Cambodia



សារមន្ទីរគុកទួលស្លែង៖ ទីតាំងសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហមសម្រាប់យុវជនជំនាន់ក្រោយ

កាលពីជាង៥០ឆ្នាំមុន ពោលក្នុងថ្ងៃទី១៧ មេសា ឆ្នាំ ១៩៧៥ កម្ពុជាបានធ្លាក់ចូលក្នុងរបបដ៏ខ្មៅងងឹត

ចំនួនអ្នកជំងឺមហារីកដែលព្យាបាលនៅកម្ពុជាក្នុងឆ្នាំ ២០២៤ កើនជាង ៨៧ភាគរយ

ក្រសួងសុខាភិបាលកម្ពុជាបានកត់ត្រានៅក្នុងរបាយការណ៍ពីចំនួនអ្នកកើតជំងឺមហារីកព្យាបាលនៅក្នុង

ចំនួនអ្នកជំងឺមហារីកដែលព្យាបាលនៅកម្ពុជាក្នុងឆ្នាំ ២០២៤ កើនជាង ៨៧ភាគរយ

ក្រសួងសុខាភិបាលកម្ពុជាបានកត់ត្រានៅក្នុងរបាយការណ៍ពីចំនួនអ្នកកើតជំងឺមហារីកព្យាបាលនៅក្នុងមន្ទីរពេទ្យកម្ពុជាក្នុងឆ្នាំ២០២៤ ដែលមានសរុបជាង ៣១០០០នាក់ ពោលកើនឡើង ៨៧ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។ តាមរបាយការណ៍ ប្រភេទជំងឺមហារីកដែលមកទទួលការព្យាបាលច្រើនជាងគេគឺ មហារីកសុដន់ និងមហារីកមាត់ស្បូន។

តើរដ្ឋាភិបាលគួរមានអនុសាសន៍និងវិធានការអ្វីខ្លះដើម្បីទប់ស្កាត់ការទទួលទានភេសជ្ជៈផ្អែម និងប៉ូវកម្លាំង?

ថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានឲ្យក្រសួងអប់រំយកចិត្តទុកដាក់លើរបបអាហារ

តើរដ្ឋាភិបាលគួរមានអនុសាសន៍និងវិធានការអ្វីខ្លះដើម្បីទប់ស្កាត់ការទទួលទានភេសជ្ជៈផ្អែម និងប៉ូវកម្លាំង?

ថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានឲ្យក្រសួងអប់រំយកចិត្តទុកដាក់លើរបបអាហាររបស់សិស្សតូចៗ ពិសេសទាក់ទងនឹងភេសជ្ជៈផ្អែមខ្លាំង និងភេសជ្ជៈប៉ូវកម្លាំង។ តាមលោក ហ៊ុន ម៉ាណែតការទទួលទានភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងនេះជាបញ្ហាដែលត្រូវប្រកាសអាសន្ន ព្រោះកុមារតូចៗជាច្រើនកំពុងមានជំងឺទឹកនោមផ្អែម។ អ្នកជំនាញសុខភាពយល់ឃើញដូចគ្នានិងស្នើឲ្យរដ្ឋាភិបាលចាត់វិធានការម៉ឺងម៉ាត់ជាមួយភាគីពាក់ព័ន្ធ ពិសេសជាមួយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង។ តើរដ្ឋាភិបាលគួរមានអនុសាសន៍និងវិធានការអ្វីខ្លះដើម្បីទប់ស្កាត់ការទទួលទានភេសជ្ជៈផ្អែម និងប៉ូវកម្លាំង?

អាមេរិក​ផ្អាក​ប្រតិបត្តិការ​​វាយប្រហារ​តាម​​អ៊ីនធ័រនែតប្រឆាំង​នឹង​​រុស្ស៊ី

បើ​តាមបណ្តាញ​​សារព័ត៌មានជា​ច្រើន​របស់​សហរដ្ឋ​អាមេរិក​​​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ

អាមេរិក​ផ្អាក​ប្រតិបត្តិការ​​វាយប្រហារ​តាម​​អ៊ីនធ័រនែតប្រឆាំង​នឹង​​រុស្ស៊ី

បើ​តាមបណ្តាញ​​សារព័ត៌មានជា​ច្រើន​របស់​សហរដ្ឋ​អាមេរិក​​​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​ Pete Hegseth បាន​ចេញ​បញ្ជា​ឱ្យ​ផ្អាក​រាល់​គ្រប់​ទម្រង់​នៃ​ប្រតិបត្តិការវាយប្រហារ​តាម​អ៊ីនធ័រនែត​ប្រឆាំង​នឹង​រុស្ស៊ី។ មន្ទីរ​បញ្ចកោណ​​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់ ទាក់​ទង​នឹង​បទ​បញ្ជា​ថ្មី​នេះទេ។ ប៉ុន្តែ លោក​ប្រធានាធិបតី​ ដូណាល់​ត្រាំ បាន​បង្ហោះ​សារ​នៅ​យប់​ថ្ងៃ​អាទិត្យ​ទី​២​មីនា​​ថា អាមេរិក​មាន​កង្វល់​ធំផ្សេង​ជា​ច្រើន​ទៀត លើស​​រឿងខ្វល់​ពី​ពូទីន។

ជំនួបកំពូល​ឡុងដ៍៖ អឺរ៉ុប​ស្រាក់ដៃ​គ្នា​ដើម្បី​បន្ត​ផ្តល់​អាវុធ​ជួយ​អ៊ុយក្រែន

រងការរិះគន់ និង​រកាំរកូសជាមួយ​ប្រធានាធិបតី​អាមេរិក មេដឹកនាំ​អ៊ុយក្រែន លោកប្រធានាធិបតី​វ៉

ជំនួបកំពូល​ឡុងដ៍៖ អឺរ៉ុប​ស្រាក់ដៃ​គ្នា​ដើម្បី​បន្ត​ផ្តល់​អាវុធ​ជួយ​អ៊ុយក្រែន

រងការរិះគន់ និង​រកាំរកូសជាមួយ​ប្រធានាធិបតី​អាមេរិក មេដឹកនាំ​អ៊ុយក្រែន លោកប្រធានាធិបតី​វ៉ូឡូឌីមៀរ ហ្សេឡេនស្គី​បាន​ទទួល​ការលើកទឹកចិត្ត​ពី​សម្ព័ន្ធមិត្ត​អឺរ៉ុប។ នៅក្នុងជំនួបកំពូលនៅទីក្រុង​ឡុងដ៍ ទៅតាម​គំនិតផ្តួចផ្តើម​របស់​នាយករដ្ឋមន្រ្តី​អង់គ្លេស​កាលពី​ថ្ងៃ​អាទិត្យ​ទី ២​មីនា ថ្នាក់ដឹកនាំ​អឺរ៉ុប​រួមទាំង​នាយករដ្ឋមន្រ្តីកាណាដា បាន​ប្រកាស​ជំហរ​គាំទ្រ​ជួយពង្រឹង​សមត្ថភាព​ប្រយុទ្ធ​របស់​អ៊ុយក្រែន នៅក្នុង​សង្រ្គាម​រុស្ស៊ីឈ្លានពាន​អ៊ុយក្រែន។ សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន​នៅបានត្រៀម​ផែនការ​សន្តិភាព​នៅអ៊ុយក្រែន ដែល​អឺរ៉ុប​នឹងដាក់ស្នើទៅលោកដូណាល់ ត្រាំ ដើម្បីទទួលបានជំនួយគាំទ្រ​ពីសហរដ្ឋអាមេរិក។

តើការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍ពិតជាអាចកែប្រែស្ថានភាពទេសចរណ៍ឲ្យល្អប្រសើរ?

