Cambodia



ពលរដ្ឋនៅតំបន់អង្គរអភិរក្សសាស្ត្រាស្លឹករឹត ដោយការបើកសាលាបង្រៀន

ស្លឹករឹត ឬ សាស្ត្រាស្លឹករឹត គឺជាប្រជុំសំណេរ ដែលចារអំពី ក្បួនច្បាប់ អក្សរសិល្ប៍ អត្ថបទប្រវត្

រថយន្តបុកមនុស្សនៅចិន ស្លាប់ជាង៣០នាក់ ហើយរងរបួសជាង៤០នាក់

នៅភាគខាងជើងប្រទេសចិន យ៉ាងហោចណាស់ មនុស្ស ៣៥នាក់បានស្លាប់ ព្រមទាំង ៤៣នាក់ផ្សេងទៀតរងរបួស  នៅក

រថយន្តបុកមនុស្សនៅចិន ស្លាប់ជាង៣០នាក់ ហើយរងរបួសជាង៤០នាក់

នៅភាគខាងជើងប្រទេសចិន យ៉ាងហោចណាស់ មនុស្ស ៣៥នាក់បានស្លាប់ ព្រមទាំង ៤៣នាក់ផ្សេងទៀតរងរបួស  នៅក្នុងហេតុការណ៍រថយន្តបើក​បុកហ្វូងមនុស្ស កាលពីយប់ថ្ងៃចន្ទ។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន នៅខេត្តក្វាងទុង​ ។

អ.ស.ប.៖ អាកាសធាតុប្រែប្រួលកាន់តែ​បន្ថែម​បន្ទុកធ្ងន់ជំរុញ​ឲ្យ​ជនភៀសខ្លួន​កាន់តែច្រើន

​​នៅលើពិភពលោកសព្វថ្ងៃនេះ​ កំណើនកម្តៅផែនដី បាន​ជំរុញ​ឲ្យ​មនុស្ស​រាប់​លាន​នាក់ ត្រូវ​សម្រេ

អ.ស.ប.៖ អាកាសធាតុប្រែប្រួលកាន់តែ​បន្ថែម​បន្ទុកធ្ងន់ជំរុញ​ឲ្យ​ជនភៀសខ្លួន​កាន់តែច្រើន

​​នៅលើពិភពលោកសព្វថ្ងៃនេះ​ កំណើនកម្តៅផែនដី បាន​ជំរុញ​ឲ្យ​មនុស្ស​រាប់​លាន​នាក់ ត្រូវ​សម្រេច​ចិត្ត​ភៀសខ្លួន​ ចាកចោល​ផ្ទះសម្បែង​។ ក្នុង​រយៈ​ពេល១០ឆ្នាំចុងក្រោយ  មនុស្ស​មិនតិច​ជាង ២២០ លាន​នាក់​នោះឡើយ ដែល​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​និង​ផ្លាស់ទី​ធ្វើ​ចំណាកស្រុក ព្រោះ​តែការ​ប្រែប្រួល​អាកាសធាតុ។ នេះ​បើតាម​ ឧត្តម​ស្នងការអង្គការ​សហប្រជាជាតិ​ដើម្បីជនភៀសខ្លួន ​ដែល​ឆ្លៀត​ឱកាស​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ពិភពលោក ត្រូវ​ចូលរួម​​ជ្រោមជ្រែង​កាត់បន្ថយ​គ្រោះហានិភ័យអាកាសធាតុ​។​

ការធ្វើដំណើរតាមរថភ្លើងកំពុងពេញនិយម និងទទួលបានការគាំទ្រពីពលរដ្ឋ

ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានកំណើនចំនួនពលរដ្ឋដែលចង់សាកល្បងជិះរថភ្លើងទៅតាមបណ្តាខ

ការធ្វើដំណើរតាមរថភ្លើងកំពុងពេញនិយម និងទទួលបានការគាំទ្រពីពលរដ្ឋ

ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានកំណើនចំនួនពលរដ្ឋដែលចង់សាកល្បងជិះរថភ្លើងទៅតាមបណ្តាខេត្តនានាៗក្នុងប្រទសកម្ពុជា។ មានមូលហេតុមួយចំនួនដែលបញ្ជាក់ពីនិន្នាការនេះដូចជា មានភាពងាយស្រួល មានសុវត្ថិភាពជាងការធ្វើដំណើរតាមដងផ្លូវ និងពិសេសជាងគេ គឺគេអាចទស្សនាទេសភាពវាលស្រែ ឬព្រៃប្រឹក្សាជាដើម។ ក្នុងន័យនេះ ពលរដ្ឋបានស្នើឲ្យមានការពង្រីកបន្ថែមនូវខ្សែរថភ្លើងនៅគ្រប់ខេត្តទូទាំងប្រទេស។ ពីស្ថានីយរថភ្លើងក្នុងខេត្តកំពត យើងទស្សនាបទយកការណ៍រៀបចំដោយ ស៊ឹម ចាន់សំណាង៖

តើកម្ពុជាគួរត្រៀមខ្លួនយ៉ាងម៉េចខ្លះដើម្បីចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩?

កម្ពុជាបានប្រកាសត្រៀមខ្លួនក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ ការចាកចេញពីប្

តើកម្ពុជាគួរត្រៀមខ្លួនយ៉ាងម៉េចខ្លះដើម្បីចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩?

កម្ពុជាបានប្រកាសត្រៀមខ្លួនក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ ការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចដែលអាចធ្វើឲ្យកម្ពុជាប្រឈមនឹងការបាត់បង់ប្រយោជន៍មួយចំនួន ដូចជាភាពអនុគ្រោះពន្ធគយ។ ទោះយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ច និងអ្នកតាមដានសង្គមមើលឃើញពីផលវិជ្ជមាន និងអវិជ្ជមានចំពោះការចាកចេញរបស់កម្ពុជាពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ តើកម្ពុជាគួរត្រៀមខ្លួនយ៉ាងម៉េចខ្លះដើម្បីចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩?។

ចៅក្រមស៊ើបសួរបញ្ចូនសំណុំរឿងស្រី ស៊ីណាទៅជំនុំជម្រះ ក្រោយមានសំណើពីគ្រួសារជនរងគ្រោះ

សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធអំពើឃាតកម្មដែលប្រព្រឹត្តដោយអតីតឧកញ៉ាស្រី ស៊ីណាត្រូវបានចៅក្រម

ចៅក្រមស៊ើបសួរបញ្ចូនសំណុំរឿងស្រី ស៊ីណាទៅជំនុំជម្រះ ក្រោយមានសំណើពីគ្រួសារជនរងគ្រោះ

សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធអំពើឃាតកម្មដែលប្រព្រឹត្តដោយអតីតឧកញ៉ាស្រី ស៊ីណាត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបញ្ចូនទៅតុលាការដើម្បីជំនុំជម្រះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញចេញផ្សាយនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ សំណុំរឿងដែលបានបញ្ចូនទៅឪ្យតុលាការជំនុំជម្រះ គឺពាក់ព័ន្ធនឹងអំពើឃាតកម្ម ការប៉ុនប៉ងឃាតកម្ម និងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។ 

