំពោះ​ការ​គំរាម​កំហែង​សន្តិសុខ​ នៅក្នុង​តំបន់អាស៊ី​, ប្រទេស

ជប៉ុន និង​សហភាពអឺរ៉ុប​ ចុះកិច្ចព្រមព្រៀង​សន្តិសុខ​និង​​ការពារ​ជាតិ

ប្រឈម​មុខ​នឹងក្តីព្រួយបារម្ភ​ចំពោះ​ការ​គំរាម​កំហែង​សន្តិសុខ​ នៅក្នុង​តំបន់អាស៊ី​, ប្រទេស​ជប៉ុនបាន​ចុះ​កិច្ចព្រមព្រៀងវិសួយ​ការពារជាតិ​​ជាមួយ​ ​សហភាពអឺរ៉ុប។ ​កតិកាសញ្ញា​ស្តីពី​សន្តិសុខ​និង​ការពារជាតិ រវាង​រដ្ឋាបាល​ក្រុង​តូក្យូ​និង​ព្រុច​សែល ចុះហត្ថលេខា​នៅ​ថ្ងៃទី​១វិច្ឆិកា​ មាន​ចែង​អំពី​កិច្ចសហការគ្នា​ក្នុង​​វិស័យជា​ច្រើន​។​ ពោល​គឺ​គិត​ចាប់ពី​ផ្នែក​សន្តិសុខ​ផ្លូវ​សមុទ្រ​ និង​សន្តិសុខ​អាវកាស ព្រមទាំង​ស្តីពី​សមយុទ្ធយោធា​រួម​គ្នា​​។

ពិព័រណ៍សៀវភៅ Big Bad Wolf ត្រលប់មកកម្ពុជាដោយមានការចាប់អារម្មណ៍ពីយុវជនខ្មែរ

ពិព័រណ៍សៀវភៅ Big Bad Wolf បានត្រលប់មកកម្ពុជាជាថ្មីនៅឆ្នាំ ២០២៤ ជាមួយនឹងសៀវភៅជាច្រើនប្រភេទ។ យុវជនខ

ពិព័រណ៍សៀវភៅ Big Bad Wolf ត្រលប់មកកម្ពុជាដោយមានការចាប់អារម្មណ៍ពីយុវជនខ្មែរ

ពិព័រណ៍សៀវភៅ Big Bad Wolf បានត្រលប់មកកម្ពុជាជាថ្មីនៅឆ្នាំ ២០២៤ ជាមួយនឹងសៀវភៅជាច្រើនប្រភេទ។ យុវជនខ្មែរ និងអាណាព្យាបាលមួយចំនួនមានការចាប់អារម្មណ៍ខ្លាំងចំពោះពិព័រណ៍សៀវភៅបែបអន្តរជាតិមួយនេះដោយយល់ថា ការអានសៀវភៅមានប្រយោជន៍ដល់ពួកគេ ពិសេសទាក់ទងនឹងជំនាញ និងអាជីពរបស់ពួកគេផ្ទាល់។

អតីតមេបក្សកាវក្លៃជំរុញឱ្យរដ្ឋាភិបាលថៃដកសំណុំរឿងកោះខុតចេញពីកិច្ចពិភាក្សាជាមួយកម្ពុជា

លោកភិថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃប្រាប់ឱ្យរដ្ឋាភិបាលថៃដកសំណុំរឿងកោះខុតចេញ

អតីតមេបក្សកាវក្លៃជំរុញឱ្យរដ្ឋាភិបាលថៃដកសំណុំរឿងកោះខុតចេញពីកិច្ចពិភាក្សាជាមួយកម្ពុជា

លោកភិថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃប្រាប់ឱ្យរដ្ឋាភិបាលថៃដកសំណុំរឿងកោះខុតចេញពីកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីទាញកិច្ចសហការអភិវឌ្ឍន៍រួមនៅតំបន់ប្រេងត្រួតស៊ីគ្នាត្រលប់មកវិញ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation ក្នុងថ្ងៃទី៣១ តុលា។ អតីតមេដឹកនាំបក្សប្រឆាំងថៃដដែលរូបនេះក៏បានឆ្លៀតព្រមានថា ទង្វើជាតិនិយមជ្រុលរបស់ពលរដ្ឋថៃមួយចំនួននឹងបំផ្លាញឱកាសទាញយកប្រយោជន៍ជាតិថៃ។

