វប្បធម៌នៃការសាក់យ័ន្ត្រវេទមន្តតាមបែបបុរាណខ្មែរធ្លាប់មានប្រវត្តិយូរលង់នៅក្នុងសង្គមខ្មែរតាំងពីសម័យបុរាណមកដល់ពេលបច្ចុប្បន្ន។ តែគេមិនត្រូវភ្លេចនិយាយទេថា ប្រពៃណីមួយនេះវិះនឹងបាត់បង់នៅក្នុងរបបខ្មែរក្រហម និងហាក់កំពុងត្រូវបានគ្របដោយវប្បធម៌ប្រពៃណីដ៏សម្បូរបែបនៃសម័យទំនើបសព្វថ្ងៃ។ អ៊ីចឹងហើយបានជាក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ សហពន្ធ័ខ្មែរសាក់យ័ន្ត្របានរួបរួមគ្នាខិតខំបន្តថែរក្សា ចងក្រងឯកសារ បង្ហាត់បង្រៀន និងជាពិសេស គឺការផ្សព្វផ្សាយដល់មហាជនទូទៅជាថ្មីដើម្បីបន្តកេរដំណែលបុរាណខ្មែរមួយឲ្យបាននៅគង់វង្សសម្រាប់ក្មេងៗជំនាន់ក្រោយ៕
នៅថ្ងៃចន្ទទី១៣មករា២០២៥នេះ បាតុករហ្វីលីពីនជាងមួយលាននាក់ដែលជាសមាជិកសាសនានិកាយ Iglesia ni Cristo (Eglise pour le Christ) បានប្រមូលផ្តុំគ្នាជាច្រើនកន្លែង ក្នុងផ្ទៃប្រទេស។ បុព្វហេតុនៃបាតុកម្ម គឺ ដើម្បីប្រឆាំងនឹងគម្រោងរៀបចំទម្លាក់លោកស្រី អនុប្រធានាធិបតីចេញពីតំណែង។ លោកស្រីសារ៉ា ឌុយទែរតេ បានក្លាយជាអនុប្រធានាធិបតីនៅឆ្នាំ២០២២។
ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នេះជាខួប៧ថ្ងៃនៃឃាតកម្មលោក លិម គិមយ៉ា សមាជិកសភានៃអតីតគណបក្សសង្គ្រោះជាតិនៅក្នុងទីក្រុងបាងកក ប្រទេសថៃកាលពីល្ងាចថ្ងៃទី៧ មករា។ ក្នុងខួប ៧ថ្ងៃនេះ បក្សនយោបាយខ្មែរខ្លះ រួមទាំងសង្គមស៊ីវិលនៅកម្ពុជា និងនៅក្រៅប្រទេសបានរៀបចំពិធីបុណ្យរៀងៗខ្លួន។ តែពីខាងរដ្ឋាភិបាលកម្ពុជាវិញ អ្នកនាំពាក្យលោកប៉ែន បូណាបានអះអាងថា ក្នុងនាមជាខ្មែរតែមួយ និងនៅពេលដែលមានករណីបែបនេះ ខ្មែរតែងតែមានសម្មានចិត្តចូលរួមរំលែកទុក្ខ និងសោកស្តាយ ព្រោះនេះជាគុណធម៌របស់ខ្មែរទូទៅ និងថា រដ្ឋាភិបាលកម្ពុជាមានជំហរចូលរួមយ៉ាងសកម្មនៅក្នុងរឿងឃាតកម្មនេះ។ តើរដ្ឋាភិបាលកម្ពុជាគួររួមចំណែកយ៉ាងណាដើម្បីរកយុត្តិធម៌ឱ្យលោកលិម គិមយ៉ា?
នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀរ ស្តារមឺ កំពុងតែរងសម្ពាធរិះគន់ពីសំណាក់គណបក្សប្រឆាំង ដែលទាមទារឲ្យដកតំណែងរដ្ឋមន្ត្រីប្រឆាំងអំពើពុករលួយ។ នេះក៏ព្រោះតែសំណុំរឿងស៊ើបអង្កេតប្រឆាំងអំពើពុករលួយនៅបង់ក្លាដែស ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី ឆេក ហាស៊ីណា។ ក្មួយស្រីម្នាក់របស់លោកស្រី ហាស៊ីណា ជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអង់គ្លេស។
ពលរដ្ឋខ្មែរនៅក្រៅប្រទេសបានធ្វើបុណ្យគម្រប់៧ថ្ងៃនៅទីកន្លែងផ្សេងៗគ្នាជូនសព លោក លិម គិមយ៉ា តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានបាញ់សម្លាប់នៅទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ចំណែកនៅប្រទេសកម្ពុជា គណបក្សកម្លាំងជាតិបានរៀបចំបុណ្យ៧ថ្ងៃជូនសពអ្នកនយោបាយប្រឆាំងរូបនេះនៅថ្ងៃទី១៣ ខែមករានេះក្នុងទីស្នាក់គណបក្សនៅរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចថៃសម្រេចបញ្ជូនជនសង្ស័យ អេកាឡាក់ ភាណយ (Ekkalak Pheanou) ដែលបាញ់សម្លាប់លោក លិម គិមយ៉ា តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិទៅតុលាការព្រហ្មទណ្ឌថៃដើម្បីបន្តនីតិវិធីតាមច្បាប់។ បើតាមសារព័ត៌មានក្នុងស្រុករបស់ថៃ ជនល្មើសរូបនេះប្រឈមនឹងបទចោទឃាតកម្មគិតទុកជាមុន និងបទល្មើសប្រើប្រាស់អាវុធបាញ់បោះនៅទីសាធារណៈ។
នៅប្រទេសចិន មន្ទីររដ្ឋបាលពន្ធគយ ប្រកាសរបាយការណ៍ថ្មី ដោយបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ការនាំចេញទំនិញចិន បានកើនឡើងខ្ពស់បំផុត បើគិតចាប់ពីពេលផ្ទុះជំងឺរាតត្បាតសកលកូវីដ១៩។ ចំណែក ការនាំចូលទំនិញវិញ ក៏កើនឡើង គួរឲ្យកត់សម្គាល់ដែរ។ កត្តាទាំងនេះជំរុញសុខភាពសេដ្ឋកិច្ចចិន ឲ្យមានភាពធន់ និងមានលំនឹងស្ថិរភាពល្អ នាប៉ុន្មានខែចុងក្រោយនេះ។ ផ្ទុយទៅវិញ ការវិលត្រឡប់មកកាន់អំណាចសេតវិមានជាថ្មីរបស់លោក ដូណាល់ ត្រាំ អាចនឹងបង្កហានិភ័យថ្មី និងនាំឲ្យស្រពិចស្រពិលចំពោះវឌ្ឍនភាពសេដ្ឋកិច្ចចិន។
មហាកុម្ភមេលា ធម្មយាត្រាក្នុងសាសនាហិណ្ឌូ ដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលតែងរៀបចំធ្វើជារៀងរាល់១២ឆ្នាំម្តង បានចាប់ផ្តើមនៅថ្ងៃចន្ទទី ១៣មករារហូតដល់ថ្ងៃទី២៦កុម្ភៈ នៅក្នុងប្រទេសឥណ្ឌា។ ជាពិធីបុណ្យដែលប្រមូលផ្តុំមនុស្សយ៉ាងច្រើនបំផុត ដល់ទៅប្រមាណជាង៤០០លាននាក់។ បរិស័ទហិណ្ឌូ ក្រុមដំបូងគេ បានមកដល់ទីបុណ្យ និងចុះលាងបាបក្នុងទន្លេគង្គា តាំងពីព្រលឹមថ្ងៃមិនទាន់រះ។
