Cambodia



សង្គ្រាម​អ៊ុយក្រែន៖ ជន​ស៊ីវិល​ស្លាប់​ច្រើន​ តែ​គ្មាន​តុល្យការ​ពិត​ប្រាកដ

ថ្ងៃទី ២៤​កុម្ភៈ​២០២៥ ជា​ថ្ងៃ​ខួប​បី​ឆ្នាំ​គត់​នៃ​សង្គ្រាម​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រ

ធនាគារជាតិកម្ពុជាថា អតិផរណាក្នុងខែមករា ឆ្នាំ២០២៥ បានកើនឡើងចំនួន ៦%

ធនាគារជាតិនៃកម្ពុជាបានរាយការណ៍នៅថ្ងៃទី២៤ ខែកុម្ភៈនេះថា អតិផរណាក្នុងខែមករា ឆ្នាំ២០២៥ បានកើ

ធនាគារជាតិកម្ពុជាថា អតិផរណាក្នុងខែមករា ឆ្នាំ២០២៥ បានកើនឡើងចំនួន ៦%

ធនាគារជាតិនៃកម្ពុជាបានរាយការណ៍នៅថ្ងៃទី២៤ ខែកុម្ភៈនេះថា អតិផរណាក្នុងខែមករា ឆ្នាំ២០២៥ បានកើនឡើង៦% បើធៀបនឹងខែមករា ឆ្នាំ២០២៤។ ដើមចមនៃកំណើនអតិផរណាក្នុងខែមករានេះ គឺការឡើងថ្លៃនៃក្រុមម្ហូបអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង រួមទាំងម្ហូបអាហារលក់នៅតាមភោជនីយដ្ឋាន។ តែអ្នកជំនាញផ្នែកសេដ្ឋកិច្ចយល់ថា កំណើនអតិផរណា ៦% នេះមិនទាន់ជាក្តីកង្វល់ទេ ព្រោះវានឹងអាចថយចុះវិញក្នុងខែកុម្ភៈ។ 

កម្ពុជា និងចិនបិទយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ២០២៤»

ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ កម្ពុជា និង​ចិន​ប្រារព្ធ​ពិធី​បិទ​

កម្ពុជា និងចិនបិទយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ២០២៤»

ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ កម្ពុជា និង​ចិន​ប្រារព្ធ​ពិធី​បិទ​បញ្ចប់​យុទ្ធនាការ​ «ឆ្នាំ​នៃការ​ផ្លាស់​ប្តូរ​ប្រជាជន និង​ប្រជាជន កម្ពុជា-ចិន ២០២៤»។ ​ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​នៅ​ទីក្រុង​ចឹងចូវ​ ខេត្តហឺណាន ប្រទេស​ចិន​។ ​ក្នុង​ឆ្នាំ​២០២៤ កន្លង​ទៅ ភ្ញៀវ​ទេសចរ​ចិន​ជាង​ ៨៤​ម៉ឺន​នាក់​បាន​មក​លេង​កម្ពុជា ​ពោល​ជាប់​លំដាប់​ទី​៣ នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​សរុប​៦,៧ លាន​នាក់​ ដែល​មក​កាន់​ប្រទេស​កម្ពុជា​។

សង្រ្គាម៣ឆ្នាំ៖ ប្រជាជនខ្មែរអ៊ុយក្រែនគាំទ្រ​លោកហ្សេឡេនស្គី​ដែលរងការប្រមាថពីលោកដូណាល់ ត្រាំ

បន្ទាប់ពីភៀសខ្លួនពីសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន និង​រស់នៅទីក្រុង​ Besançon ភាគខាងកើត​បារា

សង្រ្គាម៣ឆ្នាំ៖ ប្រជាជនខ្មែរអ៊ុយក្រែនគាំទ្រ​លោកហ្សេឡេនស្គី​ដែលរងការប្រមាថពីលោកដូណាល់ ត្រាំ

បន្ទាប់ពីភៀសខ្លួនពីសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន និង​រស់នៅទីក្រុង​ Besançon ភាគខាងកើត​បារាំងបានជាង​២ឆ្នាំ លោក​អ៊ុក ដារាច័ន្ទ វិចិត្រករ និង​អតីតគ្រូបង្ហាត់កីឡាតៃក្វាន់ដូ​បានត្រលប់ទៅរស់នៅ​តំបន់ក្រុង​កៀវវិញ កាលពី​ចុងឆ្នាំ ២០២៤។ ធ្លាប់ឆ្លងកាត់សង្រ្គាម​ខ្មែរក្រហមនៅប្រទេស​កម្ពុជា និង​ភៀសខ្លួន​ចេញពីអ៊ុយក្រែនដោយសារ​សង្រ្គាមឈ្លានពាន​របស់រុស្ស៊ី លោក អ៊ុក ដារាច័ន្ទនិងភរិយា​អ៊ុយក្រែន​​វិលត្រលប់ទៅរួមរស់ជាមួយកូនប្រុស ​តំបន់ក្រុង​កៀវ បើទោះជា​កៀវ​ជា​ផ្ទាំងស៊ីបវាយប្រហារ​របស់​រុស្ស៊ីមិនលស់ថ្ងៃក្តី។ យើងស្តាប់​សក្ខីកម្ម​របស់​លោក​អ៊ុក ដារាច័ន្ទ​ដែលបាន​និយាយ​រៀបរាប់​ស្ថានការណ៍ចុងក្រោយ​នៅទីក្រុងដែលលោករស់នៅ ​ប្រាប់​ឈាង បុប្ផា។

ប្រមុខដឹកនាំអាល្លឺម៉ង់ថ្មីសន្យាពង្រឹងវិស័យការពារជាតិរបស់អឺរ៉ុប

ដោយ​គ្មាន​ការ​ភ្ញាក់​ផ្អើល គណបក្ស​ស្តាំ​អភិរក្ស​និយមអាល្លឺម៉ង់​ បាន​ឈ្នះ​នាំមុខ​ នៅ​ក្នុ

ប្រមុខដឹកនាំអាល្លឺម៉ង់ថ្មីសន្យាពង្រឹងវិស័យការពារជាតិរបស់អឺរ៉ុប

ដោយ​គ្មាន​ការ​ភ្ញាក់​ផ្អើល គណបក្ស​ស្តាំ​អភិរក្ស​និយមអាល្លឺម៉ង់​ បាន​ឈ្នះ​នាំមុខ​ នៅ​ក្នុង​សម័យ​បោះឆ្នោត​សភា​ថ្ងៃ​ទី​២៣​កុម្ភៈ២០២៥។ ​ប្រធាន​គណបក្សលោក ហ្វ្រីដ្រិក មែក្ស ​បាន​ប្រកាស​ចាប់​​ផ្តើម​កិច្ចចរចា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​ ឱ្យ​បាន​ឆាប់​រហ័ស ស្រប​តាម​​បរិបទ​នយោបាយអឺរ៉ុប ដែល​​ត្រូវប្រឈម​នឹង​លោក​ដូណាល់​ត្រាំ​ផង និង​រុស្ស៊ី​ផង។

លោក វ៉ី សំណាង អំពាវនាវឲ្យអ្នករកឃ្មុំប្រុងប្រយ័ត្នកុំឲ្យភ្លើងឆេះព្រៃ

នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ មាន​ករណី​ភ្លើង​ឆេះព្រៃ​កើត​ឡើង​លើ​ភ្នំជីសូរ​ក្ន