លោកសម រង្ស៊ីថា“ចលនាជាតិខ្មែរតស៊ូ”នឹងឈានទៅបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នក្រៅប្រទេស

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិបានបញ្ជាក់ជាថ្មីលើបណ្ដាញសង្គមនៅថ្ងៃទី ១ វ

លោកសម រង្ស៊ីថា“ចលនាជាតិខ្មែរតស៊ូ”នឹងឈានទៅបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នក្រៅប្រទេស

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិបានបញ្ជាក់ជាថ្មីលើបណ្ដាញសង្គមនៅថ្ងៃទី ១ វិច្ឆិកានេះ ថា “ចលនាជាតិខ្មែរតស៊ូ” នឹងឈានទៅបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយនៅក្រៅប្រទេស។ ការលើកឡើងជាថ្មីរបស់លោកសម រង្ស៊ី ពេលនេះបានធ្វើឱ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតបភ្លាមៗដោយបញ្ជាក់ថា កម្ពុជាមានរដ្ឋាភិបាលតែមួយគត់ដែលតំណាងឱ្យពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។ 

អង្គការ​កាកបាទក្រហម​ ទាមទារ​ឲ្យ​គោរពច្បាប់​មនុស្សធម៌ ក្នុង​ពេល​សង្គ្រាម

ក្នុង​ពិភព​លោក​សព្វថ្ងៃ វិបត្តិ​ជម្លោះចម្បាំង​រាំងជល់ នៅ​ច្រើន​ប្រទេស​​ បាន​រំលោភ​បំពានច

អង្គការ​កាកបាទក្រហម​ ទាមទារ​ឲ្យ​គោរពច្បាប់​មនុស្សធម៌ ក្នុង​ពេល​សង្គ្រាម

ក្នុង​ពិភព​លោក​សព្វថ្ងៃ វិបត្តិ​ជម្លោះចម្បាំង​រាំងជល់ នៅ​ច្រើន​ប្រទេស​​ បាន​រំលោភ​បំពានច្បាប់​មនុស្សធម៌​អន្តរជាតិ​ កាន់តែ​​ច្រើន​ឡើង​ និង​ធ្ងន់ធ្ងរ​។ អង្គការ​កាកបាទក្រហមអន្តរជាតិ​ បាន​ទាមទារ​ឲ្យ​ភាគីជម្លោះ ត្រូវ​គោរព​ច្បាប់​មនុស្សធម៌ ត្រូវ​ផ្តល់​ជំនួយ​សង្គ្រោះ​ដល់​ជន​ស៊ីវិល​ ហើយ​និង​មិនត្រូវ​បំផ្លិចបំផ្លាញ​រចនាសម្ព័ន្ធ​ទាក់ទង​ស៊ីវិល ​នោះឡើយ​។​ គ្រានេះជាឱកាស​ដែលត្រូវ​ជជែកគ្នា​និង​រក​ដំណោះស្រាយ​រួម។ ដ្បិតថា​ បណ្តាញ​ចលនា​​​អង្គការ​កាកបាទក្រហម និង អឌ្ឍចន្ទក្រហម ដែល​បាន​ជួប​ប្រជុំ​កំពូលប្រចាំឆ្នាំ​ នៅ​ប្រទេស​ស្វីស។ ស្វីស​ជា​ទឹកដី​កំណើត​ដំបូង​របស់​អង្គការ​កាកបាទក្រហម​។​

តៃវ៉ាន់​រង​ព្យុះ​កំណាច​ជា​លើក​ទីបី ក្នុង​អំឡុង​ពេល​តែ​ជាង​បី​ខែ

​Kong-rey ព្យុះ​សង្ឃរា​ដ៏​កំណាច​បំផុត​មួយ មិនធ្លាប់​មាន​ក្នុង​រយៈ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ

តៃវ៉ាន់​រង​ព្យុះ​កំណាច​ជា​លើក​ទីបី ក្នុង​អំឡុង​ពេល​តែ​ជាង​បី​ខែ

​Kong-rey ព្យុះ​សង្ឃរា​ដ៏​កំណាច​បំផុត​មួយ មិនធ្លាប់​មាន​ក្នុង​រយៈ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​ បាន​វាយសង្គ្រុប​លើ​តៃវ៉ាន់ នៅ​រសៀល​ថ្ងៃព្រហស្បតិ៍​ ជា​មួយ​កម្លាំង​ខ្យល់ឆក់​កន្ទ្រាក់ និង​​ភ្លៀងដូច​គេ​ចាក់​ទឹក​ បង្ក​ឱ្យ​មាន​ទឹក​ជំនន់​និ​ងការ​ហូរ​បាក់​ដី​។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​ពីរ​នាក់ និង​របួស​ជាង​៥​រយ​នាក់ ព្រមទាំងមាន​ការ​បាត់​ខ្លួន​មនុស្ស​ជា​ច្រើន​នាក់ផ្សេង​ទៀត។ ​នៅ​ចំពោះ​មុខ​ការ​ខូច​ខាត​យ៉ាងដំណំ ក្រុម​អ្នក​សង្គ្រោះ​ និង​ក្រុម​សម្អាត​បាន​ចាប់​ផ្តើម​ការងារ​យ៉ាងសកម្ម​ ​តាំងពី​ព្រលឹម​អុលថ្ងៃ​សុក្រ​ទី​១​វិច្ឆិកា​នេះ។

បោះឆ្នោតប្រធានាធិបតី​អាមេរិក​៖ តើមានអ្វីខុសគ្នាខ្លះ នៅក្នុងការសន្យា​រ​វាង​​បេក្ខជនធំៗទាំង​២?

ថ្ងៃទី​៥វិច្ឆិកា​ គឺជាថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក ខណៈដែលពេលនេះ​​ ​នៅតាមរដ្ឋខ្លះ គឺ​គេ

បោះឆ្នោតប្រធានាធិបតី​អាមេរិក​៖ តើមានអ្វីខុសគ្នាខ្លះ នៅក្នុងការសន្យា​រ​វាង​​បេក្ខជនធំៗទាំង​២?

ថ្ងៃទី​៥វិច្ឆិកា​ គឺជាថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក ខណៈដែលពេលនេះ​​ ​នៅតាមរដ្ឋខ្លះ គឺ​គេ​បានចាប់ផ្តើម​បោះឆ្នោតជាបណ្តើរៗហើយ​។ ការស្ទាបស្ទង់មតិ​បង្ហាញ​ថា បេក្ខជន​ធំៗទាំង​២ គឺលោក​ដូណាល់ ត្រាំ និ​ងលោកស្រី កាម៉ាឡា ហារីស ស្ថិតនៅប្រកៀក​ប្រកិត​គ្នា​ខ្លាំងណាស់។ បេក្ខជនទាំង​២ កំពុងតែប្រឹងប្រែង​ធ្វើការឃោសនា ទាក់ទាញការគាំទ្ររៀងៗខ្លួន។ តើការសន្យា​នយោបាយ របស់​លោកដូណាល់ ត្រាំ និងរបស់​លោកស្រីកាម៉ាឡា ហារីស មានភាពខុសគ្នាអ្វីខ្លះ?

អ.ស.ប. ទាញសញ្ញាអាសន្នអំ​ពីគ្រោះអត់ឃ្លាន​​នៅ​​ហ្កាហ្សា សូដង់ ម៉ាលី និង​ហៃទី

​អង្គការ​សហប្រជាជាតិ ថ្លែងក្តីព្រួយ​បារម្ភ​ជាខ្លាំង​អំពីបញ្ហា​​គ្រោះទុរ្ភិក្សនៅលើពិភពលោ

អ.ស.ប. ទាញសញ្ញាអាសន្នអំ​ពីគ្រោះអត់ឃ្លាន​​នៅ​​ហ្កាហ្សា សូដង់ ម៉ាលី និង​ហៃទី

​អង្គការ​សហប្រជាជាតិ ថ្លែងក្តីព្រួយ​បារម្ភ​ជាខ្លាំង​អំពីបញ្ហា​​គ្រោះទុរ្ភិក្សនៅលើពិភពលោក​ ដែលត្រូវ​​នឹង​ឈាន​មកដល់​ឆាប់ៗ​នេះ​។   ក្នុងរបាយការណ៍​សន្និដ្ឋាន​ថ្មីចេញផ្សាយ​ចុងខែ​តុលា, ស្ថាប័ន​ជំនាញ​ខាង​​ស្បៀងអាហាររបស់​អង្គការ​​សហប្រជាជាតិ ​ បាន​​ទាញ​សញ្ញា​អាសន្នជាខ្លាំង​ ដោយ​បញ្ជាក់ថា ​នៅ​តំបន់​ហ្កាហ្សា ហើយ​និង​ប្រទេស​សូដង់ ម៉ាលី និង​ហៃទី​ នឹង​ជួប​គ្រោះអត់ឃ្លាន​ក្នុង​អំលុងពេល​៧ខែ ទៅមុខ​ទៀត។ ​​តំបន់​ទាំង​នោះ សុទ្ធតែកំពុង​ជួប​វិបត្តិ​សង្គ្រាម​និង​បញ្ហា​អសន្តិសុខ ជា​​ខ្លាំង។​

