Cambodia



ក្រសួងមហាផ្ទៃតម្រូវសង្គមស៊ីវិលដាក់របាយការណ៍ប្រចាំឆ្នាំឲ្យបានមុនដំណាច់ខែកុម្ភៈ

ជាការក្រើនរំលឹកលើកទី៤ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងដល់សង្គម​ស៊ី​វិលក្នុងស្រុកឱ្យបំ

អូស្ត្រាលី​អះអាងថាកងទ័ពចិន​ធ្វើ​សមយុទ្ធ​ប្រើ​គ្រាប់ពិត ដោយ​​មិនជូន​ដំណឹង​មុន​​ឲ្យ​បាន​គ្រប់គ្រាន់

កងទ័ពជើងទឹកចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅក្នុង​សមុទ្រ​តាសម៉ាន (Tasman) ចន្លោះអូស្ត្រាលីនិង

អូស្ត្រាលី​អះអាងថាកងទ័ពចិន​ធ្វើ​សមយុទ្ធ​ប្រើ​គ្រាប់ពិត ដោយ​​មិនជូន​ដំណឹង​មុន​​ឲ្យ​បាន​គ្រប់គ្រាន់

កងទ័ពជើងទឹកចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅក្នុង​សមុទ្រ​តាសម៉ាន (Tasman) ចន្លោះអូស្ត្រាលីនិង​នូវែលសេ​ឡង់ កាលពីថ្ងៃសុក្រទី​២១​កុម្ភៈ។ ផ្អែកតាម​ក្រសួងការពារជាតិ​អូស្ត្រាលី គឺ​នាវាចម្បាំងចិនទំនងជាបានប្រើគ្រាប់ពិតថែមទៀតផង ដែល​បង្កឲ្យ​មានការព្រួយបារម្ភជាខ្លាំង ព្រោះវាអាចប៉ះពាល់ ដល់សន្តិសុខ​របស់​អាកាសចរណ៍​ស៊ីវីល​។

សហគមន៍ការពារព្រៃឡង់បារម្ភពីកំណើនសកម្មភាពល្មើសច្បាប់ ក្រោយការបង្កកជំនួយ USAID

ក្រោយពីមានការបង្កកជំនួយរបស់សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិ USAID សហគមន៍ក

សហគមន៍ការពារព្រៃឡង់បារម្ភពីកំណើនសកម្មភាពល្មើសច្បាប់ ក្រោយការបង្កកជំនួយ USAID

ក្រោយពីមានការបង្កកជំនួយរបស់សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិ USAID សហគមន៍ការពារព្រៃឡង់បានបង្ហាញក្តីព្រួយបារម្ភថា សកម្មភាពទន្រ្ទានដីព្រៃ ការកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃនឹងអាចកើនឡើង។ ចំពោះសហគមន៍ការពារព្រៃឈើ ជំនួយរបស់ USAID បានជួយជ្រោមជ្រែងអ្នកការពារជួរមុខក្នុងតំបន់ការពារធម្មជាតិ និងការអភិរក្សសត្វព្រៃ។ ដូច្នេះពួកគេសង្ឃឹមថា រដ្ឋាភិបាលអាមេរិកនឹងពិចារណាឡើងវិញចំពោះការបន្តជំនួយ USAID ដែលបានរួមចំណែកយ៉ាងធំធេងសម្រាប់សកម្មភាពការពារព្រៃឈើ។

លោក​ម៉ាក្រុង​ធ្វើវីដេអូLive ឆ្លើយ​សំណួរ​នៅលើ​បណ្តាញសង្គម ជុំវិញសំណុំរឿងសង្គ្រាម​នៅ​​អ៊ុយក្រែន

កាលពីល្ងាចថ្ងៃព្រហស្បតិ៍​ទី​២០​កុម្ភៈ លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង បាន​ធ្វើវីដេអូ Live នៅ

លោក​ម៉ាក្រុង​ធ្វើវីដេអូLive ឆ្លើយ​សំណួរ​នៅលើ​បណ្តាញសង្គម ជុំវិញសំណុំរឿងសង្គ្រាម​នៅ​​អ៊ុយក្រែន

កាលពីល្ងាចថ្ងៃព្រហស្បតិ៍​ទី​២០​កុម្ភៈ លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង បាន​ធ្វើវីដេអូ Live នៅលើបណ្ដាញ​​សង្គម ដើម្បី​ឆ្លើយសំណួររបស់​មហាជនទាក់ទិននឹងការព្រួយ​បារម្ភទាំងឡាយ ស្តីអំពី​សំណុំរឿងអ៊ុយក្រែន ព្រមទាំង​ផលវិបាកផ្នែកសន្តិសុខមកលើអឺរ៉ុបទាំងមូល​។ លោក​ម៉ាក្រុងបានបញ្ជាក់នូវគោលជំហរថា​ ​បារាំងនឹងសហការ​ជាមួយប្រទេសអឺរ៉ុបផ្សេងទៀត ដើម្បី​បញ្ជូនកងទ័ពទៅរក្សាសន្តិភាពនៅអ៊ុយក្រែន ល្គិកណាមានកិច្ចព្រមព្រៀងសន្តិភាពមួយ​ដ៏ពេញលេញ និងយុត្តិធម៌សម្រាប់អ៊ុយក្រែន​។ បន្ថែមពីនេះដែរ លោក​ម៉ាក្រុង អះអាងថាលោកនឹងនិយាយប្រាប់​លោកដូណាល់​ ត្រាំ នៅសប្តាហ៍​ក្រោយ ​ថាត្រូវតែប្រុងប្រយ័ត្ន ​មិនត្រូវទន់ជ្រាយជាមួយ​លោក​ពូទីនជាដាច់ខាត​។

វ៉ាស៊ីន​តោន​និង​ប៉េកាំង​សម្តែង​ក្តីបារម្ភ​ខ្លាំង​ព្រមៗគ្នាចំពោះ​បញ្ហា​​ពាណិជ្ជកម្ម

នៅ​ថ្ងៃ​សុក្រ​ ទី២១កុម្ភៈ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីន​តោន​និងទីក្រុង​ប៉េកាំង​បាន​សម្តែង​

វ៉ាស៊ីន​តោន​និង​ប៉េកាំង​សម្តែង​ក្តីបារម្ភ​ខ្លាំង​ព្រមៗគ្នាចំពោះ​បញ្ហា​​ពាណិជ្ជកម្ម

នៅ​ថ្ងៃ​សុក្រ​ ទី២១កុម្ភៈ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីន​តោន​និងទីក្រុង​ប៉េកាំង​បាន​សម្តែង​ក្តី​បារម្ភ​ដាក់​គ្នាទៅវិញទៅមក​ ជុំវិញ​សំណុំ​រឿង​ពាណិជ្ជកម្ម​​​។​ ក្តីព្រួយ​បារម្ភ​នេះ​ បាន​ត្រូវ​លើកឡើង​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាលើកទី១ រវាង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក និង​ឧបនាយករដ្ឋមន្ត្រី​ចិន​ទទួល​បន្ទុក​ពាណិជ្ជកម្ម។ នេះ​បើតាម​បណ្តាញ​ឃោសនា​រដ្ឋចិន​ CCTV។​