លោក វ៉ី សំណាង អំពាវនាវឲ្យអ្នករកឃ្មុំប្រុងប្រយ័ត្នកុំឲ្យភ្លើងឆេះព្រៃ

នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ មាន​ករណី​ភ្លើង​ឆេះព្រៃ​កើត​ឡើង​លើ​ភ្នំជីសូរ​ក្នុង​ស្រុក​សំរោង​ ខេត្តតាកែវ​។ ​លោក វ៉ី សំណាង អភិបាល​ខេត្ត​តាកែវ​លើក​ឡើង​ថា ​មូល​ហេតុ​នៃ​ការ​ឆេះព្រៃ​អាច​កើត​ឡើង​ដោយ​សារ​កត្តា​មនុស្ស​ដុត​ព្រៃ រកសត្វ និង​កត្តាធម្មជាតិ​ក្ដៅ​ហួតហែង​។​ តែ​លោក​អះអាងថា សមត្ថកិច្ច​បាន​អន្តរាគមន៍​ទាន់​ពេល ពោល​មិន​មាន​ទំហំ​ខូច​ខាត​ធ្ងន់​ធ្ងរ​ទេ។​ ទោះជា​យ៉ាងណា ​អភិបាល​ខេត្ត​តាកែវ​អំពាវ​នាវ​ឲ្យអ្នក​រក​ឃ្មុំប្រុង​ប្រយ័ត្នកុំ​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​តទៅ​ទៀត​។

កសិករដាំផ្លែតាង៉ែនក្នុងខេត្តឧត្តរមានជ័យប្រឈមនឹងការលក់ដីសងបំណុលធនាគារ

ប្រជាកសិករដែលដាំផ្លែតាង៉ែនក្នុងខេត្តឧត្តរមានជ័យបានត្អូញត្អែរពីកង្វះទីផ្សារដើម្បីលក់ផ្ល

កសិករដាំផ្លែតាង៉ែនក្នុងខេត្តឧត្តរមានជ័យប្រឈមនឹងការលក់ដីសងបំណុលធនាគារ

ប្រជាកសិករដែលដាំផ្លែតាង៉ែនក្នុងខេត្តឧត្តរមានជ័យបានត្អូញត្អែរពីកង្វះទីផ្សារដើម្បីលក់ផ្លែតាង៉ែនរបស់ពួកគេ។ អ្នកស្រី វណ្ណ គន្ធា កសិករមួយរូបដែលមានចំការផ្លែតាង៉ែនលក្ខណៈគ្រួសារ កំពុងប្រឈមនឹងការបង់សងបំណុលធនាគារប្រមាណជាង ១ម៉ឺនដុល្លារ បន្ទាប់ពីអ្នកស្រីបានខាតបង់ក្នុងរបរមួយនេះ រយៈពេល៣ឆ្នាំជាប់ៗគ្នា។ ដោយអស់សង្ឃឹមនឹងមុខរបរដាំផ្លែតាង៉ែន អ្នកស្រីសម្រេចចិត្តដាក់ស្លាកលក់ដីចំការ ដើម្បីបានប្រាក់យកទៅសងបំណុលធនាគារ។ ពីសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ សូមលោកអ្នកនាងទស្សនាបទយកការណ៍រៀបចំដោយស៊ឹម ចាន់សំណាង ដោយមានជំនួយបច្ចេកទេសពីឈា ប៊ុនរិទ្ធិ៖

ពលរដ្ឋខ្មែរមកពីជុំវិញពិភពលោកជួបជុំគ្នានៅអូស្ត្រាលីដើម្បីទាមទារឲ្យមានដំណោះស្រាយបញ្ហារបស់កម្ពុជា

ដូច​ការ​គ្រោង​ទុក ការ​ជួប​ជុំ​គ្នា​របស់​ពល​រដ្ឋ​ខ្មែរ​មក​ពី​ជុំវិញ​ពិភព​លោក​បាន​ប្រព្រឹ

ពលរដ្ឋខ្មែរមកពីជុំវិញពិភពលោកជួបជុំគ្នានៅអូស្ត្រាលីដើម្បីទាមទារឲ្យមានដំណោះស្រាយបញ្ហារបស់កម្ពុជា

ដូច​ការ​គ្រោង​ទុក ការ​ជួប​ជុំ​គ្នា​របស់​ពល​រដ្ឋ​ខ្មែរ​មក​ពី​ជុំវិញ​ពិភព​លោក​បាន​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃ​អាទិត្យ​ទី​ ២៣​កុម្ភៈ ​នៅ​ឯ​ប្រទេស​អូស្ត្រាលី​។​ គឺ​ជា​ការ​ជួប​ជុំ​សំដែង​មតិ ​នៅក្រោម​ឈ្មោះថា​«សមាជ​ពលរដ្ឋ​ខ្មែរ​អូស្រ្តាលី ​នូវែល​សេឡង់ ស្តីពី​ដំណោះ​ស្រាយ​បញ្ហា​កម្ពុជា»​ ពិសេស​ទាក់​ទង​នឹង​បញ្ហា​កោះគុត​ជាមួយ​ប្រទេស​ថៃ ​និង​ទាម​ទារ​រក​យុត្តិ​ធម៌​ ជូន​ លោក លិម គិមយ៉ា​។

តើរដ្ឋាភិបាលអាចទទួលយកសំណើ៣ចំណុចរបស់ពលរដ្ឋក្រៅប្រទេសដែលទាមទារឲ្យដោះស្រាយបញ្ហាកម្ពុជាដែរឬទេ?

នៅថ្ងៃអាទិត្យទី២៣កុម្ភៈនេះ ពលរដ្ឋខ្មែរមកពីជុំវិញពិភពលោក និងពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្

តើរដ្ឋាភិបាលអាចទទួលយកសំណើ៣ចំណុចរបស់ពលរដ្ឋក្រៅប្រទេសដែលទាមទារឲ្យដោះស្រាយបញ្ហាកម្ពុជាដែរឬទេ?

នៅថ្ងៃអាទិត្យទី២៣កុម្ភៈនេះ ពលរដ្ឋខ្មែរមកពីជុំវិញពិភពលោក និងពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី បានជួបជុំគ្នាសម្តែងមតិដើម្បីលើកនិយាយពីបញ្ហានយោបាយ និងសង្គមកម្ពុជា។ ពលរដ្ឋខ្មែររស់នៅបរទេស បានស្នើឡើង៣ចំណុច ដើម្បីឲ្យរដ្ឋាភិបាលដោះស្រាយជាបន្ទាន់ នោះគឺការទាមទារចំណែកគ្រប់គ្រងកោះគុត ការរកយុត្តិធម៌ជូនអតីតតំណាងរាស្ត្រលោក លិម គិមយ៉ា និងការដោះលែងអ្នកទោសនយោបាយទាំងអស់ដោយគ្មានលក្ខខណ្ឌ។ អ្នកតាមដាននយោបាយយល់ថា ការស្នើរបស់ពលរដ្ឋរស់នៅក្រៅប្រទេស គ្រាន់ជាសិទ្ធិសម្តែងមតិ តែគ្មានឥទ្ធិពលលើការសម្រេចរបស់រដ្ឋាភិបាលឡើយ។

ថៃបន្តលុបបំបាត់មជ្ឈមណ្ឌលឆបោកអនឡាញ តាមព្រំដែនជាមួយកម្ពុជា និងឡាវ

រដ្ឋាភិបាលថៃអះអាងថា ខ្លួននឹងបន្តលុបបំបាត់បណ្តាញមជ្ឈមណ្ឌលឆបោកអនឡាញនៅតាមព្រំដែនជាមួយប្រទេ