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧កុម្ភៈ បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែ

តើការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍ពិតជាអាចកែប្រែស្ថានភាពទេសចរណ៍ឲ្យល្អប្រសើរ?

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧កុម្ភៈ បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលធ្វើឲ្យវិស័យទេសចរណ៍កម្ពុជានៅមានកម្រិត។ បញ្ហាប្រឈមទាំងនោះ មានដូចជា ការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ ការដំឡើងថ្លៃសេវាកម្មពេលមានពិធីបុណ្យធំៗ បញ្ហាអនាម័យ រួមទាំងកង្វះបន្ទប់ទឹកជាដើម។ អ្នកជំនាញក្នុងវិស័យទេសចរណ៍យល់ស្របចំពោះបញ្ហាប្រឈមទាំងនេះ តែពួកគេយល់ថា ការកែប្រែស្ថានភាពទេសចរណ៍ឲ្យល្អប្រសើរ គឺត្រូវធ្វើឡើងដោយផ្អែកលើកត្តាខាងក្នុងប្រទេស និងកត្តាសកលលោក។

អ៊ីស្រាអែល​បិទខ្ទប់​ច្រកនាំចូល​ទំនិញ​និង​ស្បៀង​អាហារ​នៅតំបន់​ហ្កាហ្សា

នៅ​តំបន់​ហ្កាហ្សា​ កិច្ចព្រ​មព្រៀង​បទឈប់​បាញ់ដំណាក់​កាល​ទី២ ត្រូវចូលជាធរមាននិង​ត្រូវ​​ផ

អ៊ីស្រាអែល​បិទខ្ទប់​ច្រកនាំចូល​ទំនិញ​និង​ស្បៀង​អាហារ​នៅតំបន់​ហ្កាហ្សា

នៅ​តំបន់​ហ្កាហ្សា​ កិច្ចព្រ​មព្រៀង​បទឈប់​បាញ់ដំណាក់​កាល​ទី២ ត្រូវចូលជាធរមាននិង​ត្រូវ​​ផ្តើម​អនុវត្ត ​នៅ​ថ្ងៃអាទិត្យ​ ទី​២មីនា​។ ក៏ប៉ុន្តែ ​ថ្នាក់ដឹកនាំ​អ៊ីស្រាអែល បាន​ចេញបញ្ជា​ឲ្យ​បិទខ្ទប់ច្រកផ្លូវ​នាំចូលទំនិញ និងស្បៀងអាហារ ទៅកាន់​តំបន់ហ្កាហ្សា។ នេះ​ក៏ព្រោះតែ អ៊ីស្រាអែល និង​ ក្រុម​ហាម៉ាស ខ្វែង​គំនិត​គ្នា​ជុំវិញ​លក្ខខណ្ឌ​បទឈប់​បាញ់​ដំណាក់​កាល​ទី២​។ ពួក​គេ​​បា​នចោទប្រកាន់​និង​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅវិញទៅមក។​

អង់គ្លេសទទួល​​លោក​ហ្សេឡេនស្គីយ៉ាងកក់ក្តៅ និង​ផ្តល់​កម្ចី​ជាង២ពាន់លានអឺរ៉ូឲ្យ​អ៊ុយក្រែន

មួយថ្ងៃបន្ទាប់ពី​មានការប្រកែក​តឹងសរសៃកជាមួយ​លោក​ដូណាល់ ត្រាំ នៅឯសេតវិមាន លោក​ប្រធានាធិបត

អង់គ្លេសទទួល​​លោក​ហ្សេឡេនស្គីយ៉ាងកក់ក្តៅ និង​ផ្តល់​កម្ចី​ជាង២ពាន់លានអឺរ៉ូឲ្យ​អ៊ុយក្រែន

មួយថ្ងៃបន្ទាប់ពី​មានការប្រកែក​តឹងសរសៃកជាមួយ​លោក​ដូណាល់ ត្រាំ នៅឯសេតវិមាន លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានធ្វើដំណើរមកដល់ទីក្រុងឡុងដ៍ កាលពីល្ងាចថ្ងៃសៅរ៍​ទី​១មីនា​។ លោកហ្សេឡេនស្គី ត្រូវបាន​លោក​នាយករដ្ឋមន្ត្រី ក៏ដូចជា​ប្រជាជនអង់គ្លេស ទទួលស្វាគមន៍​យ៉ាងរាក់ទាក់បំផុត ដើម្បីបញ្ជាក់អំពីជំហរ​ប្តេជ្ញាចិត្តរបស់អង់គ្លេស ក្នុងការ​គាំទ្រនិងទំនុកបម្រុងអ៊ុយក្រែន ដែលត្រូវរុស្ស៊ីធ្វើសង្គ្រាមឈ្លានពាន​។ ក្នុងឱកាសនេះដែរ អង់គ្លេសបាន​ចុះហត្ថលេខា​ផ្តល់កម្ចី ចំនួន​ជាង​២ពាន់​លាន​អឺរ៉ូទៅ​ឲ្យ​អ៊ុយក្រែន ដើម្បីចំណាយ​ក្នុង​ការពង្រឹងសមត្ថភាពប្រយុទ្ធការពារទឹកដី​។

ពលរដ្ឋជនជាតិដើមភាគតិចកួយស្នើអាជ្ញាធរទប់ស្កាត់ចរន្តទិញលក់ដីព្រៃសហគមន៍

ពលរដ្ឋជនជាតិដើមភាគតិចកួយព្រួយបារម្ភអំពីការបាត់បង់ព្រៃជំនឿរបស់ពួកគេដោយសារតែអ្នកមករស់នៅថ

