ថ្ងៃពុធទី ១២ ខែ មីនា ទីភ្នាក់ងារព័ត៌មានផ្លូវការរុស្ស៊ី បានផ្សាយឲ្យដឹងថា ប្រធានស្ថាប័នស៊ើបការណ៍ក្រៅប្រទេសរបស់រុស្ស៊ី លោក Serguei Naryshkine បានជួបសន្ទនាតាមទូរសព្ទ ជាមួយប្រធានស្ថាប័នស៊ើបការណ៍អាមេរិក CIA លោក John Ratcliffe។ នេះជាកិច្ចសន្ទនាលើកទី១ រវាងថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ គិតតាំងពីពេល ដែលរុស្ស៊ី បានវាយលុកចូលអ៊ុយក្រែន ក្នុងខែ កុម្ភៈឆ្នាំ ២០២២ កន្លងទៅ។
ភាគីអ៊ុយក្រែន និងសហរដ្ឋអាមេរិក ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសទាំងសងខាង បានជួបប្រជុំគ្នាជាលើកទី១នៅឯទីក្រុងចេដដា ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារទី១១មីនា។ ជាលទ្ធផលនៃកិច្ចប្រជុំនេះ អ៊ុយក្រែនបានសុខចិត្តទទួលយកសំណើរបស់ភាគីអាមេរិក ក្នុងការផ្អាកការប្រយុទ្ធរយៈពេល៣០ថ្ងៃ ហើយចំណែកភាគីអាមេរិក បានយល់ព្រមផ្តល់ជំនួយយោធា និងផ្តល់ព័ត៌មានកងទ័ពឲ្យអ៊ុយក្រែនឡើងវិញផងដែរ។ គិតត្រឹមពេលនេះ មិនទាន់មានប្រតិកម្មពីរុស្ស៊ីឡើយ។
ប្រជាពលរដ្ឋប៉ាឡេស្ទីន បានផ្តល់សក្ខីកម្មដោយបកអាក្រាតពីទារុណកម្មនិងអំពើហិង្សាផ្លូវភេទ ដែលបង្កឡើងពីសំណាក់ទាហាន អ្នកសួរចម្លើយ និងឆ្មាំពន្ធនាគារអ៊ីស្រាអែល។ ការចេញមុខរិះគន់សកម្មភាពអមនុស្សធម៌របស់អ៊ីស្រាអែលនៅពេលនេះ ឋិតក្នុងក្របខណ្ឌស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ស្តីអំពីស្ថានភាពសិទ្ធិពលរដ្ឋប៉ាឡេស្ទីន ក្នុងតំបន់អាណានិគមកិច្ចត្រួតត្រាដោយអ៊ីស្រាអែល។
កោះហ្ក្រូអិនឡង់ដ៍ ដែលជាដែនដីស្វយ័តរបស់ដាណឺម៉ាក បានរៀបចំបោះឆ្នោតសភាកាលពីថ្ងៃអង្គារទី១១មីនា។ ជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើល គឺគណបក្សស្តាំកណ្តាលនិយម ដែលបានសំឡេងឆ្នោតនាំមុខគេ រីឯគណបក្សឯករាជនិយមដែលទាមទារចង់ផ្តាច់ខ្លួនពីដាណឺម៉ាក ស្ថិតនៅលំដាប់ទី២។ ទោះជាយ៉ាងណា គណបក្សស្តាំកណ្តាលនិយមត្រូវតែចរចាជាមួយបក្សផ្សេង ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ ជារដ្ឋាភិបាលដែលនឹងមកកំណត់ទិសដៅត្រូវដើរ សម្រាប់អនាគតកោះហ្ក្រូអិនឡង់ដ៍ ដែលកំពុងតែស្ថិតនៅក្នុងការប្រទាញប្រទង់គ្នាខ្លាំង ដោយសារតែលោកដូណាល់ ត្រាំ បាននិយាយម្តងហើយម្តងទៀត ថាចង់បានកោះនេះមកគ្រប់គ្រង។
