Cambodia



លោក ដូណាល់​ ត្រាំ គំរាមដំឡើង​ពន្ធ​ ២០០% ​ចំពោះ​ស្រាបារាំង​និងអឺរ៉ុប

ក្នុងបរិបទ​សង្គ្រាមពាណិជ្ជកម្មពិភពលោក​​ សហរដ្ឋអាមេរិក​និងសហភាព​​អឺរ៉ុប​ កំពុងតែ​សង្គ្រឺ

ប្រឈមមុខ​នឹង​ICC លោក ឌុយទែរតេ ប្រកាស​ទទួលខុសត្រូវ​ចំពោះ​យុទ្ធនាការ​ប្រឆាំងគ្រឿង​ញៀន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ ដែល​កំពុង​ជាប់ឃុំ​និងត្រូវ​​ប្រឈម​មុ

ប្រឈមមុខ​នឹង​ICC លោក ឌុយទែរតេ ប្រកាស​ទទួលខុសត្រូវ​ចំពោះ​យុទ្ធនាការ​ប្រឆាំងគ្រឿង​ញៀន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ ដែល​កំពុង​ជាប់ឃុំ​និងត្រូវ​​ប្រឈម​មុខ​នឹង​តុលាការព្រហ្មទណ្ឌអន្តរជាតិ បាន​ចេញវីដេអូ​មួយ ដោយ​ប្រកាស​ទទួល​ស្គាល់ការ​ប្រព្រឹត្ត​​ក្នុង​អាណត្តិ​ដឹកនាំ​របស់លោក ហើយ​អះអាង​ការពារ​មន្ត្រី​ថ្នាក់ក្រោម​ដែល​អនុវត្ត​តាម​ការបង្គាប់​បញ្ជា​របស់លោក។

លោក ហ៊ុន សែន ចង់ឃើញរុស្សីចូលតុចរចាជាមួយអ៊ុយក្រែនដើម្បីបញ្ចប់សង្គ្រាមឆាប់ៗ

ជាថ្មីម្តងទៀត លោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទីបានលើកឡើងពីការចង់ឃើញរុស្សីចូលតុអង្គុ

លោក ហ៊ុន សែន ចង់ឃើញរុស្សីចូលតុចរចាជាមួយអ៊ុយក្រែនដើម្បីបញ្ចប់សង្គ្រាមឆាប់ៗ

ជាថ្មីម្តងទៀត លោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទីបានលើកឡើងពីការចង់ឃើញរុស្សីចូលតុអង្គុយចរចាជាមួយអ៊ុយក្រែនដើម្បីអាចឈានដល់ការបញ្ចប់សង្គ្រាម។ ការលើកឡើងរបស់លោក ហ៊ុន សែនយ៉ាងដូច្នេះធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្សីប្រចាំកម្ពុជានៅព្រឹកថ្ងៃទី១៣ មីនា ឆ្នាំ២០២៥នេះ។

លោក ពូទីន ប្រាប់កងទ័ពរុស្ស៊ីថា ត្រូវដណ្តើមយកតំបន់ Koursk ពីអ៊ុយក្រែនវិញក្នុងពេលដ៏ខ្លី

ថ្ងៃពុធ ទី ១២ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចុះទៅត្រួតពិនិត្យ អង្គភាពយោ

លោក ពូទីន ប្រាប់កងទ័ពរុស្ស៊ីថា ត្រូវដណ្តើមយកតំបន់ Koursk ពីអ៊ុយក្រែនវិញក្នុងពេលដ៏ខ្លី

ថ្ងៃពុធ ទី ១២ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចុះទៅត្រួតពិនិត្យ អង្គភាពយោធារស្ស៊ី ដែលកំពុងឈរជើង ក្នុងតំបន់ Koursk ។ Koursk គឺជាទឹកដី  រុស្សី ដែលមួយផ្នែក កំពុងស្ថិតក្រោមការកាន់កាប់របស់កងទ័ពអ៊ុយក្រែន ចាប់តាំងរវាងពាក់កណ្តាលឆ្នាំ ២០២៤ រហូតមក។ ក្នុងដំណើរទស្សនកិច្ចដ៏កម្រនេះ មេដឹកនាំ រុស្ស៊ី បានថ្លែងទៅកាន់កងទ័ពរុស្ស៊ី ដោយភ្ជាប់ជាមួយក្តីសង្ឃឹមថា តំបន់ Koursk​ នឹងត្រូវវាយរំដោះចេញពីការត្រួតត្រា ពីសំណាក់អ៊ុយក្រែន ក្នុងពេលដ៏ខ្លីខាងមុខ។