ពលរដ្ឋជនជាតិដើមភាគតិចកួយស្នើអាជ្ញាធរទប់ស្កាត់ចរន្តទិញលក់ដីព្រៃសហគមន៍

ពលរដ្ឋជនជាតិដើមភាគតិចកួយព្រួយបារម្ភអំពីការបាត់បង់ព្រៃជំនឿរបស់ពួកគេដោយសារតែអ្នកមករស់នៅថ្មីបានឈូសឆាយដីព្រៃសហគមន៍ដើម្បីយកដីធ្វើកសិកម្ម។ តែនារយ:ពេល​ចុងក្រោយនេះ​ រដ្ឋបាលព្រៃឈើបានជួយអន្តរាគមន៍ដកហូតដីមួយផ្នែកតូចជាកម្មសិទ្ធិរបស់សហគមន៍វិញ។ ទោះយ៉ាងណា  ពលរដ្ឋជនជាតិដើមភាគតិចកួយចង់ឃើញអាជ្ញាធរមូលដ្ឋានទប់ស្កាត់ចរន្តទិញលក់ដីព្រៃសហគមន៍ដើម្បីអាចឲ្យពួកគេដាំដុះកូនឈើឡើងវិញ។

យានរបស់ក្រុមហ៊ុនឯកជន Firefly Aerospace ចុះចតនៅលើ​ព្រះចន្ទបានជោគជ័យ

យាន Blue Ghost Mission 1 របស់ក្រុមហ៊ុន​ឯកជនអាមេរិក Firefly Aerospace បានចុះចតនៅលើព្រះចន្ទបានជោគជ័យ កាលពីថ្ងៃអាទិត្

យានរបស់ក្រុមហ៊ុនឯកជន Firefly Aerospace ចុះចតនៅលើ​ព្រះចន្ទបានជោគជ័យ

យាន Blue Ghost Mission 1 របស់ក្រុមហ៊ុន​ឯកជនអាមេរិក Firefly Aerospace បានចុះចតនៅលើព្រះចន្ទបានជោគជ័យ កាលពីថ្ងៃអាទិត្យ​ទី​២មីនា។ នេះគឺជាបេសកកម្មស្រាវជ្រាវនៅលើព្រះចន្ទ ដោយសហការជាមួយទីភ្នាក់ងារអវកាសអាមេរិក NASA ដើម្បីឈានទៅ​សម្រេច​បេសកកម្ម​ Artemis។ ការចុះចតបានជោគជ័យនេះ សបញ្ជាក់​ឲ្យ​ឃើញច្បាស់ផងដែរ អំពី​វត្តមានកាន់តែខ្លាំងនៃ​វិស័យឯកជន នៅក្នុងការស្រាវជ្រាវអវកាស​។

ជនសង្ស័យ៦នាក់ត្រូវបានចាប់ខ្លួន ក្នុងករណីបាញ់ និងដុតផ្ទះពលរដ្ឋនៅខេត្តព្រះសីហនុ

សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុ បាន​អះអាង​ថា​ មាន​ជន​សង្ស័យ​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន

ជនសង្ស័យ៦នាក់ត្រូវបានចាប់ខ្លួន ក្នុងករណីបាញ់ និងដុតផ្ទះពលរដ្ឋនៅខេត្តព្រះសីហនុ

សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុ បាន​អះអាង​ថា​ មាន​ជន​សង្ស័យ​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ និង​បាន​បញ្ជូន​ទៅ​កាន់​តុ​លាការ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ​បន្ទាប់ពី​មាន​ករណី​បាញ់ ​និង​ដុត​ផ្ទះ​ពលរដ្ឋ នៅ​ភូមិ​ពូធឿង សង្កាត់​បិតត្រាំង​ ខេត្តព្រះ​សីហនុ​ កាល​ពី​ថ្ងៃ​ទី២១ ខែ​កុម្ភ: ឆ្នាំ​២០២៥​។​ តែ​ពលរដ្ឋ​ម្នាក់​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ព្រះកេតុ​មាលា ក្នុង​រាជ​ធានី​ភ្នំពេញ ​បានរយៈពេល​​ជិត​មួយ​សប្ដាហ៍​។

ទំនិញខុសច្បាប់ និងខូចគុណភាពជាង៥០០តោនត្រូវបានកម្ទេចចោល

អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន ជីប ម៉ុង ដើម្បី​កម្ទេ

ទំនិញខុសច្បាប់ និងខូចគុណភាពជាង៥០០តោនត្រូវបានកម្ទេចចោល

អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន ជីប ម៉ុង ដើម្បី​កម្ទេច​ចោល​ទំនិញ​ចំនួន ​១០៧ ​មុខ ដែល​មាន​ទម្ងន់​ប្រមាណ​ ៥០៧​ តោន​ កាល​ពីថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​។​ បើ​តាម​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទំនិញ​ល្មើស​ច្បាប់ ​ទំនិញ​ខូច​គុណ​ភាព និង​ទំនិញ​ហាម​ឃាត់​នានា​ ដែល​ត្រូវ​បាន​កម្ទេច​ចោល​នេះ គឺ​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​ទ្រង់​ទ្រាយ​ដាច់​ដោយ​ឡែក​ពី​គ្នា ​ដូចជា​ការ​កិន​បំផ្លាញ​កាប៊ីន​រថយន្ត ការ​ដុត​បំផ្លាញ​សាច់ និង​គ្រឿង​ក្នុង​សត្វ​ខូច​គុណ​ភាព​ រួម​ទាំង​បំណែក​សាច់​ហាម​ឃាត់​។

ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងបន្តបាតុកម្មទាមទាររដ្ឋាភិបាលប្តឹងករណីកោះគុតទៅតុលាការ ICJ

ជាថ្មីម្តងទៀត ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូងបានបន្តប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នាថ

ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងបន្តបាតុកម្មទាមទាររដ្ឋាភិបាលប្តឹងករណីកោះគុតទៅតុលាការ ICJ

ជាថ្មីម្តងទៀត ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូងបានបន្តប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នាថ្ងៃអាទិត្យ ទី២មីនានេះ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដាក់ពាក្យបណ្តឹងក្នុងសំណុំរឿងកោះគុតទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ។ បើតាមក្រុមបាតុករនៅប្រទេសកូរ៉េខាងត្បូង ការទាមទារនេះមិនមែនត្រឹមតែលើសំណុំរឿងកោះគុតនោះទេ ប៉ុន្តែក៏ស្នើដល់រដ្ឋាភិបាលឲ្យដោះលែងសកម្មជននយោបាយ បរិស្ថាន និងសង្គមដែលកំពុងជាប់ឃុំក្នុងពន្ធនាគារផងដែរ។

ធនាគារជាតិថា ទំហំកម្ចីក្នុងប្រព័ន្ធធនាគារកើនជិត៦០ពាន់លានដុល្លារនៅឆ្នាំ២០២៤ កើន៣ភាគរយ

ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានរាយការណ៍ថា ក្នុងឆ្នាំ២០២៤ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ

ធនាគារជាតិថា ទំហំកម្ចីក្នុងប្រព័ន្ធធនាគារកើនជិត៦០ពាន់លានដុល្លារនៅឆ្នាំ២០២៤ កើន៣ភាគរយ

ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានរាយការណ៍ថា ក្នុងឆ្នាំ២០២៤ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានផ្តល់ឥណទាន(ប្រាក់កម្ចី)ឱ្យទៅអតិថិជនប្រមាណ៥៩.៩ពាន់លានដុល្លារអាមេរិក ពោលកើនឡើង៣%  ខណៈទំហំឥណទានកាលពីឆ្នាំ២០២៣មានប្រមាណ ៥៧.៦ពាន់លានដុល្លារ។ បើតាមធនាគារជាតិ ទំហំឥណទានដែលវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុផ្តល់ឱ្យអតិថិជន អាចមានកំណើនបន្ថែមទៀតក្នុងឆ្នាំ២០២៥នេះ ក្នុងក្តីរំពឹងទុក៦%។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត៖ ការផ្តល់សេវាសុខភាពនៅមន្ទីរពេទ្យបង្អែកអន្លង់វែង មានភាពប្រសើរជាងមុន

មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យនាថ្ងៃទី២ មីនា ឆ្នាំ២០២៥​ បានចេញលិខិតបំភ្លឺមួយអំពីស្ថានភា

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត៖ ការផ្តល់សេវាសុខភាពនៅមន្ទីរពេទ្យបង្អែកអន្លង់វែង មានភាពប្រសើរជាងមុន

មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យនាថ្ងៃទី២ មីនា ឆ្នាំ២០២៥​ បានចេញលិខិតបំភ្លឺមួយអំពីស្ថានភាពការទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកអន្លង់វែង និងមណ្ឌលសុខភាពត្រពាំងប្រិយ៍។ ការចេញលិខិតបញ្ជាក់របស់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យនាពេលនេះ គឺក្រោយមានការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិRFI ដែលពលរដ្ឋអតីតទាហានខ្មែរក្រហមស្នើរដ្ឋាភិបាលកែលម្អសេវាត្រួតពិនិត្យសុខភាព។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃអាទិត្យ ទី២ មីនានេះ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បញ្ជាក់ថា ស្ថានភាពនៅមន្ទីរពេទ្យបង្អែកអន្លង់វែងមានការរីកចម្រើនច្រើន និងថា អ្នកផ្តល់សេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពនីមួយៗមានការរួសរាយរាក់ទាក់ និងយកចិត្តទុកដាក់ថែទាំអ្នកជំងឺថែមទៀតផង។

អឺរ៉ុប​បង្ហាញ​ការគាំទ្រ​​អ៊ុយក្រែនកាន់តែច្រើន ក្រោយ​ពីលោក​ហ្សេឡេនស្គី ទាស់​សម្តី​ជាមួយ​លោកត្រាំ

​បណ្តា​ថ្នាក់ដឹកនាំ​អឺរ៉ុប បង្ហាញស្មារតី​សាមគ្គីភាព​ និង​បញ្ចេញ​សារ​គាំទ្រ​អ៊ុយក្រែនយ៉ា

អឺរ៉ុប​បង្ហាញ​ការគាំទ្រ​​អ៊ុយក្រែនកាន់តែច្រើន ក្រោយ​ពីលោក​ហ្សេឡេនស្គី ទាស់​សម្តី​ជាមួយ​លោកត្រាំ

​បណ្តា​ថ្នាក់ដឹកនាំ​អឺរ៉ុប បង្ហាញស្មារតី​សាមគ្គីភាព​ និង​បញ្ចេញ​សារ​គាំទ្រ​អ៊ុយក្រែនយ៉ាង​ច្រើន​ព្រោង​ព្រាត​ព្រមៗគ្នា​ បន្ទាប់ពីការ​ប្រកែក​ខ្វែង​សម្តីគ្នា រវាង​ប្រធានាធិបតីអ៊ុយក្រែន​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី និងប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ នៅ​សេតវិមាន​អាមេរិក​។ ក្នុងគ្រាដ៏​លំបាក​នេះ តើ​មាន​មេដឹកនាំអឺរ៉ុប​រូបណាខ្លះ ដែល​មិនទុក​លោក ហ្សេឡេនស្គី ឲ្យ​នៅ​ឯកា ​?

លោកដូណាល់ ត្រាំ និង​លោកលោកហ្សេឡេនស្គី ឈ្លោះប្រកែកគ្នាខ្លាំង រឿងចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម

ហេតុការណ៍​ឈ្លោះប្រកែកគ្នាដោយ​ពាក្យ​សំដីខ្លាំងៗ បានកើតមាននៅ​សេតវិមាន​ កាលពីថ្ងៃសុក្រទី​២

លោកដូណាល់ ត្រាំ និង​លោកលោកហ្សេឡេនស្គី ឈ្លោះប្រកែកគ្នាខ្លាំង រឿងចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម

ហេតុការណ៍​ឈ្លោះប្រកែកគ្នាដោយ​ពាក្យ​សំដីខ្លាំងៗ បានកើតមាននៅ​សេតវិមាន​ កាលពីថ្ងៃសុក្រទី​២៨កុម្ភៈ រវាង​លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី និងលោក​ដូណាល់ ត្រាំ និងដោយ​មានការជួយ​និយាយសង្កត់ ពី​លោក​អនុប្រធានាធិបតីអាមេរិក ចេឌី វែនស៍​ (J.D Vance)។ ជាការឈ្លោះប្រកែកគ្នាដ៏កម្របំផុតនៅក្នុងប្រវត្តិសាស្ត្រការទូតអន្តរជាតិ នៅចំពោះមុខ​អ្នកកាសែត និង​កាម៉េរ៉ាដែល​ថតបានទាំងស្រុង។ លោកត្រាំ និង​លោក​វែនស៍ បាន​ស្តីបន្ទោស​លោក​ហ្សេឡេនស្គី ថាជាមនុស្សរមិលគុណ ហើយ​បានបង្ខំ​ឲ្យលោកហ្សេឡេនស្គី ត្រូវ​តែ​ចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ពុំនោះទេ អាមេរិក​​នឹង​បោះបង់អ៊ុយក្រែនចោល​។

លោក ដូណាល់​ ត្រាំ ចង់​យកអង់គ្លេស​ជា​ភាសា​ជាតិ​អាមេរិក

លោកចៅហ្វាយ​សេតវិមាន​អាមេរិក​ ដូណាល់ ត្រាំ​ ត្រៀម​នឹង​ចុះហត្ថលេខា​លើក្រឹត្យ​​ប្រធានាធិបតី