ពិព័រណ៍​យន្តហោះ ចិនបង្ហាញ​​យន្តហោះ​ចម្បាំងដ៏ទំនើប និង​ដ្រូន​វាយប្រហារ

រដ្ឋអំណាច​ក្រុង​ប៉េកាំង​ បាន​​បង្ហាញ​សមត្ថភាព​ផលិត​សព្វាវុធចិន ដែល​​កាន់តែ​ទំនើបនិង​ខ្ល

ពិព័រណ៍​យន្តហោះ ចិនបង្ហាញ​​យន្តហោះ​ចម្បាំងដ៏ទំនើប និង​ដ្រូន​វាយប្រហារ

រដ្ឋអំណាច​ក្រុង​ប៉េកាំង​ បាន​​បង្ហាញ​សមត្ថភាព​ផលិត​សព្វាវុធចិន ដែល​​កាន់តែ​ទំនើបនិង​ខ្លាំងក្លា​​ តាមរយៈ​មហាពិព័រណ៍​យន្តហោះឆ្នាំ​២០២៤ ដែល​បា​ន​ផ្តោត​សារៈ​សំខាន់​ទៅលើ យន្តហោះ​ចម្បាំង និង​ដ្រូន​វាយប្រហារ​។ ក្នុង​ឱកាស​នេះ រដ្ឋអំណាច​ក្រុង​ប៉េកាំង បង្ហាញ​យន្តហោះ​ប្រដេញ​ដ៏ទំនើប​ចុងក្រោយរបស់ខ្លួន​ ដែលអាច​​មាន​សមត្ថភាព​ស្មើ​នឹង​យន្តហោះ​ចម្បាំង​ប្រភេទ អែហ្វ-៣៥របស់​សហរដ្ឋ​អាមេរិក។​ ក្នុង​ថ្ងៃ​បើកសម្ពោធពិព័រណ៍​នៅ​ភាគ​ខាង​ត្បូងប្រទេស, ចិន​ក៏បាន​អញ្ជើញ​ស​មភាគីរុស្ស៊ី ឲ្យ​បង្ហាញ​ណែនាំ​យន្តហោះ​ចម្បាំងជំនាន់ទី​៥ដ៏ទំនើប​របស់រុស្ស៊ី​ ឲ្យ​ហោះហើរ​បង្ហាញខ្លួន​នៅលើដែន​អាកាស​របស់​ចិន​។​

អារ៉ាប៊ីសាអូឌីត៖មេដឹកនាំអារ៉ាប់ និងអ៊ីស្លាមថ្កោលទោសអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា

នៅថ្ងៃចន្ទ ទី១១ វិច្ឆិកា ប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសម

អារ៉ាប៊ីសាអូឌីត៖មេដឹកនាំអារ៉ាប់ និងអ៊ីស្លាមថ្កោលទោសអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា

នៅថ្ងៃចន្ទ ទី១១ វិច្ឆិកា ប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ និងអង្គការនៃកិច្ចសហប្រតិបត្តិការអ៊ីស្លាមដោយមាន ៧០ប្រទេសសមាជិកចូលរួម។ កម្មវត្ថុនៃកិច្ចប្រជុំកំពូលបានផ្តោតសំខាន់លើបញ្ហាសង្រ្គាមនៅតំបន់ហ្កាហ្សា និងនៅលីបង់ដែលប្រទេសអ៊ីស្រាអែលកំពុងបន្តវាយប្រហារលើក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុមហេសបូឡាលីបង់។ នៅក្នុងកិច្ចប្រជុំកំពូល មេដឹកនាំអារ៉ាប់ និងអ៊ីស្លាមបានថ្កោលទោសលើអំពើប្រល័យពូជសាសន៍ដែលកំពុងកើតមាននៅតំបន់ហ្កាហ្សា។ 

ចាប់ខ្លួនមន្ត្រី និងឧកញ៉ាយ៉ាងតិច៦នាក់ក្នុងសំណុំរឿងឆបោកពាក់ព័ន្ធនឹង លី សាម៉េត

នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​សម្រេច​បញ្ជូន​ខ្លួន​ ​ល

ចាប់ខ្លួនមន្ត្រី និងឧកញ៉ាយ៉ាងតិច៦នាក់ក្នុងសំណុំរឿងឆបោកពាក់ព័ន្ធនឹង លី សាម៉េត

នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​សម្រេច​បញ្ជូន​ខ្លួន​ ​លោក​ ឡាយ វិសិដ្ឋ អភិបាល​រង​ខេត្តពោធិ៍​សាត់​ទៅ​តុលាការ​ក្នុង​សំណុំរឿង​ឆបោក​ពាក់​ព័ន្ធ​នឹង ​លោក លី សាម៉េត។ នេះបើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌​មាន​ដែល​ស្និទ​នឹង​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​នេះ។​ ចំណាត់​ការ​លើ​មន្ត្រី​ជាន់​ខ្ពស់​ខេត្តពោធិ៍សាត់​ម្នាក់​ថែម​ទៀត​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​ជន​សង្ស័យ​ក្នុង​សំណុំរឿង​ឆបោក​ពាក់​ព័ន្ធ​នឹង លោក លី សាម៉េត ​កើន​ឡើង​សរុប​យ៉ាង​តិច​៦​នាក់​។

ហ្វីលីពីនបានរងការវាយប្រហារដោយព្យុះទីហ្វុងលើកទី៤ ក្នុងរយៈពេលមិនដល់ ១ខែ

ព្យុះទីហ្វុង​ដ៏​កំណាចថ្មីមួយទៀតឈ្មោះ តូរ៉ាជី បានវាយប្រហារលើ​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃចន្

ហ្វីលីពីនបានរងការវាយប្រហារដោយព្យុះទីហ្វុងលើកទី៤ ក្នុងរយៈពេលមិនដល់ ១ខែ

ព្យុះទីហ្វុង​ដ៏​កំណាចថ្មីមួយទៀតឈ្មោះ តូរ៉ាជី បានវាយប្រហារលើ​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃចន្ទ ទី១១ វិច្ឆិកា​នេះ។ ព្យុះតូរ៉ាជី​បាន​បណ្តាល​ឲ្យ​ផ្លូវថ្នល់ជាច្រើនកន្លែងត្រូវបានកាត់ផ្តាច់ដោយសារការបាក់ស្រុតដី មនុស្ស​ជា​ច្រើន​ពាន់នាក់​ត្រូវ​បាន​ជម្លៀស​ទៅ​ដាក់​នៅ​ទីទួល ហើយ​កំពង់ផែ​ជា​ច្រើន​ត្រូវ​បាន​បិទទ្វារ។ គួរបញ្ជាក់ថា ព្យុះទីហ្វុងដ៏កំណាចនេះ​ជា​ព្យុះ​ទី៤ ដែល​បាន​វាយប្រហារ​ប្រទេស​ហ្វីលីពីន​ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ផង។