លោក​ម៉ាក្រុង​ប្រជុំជាមួយ​នាយសេនាធិការកងទ័ព​​៣៤ប្រទេស ដើម្បី​រៀប​ផែនការ​​ជួយ​​ធានាសន្តិសុខ​អ៊ុយក្រែន

កាលពីថ្ងៃអង្គារទី​១១មីនា លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង បានជួបប្រជុំជាមួយ​នាយសេនាធិការក

លោក​ម៉ាក្រុង​ប្រជុំជាមួយ​នាយសេនាធិការកងទ័ព​​៣៤ប្រទេស ដើម្បី​រៀប​ផែនការ​​ជួយ​​ធានាសន្តិសុខ​អ៊ុយក្រែន

កាលពីថ្ងៃអង្គារទី​១១មីនា លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង បានជួបប្រជុំជាមួយ​នាយសេនាធិការកងទ័ព មកពីបណ្ដា​ប្រទេស​ជាង​៣០ ដើម្បី​និយាយអំពី​លទ្ធភាព​ចូលរួម​ របស់ប្រទេសនីមួយៗ នៅ​ក្នុង​ផែនការជួយ​ធានាការពារសន្តិសុខអ៊ុយក្រែន។ ជាការធានាសន្តិសុខនិងសន្តិភាពយូរអង្វែងសម្រាប់អ៊ុយក្រែន នៅពេលណាមាន​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាមជាស្ថាពរជាមួយរុស្ស៊ី​។ គួរបញ្ជាក់ថា អ៊ុយក្រែនទើបតែបានយល់ព្រមតាមសំណើអាមេរិក ផ្អាក​ការប្រយុទ្ធបណ្តោះអាសន្ន៣០ថ្ងៃ ដើម្បីឈានទៅបើកការចរចាសន្តិភាព។ តែសម្រាប់ពេលនេះ គេកំពុងរងចាំស្តាប់ចម្លើយពីខាងរុស្ស៊ី​។

លោក ពេជ្រ សារឿន បេ្តជ្ញាចិត្តបន្តការពារព្រៃឈើរហូតដល់ជីវិតចុងក្រោយ

ការចូលរួមចំណែកការពារព្រៃឈើនៅកម្ពុជាត្រូវបានគេចាត់ទុក ជាបេសកកម្មមួយដ៏លំបាក និងអាចប្រឈមគ្

លោក ពេជ្រ សារឿន បេ្តជ្ញាចិត្តបន្តការពារព្រៃឈើរហូតដល់ជីវិតចុងក្រោយ

ការចូលរួមចំណែកការពារព្រៃឈើនៅកម្ពុជាត្រូវបានគេចាត់ទុក ជាបេសកកម្មមួយដ៏លំបាក និងអាចប្រឈមគ្រោះថ្នាក់។ ទោះជាយ៉ាងនេះក្តី​ នៅតែមានមនុស្សមួយចំនួនបន្តស្ម័គ្រចិត្តតស៊ូធ្វើការងារមួយនេះដោយមិនរុញរា។ លោក ពេជ្រ សារឿន ប្រធានសហគមន៍ព្រៃឈើ ឈើទាលព្រឹស បានបង្ហាញអារម្មណ៍តូចចិត្តដែលបានបរាជ័យក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។ ក៏ប៉ុន្តែ​ លោកនៅតែប្ដេជ្ញាចិត្តថា ដរាបណាព្រៃឈើនៅតែមាន លោកនៅតែបន្តការពាររហូតដល់ជីវិតចុងក្រោយ ៕

តើកម្ពុជាគួរលើក ឬពន្យារពេលការហាមនាំចូលសាច់បង្កកពីក្រៅប្រទេស?