អូស្ត្រាលី​បង្ហាញការបារម្ភអំពីសមយុទ្ធយោធាចិន នៅ​មិនឆ្ងាយ​ប៉ុន្មានពី​ឆ្នេរអូស្ត្រាលី

កងទ័ពជើងទឹកចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅក្នុង​សមុទ្រ​តាសម៉ាន (Tasman) ចន្លោះអូស្ត្រាលីនិង

អូស្ត្រាលី​បង្ហាញការបារម្ភអំពីសមយុទ្ធយោធាចិន នៅ​មិនឆ្ងាយ​ប៉ុន្មានពី​ឆ្នេរអូស្ត្រាលី

កងទ័ពជើងទឹកចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅក្នុង​សមុទ្រ​តាសម៉ាន (Tasman) ចន្លោះអូស្ត្រាលីនិង​នូវែលសេ​ឡង់ កាលពីថ្ងៃសុក្រទី​២១​កុម្ភៈ។ ផ្អែកតាម​ក្រសួងការពារជាតិ​អូស្ត្រាលី គឺ​នាវាចម្បាំងចិនទំនងជាបានប្រើគ្រាប់ពិតថែមទៀតផង ដែល​បង្កឲ្យ​មានការព្រួយបារម្ភជាខ្លាំង ព្រោះវាអាចប៉ះពាល់ ដល់សន្តិសុខ​របស់​អាកាសចរណ៍​ស៊ីវីល​។

ប្រធានសាលាដំបូងខេត្តតាកែវត្រូវទម្លាក់តំណែង ដោយសារដោះលែងទណ្ឌិតដែលមានទោសឧក្រិដ្ឋ

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានដាក់ទណ្ឌកម្មលើប្រធានសាលាដំបូងខេត្តតាកែវ លោកស្រី ពេជ ម៉ា

ប្រធានសាលាដំបូងខេត្តតាកែវត្រូវទម្លាក់តំណែង ដោយសារដោះលែងទណ្ឌិតដែលមានទោសឧក្រិដ្ឋ

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានដាក់ទណ្ឌកម្មលើប្រធានសាលាដំបូងខេត្តតាកែវ លោកស្រី ពេជ ម៉ារ៉ែន ដែលបានសម្រេចដោះលែងទណ្ឌិតដែលមានទោសឧក្រិដ្ឋ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចុះថ្ងៃទី២០ ខែកុម្ភៈ ដោយសារប្រព្រឹត្តកំហុសវិជ្ជាជីវៈចៅក្រម និងបំពានលើក្រមនីតិវិធីព្រហ្មទណ្ឌ លោកស្រី ពេជ ម៉ារ៉ែន ត្រូវបានក្រមប្រឹក្សាវិន័យទម្លាក់តំណែងពីប្រធានសាលាដំបូងខេត្តតាកែវ មកជាអនុប្រធាននៅសាលាដំបូងខេត្តផ្សេងវិញ។

WHO៖ កម្ពុជារីកចម្រើនក្នុងការកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ

អង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានវាយតម្លៃថា នៅកម្ពុជា អត្រាមរណភាពមា

WHO៖ កម្ពុជារីកចម្រើនក្នុងការកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ

អង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានវាយតម្លៃថា នៅកម្ពុជា អត្រាមរណភាពមាតា ទារក និងកុមារបានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ អង្គការWHOចេញផ្សាយរបាយការណ៍វាយតម្លៃនៅក្នុងឱកាសដែលកម្ពុជាសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ នាថ្ងៃទី២១កុម្ភៈនេះ។

លោក ហេង រតនា៖ យើងរីករាយដែលរដ្ឋបាលលោកដូណាល់ ត្រាំ ផ្តល់ជំនួយដល់CMAC ឡើងវិញ

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលការបញ្ជាក់ជាផ

លោក ហេង រតនា៖ យើងរីករាយដែលរដ្ឋបាលលោកដូណាល់ ត្រាំ ផ្តល់ជំនួយដល់CMAC ឡើងវិញ

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលការបញ្ជាក់ជាផ្លូវការពីក្រសួងការបរទេសអាមេរិក ដែលសម្រេច​អនុញ្ញាតឲ្យគម្រោងសកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលស្ថិតក្រោមជំនួយអាមេរិកដំណើរការឡើងវិញ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានសម្តែងនូវការសាទរចំពោះការសម្រេចរបស់រដ្ឋាភិបាលអាមេរិក។ បើតាមលោក ហេង រតនា CMACនឹងបន្តស្នើសុំជំនួយពីអាមេរិករយៈពេល៣ឆ្នាំទៀត ខណៈគម្រោងបោសសម្អាតមីនគាំទ្រដោយជំនួយអាមេរិកបច្ចុប្បន្ននឹងត្រូវបញ្ចប់នៅខែតុលា ឆ្នាំ២០២៥នេះ។

លោក ម៉ៅ ផល្លា៖ គ្មានការចល័តទ័ព និងគ្រឿងសព្វាវុធសឹកទៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ

ថ្មីៗនេះនៅតាមបណ្តេញសង្គម គេសង្កេតឃើញមានការចែកចាយវីដេអូមួយចំនួន ដែលបង្ហាញពីសកម្មភាពចល័តទ

លោក ម៉ៅ ផល្លា៖ គ្មានការចល័តទ័ព និងគ្រឿងសព្វាវុធសឹកទៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ

ថ្មីៗនេះនៅតាមបណ្តេញសង្គម គេសង្កេតឃើញមានការចែកចាយវីដេអូមួយចំនួន ដែលបង្ហាញពីសកម្មភាពចល័តទ័ព និងការដឹកសព្វាវុធសម្រាប់ធ្វើសឹកសង្គ្រាម ទៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ។ ការចែកចាយវីដេអូជាបន្តបន្ទាប់កើតមានឡើង ក្រោយពីមានហេតុការណ៍ប៉ះទង្គិចពាក្យសម្តីគ្នារវាងកងទ័ពខ្មែរ និងកងទ័ពថៃ នៅប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យកាលពីថ្ងៃពី១៣កុម្ភៈកន្លង។ ឆ្លើយប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២១ កុម្ភៈនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជាបានបដិសេធថា គ្មានការចល័តទ័ព និងគ្រឿងសព្វាវុធសម្រាប់ធ្វើសឹកសង្គ្រាមទៅតាមបណ្តាខេត្តជាប់ព្រំដែនថៃនោះទេ និង ថារាល់ការចែកចាយវីដេអូខាងលើជាព័ត៌មានបំផ្លើសការពិត។ បើតាមលោក ម៉ៅ ផល្លា ការដាក់ទ័ពល្បាតរបស់ភាគីខ្មែរនិងថៃ គឺមានតាំងពីយូរមកហើយ ដើម្បីរក្សាសុវត្ថិភាព និងសកម្មភាពមិនប្រក្រតីណាមួយ ដែលអាចកើតមានឡើងនៅតាមច្រកព្រំដែន។ សូមស្តាប់ប្រសាសន៍របស់លោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជា ដែលរៀបចំដោយស៊ឹម ចាន់សំណាង៖