ភាគីអ៊ុយក្រែន និងសហរដ្ឋអាមេរិក ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសទាំងសងខាង បានជួបប្រជុំគ្នាជាលើកទី១នៅឯទីក្រុងចេដដា ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារទី១១មីនា។ អ៊ុយក្រែនបានស្នើគម្រោងធ្វើបទបាញ់មួយផ្នែក នៅលើអាកាសនិងសមុទ្រ ជាមួយរុស្ស៊ី។ ហើយស្របពេលដែលមានកិច្ចប្រជុំនេះ កងទ័ពអ៊ុយក្រែន បានបើកការវាយប្រហារទ្រង់ទ្រាយធំ ដោយប្រើយានដ្រូនជាច្រើនរយគ្រឿង វាយបំផ្ទុះទៅដល់រដ្ឋធានីម៉ូស្គូរបស់រុស្ស៊ីតែម្តង។
អ្នកស្រី សូ ភីណា ជាអ្នកនិពន្ធ និងជាអ្នកបោះពុម្ពផ្សាយដ៏មានប្រជាប្រិយភាពម្នាក់នៅកម្ពុជា។ អ្នកស្រីបានចូលប្រឡូកក្នុងវិស័យតែងនិពន្ធចាប់តាំងពីឆ្នាំ ២០១៣ និងបានបង្កើតគ្រឹះស្ថានបោះពុម្ពផ្សាយកម្ពុមេរានៅក្នុងឆ្នាំ២០១៥ ព្រមទាំងបានបង្កើតមហោស្រពអក្សរសិល្ប៍ខ្មែរនៅតាមបណ្តាខេត្តនានានៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៧។ ជាអ្នកតំណាងឲ្យសម្លេងស្ត្រីខ្មែរនៅក្នុងវិស័យតែងនិពន្ធ អ្នកស្រី ភីណា តែងត្រូវបានគេអញ្ញើញឲ្យចូលរួមនៅក្នុងសន្និបាត ឬមហោស្រពអក្សរសិល្ប៍នានានៅបរទេស។
សហរដ្ឋអាមេរិកធ្លាប់តែជាប្រទេសម្ចាស់ជំនួយធំជាងគេក្នុងគម្រោងមនុស្សធម៌ពិភពលោក តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្រោមអំណាចរបស់លោក ដូណាល់ ត្រាំ បានប្រកាសរឹតត្បឹតកាត់បន្ថយចំណាយថវិកាជាតិ ដោយត្រូវផ្តាច់ជំនួយអន្តរជាតិ ជាង ៨០ %។ ស្ថាប័នអន្តរជាតិនិងអង្គការមនុស្សធម៌នានា ដែលធ្លាប់ទទួលជំនួយអាមេរិក បានចេញមុខដាស់តឿនអំពីគ្រោះថ្នាក់ ដោយបញ្ជាក់ថាការផ្តាច់ជំនួយមនុស្សធម៌អាមេរិក នឹងធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សរាប់លាននាក់ នៅទូទាំងពិភពលោក។
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដានាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់ក្រុមប្រឆាំងនៅក្រៅប្រទេសថា រដ្ឋាភិបាលនៅលើពិភពលោកនេះ គឺគ្មានរដ្ឋាភិបាលណាដែលមិនប្រឈមនឹងបញ្ហាទេ។ ការថ្លែងដូចនេះរបស់លោក ហ៊ុន ម៉ាណែតធ្វើឡើង ក្រោយពេលមានការបំផុសពីសំណាក់អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសដែលតែងតែអំពាវនាវឲ្យប្រជាជនក្រោយឈរឡើងប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។
វិទ្យាស្ថានបារាំង និងស្ថានទូតបារាំងប្រចាំកម្ពុជានឹងចាប់ផ្តើមរៀបចំព្រឹត្តិការណ៍អបអរសប្តាហ៍ភាសាបារាំង និងហ្វ្រងកូហ្វូនីនៅមុន និងចាប់ពីថ្ងៃទី២០ ខែមីនានេះទៅ។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជានៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា ព្រឹត្តិការណ៍វប្បធម៌ដ៏ធំនេះធ្វើឡើងក្នុងគោលដៅលើកស្ទួយភាសាបារាំង ក៏ដូចជាវប្បធម៌នៃប្រទេសប្រើប្រាស់ភាសាបារាំង។