លោកហ៊ុន ម៉ាណែតចំអកឲ្យលោកសម រង្សីលើការបង្កើតរដ្ឋាភិបាលនិរទេស

លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតចាត់ទុកការបង្កើតចលនាជាតិតស៊ូរបស់ក្រុមអ្នកនយោបាយប្រឆាំងនៅក្

លោកហ៊ុន ម៉ាណែតចំអកឲ្យលោកសម រង្សីលើការបង្កើតរដ្ឋាភិបាលនិរទេស

លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតចាត់ទុកការបង្កើតចលនាជាតិតស៊ូរបស់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសថា គ្រាន់តែជាការបង្កើតព្រឹត្តិការណ៍ទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ ខណៈដែលមនុស្សធ្លាប់គាំទ្រស្ម័គ្រស្មោះអស់ជំនឿមានកាន់តែច្រើន និងបានដើរចេញជាបន្ដបន្ទាប់។ តាមលោកហ៊ុន ម៉ាណែត សមាជិកស្មោះស្ម័គ្រ និងមន្ដ្រីជាន់ខ្ពស់របស់ក្រុមប្រឆាំងទាំងអស់បានដើរចេញពីបក្ខពួករបស់ខ្លួន ហើយងាកមកចូលរួមជាមួយរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

កាសែត Sunday Guardian៖រដ្ឋបាលរបស់លោកចូ បៃឌិននៅពីក្រោយគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជា

តាមការចុះផ្សាយរបស់កាសែតឥណ្ឌា The Sunday Guardian នៅថ្ងៃទី១០ វិច្ឆិកា រដ្ឋបាលអាមេរិករបស់លោក ចូ បៃឌិនជាអ្

កាសែត Sunday Guardian៖រដ្ឋបាលរបស់លោកចូ បៃឌិននៅពីក្រោយគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជា

តាមការចុះផ្សាយរបស់កាសែតឥណ្ឌា The Sunday Guardian នៅថ្ងៃទី១០ វិច្ឆិកា រដ្ឋបាលអាមេរិករបស់លោក ចូ បៃឌិនជាអ្នកនៅពីក្រោយនៃគម្រោងបដិវត្តន៍ពណ៌នានានៅក្នុងប្រទេសកម្ពុជា។ អត្ថបទរបស់ The Sunday Guardian បានឲ្យដឹងថា មានអ្នកផ្ញើឯកសារផ្ទៃក្នុងមួយចំនួន និងថា ភ្នាក់ងារចម្រុះដែលមានទីតាំងនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតបានសហការជាមួយអ្នកនយោបាយប្រឆាំងនៅកម្ពុជាដោយប្រើប្រាស់បញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដើម្បីផ្តួលរលំរដ្ឋាភិបាលបច្ចុប្បន្ន។

Washinton Post ថាលោកត្រាំព្រមានលោកពូទីនក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ រឿងសង្រ្គាមនៅអ៊ុយក្រែន

ប្រធានាធិបតីអាមេរិកជាប់ថ្មីឆ្នោតលោក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទ

Washinton Post ថាលោកត្រាំព្រមានលោកពូទីនក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ រឿងសង្រ្គាមនៅអ៊ុយក្រែន

ប្រធានាធិបតីអាមេរិកជាប់ថ្មីឆ្នោតលោក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានជួបសន្ទនាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ ទី០៧ វិច្ឆិកា។ នៅក្នុងកិច្ចសន្ទនានេះលោកត្រាំ បានព្រមានលោកពូទីន ក្នុងសំណុំរឿងសង្រ្គាមនៅប្រទេសអ៊ុយក្រែន។ នេះបើយោងតាមកាសែត Washinton Post។ តែក្នុងថ្ងៃចន្ទ ទី១១វិច្ឆិកានេះ រុស្ស៊ីតាមរយៈអ្នកនាំពាក្យវិមានក្រែមឡាំង លោកប៉េស្កូវ បានច្រានចោលភ្លាមៗលើព័ត៌មានរបស់ Washinton Post។

លោកហ៊ុន ម៉ាណែតចេញមុខរិះគន់លើការវិភាគដែលថារដ្ឋាភិបាលរបស់លោកមិនចេះធ្វើការ

ថ្ងៃទី១១ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានអះអាងថា ក្នុងរយៈពេល ១៥ខែនៃការដឹកនាំប្រទេ

លោកហ៊ុន ម៉ាណែតចេញមុខរិះគន់លើការវិភាគដែលថារដ្ឋាភិបាលរបស់លោកមិនចេះធ្វើការ

ថ្ងៃទី១១ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានអះអាងថា ក្នុងរយៈពេល ១៥ខែនៃការដឹកនាំប្រទេសកម្ពុជា រដ្ឋាភិបាលអាណត្តិទី៧អាចសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនសម្រាប់បម្រើដល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ។ ការលើកឡើងពីសមិទ្ធផលរបស់នាយករដ្ឋមន្ត្រីកម្ពុជានាពេលនេះ អាចជាការលើកសរសើរខ្លួនឯង និងទំនងជាការឆ្លើយតបនឹងការវិភាគរិះគន់មួយចំនួនដែលថា រដ្ឋាភិបាលកម្ពុជាពុំចេះធ្វើការ និងដើរតែសម្ពោធសមិទ្ធផលដដែលៗ។

កិច្ចប្រជុំ​កំពូល​​​COP29 កៀរគរ​ហិរញ្ញវត្ថុ​និងរក​ដំណោះស្រាយ​ទប់​ទល់ការ​ប្រែប្រួល​អាកាសធាតុ

​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ ​ COP 29 ​បើកធ្វើ​នៅ​ក្រុង​បាគូ ប្រទេស​​អាស៊ែរបៃហ្សង់ ចាប

កិច្ចប្រជុំ​កំពូល​​​COP29 កៀរគរ​ហិរញ្ញវត្ថុ​និងរក​ដំណោះស្រាយ​ទប់​ទល់ការ​ប្រែប្រួល​អាកាសធាតុ

​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ ​ COP 29 ​បើកធ្វើ​នៅ​ក្រុង​បាគូ ប្រទេស​​អាស៊ែរបៃហ្សង់ ចាប់​ពីថ្ងៃទី​១១វិច្ឆិកានេះ​ រហូត ដល់​២២វិច្ឆិកា ខាងមុខ។  ជំនួប​កំពូល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ លើកនេះ ផ្តោត​ជា​សំខាន់​ដើម្បី​កៀរគរ​ហិរញ្ញវត្ថុ​និង​រក​ដំណោះស្រាយ​ទប់​ទល់​នឹងការ​ប្រែប្រួល​អាកាសធាតុ ជាពិសេស​រក​មធ្យោបាយ​ជួយ​ប្រទេស​ក្រីក្រ ឲ្យ​​មាន​សមត្ថភាព​និងលទ្ធភាព​ ​សម្របខ្លួន​នឹងកំណើនកម្តៅផែនដី។ ក៏ប៉ុន្តែ កម្មវត្ថុ​នៃកិច្ចប្រជុំពិភពលោក​​នេះ ត្រូវ​ថមថយសន្ទុះជាខ្លាំង ព្រោះតែ​ជ័យ​ជម្នះជាប់​ឆ្នោត​របស់​លោក ដូណាល់ ត្រាំ ឡើង​ដឹកនាំសហរដ្ឋ​​អាមេរិក​នៅពេល​ដ៏ខ្លីខាងមុខ​។​​​ ​