លទ្ធផលជំរឿនឆ្នាំ២០២៣ ដែលចេញផ្សាយដោយអង្គការជីវិតធម្មជាតិនៅកម្ពុជាបង្ហាញថា សត្វក្រៀលនៅសល់តែ ១៨០ក្បាលប៉ុណ្ណោះ។ តែដើម្បីជួយបង្កើនសត្វក្រៀលឡើងវិញ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានសហការជាមួយកសិករនៅក្នុងតំបន់អន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពតដោយបង្កើត«គម្រោងស្រូវមិត្តក្រៀល»ក្នុងឆ្នាំ២០១៩។ ជាគម្រោងដែលជំរុញឲ្យមានការដាំដុះពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ីដោយមិនប្រើថ្នាំគីមីកសិកម្ម ឬជីគីមីកសិកម្ម។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ លោក ឆេង មករា អគ្គនាយកក្រុមហ៊ុនដាវ៉ាន់បានឲ្យដឹងថា បើមានការគាំទ្រពីមហាជនដល់«អង្ករមិត្តក្រៀល» នោះសត្វក្រៀលនៅកម្ពុជានឹងស្ថិតនៅគង់វង្សយូរអង្វែង៕
គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅទីក្រុង Los Angeles ហាក់មិនថមថយចុះទាល់តែសោះ។ បន្ទាប់ពីសង្ឃឹមបានមួយភ្លែតនៅពេលខ្យល់ចាប់ចុះខ្សោយបន្តិច នៅល្ងាចថ្ងៃសុក្រ ក្រុមពន្លត់អគ្គិភ័យត្រូវប្រយុទ្ធនឹងអំណាចភ្លើងឆេះសន្ធោសន្ធៅ ដោយសារតែកម្លាំងខ្យល់ចាប់បក់លឿនខ្លាំងឡើងវិញ នៅថ្ងៃសៅរ៍។ គិតត្រឹមព្រឹកថ្ងៃអាទិត្យ ភ្លើងឆេះព្រៃដែលផ្ទុះឡើងជាលើកដំបូងនៅថ្ងៃអង្គារ ទី ៧មករា បានសម្លាប់មនុស្ស១៦នាក់ ដុតបំផ្លាញសំណង់អគារ ប្រមាណ ១២០០០ និងបណ្តាលឲ្យមនុស្សជាង ១សែន៥ម៉ឺននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង។
ក្រូចថ្លុងកោះទ្រង់ជាដំណាំផ្លែឈើមួយប្រភេទដែលមានឈ្មោះល្បីល្បាញប្រចាំខេត្តក្រចេះ។ក្រូចថ្លុងកោះទ្រង់មានរសជាតិផ្អែម និងកំពឹសទន់ មានឱជារសឆ្ងាញ់ពិសា។ ប៉ុន្តែ នៅចុងឆ្នាំកន្លងទៅនេះក្រូចថ្លុងកោះទ្រង់ជួបបញ្ហាមួយចំនួន ដែលធ្វើឱ្យការទទួលផលមិនសូវបានល្អ។ ទាំងអាជីវករនិងអ្នកដាំក្រូចបានលើកឡើងដូចគ្នាបែបនេះ និងថា ត្រូវរង់ចាំដល់ប៉ុន្មានខែខាងមុខ ក្រែងទិន្នផលបានល្អប្រសើរឡើងវិញ។
នៅឆ្នាំ២០២៤ មានទេសចរចិនជាង៨៤ម៉ឺននាក់ បានមកទស្សនានៅកម្ពុជា ពោលគឺកើនឡើង៥៥% បើធៀបនឹងឆ្នាំ២០២៣។ ថ្មីៗនេះ លោក វ៉ាង វិនពីន(Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអះអាងថា ក្នុងឆ្នាំ២០២៥នេះ ទេសចរជនជាតិចិននឹងមកប្រទេសកម្ពុជាកាន់តែច្រើនជាងឆ្នាំមុន ។ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិខា និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ថា ក្រសួងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនាកម្ពុជា។