លោក ដូណាល់​ ត្រាំ ចង់​យកអង់គ្លេស​ជា​ភាសា​ជាតិ​អាមេរិក

លោកចៅហ្វាយ​សេតវិមាន​អាមេរិក​ ដូណាល់ ត្រាំ​ ត្រៀម​នឹង​ចុះហត្ថលេខា​លើក្រឹត្យ​​ប្រធានាធិបតី ដើម្បីកំណត់​យក​ អង់គ្លេស ជាភាសា​ជាតិ​ និង​ជាភាសា​ផ្លូវ​ការ​តែមួយ​គត់ ដែលត្រូវ​​ប្រើប្រាស់​នៅលើទឹក​​សហរដ្ឋអាមេរិក។​ នេះបើតាមមន្ត្រី​ជាន់​ខ្ពស់​របស់​សេតវិមាន​អាមេរិក ​។​ 

ក្រុងញូដេលីហាមរថយន្តចំណាស់​ចាប់ពី​១៥ឆ្នាំឡើង មិន​ឲ្យចាក់ប្រេងឥន្ធនៈ​ ដើម្បីទប់ស្កាត់ខ្យល់ពុល

កាលពីថ្ងៃសៅរ៍​ទី​១មីនា អាជ្ញាធរឥណ្ឌា​ទីក្រុងញូដេលី បានប្រកាសហាមឃាត់ចាប់ពីខែមេសាទៅ មិន​ឲ្

ក្រុងញូដេលីហាមរថយន្តចំណាស់​ចាប់ពី​១៥ឆ្នាំឡើង មិន​ឲ្យចាក់ប្រេងឥន្ធនៈ​ ដើម្បីទប់ស្កាត់ខ្យល់ពុល

កាលពីថ្ងៃសៅរ៍​ទី​១មីនា អាជ្ញាធរឥណ្ឌា​ទីក្រុងញូដេលី បានប្រកាសហាមឃាត់ចាប់ពីខែមេសាទៅ មិន​ឲ្យរថយន្តទាំងអស់​ដែលមានចំណាស់ចាប់ពី​១៥ឆ្នាំឡើង ចាក់ប្រេងឥន្ធនៈ និងបើកឆ្លងកាត់ទីក្រុងញូដេលី​។ អាជ្ញាធរឥណ្ឌាអះអាងថា នេះគឺជាវិធានការ​ធំ ដើម្បីព្យាយាមកាត់បន្ថយ​​​ខ្យល់ពុល​ក្នុង​បរិយាកាស ដែល​បង្កបញ្ហាសុខភាពធ្ងន់ធ្ងរដល់អ្នករស់នៅទីក្រុងញូដេលី​។

ពលរដ្ឋអតីតទាហានខ្មែរក្រហមក្បែរជើងភ្នំដងរែកស្នើរដ្ឋាភិបាលកែលម្អសេវាសុខភាព

ពលរដ្ឋអតីតទាហានខ្មែរក្រហមដែលរស់នៅក្បែរជើងភ្នំដងរែក ខេត្តឧត្តរមានជ័យបានត្អូញត្អែរពីកង្វះ

ពលរដ្ឋអតីតទាហានខ្មែរក្រហមក្បែរជើងភ្នំដងរែកស្នើរដ្ឋាភិបាលកែលម្អសេវាសុខភាព

ពលរដ្ឋអតីតទាហានខ្មែរក្រហមដែលរស់នៅក្បែរជើងភ្នំដងរែក ខេត្តឧត្តរមានជ័យបានត្អូញត្អែរពីកង្វះសេវាសុខភាពនៅតាមមនី្ទរពេទ្យបង្អែកស្រុក។ ក្នុងន័យនេះ ពួកគេដែលភាគច្រើនមានវ័យជរាបានសំណូមពរដល់រដ្ឋាភិបាលរៀបចំសេវាសុខភាពឲ្យល្អប្រសើរជាងមុន។ អ្វីដែលពួកគេចង់បានជាពិសេស គឺការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យទៅលើអ្នកជំងឺដោយពុំមានការរើសអើង។

តើមានភាពចាំបាច់ដែរឬទេក្នុងការសាងសង់របងព្រំដែនរវាងកម្ពុជា និងថៃ?

រដ្ឋ​មន្ត្រី​ក្រសួង​សន្តិ​សុខ​ថៃ ​បាន​ឯក​ភាព​សិក្សា​គម្រោង​សង់​របង​នៅ​តាម​ព្រំ​ដែន​ជា​ម

តើមានភាពចាំបាច់ដែរឬទេក្នុងការសាងសង់របងព្រំដែនរវាងកម្ពុជា និងថៃ?

រដ្ឋ​មន្ត្រី​ក្រសួង​សន្តិ​សុខ​ថៃ ​បាន​ឯក​ភាព​សិក្សា​គម្រោង​សង់​របង​នៅ​តាម​ព្រំ​ដែន​ជា​មួយ​កម្ពុជា​ប្រវែង​៥៥​គីឡូ​ម៉ែត្រ ​ក្នុង​ខេត្ត​ស្រះកែវ ​ជាប់​នឹង​ខេត្ត​បន្ទាយ​មាន​ជ័យ​របស់​កម្ពុជា​ ដោយ​គ្រោង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​១១​លាន​ដុល្លារ​។​ នេះ​បើ​តាម​សារ​ព័ត៌​មាន​ថៃ​ Thai ​PBS​ ផ្សាយ​ថ្ងៃ​ទី​១២​ កុម្ភៈ​ ២០២៥​។​ តែ​អ្នក​តាម​ដាន​សង្គម​ យល់​ថា​ គម្រោង​សង់​របង​ការ​ពារ​ព្រំ​ដែន​នេះ​ទំនង​ជា​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ​ និង​ថា​នេះ​គ្រាន់​តែ​ជា​សារ​នយោ​បាយ​​របស់​ភាគី​ថៃ​តែ​ប៉ុណ្ណោះ​៕

រដ្ឋមន្ត្រីក្រសួងការងារថា ពលករខ្មែរចំណាកស្រុកកើនឡើងក្នុងឆ្នាំ២០២៤

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថាចំនួនពលករខ្មែរចំណ

រដ្ឋមន្ត្រីក្រសួងការងារថា ពលករខ្មែរចំណាកស្រុកកើនឡើងក្នុងឆ្នាំ២០២៤

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថាចំនួនពលករខ្មែរចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស មានការកើនឡើងនៅក្នុង​ឆ្នាំ​២០២៤ បើធៀបទៅនឹងឆ្នាំ២០២៣។  លោក ហេង សួរ បានអះអាងដែរថា ពលករខ្មែរដែលធ្វើការនៅប្រទេសមានជាង១លាន៣នាក់ បានរកចំណូលផ្ញើមកស្រុកកំណើត ជិត៣ពាន់លានដុល្លារក្នុងមួយឆ្នាំ។

នាយករដ្ឋមន្ត្រីថៃមកមើលព្រំដែនក្បែរកម្ពុជា ដើម្បីជំរុញឲ្យបង្កើនការរឹតបន្តឹងឆ្លងដែន

នាយករដ្ឋមន្រ្តីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅថ្ងៃសុក្រទី២៨កុម្ភៈ បានធ្វើដំណើរទស្សនកិច្ចម