រដ្ឋមន្ត្រីការបរទេស​G20ប្រជុំគ្នានៅអាហ្វ្រិកខាងត្បូង តែ​​គ្មានវត្តមានរបស់​រដ្ឋមន្ត្រីការបរទេសអាមេរិក

រដ្ឋមន្រ្តី​ការបរទេសនៃក្រុម​​ប្រទេសសេដ្ឋកិច្ចនាំមុខG20 បានជួបប្រជុំគ្នានៅទីក្រុង Johannesburg ប្រទ

រដ្ឋមន្ត្រីការបរទេស​G20ប្រជុំគ្នានៅអាហ្វ្រិកខាងត្បូង តែ​​គ្មានវត្តមានរបស់​រដ្ឋមន្ត្រីការបរទេសអាមេរិក

រដ្ឋមន្រ្តី​ការបរទេសនៃក្រុម​​ប្រទេសសេដ្ឋកិច្ចនាំមុខG20 បានជួបប្រជុំគ្នានៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង​ កាលពី​ថ្ងៃព្រហស្បតិ៍ ទី​២០​កុម្ភៈ។​ ជាកិច្ចប្រជុំដ៏ចាំបាច់មួយ ខណៈប្រទេសទាំងអស់​​មានការព្រួយ​បារម្ភកាន់តែខ្លាំងឡើង ស្តីអំពី​ភាពតានតឹងបង្កឡើងដោយបញ្ហាតានតឹងភូមិសាស្ត្រនយោបាយ​​ និង​​សង្គ្រាម​ពាណិជ្ជកម្ម ដែល​រដ្ឋបាល​ថ្មី​របស់​លោកដូណាល់ ត្រាំ បាន​និងកំពុងតែបញ្ឆេះ​។ យ៉ាងណាមិញ លោករដ្ឋមន្ត្រីការបរទេសអាមេរិក មិនមានវត្តមាន​ក្នុងការប្រជុំនេះ​ទេ​។

បារាំង​ថ្កោលទោសអ៊ីរ៉ង់​ដែល​​ប្រហារ​ជីវិត​មនុស្ស​ជិត​១ពាន់​នាក់ ​នៅ​ឆ្នាំ២០២៤

រដ្ឋាភិបាល​ក្រុង​ប៉ារីស បាន​រិះគន់​ថ្កោលទោស​រដ្ឋាភិបា​ល​ក្រុង​តេហេរ៉ង់ ដែលបាន​​អនុវត្តទ

បារាំង​ថ្កោលទោសអ៊ីរ៉ង់​ដែល​​ប្រហារ​ជីវិត​មនុស្ស​ជិត​១ពាន់​នាក់ ​នៅ​ឆ្នាំ២០២៤

រដ្ឋាភិបាល​ក្រុង​ប៉ារីស បាន​រិះគន់​ថ្កោលទោស​រដ្ឋាភិបា​ល​ក្រុង​តេហេរ៉ង់ ដែលបាន​​អនុវត្តទោសប្រហារជីវិតមនុស្សដ៏ច្រើន​សន្ធឹកសន្ទាប់។ ក្នុងឆ្នាំ២០២៤ អាជ្ញាធរ​អ៊ីរ៉ង់​បាន​​​ប្រហារជីវិត​មនុស្ស ចំនួន ជិត ១ ពាន់នាក់ ដែល​ជា​ចំនួន​ដ៏ច្រើន​បំផុត បើ​ធៀប​នឹង​ឆ្នាំ​ផ្សេងៗទៀត​។​ ​​

លោកដូណាល់ ត្រាំ តិះដៀល​លោក​ហ្សេឡេនស្គី និងហាក់កំពុង​ប្រើពាក្យសំដី​ដូច​លោកពូទីន

កាល​ពីថ្ងៃ​ពុធទី​១៩កុម្ភៈ លោកដូណាល់ ត្រាំ បាន​បង្ហោះសារថ្មីមួយទៀត ដែលលោកសរសេរតិះដៀលថា លោក

លោកដូណាល់ ត្រាំ តិះដៀល​លោក​ហ្សេឡេនស្គី និងហាក់កំពុង​ប្រើពាក្យសំដី​ដូច​លោកពូទីន

កាល​ពីថ្ងៃ​ពុធទី​១៩កុម្ភៈ លោកដូណាល់ ត្រាំ បាន​បង្ហោះសារថ្មីមួយទៀត ដែលលោកសរសេរតិះដៀលថា លោក​ប្រធានាធិបតី​​អ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី គឺជាមេដឹកនាំផ្តាច់ការ​ ព្រោះដឹកនាំប្រទេស​យូរឆ្នាំដោយគ្មានការបោះឆ្នោត​។​ ពាក្យសំដី​របស់​លោកដូណាល់ ត្រាំនេះ បានធ្វើ​ឲ្យ​គ្រប់គ្នាយល់​​កាន់តែច្បាស់ ថាលោក​ប្រធានាធិបតី​អាមេរិក​រូបនេះ ហាក់​កំពុងតែ​​មានទំនោរ​ខិតទៅរកលោក​ពូទីន​ តាមរយៈការប្រើប្រាស់ពាក្យសំដី​និងអំណះអំណាងដូចរុស្ស៊ី​។​

Forbidden Stories៖ វីដេអូឈូសព្រៃនៅបឹងពែរអាចជាមូលហេតុនៃឃាតកម្មលើអ្នកកាសែត ឈឿង ឈឹង

នៅល្ងាចថ្ងៃព្រហស្បតិ៍ទី២០កុម្ភៈនេះ អង្គការសារព័ត៌មានអន្តរជាតិ ឈ្មោះ Forbidden Stories បានចេញផ្សាយអត្

Forbidden Stories៖ វីដេអូឈូសព្រៃនៅបឹងពែរអាចជាមូលហេតុនៃឃាតកម្មលើអ្នកកាសែត ឈឿង ឈឹង

នៅល្ងាចថ្ងៃព្រហស្បតិ៍ទី២០កុម្ភៈនេះ អង្គការសារព័ត៌មានអន្តរជាតិ ឈ្មោះ Forbidden Stories បានចេញផ្សាយអត្ថបទស៊ើបអង្កេតមួយស្តីពីឃាតកម្មលើលោក ឈឿង ឈឹង អ្នកកាសែតដែលរាយការណ៍ពីបទល្មើសព្រៃឈើ ក្នុងខេត្តសៀមរាប។ លោក ឈឿង ឈឹង ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ អំឡុងពេលលោកចុះយកព័ត៌មានពាក់ព័ន្ធនឹងការកាប់ ព្រៃឈើ នៅដែនជម្រកសត្វព្រៃបឹងពែរ កាលពីខែធ្នូ ឆ្នាំ២០២៤។ បើតាមអង្គការ Forbidden Stories វីដេអូនៅទីតាំងឈូសឆាយព្រៃក្នុងតំបន់បឹងពែរដែលលោក ឈឿង ឈឹង បានចុះទៅថតយកព័ត៌មាននៅ ៣សប្តាហ៍មុនថ្ងៃកើតហេតុ អាចជាមូលហេតុមួយនៅពីក្រោយឃាតកម្មសម្លាប់លោកឈឿង ឈឹង។

កម្ពុជារៀនសូត្របានអ្វីខ្លះពីកំណែទម្រង់ កាត់បន្ថយចំនួនក្រសួង និងមន្ត្រីនៅវៀតណាម?

សភាវៀតណាមកាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៥កន្លងទៅ បានបោះឆ្នោតអនុម័តច្បាប់រៀបចំរដ្ឋាភិបាលថ្ម

កម្ពុជារៀនសូត្របានអ្វីខ្លះពីកំណែទម្រង់ កាត់បន្ថយចំនួនក្រសួង និងមន្ត្រីនៅវៀតណាម?

សភាវៀតណាមកាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៥កន្លងទៅ បានបោះឆ្នោតអនុម័តច្បាប់រៀបចំរដ្ឋាភិបាលថ្មី ដែលនៅក្នុងនោះ បក្សកុម្មុយនិស្តវៀតណាមគ្រោងកាត់បន្ថយការចំណាយរបស់រដ្ឋពី១៥ ទៅ ២៥ % និងលុបចោលក្រសួងចំនួន៤។ តាមរយៈការអនុម័តច្បាប់រៀបចំរដ្ឋាភិបាលថ្មីដែលនឹងចូលជាធរមាននៅថ្ងៃទី ១ ខែមីនាខាងមុខ រដ្ឋាភិបាលវៀតណាមមានក្រសួងតែចំនួន១៤ប៉ុណ្ណោះ។ កម្ពុជាឯណេះវិញដែលជាប្រទេសជិតខាង មានក្រសួងចំនួន២៨ ពោលគឺទ្វេដងបើប្រៀបធៀបនឹងវៀតណាម ។ ចំពោះអ្នកជំនាញផ្នែកអភិបាលកិច្ច និងគោលនយោបាយ បរិបទនៅប្រទេសកម្ពុជា ខុសគ្នាពីប្រទេសវៀតណាម ព្រោះថា ការបង្កើតក្រសួងស្ថាប័នផ្អែកទៅលើតម្រូវការរបស់ប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក្តី អ្នកជំនាញចង់ឃើញរដ្ឋាភិបាលពង្រឹងប្រសិទ្ធភាពការងារនៅតាមក្រសួងដែលមានស្រាប់ និងត្រូវរំសាយមន្ត្រីណាដែលមានត្រឹមតែឈ្មោះ ហើយគ្មានតួនាទីការងារត្រឹមត្រូវ។ ការមានមន្រ្តីដែលមានតែឈ្មោះនេះបានធ្វើឲ្យរដ្ឋចំណាយថវិកាអស់ច្រើន និងមិនចំគោលដៅ។

អ្នកត្បាញ “កាផា” ឧបករណ៍ដាក់សម្ភារៈប្រើប្រាស់របស់ជនជាតិដើមភាគតិច មានកាន់តែតិចទៅៗ

កាផា ជាឧបករណ៍ប្រើប្រាស់ម្យ៉ាងដែលធ្វើពីឫស្សីបិតស្តើងៗ សម្រាប់ដាក់របស់របរប្រើប្រាស់របស់ជន

អ្នកត្បាញ “កាផា” ឧបករណ៍ដាក់សម្ភារៈប្រើប្រាស់របស់ជនជាតិដើមភាគតិច មានកាន់តែតិចទៅៗ

កាផា ជាឧបករណ៍ប្រើប្រាស់ម្យ៉ាងដែលធ្វើពីឫស្សីបិតស្តើងៗ សម្រាប់ដាក់របស់របរប្រើប្រាស់របស់ជនជាតិដើមភាគតិច។ សព្វថ្ងៃនេះ ជនជាតិដើមភាគតិចនៅតែនិយមប្រើកាផា សម្រាប់ដាក់សម្ភារៈទៅស្រែចម្ការដដែល ក៏ប៉ុន្តែ មានមនុស្សតិចណាស់ដែលនៅប្រកបរបរត្បាញកាផានេះ។ ជនជាតិដើមភាគតិចចារ៉ាយ នៅឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានសម្ដែងការព្រួយបារម្ភ នៅពេល តម្បាញកាផាបានថយចុះ។

លោកហ៊ុនម៉ាណែតទទួលឯកអគ្គរដ្ឋទូតវៀតណាមថ្មី ខណៈលោកស សុខាបំពេញទស្សនកិច្ចនៅវៀតណាម

កម្ពុជា និងវៀតណាមប្ដេជ្ញាចិត្តបន្ថែមទៀត សាជាថ្មី ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត

លោកហ៊ុនម៉ាណែតទទួលឯកអគ្គរដ្ឋទូតវៀតណាមថ្មី ខណៈលោកស សុខាបំពេញទស្សនកិច្ចនៅវៀតណាម

កម្ពុជា និងវៀតណាមប្ដេជ្ញាចិត្តបន្ថែមទៀត សាជាថ្មី ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ការប្ដេជ្ញាចិត្តបន្ថែមទៀតរបស់កម្ពុជា និងវៀតណាមធ្វើឡើង បន្ទាប់ពីថ្នាក់ដឹកនាំកំពូលៗនៃប្រទេសទាំងពីរបានជួបជជែកពិភាក្សាការងារគ្នាទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសវៀតណាម។

លោក ហ៊ុន ម៉ាណែតប្រាប់ឱ្យពលរដ្ឋរាយការណ៍បើនៅតែមានការរើសអើងទៅលើបណ្ណ.បស.ស ពេលព្យាបាលជំងឺ

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បាននិយាយលើកទឹកចិត្

លោក ហ៊ុន ម៉ាណែតប្រាប់ឱ្យពលរដ្ឋរាយការណ៍បើនៅតែមានការរើសអើងទៅលើបណ្ណ.បស.ស ពេលព្យាបាលជំងឺ

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បាននិយាយលើកទឹកចិត្តឱ្យពលរដ្ឋរាយការណ៍ ប្រសិនបើទទួលការរើសអើងនៅពេលប្រើបណ្ណបេឡាជាតិសន្ដិសុខសង្គម(ប.ស.ស) បណ្ណសមធម៌ និងបណ្ណងាយរងហានិភ័យ ដើម្បីទទួលការព្យាបាលជំងឺ នៅមន្ទីរពេទ្យ។ លោកនាយករដ្ឋមន្ដ្រីលើកឡើងយ៉ាងដូច្នេះ ក្រោយពីមានការបង្ហោះផ្សាយក្នុងបណ្ដាញទំនាក់ទំនងសង្គម អំពីស្ដ្រីម្នាក់នៅខេត្តតាកែវដែលកូនស្លាប់ក្នុងផ្ទៃនៅពេលចូលទៅមន្ទីរពេទ្យបង្អែកខេត្ត។ គ្រួសាររបស់ស្រ្តីម្នាក់នោះបានសរសេរថាគ្រូពេទ្យមិនអើពើយកចិត្តទុកដាក់ ដោយសារតែពួកគេប្រើបណ្ណ ប.ស.ស។