ពលរដ្ឋសង្កាត់ជើងឯកស្នើអាជ្ញាធរក្រុងភ្នំពេញឲ្យពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី

នៅថ្ងៃព្រហស្បតិ៍ ទី៣១ តុលានេះ ពលរដ្ឋជិត ៦០នាក់ដែលអះអាងរស់នៅលើដីដែលមានហានិភ័យក្នុងសង្កាត់ដ

ពលរដ្ឋសង្កាត់ជើងឯកស្នើអាជ្ញាធរក្រុងភ្នំពេញឲ្យពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី

នៅថ្ងៃព្រហស្បតិ៍ ទី៣១ តុលានេះ ពលរដ្ឋជិត ៦០នាក់ដែលអះអាងរស់នៅលើដីដែលមានហានិភ័យក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបានជួបជុំគ្នានៅមុខសាលាក្រុងភ្នំពេញ។ កម្មវត្ថុនៃការជួបជុំគឺដើម្បីស្នើសុំឲ្យលោកអភិបាលក្រុងពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍនៅនឹងកន្លែង ខណៈដែលការរស់នៅសព្វថ្ងៃរបស់ពួកគាត់កំពុងជួបការលំបាក និងការភ័យខ្លាច៕

ថៃអនុញ្ញាតឲ្យពលករខ្មែរបន្តបណ្ណការងារ និងស្នាក់នៅរយៈពេល២ឆ្នាំបន្ថែមទៀត

រដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឱ្យពលករខ្មែរបន្តបណ្ណអនុញ្ញាតការងារ និងការស្នាក់នៅសម្រាប់ពល

ថៃអនុញ្ញាតឲ្យពលករខ្មែរបន្តបណ្ណការងារ និងស្នាក់នៅរយៈពេល២ឆ្នាំបន្ថែមទៀត

រដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឱ្យពលករខ្មែរបន្តបណ្ណអនុញ្ញាតការងារ និងការស្នាក់នៅសម្រាប់ពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតសុពលភាពនៅថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២៥ ក្នុងរយៈពេល ២ឆ្នាំបន្តទៀតរហូតដល់ឆ្នាំ២០២៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារកម្ពុជា ស្តីពីលទ្ធផលក្នុងជំនួបទ្វេភាគីរបស់រដ្ឋមន្ត្រីក្រសួងការងារកម្ពុជាលោក ហេង សួរ និងរដ្ឋមន្រ្តីក្រសួងការងារថៃលោក Phiphat Ratchakitprakarn នៅថ្ងៃទី៣០តុលានេះ។

សិស្សជាប់និទ្ទេស A កើនឡើងជាការឆ្លុះបញ្ចាំងភាពល្អប្រសើរនៃវិស័យអប់រំខ្មែរ?

លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបានបង្ហាញថា បេក្ខជនដែលប្រលងជាប់មា

សិស្សជាប់និទ្ទេស A កើនឡើងជាការឆ្លុះបញ្ចាំងភាពល្អប្រសើរនៃវិស័យអប់រំខ្មែរ?

លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបានបង្ហាញថា បេក្ខជនដែលប្រលងជាប់មានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ។ ជាក់ស្តែងនៅឆ្នាំ២០២៤ នេះ បេក្ខជនដែលប្រលងជាប់សញ្ញាបត្របាក់ឌុបមានចំនួនជិត៨០% ដែលក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A បានកើនរហូតដល់ជាង ២ ២០០នាក់ បើធៀបនឹងឆ្នាំ២០២៣ ដែលមានប្រមាណជាង ១ ៦០០នាក់។ ចំណែកបេក្ខជនដែលទទួលបាននិទ្ទេស ផ្សេងៗទៀតក៏មានការកើនឡើងដែរ។ តើកំណើនចំនួនសិស្សប្រលងជាប់និទ្ទេសA និងនិទ្ទេសខ្ពស់ផ្សេងៗទៀតជាការឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃវិស័យអប់រំខ្មែរ ឬយ៉ាងណា?

