ក្រសួងការពារជាតិ៖ ទាហានខ្មែរ និងថៃនៅប្រាសាទតាមាន់ធំជួប ធ្វើការធម្មតា ក្រោយប្រឈមមុខដាក់គ្នា
newsare.net
ក្រសួងការពារជាតិបានអះអាងថា សភាពការណ៍ព្រំដែនកម្ពុជា-ថៃ នៅត្រង់ប្រាសាទតាមាន់ធំ «គ្មានអ្វីប្ក្រសួងការពារជាតិ៖ ទាហានខ្មែរ និងថៃនៅប្រាសាទតាមាន់ធំជួប ធ្វើការធម្មតា ក្រោយប្រឈមមុខដាក់គ្នា
ក្រសួងការពារជាតិបានអះអាងថា សភាពការណ៍ព្រំដែនកម្ពុជា-ថៃ នៅត្រង់ប្រាសាទតាមាន់ធំ «គ្មានអ្វីប្លែកទេ» គិតត្រឹមថ្ងៃទី១៨កុម្ភៈនេះ ថ្វីបើមានការប្រឈមមុខដាក់គ្នារវាងទាហានខ្មែរ និងទាហានថៃនៅតំបន់នោះ កាលពីថ្ងៃទី១៣កុម្ភៈកន្លងទៅ។ ការអះអាងរបស់ក្រសួងការពារជាតិកម្ពុជាធ្វើឡើង បន្ទាប់ពីថៃបានផ្ញើលិខិតតវ៉ាមកភាគីកម្ពុជា ដែលនៅក្នុងនោះថៃចោទទាហានខ្មែរថា បានអនុញ្ញាតឱ្យមានការច្រៀងចម្រៀងភ្លេងជាតិខ្មែរនៅលើទឹកដីថៃ និងបានគំរាមប្រើអាវុធតតាំងជាមួយទាហានថៃ។ Read more