នាយករដ្ឋមន្ត្រីថៃមកមើលព្រំដែនក្បែរកម្ពុជា ដើម្បីជំរុញឲ្យបង្កើនការរឹតបន្តឹងឆ្លងដែន

នាយករដ្ឋមន្រ្តីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅថ្ងៃសុក្រទី២៨កុម្ភៈ បានធ្វើដំណើរទស្សនកិច្ចមកកាន់ខេត្តស្រះកែវ ដែលមានព្រំដែនជាប់នឹងប្រទេសកម្ពុជា។ ជាដំណើរទស្សនកិច្ច ដើម្បីពិនិត្យមើលពី យុទ្ធនាការបង្រ្កាបការឆបោកអនឡាញនៅតាមតំបន់ព្រំដែនរវាងថៃនិងកម្ពុជា។ បើតាមនាយករដ្ឋមន្ត្រីថៃ អាជ្ញាធររបស់​ខ្លួន ត្រូវរឹតបន្តឹងការឆ្លងដែនដោយខុសច្បាប់នៅតាមតំបន់ព្រំដែន។

អឺរ៉ុប​បង្ហាញ​ការគាំទ្រ​​អ៊ុយក្រែនកាន់ច្រើនខ្លាំង​​ ក្រោយ​ពីលោក ​ហ្សេឡេនស្គី ទាស់​សម្តី​ជាមួយ​លោក ត្រាំ

​បណ្តា​ថ្នាក់ដឹកនាំ​អឺរ៉ុប បង្ហាញស្មារតី​សាមគ្គីភាព​ និង​បញ្ចេញ​សារ​គាំទ្រ​អ៊ុយក្រែនយ៉ា

អឺរ៉ុប​បង្ហាញ​ការគាំទ្រ​​អ៊ុយក្រែនកាន់ច្រើនខ្លាំង​​ ក្រោយ​ពីលោក ​ហ្សេឡេនស្គី ទាស់​សម្តី​ជាមួយ​លោក ត្រាំ

​បណ្តា​ថ្នាក់ដឹកនាំ​អឺរ៉ុប បង្ហាញស្មារតី​សាមគ្គីភាព​ និង​បញ្ចេញ​សារ​គាំទ្រ​អ៊ុយក្រែនយ៉ាង​ច្រើន​ព្រោង​ព្រាត​ព្រមៗគ្នា​ បន្ទាប់ពីការ​ប្រកែក​ខ្វែង​សម្តីគ្នា រវាង​ប្រធានាធិបតីអ៊ុយក្រែន​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី និងប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ នៅ​សេតវិមាន​អាមេរិក​។ ក្នុងគ្រាដ៏​លំបាក​នេះ តើ​មាន​មេដឹកនាំអឺរ៉ុប​រូបណាខ្លះ ដែល​មិនទុក​លោក ហ្សេឡេនស្គី ឲ្យ​នៅ​ឯកា ​?

លោក ទេព អស្នារិទ្ធ៖ ក្រសួងព័ត៌មានត្រៀមបើកយុទ្ធនាការថ្មីប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា

ក្រសួងព័ត៌មានបានកត់ត្រាឃើញមានព័ត៌មានក្លែងក្លាយក្នុងឆ្នាំ ២០២៤ សរុបជាង ៣៦០០ករណី ពោលកើនឡើងជ

លោក ទេព អស្នារិទ្ធ៖ ក្រសួងព័ត៌មានត្រៀមបើកយុទ្ធនាការថ្មីប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា

ក្រសួងព័ត៌មានបានកត់ត្រាឃើញមានព័ត៌មានក្លែងក្លាយក្នុងឆ្នាំ ២០២៤ សរុបជាង ៣៦០០ករណី ពោលកើនឡើងជិត ១៤ភាគរយបើធៀបនឹងឆ្នាំ ២០២៣។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៨ កុម្ភៈ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងពីក្តីបារម្ភ និងពីហានិភ័យនៃព័ត៌មានក្លែងក្លាយ ពិសេសក្នុងបរិបទសម័យឌីជីថលសព្វថ្ងៃ។ ការណ៍នេះជំរុញឱ្យក្រសួងព័ត៌មានត្រៀមដាក់ចេញយុទ្ធនាការថ្មីមួយឈ្មោះថា «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីបង្កើនការយល់ដឹងពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយចំពោះពលរដ្ឋខ្មែរ។ តាមលោក ទេព អស្នារិទ្ធ កម្ពុជាជ្រើសរើសការអប់រំ និងផ្សព្វផ្សាយ ជាជាងការប្រើវិធានការដាក់ទោសទណ្ឌក្នុងការងារប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា។

COP16 សម្រេចចុះកិច្ចព្រមព្រៀងសង្គ្រោះប្រព័ន្ធជីវៈចម្រុះ

ក្រោយ​ពី​បរាជ័យ​កាលពី​៤ខែមុន​នៅ​ប្រទេស​កូឡុំប៊ី កិច្ចប្រជុំកំពូល​ស្តីពីប្រព័ន្ធជីវៈចម្រ

COP16 សម្រេចចុះកិច្ចព្រមព្រៀងសង្គ្រោះប្រព័ន្ធជីវៈចម្រុះ

ក្រោយ​ពី​បរាជ័យ​កាលពី​៤ខែមុន​នៅ​ប្រទេស​កូឡុំប៊ី កិច្ចប្រជុំកំពូល​ស្តីពីប្រព័ន្ធជីវៈចម្រុះ​COP16 បាន​រកឃើញ​ស្នាម​ញញឹមជាថ្មី​​ឡើងវិញ នៅប្រទេស​អ៊ីតាលី។ ​ថ្ងៃព្រហស្បតិ៍ ទី​២៧ ខែកុម្ភៈ ​ក្រុម​ប្រទេស​អ្នក​មាន​និងប្រទេស​កំពុង​អភិវឌ្ឍន៍ ប្រមាណ ១៥០ បានសម្រេច​យល់ព្រម​​ចំពោះ​វិភាគទាន​ក្នុង​គម្រោង​ថវិកា ២០០ ពាន់លានដុល្លារ ដើម្បី​ជួយ​សង្គ្រោះ​ប្រព័ន្ធ​ជីវៈ​ចម្រុះ​នៅលើ​ភព​ផែន​ដី​។   

ឆ្នាំ២០២៤៖ ចិនប្រើថាមពលកកើតឡើងវិញច្រើន តែបញ្ចេញផ្សែងពុល​ក៏ច្រើនដែរ

អ្នកជំនាញអាកាសធាតុបានទទួលស្គាល់ការខំប្រឹងប្រែងរបស់រដ្ឋអំណាច​ទីក្រុង​ប៉េកាំង​ ក្នុងការវិ

