Cambodia



ទូតបារាំងប្រចាំកម្ពុជាបញ្ជាក់ពីការបន្តតាមដានសំណុំរឿងឃាតកម្មលោក លិម គិមយ៉ា

ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺឡេបានបញ្ជាក់ជាថ្មីថា ប្រទេសបារាំងនឹងបន្ត

ក្រងស្បូវជារបរបន្ទាប់បន្សំសម្រាប់ពលរដ្ឋវ័យចំណាស់ក្នុងឃុំគោកមន ខេត្តឧត្តរមានជ័យ

របរក្រងស្បូវជារបរបន្ទាប់បន្សំមួយរបស់ពលរដ្ឋវ័យចំណាស់រស់ក្នុងភូមិព្រៃវែង ឃុំគោកមន ស្រុកបន

ក្រងស្បូវជារបរបន្ទាប់បន្សំសម្រាប់ពលរដ្ឋវ័យចំណាស់ក្នុងឃុំគោកមន ខេត្តឧត្តរមានជ័យ

របរក្រងស្បូវជារបរបន្ទាប់បន្សំមួយរបស់ពលរដ្ឋវ័យចំណាស់រស់ក្នុងភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ តាមរយៈរបរមួយនេះ ពលរដ្ឋវ័យចំណាស់ទាំងនោះអាចរកចំណូលបានតិចតួច ក្រៅពីការធ្វើស្រែចម្ការ និងមើលថែទាំចៅៗ ខណៈម្តាយឪពុករបស់ពួកគេចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសថៃ។ តែទោះជាទទួលបានចំណូលតិច និងត្រូវប្រឈមហានិភ័យ ដូចជាមុតដាច់រលាត់ជើងដៃដោយសារស្បូវក៏ពួកគេនៅតែអះអាងមិនបោះបង់ចោលដែរ។

ឥណ្ឌូណេស៊ី​​ព្រមព្រៀងផ្ទេរ​​ទណ្ឌិតបារាំង​​​ជាប់ទោស​ប្រហារជីវិត​ឱ្យ​ប៉ារីស

ឥណ្ឌូណេស៊ី​និង​បារាំង​បាន​ចុះ​កិច្ចព្រមព្រៀង​នៅ​ថ្ងៃសុក្រ​ទី ២៤​មករា​២០២៥ ផ្ទេរ​​ទណ្ឌិត

ឥណ្ឌូណេស៊ី​​ព្រមព្រៀងផ្ទេរ​​ទណ្ឌិតបារាំង​​​ជាប់ទោស​ប្រហារជីវិត​ឱ្យ​ប៉ារីស

ឥណ្ឌូណេស៊ី​និង​បារាំង​បាន​ចុះ​កិច្ចព្រមព្រៀង​នៅ​ថ្ងៃសុក្រ​ទី ២៤​មករា​២០២៥ ផ្ទេរ​​ទណ្ឌិត​​ ម្នាក់មក​​ប៉ារីស។ មាន​អាយុ​៦១​ឆ្នាំ សញ្ជាតិ​បារាំង ទណ្ឌិត​ ស៊ែក អាឡាវី Serge Atlaoui ត្រូវ​បាន​តុលាការ​ក្រុង​​ហ្សាការតា​ កាត់​ទោស​ប្រហារ​ជីវិត​ នៅ​ឆ្នាំ​២០០៧ ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន។

កែម អ៊ីឡេងយកចំណេះជំនាញនៅបារាំងដើម្បីលើកតម្លៃក្រណាត់សូត្រខ្មែរ

នៅពេលសុខភាពអំណោយផល វ័យចូលនិវត្តជាវ័យដែលលោកស្រី កែម អ៊ីឡេងអាចសម្រេចក្តីស្រមៃរបស់ខ្លួន។ ជាអ

កែម អ៊ីឡេងយកចំណេះជំនាញនៅបារាំងដើម្បីលើកតម្លៃក្រណាត់សូត្រខ្មែរ

នៅពេលសុខភាពអំណោយផល វ័យចូលនិវត្តជាវ័យដែលលោកស្រី កែម អ៊ីឡេងអាចសម្រេចក្តីស្រមៃរបស់ខ្លួន។ ជាអតីតបុគ្គលិកជាន់ខ្ពស់របស់ផ្ទះច្នៃម៉ូដដ៏ល្បីមួយរបស់បារាំង Maison Pierre Cardin លោកស្រីបានយកចំណេះជំនាញដែលលោកស្រីធ្លាប់រៀនធ្វើក្នុងរយៈពេលជាង៣០ឆ្នាំ មកបូកផ្សំជាមួយចំណង់ចំណូលចិត្តខាងផ្នែកសិល្បៈ ដើម្បីកែច្នៃរំលេចតម្លៃក្រណាត់សូត្រ ក្រមាខ្មែរ។ ឈាង បុប្ផាបានទៅជួបលោកស្រីកែម អ៊ីឡេងនៅផ្ទះរបស់គាត់នៅភាគខាងជើងជាយក្រុងប៉ារីស។

អង្គការយូនីសេហ្វ៖ បញ្ហាអាកាសធាតុជះផលវិបាកខ្លាំងដល់ការសិក្សារបស់កុមារ

ការប្រែប្រួល​អាកាសធាតុ ដែល​បង្កឲ្យមាន​ ខ្យល់ព្យុះ រលកកម្តៅ និងគ្រោះ​​ទឹកជំនន់ ​ បាន​ជះឥទ្ធ

អង្គការយូនីសេហ្វ៖ បញ្ហាអាកាសធាតុជះផលវិបាកខ្លាំងដល់ការសិក្សារបស់កុមារ

ការប្រែប្រួល​អាកាសធាតុ ដែល​បង្កឲ្យមាន​ ខ្យល់ព្យុះ រលកកម្តៅ និងគ្រោះ​​ទឹកជំនន់ ​ បាន​ជះឥទ្ធិពលប៉ះពាល់​ទៅលើ​ការសិក្សា​របស់​ក្មេងៗ​ ប្រមាណ​ ២៥០ លាននាក់​​ ក្នុង​ពិភពលោក​។​ នេះបើតាម​អង្គការយូនីសេហ្វ ដោយ​បញ្ជាក់ទៀត​ថា ក្នុង​ឆ្នាំ ២០២៤ កន្លងទៅ​ ការ​​រៀនសូត្រ​របស់​​​កុមារ យ៉ាងហោចម្នាក់​ក្នុង​ចំណោម​ ៧ នាក់ បានទទួល​ផលវិបាក​ពីការ​ប្រែប្រួល​អាកាសធាតុ ​​។

ហេតុអ្វីគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាបាន និងកំពុងក្លាយជាបញ្ហាប្រទាញប្រទង់គ្នា?