ព្រះរាជវង្សអង់គ្លេសរងការរិះគន់​ថា គ្មានតម្លាភាព និងកេងប្រវញ្ចញើសឈាមប្រជាជន

គ្រួសាររាជវង្ស​អង់គ្លេស​កំពុង​រងអង្រួនដោយ​រឿងអាស្រូវ​ហិរញ្ញវត្ថុ? យោងតាម​ការចុះផ្សាយ​រប

ព្រះរាជវង្សអង់គ្លេសរងការរិះគន់​ថា គ្មានតម្លាភាព និងកេងប្រវញ្ចញើសឈាមប្រជាជន

គ្រួសាររាជវង្ស​អង់គ្លេស​កំពុង​រងអង្រួនដោយ​រឿងអាស្រូវ​ហិរញ្ញវត្ថុ? យោងតាម​ការចុះផ្សាយ​របស់​​កាសែតអង់គ្លេស Sunday Times ព្រះមហាក្សត្រ​អង់គ្លេស ឆាល ទី៣ និង​ព្រះរាជបុត្រ​ស្នងរាជ្យ វីលៀម ទាំងពីរអង្គ​​​បាន​ទទួល​ផលចំណេញ​​ពីការជួលដី ទីតាំង​ទៅ​ឲ្យ​ស្ថាប័នរដ្ឋ ដូចជា មន្ទីរពេទ្យ ឬ​ពន្ធនាគារ​ជាដើម​ដែលកំពុង​ជួបវិបត្តិថវិកា។ ការចុះផ្សាយ​របស់កាសែត​អង់គ្លេសមិនត្រឹម​បើកកកាយ​ឲ្យគេឃើញ​​ទ្រព្យសម្បត្តិមហាសាល​របស់​រាជវង្ស ប៉ុន្តែ នៅបាន​សង្កត់ធ្ងន់ថា ស្ថាប័ន​រកប្រាក់ចំណូល​ឲ្យ​គ្រួសារ​រាជវង្ស​អង់គ្លេស​ទទួល​អនុគ្រោះ លើកលែងពន្ធរដ្ឋ ក្នុងខណៈពេល​ដែលអង់គ្លេសកំពុង​មានសេដ្ឋកិច្ច​ដើរអូសជើង។

គ្រួសារជនរងគ្រោះដែលអតីតឧកញ៉ាស្រី ស៊ីណាសម្លាប់ ជំរុញឱ្យតុលាការពន្លឿននីតិវិធីច្បាប់ និងយុត្តិធម៌

ក្រោយពីស្ងប់ស្ងាត់អស់រយៈពេលជាង៥ខែ សាច់ញាតិរបស់ជនរងគ្រោះដែលអតីតឧកញ៉ាស្រី ស៊ីណាបាញ់សម្លាប

គ្រួសារជនរងគ្រោះដែលអតីតឧកញ៉ាស្រី ស៊ីណាសម្លាប់ ជំរុញឱ្យតុលាការពន្លឿននីតិវិធីច្បាប់ និងយុត្តិធម៌

ក្រោយពីស្ងប់ស្ងាត់អស់រយៈពេលជាង៥ខែ សាច់ញាតិរបស់ជនរងគ្រោះដែលអតីតឧកញ៉ាស្រី ស៊ីណាបាញ់សម្លាប់ កាលពីអំឡុងខែមិថុនា បានស្នើឱ្យសាលាដំបូងរាជធានីភ្នំពេញពន្លឿននិតីវិធីតុលាការដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ។ ការទាមទាររបស់ក្រុមគ្រួសារជនរងគ្រោះធ្វើឡើង បន្ទាប់ពីពួកគេសង្កេតឃើញថា តុលាការនៅពុំទាន់ដោះស្រាយសំណុំរឿងព្រហ្មទណ្ឌ ប៉ុន្តែ បែរជាកោះហៅគ្រួសារជនរងគ្រោះឲ្យចូលរួមនីតិវិធីត្រៀមទាញហេតុផល នៅថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខនៅក្នុងសំណុំរឿងរដ្ឋប្បវេណីដែលភាគីគ្រួសារជនត្រូវចោទប្តឹងតវ៉ាឱ្យតុលាការលុបចោលការសម្រេចរឹបអូសទ្រព្យសម្បត្តិ។

តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះក្នុងរយៈពេលជាង១០ខែនៃឆ្នាំ២០២៤ ឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន?

ឆ្នាំ២០២៤នេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា និងចិន ចាត់ទុកជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន ន

តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះក្នុងរយៈពេលជាង១០ខែនៃឆ្នាំ២០២៤ ឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន?

ឆ្នាំ២០២៤នេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា និងចិន ចាត់ទុកជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ។ អស់រយៈពេលជាង១០ខែមកនេះ កម្ពុជានិងចិន បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាច្រើន ប៉ុន្តែអ្នកជំនាញក្នុងវិស័យទេសចរណ៍មើលឃើញថា ចំនួនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាហាក់នៅមានកម្រិតនៅឡើយ។ តើរយៈពេលជាង១០ខែមកនេះ ព្រឹត្តិការណ៍នៃឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន បានហុចផលចំណេញអ្វីខ្លះដល់វិស័យទេសចរណ៍កម្ពុជា?

ទីប្រឹក្សា​​​លោកត្រាំថា​អាទិភាព​នៅអ៊ុយក្រែន​គឺបញ្ចប់​សង្គ្រាមមិនមែន​ទាមទារ​ដី

រដ្ឋបាល​ដឹកនាំ​សហរដ្ឋអាមេរិកថ្មីរបស់​លោក ដូណាល់ ត្រាំ នឹងនាំមកនូវ​សន្តិភាព, ​បញ្ចប់​សង្គ្

ទីប្រឹក្សា​​​លោកត្រាំថា​អាទិភាព​នៅអ៊ុយក្រែន​គឺបញ្ចប់​សង្គ្រាមមិនមែន​ទាមទារ​ដី

រដ្ឋបាល​ដឹកនាំ​សហរដ្ឋអាមេរិកថ្មីរបស់​លោក ដូណាល់ ត្រាំ នឹងនាំមកនូវ​សន្តិភាព, ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​  តែ​មិន​មែន​ទាមទារ​ដែនដីដែលបាត់ហើយ មកវិញនោះឡើយ​។ នេះបើតាម​ប្រសាសន៍​​ទីប្រឹក្សា​ម្នាក់​របស់លោក ដូណាល់ ត្រាំ ដែល​បាន​ថ្លែង​ប្រាប់​បណ្តាញទូរទស្សន៍​​ BBC និងត្រូវចាក់ផ្សាយ​នៅថ្ងៃ​សៅរ៍។​ ជំហរដូច្នោះ ផ្ទុយ​ខុស​ខ្លាំងណាស់ ពី​អ្វី ​ដែល​ថ្នាក់ដឹកនាំ​អ៊ុយក្រែន ធ្លាប់​​ទាមទារ​។ ចំពោះ​អ៊ុយក្រែន, សន្តិភាពត្រូវ​ភ្ជាប់ជាមួយ​យុត្តិធម៌។​​​ ​​ចំណែក វិមាន​ក្រេមឡាំង របស់រុស្ស៊ី​ ថាជំហរអាមេរិកបែបនោះ ជាសញ្ញាវិជ្ជមាន​ល្អណាស់។