ព្យុងយ៉ាងបាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប​ជាថ្មី ​ឆ្លើយតបចំពោះ​ការ​គំរាម​របស់​អាមេរិកនិង​កូរ៉េខាងត្បូង

ប្រឈម​មុខ​នឹង​​ស្ថានការណ៍កាន់តែ​តាន​តឹងខ្លាំង, កូរ៉េ​ខាងជើង ​បាញ់​មីស៊ីល​អន្តរទ្វីប​​​​​

ព្យុងយ៉ាងបាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប​ជាថ្មី ​ឆ្លើយតបចំពោះ​ការ​គំរាម​របស់​អាមេរិកនិង​កូរ៉េខាងត្បូង

ប្រឈម​មុខ​នឹង​​ស្ថានការណ៍កាន់តែ​តាន​តឹងខ្លាំង, កូរ៉េ​ខាងជើង ​បាញ់​មីស៊ីល​អន្តរទ្វីប​​​​​រយៈ​ចម្ងាយ​ឆ្ងាយ និង​អាច​មាន​សមត្ថភាព​បំពាក់​គ្រាប់ក្បាល​នុយក្លេអ៊ែរ​។ នេះ​ជា​ចម្លើយ​តប​ទៅនឹងការ​គំរាម​របស់​ សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងត្បូង ដែល​ព្រមាន​ឲ្យ​ក្រុង​ព្យុងយ៉ាង​ ដកទ័ព​ពី​ប្រទេស​រុស្ស៊ី។​ ការ​បាញ់​មីស៊ីល​បាលីស្ទីក​របស់​កូរ៉េ​ខាងជើង​នេះ ក៏​​ជាការ​ឆ្លើយតបទៅនឹង​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នារវាង​ក្រុង​វ៉ាស៊ីនតោន​ ​និង​ក្រុង​សេអ៊ូល នៅ​ឧបទ្វីប​កូរ៉េ​។​

អេស្ប៉ាញ៖ ស្លាប់យ៉ាងហោច៩៥នាក់ ដោយ​មហន្តរាយ​ជំនន់ទឹកភ្លៀងដី​​ភក់ល្បប់​ យ៉ាងលឿ​ន​រហ័ស

ភាគខាងត្បូងអេស្ប៉ាញ បានរងនូវគ្រោះ​មហន្តរាយ​ជំនន់ទឹកភ្លៀង​យ៉ាងលឿនរហ័ស កាលពី​វេលាយប់ថ្ងៃអ

អេស្ប៉ាញ៖ ស្លាប់យ៉ាងហោច៩៥នាក់ ដោយ​មហន្តរាយ​ជំនន់ទឹកភ្លៀងដី​​ភក់ល្បប់​ យ៉ាងលឿ​ន​រហ័ស

ភាគខាងត្បូងអេស្ប៉ាញ បានរងនូវគ្រោះ​មហន្តរាយ​ជំនន់ទឹកភ្លៀង​យ៉ាងលឿនរហ័ស កាលពី​វេលាយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធ ទី​៣០តុលា។ ទឹកភ្លៀងធ្លាក់យ៉ាងគំហុកមួយរំពេច​​ បាន​ហូរនាំ​លាយ​ឡំដោយដី​​ភក់ល្បប់ បំបាក់ស្ពានថ្នល់ លិចកប់ផ្ទះប្រជាជន​​ និងបានផ្តាច់ជីវិតមនុស្ស​ប្រមាណយ៉ាងហោច​​​៩៥នាក់។ នេះបើផ្អែកតាមតួលេខបឋម​ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី​៣១តុលានេះ​។ នេះគឺជាគ្រោះមហន្តរាយ​ទឹកជំនន់​ដ៏ធ្ងន់ធ្ងរបំផុត ដែល​អេស្ប៉ាញ​មិនធ្លាប់​ជួបប្រទះ​ ក្នុងរវាង៥០ឆ្នាំចុងក្រោយ​នេះ​។

លោកសួង សុភ័ក្របង្កើតស្នាដៃទស្សនីយភាពល្ខោនតន្រី្តទម្រង់ថ្មីរឿង «អប្សរាក្រញូង»

លោកសួង សុភ័ក្រ​ធ្លាប់មានបទពិសោធន៍ដឹកនាំ​ទស្សនីយភាពល្ខោននិយាយ​រយៈពេលជាង១៥ឆ្នាំកន្លងមក។ ស