ថៃបន្តលុបបំបាត់មជ្ឈមណ្ឌលឆបោកអនឡាញ តាមព្រំដែនជាមួយកម្ពុជា និងឡាវ

រដ្ឋាភិបាលថៃអះអាងថា ខ្លួននឹងបន្តលុបបំបាត់បណ្តាញមជ្ឈមណ្ឌលឆបោកអនឡាញនៅតាមព្រំដែនជាមួយប្រទេសជិតខាង ដោយសហការជាមួយរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងឡាវ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងបង្ក្រាបការករណីមជ្ឈមណ្ឌលឆបោកអនឡាញក្បែរព្រំដែនប្រទេសភូមា។ យោងតាមសំណេរនៅលើហ្វេសប៊ុករបស់រដ្ឋមន្រ្តីការពារជាតិថៃលោក ភូមថាំ វីឆាយ៉ាឆៃ ដែលកាសែតថៃ បាងកកប៉ុស្តិ៍ស្រង់មកចុះផ្សាយនៅថ្ងៃអាទិត្យទី ២៣កុម្ភៈ ការឆបោកតាមប្រព័ន្ធអនឡាញនេះគឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលប៉ះពាល់ផ្ទាល់ដល់អាយុជីវិតរបស់ជនជាតិថៃ និងជនបរទេសដូចគ្នា។ 

លោក អិល ឈិញ៖ ក្រុមហ៊ុនចិនទិញដំឡូងមីច្រើននៅកម្ពុជា ប៉ុន្តែនៅតែមិនគ្រប់គ្រាន់

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ មានក្រុមហ៊ុនចិនមួយបានធានាអះអាងថា នឹងប្រមូលទិញដំឡូងមីស្ងួត ន

លោក អិល ឈិញ៖ ក្រុមហ៊ុនចិនទិញដំឡូងមីច្រើននៅកម្ពុជា ប៉ុន្តែនៅតែមិនគ្រប់គ្រាន់

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ មានក្រុមហ៊ុនចិនមួយបានធានាអះអាងថា នឹងប្រមូលទិញដំឡូងមីស្ងួត នៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា ឲ្យបានចំនួន១០ម៉ឺនតោនបន្ថែមទៀត ក្នុងឆ្នាំ២០២៥នេះ ក្នុងខណៈពេលដែលដំឡូងមីកម្ពុជាកំពុងធ្លាក់ថ្លៃយ៉ាងគំហុក។ យោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក Freshnews នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក ហ្សូ ប៊ីន (XU BIN) នាយកក្រុមហ៊ុននាំដំឡូងមីស្ងួតចេញទៅប្រទេសចិន បានបញ្ជាក់ថា ក្រុមហ៊ុនគ្រោងនឹងបង្កើតរោងចក្រដ៏ធំមួយ សម្រាប់កែច្នៃដំឡូងមីស្ងួតនៅក្នុងប្រទេសកម្ពុជាផងដែរ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៣ កុម្ភៈនេះ លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរលើកឡើងថា បច្ចុប្បន្ននេះមានក្រុមហ៊ុនចិនតែបី ឬ៤ ដែលទិញដំឡូងមីពីកសិករ ក្នុងប្រទេសកម្ពុជា ក្នុងទំហំតែប្រមាណ ៤ពាន់តោនប៉ុណ្ណោះ។ បើតាមលោក អិល ឈិញ ទំហំនៃការទិញដំឡូងមីរបស់ចិន មានចំនួនតិចតួចនៅឡើយ និងថា បច្ចុប្បន្ននេះរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំគោលនយោបាយថ្មីក្នុងដោះស្រាយបញ្ហាដំឡូងមីជូនប្រជាពលរដ្ឋ។ សូមស្តាប់ប្រសាសន៍លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីកម្ពុជា រៀបចំដោយស៊ឹម ចាន់សំណាង៖

អាល្លឺម៉ង់​បោះឆ្នោត​សភា​ក្រោម​សម្ពាធ​អ្នកជាតិ​​និយម​ជ្រុល​និង​​ត្រាំនិយម

អាល្លឺម៉ង់​កំពុង​រៀប​ចំ​បោះឆ្នោត​សភាមុន​អាណត្តិ​ នៅថ្ងៃអាទិត្យ​ទី​២៣​កុម្ភៈ​២០២៥​នេះ ដែ

អាល្លឺម៉ង់​បោះឆ្នោត​សភា​ក្រោម​សម្ពាធ​អ្នកជាតិ​​និយម​ជ្រុល​និង​​ត្រាំនិយម

អាល្លឺម៉ង់​កំពុង​រៀប​ចំ​បោះឆ្នោត​សភាមុន​អាណត្តិ​ នៅថ្ងៃអាទិត្យ​ទី​២៣​កុម្ភៈ​២០២៥​នេះ ដែល​នឹង​ជំរុញ​ឱ្យ​មាន​ការ​ប្តូរ​ផ្លាស់​រដ្ឋាភិបាល។ គណបក្ស​អភិរក្ស​និយម ដែល​ជា​គណបក្ស​ប្រឆាំងហាក់​មាន​ប្រៀប​ខ្លាំងជាង​គេ​។ គណបក្ស​អ្នក​ជាតិនិយម​ជ្រុល​ នឹងក្លាយ​ជា​ចរន្ត​នយោបាយ​ទីពីរ ដោយ​អាច​​ដណ្តើម​បាន​សំឡេង​គាំទ្រ​ខ្ពស់​មិនធ្លាប់​មាន។ ចំណែក​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​របស់​លោក​នាយករដ្ឋមន្ត្រី​ផុតអាណត្តិ​អូឡាហ្វ ស្ហុល៍ ទំនង​ត្រូវ​ចាញ់ ហើយ​​​ធ្លាក់​មក​នៅ​លំដាប់​ទីបី ​ក្នុង​សម័យ​បោះឆ្នោត​នេះ។

ផ្ទុះប្រតិកម្មព្រោងព្រាត ក្រោយពីអធិការដ្ឋាននគរបាលស្រុកសណ្តាន់កោះហៅពលរដ្ឋឲ្យផ្តិតមេដៃឈប់បញ្ចេញមតិ

អ្នក​នាំ​ពាក្យ​ នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ធំ ​នៅថ្ងៃ​ទី​២២​ ខែ​កុម្ភៈ ឆ្នាំ​២

ផ្ទុះប្រតិកម្មព្រោងព្រាត ក្រោយពីអធិការដ្ឋាននគរបាលស្រុកសណ្តាន់កោះហៅពលរដ្ឋឲ្យផ្តិតមេដៃឈប់បញ្ចេញមតិ

អ្នក​នាំ​ពាក្យ​ នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ធំ ​នៅថ្ងៃ​ទី​២២​ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ​បាន​ចេញ​មុខ​សុំការ​យោគ​យល់ ​និង​អធ្យា​ស្រ័យ​ ចំពោះ​ករណី​ដែល​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​សណ្តាន់ ​បាន​កោះហៅ​ប្រជាពល​រដ្ឋ​ម្នាក់​ឲ្យទៅ​ធ្វើ​កិច្ច​សន្យា​ផ្តិត​មេ​ដៃ ​ឈប់​ចូល​ទៅ​បញ្ចេញ​មតិ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្នង​ការ​ដ្ឋាន​នគ​របាល​ខេត្ត​កំពង់ធំ​។​ ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ធំ ​ចេញ​មក​បក​ស្រាយ​យ៉ាង​ដូច្នេះ ​នៅបន្ទាប់​ពី​ផ្ទុះមាន​ប្រតិកម្ម​រិះគន់​សមត្ថ​កិច្ច​នៃ​អធិការ​ដ្ឋាន​នគរបាល ស្រុក​សណ្តាន់ ដែល​បាន​ហៅ​ឈ្មោះ សឿង សុភ័ក្រ មក​ធ្វើ​កិច្ច​សន្យា​ខាង​លើ​។