លោកពូទីន សន្យាគាំទ្រទាំងស្រុងបណ្តាប្រទេសអាហ្វ្រិក

ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន នៅថ្ងៃអាទិត្យទី ១០ វិច្ឆិកា បានថ្លែងសន្យា ផ្តល់ ”កា

លោកពូទីន សន្យាគាំទ្រទាំងស្រុងបណ្តាប្រទេសអាហ្វ្រិក

ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន នៅថ្ងៃអាទិត្យទី ១០ វិច្ឆិកា បានថ្លែងសន្យា ផ្តល់ ”ការគាំទ្រ​ពេញទី” របស់ក្រុងម៉ូស្គូ ដល់បណ្តាប្រទេសអាហ្វ្រិក ។ ពាក្យសន្យានេះ បន្លឺឡើង ក្នុងឱកាស សន្និសីទថ្នាក់ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី-អាហ្វ្រិក ដែលប្រព្រឹត្តទៅនៅបុរីSotchi ប៉ែកនិរតី ប្រទេសរុស្ស៊ី។

កម្ពុជាមានមហិច្ឆិតាបង្កើនថាមពលស្អាតរហូតដល់៧០%នៅឆ្នាំ២០៣០

បញ្ហាប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ជាពិសេសការកើនឡើងនៃកំដៅផែនដី បានធ្វើឲ្យពិភពលោកស្វះស្វែ

កម្ពុជាមានមហិច្ឆិតាបង្កើនថាមពលស្អាតរហូតដល់៧០%នៅឆ្នាំ២០៣០

បញ្ហាប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ជាពិសេសការកើនឡើងនៃកំដៅផែនដី បានធ្វើឲ្យពិភពលោកស្វះស្វែងរកគំនិតថ្មីៗ ក្នុងការផលិតថាមពលស្អាត ដែលមិនប៉ះពាល់ខ្លាំងដល់បរិស្ថាន។ នៅក្នុងព្រឹត្តការណ៍នៃសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤នៅកម្ពុជា អង្គការអេននឺជីឡេបបានរៀបចំកិច្ចពិភាក្សាជាដៃគូទាំងថ្នាក់ជាតិនិងអន្តរជាតិដើម្បីស្វែងរកវិធីសាស្ត្របង្កើនការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា រហូតដល់៧០%នៅឆ្នាំ២០៣០។

អាល្លឺម៉ង់ប្រារព្ធ​ខួប៣៥ឆ្នាំ​ដួល​រលំជញ្ជាំង​ក្រុងប៊ែរឡាំង

៩វិច្ឆិកា​១៩៨៩ - ៩វិច្ឆិកា២០២៤ ថ្ងៃនេះជាទិវា​គម្រប់ខួប៣៥ឆ្នាំ​ ​នៃព្រឹត្តិការណ៍​បាតុកម្ម​

អាល្លឺម៉ង់ប្រារព្ធ​ខួប៣៥ឆ្នាំ​ដួល​រលំជញ្ជាំង​ក្រុងប៊ែរឡាំង

៩វិច្ឆិកា​១៩៨៩ - ៩វិច្ឆិកា២០២៤ ថ្ងៃនេះជាទិវា​គម្រប់ខួប៣៥ឆ្នាំ​ ​នៃព្រឹត្តិការណ៍​បាតុកម្ម​ផ្តួល​រំលំជញ្ជាំង​ក្រុង​ប៊ែរឡាំង។ កាលពីជាង​៣ទសវត្សរ៍​មុន ជញ្ជាំង​នៅក្រុង​ប៊ែរឡាំង​បាន​ខណ្ឌបែងបែកអាល្លឺម៉ង់​ជាពីរ។ ម្ខាង​​ប្លុក​លោក​សេរី និង​ម្ខាងពួក​​កុម្មុយនិស្ត​។ គ្រានេះ​ រដ្ឋាភិបាល​អាល្លឺម៉ង់​ រៀបចំ​ពិធី​ផ្លូវ​ការ និង​ព្រឹត្តិការណ៍​សិល្បៈ​ជាច្រើន នៅ​ពីរ​ថ្ងៃ​សៅរ៍-អាទិត្យ​ ដោយ​ផ្តោត​ប្រធាន​បទសំខាន់​ ទៅលើ«សិទ្ធិ​សេរីភាព​ និង​ប្រជាធិបតេយ្យ​» ដែល​រដ្ឋាភិបា​លក្រុង​ប៊ែរឡាំង​យល់ថា វាមាន​សារៈ​សំខាន់​ចាំបាច់​ខ្លាំងណាស់ ក្នុង​បរិបទ​ពិភពលោក​សព្វថ្ងៃ។​​ 

លំហូរជនអន្តោប្រវេសន៍៖ កាណាដាស្ថិតក្នុងភាពអាសន្នកម្រិតខ្ពស់​ ​ក្រោយ​លោកដូណាល់ ត្រាំឈ្នះ​ឆ្នោត

លោកដូណាល់ ត្រាំ​ឈ្នះឆ្នោត​ វិលត្រលប់​មក​កាន់អំណាចនៅអាមេរិក​ជាលើកទី២។ នេះជា​សុបិន​អាក្រក់

លំហូរជនអន្តោប្រវេសន៍៖ កាណាដាស្ថិតក្នុងភាពអាសន្នកម្រិតខ្ពស់​ ​ក្រោយ​លោកដូណាល់ ត្រាំឈ្នះ​ឆ្នោត