ការផ្សាយកម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ រៀបចំដោយ សាំ ឧត្តម
ភ្នាក់ងារចារកិច្ចកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃអាទិត្យទី១២មករា២០២៥ថា អ៊ុយក្រែនពិតជាចាប់ខ្លួនទាហានកូរ៉េខាងជើងបានពីរនាក់ នៅក្នុងដែនដីរុស្ស៊ីគួរស្ក៍។ ក្រុមចារកិច្ចកូរ៉េខាងត្បូងបានថែមទាំងចូលរួមសួរចម្លើយឈ្លើយសង្គ្រាមជាមួយភ្នាក់ងារអ៊ុយក្រែនទៀត។
ឃាតករ អេកាឡាក់ ភាណយ បានសារភាពប្រាប់សមត្ថកិច្ចថៃថា ខ្លួនជាអ្នកសម្លាប់លោក លិម គិមយ៉ា ប៉ុន្តែមិនហ៊ានប្រាប់ឈ្មោះមេខ្លោងនៅពីក្រោយខ្នងនៃការបាញ់សម្លាប់អតីតសមាជិកសភាកម្ពុជាលោក លិម គិមយ៉ានោះទេ ព្រោះបារម្ភពីសុវត្ថិភាពក្រុមគ្រួសារ។ មួយវិញទៀត ការចង្អុលមុខអ្នកបញ្ជាឲ្យសម្លាប់លោកលិម គិមយ៉ា នឹងអាចប៉ះពាល់ដល់គណបក្សនយោបាយមួយចំនួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ ឃាតករអេកាឡាក់ ភាណយឆ្លើយសារភាពប្រាប់សមត្ថកិច្ចថៃ បន្ទាប់ពីត្រូវបញ្ជូនខ្លួនពីប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ទី ១១ មករាម្សិលមិញ។
លោក សេង សុវឌ្ឍនា ត្រូវបានជ្រើសរើសឲ្យកាន់មុខតំណែងជានាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចាប់ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥តទៅ។ នៅក្នុងមុខតំណែងជាប្រធានស្ថាប័នសិទ្ធិមនុស្សក្នុងស្រុកមួយនេះ លោក យល់ថា នេះជាឱកាស ប៉ុន្តែវាក៏ជាការប្រឈមផងដែរ។ ប៉ុន្តែ ដោយឆ្លងកាត់បទពិសោធន៍ការងារសិទ្ធិមនុស្សជាង២០ឆ្នាំ បណ្ឌិត សេង សុវឌ្ឍនា ចាត់ទុក កិច្ចការពារសេរីភាពបញ្ចេញមតិ ជាការងារអាទិភាពរបស់លោកក្នុងមុខតំណែងថ្មី។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញមកបដិសេធការទាញភ្ជាប់រូបលោក ថា ជាបងប្អូននឹងបុគ្គល ពេជ្រ គឹមស្រ៊ិន ដែលអាជ្ញាធរថៃបានចេញដីកាតាមចាប់ខ្លួន ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក លិម គិមយ៉ា តំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិ។ នៅមួយរយៈចុងក្រោយនេះ អ្នកប្រើប្រាញ់បណ្តាញសង្គមមួយចំនួន បានបង្ហោះព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គល ពេជ្រ គឹមស្រ៊ិន និងលោក ពេជ្រ ស្រស់ ដែលថា មានឪពុកម្តាយឈ្មោះដូចគ្នា។ តែយ៉ាងណា លោក ពេជ្រ ស្រស់ សុំមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ដោយចាត់ទុកការទាញភ្ជាប់នេះ ជាចេតនាចង់បំផ្លាញកេរ្តិ៍ឈ្មោះរបស់លោក។
ក្រសួងរ៉ែ និងថាមពល ព្រមទាំងរដ្ឋបាលខេត្តកំពត នៅថ្ងៃទី០៩ ខែមករា បានប្រកាសដាក់តំបន់ភ្នំកំពង់ត្រាចក្នុងខេត្តកំពត ជាទីតាំងបដិបត្តិសាសនា អេកូទេសចរណ៍ និងវប្បធម៌។ ការប្រែក្លាយទីតាំងធ្លាប់ផ្តល់អាជ្ញាបណ្ណអាជីវកម្មរ៉ែឲ្យទៅជាតំបន់អភិរក្ស ធ្វើឡើងបន្ទាប់ពី លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសលុបចោលអាជ្ញាបណ្ណធ្វើអាជីវកម្មធនធានរ៉ែក្នុងទំហំដីប្រមាណ៤៦០ហិកតា ដែលស្ថិតក្នុងឃុំដំណាក់កន្ទួតខាងត្បូង និងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងជួសជុលឲ្យប្រសើរឡើងវិញនូវទម្រជើងសរសរ ជើងទ្រនាគ និង ខ្លួននាគ ក្នុងបរិវេណ ស្ពានហាលមុខខាងលិច នៃជណ្ដើរឡើងជាន់ទី២ ដែលតភ្ជាប់ទៅប្រាង្គបាកាណ នៃប្រាសាទអង្គរវត្ត។ ការងារជួសជុលនេះ ជាការអនុវត្តតាមអនុសាសន៍របស់គណៈកម្មាធិការ ICC-Angkor និងបច្ចេកទេស រួមទាំងការណែនាំរបស់អង្គការយូណេស្កូ។
អនាគតប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ បានរួចខ្លួនពីការផ្តន្ទាទោស ជាផ្លូវការនៅថ្ងៃសុក្រទី១០មករា ក្នុងសំណុំរឿងព្រហ្មទណ្ឌយកលុយទៅបំបិទមាត់តារាភាពយន្តអាសអាភៀស។ ទោះការផ្តន្ទាទោសព្រហ្មទណ្ឌត្រូវបិទបញ្ចប់ក៏ដោយ ក៏លោកដូណាល់ត្រាំ នៅតែមានឈ្មោះជាប្រធានាធិបតីអាមេរិកទីមួយ ដែលធ្លាប់ជាប់ក្នុងបញ្ជីថ្កោលទោសដែរ។
បន្ទាប់ពីត្រូវអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅឲ្យសមត្ថកិច្ចថៃ នៅថ្ងៃសៅរ៍ទី ១១មករានេះ ខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ បានឆ្លើយសារភាពប្រាប់ប៉ូលិសថៃថា ខ្លួនពិតជាបានបាញ់សម្លាប់លោក លិម គិមយ៉ា តំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិ នៅកណ្តាលក្រុងបាងកក កាលពីថ្ងៃទី ៧មករា។ ជនសង្ស័យអេកាឡាក់ ភាណយបាននិយាយសារភាពនៅមុខប៉ូលិស និងអ្នកកាសែត បន្ទាប់ពីរងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត។