របាយការណ៍របស់ក្រសួងបរិស្ថានចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ទី២៤ មករានេះឲ្យដឹងថា គុណភាពខ្យល់ក្នុ

ហេតុអ្វីគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាបាន និងកំពុងក្លាយជាបញ្ហាប្រទាញប្រទង់គ្នា?

របាយការណ៍របស់ក្រសួងបរិស្ថានចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ទី២៤ មករានេះឲ្យដឹងថា គុណភាពខ្យល់ក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរ។ តែរាជធានីភ្នំពេញ និងខេត្តចំនួនកំពុងប្រឈមនឹងបញ្ហាខ្យល់ពុល ពិសេសរាជធានីភ្នំពេញដែលស្ថិតក្នុងស្ថានភាពពណ៌ក្រហមដោយមានការកើនឡើងនូវកំហាប់ភាគល្អិតនិចលដែលមានវិជ្ឈមាត្រតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ ការវាយតម្លៃគុណភាពខ្យល់របស់ក្រសួងបរិស្ថានពេលនេះធ្វើឡើង ក្រោយមានការរិះគន់តាមបណ្តាញសង្គមថា ការផ្តល់ព័ត៌មានស្តីពីគុណភាពខ្យល់មានភាពយឺតយ៉ាវដែលអាចនាំឲ្យមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋ។ ក្នុងន័យនេះ អ្នកពាក់ព័ន្ធក្នុងការងារបរិស្ថាន និងអភិវឌ្ឍន៍ស្នើឲ្យរដ្ឋាភិបាលផ្តល់ព័ត៌មានឲ្យបានរហស័ និងច្បាស់លាស់។

បាងកករងខ្យល់​ពុល​ខ្លាំង​ពេក ​សាលារៀន​ជា​ច្រើន​ត្រូវ​បិទ​ទ្វារ

ដោយហេតុ​តែ​គុណភាព​​ខ្យល់​បរិយាកាស​ក្រុង​បាង​កក កខ្វក់​​និង​ឡើង​ពុល​ខ្លាំង​ពេក​ ​​អាជ្ញា

បាងកករងខ្យល់​ពុល​ខ្លាំង​ពេក ​សាលារៀន​ជា​ច្រើន​ត្រូវ​បិទ​ទ្វារ

ដោយហេតុ​តែ​គុណភាព​​ខ្យល់​បរិយាកាស​ក្រុង​បាង​កក កខ្វក់​​និង​ឡើង​ពុល​ខ្លាំង​ពេក​ ​​អាជ្ញាធរ​បាន​សម្រេច​ចិត្តបិទ​​សាលា​រៀន​ជាង​៣៥០កន្លែង នៅ​ថ្ងៃ​សុក្រ​ទី​២៤​មករា​២០២៥។​ ចំណែក​មធ្យោបាយ​ដឹកជញ្ចូន​សាធារណៈ​ក្នុង​រាជធានី មិន​គិត​ថ្លៃទេ សម្រាប់​រយៈ​ពេល​មួយ​សប្តាហ៍ ខាង​មុខ​នេះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ថៃ។

រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តពិសេសផ្នែកវិនិយោគដល់គម្រោងចំនួន ៤២ ក្នុងខេត្តព្រះសីហនុ

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ដល់ការលើកទឹកចិត្តពិសេសដល់គម្រោងវ

រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តពិសេសផ្នែកវិនិយោគដល់គម្រោងចំនួន ៤២ ក្នុងខេត្តព្រះសីហនុ

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ដល់ការលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគក្នុងខេត្តព្រះសីហនុចំនួន ៤២គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥៦៤លានដុល្លារ។ ការសម្រេចរបស់រដ្ឋាភិបាលកម្ពុជាដូចនេះធ្វើឡើង បន្ទាប់ពីមានការស្នើសុំរបស់ធុរជន និងវិនិយោគិន។

ប៉ូលិស​អាមេរិកផ្តើមយុទ្ធនាការ​​បណ្តេញជន​​អន្តោប្រវេសន៍​​ខុស​ច្បាប់ចេញពីប្រទេស

៣ថ្ងៃ​ក្រោយពី​​​លោក ដូណាល់ ត្រាំ ឡើង​កាន់អំណាច​ប្រធានាធិបតី​ រដ្ឋបាល​អាមេរិកបាន​ផ្តើម​យុទ

ប៉ូលិស​អាមេរិកផ្តើមយុទ្ធនាការ​​បណ្តេញជន​​អន្តោប្រវេសន៍​​ខុស​ច្បាប់ចេញពីប្រទេស

៣ថ្ងៃ​ក្រោយពី​​​លោក ដូណាល់ ត្រាំ ឡើង​កាន់អំណាច​ប្រធានាធិបតី​ រដ្ឋបាល​អាមេរិកបាន​ផ្តើម​យុទ្ធនាការបណ្តេញជន​អន្តោប្រវេសន៍​ខុសច្បាប់ តបតាម​ពាក្យ​សន្យារបស់​លោក ត្រាំ ក្នុង​​ពេល​​ឃោសនា​​បោះឆ្នោត​។ គិត​ត្រឹមថ្ងៃព្រហស្បត្តិ៍ ទី​២៣មករា ប៉ូលិស​​អាមេរិក បាន​ចាប់ជន​អន្តោប្រវេសន៍​ខុសច្បាប់ ចំនួនជាង​ ៥០០ នាក់ ហើយ​ក្នុងនោះ មាន​​ច្រើន​រយនាក់ត្រូវ​បណ្តេញ​ចេញពី​សហរដ្ឋអាមេរិករួច​ហើយ​​​។

មេដឹកនាំ​តាលីបង់ប្រឈម​ដីកា​ចាប់ខ្លួន​របស់​​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ក្រុង​ឡាអេ​?

ថ្ងៃព្រហស្បតិ៍ ទី២៣មករា រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ បាន​ស្នើសុំ​​ដីកា​ចាប់​ខ្លួ

មេដឹកនាំ​តាលីបង់ប្រឈម​ដីកា​ចាប់ខ្លួន​របស់​​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ក្រុង​ឡាអេ​?