យប់ថ្ងៃចន្ទ ទី ១០ ឆ្លងចូលថ្ងៃ អង្គារ ទី ១១ ខែមីនា អ៊ុយក្រែនបានបញ្ជូនយានដ្រូន ជាង ៣៣០ គ្រឿងបំពាក់ដោយគ្រាប់ផ្ទុះ ទៅវាយប្រហារលើទឹកដីរុស្ស៊ី ដែលក្នុងនោះ ទីក្រុងម៉ូស្គូ បានក្លាយជាផ្ទាំងស៊ីបទី១។ ប្រតិបត្តិការវាយប្រហារ ទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន ពីសំណាក់កងទ័ពអ៊ុយក្រែនលើកនេះ បានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ២ នាក់ និង របួសជាង ១៨ នាក់។
កាលពីថ្ងៃចន្ទទី១០មីនា មានករណីនាវា២គ្រឿងបុកគ្នាផ្ទុះឆេះ នៅក្នុងសមុទ្រខាងជើង ភាគខាងកើតប្រទេសអង់គ្លេស។ ផ្អែកតាមព័ត៌មានបឋម នាវាមួយជានាវាដឹកទំនិញ បានបើកបុកនាវាដឹកប្រេងដែលឈប់ចតនៅស្ងៀម បណ្តាលឲ្យផ្ទុះឆេះ។ ក្រុមសង្គ្រោះបានជួយរំដោះបានបុគ្គលិកលើនាវាទាំង២ ជាង៣០នាក់ តែមានម្នាក់បាត់ខ្លួន។ អង្គការបរិស្ថាននិងអាជ្ញាធរអង់គ្លេសមានការព្រួយបារម្ភជាខ្លាំង អំពីផលប៉ះពាល់បរិស្ថានបណ្តាលមកពីការបែកធ្លាយប្រេង និងសារធាតុពុលផ្សេងៗចូលទៅក្នុងសមុទ្រ។
ប៉ូលិសអន្តរជាតិអាំងទែរប៉ូល (Interpol Manille) ប្រចាំការនៅក្រុងម៉ានីល បានចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ។ ការឃាត់ខ្លួននេះ អនុវត្តតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ ដែលបានចោទប្រកាន់អតីតថ្នាក់ដឹកនាំហ្វីលីពីនរូបនេះ ពីបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
សហភាពសហព័ន្ធយុវជនកម្ពុជាបានប្រកាសជាផ្លូវការនៅថ្ងៃទី៩ ខែមីនាពីការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»។ ព្រឹត្តិការណ៍នេះនឹងរៀបចំធ្វើនៅខេត្តសៀមរាបរយៈពេល ៣ថ្ងៃពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥។ មានមតិខ្លះលើកឡើងថា ការរៀបចំព្រឹត្តិការណ៍នេះ គឺជាការចំណាយថវិកាខ្ជះខ្ជាយ និងជាការបង្កើតព្រឹត្តិការណ៍ដើម្បីបង្វែរព្រឹត្តិការណ៍។ តែនៅព្រឹកថ្ងៃទី១១ ខែមីនា ប្រមុខរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានការពារផែនការរៀបចំព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ថា គឺជាការទាក់ទាញភ្ញៀវទេសចរ និងមិនមែនជាការបង្កើតព្រឹត្តិការណ៍ដើម្បីបង្វែរព្រឹត្តិការណ៍នោះទេ។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ប្រទេសអឺរ៉ុបសមាជិកអូតង់ បានបង្កើនការទិញគ្រឿងសព្វាវុធពីអាមេរិកចំនួនទ្វេដង បើប្រៀបធៀបទៅកំឡុងពេលឆ្នាំ២០១៥-២០១៩។ នេះបើផ្អែកតាមរបាយការណ៍របស់វិទ្យាស្ថាន SIPRI ដែលមានទីតាំងនៅទីក្រុងស្តុកខូលម៍។ ការសំរុកទិញគ្រឿងសព្វាវុធនៅតាមបណ្តាប្រទេសអឺរ៉ុប គឺវាស្ថិតនៅក្នុងបរិបទមួយ ដែលរុស្ស៊ីគំរាមសន្តិសុខកាន់តែខ្លាំង។ តែទន្ទឹមនឹងនេះ វាសបញ្ជាក់ថាអឺរ៉ុបនៅតែពឹងផ្អែក ទៅលើគ្រឿងសព្វាវុធអាមេរិក បើទោះបីជាមានឆន្ទៈចង់ផលិត និងពង្រឹងសមត្ថភាពការពារខ្លួនដោយខ្លួនឯងក៏ដោយ។
នៅភូមា សង្រ្គាមស៊ីវិលមិនត្រឹមបង្កអសន្តិសុខ បង្កើតវិបត្តិមនុស្សធម៌ ការផ្លាស់ទី ប៉ុន្តែ វាជាដើមចមនៃភាពក្រីក្រគ្មានថ្ងៃបញ្ចប់។ ដោយសារតែជីវភាព គ្រោះអត់ឃ្លាន ប្រជាជនភូមា នៅរដ្ឋស្ហាន ដែលមានព្រំដែនជាប់ព្រំដែនប្រទេសបី គឺ ចិន ឡាវ និងថៃ បានងាកទៅប្រកបរបរដាំដំណាំអាភៀន ជំនួសការធ្វើស្រែចម្ការ។ ដំណាំអាភៀនជាជំរកចុងក្រោយរបស់ពួកគេនៅក្នុងប្រទេសមួយ ដែលសង្រ្គាមស៊ីវិលកំពុងផ្ទុះឡើង នៅគ្រប់កន្លែង ខណៈដែលភាគីជម្លោះក្រាញ ចង់ឈ្នះរៀងៗខ្លួន។ មេដឹកនាំរបបសឹកភូមាដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជី និងប្រយុទ្ធតទល់នឹងក្រុមឧទ្ទាមប្រឆាំង៤ឆ្នាំមកនេះ ទើបប្រកាសបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ន រយៈពេល៦ខែតទៅទៀត។
ផ្ទះបុរាណមួយខ្នងសង់អំពីឈើ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង មានអាយុកាលជាង ១០០ឆ្នាំមកហើយ ប៉ុន្តែសភាពផ្ទះទាំងមូលនៅតែរឹងមាំ និងមានសោភ័ណភាពដូចដើមស្ទើរតែ ១០០%។ លោក យី សារិទ្ធ ជាម្ចាស់ផ្ទះជំនាន់ទី៣ បានបញ្ជាក់ថា ផ្ទះរបស់លោកមានលេខ មុខ ក្រោយ ខុសគ្នា។ ផ្ទះលេខ១ មានអាយុកាល ១១៨ ឆ្នាំ និងផ្ទះលេខ២ មានអាយុកាល ១៣៥ឆ្នាំ កំពុងទាក់ទាញភ្ញៀវទេសចរឲ្យចូលទៅទស្សនាជាហូរហែ និងបានជួយបង្កើនប្រាក់ចំណូលដល់ក្រុមគ្រួសារលោកមួយកម្រិតថែមទៀត តាមរយៈការបង់វិភាគទានពីភ្ញៀវម្នាក់ ២$។