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបិទបញ្ចប់នៅថ្ងៃទី១២ ខែមីនាលើវិធានការហាមឃាត់ការនាំចូ

តើកម្ពុជាគួរលើក ឬពន្យារពេលការហាមនាំចូលសាច់បង្កកពីក្រៅប្រទេស?

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបិទបញ្ចប់នៅថ្ងៃទី១២ ខែមីនាលើវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់សត្វបង្កកចាប់ពីថ្ងៃទី១៣ ខែមីនា តទៅ។ ការអនុញ្ញាតឲ្យមានការនាំសាច់បង្កកចូលទីផ្សារកម្ពុជាឡើងវិញ គឺបន្ទាប់ពីការហាមឃាត់អស់រយៈពេល១២ខែ។ តែសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាទទួចឲ្យបញ្ឈប់ការនាំចូលទាំងស្រុងដោយពន្យល់ហេតុផលថា ការផ្គត់ផ្គង់សត្វរបស់អ្នកចិញ្ចឹមក្នុងស្រុក គឺគ្រប់គ្រាន់។ ចំណែកអ្នកជំនាញផ្នែកសុខាភិបាលទាញសញ្ញាពីហានិភ័យដល់សុខភាព ប្រសិនបើពលរដ្ឋកម្ពុជាបរិភោគប៉ះសាច់បង្កកដែលផ្ទុកជំងឺ និងមិនបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ។

គ្រួសារជនរងគ្រោះបារម្ភចំពោះការប្រែប្រួលតិចតួ​ចសំណុំរឿង ស្រី ស៊ីណានៅឧទ្ធរណ៍

នៅថ្ងៃទី១៤​ មីនា សាលាឧទ្ធរណ៍បើកសវនាការរបស់ទណ្ឌិត ស្រី ស៊ីណា ជាលើកទី១ លើបណ្ដឹងពីបទឃាតកម្ម និ

គ្រួសារជនរងគ្រោះបារម្ភចំពោះការប្រែប្រួលតិចតួ​ចសំណុំរឿង ស្រី ស៊ីណានៅឧទ្ធរណ៍

នៅថ្ងៃទី១៤​ មីនា សាលាឧទ្ធរណ៍បើកសវនាការរបស់ទណ្ឌិត ស្រី ស៊ីណា ជាលើកទី១ លើបណ្ដឹងពីបទឃាតកម្ម និងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។ តែគ្រួសារជនរងគ្រោះបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៣​ មីនាថា ពួកគេមានក្តីបារម្ភចំពោះការប្រែប្រួលតិចតួចលើរឿងក្តីមួយនេះ​ និងសង្ឃឹមថា​ សាលាឧទ្ធរណ៍នៅតែបន្តសម្រេចតម្កល់សាលក្រមកាត់ទោសរបស់សាលាដំបូងរាជធានីភ្នំពេញដដែល។

ប្រធានភ្នាក់ងារស៊ើបការណ៍អាមេរិក និង រុស្ស៊ី ជួបគ្នាតាមទូរសព្ទ ក្រោយដាច់ទំនាក់ទំនង៣ឆ្នាំ

ថ្ងៃពុធទី ១២ ខែ មីនា ទីភ្នាក់ងារព័ត៌មានផ្លូវការរុស្ស៊ី បានផ្សាយឲ្យដឹងថា ប្រធានស្ថាប័នស៊ើបក

ប្រធានភ្នាក់ងារស៊ើបការណ៍អាមេរិក និង រុស្ស៊ី ជួបគ្នាតាមទូរសព្ទ ក្រោយដាច់ទំនាក់ទំនង៣ឆ្នាំ

ថ្ងៃពុធទី ១២ ខែ មីនា ទីភ្នាក់ងារព័ត៌មានផ្លូវការរុស្ស៊ី បានផ្សាយឲ្យដឹងថា ប្រធានស្ថាប័នស៊ើបការណ៍ក្រៅប្រទេសរបស់រុស្ស៊ី លោក Serguei Naryshkine បានជួបសន្ទនាតាមទូរសព្ទ ជាមួយប្រធានស្ថាប័នស៊ើបការណ៍អាមេរិក CIA លោក John Ratcliffe។ នេះជាកិច្ចសន្ទនាលើកទី១ រវាងថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ គិតតាំងពីពេល ដែលរុស្ស៊ី បានវាយលុកចូលអ៊ុយក្រែន ក្នុងខែ កុម្ភៈឆ្នាំ ២០២២ កន្លងទៅ។ 