ថ្ងៃព្រហស្បតិ៍ ទី២៣មករា រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ បាន​ស្នើសុំ​​ដីកា​ចាប់​ខ្លួនមេដឹកនាំកំពូលតាលីបង់ ក្នុង​បទល្មើស​​រំលោភបំពាន​សិទ្ធិស្ត្រី​និង​ក្មេង​ស្រី​។ តាមរយៈ​​សំណើសុំ​ដីកាឃាត់ខ្លួន​នេះ ​រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ យល់ថា​ ការ​បំពាន​ជាន់ឈ្លីសិទ្ធិនារី​នៅ​អាហ្វហ្កានីស្ថាន ប្រៀបបាន​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​​។ ​

អ្នកតាមដាន៖ ស្លាប់មនុស្សក្នុងហេតុការណ៍ប្រជ្រៀតគ្នាយកអំណោយបង្ហាញពីកម្រិតជីវភាពពលរដ្ឋខ្មែរ

គិតត្រឹមរសៀលថ្ងៃទី២៣ មករា មានមនុស្សស្លាប់យ៉ាងហោច ៤នាក់ និងរបួស៥នាក់នៅក្នុងហេតុការណ៍ប្រជ្រ

អ្នកតាមដាន៖ ស្លាប់មនុស្សក្នុងហេតុការណ៍ប្រជ្រៀតគ្នាយកអំណោយបង្ហាញពីកម្រិតជីវភាពពលរដ្ឋខ្មែរ

គិតត្រឹមរសៀលថ្ងៃទី២៣ មករា មានមនុស្សស្លាប់យ៉ាងហោច ៤នាក់ និងរបួស៥នាក់នៅក្នុងហេតុការណ៍ប្រជ្រៀតគ្នាយកអាំងប៉ាវ ឬអំណោយចំនួន ៤ម៉ឺនរៀល និងអង្ករ ២គីឡូក្រាមពីអ្នកឧកញ៉ា សុខ គង់។ ឧបទ្ទវហេតុនេះនាំឱ្យមានការចោទសួរពីការរៀបចំសន្តិសុខសណ្តាប់ធ្នាប់របស់អ្នកឧកញ៉ា សុខ គង់ និងកត្តាដែលនាំឱ្យពលរដ្ឋខ្មែរប្រជ្រៀតគ្នាដោយគ្មានសណ្តាប់ធ្នាប់ដើម្បីទទួលអំណោយ។ សម្រាប់អ្នកតាមដានសង្គម ហេតុការណ៍នេះបង្ហាញ និងឆ្លុះបញ្ចាំងថា ពលរដ្ឋខ្មែរមួយចំនួនកំពុងតែមានជីវភាពខ្វះខាតនៅឡើយ។

ស្លាប់៤នាក់ របួសធ្ងន់៥នាក់ដោយសារប្រជ្រៀតគ្នាទទួលអាំងប៉ាវចូលឆ្នាំចិនពីឧកញ៉ា សុខ គង់

មនុស្ស៤នាក់ស្លាប់ និង៥នាក់ផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបន

ស្លាប់៤នាក់ របួសធ្ងន់៥នាក់ដោយសារប្រជ្រៀតគ្នាទទួលអាំងប៉ាវចូលឆ្នាំចិនពីឧកញ៉ា សុខ គង់

មនុស្ស៤នាក់ស្លាប់ និង៥នាក់ផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបន្ទាប់ពី ការប្រជ្រៀតគ្នា ទទួលអាំងប៉ាវ ពីអ្នកឧកញ៉ា សុខ គង់ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ នៅខាងមុខគេហដ្ឋានអ្នកឧកញ៉ា សុខ គង់ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើតាម លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅមុននេះបន្តិច។ លោកអភិបាលរាជធានីរូបនេះ ឲ្យដឹងទៀតថាអាជ្ញាធររាជធានីមិនទាន់គិតពីចំណាត់ការបន្តនៅឡើយ ខណៈលោកកំពុងអន្តរាគមន៍ជួយសង្គ្រោះអ្នករងរបួសធ្ងន់នៅក្នុងមន្ទីរពេទ្យ និងប្រាប់ឲ្យសមត្ថកិច្ចបំបែកការជួបជុំគ្នាភ្លាមៗ ពីខាងមុខផ្ទះអ្នកឧកញ៉ា សុខ គង់។ សូមរំលឹកថាជារៀងរាល់ឆ្នាំអ្នកឧកញ៉ា សុខ គង់ ដែលគេស្គាល់ថាជាមហាសេដ្ឋីលំដាប់ខ្ពស់ ដែលមានមុខជំនួញធំៗជាច្រើននៅកម្ពុជាតែងចែកអាំងប៉ាវ(លុយ) នៅក្នុងអំឡុងបុណ្យចូលឆ្នាំចិនឈានចូលមកដល់។ សូមសូមស្តាប់ការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលរៀបចំដោយ ញឹម សុផល៖

ខួប ២១ឆ្នាំនៃឃាតកម្មលោក ជា វិជ្ជា សហជីពនៅតែបន្តទាមទាររកយុត្តិធម៌

ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ នេះជាខួបទី ២១ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា មេដឹកនាំសហជីពការ

ខួប ២១ឆ្នាំនៃឃាតកម្មលោក ជា វិជ្ជា សហជីពនៅតែបន្តទាមទាររកយុត្តិធម៌

ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ នេះជាខួបទី ២១ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា មេដឹកនាំសហជីពការពារសិទ្ធិសេរីភាពកម្មករខ្មែរដ៏ល្បីឈ្មោះមួយរូបកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០០៤ ក្នុងរាជធានីភ្នំពេញ។ ជាថ្មីម្តងទៀត ពួកគេនៅតែបន្តទាមទារឲ្យស្វែងរកការពិត និងយុត្តិធម៌ពិតប្រាដកជូនលោក ជា វិជ្ជា។

លោកប្រធានាធិបតី​​ ត្រាំ ​ផ្តើម​អាណត្តិថ្មី​​ ដោយ​ប្រកាស​មហា​គម្រោង​វិនិយោគ​​បញ្ញាសិប្បនិម្មិត