ភាពយន្តឯកសារខ្នាតខ្លីរបស់កម្ពុជាដណ្តើមបានពានរង្វាន់លេខពីរនិងលេខបីនៅមីយ៉ាន់ម៉ា

ខ្សែភាពយន្តឯកសារខ្នាតខ្លីដែលនិយាយពីបុណ្យអុំទូក និង​នំបញ្ចុកបានទទួលរង្វាន់លេខ២ និងលេខ៣ នៅ

ភាពយន្តឯកសារខ្នាតខ្លីរបស់កម្ពុជាដណ្តើមបានពានរង្វាន់លេខពីរនិងលេខបីនៅមីយ៉ាន់ម៉ា

ខ្សែភាពយន្តឯកសារខ្នាតខ្លីដែលនិយាយពីបុណ្យអុំទូក និង​នំបញ្ចុកបានទទួលរង្វាន់លេខ២ និងលេខ៣ នៅក្នុងមហោស្រពភាពយន្តនៅប្រទេសមីយ៉ាន់ម៉ា ឬភូមា។ ស្ថិតនៅទីក្រុងរ៉ង់ហ្គូន ប្រទសមីយ៉ាន់ម៉ា នៅក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ យុវផលិតករភាពយន្តឯកសារខ្នាតខ្លីរបស់កម្ពុជាចំនួនពីរក្រុម បាននាំយកខ្សែភាពយន្តឯកសារស្តីពីម្ហូបអាហារ និងល្បែងប្រជាប្រិយខ្មែរ ទៅចូលរួមប្រកួតនៅក្នុងមហោស្រពភាពយន្តឯកសារMekong Creative Film Festival ថ្នាក់តំបន់ទន្លេមេគង្គ។ 

សង្រ្គាម​អុយក្រែន​៣ឆ្នាំ ភាគីជម្លោះនៅតែលាក់បំបាំង​ចំនួនទាហានពលិជីវិតក្នុងសមរភូមិ

សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនមានរយៈពេល​គម្រប់​៣ឆ្នាំ​គត់​នៅថ្ងៃ​ចន្ទទី ២៤ កុម្ភៈ។ នៅក

សង្រ្គាម​អុយក្រែន​៣ឆ្នាំ ភាគីជម្លោះនៅតែលាក់បំបាំង​ចំនួនទាហានពលិជីវិតក្នុងសមរភូមិ

សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនមានរយៈពេល​គម្រប់​៣ឆ្នាំ​គត់​នៅថ្ងៃ​ចន្ទទី ២៤ កុម្ភៈ។ នៅក្នុង​សង្រ្គាម​៣ឆ្នាំមកនេះ ទាំងភាគីរុស្ស៊ី និងអ៊ុយក្រែន​បាត់បង់​​ទាហានរៀងៗខ្លួន ក្នុងចំនួន​ដ៏ច្រើនមិនធ្លាប់មាននៅទឹកដីអឺរ៉ុប គិត​ចាប់តាំងពី​ចប់​សង្រ្គាមលោកលើកទី២។ យ៉ាងណាក៏ដោយ គេនៅតែមិនអាច​ដឹង​ពីចំនួនពិតនៃ​ទាហាន​ដែលស្លាប់​ដោយសារ​សង្រ្គាម ព្រោះថា ទាំងភាគីរុស្ស៊ី និង​ជាពិសេស​អ៊ុយក្រែន​បាន​លាក់​បាំង មិន​ចុះផ្សាយ​ឲ្យគេដឹង​ពី​ទាហាន​ពលិជីវិត​នៅសមរភូមិអ៊ុយក្រែន។ អ្នកវិភាគ​យោធា​វាយតម្លៃថា រុស្ស៊ីអាច​បាត់បង់​ទាហាន​ច្រើនជាង​អ៊ុយក្រែន ប៉ុន្តែ រុស្ស៊ីនៅតែ​អាច​មានកម្លាំង​ រុញច្រានវាយ​ដណ្តើមយកដី​ភាគខាងកើត​របស់អ៊ុយក្រែនជាបន្តបន្ទាប់។

សហរដ្ឋអាមេរិកលើកសំណើសន្តិភាពអ៊ុយក្រែនទៅអ.ស.ប. ដោយគ្មាននិយាយពីបូរណភាពដែនដីអ៊ុយក្រែន

សហរដ្ឋអាមេរិកដាក់សម្ពាធនិងបន្ទុកលើអ៊ុយក្រែនកាន់តែខ្លាំង។ នៅថ្ងៃសុក្រទី២១កុម្ភៈម្សិលមិញ

សហរដ្ឋអាមេរិកលើកសំណើសន្តិភាពអ៊ុយក្រែនទៅអ.ស.ប. ដោយគ្មាននិយាយពីបូរណភាពដែនដីអ៊ុយក្រែន

សហរដ្ឋអាមេរិកដាក់សម្ពាធនិងបន្ទុកលើអ៊ុយក្រែនកាន់តែខ្លាំង។ នៅថ្ងៃសុក្រទី២១កុម្ភៈម្សិលមិញ សហរដ្ឋអាមេរិកបានលើកគម្រោងសេចក្តីសម្រេចចិត្តថ្មី ស្តីពីការ“ទាមទារបញ្ចប់សង្គ្រាមអ៊ុយក្រែនឱ្យបានឆាប់រហ័ស” ដាក់ជូនអង្គការសហប្រជាជាតិ។ គម្រោងសេចក្តីសម្រេចចិត្ត ដែលនឹងត្រូវអនុម័តនៅថ្ងៃចន្ទទី២៤កុម្ភៈ២០២៥ គ្មាននិយាយអំពីបូរណភាពដែនដីទាំងស្រុងរបស់អ៊ុយក្រែនទេ។ នេះបើតាមប្រភពការទូតជាច្រើន។

ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជាទៅជួបមេដឹកនាំបក្សកុម្មុយនីស្តវៀតណាម ដើម្បីរឹតចំណងមិត្តភាព

យោងតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាមនៅថ្ងៃទី២១ ខែកុម្ភៈ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត រួម

ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជាទៅជួបមេដឹកនាំបក្សកុម្មុយនីស្តវៀតណាម ដើម្បីរឹតចំណងមិត្តភាព

យោងតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាមនៅថ្ងៃទី២១ ខែកុម្ភៈ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត រួមនឹងថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជាមួយចំនួន បានទៅជួបប្រជុំការងារកម្រិតខ្ពស់មួយជាមួយបក្សកុម្មុយនីស្តវៀតណាមក្នុងទីក្រុងហូជីមិញ។ ក្នុងជំនួបនោះ ភាគីទាំងពីរបានប្តេជ្ញាពង្រឹងទំនាក់ទំនងជាប្រពៃណីឱ្យកាន់តែស៊ីជម្រៅថែមទៀត និងគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យ មិនថា វិស័យនយោបាយ និងកិច្ចការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ មន្ត្រីបក្សប្រឆាំងចាត់ទុក ជំនួបកំពូលរវាងបក្សទាំងពីរថា ជារឿងគួរឱ្យសង្ស័យ បន្ទាប់ពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើដំណើរយ៉ាងស្ងាត់ៗទៅប្រទេសវៀតណាម។

តើត្រូវមានយន្តការអ្វីខ្លះដើម្បីធានាថាគ្មានការរើសអើងអ្នកជំងឺប្រើបណ្ណ ប.ស.ស?

ប្រ​មុខ​រដ្ឋា​ភិបាល​កម្ពុជា​ នៅ​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥ ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​

តើត្រូវមានយន្តការអ្វីខ្លះដើម្បីធានាថាគ្មានការរើសអើងអ្នកជំងឺប្រើបណ្ណ ប.ស.ស?