ប៉ូលីស២នាក់ត្រូវព្យួរការងារក្រោយមានជម្លោះពិនិត្យជាតិអាល់កុលជាមួយបណ្ឌិត សុខ ទូច

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្នងការនគរបាលរាជធានីភ្នំពេញបានសម្រេចព្យួរមន្ត្រីនគរបាល២

ប៉ូលីស២នាក់ត្រូវព្យួរការងារក្រោយមានជម្លោះពិនិត្យជាតិអាល់កុលជាមួយបណ្ឌិត សុខ ទូច

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្នងការនគរបាលរាជធានីភ្នំពេញបានសម្រេចព្យួរមន្ត្រីនគរបាល២នាក់ពីការងារ ដោយមិនកំណត់ពេលវេលា។ ការសម្រេចរបស់ស្នងការរាជធានីភ្នំពេញធ្វើឡើងក្រោយពីមានការប៉ះទង្គិចគ្នាជាមួយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា អំឡុងពេលត្រួតពិនិត្យជាតិអាល់កុលកាលពីដើមសប្តាហ៍នេះ នៅក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ។

អាមេរិក​និងចិនកំពុងតែបោះដៃ​រកគ្នា​ដើម្បី​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម

ថ្លែង​ទៅកាន់ក្រុម​​អ្នក​កាសែត​ក្នុង​យន្តហោះ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រ

អាមេរិក​និងចិនកំពុងតែបោះដៃ​រកគ្នា​ដើម្បី​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម

ថ្លែង​ទៅកាន់ក្រុម​​អ្នក​កាសែត​ក្នុង​យន្តហោះ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសអំពី​លទ្ធភាព ក្នុងការ​​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយរដ្ឋាភិបាលទី​​ក្រុង​ប៉េកាំង​​។ មិនតែប៉ុណ្ណោះ​ ចៅហ្វាយ​សេតវិមាន​អាមេរិក​ថែមទាំង​បាន​រំឭកអំ​ពី​ទំនាក់ទំនង«​ដ៏​ល្អ​អស្ចារ្យ»ជាមួយ​ប្រមុខ​រដ្ឋ​ចិន ​លោក ស៊ី ជីនពីង កាលពី​៥ឆ្នាំមុន ទៀត​ផង​។​

អ៊ុយក្រែនមាន​រ៉ែកម្រអ្វីខ្លះ ទើបលោកដូណាល់ ត្រាំចង់បានខ្លាំងជាថ្នូរនឹង​ជំនួយយោធា?

លក្ខខណ្ឌជំនួយ​របស់អាមេរិកដើម្បីជួយអ៊ុយក្រែន​បានឈាន​មកដល់​ដំណាក់កាលមួយ ដែល​អាមេរិក​យកជំន

អ៊ុយក្រែនមាន​រ៉ែកម្រអ្វីខ្លះ ទើបលោកដូណាល់ ត្រាំចង់បានខ្លាំងជាថ្នូរនឹង​ជំនួយយោធា?

លក្ខខណ្ឌជំនួយ​របស់អាមេរិកដើម្បីជួយអ៊ុយក្រែន​បានឈាន​មកដល់​ដំណាក់កាលមួយ ដែល​អាមេរិក​យកជំនួយសព្វាវុធទៅដោះដូរ​នឹង​​ធនធានធម្មជាតិ​របស់អ៊ុយក្រែន។ នៅសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​បាននិយាយ​ថា លោក​ចង់​ឲ្យអ៊ុយក្រែន​បង់សង​ជំនួយហិរញ្ញវត្ថុនិងជំនួយយោធា​អាមេរិក។ ដោយ​មិន​លាក់លៀម លោកត្រាំ​និយាយ​ថា លោក​ចង់បាន​​រ៉ែកម្រ​របស់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់​៥០០ពាន់លាន​ដុល្លារ។ ប្រធានាធិបតីអ៊ុយក្រែន លោក​ហ្សេឡេនស្គី​ក៏មិនជំទាស់ដែរ ប៉ុន្តែ នៅ ដើមសប្តាហ៍​នេះ លោក​បានបញ្ជា​ឲ្យរដ្ឋមន្រ្តីរបស់លោក​ផ្អាក​មិនទាន់​ចុះ​ហត្ថលេខា​លើ​សេចក្តីព្រមព្រៀង​អនុញ្ញាត​ឲ្យ​អាមេរិក​ចូលទៅប្រើ​រ៉ែកម្រ​របស់​អ៊ុយក្រែន។ ហេតុអ្វីបានជាដូច្នេះ?តើ​អ៊ុយក្រែន​មាន​រ៉ែកម្រ​អ្វីខ្លះ និង​ថា ហេតុអ្វីបាន​ជា​លោកដូណាល់ ត្រាំ​ចង់បាន​ធនធានរ៉ែរបស់អ៊ុយក្រែន?

នាយក​AIEAចុះត្រួតពិនិត្យ​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា ខណៈ​ជប៉ុនជំរុញសន្ទុះ​ថាមពល​នុយក្លេអ៊ែរ

ថ្ងៃពុធ ទី​១៩កុម្ភៈ នាយកទីភ្នាក់ងារថាមពល​បរមាណូអន្តរជាតិ លោក រ៉ាហ្វាអែល ក្រូស៊ី បាន​អញ្ជើ​

នាយក​AIEAចុះត្រួតពិនិត្យ​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា ខណៈ​ជប៉ុនជំរុញសន្ទុះ​ថាមពល​នុយក្លេអ៊ែរ

ថ្ងៃពុធ ទី​១៩កុម្ភៈ នាយកទីភ្នាក់ងារថាមពល​បរមាណូអន្តរជាតិ លោក រ៉ាហ្វាអែល ក្រូស៊ី បាន​អញ្ជើ​ញ​​ទៅ​ក្រុង​​ហ្វ៊ូគូស្ហ៊ីម៉ា ដើម្បី​ត្រួត​ពិនិត្យ​ស្ថានភាព​ទីតាំង​គ្រោះថ្នាក់​នុយក្លេអ៊ែរ​។ ​ដំណើរទស្សនកិច្ច​នៅជប៉ុន​នេះ ធ្វើឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​រដ្ឋាភិបា​លទីក្រុង​តូក្យូ បាន​ដាក់​ឲ្យ​ដំណើរ​ការ​បន្ថែមនូវ​​​ផែនការជំរុញ​សន្ទុះផលិត​​ថាមពល​នុយក្លេអ៊ែរ​ស៊ីវិល។​ 

ម៉ានីល​បើក​យុទ្ធនាការប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម ដោយ​ផ្តល់​ប្រាក់​លើក​ចិត្ត​ឱ្យ​កម្ចាត់​មូស

ករណី​គ្រុន​ឈាម​បាន​កើន​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ហ្វីលីពីន។ ប្រឈម​នឹង​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ

ម៉ានីល​បើក​យុទ្ធនាការប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម ដោយ​ផ្តល់​ប្រាក់​លើក​ចិត្ត​ឱ្យ​កម្ចាត់​មូស