គ្រាន់​តែ​ចាប់​ផ្តើម​បំពេញ​ការងារនៅ​ថ្ងៃ​ទី​មួយ​ភ្លាម លោ​ក​ប្រធានាធិបតី​ទី​៤៧​របស់សហរដ្

លោកប្រធានាធិបតី​​ ត្រាំ ​ផ្តើម​អាណត្តិថ្មី​​ ដោយ​ប្រកាស​មហា​គម្រោង​វិនិយោគ​​បញ្ញាសិប្បនិម្មិត

គ្រាន់​តែ​ចាប់​ផ្តើម​បំពេញ​ការងារនៅ​ថ្ងៃ​ទី​មួយ​ភ្លាម លោ​ក​ប្រធានាធិបតី​ទី​៤៧​របស់សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ចិន​១០% ចាប់​ពី​ថ្ងៃទី​១​កុម្ភៈ២០២៥​ទៅ។ ២៥%​លើ​ផលិតផល​ម៉ិកស៊ិក និងកាណាដា។ ផលិតផល​របស់​បណ្តាប្រទេស​នៅ​​អឺរ៉ុប ក៏ត្រូវ​រង​រនាំ​ង​ពន្ធគយ​ដូច​គ្នា​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​​ត្រាំ នៅ​ថ្ងៃ​អង្គារ​ទី​២១​មករា២០២៥​។ ចំពោះ​នយោបាយសេដ្ឋកិច្ច​​ក្នុង​ផ្ទៃ​ប្រទេសវិញ​ លោក ដូណាល់ ត្រាំ​ បាន​ប្រកាស​​គម្រោង​វិនិយោគ​ថ្មី​​ផ្នែក​បញ្ញា​សិប្បនិម្មិត (AI) « Stargate » ដែល​បង្កើត​ការងារ​ជាង​មួយ​សែន​កន្លែង។

ហេតុ​អ្វី​បាន​ជា​លោក​ត្រាំ ចិញ្ចឹម​ចិត្ត​​ចង់​យក​ ​ព្រែក​ជីក​ប៉ាណាម៉ា ​វិញ?

ប៉ាណាម៉ា​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំងឡើងៗជុំ​វិញ​សំណុំ​រឿង​ព្រែក​ជីក​ប៉ាណាម៉ា។ នៅ​ថ្ងៃពុ

ហេតុ​អ្វី​បាន​ជា​លោក​ត្រាំ ចិញ្ចឹម​ចិត្ត​​ចង់​យក​ ​ព្រែក​ជីក​ប៉ាណាម៉ា ​វិញ?

ប៉ាណាម៉ា​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំងឡើងៗជុំ​វិញ​សំណុំ​រឿង​ព្រែក​ជីក​ប៉ាណាម៉ា។ នៅ​ថ្ងៃពុធ​ទី​២២មករា​២០២៥នេះ លោក​ប្រធានាធិបតី​ប៉ាណាម៉ា José Raul  Mulino បាន​ប្រកាស​ដោយ​ចំៗ​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ នៅ​ទីក្រុង​ដាវ៉ូសប្រទេស​ស៊្វីសតែម្តង​ថា​ ​ព្រែក​ជីក​ប៉ាណាម៉ា មិនមែន​ជា​អំណោយ​របស់​អាមេរិក​សម្រាប់​ប៉ាណាម៉ា​ទេ។ ​កាលពី​ថ្ងៃ​អង្គារទី​២១មករា​២០២៥​ រដ្ឋាភិបាល​ប៉ាណាម៉ា បានថ្ងូរ​​ប្រាប់​អង្គការ​សហប្រជាជាតិ រឿង​លោក​ដូណាល់​ត្រាំ​គំរាម​យក​ព្រែក​ជីក​ប៉ាណាម៉ា​វិញ។ ហេតុ​អ្វី​លោក​ត្រាំ​ចិញ្ចឹម​ចិត្ត​ចង់ក្រសោប​យក​ព្រែក​ជីក​ប៉ាណាម៉ា? តើ​សហរដ្ឋ​អាមេរិក​ពិត​ជា​អាច​ដណ្តើម​យក​ព្រែក​ជីក​ប៉ាណាម៉ា​បាន​វិញ​ឬ?

អាជ្ញាធរថៃបដិសេធ​អំពីការ​​បញ្ជូន​ជនជាតិ​អ៊ុយហ្គួរ​ទៅ​ចិន

នៅ​ថ្ងៃ​ពុធ ទី​២២មករា ក្រុម​សមត្ថកិច្ច​ថៃ​ បាន​ច្រានចោលព័ត៌មាន​ដែលលេចឮថា អាជ្ញាធរ​ថៃ​ប្រុ

អាជ្ញាធរថៃបដិសេធ​អំពីការ​​បញ្ជូន​ជនជាតិ​អ៊ុយហ្គួរ​ទៅ​ចិន

នៅ​ថ្ងៃ​ពុធ ទី​២២មករា ក្រុម​សមត្ថកិច្ច​ថៃ​ បាន​ច្រានចោលព័ត៌មាន​ដែលលេចឮថា អាជ្ញាធរ​ថៃ​ប្រុង​ចាប់​បញ្ជូន​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ ប្រមាណជិត ​៥០នាក់ ឲ្យ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ។ ការ​ចេញ​មុខ​បដិសេធ​របស់​មន្ត្រីថៃ​បែបនេះ បន្ទាប់ពី​ អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ សម្តែង​ក្តីបារម្ភ​ពី​ការ​បញ្ចូន​ជនជាតិ​អ៊ុយហ្គួរដែល​កំពុងតែ​​សុំ​សិទ្ធិ​ជ្រក​កោន​នៅថៃ ឲ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។ សង្គម​ស៊ីវិល​ការពារ​សិទ្ធិម​នុស្ស ក៏​ព្រួយបារម្ភ​ខ្លាំង​​ថា ពួក​គេ​ទាំង​នោះ​នឹងអាចត្រូវគេ​​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ នៅពេល​ទៅដល់​ស្រុក​ចិន។​

កម្ពុជារកចំណូលបានប្រមាណ ១៨លានដុល្លារពីការលក់ផ្លាកលេខពិសេសក្នុងឆ្នាំ២០២៤

នៅក្នុងឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូនអាចលក់ផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនប

កម្ពុជារកចំណូលបានប្រមាណ ១៨លានដុល្លារពីការលក់ផ្លាកលេខពិសេសក្នុងឆ្នាំ២០២៤

នៅក្នុងឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូនអាចលក់ផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនបានប្រមាណជាង ៣ម៉ឺន៣រយលេខដោយទទួលចំណូលបានប្រមាណ ១៨លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានប្រកាសឱ្យដឹងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៥ នាថ្ងៃទី២២មករា ឆ្នាំ២០២៥។

គ្រួសារជនរងគ្រោះទារសំណងម្នាក់៥០ម៉ឺនដុល្លារបន្ថែម ក្រោយទណ្ឌិតស្រី ស៊ីណាប្តឹងទៅឧទ្ធរណ៍

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ គ្រួសារជនរងគ្រោះបានបន្តដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ក្រោយអតីត

គ្រួសារជនរងគ្រោះទារសំណងម្នាក់៥០ម៉ឺនដុល្លារបន្ថែម ក្រោយទណ្ឌិតស្រី ស៊ីណាប្តឹងទៅឧទ្ធរណ៍

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ គ្រួសារជនរងគ្រោះបានបន្តដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ក្រោយអតីតឧកញ៉ាស្រី ស៊ីណាប្តឹងទៅសាលាឧទ្ធរណ៍ពាក់ព័ន្ធនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានសម្រេចឱ្យស្រី ស៊ីណាជាប់ក្នុងពន្ធនាគាររយៈពេល ៣១ឆ្នាំ និងបង់សំណងជំងឺចិត្តឲ្យគ្រួសារជនរងគ្រោះជាង២លាន៥០ម៉ឺនដុល្លារ។ នៅក្នុងការបន្តប្តឹងទៅសាលាឧទ្ធរណ៍នេះ គ្រួសារជនរងគ្រោះបានទារសំណងជំងឺចិត្តបន្ថែមម្នាក់៥០ម៉ឺនដុល្លារ និងស្នើឱ្យតុលាការកាត់ទោសដាក់ទណ្ឌិតស្រី ស៊ីណាមួយជីវិត។ 

តើរដ្ឋាភិបាលគួរធ្វើអ្វីខ្លះដើម្បីបញ្ចុះបញ្ចូលកសិករឲ្យចូលក្នុងសហគមន៍កសិកម្មទំនើប?

ប្រមុខរដ្ឋាភិបាលកម្ពុជាកំពុងជំរុញគោលនយោបាយបង្កើតសហគមន៍កសិកម្មទំនើប តាមរយៈការចងក្រងកសិករ

តើរដ្ឋាភិបាលគួរធ្វើអ្វីខ្លះដើម្បីបញ្ចុះបញ្ចូលកសិករឲ្យចូលក្នុងសហគមន៍កសិកម្មទំនើប?

ប្រមុខរដ្ឋាភិបាលកម្ពុជាកំពុងជំរុញគោលនយោបាយបង្កើតសហគមន៍កសិកម្មទំនើប តាមរយៈការចងក្រងកសិករដែលមានដីដាំដុះកសិកម្មឲ្យដាំដុះរួមគ្នាជាលក្ខណៈសហគមន៍ដោយមានការគាំទ្រផ្នែកបច្ចេកទេស ទុន និងទីផ្សារ។ តាមមន្ត្រីក្រសួងកសិកម្ម សហគមន៍កសិកម្មទំនើបនឹងជួយឱ្យកសិករកាត់បន្ថយថ្លៃដើមផលិត មិនប្រឈមបញ្ហាកង្វះទុន និងមិនបារម្ភពីបញ្ហាគុណភាពក្រោយប្រមូលផលបាន ពិសេសមានទីផ្សារសម្រាប់លក់មួយច្បាស់លាស់។ អ្នកជំនាញផ្នែកកសិកម្មបង្ហាញជំហរគាំទ្រគោលនយោបាយបង្កើតសហគមន៍កសិកម្មទំនើប តែបានស្នើឱ្យរដ្ឋាភិបាលមានឆន្ទៈជួយកសិករឱ្យបានផុលផុស៕

លោក​យូនស៊ុកយោល បង្ហាញ​ខ្លួនជា​លើក​ទីមួយ​​ក្នុង​តុលាការ​ធម្មនុញ្ញកូរ៉េខាង​ត្បូង

ប្រធានាធិបតី​ព្យួរ​តំណែង​កូរ៉េខាង​ត្បូង លោក​ យូន ស៊ុកយោល បាន​បង្ហាញ​ខ្លួន​​ជា​លើក​ទី​មួយ

លោក​យូនស៊ុកយោល បង្ហាញ​ខ្លួនជា​លើក​ទីមួយ​​ក្នុង​តុលាការ​ធម្មនុញ្ញកូរ៉េខាង​ត្បូង

ប្រធានាធិបតី​ព្យួរ​តំណែង​កូរ៉េខាង​ត្បូង លោក​ យូន ស៊ុកយោល បាន​បង្ហាញ​ខ្លួន​​ជា​លើក​ទី​មួយ នៅថ្ងៃ​អង្គារ​ទីទី​២១​មករា​២០២៥នេះ នៅ​ក្នុង​អង្គសវនាការ​នៃ​តុលាការ​ធម្មនុញ្ញ។ តុលាការ​ធម្មនុញ្ញបើក​ការ​​ជំនុំ​ជម្រះ​ដើម្បី​ឈាន​ទៅ​សម្រេចជោគវាសនាលោក យូន​ស៊ុកយោលថា​ត្រូវ​អស់​អំណាច​ទាំងស្រុង​ ឬត្រលប់​មកកាន់​​​តួនាទី​ជា​ធម្មតា​ឡើង​វិញ។

អឺរ៉ុបបានបញ្ជូនអង្ករខ្មែរមួយចំនួនមកកម្ពុជាវិញ ក្រោយរកឃើញមានលើសសំណល់ថ្នាំកសិកម្ម

ថ្មីៗនេះ សហភាពអឺរ៉ុបបានបញ្ជូនអង្ករខ្មែរមួយចំនួនឲ្យត្រលប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបាន

អឺរ៉ុបបានបញ្ជូនអង្ករខ្មែរមួយចំនួនមកកម្ពុជាវិញ ក្រោយរកឃើញមានលើសសំណល់ថ្នាំកសិកម្ម

ថ្មីៗនេះ សហភាពអឺរ៉ុបបានបញ្ជូនអង្ករខ្មែរមួយចំនួនឲ្យត្រលប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបានរកឃើញនៅមានសំណល់ថ្នាំកសិកម្មលើសកម្រិតបញ្ញត្តិ។ នេះបើតាមក្រសួងកសិកម្មក្នុងថ្ងៃទី២០ មករាដោយអះអាងបន្ថែមថា បញ្ហានេះពិតជាបាន និងកំពុងជះឥទ្ធិពលអាក្រក់ដល់ការនាំចេញអង្ករខ្មែរទៅកាន់សហភាពអឺរ៉ុប។

នៅថ្ងៃស្បថចូលកាន់តំណែង លោកដូណាល់ ត្រាំបញ្ជូនសារ «យុគមាសអាមេរិក»ទៅអង្រួនពិភពលោក

ត្រលប់មកកាន់អំណាចដឹកនាំអាមេរិកជាថ្មី លោក ដូណាល់ ត្រាំបានបញ្ជូនសញ្ញាឲ្យគេភ័យព្រួយ ស្លុតចិត

នៅថ្ងៃស្បថចូលកាន់តំណែង លោកដូណាល់ ត្រាំបញ្ជូនសារ «យុគមាសអាមេរិក»ទៅអង្រួនពិភពលោក

ត្រលប់មកកាន់អំណាចដឹកនាំអាមេរិកជាថ្មី លោក ដូណាល់ ត្រាំបានបញ្ជូនសញ្ញាឲ្យគេភ័យព្រួយ ស្លុតចិត្ត តាមរយៈការចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតីដែលបញ្ជាក់ជំហរដាច់ណាត់របស់អាមេរិកក្នុងអាណត្តិរបស់លោក។ ក្រៅពីប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងប៉ារីស និងអង្គការសុខភាពពិភពលោក លោកដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យប្រកាសអាសន្នជាតិនៅព្រំដែនជាមួយម៉ិកស៊ិក បង្កើនការបូមប្រេងនៅទឹកដីអាមេរិក និងបញ្ជាក់ជំហរចង់ចូលគ្រប់គ្រងព្រែកជីករបស់ប្រទេសប៉ាណាម៉ា។ លោកដូណាល់ ត្រាំ បានសន្យាធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍របស់អាមេរិកមុនគេ។ តើពិភពលោកត្រូវភ័យ ឬត្រេកអរនៅពេលលោកដូណាល់ ត្រាំត្រលប់មកដឹកនាំអាមេរិកជាថ្មី?

លោក វ៉ី សំណាង៖ កសិករធ្វើស្រែដល់ទៅ៤ពាន់ហិចតា ខណៈទឹកធានាបានតែ២ពាន់ហិចតា

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ កសិករជាច្រើននាក់មកពីឃុំចំនួន៥ ស្ថិតនៅក្នុងស្រុកបាទី ខេត្តត

លោក វ៉ី សំណាង៖ កសិករធ្វើស្រែដល់ទៅ៤ពាន់ហិចតា ខណៈទឹកធានាបានតែ២ពាន់ហិចតា

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ កសិករជាច្រើននាក់មកពីឃុំចំនួន៥ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ បាននាំគ្នាបិទផ្លូវជាតិលេខ២ ដើម្បីជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយរឿងខ្វះទឹកដើម្បីសង្គ្រោះស្រូវប្រាំងរបស់ពួកគេ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានបញ្ជាក់ថា អាជ្ញាធរខេត្តតាកែវ និងអង្គភាពពាក់ព័ន្ធបានជួយអន្តរាគមន៍ឆ្លើយតបនឹងសំណូមពររបស់កសិករហើយ។ តាមលោកអភិបាលខេត្ត កង្វះទឹកដោយសារតែកសិករបានធ្វើស្រែលើសពីផែនការកំណត់ដល់ទៅពីរដង ខណៈអាជ្ញាធរបានជូនដំណឹងពីដើមរដូវថា អាជ្ញាធរមានការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រផ្នែកខាងលើឲ្យប្រសើរឡើង៕

អឺរ៉ុបបានដឹកអង្ករខ្មែរមួយចំនួនមកកម្ពុជាវិញ ក្រោយរកឃើញមានលើសសំណល់ថ្នាំកសិកម្ម

ថ្មីៗនេះ សហភាពអឺរ៉ុបបានបញ្ជូនអង្ករខ្មែរមួយចំនួនឲ្យត្រលប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបាន

អឺរ៉ុបបានដឹកអង្ករខ្មែរមួយចំនួនមកកម្ពុជាវិញ ក្រោយរកឃើញមានលើសសំណល់ថ្នាំកសិកម្ម

ថ្មីៗនេះ សហភាពអឺរ៉ុបបានបញ្ជូនអង្ករខ្មែរមួយចំនួនឲ្យត្រលប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបានរកឃើញនៅមានសំណល់ថ្នាំកសិកម្មលើសកម្រិតបញ្ញត្តិ។ នេះបើតាមក្រសួងកសិកម្មក្នុងថ្ងៃទី២០ មករាដោយអះអាងបន្ថែមថា បញ្ហានេះពិតជាបាន និងកំពុងជះឥទ្ធិពលអាក្រក់ដល់ការនាំចេញអង្ករខ្មែរទៅកាន់សហភាពអឺរ៉ុប។

លោក ហ៊ុន ម៉ាណែត៖រដ្ឋតម្លើងឥណទានដល់១៥០លានដុល្លារដើម្បីធានាដល់កម្ចីរបស់រោងម៉ាស៊ីនកិនស្រូវ

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅមជ្ឈមណ្ឌលអតីតយុទ្ធជន ប៊ុនរ៉ានីសែនជ័យដំណ

លោក ហ៊ុន ម៉ាណែត៖រដ្ឋតម្លើងឥណទានដល់១៥០លានដុល្លារដើម្បីធានាដល់កម្ចីរបស់រោងម៉ាស៊ីនកិនស្រូវ