ប្រ​មុខ​រដ្ឋា​ភិបាល​កម្ពុជា​ នៅ​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥ ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ពល​រដ្ឋ​រាយ​ការណ៍ ​ប្រសិន​បើ​មាន​ការ​រើស​អើង ​នៅពេល​ប្រើ​បណ្ណ​បេឡា​ជាតិ​សន្ដិ​សុខ​សង្គម​(ប.ស.ស)​ បណ្ណ​សមធម៌ ​និង​បណ្ណ​ងាយ​រង​ហា​និភ័យ​ ដើម្បី​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​។​ ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន ម៉ាណែត ​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ករណី​ស្ត្រី​ម្នាក់​ស្លាប់​កូន​ក្នុង​ផ្ទៃ ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​តាកែវ​។ គ្រួសារ​របស់​ស្រ្តី​រង​គ្រោះ​អះ​អាង​ថា ​រឿង​នេះ​កើត​ឡើង​ដោយ​សារ​ មក​ពី​គ្រូ​ពេទ្យ​រើស​អើង​ពួកគេ​ដែល​ប្រើ​ប​ណ្ណ ប.ស.ស​ នៅ​ពេល​ចូល​ទៅ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។​ តើ​ត្រូវ​មាន​យន្ត​ការ​អ្វី​ខ្លះ​ដើម្បី​ធានា​ថា ​គ្មាន​ការ​រើស​អើង​ចំពោះ​អ្នក​ជំងឺ​ប្រើ​បណ្ណ.បស.ស?​

ប៉ូលីសខេត្តស្រះកែវចាប់ខ្លួនពលរដ្ឋខ្មែរ១២នាក់ ពីបទឆ្លងដែននិងធ្វើការដោយខុសច្បាប់ក្នុងប្រទេសថៃ

ពលរដ្ឋខ្មែរជាង១០នាក់ត្រូវបានប៉ូលិសថៃចាប់ខ្លួន និងចោទប្រកាន់ពីបទឆ្លងដែនចូលទៅរស់នៅ និងធ្វ

ប៉ូលីសខេត្តស្រះកែវចាប់ខ្លួនពលរដ្ឋខ្មែរ១២នាក់ ពីបទឆ្លងដែននិងធ្វើការដោយខុសច្បាប់ក្នុងប្រទេសថៃ

ពលរដ្ឋខ្មែរជាង១០នាក់ត្រូវបានប៉ូលិសថៃចាប់ខ្លួន និងចោទប្រកាន់ពីបទឆ្លងដែនចូលទៅរស់នៅ និងធ្វើការដោយខុសច្បាប់នៅប្រទេសថៃ។ នៅក្នុងប្រតិបត្តិការបង្រ្កាបការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែននៅតាមបណ្តាខេត្តជាប់ព្រំដែន ប៉ូលីសខេត្តស្រះកែវប្រទេសថៃ កាលពីថ្ងៃសុក្រទី២១កុម្ភៈ បានរកឃើញក្រុមពលរដ្ឋខ្មែរចំនួន១២នាក់ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ ដោយគ្មានឯកសារផ្លូវច្បាប់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ កម្ពុជាមិនរងការប៉ះពាល់ បើទោះបីស្ថិតក្នុងបញ្ជីខ្មៅរបស់តៃវ៉ាន់

អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃសៅរ៍ទី២២កុម្ភៈនេះ បានចេញមកគូសបញ្ជាក់ថា ថា ការសម្រេ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ កម្ពុជាមិនរងការប៉ះពាល់ បើទោះបីស្ថិតក្នុងបញ្ជីខ្មៅរបស់តៃវ៉ាន់

អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃសៅរ៍ទី២២កុម្ភៈនេះ បានចេញមកគូសបញ្ជាក់ថា ថា ការសម្រេចរបស់តៃវ៉ាន់ដែលដាក់កម្ពុជាក្នុងចំណោមប្រទេសគោលដៅដ៏គ្រោះថ្នាក់ គ្រាន់តែជាការយល់ឃើញតែម្ខាងរបស់កោះតៃវ៉ាន់ ដែលមិនបង្កផលប៉ះពាល់ដល់កម្ពុជា។ យោងតាមការចុះផ្សាយរបស់កាសែតតៃវ៉ាន់ ក្រសួងមហាផ្ទៃតៃវ៉ាន់ កាលពីថ្ងៃសុក្រទី ១៤កុម្ភៈ បានដាក់កម្ពុជានិងបណ្តាប្រទេស៤ទៀតក្នុងតំបន់អាស៊ាន ជាគោលដៅ ប្រទេសដ៏គ្រោះថ្នាក់ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ។

ព្រះតេជគុណសុខ សឹង៖ «អាត្មាបង្ខំចិត្តផ្តិតមេដៃចេញពីវត្ត ព្រោះខ្លាចគេចាប់ផ្សឹក»

ព្រះតេជគុណ សុខ សឹង ព្រះចៅអធិការវត្តគិរីរុក្ខារាមដងរែក (ហៅវត្តគ្រែផុស) ក្នុងស្រុកថ្មពួក ខេត្

ព្រះតេជគុណសុខ សឹង៖ «អាត្មាបង្ខំចិត្តផ្តិតមេដៃចេញពីវត្ត ព្រោះខ្លាចគេចាប់ផ្សឹក»

ព្រះតេជគុណ សុខ សឹង ព្រះចៅអធិការវត្តគិរីរុក្ខារាមដងរែក (ហៅវត្តគ្រែផុស) ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យត្រូវបានបណ្តេញចេញពីវត្តកាលពីថ្ងៃទី១៤ កុម្ភៈ ក្រោមហេតុផលថា ព្រះចៅអធិការវត្តអង្គនេះមានពាក់ព័ន្ធនឹងរឿងស្រីញី ការចំណាយលុយវត្តខុសខ្ទង់ និងរឿងនយោបាយជាដើម។ ក្នុងបទសម្ភាសខ្លីជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២១កុម្ភៈ ព្រះតេជគុណ សុខ សឹង បដិសេធមិនទទួលយកចំណុចចោទប្រកាន់ទាំងនេះទេ ក៏ប៉ុន្តែព្រះតេជគុណអង្គនេះមានសង្ឃដីកាថា ត្រូវតែបង្ខំចិត្តចាកចេញពីវត្ត ព្រោះខ្លាចត្រូវគេចាប់ផ្សឹក។ គួរជម្រាបជូនថា លិខិតរបស់សាលាគណខេត្តបន្ទាយមានជ័យចុះថ្ងៃទី១៥កុម្ភៈ ដែលវិទ្យុបារាំងអន្តរជាតិទើបទទួលបាន នៅថ្ងៃសុក្រនេះបានបញ្ជាក់ថា ព្រះតេជគុណ សុខ ស៊ឹង ពិតជាបានប្រព្រឹត្តខុសវិន័យសង្ឃ និង ពុទ្ធបរិស័ទចំណុះជើងវត្តអស់ទំនុកចិត្តច្រើនលើកច្រើនសា ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ។ សាលាគណខេត្តបន្ទាយមានជ័យបញ្ជាក់ថា មន្ត្រីសង្ឃសាលាអនុគណបានសម្រេចដកសិទ្ធជាព្រះចៅអធិការវត្ត និងនិមន្តលោកឱ្យចាកចេញពីវត្ត ក្រោមការព្រមព្រៀងពីភិក្ខុ សុខ ស៊ឹងផ្ទាល់៕

អូស្ត្រាលី​អះអាងថាកងទ័ពចិន​ធ្វើ​សមយុទ្ធ​ប្រើ​គ្រាប់ពិត ដោយ​​មិនជូន​ដំណឹង​មុន​​ឲ្យ​បាន​គ្រប់គ្រាន់

កងទ័ពជើងទឹកចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅក្នុង​សមុទ្រ​តាសម៉ាន (Tasman) ចន្លោះអូស្ត្រាលីនិង