លោកដូណាល់ ត្រាំ​ឈ្នះឆ្នោត​ វិលត្រលប់​មក​កាន់អំណាចនៅអាមេរិក​ជាលើកទី២។ នេះជា​សុបិន​អាក្រក់​ដែលកាណាដាត្រូវ​ជួប​ក្នុង​រយៈពេល​៤ឆ្នាំទៅមុខ ព្រោះថា ការវិលត្រលប់​របស់​លោកដូណាល់ ត្រាំ នៅសេតវិមាន មានន័យ​ស្មើនឹង​រលកជនអន្តោប្រវេសន៍បោក​មកលើ​កាណាដា ដែល​ជាប្រទេស​ជិតខាងជាប់ព្រំដែន​ដ៏វែងបំផុតជាមួយអាមេរិក។ នៅថ្ងៃសុក្រ អាជ្ញាធរកាណាដា​បាន​និយាយ​ថា ព្រំដែន​អាមេរិក កាណាដាកំពុង​ស្ថិតក្នុង​ភាពអាសន្ន​កម្រិតខ្ពស់​បំផុតនៅក្រោយ លោកដូណាល់ ត្រាំ​ឈ្នះឆ្នោតនៅអាមេរិក។ កាណាដា​នឹង​ប្រឈម​លំហូរជនអន្តោប្រវេសន៍​ចេញពី​ទឹកដី​អាមេរិក ព្រោះថា លោកដូណាល់ ត្រាំ​បាន​ព្រមានហើយថា រដ្ឋបាលថ្មីរបស់លោក​នឹង​ចាប់បញ្ជូន​ជនអន្តោប្រវេសន៍ខុសច្បាប់​ក្នុងទ្រង់ទ្រាយធំ។

ឥណ្ឌូណេស៊ី​និង​ចិនចុះកិច្ចព្រមព្រៀង​សហការ​ផ្នែក​សមុទ្រ

កិច្ចព្រមព្រៀង​ផ្នែកសន្តិសុខ​សមុទ្រ​រវាងក្រុង​ប៉េកាំង​និង​ក្រុង​ហ្សាការតា ត្រូវ​ចុះហត្ថ

ឥណ្ឌូណេស៊ី​និង​ចិនចុះកិច្ចព្រមព្រៀង​សហការ​ផ្នែក​សមុទ្រ

កិច្ចព្រមព្រៀង​ផ្នែកសន្តិសុខ​សមុទ្រ​រវាងក្រុង​ប៉េកាំង​និង​ក្រុង​ហ្សាការតា ត្រូវ​ចុះហត្ថលេខា ​នៅក្នុង​ដំណើរ​​​បំពេញ​ទស្សនកិច្ច​៣ថ្ងៃ​នៅ​ស្រុកចិន របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ប្រាបូវូ ស៊ូប៊ីយ៉ានតូ។ ថ្នាក់​ដឹក​នាំ​រូបនេះ​ បាន​ជ្រើស​រើស​ ចិន ជា​ប្រទេស​ទី១ សម្រាប់​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​ លើកដំបូង​ ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ថ្មី របស់​ឥណ្ឌូណេស៊ី។​ ពីចំណែក​ខ្លួន ​​ប្រធានាធិបតី​ ស៊ី ជីន​ពីង ទទួល​ស្វាគមសមភាគី​​ឥណ្ឌូណេស៊ីដោយ​កក់ក្តៅ និង​សន្យា​ពង្រឹង​ចំណង​មេត្រីភាព​ ឲ្យកាន់តែ​កើនដល់​កម្រិត​យុទ្ធសាស្ត្រ​ខ្ពស់​បំផុត បើទោះបី​ជាប្រទេស​​ជាតិ​ទាំងពីរ មា​នជំនាស់​ទាមទារ​ដែន​ទឹក​ដែនកោះ នឹងគ្នាក្តី។​

ការរក្សាជំហរឯករាជ្យរបស់កម្ពុជានៅចំពោះមុខការប្រទាញប្រទង់ភូមិសាស្ត្រនយោបាយ

ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ជា​ថ្ងៃ​ខួប​៧១​ឆ្នាំដែល​កម្ពុជា​ទទួល​បាន​ឯក​រាជ្យ​ពី​បា

ការរក្សាជំហរឯករាជ្យរបស់កម្ពុជានៅចំពោះមុខការប្រទាញប្រទង់ភូមិសាស្ត្រនយោបាយ

ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ជា​ថ្ងៃ​ខួប​៧១​ឆ្នាំដែល​កម្ពុជា​ទទួល​បាន​ឯក​រាជ្យ​ពី​បារាំង​។​ អ្នក​តាម​ដាន​នយោបាយ សុទ្ធ​តែ​បាន​អប​អរ​ថ្ងៃ​ប្រវត្តិ​សាស្ត្រ​មួយ​នេះ ​និង​បាន​កត់​សំគាល់​ពី​ការ​វិវត្ត​មួយ​ចំនួន​ទាក់​ទង​នឹង​ឯក​រាជ្យ​ភាព​នេះ ​ពិសេស​នៅ​ខណៈ​ពេល​ដែល​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ខាង​ភូមិ​សាស្ត្រ​នយោ​បាយ រវាង​មហា​អំណាច​អាមេរិក និង​ចិន​ ។​ នៅ​ចំពោះ​មុខ​បញ្ហា​ប្រឈម​នេះ ​តើ​កម្ពុជា​គួរ​រក្សា​គោល​ជំហរ​បែបណា​ចំពោះ​នយោបាយ​ការ​បរទេស​របស់​ខ្លួន​?​

អ្នក​ជំនាញអាកាសធាតុ​៖ ​​ជ័យ​ជម្នះលោក ដូណាល់ ត្រាំ នឹងបង្ក​មហន្តរាយ​ដល់​បរិស្ថាន​អាកាសធាតុ

​ជ័យ​ជម្នះរបស់​លោក ដូណាល់ ត្រាំ វិល​ត្រឡប់​ទៅកាន់​អំណាច​សេតវិមាន​អាមេរិកជាថ្មី ជា​គ្រោះ​ម

អ្នក​ជំនាញអាកាសធាតុ​៖ ​​ជ័យ​ជម្នះលោក ដូណាល់ ត្រាំ នឹងបង្ក​មហន្តរាយ​ដល់​បរិស្ថាន​អាកាសធាតុ

​ជ័យ​ជម្នះរបស់​លោក ដូណាល់ ត្រាំ វិល​ត្រឡប់​ទៅកាន់​អំណាច​សេតវិមាន​អាមេរិកជាថ្មី ជា​គ្រោះ​មហន្តរាយ​ដល់​បរិស្ថាន​អាកាសធាតុ​។ ដ្បិត​ថា ​ប្រធានាធិបតីអាមេរិក​ទី៤៧រូប​នេះ ​ជាមនុស្សដែលមិន​ជឿថាមានវិបត្តិអាកាសធាតុ ឬផែនដីឡើងកម្តៅអ្វីទេ ទោះ​បីជា​មាន​ការ​បញ្ជាក់​ពី​អ្នក​វិទ្យាសាស្ត្រ​គ្រប់​មជ្ឈដ្ឋាន​ក្តី។ មិន​តែ​ប៉ុណ្ណោះ ​លោក ត្រាំ ​ក៏​ជាអ្នក​គាំទ្រជំរុញ​ឲ្យ​បូមចម្រាញ់​ប្រេង​ឥន្ធនៈ។ ចំហេះប្រេងបង្ខូច​បរិស្ថាន​ជាខ្លាំង​​​។ អាស្រ័យ​ហេតុដូច្នេះ​ ការឡើង​ក្តាប់​អំណាច​ជាថ្មី​របស់​លោក ត្រាំ នឹង​កែប្រែ​ទស្សនវិស័យ​នយោបាយ​ដឹកនាំ​របស់​មហាអំណាច​អាមេរិក​ក្នុង​ផ្នែក​បរិស្ថាន​អាកាសធាតុ​ កម្រិត​ ១៨០ ដឺក្រេ ហើយ​និ​ង​ថែមទាំង​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ការ​ខិត​ខំប្រឹង​ប្រែង​របស់​ពិភព​លោក នាពេល​កន្លងទៅ​ ក្នុងការ​ទប់​ស្កាត់​បម្រែ​បម្រួល​​អាកាសធាតុ​។​​