អ៊ុយក្រែនព្រម​ទទួលយក​​​បទឈប់បាញ់៣០ថ្ងៃ​ ចំណែក​​អាមេរិក​​ព្រម​ផ្តល់ជំនួយ​យោធា​​ឲ្យអ៊ុយក្រែន​​​ឡើងវិញ

ភាគី​អ៊ុយក្រែន និង​សហរដ្ឋអាមេរិក ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសទាំងសងខាង ​បានជួប​ប្រជុំគ្ន

អ៊ុយក្រែនព្រម​ទទួលយក​​​បទឈប់បាញ់៣០ថ្ងៃ​ ចំណែក​​អាមេរិក​​ព្រម​ផ្តល់ជំនួយ​យោធា​​ឲ្យអ៊ុយក្រែន​​​ឡើងវិញ

ភាគី​អ៊ុយក្រែន និង​សហរដ្ឋអាមេរិក ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសទាំងសងខាង ​បានជួប​ប្រជុំគ្នាជាលើកទី​១នៅឯទីក្រុងចេដដា ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារទី​១១មីនា​។ ជាលទ្ធផលនៃកិច្ចប្រជុំនេះ អ៊ុយក្រែនបានសុខចិត្ត​ទទួលយក​សំណើរបស់ភាគីអាមេរិក​ ក្នុងការ​ផ្អាកការប្រយុទ្ធរយៈពេល​៣០ថ្ងៃ​ ហើយចំណែកភាគីអាមេរិក បានយល់ព្រម​ផ្តល់ជំនួយយោធា និង​ផ្តល់ព័ត៌មាន​កងទ័ព​ឲ្យ​អ៊ុយក្រែនឡើងវិញ​ផងដែរ​។ គិតត្រឹមពេលនេះ មិនទាន់​មានប្រតិកម្ម​ពី​រុស្ស៊ីឡើយ​។

នៅ​អ.ស.ប. ពលរដ្ឋប៉ាឡេស្ទីនបកអាក្រាតអំ​ពើហិង្សា​​ផ្លូវ​ភេទពីសំណាក់​អ៊ីស្រាអែល

ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ បាន​​ផ្តល់​សក្ខីកម្មដោយ​បកអាក្រាត​​ពីទារុណកម្មនិងអំពើហិង្សា​ផ្ល

នៅ​អ.ស.ប. ពលរដ្ឋប៉ាឡេស្ទីនបកអាក្រាតអំ​ពើហិង្សា​​ផ្លូវ​ភេទពីសំណាក់​អ៊ីស្រាអែល

ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ បាន​​ផ្តល់​សក្ខីកម្មដោយ​បកអាក្រាត​​ពីទារុណកម្មនិងអំពើហិង្សា​ផ្លូវ​ភេទ ដែល​បង្កឡើង​ពី​សំណាក់​​ទាហាន អ្នកសួរ​ចម្លើយ​ ​និង​ឆ្មាំពន្ធនាគារ​អ៊ីស្រាអែល។ ការ​ចេញមុខរិះគន់​​សកម្មភាព​អមនុស្សធម៌​របស់​អ៊ីស្រាអែលនៅពេល​​នេះ ​ឋិតក្នុង​ក្របខណ្ឌ​ស៊ើបអង្កេត​​​របស់​អង្គការ​សហប្រជាជាតិ ស្តីអំពីស្ថានភាព​សិទ្ធិពលរដ្ឋ​ប៉ាឡេស្ទីន​ ក្នុង​តំបន់​អាណានិគមកិច្ចត្រួតត្រាដោយ​អ៊ីស្រាអែល​។​ 

តើអនាគតរដ្ឋាភិបាលថ្មី​​នៃកោះហ្ក្រូអិនឡង់ដ៍ នឹងដើរទៅទិសណា ខណៈក្រុមឯករាជនិយម​ដាក់សំពាធកាន់តែខ្លាំង​?