ក្នុងឆ្នាំ២០២៤ កម្ពុជាប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីឆៅបានចំនួន ៨៥០ ០០០ តោនដែលភាគច្រើននាំចេញទៅបរទេស ក្នុងនោះមាន ៧៩៥ ០០០តោននាំទៅវៀតណាម។ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១០ មករា លោក អួន ស៊ីឡុតប្រធានសមាគមស្វាយចន្ទីកម្ពុជាលើកឡើងថា គ្រាប់ស្វាយចន្ទីខ្មែរមានគុណភាព និងគ្រាប់មានទំហំធំ តែបញ្ហានៅត្រង់ថា កម្ពុជានៅមិនទាន់មានលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ទៅជាផលិតផលសម្រេចដើម្បីនាំចេញបាននៅឡើយ។ ត្រង់ចំណុចនេះត្រូវបានលោក អួន ស៊ីឡុតបញ្ជាក់ថា គឺមកពីសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីគ្មានទុនបង្វិល ខណៈថ្លៃដើមផលិតវិញមានតម្លៃខ្ពស់កប់ពពក។
នៅថ្ងៃសុក្រ ទី១០ ខែមករា ទស្សនាវដ្តីវិទ្យាសាស្ត្រអង់គ្លេស The Lancet ចេញផ្សាយរបាយការណ៍សិក្សាថ្មី ដោយបញ្ជាក់ថា អ្នកស្លាប់នៅហ្កាហ្សាជាក់ស្តែង មានចំនួនច្រើនជាងការប្រកាសផ្លូវការ។ ពោលគឺច្រើនជាង ៤០% នៃចំនួនប្រកាសរបស់អាជ្ញាធរសុខាភិបាលប្រចាំតំបន់ហ្កាហ្សា។ នេះបើគិតត្រឹមតែ ៩ ខែដំបូងនៃភ្នក់ភ្លើងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមប្រដាប់អាវុធហាម៉ាស។
នៅថ្ងៃស្បថចូលកាន់តំណែងរបស់លោកនីកូឡា ម៉ាឌូរ៉ូ ក្នុងនាមជាប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកខាងលិច នាំមុខដោយអាមេរិក មិនត្រឹមតែមិនអបអរសាទរ ប៉ុន្តែផ្ទុយទៅវិញ បានសម្រេចដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលថ្មី។ នៅថ្ងៃសុក្រទី ១០មករា ក្រសួងសេដ្ឋកិច្ចអាមេរិកបានប្រកាសផ្តល់រង្វាន់ ២៥លានដុល្លារ ដល់អ្នកដែលព័ត៌មាន ឲ្យគេចាប់ខ្លួន ឬកាត់ទោស ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកនីកូឡា ម៉ាឌូរ៉ូ។
ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២៥ រុស្ស៊ីបានសម្តែងការសាទរ ចំពោះប្រធានាធិបតីអាមេរិក ជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ ដែលបានបង្ហាញគោលជំហរចង់ ជួបសន្ទនាគ្នា ដើម្បីស្វែងរក ដំណោះស្រាយ លើបញ្ហារកាំរកូសមួយចំនួន រវាងមហាអំណាចទាំងពីរ។ នេះ បើយោងតាមសេចក្តីប្រកាស របស់អ្នកនាំ ពាក្យវិមានក្រេមឡាំង ដោយបានបញ្ជាក់ជាថ្មីម្តងទៀតថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបពិភាក្សា ជាមួយលោក ដូណាល់ ត្រាំ។
អ្នកស្រីសោម សូនី ជាប្រជាពលរដ្ឋសាមញ្ញម្នាក់ដែលរស់នៅសង្កាត់ទួលពង្រ ជាយរាជធានីភ្នំពេញ និងជាជីដូនរបស់កុមារអូទីស្សឹមដែលកំពុងសិក្សារៀនសូត្រក្នុងសាលាអប់រំពិសេសសម្រាប់កុមារអូទីស្សឹម និងខ្សោយសតិបញ្ញា ឈ្មោះ « សាលារៀនទន្សាយ »។ ជារៀងរាល់ថ្ងៃ អ្នកស្រី សូនីត្រូវជូនចៅទៅសាលារៀន និងត្រូវអង្គុយចាំចៅរហូតដល់ម៉ោងចេញទៅផ្ទះវិញនៅវេលាថ្ងៃត្រង់។ សព្វថ្ងៃនេះ អ្នកស្រីសូនីមានក្តីសង្ឃឹម និងការជឿជាក់ ព្រោះ « សាលារៀនទន្សាយ » កំពុងធ្វើឲ្យកុមារអូទីស្សឹមមានការផ្លាស់ប្តូរ ទាំងឥរិយាបថ និងទំនាក់ទំនងល្អប្រសើរដើម្បីចូលរួមនៅក្នុងសង្គម និងគ្រួសារដូចកុមារធម្មតា៕