ករណី​គ្រុន​ឈាម​បាន​កើន​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ហ្វីលីពីន។ ប្រឈម​នឹង​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​នេះ អាជ្ញាធរ​តំបន់​បានលើក​ទឹក​ចិត្ត​ពលរដ្ឋ​ឱ្យ​កម្ចាត់​មូស ជា​ថ្នូរ​នឹង​ការ​ផ្តល់​ប្រាក់​ជា​រង្វាន់។ ចាប់​មូស​បាន​៥ក្បាល​ បាន​លុយ១ប៉េសូ ដែល​​ស្មើ​នឹង​មួយ​សេន​ដុល្លារ​អាមេរិក។​

សភា​វៀតណាម​អនុម័ត​គម្រោង​សាងសង់​ផ្លូវដែក​ថ្មី​ភ្ជាប់​ទៅ​ចិន​ ថ្លៃ៨ពាន់​លាន​ដុល្លារ

សភា​វៀតណាម​បាន​អនុម័ត​នៅ​ថ្ងៃ​ពុធទី​១៩​កុម្ភៈ​២០២៥​ គម្រោង​ស្ថាបនា​ខ្សែ​រថភ្លើង​ថ្មី តភ

សភា​វៀតណាម​អនុម័ត​គម្រោង​សាងសង់​ផ្លូវដែក​ថ្មី​ភ្ជាប់​ទៅ​ចិន​ ថ្លៃ៨ពាន់​លាន​ដុល្លារ

សភា​វៀតណាម​បាន​អនុម័ត​នៅ​ថ្ងៃ​ពុធទី​១៩​កុម្ភៈ​២០២៥​ គម្រោង​ស្ថាបនា​ខ្សែ​រថភ្លើង​ថ្មី តភ្ជាប់​ពី ក្រុង​កំពង់​ផែ​វៀតណាម​និង​ក្រុង​ហាណូយ​ ទៅ​ភាគ​ខាង​ត្បូង​នៃប្រទេស​ចិន។ គម្រោង​ផ្លូវ​ដែក​នេះ​មាន​តម្លៃជាង​៨ពាន់​លាន​ដុល្លារ​អាមេរិក។ ចិន​ចូល​រួម​ចំណែក​ផ្តល់​ជំនួយហិរញ្ញវត្ថុ​​ក្នុង​ទម្រង់​ជា​ប្រាក់​កម្ចី។

ភូមា ​ ​ថៃ និងចិន សហការ​បង្ក្រាប​ក្រុមឧក្រិដ្ឋជន​​ឆបោក​តាម​អនឡាញ

នៅព្រំដែនភូមានិងថៃ អាជ្ញាធរ​ប្រទេស​ទាំង​២បាន​សហការគ្នា​​ចាប់​បញ្ជូន​ក្រុម​ឧក្រិដ្ឋជន​ឆប

ភូមា ​ ​ថៃ និងចិន សហការ​បង្ក្រាប​ក្រុមឧក្រិដ្ឋជន​​ឆបោក​តាម​អនឡាញ

នៅព្រំដែនភូមានិងថៃ អាជ្ញាធរ​ប្រទេស​ទាំង​២បាន​សហការគ្នា​​ចាប់​បញ្ជូន​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​​អនឡាញ និង​បាន​រំដោះ​មនុស្ស​ពាក់ព័ន្ធ​ប្រមាណ​ ១០ ០០០ នាក់​។ ពួក​គេ​ទាំងនោះនឹង​ត្រូវ​បញ្ចូន​ទៅ​ឲ្យ​ប្រទេស​ចិន​​​។ អនុ​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ចិនបាន​ធ្វើ​ដំណើរ​ដោយ​ផ្ទាល់​ទៅ​ភូមា​និង​ថៃ ដើម្បី​សម្របសម្រួល​កិច្ចការ​បញ្ចូន​ពលរដ្ឋខ្លួន​ទៅស្រុក​កំណើត​វិញ​។​

លីកាដូថា ការកើនឡើងនៃចំនួនអ្នកជាប់ឃុំបង្កការចង្អៀតក្នុងពន្ធនាគារកម្ពុជា

អង្គការលីកាដូ បង្ហាញថា ពន្ធនាគារក្នុងប្រទេសកម្ពុជាមានភាពចង្អៀតណែន ដោយសារតែការ​កើន​ឡើង​យ៉

លីកាដូថា ការកើនឡើងនៃចំនួនអ្នកជាប់ឃុំបង្កការចង្អៀតក្នុងពន្ធនាគារកម្ពុជា

អង្គការលីកាដូ បង្ហាញថា ពន្ធនាគារក្នុងប្រទេសកម្ពុជាមានភាពចង្អៀតណែន ដោយសារតែការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ចំនួន​អ្នកជាប់ឃុំ​​។ តាមអង្គការលីកាដូ បច្ចុប្បន្ននេះ ពន្ធ​នាគា​រ​ ខេត្ត​កណ្តាល​ ​គឺជា​ពន្ធ​នាគា​រដែ​ល​មាន​ភាព​ចង្អៀត​ណែន​ជាងគេ​ ​ដោយ​ដាក់​ជន​ជាប់ឃុំ​ជាង​ ​៣​​៩​០​០​ ​នាក់​ ​ ​ដែល​ធ្វើ​ឱ្យ​ពន្ធ​នាគា​រ​នេះ​មាន​អាត្រា​​ជន​ជាប់ឃុំ​ដល់ទៅ​​ជាង​​៦​៥​០​ភាគរយ។

ម្ចាស់កសិដ្ឋានចិញ្ចឹមក្ងាន រំពឹងថា ២ឆ្នាំទៀតតម្លៃពូជក្ងានលេខ១នឹងធ្លាក់ចុះបន្តិចនៅកម្ពុជា

លោក ប៉ិល សម្បត្តិ ជាម្ចាស់កសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជក្ងានលេខ១មកពីក្រៅប្រទេស។ លោកថា បច្ច

ម្ចាស់កសិដ្ឋានចិញ្ចឹមក្ងាន រំពឹងថា ២ឆ្នាំទៀតតម្លៃពូជក្ងានលេខ១នឹងធ្លាក់ចុះបន្តិចនៅកម្ពុជា

លោក ប៉ិល សម្បត្តិ ជាម្ចាស់កសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជក្ងានលេខ១មកពីក្រៅប្រទេស។ លោកថា បច្ចុប្បន្នសត្វក្ងានពូជល្អ មានតម្លៃខ្ពស់ តែលោករំពឹងថា ២ឆ្នាំទៅមុខទៀត ទីផ្សារពូជក្ងានអាចនឹងធ្លាក់ចុះបន្តិច ព្រោះការចិញ្ចឹម និងបង្កាត់ពូជមានចំនួនច្រើនឡើង។ ទោះយ៉ាងណា ម្ចាស់កសិដ្ឋាន២២៨ មិនគិតថា តម្លៃអាចនឹងធ្លាក់ចុះខ្លាំងពេកនោះទេ ដ្បិតថា ភាគច្រើនសត្វក្ងាន គេយកទៅចិញ្ចឹមជាសត្វលម្អតាមផ្ទះ រីសត សណ្ឋាគារ និងរមណីយដ្ឋាន។  ពីកសិដ្ឋាន២២៨ ស្ថិតក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សូមរីករាយទស្សនាបទយកការណ៍របស់ សាំ ឧត្តម

បត់ជើង​តូចញយ​ពេល​យប់ ជា​អាការៈ​គួរ​ឱ្យ​បារម្ភ?