អូស្ត្រាលី​អះអាងថាកងទ័ពចិន​ធ្វើ​សមយុទ្ធ​ប្រើ​គ្រាប់ពិត ដោយ​​មិនជូន​ដំណឹង​មុន​​ឲ្យ​បាន​គ្រប់គ្រាន់

កងទ័ពជើងទឹកចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅក្នុង​សមុទ្រ​តាសម៉ាន (Tasman) ចន្លោះអូស្ត្រាលីនិង​នូវែលសេ​ឡង់ កាលពីថ្ងៃសុក្រទី​២១​កុម្ភៈ។ ផ្អែកតាម​ក្រសួងការពារជាតិ​អូស្ត្រាលី គឺ​នាវាចម្បាំងចិនទំនងជាបានប្រើគ្រាប់ពិតថែមទៀតផង ដែល​បង្កឲ្យ​មានការព្រួយបារម្ភជាខ្លាំង ព្រោះវាអាចប៉ះពាល់ ដល់សន្តិសុខ​របស់​អាកាសចរណ៍​ស៊ីវីល​។

សហគមន៍ការពារព្រៃឡង់បារម្ភពីកំណើនសកម្មភាពល្មើសច្បាប់ ក្រោយការបង្កកជំនួយ USAID

ក្រោយពីមានការបង្កកជំនួយរបស់សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិ USAID សហគមន៍ក

សហគមន៍ការពារព្រៃឡង់បារម្ភពីកំណើនសកម្មភាពល្មើសច្បាប់ ក្រោយការបង្កកជំនួយ USAID

ក្រោយពីមានការបង្កកជំនួយរបស់សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិ USAID សហគមន៍ការពារព្រៃឡង់បានបង្ហាញក្តីព្រួយបារម្ភថា សកម្មភាពទន្រ្ទានដីព្រៃ ការកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃនឹងអាចកើនឡើង។ ចំពោះសហគមន៍ការពារព្រៃឈើ ជំនួយរបស់ USAID បានជួយជ្រោមជ្រែងអ្នកការពារជួរមុខក្នុងតំបន់ការពារធម្មជាតិ និងការអភិរក្សសត្វព្រៃ។ ដូច្នេះពួកគេសង្ឃឹមថា រដ្ឋាភិបាលអាមេរិកនឹងពិចារណាឡើងវិញចំពោះការបន្តជំនួយ USAID ដែលបានរួមចំណែកយ៉ាងធំធេងសម្រាប់សកម្មភាពការពារព្រៃឈើ។

លោក​ម៉ាក្រុង​ធ្វើវីដេអូLive ឆ្លើយ​សំណួរ​នៅលើ​បណ្តាញសង្គម ជុំវិញសំណុំរឿងសង្គ្រាម​នៅ​​អ៊ុយក្រែន

កាលពីល្ងាចថ្ងៃព្រហស្បតិ៍​ទី​២០​កុម្ភៈ លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង បាន​ធ្វើវីដេអូ Live នៅ

លោក​ម៉ាក្រុង​ធ្វើវីដេអូLive ឆ្លើយ​សំណួរ​នៅលើ​បណ្តាញសង្គម ជុំវិញសំណុំរឿងសង្គ្រាម​នៅ​​អ៊ុយក្រែន

កាលពីល្ងាចថ្ងៃព្រហស្បតិ៍​ទី​២០​កុម្ភៈ លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង បាន​ធ្វើវីដេអូ Live នៅលើបណ្ដាញ​​សង្គម ដើម្បី​ឆ្លើយសំណួររបស់​មហាជនទាក់ទិននឹងការព្រួយ​បារម្ភទាំងឡាយ ស្តីអំពី​សំណុំរឿងអ៊ុយក្រែន ព្រមទាំង​ផលវិបាកផ្នែកសន្តិសុខមកលើអឺរ៉ុបទាំងមូល​។ លោក​ម៉ាក្រុងបានបញ្ជាក់នូវគោលជំហរថា​ ​បារាំងនឹងសហការ​ជាមួយប្រទេសអឺរ៉ុបផ្សេងទៀត ដើម្បី​បញ្ជូនកងទ័ពទៅរក្សាសន្តិភាពនៅអ៊ុយក្រែន ល្គិកណាមានកិច្ចព្រមព្រៀងសន្តិភាពមួយ​ដ៏ពេញលេញ និងយុត្តិធម៌សម្រាប់អ៊ុយក្រែន​។ បន្ថែមពីនេះដែរ លោក​ម៉ាក្រុង អះអាងថាលោកនឹងនិយាយប្រាប់​លោកដូណាល់​ ត្រាំ នៅសប្តាហ៍​ក្រោយ ​ថាត្រូវតែប្រុងប្រយ័ត្ន ​មិនត្រូវទន់ជ្រាយជាមួយ​លោក​ពូទីនជាដាច់ខាត​។

វ៉ាស៊ីន​តោន​និង​ប៉េកាំង​សម្តែង​ក្តីបារម្ភ​ខ្លាំង​ព្រមៗគ្នាចំពោះ​បញ្ហា​​ពាណិជ្ជកម្ម

នៅ​ថ្ងៃ​សុក្រ​ ទី២១កុម្ភៈ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីន​តោន​និងទីក្រុង​ប៉េកាំង​បាន​សម្តែង​

វ៉ាស៊ីន​តោន​និង​ប៉េកាំង​សម្តែង​ក្តីបារម្ភ​ខ្លាំង​ព្រមៗគ្នាចំពោះ​បញ្ហា​​ពាណិជ្ជកម្ម

នៅ​ថ្ងៃ​សុក្រ​ ទី២១កុម្ភៈ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីន​តោន​និងទីក្រុង​ប៉េកាំង​បាន​សម្តែង​ក្តី​បារម្ភ​ដាក់​គ្នាទៅវិញទៅមក​ ជុំវិញ​សំណុំ​រឿង​ពាណិជ្ជកម្ម​​​។​ ក្តីព្រួយ​បារម្ភ​នេះ​ បាន​ត្រូវ​លើកឡើង​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាលើកទី១ រវាង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក និង​ឧបនាយករដ្ឋមន្ត្រី​ចិន​ទទួល​បន្ទុក​ពាណិជ្ជកម្ម។ នេះ​បើតាម​បណ្តាញ​ឃោសនា​រដ្ឋចិន​ CCTV។​

អូស្ត្រាលី​បង្ហាញការបារម្ភអំពីសមយុទ្ធយោធាចិន នៅ​មិនឆ្ងាយ​ប៉ុន្មានពី​ឆ្នេរអូស្ត្រាលី

កងទ័ពជើងទឹកចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅក្នុង​សមុទ្រ​តាសម៉ាន (Tasman) ចន្លោះអូស្ត្រាលីនិង

អូស្ត្រាលី​បង្ហាញការបារម្ភអំពីសមយុទ្ធយោធាចិន នៅ​មិនឆ្ងាយ​ប៉ុន្មានពី​ឆ្នេរអូស្ត្រាលី

កងទ័ពជើងទឹកចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅក្នុង​សមុទ្រ​តាសម៉ាន (Tasman) ចន្លោះអូស្ត្រាលីនិង​នូវែលសេ​ឡង់ កាលពីថ្ងៃសុក្រទី​២១​កុម្ភៈ។ ផ្អែកតាម​ក្រសួងការពារជាតិ​អូស្ត្រាលី គឺ​នាវាចម្បាំងចិនទំនងជាបានប្រើគ្រាប់ពិតថែមទៀតផង ដែល​បង្កឲ្យ​មានការព្រួយបារម្ភជាខ្លាំង ព្រោះវាអាចប៉ះពាល់ ដល់សន្តិសុខ​របស់​អាកាសចរណ៍​ស៊ីវីល​។