នៅថ្ងៃអាទិត្យទី៩ មីនា មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិបានចេញមុខបដិសេធចំពោះព័ត៌មានដែលថា សមត្ថកិច្ចបានចាប់មនុស្សញាត់ចូលឡានដោយគ្មានមូលហេតុ។ ការបដិសេធនេះធ្វើឡើង បន្ទាប់ពីគណនីហ្វេសប៊ុកឈ្មោះ Pheavy FC និងសារព័ត៌មាន ស៊ី អរ អិន បានបង្ហោះវីដេអូទាក់ទងនឹងសកម្មភាពដែលសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាបានចេញសារសំឡេងមួយពាក់ព័ន្ធនឹងការរៀបចំចរាចរណ៍នៅពេលមានក្បួនរថយន្តធ្វើដំណើរតាមផ្លូវរបស់ថ្នាក់ដឹកនាំ។ តាមលោក ហ៊ុន ម៉ាណែត កងកម្លាំងរក្សាសណ្ដាប់ធ្នាប់គួរតែកាត់បន្ថយរយៈពេលនៃការបិទផ្លូវ និងមិនចាំបាច់បិទផ្លូវទាំងអស់ទេ។ ចំណែកករណីមានឡានសឺរ៉ែន គឺត្រូវសម្រួលឱ្យធ្វើដំណើរទៅមុន។ អ្នកតាមដានសង្គមយល់ថា ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ គឺទាល់តែកងកម្លាំងកុំបិទផ្លូវទុកមុនយូរពេក និងថា រដ្ឋគួរកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងបន្ថែមទៀត មិនថាផ្លូវអាកាស ឬផ្លូវក្រោមដី។
អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ ACU បានបើកការស៊ើបសួរ និងប្តឹងអភិបាលរងខេត្តកំពង់ស្ពឺជាមួយបក្ខពួក ២រូបក្នុងសំណុំរឿងប្រព្រឹត្តអំពើពុករលួយ កិបកេងលុយប្រមាណ៤០ម៉ឺនដុល្លា។ បើតាមសេចក្តីប្រកាសរបស់សាលាដំបូងខេត្តកំពង់ស្ពឺ អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកត្រូវបានតុលាការខេត្តកំពង់ស្ពឺចេញដីកាឃុំខ្លួនក្នុងពន្ធនាគារ។
អ៊ីរ៉ង់មិនចុះចាញ់ ឱនក្រាបនៅចំពោះមុខការគំរាមកំហែងរបស់អាមេរិក។ នៅថ្ងៃសៅរ៍កន្លងទៅ ប្រមុខដឹកនាំសាសនា អាយ៉ាតូឡា អាលី ខាមេណី ដែលជាមនុស្សមានអំណាចធំជាងគេនៅអ៊ីរ៉ង់ បានបដិសេធមិនចរចាជាមួយអាមេរិក ពោលគឺនៅបន្ទាប់ពីលោកដូណាល់ ត្រាំ គំរាមកំហែងប្រើកម្លាំងយោធា បើសិនអ៊ីរ៉ង់មិនព្រមចរចាជាមួយអាមេរិក។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិកាំង Fox News ចាក់ផ្សាយនៅថ្ងៃសុក្រ លោកដូណាល់ ត្រាំបានអះអាងថា លោកបានផ្ញើសំបុត្រមួយច្បាប់ទៅអាយ៉ាតូឡា អាលី ខាមេណី ដើម្បីបើកការចរចាលើកិច្ចព្រមព្រៀងថ្មីស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
នៅថ្ងៃចន្ទទី១០មីនា អាជ្ញាធរនគរបាលក្រុងស៊េអូល បានចេញបញ្ជាហាមឃាត់រាល់ការជួបជុំទាំងអស់ នៅតំបន់ជុំវិញតុលាការធម្មនុញ្ញកូរ៉េខាងត្បូង ស្របពេលដែលស្ថាប័នយុត្តិធម៌កំពូលនេះ ត្រៀមប្រកាសសាលក្រម ថាតើលោកប្រធានាធិបតី យូន ស៊ុកយោលនឹងត្រូវដកហូតចេញពីតំណែងឬយ៉ាងណា។ អាជ្ញាធរក្រុងស៊េអូល មានការបារម្ភអំពីបាតុកម្មហិង្សាចលាចល ព្រោះថាករណីនេះធ្លាប់មានម្តងហើយ នៅពេលដែលតុលាការមួយបានសម្រេចពន្យាការឃុំខ្លួនលោកយូន ស៊ុកយោល។ សូមបញ្ជាក់ថា លោកយូន ស៊ុកយោល