ឆ្នាំ២០២៤៖ ចិនប្រើថាមពលកកើតឡើងវិញច្រើន តែបញ្ចេញផ្សែងពុល​ក៏ច្រើនដែរ

អ្នកជំនាញអាកាសធាតុបានទទួលស្គាល់ការខំប្រឹងប្រែងរបស់រដ្ឋអំណាច​ទីក្រុង​ប៉េកាំង​ ក្នុងការវិនិ​យោគ​ទុនលើថាមពលស្អាត និងជំរុញ​ការ​ប្រើប្រាស់ថាមពលកកើតឡើងវិញ ក្នុងវិស័យ​​ឧស្សាហកម្ម​។ ក៏ប៉ុន្តែ មហាយក្ស​ចិននៅតែ​ជា​ប្រទេស​ដែល​បញ្ចេញផ្សែងពុល​​ច្រើន​ខ្លាំងនៅឡើយ ហើយក្នុង​ឆ្នាំ២០២៤កន្លងទៅនេះ​ ចិន​ក៏​ខកខាន​មិន​ទាន់​អាច​សម្រេច​ឲ្យ​បាន​នូវ​​ក​ម្មវត្ថុ​អាកាសធាតុ ដែល​ប៉េកាំងបាន​​សន្យា​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​។ 

នៅភូមា សារមន្ទីរជាតិនៅតែជាជម្រើសរបស់ភ្ញៀវជាតិ និងអន្តរជាតិ

នៅភូមា សារមន្ទីរជាតិដែលសព្វថ្ងៃស្ថិតនៅចំកណ្តាលទីក្រុងរ៉ង់ហ្គូនគឺជាឃ្លាំងកំណប់សម្បត្តិវប

នៅភូមា សារមន្ទីរជាតិនៅតែជាជម្រើសរបស់ភ្ញៀវជាតិ និងអន្តរជាតិ

នៅភូមា សារមន្ទីរជាតិដែលសព្វថ្ងៃស្ថិតនៅចំកណ្តាលទីក្រុងរ៉ង់ហ្គូនគឺជាឃ្លាំងកំណប់សម្បត្តិវប្បធម៌ សិល្បៈ ប្រវត្តិសាស្ត្ររបស់ប្រទេស។ ក្នុងរយៈពេល ៤ឆ្នាំកន្លងទៅនេះ ភូមាបានរងគ្រោះដោយសារសង្រ្គាមស៊ីវិលនៅក្នុងជម្លោះរវាងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមប្រដាប់អាវុធ។ តែគេបានសង្កេតឃើញថា ទោះបីចំនួនភ្ញៀវទេសចរបានថយចុះដោយសារសង្គ្រាមក៏ដោយក៏សារមន្ទីរជាតិនៅតែជាជម្រើសនៃការទស្សនាដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិនៅក្នុងចំណោមតំបន់ទេសចរណ៍ផ្សេងៗទៀតដែរ។

អាមេរិក​ចេញសារ​អាសន្ន​សន្តិសុខ​ ក្រោយ​ថៃ​បណ្តេញ​ជនជាតិ​អ៊ុយហ្គួរ​ទៅ​ចិន

ស្ថាន​ទូត​​​អាមេរិកប្រចាំ​ទីក្រុង​បាងកក ​បាន​ចេញ​សារ​ប្រកាស​អាសន្នសន្តិសុខ​​ប្រាប់​ឱ្យ

អាមេរិក​ចេញសារ​អាសន្ន​សន្តិសុខ​ ក្រោយ​ថៃ​បណ្តេញ​ជនជាតិ​អ៊ុយហ្គួរ​ទៅ​ចិន

ស្ថាន​ទូត​​​អាមេរិកប្រចាំ​ទីក្រុង​បាងកក ​បាន​ចេញ​សារ​ប្រកាស​អាសន្នសន្តិសុខ​​ប្រាប់​ឱ្យ ពលរដ្ឋ​អាមេរិក​នៅ​ថៃ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ និង​កុំ​ធ្វេសប្រហែល​ ពេល​ដើរ​កំសាន្ត​ នៅតាម​ទី​ប្រជុំ​ជន​ ដែល​មាន​មនុស្ស​ម្នា​និង​ទេសចរ​ច្រើន។ បើ​តាម​អាជ្ញាធរ​អាមេរិក ថៃ​អាច​​​នឹង​រង​ការ​វាយប្រហារ​​សង​សឹក តប​នឹង​​ទង្វើ​​​​បញ្ជូន​ជន​ជាតិ​ភាគតិច​អ៊ុយហ្គួរត្រលប់​​​ទៅចិន​​វិញ។

ក្រសួងវប្បធម៌កោះហៅម្ចាស់ផេក ALL from me ដែលបង្ហោះបទចម្រៀង «ក្តឹងរួយ» មកអប់រំ

ក្រសួងវប្បធម៌នៅថ្ងៃទី២៧ ខែកុម្ភៈបានស្នើឱ្យម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ ALL from me លុបចោលបទចម្រៀងក

ក្រសួងវប្បធម៌កោះហៅម្ចាស់ផេក ALL from me ដែលបង្ហោះបទចម្រៀង «ក្តឹងរួយ» មកអប់រំ

ក្រសួងវប្បធម៌នៅថ្ងៃទី២៧ ខែកុម្ភៈបានស្នើឱ្យម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ ALL from me លុបចោលបទចម្រៀងក្រោមចំណងជើង​ «ក្តឹងរួយ» ដែលមានខ្លឹមសារគ្រោតគ្រាត គ្មានសីលធម៌ និងប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ប្រពៃណី សេចក្តីថ្លៃថ្នូរសង្គម និងតម្លៃស្រ្តីខ្មែរ។ ជាលទ្ធផល​ ម្ចាស់ទំព័រហ្វេសប៊ុកខាងលើបានលុបចោល និងសុំទោសចំពោះកំហុសខុសឆ្គងនេះ។ តែទោះជាមានការសុំទោសរួចហើយក៏ដោយក៏ក្រសួងនឹងសហការជាមួយសមត្ថកិច្ចដើម្បីកោះអញ្ចើញម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ ALL from me មកអប់រំ ដោយក្រសួងចាត់ទុកថា នេះជាកំហុសដោយអចេតនាដែលពុំគួរទទួលទោសធ្ងន់ធ្ងរឡើយ។ នេះជាការបញ្ជាក់របស់លោក​ ស៊ុំ​ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌។

សហភាព​អឺរ៉ុបនិង​​ឥណ្ឌាគ្រោង​ធ្វើ​ជា​​ដៃគូ​​សន្តិសុខ​និង​ការពារជាតិ

សហភាព​អឺរ៉ុប​គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​​ធ្វើ​ជា​ដៃគូ​ឥណ្ឌា​ក្នុង​វិស័យ​សន្តិសុខ​និង