លោកសួង សុភ័ក្របង្កើតស្នាដៃទស្សនីយភាពល្ខោនតន្រី្តទម្រង់ថ្មីរឿង «អប្សរាក្រញូង»

លោកសួង សុភ័ក្រ​ធ្លាប់មានបទពិសោធន៍ដឹកនាំ​ទស្សនីយភាពល្ខោននិយាយ​រយៈពេលជាង១៥ឆ្នាំកន្លងមក។ ស្នាដៃរបស់លោកមិនត្រឹមតែឆ្លុះបញ្ចាំងពីក្តីស្រលាញ់ទៅលើវិស័យសិល្បៈវប្បធម៌ខ្មែរដ៏សម្បូរបែបប៉ុណ្ណោះទេ តែវាក៏បង្ហាញពីរឿងរ៉ាវ និងបញ្ហាសង្គមដើម្បីរួមចំណែកផ្លាស់ប្តូរឥរិយាបថប្រជាជនផងដែរ។ បច្ចុប្បន្ននេះ លោកសួង សុភ័ក្រកំពុងបង្កើតស្នាដៃថ្មីស្រឡាងមួយ គឺលោ្ខនតន្រ្តីក្រោមចំណងជើងថា «អប្សរាក្រញូង» ដើម្បីរួមចំណែកថែរក្សា និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន៕

អង្គការ​សុខភាព​ពិភពលោក​ ថា ជំងឺរបេង កើនឡើងច្រើន​ខ្លាំង​ ​ពីឆ្នាំ​ទៅមិញ

របាយការណ៍ថ្មី​របស់​អង្គការ​សុខភាព​ពិភពលោក​ បញ្ជាក់ថា មនុស្ស​កើត​​ជំងឺរបេង កើនឡើង​ច្រើនខ្

អង្គការ​សុខភាព​ពិភពលោក​ ថា ជំងឺរបេង កើនឡើងច្រើន​ខ្លាំង​ ​ពីឆ្នាំ​ទៅមិញ

របាយការណ៍ថ្មី​របស់​អង្គការ​សុខភាព​ពិភពលោក​ បញ្ជាក់ថា មនុស្ស​កើត​​ជំងឺរបេង កើនឡើង​ច្រើនខ្លាំង រហូត​​ដល់​ចំនួន ៨,២ លាន​ករណី​ នៅ​ឆ្នាំ​២០២៣។ តួ​នេះជាចំនួន​កើនឡើង​​ច្រើនបំផុត​ មិនធ្លាប់​ជួប​ប្រទះ​ ទេ ក្នុង​រយៈ​ពេល​ជិត​ ៣០ឆ្នាំចុងក្រោយ​នេះ។​ ​

ចិនប្តឹងទៅអង្គការពាណិជ្ជកម្ម​ពិភពលោក ក្រោយ​អឺរ៉ុបសម្រេច​ដំឡើងពន្ធ​លើរថយន្ត​អគ្គិសនី​ចិន

រដ្ឋាភិបាលចិន​បានដាក់ពាក្យ​ប្តឹង ទៅកាន់​អង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃពុធទី​៣០តុលា បន្

ចិនប្តឹងទៅអង្គការពាណិជ្ជកម្ម​ពិភពលោក ក្រោយ​អឺរ៉ុបសម្រេច​ដំឡើងពន្ធ​លើរថយន្ត​អគ្គិសនី​ចិន

រដ្ឋាភិបាលចិន​បានដាក់ពាក្យ​ប្តឹង ទៅកាន់​អង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃពុធទី​៣០តុលា បន្ទាប់ពី​សហភាពអឺរ៉ុប បាន​សម្រេចអនុវត្តជាផ្លូវការ នូវការ​ដំឡើងពន្ធបន្ថែម៣៥% ទៅលើរថយន្តអគ្គិសនីនាំចូលពីចិន​។ ការដំឡើងពន្ធ ដែលអឺរ៉ុបអះអាងថា ដោយសារតែក្រុមហ៊ុន​ផលិត​រថយន្តអគ្គិសនីចិន បាន​ទទួល​ការជួយឧបត្ថម្ភយ៉ាងសន្ធឹកពីរដ្ឋចិន ដើម្បីអាចលក់​បានក្នុងតម្លៃថោក​។ ភាគីចិនវិញបានចោទថា វិធានការពន្ធដារបស់អឺរ៉ុប គឺជាវិធានការ​អត្មានិយមការពារតែផលប្រយោជន៍ខ្លួនឯង។

Get more results via ClueGoal