ទើបតែត្រូវបានគេដោះលែងឲ្យនៅក្រៅឃុំវិញ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយសារមូលហេតុនីតិវិធី។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឲ្យស្ថាប័នជំនាញសហការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ និងខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវ៉ាញឲ្យបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍នៅតំបន់នោះ។ បទបញ្ជារបស់ប្រមុខរដ្ឋាភិបាលចេញថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ធ្វើឡើង បន្ទាប់ពីលោកបានចុះទៅដល់តំបន់ភ្នំខ្នងផ្សារ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែមីនា។
ការដំឡើងពន្ធលើទំនិញកាណាដា ម៉ិកស៊ិក និងចិននាំចូលទៅអាមេរិកបានចូលជាធរមាននៅថ្ងៃអង្គារ ទី៤មីនា។ ប៉ុន្តែ នៅមួយថ្ងៃក្រោយ លោកដូណាល់ ត្រាំបានប្រកាសជាបន្តបន្ទាប់គ្នាថា លោកសម្រេចលើកលែងមុខទំនិញកាណាដា និងម៉ិកស៊ិកមួយចំនួនវិញ ចំណែក ទំនិញចិនទាំងអស់នៅតែត្រូវបង់ពន្ធបន្ថែមនៅក្នុងកម្រិត២០%ដដែល។ លោកដូណាល់ ត្រាំបានពន្យល់ការប្តូរជំហរ ថយមួយជំហានមកវិញក្នុងរឿងដំឡើងពន្ធលើទំនិញកាណាដា និងម៉ិកស៊ិកថា មកពីលោកចង់ជួយប្រទេសជិតខាងទាំងពីរដែលធ្វើពាណិជ្ជកម្មជារៀងរហូតមកជាមួយអាមេរិក។ ចង់ជួយប្រទេសជិតខាង របស់លោកដូណាល់ ត្រាំ ជាពាក្យពិតដែរឬទេ? តើអ្វីទៅជាហេតុផលពិតប្រាកដដែលធ្វើឲ្យលោកដូណាល់ ត្រាំថយមួយជំហានក្នុងជម្លោះពាណិជ្ជកម្មជាមួយប្រទេសជិតខាង ជាពិសេសកាណាដា?
ការផ្សាយកម្មវិធីព័ត៌មានប្រចាំថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ រៀបចំដោយសាំ ឧត្តម
ការដំឡើងពន្ធលើទំនិញកាណាដា ម៉ិកស៊ិក និងចិននាំចូលទៅអាមេរិកបានចូលជាធរមាននៅថ្ងៃអង្គារ ទី៤មីនា។ ប៉ុន្តែ នៅមួយថ្ងៃក្រោយ លោកដូណាល់ ត្រាំបានប្រកាសជាបន្តបន្ទាប់គ្នាថា លោកសម្រេចលើកលែងមុខទំនិញកាណាដា និងម៉ិកស៊ិកមួយចំនួនវិញ ចំណែក ទំនិញចិនទាំងអស់នៅតែត្រូវបង់ពន្ធបន្ថែមនៅក្នុងកម្រិត២០%ដដែល។ លោកដូណាល់ ត្រាំបានពន្យល់ការប្តូរជំហរ ថយមួយជំហានមកវិញក្នុងរឿងដំឡើងពន្ធលើទំនិញកាណាដា និងម៉ិកស៊ិកថា មកពីលោកចង់ជួយប្រទេសជិតខាងទាំងពីរដែលធ្វើពាណិជ្ជកម្មជារៀងរហូតមកជាមួយអាមេរិក។ ចង់ជួយប្រទេសជិតខាង របស់លោកដូណាល់ ត្រាំ ជាពាក្យពិតដែរឬទេ? តើអ្វីទៅជាហេតុផលពិតប្រាកដដែលធ្វើឲ្យលោកដូណាល់ ត្រាំថយមួយជំហានក្នុងជម្លោះពាណិជ្ជកម្មជាមួយប្រទេសជិតខាង ជាពិសេសកាណាដា?