របាយការណ៍បង្ហាញថា អឺរ៉ុប​បង្កើន​ថវិកា​ការពារ​ជាតិ ប៉ុន្តែ នៅ​ខ្វះ​កងទ័ព​ដើម្បីការពារខ្លួន

អឺរ៉ុប​នៅតែមិនទាន់​មាន​សព្វាវុធ និងកងទ័ពគ្រប់គ្រាន់​ដើម្បីការពារ​ខ្លួន​នៅឡើយទេ។ នេះបើតា

របាយការណ៍បង្ហាញថា អឺរ៉ុប​បង្កើន​ថវិកា​ការពារ​ជាតិ ប៉ុន្តែ នៅ​ខ្វះ​កងទ័ព​ដើម្បីការពារខ្លួន

អឺរ៉ុប​នៅតែមិនទាន់​មាន​សព្វាវុធ និងកងទ័ពគ្រប់គ្រាន់​ដើម្បីការពារ​ខ្លួន​នៅឡើយទេ។ នេះបើតាម​វិទ្យាស្ថាន​អន្តរជាតិ​ដើម្បី​ការសិក្សា​សន្តិសុខ ហៅកាត់ជាភាសាអង់គ្លេស IISS។ នៅក្នុង​របាយការណ៍​របស់ខ្លួន ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រទី ៨​វិច្ឆិកា វិទ្យាស្ថាន​អង់គ្លេស IISS បញ្ជាក់ថា ដោយសារ​សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នៅ​ឆ្នាំ ២០២២ អឺរ៉ុប​បាន​បង្កើនថវិកា​ការពារជាតិ​ច្រើនជាង កាលពី​១០ឆ្នាំមុន​មែន ប៉ុន្តែ អឺរ៉ុប​នៅតែ​គ្មាន​គ្រប់គ្រាន់​សព្វាវុធ និង​កងទ័ព​ដើម្បីការពារខ្លួន។ វិទ្យាស្ថាន​IISS ចេញផ្សាយ​របាយការណ៍​បង្ហាញ​ចំណុចខ្សោយរបស់​វិស័យការពារជាតិ​អឺរ៉ុប នៅខណៈពេល​ដែល​អឺរ៉ុប​កំពុងបារម្ភថា លោក​ដូណាល់ ត្រាំ​ដែលទើប​ឈ្នះឆ្នោតប្រធានាធិបតី​អាមេរិក អាចដោះដៃ លែង​ខ្វល់​ពី​សន្តិសុខ​របស់អឺរ៉ុប នៅ​ចំពោះមុខ​រុស្ស៊ី ដែល​កំពុង​ធ្វើ​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន។

កម្ពុជាបេ្តជ្ញាលុបបំបាត់មជ្ឈមណ្ឌលបោកប្រាស់អនឡាញ

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានបញ្ជាក់គោលជំហរជាថ្មីក្នុងការបង្កើនកិច្ចសហប្រតិ

កម្ពុជាបេ្តជ្ញាលុបបំបាត់មជ្ឈមណ្ឌលបោកប្រាស់អនឡាញ

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានបញ្ជាក់គោលជំហរជាថ្មីក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាអន្តរជាតិដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។ លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនឹងមានប្រសិទ្ធភាព បើសិនជាមានកិច្ចសហការគ្រប់ជ្រុងជ្រោយ និងជាពិសេស មន្ត្រីជំនាញត្រូវតែមានភាពសកម្ម។

ពលរដ្ឋក្នុងខេត្តក្រចេះស្នើឱ្យស្ថាប័នរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីជាមួយក្រុមហ៊ុនឯកជន

ពលរដ្ឋប្រមាណ៣០នាក់ ដែលអះអាងថា ខ្លួនជាជនរងគ្រោះក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយក្ន

ពលរដ្ឋក្នុងខេត្តក្រចេះស្នើឱ្យស្ថាប័នរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីជាមួយក្រុមហ៊ុនឯកជន

ពលរដ្ឋប្រមាណ៣០នាក់ ដែលអះអាងថា ខ្លួនជាជនរងគ្រោះក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយក្នុងស្រុកសំបូរ ខេត្តក្រចេះ បានមកបោះតង់នៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាំងពីថ្ងៃពុធទី៦ វិច្ឆិកា ដើម្បីស្នើសុំឲ្យស្ថាប័នរដ្ឋាភិបាល ដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគេ។ នេះជាលើកទី២ ដែលពលរដ្ឋខេត្តក្រចេះលើកគ្នាមកតវ៉ា បន្ទាប់ពីលើកទី១ ក្នុងខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ពួកគេមិនទទួលបានដំណោះស្រាយពីក្រុមហ៊ុនឯកជនដែលប្រជាពលរដ្ឋ បានចោទប្រកាន់ថា បានឈូសឆាយដី និងដំណាំដាំដុះរបស់ពួកគេ។

លោក ដូណាល់ ត្រាំ ប្រជុំ​គណៈ​រដ្ឋមន្ត្រីត្រៀមសម្រាប់​ដឹកនាំអាណត្តិ​​ថ្មី

១ថ្ងៃក្រោយ​ជ័យ​ជម្នះ,​ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិកជាប់​ឆ្នោត​ថ្មី ប្រញាប់រួសរាន់

លោក ដូណាល់ ត្រាំ ប្រជុំ​គណៈ​រដ្ឋមន្ត្រីត្រៀមសម្រាប់​ដឹកនាំអាណត្តិ​​ថ្មី

១ថ្ងៃក្រោយ​ជ័យ​ជម្នះ,​ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិកជាប់​ឆ្នោត​ថ្មី ប្រញាប់រួសរាន់​​ជួបប្រជុំ​បុគ្គល​សំខាន់ៗ ដើម្បី​រៀបចំ​សមាសភាព​​រដ្ឋបាល​ដឹកនាំ​អាណត្តិ​ថ្មី​។ សមាជិក​គណៈ​រដ្ឋមន្ត្រី​ថ្មី​ អាច​នឹង​មាន​ឥស្សរជន​ ​ជា​អ្នកនយោបាយ​ជើង​​ចាស់ ដែល​គេ​ស្គាល់​ឈ្មោះស្រាប់​នៅក្នុងអាណត្តិ​ដឹកនាំ​របស់​លោក ត្រាំ កាល​ពីមុន តែក៏មាន​អ្នកថ្មី​ស្រឡាងដែរ​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើលខ្លាំង គឺ​មហាសេដ្ឋី​ Elon Musk អាច​នឹង​ចូលរួម​ក្នុង​ក្រុម​អ្នក​ដឹកនាំ​ ហើយ តួនាទី​នាយកខុទ្ទកាល័យ​ប្រធានាធិបតី អាច​នឹងត្រូវ​ដឹកនាំ​ដោយ​មនុស្សស្រី។​ 