នៅលីបង់ ឧត្តមសេនីយ៍យោធា លោកមេបញ្ជាការ ហ្សូសែហ្វ អាអ៊ូន ត្រូវសភាជាតិបោះឆ្នោតតែងតាំងឲ្យធ្វើជាប្រធានាធិបតីថ្មី។ ប្រមុខរដ្ឋលីបង់ថ្មីទទួលបានការអបអរសាទរពីគ្រប់មជ្ឈដ្ឋានអន្តរជាតិ ក្រោយពីប្រទេសនេះ គ្មានប្រមុខរដ្ឋ រយៈពេល ២ ឆ្នាំហើយ ។ ការបោះឆ្នោតនេះ មិនសូវប្រទាញប្រទង់គ្នាខ្លាំងដូចលើកមុនៗ ក៏ពីព្រោះតែកងទ័ពអ៊ីស្រាអែល បានកាច់បំបាក់ធ្មុងរបស់ក្រុមប្រដាប់អាវុធហេសបូឡាលីបង់។
ក្រោមអាកាសធាតុដ៏ត្រជាក់ក្រោមសូន្យ ទីក្រុងសេអ៊ូលគ្របដណ្តប់ដោយភាពតានតឹងសាជាថ្មី នៅថ្ងៃសុក្រនេះ ថ្ងៃដែលក្រុមស៊ើបអង្កេតអំពើពុករលួយរបស់ឥស្សរជនជាន់ខ្ពស់ប៉ុនប៉ងជាលើកទី ២ ដើម្បីចូលចាប់ខ្លួន ប្រធានាធិបតី ព្យួរពីតំណែង លោកយូន ស៊ុកយោល។ នៅថ្ងៃសុក្រនេះដែរ ប្រធានកងការពារសន្តិសុខប្រធានាធិបតី ដែលធ្លាប់បញ្ជាឲ្យរារាំងក្រុមស៊ើបអង្កេតមិនឲ្យចូលចាប់ខ្លួនលោកយូន ស៊ុកយោល កាលសប្តាហ៍មុន បានប្រកាសចុះចេញពីមុខតំណែង នៅថ្ងៃសុក្រទី ១០មករា។
របាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ គ្រោះមហន្តរាយធម្មជាតិ រួមមានខ្យល់កន្រ្តាក់ រន្ធះបាញ់ និងគ្រោះអគ្គិភ័យបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជិត ២០០នាក់ និងមានផ្ទះសម្បែងជាង ៦ពាន់ខ្នងត្រូវបានបំផ្លាញ។ តាមរបាយការណ៍ដដែល ករណីគ្រោះមហន្តរាយធម្មជាតិនេះបានកើនឡើងជិត ៨០លើក បើធៀបនឹងឆ្នាំ២០២៣។
ឃាតកម្មលើ លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិនៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ បានក្លាយជាករណីព្រហ្មទណ្ឌឆ្លងដែនដ៏កម្រមួយ និងជាប្រធានបទសំខាន់ ដែលមានការចាប់អារម្មណ៍ច្រើនពីមហាជន និងអ្នកសិក្សាផ្នែកច្បាប់នៅកម្ពុជា។ ចាប់អារម្មណ៍ ព្រោះជនរងគ្រោះមានសញ្ជាតិខ្មែរ និងបារាំង ទីតាំងកើតហេតុស្ថិតក្នុងប្រទេសថៃ ជនសង្ស័យខ្មាន់កាំភ្លើង ដែលជាជនជាតិថៃបានរត់គេចចូលទឹកដីខ្មែរ និងត្រូវបានចាប់ខ្លួនក្នុងទឹកដីខ្មែរ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លោក សុក សំអឿន ទីប្រឹក្សាច្បាប់មេធាវីអមរិន្ទបញ្ជាក់ថា តុលាការកម្ពុជា តុលាការថៃ និងតុលាការបារាំងមានសមត្ថកិច្ចកាត់ក្តីដូចគ្នាលើឃាតកម្មលោក លិម គិមយ៉ា៕