បន្ទាប់ពីជោគជ័យជាច្រើនឆ្នាំជាប់គ្នា ទិវាជាតិអំណានលើកទី១០បាននាំយកសៀវភៅច្រើនប្រភេទមកបង្ហាញដល់សាធារណជននៅក្នុងឱកាសតាំងពិព័រណ៍សៀវភៅ។ ទិវាជាតិអំណាន និងការដាក់តាំងពិព័រណ៌សៀវភៅ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨មីនាដល់ថ្ងៃទី១១មីនាប្រព្រឹត្តទៅនៅបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ។ អ្នកចូលរួមក្នុងពិព័រណ៌សៀវភៅបានបង្ហាញចំណាប់អារម្មណ៍រីករាយជាពន់ពេក ដោយសារតែវាឱកាសមួយសម្រាប់ទិញសៀវភៅដែលពួកគេចូលចិត្ត។ ក្នុងន័យនេះ ពួកគេចង់ឲ្យមានការរៀបចំកម្មវិធីបែបនេះជាប្រចាំ ក៏ដូចជាការរៀបចំបណ្ណាល័យដែលអាចចូលអានសៀវភៅឥតគិតថ្លៃ។
រនាំងពន្ធគយអាមេរិកចំពោះចិន ត្រូវចូលជាធរមាន នៅថ្ងៃចន្ទទី១០មីនា។ រដ្ឋអំណាចក្រុងប៉េកាំង ពុំអាចនៅស្ងៀម ក្រៅពីវាយបកទៅវិញ ដោយសង្កត់កកសិករអាមេរិក។ ចិនសម្រេចដំឡើងពន្ធគយ ពី១០ ទៅ១៥% ចំពោះទំនិញកសិកម្មអាមេរិក។ ក្នុងសម័យបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាប្រជាជនចិន ថ្នាក់ដឹកនាំកុម្មុយនិស្តចិនបានប្តេជ្ញាចិត្តបន្តទប់ទល់នឹងអាមេរិក មិនថាក្នុងវិស័យយោធា ឬសេដ្ឋកិច្ចពាណិជ្ជកម្ម នោះឡើយ។
អធិការស្រុកស្វាយទាបខេត្តស្វាយរៀងម្នាក់ត្រូវដកចេញពីមុខតំណែង ដោយសារប្រព្រឹត្តអំពើពុករលួយ ដូចជាដោះលែងជនសង្ស័យប្រើប្រាស់គ្រឿងញៀន និងជនបរទេសឆ្លងដែនខុសច្បាប់ជាថ្នូរនឹងការទទួលបានទឹកប្រាក់រាប់ពាន់ដុល្លារ។ ចំណែកមន្រ្តីនគរបាល៣រូបផ្សេងទៀតរងការពិន័យរដ្ឋបាល។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃដែលទើបបង្ហាញជាសាធារណៈនាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥។ ការដាក់ទណ្ឌកម្មលើមន្ត្រីនគរបាលស្រុកស្វាយទាបទាំង៤នាក់នេះធ្វើឡើង បន្ទាប់ពីពលរដ្ឋម្នាក់ផ្ញើសារទៅកាន់ហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដើម្បីស្នើសុំឲ្យស៊ើបអង្កេតករណីចោទប្រកាន់ថា អធិការស្រុកស្វាយទាបប្រព្រឹត្តអំពើពុករលួយ។
តុលាការអាមេរិកបានកាត់ទោសអតីតមេធាវីសញ្ជាតិអាមេរិកម្នាក់នៅរដ្ឋផ្លរីដា ឱ្យជាប់ពន្ធនាគារចំនួន៩ឆ្នាំ ពីបទបង់ប្រាក់ឱ្យកុមារកម្ពុជាដើម្បីរួមភេទជាមួយខ្លួន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃព្រហស្បត្តិ៍ទី ៦មីនា។ អតីតមេធាវីអាមេរិកត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួននៅឆ្នាំ២០១៩ មុននឹងត្រូវតុលាការកម្ពុជាកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំកន្លះ ពីបទរំលោភផ្លូវភេទលើកុមារកម្ពុជា។