បត់​ជើង​តូច (នោម) ជា​សេចក្តី​ត្រូវ​ការ​ចាំ​បាច់​របស់​មនុស្ស​គ្រប់​រូប។ ប៉ុន្តែ​បើមួយ​ថ្ងៃ

បត់ជើង​តូចញយ​ពេល​យប់ ជា​អាការៈ​គួរ​ឱ្យ​បារម្ភ?

បត់​ជើង​តូច (នោម) ជា​សេចក្តី​ត្រូវ​ការ​ចាំ​បាច់​របស់​មនុស្ស​គ្រប់​រូប។ ប៉ុន្តែ​បើមួយ​ថ្ងៃ​ៗ​ ត្រូវ​​បត់​ជើង​តូចរាប់​សិប​ដង​ ក៏​មិន​ល្អ​ដែរ។ ឈឺ​នោម​ញយ​ខុស​ប្រក្រតី រហូត​ស្ទើរ​ចាត់​ទុក​ជា​ជំងឺ អាច​ជា​បញ្ហា​ធ្ងន់ នៅ​ត្រង់​ផ្លោកនោម ឬ​ មាន​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង។ តើ​ដូច​ម្តេច​ដែល​ហៅ​ថានោម​ញយ ជា​ជំងឺ? ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ទប់​ស្កាត់​បញ្ហា​នេះ?

លោក មាន ចាន់យ៉ាដា៖ ប្រាសាទតាមាន់បានវិលមករកស្ថានភាពដើមវិញក្រោយព្រឹត្តិការណ៍ថ្ងៃ១៣កុម្ភៈ

កងទ័ពកម្ពុជា និងកងទ័ពថៃដែលឈរជើងនៅលើប្រាសាទតាមាន់ធំបានប្រឈមមុខដាក់គ្នាដោយសំដីកាលពីថ្ងៃទី

លោក មាន ចាន់យ៉ាដា៖ ប្រាសាទតាមាន់បានវិលមករកស្ថានភាពដើមវិញក្រោយព្រឹត្តិការណ៍ថ្ងៃ១៣កុម្ភៈ

កងទ័ពកម្ពុជា និងកងទ័ពថៃដែលឈរជើងនៅលើប្រាសាទតាមាន់ធំបានប្រឈមមុខដាក់គ្នាដោយសំដីកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយទាហានថៃបានហាមឃាត់ពលរដ្ឋខ្មែរមួយក្រុមដែលឡើងទៅច្រៀងចម្រៀងជាតិខ្មែរនៅទីនោះ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យបានថ្លែងថាហេតុការណ៍យល់ច្រលំគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅលើប្រាសាទតាមាន់កាលពីថ្ងៃទី១៣ កុម្ភៈ ត្រូវបានដោះស្រាយគ្នាភ្លាមៗ តាមយន្តការទំនាក់ទំនងនៃគណៈកម្មការព្រំដែនប្រទេសទាំងពីរ។ ដោយអំពាវនាវឲ្យពលរដ្ឋខ្មែរទៅធ្វើទេសចរណ៍នៅទីនោះ លោកអភិបាលខេត្តបញ្ជាក់ថាប្រាសាទតាមាន់បានវិលមករកស្ថានភាពដើមវិញហើយ។

ក្រសួងយុត្តិធម៌៖ បុគ្គលណាជំទាស់ច្បាប់ប្រឆាំងពូជសាសន៍ មានន័យថាចង់ឲ្យរបបប្រល័យពូជសាសន៍កើតឡើងជាថ្មី

ក្រសួងយុត្តិធម៌ នៅថ្ងៃអង្គារទី១៨កុម្ភៈ បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបចំពោះការលើកឡើងអំពី

ក្រសួងយុត្តិធម៌៖ បុគ្គលណាជំទាស់ច្បាប់ប្រឆាំងពូជសាសន៍ មានន័យថាចង់ឲ្យរបបប្រល័យពូជសាសន៍កើតឡើងជាថ្មី

ក្រសួងយុត្តិធម៌ នៅថ្ងៃអង្គារទី១៨កុម្ភៈ បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបចំពោះការលើកឡើងអំពីការប្រឆាំងនឹងច្បាប់ស្តីពី«ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ថាជាការចង់ឲ្យរបបប្រល័យពូជសាសន៍កើតឡើងជាថ្មីក្នុងប្រទេសកម្ពុជា។ ការឆ្លើយតបរបស់ក្រសួងយុត្តិធម៌ ធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានអង់គ្លេស លោក David Hutt បានលើកឡើងថា ការតាក់តែងច្បាប់ស្តីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរ​ក្រហមគឺ ជាការរឹតបន្តឹងសិទ្ធិសេរីភាពបញ្ចេញមតិ។

លោក ហ៊ុន ម៉ាណែត ស្នើអ្នកនយោបាយខ្មែរ និងថៃកុំលូកដៃចូលការងារបច្ចេកទេសរបស់រដ្ឋាភិបាល

នៅក្នុងពីធីចែកសញ្ញាបត្រ​និស្សិតនៃសកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី​១៩ ខែកុម្ភៈ​ ឆ្នា

លោក ហ៊ុន ម៉ាណែត ស្នើអ្នកនយោបាយខ្មែរ និងថៃកុំលូកដៃចូលការងារបច្ចេកទេសរបស់រដ្ឋាភិបាល

នៅក្នុងពីធីចែកសញ្ញាបត្រ​និស្សិតនៃសកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី​១៩ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ផ្តាំទៅ​អ្នកនយោបាយខ្មែរ និងអ្នកនយោបាយថៃ​​​ កុំយករឿងនយោបាយ​ទៅលូកលាន់​លើការងារបច្ចេកទេសដោះស្រាយ​​បញ្ហា​​ព្រំដែនដែលរដ្ឋាភិបាល​កំពុងអនុវត្ត​​លើគោលការណ៍បច្ចេកទេស ផែនទី និងច្បាប់​អន្តរជាតិ។ លោក ហ៊ុន ម៉ាណែត ចាត់ទុកការអនុវត្តការងារបច្ចេកទេស​ស្តីពីបញ្ហាព្រំដែននេះ​​គឺជាការដោះស្រាយតាមសន្តិវិធី តែលោកក៏រំលេចដែរ​ថា កម្ពុជាក៏​​រក្សាសិទ្ធិការពារអធិបតេយ្យភាព​ និងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនខ្លាច​ប្រើកម្លាំងប្រសិន​បើមានអ្នក​ចូលមកឈ្លានពាន។  