ប្រធានសាលាដំបូងខេត្តតាកែវត្រូវទម្លាក់តំណែង ដោយសារដោះលែងទណ្ឌិតដែលមានទោសឧក្រិដ្ឋ

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានដាក់ទណ្ឌកម្មលើប្រធានសាលាដំបូងខេត្តតាកែវ លោកស្រី ពេជ ម៉ា

ប្រធានសាលាដំបូងខេត្តតាកែវត្រូវទម្លាក់តំណែង ដោយសារដោះលែងទណ្ឌិតដែលមានទោសឧក្រិដ្ឋ

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានដាក់ទណ្ឌកម្មលើប្រធានសាលាដំបូងខេត្តតាកែវ លោកស្រី ពេជ ម៉ារ៉ែន ដែលបានសម្រេចដោះលែងទណ្ឌិតដែលមានទោសឧក្រិដ្ឋ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចុះថ្ងៃទី២០ ខែកុម្ភៈ ដោយសារប្រព្រឹត្តកំហុសវិជ្ជាជីវៈចៅក្រម និងបំពានលើក្រមនីតិវិធីព្រហ្មទណ្ឌ លោកស្រី ពេជ ម៉ារ៉ែន ត្រូវបានក្រមប្រឹក្សាវិន័យទម្លាក់តំណែងពីប្រធានសាលាដំបូងខេត្តតាកែវ មកជាអនុប្រធាននៅសាលាដំបូងខេត្តផ្សេងវិញ។

WHO៖ កម្ពុជារីកចម្រើនក្នុងការកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ

អង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានវាយតម្លៃថា នៅកម្ពុជា អត្រាមរណភាពមា

WHO៖ កម្ពុជារីកចម្រើនក្នុងការកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ

អង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានវាយតម្លៃថា នៅកម្ពុជា អត្រាមរណភាពមាតា ទារក និងកុមារបានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ អង្គការWHOចេញផ្សាយរបាយការណ៍វាយតម្លៃនៅក្នុងឱកាសដែលកម្ពុជាសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ នាថ្ងៃទី២១កុម្ភៈនេះ។

លោក ហេង រតនា៖ យើងរីករាយដែលរដ្ឋបាលលោកដូណាល់ ត្រាំ ផ្តល់ជំនួយដល់CMAC ឡើងវិញ

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលការបញ្ជាក់ជាផ

លោក ហេង រតនា៖ យើងរីករាយដែលរដ្ឋបាលលោកដូណាល់ ត្រាំ ផ្តល់ជំនួយដល់CMAC ឡើងវិញ

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលការបញ្ជាក់ជាផ្លូវការពីក្រសួងការបរទេសអាមេរិក ដែលសម្រេច​អនុញ្ញាតឲ្យគម្រោងសកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលស្ថិតក្រោមជំនួយអាមេរិកដំណើរការឡើងវិញ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានសម្តែងនូវការសាទរចំពោះការសម្រេចរបស់រដ្ឋាភិបាលអាមេរិក។ បើតាមលោក ហេង រតនា CMACនឹងបន្តស្នើសុំជំនួយពីអាមេរិករយៈពេល៣ឆ្នាំទៀត ខណៈគម្រោងបោសសម្អាតមីនគាំទ្រដោយជំនួយអាមេរិកបច្ចុប្បន្ននឹងត្រូវបញ្ចប់នៅខែតុលា ឆ្នាំ២០២៥នេះ។

លោក ម៉ៅ ផល្លា៖ គ្មានការចល័តទ័ព និងគ្រឿងសព្វាវុធសឹកទៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ

ថ្មីៗនេះនៅតាមបណ្តេញសង្គម គេសង្កេតឃើញមានការចែកចាយវីដេអូមួយចំនួន ដែលបង្ហាញពីសកម្មភាពចល័តទ

លោក ម៉ៅ ផល្លា៖ គ្មានការចល័តទ័ព និងគ្រឿងសព្វាវុធសឹកទៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ

ថ្មីៗនេះនៅតាមបណ្តេញសង្គម គេសង្កេតឃើញមានការចែកចាយវីដេអូមួយចំនួន ដែលបង្ហាញពីសកម្មភាពចល័តទ័ព និងការដឹកសព្វាវុធសម្រាប់ធ្វើសឹកសង្គ្រាម ទៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ។ ការចែកចាយវីដេអូជាបន្តបន្ទាប់កើតមានឡើង ក្រោយពីមានហេតុការណ៍ប៉ះទង្គិចពាក្យសម្តីគ្នារវាងកងទ័ពខ្មែរ និងកងទ័ពថៃ នៅប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យកាលពីថ្ងៃពី១៣កុម្ភៈកន្លង។ ឆ្លើយប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២១ កុម្ភៈនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជាបានបដិសេធថា គ្មានការចល័តទ័ព និងគ្រឿងសព្វាវុធសម្រាប់ធ្វើសឹកសង្គ្រាមទៅតាមបណ្តាខេត្តជាប់ព្រំដែនថៃនោះទេ និង ថារាល់ការចែកចាយវីដេអូខាងលើជាព័ត៌មានបំផ្លើសការពិត។ បើតាមលោក ម៉ៅ ផល្លា ការដាក់ទ័ពល្បាតរបស់ភាគីខ្មែរនិងថៃ គឺមានតាំងពីយូរមកហើយ ដើម្បីរក្សាសុវត្ថិភាព និងសកម្មភាពមិនប្រក្រតីណាមួយ ដែលអាចកើតមានឡើងនៅតាមច្រកព្រំដែន។ សូមស្តាប់ប្រសាសន៍របស់លោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជា ដែលរៀបចំដោយស៊ឹម ចាន់សំណាង៖

រដ្ឋមន្ត្រីការបរទេស​G20ប្រជុំគ្នានៅអាហ្វ្រិកខាងត្បូង តែ​​គ្មានវត្តមានរបស់​រដ្ឋមន្ត្រីការបរទេសអាមេរិក

រដ្ឋមន្រ្តី​ការបរទេសនៃក្រុម​​ប្រទេសសេដ្ឋកិច្ចនាំមុខG20 បានជួបប្រជុំគ្នានៅទីក្រុង Johannesburg ប្រទ

រដ្ឋមន្ត្រីការបរទេស​G20ប្រជុំគ្នានៅអាហ្វ្រិកខាងត្បូង តែ​​គ្មានវត្តមានរបស់​រដ្ឋមន្ត្រីការបរទេសអាមេរិក

រដ្ឋមន្រ្តី​ការបរទេសនៃក្រុម​​ប្រទេសសេដ្ឋកិច្ចនាំមុខG20 បានជួបប្រជុំគ្នានៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង​ កាលពី​ថ្ងៃព្រហស្បតិ៍ ទី​២០​កុម្ភៈ។​ ជាកិច្ចប្រជុំដ៏ចាំបាច់មួយ ខណៈប្រទេសទាំងអស់​​មានការព្រួយ​បារម្ភកាន់តែខ្លាំងឡើង ស្តីអំពី​ភាពតានតឹងបង្កឡើងដោយបញ្ហាតានតឹងភូមិសាស្ត្រនយោបាយ​​ និង​​សង្គ្រាម​ពាណិជ្ជកម្ម ដែល​រដ្ឋបាល​ថ្មី​របស់​លោកដូណាល់ ត្រាំ បាន​និងកំពុងតែបញ្ឆេះ​។ យ៉ាងណាមិញ លោករដ្ឋមន្ត្រីការបរទេសអាមេរិក មិនមានវត្តមាន​ក្នុងការប្រជុំនេះ​ទេ​។