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើការគោរពសិទិ្ធមនុស្ស និងសិទ្ធិស្រ្តី ចេញផ្សាយថ្ងៃទី៨ មីនា បានលើកឡើងពីសំណូមពរឲ្យភាគីក្រុមហ៊ុននិយោជិតចូលតុចរចាជាមួយកម្មករ និងសហជីពដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងករណីកេងបន្លំប្រាក់ឈ្នួល និងអត្ថប្រយោជន៍នានាក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ជាពិសេសក្នុងករណីដែលរោងចក្របញ្ឈប់ប្រតិបត្តិការ។ មេដឹកនាំសហជីពបានបញ្ជាក់ថា ក្រុមហ៊ុនម៉ាកយីហោមួយចំនួនបានបិទទ្វារ ដោយមិនបានទូទាត់ប្រាក់សំណងត្រឹមត្រូវតាមច្បាប់ការងារ។ក្នុងន័យនេះ ក្រុមមេដឹកនាំសហជីពចង់ឃើញភាគីក្រុមហ៊ុនម៉ាយីហោ និងក្រសួងការងារចេញមុខដោះស្រាយបញ្ហាទាំងនេះ ដើម្បីផ្តល់អត្ថប្រយោជន៍ផ្សេងៗដែលបាត់បង់ ជូនកម្មករនិយោជិតវិញ។
កងកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានបង្ក្រាបអំពើឆបោកតាមអនឡាញ នៅក្រុងសែនមនោរម្យដោយចាប់បានជនបរទេសសរុប ចំនួន២៥៨នាក់។ កងកម្លាំងមានសមត្ថកិច្ចបានបើកប្រតិបត្តិការបន្ទាប់ពីមានការរាយការណ៍ពីករណីជនបរទេសទាំងនេះ ទៅក្នុងបណ្ដាញទំនាក់ទំនងសង្គមក្រសួងមហាផ្ទៃ។
ពួកក្រុមប្រដាប់អាវុធនៅប្រទេសស៊ីរី បានប្រយុទ្ធគ្នាជាថ្មី និងបណ្តាលឲ្យស្លាប់ពលរដ្ឋស៊ីវិល ជាង ៧០០នាក់ ហើយអ្នកស្លាប់ ៣០០នាក់ទៀត ជាយោធា និងកងរក្សាសន្តិសុខ។ អំពើហិង្សាសម្លាប់គ្នានេះ ផ្ទុះឡើងជាច្រើនថ្ងៃជាប់គ្នា ចាប់ពីថ្ងៃព្រហស្បតិ៍ ទី៦មីនាមក ដែលបង្កឡើងដោយពួកជាតិពន្ធុមួយក្រុម និងក្រុមយោធាគាំទ្ររបបដឹកនាំស៊ីរីចាស់ របស់អតីតប្រធានាធិបតី បាស្ហា អាល់អាសាដ។ ថ្ងៃអាទិត្យ ទី៩មីនា ប្រមុខដឹកនាំស៊ីរីថ្មី បានចេញមុខអំពាវនាវឲ្យរក្សាសន្តិភាព។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងKCNAបានចុះផ្សាយកាលពីថ្ងៃសៅរ៍ រូបភាពមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុននៅក្នុងទស្សនកិច្ចត្រួតពិនិត្យការដ្ឋានសាងសង់នាវាចម្បាំង និងនាវាមុជទឹក។ ទីភ្នាក់ងារព័ត៌មានរដ្ឋKCNA មិនបានបញ្ជាក់ថ្ងៃខែ និងទីតាំងរោងចក្រសាងសង់នាវាមុជទឹក ប៉ុន្តែ បានបញ្ជាក់ថា ប្រមុខដឹកនាំកូរ៉េខាងជើងបានទទួលគ្រប់ព័ត៌មានស្តីពីដំណើរឈានទៅមុខនៃការសាងសង់នាវាមុជទឹក ដែលដើរដោយថាមពលនុយក្លេអ៊ែរ និងមានសមត្ថភាពបាញ់មីស៊ីលយុទ្ធសាស្រ្ត។ នាវាមុជទឹកមានសមត្ថភាពបាញ់ចេញមីស៊ីលបាលីស្ទិកស្ថិតក្នុងចំណោមសព្វាវុធទំនើបជាមួយបច្ចេកវិទ្យាជាន់ខ្ពស់មួយចំនួនដែលមេដឹកនាំកូរ៉េខាងជើងចិញ្ចឹមចិត្តចង់ផលិតឲ្យបានដើម្បីបំពាក់ឲ្យកងទ័ពសម្រាប់ទប់ទល់នឹងអាមេរិក និងកូរ៉េខាងត្បូង ដែលលោកគីម ជុងអ៊ុនចាត់ទុកជាប្រទេសអមិត្តរបស់កូរ៉េខាងជើង។
អង្គការប្រទេសសម្ព័ន្ធអារ៉ាប់ ដែលមានរដ្ឋសមាជិក ៥៧ប្រទេស បានសម្រេចអនុម័តជាផ្លូវការ នូវគម្រោងស្តារនិងកសាងហ្កាហ្សាឡើងវិញ។ ផែនការស្តារនិងកសាងហ្កាហ្សានេះ មានលក្ខខណ្ឌ និងជំហានច្រើនដំណាក់កាល ដែលផ្ទុយស្រឡះពីសំណើរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។