សវនាការលើសំណុំរឿងលោក ស្រ៊ុន ស្រ៊ន ត្រូវពន្យារពេលដោយសារមេធាវីប្តឹងជំទាស់

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកសវនាការជំនុំជម្រះសំណុំរ

សវនាការលើសំណុំរឿងលោក ស្រ៊ុន ស្រ៊ន ត្រូវពន្យារពេលដោយសារមេធាវីប្តឹងជំទាស់

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកសវនាការជំនុំជម្រះសំណុំរឿងលោក ស្រ៊ុន ស្រ៊ន និងសកម្មជន២៣តុលាផ្សេងទៀត។ ក៏ប៉ុន្តែសវនាការនេះត្រូវពន្យារពេលភ្លាមៗ ដោយសារមេធាវីការពារក្តីលោក ស្រ៊ុន ស្រ៊ន ប្តឹងជំទាស់ ព្រោះមិនទាន់ទទួលបានការសម្រេចណាមួយពីសាលាឧទ្ធរណ៍ទាក់ទងទៅនឹងការប្តឹងពុះញែកសំណុំរឿងលោក ស្រ៊ុន ស្រ៊ន និងសកម្មជន២៣តុលាផ្សេងទៀតទៅជា៥សំណុំរឿង។

ភាពយន្ត​កូរ៉េរឿង The Land of Morning Calm ទទួល​​ពានរង្វាន់​​ស៊ីក្លូមាស​​នៅ​​មហោស្រព​​FICA

មហោស្រពភាពយន្តអាស៊ីទីក្រុងវឺហ្ស៊ូល​លើកទី​៣១ ហៅកាត់ថាFICA បានបិទបញ្ចប់ទៅកាលពីយប់ថ្ងៃអង្គារទ

ភាពយន្ត​កូរ៉េរឿង The Land of Morning Calm ទទួល​​ពានរង្វាន់​​ស៊ីក្លូមាស​​នៅ​​មហោស្រព​​FICA

មហោស្រពភាពយន្តអាស៊ីទីក្រុងវឺហ្ស៊ូល​លើកទី​៣១ ហៅកាត់ថាFICA បានបិទបញ្ចប់ទៅកាលពីយប់ថ្ងៃអង្គារទី​១៨​កុម្ភៈម្សិលមិញ។ មហោស្រពបាន​រៀបចំកម្មវិធីប្រកាសជ័យ​លាភីពានរង្វាន់ជាច្រើនផ្នែក ជូន​ខ្សែភាព​យន្តដែល​បានចូលរួម​ប្រកួត ទាំងភាពយន្តខ្នាតធំបែបប្រឌិត និងភាពយន្តឯកសារ​។ សម្រាប់ឆ្នាំនេះ ពាន​រង្វាន់ស៊ីក្លូមាស ដែលជាពានរង្វាន់ដ៏ធំជាងគេ ត្រូវបាន​ប្រគល់ទៅឲ្យ​ភាពយន្តកូរ៉េខាងត្បូង រឿង The Land of Morning Calm ដែលជាស្នាដៃនិពន្ធ និងដឹកនាំរឿងដោយលោក Park Ri-Woong។

តើទំនាស់រវាងបណ្ឌិត សុខ ទូច និងនគរបាលចរាចរណ៍ ឆ្លុះបញ្ចាំងយ៉ាងណាពីការអនុវត្តច្បាប់?

លោក​ ហ៊ុន ​សែន​ ប្រធាន​ព្រឹទ្ធ​សភា​ អំ​ពាវ​នាវ​ឲ្យ​បញ្ចប់​វិវាទ​រវាង​បណ្ឌិត​ សុខ ​ទូច ​និង​

តើទំនាស់រវាងបណ្ឌិត សុខ ទូច និងនគរបាលចរាចរណ៍ ឆ្លុះបញ្ចាំងយ៉ាងណាពីការអនុវត្តច្បាប់?

លោក​ ហ៊ុន ​សែន​ ប្រធាន​ព្រឹទ្ធ​សភា​ អំ​ពាវ​នាវ​ឲ្យ​បញ្ចប់​វិវាទ​រវាង​បណ្ឌិត​ សុខ ​ទូច ​និង​នគរបាល​ចរា​ចរណ៍​ដែល​ត្រួត​ពិនិត្យ​ជាតិ​អាល់​កុល ​នៅ​យប់​ថ្ងៃ​ទី​១៧ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ ទៅ​តាម​រូប​មន្ត​ឈ្នះ​ឈ្នះ​។​ បើ​តាម​ ​លោក ហ៊ុន ​សែន ​ករណី​នេះ​ គ្មាន​អ្នក​ណា​ចំណេញ​នោះ​ឡើយ​ តែ​ផ្ទុយ​ទៅ​វិញ​គឺ​ខាត​ទាំង​អស់​គ្នា​។​ សម្រាប់​អ្នក​តាម​ដាន​ព្រឹត្តិ​ការណ៍​សង្គម ​ករណី​ទំនាស់​ពាក្យ​សំដី​រវាង​ លោក​បណ្ឌិត សុខ ទូច ​និង​នគរបាល​ចរា​ចរណ៍ ​គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​អនុ​វត្ត​របស់​សមត្ថ​កិច្ច​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ថ្នាំង​ថ្នាក់​ដល់​ពលរដ្ឋ​កន្លង​មក​៕

ជំនួបអាមេរិក-រុស្ស៊ី ស្តែងឲ្យឃើញថា រុស្ស៊ីលែងឯកា

មហា​អំណាចរុស្ស៊ី​និង​អាមេរិក​​បាន​ស្រុះ​​ស្រួល​បង្កើត​ក្រុម​ការងារប្រឹក្សា​យោបល់​​ និង

ជំនួបអាមេរិក-រុស្ស៊ី ស្តែងឲ្យឃើញថា រុស្ស៊ីលែងឯកា

មហា​អំណាចរុស្ស៊ី​និង​អាមេរិក​​បាន​ស្រុះ​​ស្រួល​បង្កើត​ក្រុម​ការងារប្រឹក្សា​យោបល់​​ និង​ តែង​តាំងក្រុម​​​អ្នក​តំណាង​ចរចាក្នុង​ជម្លោះ​​​អ៊ុយក្រែន។ នេះជាលទ្ធផល​ក្នុង​ជំនួប​ទល់មុខគ្នា ​ជាលើកដំបូង ​រវាង​​ប្រមុខ​ការទូត​រុស្ស៊ី ​ស៊ែរហ្គៃ ឡាវ្រ៉ូវ និងសមភាគីអាមេរិក លោក ម៉ារកូ រូប៊ីយ៉ូ នៅ​ទី​ក្រុង​រីយ៉ាដ។ ដោយ​បង្ហាញ​ជំហរ​សម្បទាន​ថ្មី​ រដ្ឋអំណាច​ក្រុង​ម៉ូស្គូ​បា​ន​យល់ព្រ​មឲ្យ អ៊ុយក្រែន ចូល​សមាជិក​សហភាព​អឺរ៉ុប ប៉ុន្តែ​​ដាច់ខាត មិនព្រម​ឲ្យ​ចូលជា​​សមាជិក​អង្គការ​យោធាអូតង់​ នោះឡើយ​។

Get more results via ClueGoal