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅមជ្ឈមណ្ឌលអតីតយុទ្ធជន ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលបានតម្លើងឥណទានរហូតដល់ ១៥០លានដុល្លារ ដើម្បីប្រមូលទិញស្រូវពីកសិករ។ ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីដូច្នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវិបត្តិស្រូវធ្លាក់ថ្លៃនៅក្នុងប្រទេសកម្ពុជា។ តាមលោក ហ៊ុន ម៉ាណែត ការទំលាក់លុយ១៥០លានរបស់រដ្ឋ គឺដើម្បីធានាដល់រោងម៉ាស៊ីនកិនស្រូវនៅពេលម្ចាស់រោងម៉ាស៊ីនកិនស្រូវទៅខ្ចីលុយពីធនាគារឯកជន។ សូមស្តាប់ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលរៀបចំដោយ ញឹម សុផល៖

កម្មករប្រមូលសំរាមក្រុមហ៊ុន 800 Super-GAEA ធ្វើកូដកម្មប្រឆាំងនឹងការរំលោភសិទ្ធិការងារ

នៅព្រឹកថ្ងៃទី២០ មករានេះ បុគ្គលិកកម្មករក្រុមហ៊ុនប្រមូលសំរាម 800 Super-GAEA Cambodia ជាច្រើននាក់ធ្វើកូដកម្

កម្មករប្រមូលសំរាមក្រុមហ៊ុន 800 Super-GAEA ធ្វើកូដកម្មប្រឆាំងនឹងការរំលោភសិទ្ធិការងារ

នៅព្រឹកថ្ងៃទី២០ មករានេះ បុគ្គលិកកម្មករក្រុមហ៊ុនប្រមូលសំរាម 800 Super-GAEA Cambodia ជាច្រើននាក់ធ្វើកូដកម្មតវ៉ាប្រឆាំងនឹងការបណ្តេញតំណាងសហជីព ៤នាក់ចេញពីការងារ។ ឆ្លៀតនៅក្នុងឱកាសកូដកម្មនោះ ក្រុមបុគ្គលិកកម្មករក៏បានតវ៉ាទាមទារឱ្យក្រុមហ៊ុនប្រមូលសំរាម 800 Super-GAEA ផ្តល់អត្ថប្រយោជន៍ឱ្យពួកគេស្របតាមច្បាប់ការងារកម្ពុជា។

រដ្ឋាភិបាលកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីចូលរួមកាត់បន្ថយបញ្ហាផ្លូវចិត្ត និងស្ត្រេសរបស់និយោជិក?

របាយការណ៍ឆ្នាំ២០២៤ ស្តីពីស្ថានភាពការងារជាសកលរបស់ក្រុមអ្នកស្រាវជ្រាវទិន្នន័យ Gallup បង្ហាញថា ក

រដ្ឋាភិបាលកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីចូលរួមកាត់បន្ថយបញ្ហាផ្លូវចិត្ត និងស្ត្រេសរបស់និយោជិក?

របាយការណ៍ឆ្នាំ២០២៤ ស្តីពីស្ថានភាពការងារជាសកលរបស់ក្រុមអ្នកស្រាវជ្រាវទិន្នន័យ Gallup បង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤ ដែលបុគ្គលិកនិយោជិកមានកម្រិតបញ្ហាផ្លូវចិត្ត និងស្រ្តេសខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មូលហេតុគឺ ដោយសារស្ថានភាពទីផ្សារការងារ ស្ថានភាពសេដ្ឋកិច្ច និងការចូលរួមរបស់ក្រុមនិយោជិក រួមទាំងការគោរពសិទ្ធិការងារ។ តាមរយៈរបាយការណ៍មួយនេះ អ្នកជំនាញផ្នែកចិត្តសាស្ត្រ និងអ្នកតាមដានសង្គមជំរុញឲ្យរដ្ឋាភិបាលបញ្ចូលសេវាសុខភាពផ្លូវចិត្តទៅក្នុងបណ្ណបេឡាជាតិរបបសន្តិសុខសង្គម ឬ ប.ស.ស សម្រាប់បុគ្គលិកនិយោជិកដើម្បីឲ្យពួកគេមានឱកាសទទួលបានសេវាពិនិត្យ និងពិគ្រោះសុខភាពផ្លូវចិត្ត។

លោក ហ៊ុន ម៉ាណែត ថារដ្ឋាភិបាលចាប់ឃាតករបញ្ជូនឲ្យថៃដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និងតម្លាភាព

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលកម្ពុជាចាំបាច់បញ្ជូនឃាតករទៅឲ្យថៃធ្វើអ

លោក ហ៊ុន ម៉ាណែត ថារដ្ឋាភិបាលចាប់ឃាតករបញ្ជូនឲ្យថៃដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និងតម្លាភាព

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលកម្ពុជាចាំបាច់បញ្ជូនឃាតករទៅឲ្យថៃធ្វើអ្វី ប្រសិនបើខ្លួនឯងនៅពីក្រោយខ្នងឃាតកម្មលោក លិម គិមយ៉ា។ ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដូច្នេះធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានានៅមជ្ឈមណ្ឌលអតីតយុទ្ធជន ប៊ុន រ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

បទ​ឈប់បាញ់​នៅ​ហ្កាហ្សាចូល​ជា​ធរមាន ហាម៉ាស​ដោះលែង​​ចំណាប់​ខ្មាំងអ៊ីស្រាអែល​បី​នាក់ដំបូង

ទោះបី​យឺត​យ៉ាវ​បន្តិច​មែន ប៉ុន្តែ​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​និង​ចលនា​ហាម៉ាស​នៅ​ហ្កាហ្

បទ​ឈប់បាញ់​នៅ​ហ្កាហ្សាចូល​ជា​ធរមាន ហាម៉ាស​ដោះលែង​​ចំណាប់​ខ្មាំងអ៊ីស្រាអែល​បី​នាក់ដំបូង

ទោះបី​យឺត​យ៉ាវ​បន្តិច​មែន ប៉ុន្តែ​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​និង​ចលនា​ហាម៉ាស​នៅ​ហ្កាហ្សា​ បាន​ជា​ចូល​ជា​ធរមាន នៅ​ថ្ងៃ​អាទិត្យ​ទី ១៩​មករា​២០២៥ ដូច​សេចក្តី​ប្រកាសក្នុង​កិច្ចព្រមព្រៀង។ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ចលនា​ហាម៉ាស​បានដោះលែង​​​ចំណាប់​ខ្មាំងអ៊ីស្រាអែល​​បីនាក់​ដំបូងមក​ អាជ្ញាធរ​អ៊ីស្រាអែល​បានផ្តល់​សេរីភាព​ដល់​​អ្នក​ទោស​ប៉ាឡេស្ទីន​ចំនួន​៩០​នាក់​ជា​ថ្នូរ។