ថ្មីៗនេះ គេហទំព័របណ្ដាញសង្គមមួយចំនួនបានបង្ហោះវីដេអូមួយបង្ហាញឡានសារ៉ែនពាក់ស្លាកខេមរភូមិន្ទបើកផ្លូវឱ្យអ្នករកស៊ីអនឡាញម្នាក់ចូលរួមកម្មវិធីផ្ទាល់ខ្លួន។ វីដេអូមួយនេះត្រូវបានមហាជនចោទសួរថា ហេតុអ្វីយកឡានសារ៉ែនរបស់រដ្ឋ ឬស្ថានប័នជាតិទៅប្រើក្នុងគោលដៅផ្ទាល់ខ្លួនយ៉ាងដូច្នេះ។ ចំណែកក្រសួងការពារជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ពីការពិនិត្យ និងចាត់វិធានការលើករណីមួយនេះ។ ហេតុអ្វីបន្តមានការយកឡានសារ៉ែនទៅបម្រើប្រយោជន៍ឯកជន ហើយទង្វើនេះអាចជះផលវិបាកអ្វីខ្លះ?
នៅខេត្តព្រះសីហនុ សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងបានឲ្យដឹងនៅថ្ងៃទី៩ មករា ឆ្នាំ២០២៥ ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ត្រូវបានតុលាការខេត្តព្រះសីហនុកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗអស់មួយជីវិត និងពិន័យជាប្រាក់ ១០០លានរៀល ឬស្មើនឹង ២ម៉ឺន៥ពាន់ដុល្លារក្នុងបទល្មើសជួញដូរគ្រឿងញៀនចំនួន ១៤តោន។
ជាលើកទី១ ដែលគេឃើញលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានទៅជួប និងសួរសុខទុក្ខកញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្ស និងជាមេធាវីសញ្ជាតិខ្មែរ-អាមេរិកាំងដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចេញផ្សាយ ថ្ងៃទី៩ មករា ដោយបានបញ្ជាក់បន្ថែមថា កញ្ញា សេង ធារី មានសុខភាពល្អជាធម្មតាទាំងស្មារតី និងកាយសម្បទា។
បន្ទាប់ពីធ្លាក់ដៃ ចាញ់ក្រុមឧទ្ទាម និងក្រុមប្រឆាំងប្រដាប់អាវុធ នៅឆ្នាំ ២០២៤ មេដឹកនាំយោធារបស់របបសឹកភូមាបានចម្លងយុទ្ធសាស្រ្ត របស់ក្រុមឧទ្ទាម ដោយងាកមកប្រើដ្រូន វាយដៅចំៗ ដើម្បីដណ្តើមយកទឹកដីពីដៃក្រុមប្រឆាំងវិញ។ ក្រៅពីដ្រូន របបសឹកភូមាបានរងការចោទប្រកាន់ថា បានបញ្ជូនយន្តហោះចម្បាំងទៅទម្លាក់គ្រាប់ ធ្វើឲ្យឆេះភូមិ នៅក្នុងរដ្ឋ រ៉ាឃីនភាគខាងលិចភូមា ដោយបានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ កាលពីថ្ងៃ ពុធទី ៨ មករា។
រមណីយដ្ឋានទេសចរធម្មជាតិ ទឹកជួរកាំពីជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយក្នុងខេត្តក្រចេះ។ រមណីយដ្ឋាននេះបានផ្ដល់ឱ្យភ្ញៀវទេសចរនូវអារម្មណ៍ស្រស់ស្រាយតាមរយៈទេសភាព និងធនធានធម្មជាតិ ដូចជាទឹកហូរកាត់តាមជ្រលងថ្ម និងម្ហូបអាហារ ពិសេសត្រីស្រស់ៗក្នុងទឹកទន្លេមេគង្គ។