បារាំង​ថ្កោលទោសអ៊ីរ៉ង់​ដែល​​ប្រហារ​ជីវិត​មនុស្ស​ជិត​១ពាន់​នាក់ ​នៅ​ឆ្នាំ២០២៤

រដ្ឋាភិបាល​ក្រុង​ប៉ារីស បាន​រិះគន់​ថ្កោលទោស​រដ្ឋាភិបា​ល​ក្រុង​តេហេរ៉ង់ ដែលបាន​​អនុវត្តទ

បារាំង​ថ្កោលទោសអ៊ីរ៉ង់​ដែល​​ប្រហារ​ជីវិត​មនុស្ស​ជិត​១ពាន់​នាក់ ​នៅ​ឆ្នាំ២០២៤

រដ្ឋាភិបាល​ក្រុង​ប៉ារីស បាន​រិះគន់​ថ្កោលទោស​រដ្ឋាភិបា​ល​ក្រុង​តេហេរ៉ង់ ដែលបាន​​អនុវត្តទោសប្រហារជីវិតមនុស្សដ៏ច្រើន​សន្ធឹកសន្ទាប់។ ក្នុងឆ្នាំ២០២៤ អាជ្ញាធរ​អ៊ីរ៉ង់​បាន​​​ប្រហារជីវិត​មនុស្ស ចំនួន ជិត ១ ពាន់នាក់ ដែល​ជា​ចំនួន​ដ៏ច្រើន​បំផុត បើ​ធៀប​នឹង​ឆ្នាំ​ផ្សេងៗទៀត​។​ ​​

លោកដូណាល់ ត្រាំ តិះដៀល​លោក​ហ្សេឡេនស្គី និងហាក់កំពុង​ប្រើពាក្យសំដី​ដូច​លោកពូទីន

កាល​ពីថ្ងៃ​ពុធទី​១៩កុម្ភៈ លោកដូណាល់ ត្រាំ បាន​បង្ហោះសារថ្មីមួយទៀត ដែលលោកសរសេរតិះដៀលថា លោក

លោកដូណាល់ ត្រាំ តិះដៀល​លោក​ហ្សេឡេនស្គី និងហាក់កំពុង​ប្រើពាក្យសំដី​ដូច​លោកពូទីន

កាល​ពីថ្ងៃ​ពុធទី​១៩កុម្ភៈ លោកដូណាល់ ត្រាំ បាន​បង្ហោះសារថ្មីមួយទៀត ដែលលោកសរសេរតិះដៀលថា លោក​ប្រធានាធិបតី​​អ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី គឺជាមេដឹកនាំផ្តាច់ការ​ ព្រោះដឹកនាំប្រទេស​យូរឆ្នាំដោយគ្មានការបោះឆ្នោត​។​ ពាក្យសំដី​របស់​លោកដូណាល់ ត្រាំនេះ បានធ្វើ​ឲ្យ​គ្រប់គ្នាយល់​​កាន់តែច្បាស់ ថាលោក​ប្រធានាធិបតី​អាមេរិក​រូបនេះ ហាក់​កំពុងតែ​​មានទំនោរ​ខិតទៅរកលោក​ពូទីន​ តាមរយៈការប្រើប្រាស់ពាក្យសំដី​និងអំណះអំណាងដូចរុស្ស៊ី​។​

Forbidden Stories៖ វីដេអូឈូសព្រៃនៅបឹងពែរអាចជាមូលហេតុនៃឃាតកម្មលើអ្នកកាសែត ឈឿង ឈឹង

នៅល្ងាចថ្ងៃព្រហស្បតិ៍ទី២០កុម្ភៈនេះ អង្គការសារព័ត៌មានអន្តរជាតិ ឈ្មោះ Forbidden Stories បានចេញផ្សាយអត្

Forbidden Stories៖ វីដេអូឈូសព្រៃនៅបឹងពែរអាចជាមូលហេតុនៃឃាតកម្មលើអ្នកកាសែត ឈឿង ឈឹង

នៅល្ងាចថ្ងៃព្រហស្បតិ៍ទី២០កុម្ភៈនេះ អង្គការសារព័ត៌មានអន្តរជាតិ ឈ្មោះ Forbidden Stories បានចេញផ្សាយអត្ថបទស៊ើបអង្កេតមួយស្តីពីឃាតកម្មលើលោក ឈឿង ឈឹង អ្នកកាសែតដែលរាយការណ៍ពីបទល្មើសព្រៃឈើ ក្នុងខេត្តសៀមរាប។ លោក ឈឿង ឈឹង ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ អំឡុងពេលលោកចុះយកព័ត៌មានពាក់ព័ន្ធនឹងការកាប់ ព្រៃឈើ នៅដែនជម្រកសត្វព្រៃបឹងពែរ កាលពីខែធ្នូ ឆ្នាំ២០២៤។ បើតាមអង្គការ Forbidden Stories វីដេអូនៅទីតាំងឈូសឆាយព្រៃក្នុងតំបន់បឹងពែរដែលលោក ឈឿង ឈឹង បានចុះទៅថតយកព័ត៌មាននៅ ៣សប្តាហ៍មុនថ្ងៃកើតហេតុ អាចជាមូលហេតុមួយនៅពីក្រោយឃាតកម្មសម្លាប់លោកឈឿង ឈឹង។

កម្ពុជារៀនសូត្របានអ្វីខ្លះពីកំណែទម្រង់ កាត់បន្ថយចំនួនក្រសួង និងមន្ត្រីនៅវៀតណាម?

សភាវៀតណាមកាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៥កន្លងទៅ បានបោះឆ្នោតអនុម័តច្បាប់រៀបចំរដ្ឋាភិបាលថ្ម

កម្ពុជារៀនសូត្របានអ្វីខ្លះពីកំណែទម្រង់ កាត់បន្ថយចំនួនក្រសួង និងមន្ត្រីនៅវៀតណាម?

សភាវៀតណាមកាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៥កន្លងទៅ បានបោះឆ្នោតអនុម័តច្បាប់រៀបចំរដ្ឋាភិបាលថ្មី ដែលនៅក្នុងនោះ បក្សកុម្មុយនិស្តវៀតណាមគ្រោងកាត់បន្ថយការចំណាយរបស់រដ្ឋពី១៥ ទៅ ២៥ % និងលុបចោលក្រសួងចំនួន៤។ តាមរយៈការអនុម័តច្បាប់រៀបចំរដ្ឋាភិបាលថ្មីដែលនឹងចូលជាធរមាននៅថ្ងៃទី ១ ខែមីនាខាងមុខ រដ្ឋាភិបាលវៀតណាមមានក្រសួងតែចំនួន១៤ប៉ុណ្ណោះ។ កម្ពុជាឯណេះវិញដែលជាប្រទេសជិតខាង មានក្រសួងចំនួន២៨ ពោលគឺទ្វេដងបើប្រៀបធៀបនឹងវៀតណាម ។ ចំពោះអ្នកជំនាញផ្នែកអភិបាលកិច្ច និងគោលនយោបាយ បរិបទនៅប្រទេសកម្ពុជា ខុសគ្នាពីប្រទេសវៀតណាម ព្រោះថា ការបង្កើតក្រសួងស្ថាប័នផ្អែកទៅលើតម្រូវការរបស់ប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក្តី អ្នកជំនាញចង់ឃើញរដ្ឋាភិបាលពង្រឹងប្រសិទ្ធភាពការងារនៅតាមក្រសួងដែលមានស្រាប់ និងត្រូវរំសាយមន្ត្រីណាដែលមានត្រឹមតែឈ្មោះ ហើយគ្មានតួនាទីការងារត្រឹមត្រូវ។ ការមានមន្រ្តីដែលមានតែឈ្មោះនេះបានធ្វើឲ្យរដ្ឋចំណាយថវិកាអស់ច្រើន និងមិនចំគោលដៅ។

Get more results via ClueGoal