លោក ទីវ តារារិទ្ធិ៖​បេស​កម្ម​ជិះ​កង់​ឆ្លង​ទ្វីប​បាន​ធ្វើ​ឲ្យ​ក្តី​ស្រ​មៃ​ក្លាយ​ជា​ការ​ពិត

លោក ទីវ តារារិទ្ធិ បាន​ចំណាយ​ពេល​ជិះ​កង់​ឆ្លង​ទ្វីប​បាន​ចម្ងាយ​ជិត​ ២ម៉ឺន​គីឡូ​ម៉ែត្រ ​ចា

លោក ទីវ តារារិទ្ធិ៖​បេស​កម្ម​ជិះ​កង់​ឆ្លង​ទ្វីប​បាន​ធ្វើ​ឲ្យ​ក្តី​ស្រ​មៃ​ក្លាយ​ជា​ការ​ពិត

លោក ទីវ តារារិទ្ធិ បាន​ចំណាយ​ពេល​ជិះ​កង់​ឆ្លង​ទ្វីប​បាន​ចម្ងាយ​ជិត​ ២ម៉ឺន​គីឡូ​ម៉ែត្រ ​ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០២៤​មក​ទល់​ពេល​នេះ​។ ​មាន​អាយុ​៣៥​ឆ្នាំ លោក ​តារា​រិទ្ធិ ​ត្រូវ​បាន​គេ​ឲ្យ​រហ័ស​នាម​ថា​«វីរជនកុមារ​កម្ពុជា»​ នោះ​ក៏​ព្រោះតែ​លោក​បាន​ចំណាយ​ពេល​៦​ឆ្នាំ​ក្នុង​ការ​ជិះ​កង់​ដើម្បី​អង្គាស​ប្រាក់​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​។​ ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​កណ្តាល ​លោក ​តារា​រិទ្ធិ ​បាន​ចាត់​ទុក​បេសកម្ម​ជិះកង់​ឆ្លង​ទ្វីប​របស់​លោក​លើក​នេះ​ប្រៀប​ដូច​បាន​ទៅ​ដល់​ក្តី​ស្រ​មៃ​នៃ​ឋាន​សួគ៌​ពិតៗ​។

សេដ្ឋកិច្ច​តំបន់​អាហ្វ្រិក​មាន​សុខភាពល្អ ២ ឆ្នាំ​ជាប់គ្នា

ធនាគារពិភពលោក បញ្ជាក់ថា ​តំបន់​អាហ្វ្រិកបាន​ជួប​កំណើន​សន្ទុះ​វឌ្ឍនភាព​សេដ្ឋកិច្ច ២ ឆ្នាំ​

សេដ្ឋកិច្ច​តំបន់​អាហ្វ្រិក​មាន​សុខភាពល្អ ២ ឆ្នាំ​ជាប់គ្នា

ធនាគារពិភពលោក បញ្ជាក់ថា ​តំបន់​អាហ្វ្រិកបាន​ជួប​កំណើន​សន្ទុះ​វឌ្ឍនភាព​សេដ្ឋកិច្ច ២ ឆ្នាំ​ជាប់គ្នា។ ក៏ប៉ុន្តែ ​ប្រទេសអាហ្វ្រិកនីមួយៗ មានភាព​រីកចម្រើនមិនស្មើគ្នាទេ ហើយ​នៅ​មាន​បញ្ហា​ច្រើន​ណាស់​ដែល​បង្កហានិភ័យ​ចំពោះ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ក្នុង​តំបន់​នេះ​។

ហេតុអ្វីមានការផ្តល់អនុសាសន៍ឲ្យប្រទេសមួយចំនួនបញ្ឈប់ការនាំចូលស្វាកន្ទុយវែងពីកម្ពុជា?

លេខាធិការដ្ឋាននៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាត

ហេតុអ្វីមានការផ្តល់អនុសាសន៍ឲ្យប្រទេសមួយចំនួនបញ្ឈប់ការនាំចូលស្វាកន្ទុយវែងពីកម្ពុជា?

លេខាធិការដ្ឋាននៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ (CITES) បានលើកឡើងពីអនុសាសន៍របស់ខ្លួន នៅថ្ងៃទី១៩មករា ឆ្នាំ​២០២៥ ប្រាប់ទៅបណ្តាប្រទេសដែលធ្លាប់នាំចូលសត្វស្វាកន្ទុយវែងពីកម្ពុជា ត្រូវផ្អាកការនាំចូលសត្វប្រភេទនេះទៅធ្វើការពិសោធន៍ ចាប់ពីពេលនេះតទៅ។ ការផ្តល់អនុសាសន៍នេះធ្វើឡើងបន្ទាប់ពី CITES រកឃើញពីភាពជិតផុតពូជនៃសត្វស្វាកន្ទុយវែង និងបានស្នើឲ្យកម្ពុជាផ្តល់ព័ត៌មាន ដោយតម្លាភាពពីការនាំចេញស្វាកន្ទុយវែងទៅទីផ្សារខាងក្រៅ។

បាតុករកូរ៉េខាងត្បូង សម្រុកចូលតុលាការ ប្រឆាំងសេចក្តីសម្រេចបន្តឃុំខ្លួន លោក យូន ស៊ុកយោល

នៅថ្ងៃអាទិត្យ ទី១៩ មករា តុលាការទីក្រុងសេអ៊ូល បានសម្រេចបន្តឃុំខ្លួនលោកប្រធានាធិបតីព្យួរតំណ

បាតុករកូរ៉េខាងត្បូង សម្រុកចូលតុលាការ ប្រឆាំងសេចក្តីសម្រេចបន្តឃុំខ្លួន លោក យូន ស៊ុកយោល

នៅថ្ងៃអាទិត្យ ទី១៩ មករា តុលាការទីក្រុងសេអ៊ូល បានសម្រេចបន្តឃុំខ្លួនលោកប្រធានាធិបតីព្យួរតំណែង យូន ស៊ុកយោល។ សាលក្រមនេះ បានធ្វើឲ្យក្រុមបាតុករគាំទ្ររូបលោក ផ្ទុះកំហឹងយ៉ាងខ្លាំង និង បាននាំគ្នាសម្រុកចូលតុលាការ បង្កជាចលាចល។

Get more results via ClueGoal