សហភាព​អឺរ៉ុបនិង​​ឥណ្ឌាគ្រោង​ធ្វើ​ជា​​ដៃគូ​​សន្តិសុខ​និង​ការពារជាតិ

សហភាព​អឺរ៉ុប​គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​​ធ្វើ​ជា​ដៃគូ​ឥណ្ឌា​ក្នុង​វិស័យ​សន្តិសុខ​និង​ការពារ​ជាតិ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​លោកស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប ពី​ប្រទេស​ឥណ្ឌា។ អឺរ៉ុប​ចង់​បង្ខិត​ខ្លួន​ឱ្យ​កាន់​តែ​កៀក​ស្និទ្ធ​ជាមួយ​ឥណ្ឌា ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​ចិន​ និង​ដើម្បី​បាន​ជ្រៀតចូល​ក្នុង​ទីផ្សារ​ដ៏​ធំ​របស់​ឥណ្ឌា​។ ​ការ​វិល​ត្រលប់មក​សេតវិមាន​វិញ​​របស់​លោក​ត្រាំ ទំនង​អាច​ពន្លឿន​យន្តការ​​នេះ។

ក្រសួងពាណិជ្ជកម្មថាគ្មានក្រុមហ៊ុនកូរ៉េខាងជើងរកស៊ីនៅកម្ពុជាទេ

នៅថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសបដិសេធភ្លាមៗថា គ្មានក្រុម

ក្រសួងពាណិជ្ជកម្មថាគ្មានក្រុមហ៊ុនកូរ៉េខាងជើងរកស៊ីនៅកម្ពុជាទេ

នៅថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសបដិសេធភ្លាមៗថា គ្មានក្រុមហ៊ុនរបស់កូរ៉េខាងជើងកំពុងប្រតិបត្តិការដោយបើកចំហនៅក្នុងប្រទេសកម្ពុជាទេ។ការអះអាងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាយ៉ាងដូចនេះ គឺក្រោយពីមានការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងជើង NK News ដែលសង្ស័យថាមានក្រុមហ៊ុនកូរ៉េខាងជើងកំពុងប្រតិបត្តិការនិងផ្សាយពាណិជ្ជកម្មលើការគ្រប់គ្រងភោជនីយដ្ឋានបណ្តាក់ទុនរួមគ្នាដោយមានទីតាំងនៅក្នុងប្រទេសចិន និងកម្ពុជា។

ណូរូលក់​សញ្ជាតិ​យក​លុយទៅ​ជម្លៀស​ពលរដ្ឋ​ពី​គ្រោះ​ទឹកសមុទ្ទ​ឡើង​កម្ពស់

បង់​ប្រាក់​តែ​១០៥០០០ដុល្លារ នឹង​បាន​សញ្ជាតិ​ណូរូ​ ដែល​អា​ច​ធ្វើ​ដំណើរ​ឆ្លង​ដែន​ ក្នុង​ប្

ណូរូលក់​សញ្ជាតិ​យក​លុយទៅ​ជម្លៀស​ពលរដ្ឋ​ពី​គ្រោះ​ទឹកសមុទ្ទ​ឡើង​កម្ពស់

បង់​ប្រាក់​តែ​១០៥០០០ដុល្លារ នឹង​បាន​សញ្ជាតិ​ណូរូ​ ដែល​អា​ច​ធ្វើ​ដំណើរ​ឆ្លង​ដែន​ ក្នុង​ប្រទេស​ជិត​៩០​នៅលើ​ពិភពលោក។ ប្រទេស​កោះ​ណូរូ​ដ៏​តូច​ជា​ង​គេ​បំផុតមួយ​នៅ​លើ​ភព​ផែន​ដី​​ បាន​ចេញ​វិធានការស្វែង​រក​ថវិកា​ជា​ថ្នូរ​នឹង​ការ​​ផ្តល់​​លិខិត​ឆ្លង​ដែន​ ដើម្បី​មាន​លទ្ធភាព​រៀប​ចំ​ផែនការ​ប្តូរ​ផ្លាស់​ទី​លំនៅ​របស់​ប្រជាពលរដ្ឋ​ គេច​ពីគ្រោះ​ទឹក​សមុទ្ទ​ឡើង​កម្ពស់។

លោកស្រី ឃួន វិច្ឆិកា៖ ការបិទមជ្ឈមណ្ឌលសិក្សាទំនើបមិនពាក់ព័ន្ធនឹងកម្មវិធីសិក្សាសាលាជំនាន់ថ្មី

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានប្រកាសនៅថ្ងៃពុធទី២៦ កុម្ភៈពីការលុបចោលមជ្ឈមណ្ឌលសិក្សាទំន

លោកស្រី ឃួន វិច្ឆិកា៖ ការបិទមជ្ឈមណ្ឌលសិក្សាទំនើបមិនពាក់ព័ន្ធនឹងកម្មវិធីសិក្សាសាលាជំនាន់ថ្មី

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានប្រកាសនៅថ្ងៃពុធទី២៦ កុម្ភៈពីការលុបចោលមជ្ឈមណ្ឌលសិក្សាទំនើប។ ការសម្រេចនេះដោយលោកមិនចង់ឃើញសាលារៀនមានស្តង់ដាពីរ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃព្រហស្បតិ៍ទី២៧ កុម្ភៈនេះ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបញ្ជាក់ថា ការបិទមជ្ឈមណ្ឌលសិក្សាទំនើបនេះមិនមានអ្វីពាក់ព័ន្ធជាមួយនឹងកម្មវិធីសិក្សារបស់សាលាជំនាន់ថ្មីទេ។ តាមលោកស្រី ឃួន វិច្ឆិកា កម្មវិធីមជ្ឈមណ្ឌលសិក្សាទំនើបជាកម្មវិធីសិក្សាពេញមួយថ្ងៃរបស់សិស្សថ្នាក់បឋមសិក្សា។ 

បារាំង​និង​ព័រទុយហ្កាល់ពង្រឹងទំនាក់ទំនងទ្វេភាគី

ក្រោយចាកចេញ​ពីសហរដ្ឋអាមេរិក​ លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល​ ម៉ាក្រុង បាន​បន្តបំពេញ​

បារាំង​និង​ព័រទុយហ្កាល់ពង្រឹងទំនាក់ទំនងទ្វេភាគី

ក្រោយចាកចេញ​ពីសហរដ្ឋអាមេរិក​ លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល​ ម៉ាក្រុង បាន​បន្តបំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ចំនួន​​ ២ ថ្ងៃ ​នៅ​ប្រទេស​ព័រទុយហ្កាល់ មុន​នឹងធ្វើដំណើរ​ទៅ​អង់គ្លេស​។ ដំណើរទស្សនកិច្ច​ក្រៅប្រទេស​របស់​ប្រមុខរដ្ឋ​បារាំង ផ្តោត​សំខាន់​ទៅលើសំណុំរឿងសង្គ្រាមអ៊ុយក្រែន និងកិច្ចការពារអឺរ៉ុប។

Get more results via ClueGoal