ពិព័រណ៍ម្ហូបអាហារ និងសណ្ឋាគារខ្នាតអន្ដរជាតិដើម្បីជំរុញផលិតផលទៅកាន់អតិថិជនដោយផ្ទាល់

នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិ

ពិព័រណ៍ម្ហូបអាហារ និងសណ្ឋាគារខ្នាតអន្ដរជាតិដើម្បីជំរុញផលិតផលទៅកាន់អតិថិជនដោយផ្ទាល់

នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការតាំងពិព័រណ៍ម្ហូបអាហារ និងសណ្ឋាគារខ្នាតអន្ដរជាតិ។ ពិព័រណ៍មួយនេះដាក់បង្ហាញផលិតផលទាំងក្នុងស្រុក និងក្រៅស្រុក មិនថាជាម្ហូបអាហារ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍ សម្ភារៈប្រើប្រាស់នៅតាមសណ្ឋាគារ។ អ្នកចូលរួមពិព័រណ៍ និងម្ចាស់ផលិតផលសុទ្ធតែអះអាងដូចៗគ្នាថា ពិព័រណ៍នេះ អាចជួយជំរុញផលិតផលទៅដល់ដៃរបស់អតិថិជនដោយផ្ទាល់នៅនឹងកន្លែង។

លោក ពូទីន និង លោក ត្រាំ គ្រោងតភ្ជាប់ទំនាក់ទំនងជាមួយគ្នាឡើងវិញ

ថ្ងៃព្រហស្បតិ៍ ទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និង ប្រធាធ

លោក ពូទីន និង លោក ត្រាំ គ្រោងតភ្ជាប់ទំនាក់ទំនងជាមួយគ្នាឡើងវិញ

ថ្ងៃព្រហស្បតិ៍ ទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និង ប្រធាធិបតីអាមេរិកអាណត្តិថ្មី លោក ដូណាល់ ត្រាំ បានបញ្ចេញសញ្ញាឲ្យឃើញព្រមៗគ្នាថា មេដឹកនាំទាំងពីរ ចង់តភ្ជាប់ទំនាក់ទំនង រវាងគ្នាឡើងវិញ ក្រោយជ័យជំនះរបស់លោក ត្រាំ ក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក នាពេលថ្មីៗនេះ។  

កូរ៉េខាងត្បូងថាកំពុងពិចារណាលើ​ជម្រើស បញ្ជូនគ្រឿងសព្វាវុធទៅជួយអ៊ុយក្រែនដោយផ្ទាល់

កូរ៉េខាងត្បូង​ អាចនឹងបញ្ជូនគ្រឿងសព្វាវុធទៅជួយ​អ៊ុយក្រែន​ ដោយ​ផ្ទាល់តែម្តង។ នេះ​បើផ្អែក​ត

កូរ៉េខាងត្បូងថាកំពុងពិចារណាលើ​ជម្រើស បញ្ជូនគ្រឿងសព្វាវុធទៅជួយអ៊ុយក្រែនដោយផ្ទាល់

កូរ៉េខាងត្បូង​ អាចនឹងបញ្ជូនគ្រឿងសព្វាវុធទៅជួយ​អ៊ុយក្រែន​ ដោយ​ផ្ទាល់តែម្តង។ នេះ​បើផ្អែក​តាម​ការបញ្ជាក់ពី​លោកប្រធានាធីបតី​​ យូន ស៊ុកយោល ដែលលើកឡើងថា លោក​មិនបាន​ផាត់ចោលជម្រើសនេះឡើយ។ ជាការ​ផ្លាស់ប្តូរគោលជំហរយុទ្ធសាស្ត្រ​ ដែល​លោក​ប្រធានាធីបតីកូរ៉េខាងត្បូងអះអាងថា គឺដោយសារតែ​កូរ៉េខាងជើង បានបញ្ជូនទាហាន​រាប់ពាន់នាក់ ឲ្យទៅជួយ​ប្រយុទ្ធ​ខាងកងទ័ពរុស្ស៊ី​។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ទម្លាក់​រដ្ឋមន្ត្រីការពារ​ជាតិ​ពីតំណែង

លោកនេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​ប្រកាស​ដក​រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ទម្លាក់​រដ្ឋមន្ត្រីការពារ​ជាតិ​ពីតំណែង

លោកនេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​ប្រកាស​ដក​រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Yaov Gallant ពី​តំណែង​នៅ​ថ្ងៃ​ទី​៥​វិច្ឆិកា។ មូលហេតុ​នៃ​ការ​ប្តូរ​​ផ្លាស់បណ្តាល​មក​ពី​ការ​បាត់​បង់​ទំនុក​ចិត្តលើគ្នា ក្នុង​ពេល​ធ្វើ​សង្គ្រាម​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលដែល​សម្រេចរុញ​រដ្ឋមន្ត្រីការបរទេស​លោក អ៊ីស្រាអែល កាស ឱ្យ​កាន់​តួនាទី​​​​រដ្ឋមន្ត្រីការពារ​ជាតិ​ថ្មីជំនួស​​វិញ។ បក្ស​ប្រឆាំង​នៅ​អ៊ីស្រាអែល​បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​ប្តូរ​ផ្លាស់​រដ្ឋមន្ត្រីការពារ​ជាតិ​នេះ​យ៉ាង​ខ្លាំង នៅថ្ងៃពុធ​ទី​៦​វិច្ឆិកា​នេះ។

ស្ថា​ប័នកំពូលៗកម្ពុជាត្រៀមធ្វើការងារជាមួយរដ្ឋបាលលោកដូណាល់ ត្រាំជាថ្មី

លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងលោកហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជាបានប្រកាសអបអរជ័យជម្នះ

ស្ថា​ប័នកំពូលៗកម្ពុជាត្រៀមធ្វើការងារជាមួយរដ្ឋបាលលោកដូណាល់ ត្រាំជាថ្មី

លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងលោកហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជាបានប្រកាសអបអរជ័យជម្នះលោកដូណាល់ ត្រាំរួចជាស្រេច ទោះបីជាលទ្ធផលបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកមិនទាន់ប្រកាសជាផ្លូវការនៅឡើយ។ ក្នុងសារលិខិតផ្ញើទៅកាន់លោកដូណាល់ ត្រាំកាលពីយប់ថ្ងៃទី៦​ វិច្ឆិកា​ លោកហ៊ុន ម៉ាណែត និងលោកហ៊ុន សែនក៏បានប្រកាសពីការត្រៀមខ្លួនចាប់ដៃធ្វើការងារជាមួយរដ្ឋបាលលោកដូណាល់ ត្រាំជាថ្មីដែរ។

Get more results via ClueGoal