កោះហ្ក្រូអិនឡង់ដ៍ ដែលជាដែនដី​ស្វយ័តរបស់​ដាណឺម៉ាក បានរៀបចំបោះឆ្នោតសភាកាលពីថ្ងៃអង្គារ​ទី​

តើអនាគតរដ្ឋាភិបាលថ្មី​​នៃកោះហ្ក្រូអិនឡង់ដ៍ នឹងដើរទៅទិសណា ខណៈក្រុមឯករាជនិយម​ដាក់សំពាធកាន់តែខ្លាំង​?

កោះហ្ក្រូអិនឡង់ដ៍ ដែលជាដែនដី​ស្វយ័តរបស់​ដាណឺម៉ាក បានរៀបចំបោះឆ្នោតសភាកាលពីថ្ងៃអង្គារ​ទី​១១មីនា​។ ជាលទ្ធផលគួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ គឺគណបក្សស្តាំកណ្តាលនិយម ដែលបានសំឡេងឆ្នោតនាំមុខគេ រីឯគណបក្ស​​ឯករាជនិយមដែលទាមទារចង់ផ្តាច់ខ្លួនពី​ដាណឺម៉ាក ស្ថិតនៅលំដាប់ទី​២​។ ទោះជាយ៉ាងណា គណបក្សស្តាំកណ្តាលនិយមត្រូវតែចរចា​ជាមួយប​ក្សផ្សេង ដើម្បី​បង្កើតរដ្ឋាភិបាលចម្រុះ​។ ជារដ្ឋាភិបាល​ដែលនឹងមកកំណត់ទិសដៅ​ត្រូ​វដើរ សម្រាប់អនាគតកោះហ្ក្រូអិន​ឡង់ដ៍ ដែល​កំពុងតែស្ថិតនៅក្នុងការប្រទាញប្រទង់គ្នាខ្លាំង ដោយសារតែលោកដូណាល់ ត្រាំ បាន​និយាយ​ម្តងហើយម្តងទៀត ថាចង់​បានកោះនេះមកគ្រប់គ្រង​។

អ៊ុយក្រែន​ស្នើ​បទ​ឈប់បាញ់​​ផ្លូវអាកាស​និង​សមុទ្រ ពេលជួបប្រជុំ​ជាមួយ​ភាគី​អាមេរិក​​នៅ​អារ៉ាប៊ីសាអូឌីត

ភាគី​អ៊ុយក្រែន និង​សហរដ្ឋអាមេរិក ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសទាំងសងខាង ​បានជួប​ប្រជុំគ្ន

អ៊ុយក្រែន​ស្នើ​បទ​ឈប់បាញ់​​ផ្លូវអាកាស​និង​សមុទ្រ ពេលជួបប្រជុំ​ជាមួយ​ភាគី​អាមេរិក​​នៅ​អារ៉ាប៊ីសាអូឌីត

ភាគី​អ៊ុយក្រែន និង​សហរដ្ឋអាមេរិក ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសទាំងសងខាង ​បានជួប​ប្រជុំគ្នាជាលើកទី​១នៅឯទីក្រុងចេដដា ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារទី​១១មីនា​។ អ៊ុយក្រែន​បានស្នើ​គម្រោង​ធ្វើបទបាញ់មួយផ្នែក នៅលើអាកាសនិង​សមុទ្រ ជាមួយរុស្ស៊ី​។ ហើយស្របពេលដែលមាន​កិច្ចប្រជុំនេះ កងទ័ពអ៊ុយក្រែន​ បានបើកការវាយ​ប្រហារ​ទ្រង់ទ្រាយធំ ដោយ​ប្រើយានដ្រូនជាច្រើនរយគ្រឿង វាយបំផ្ទុះទៅដល់​រដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី​តែម្តង​។

អ្នកស្រី សូ ភីណាជាអ្នកតំណាងសម្លេងស្រ្តីខ្មែរដ៏សកម្មនៅក្នុងវិស័យតែងនិពន្ធ

អ្នកស្រី សូ ភីណា ជាអ្នកនិពន្ធ និងជាអ្នកបោះពុម្ពផ្សាយដ៏មានប្រជាប្រិយភាពម្នាក់នៅកម្ពុជា។ អ្

អ្នកស្រី សូ ភីណាជាអ្នកតំណាងសម្លេងស្រ្តីខ្មែរដ៏សកម្មនៅក្នុងវិស័យតែងនិពន្ធ

អ្នកស្រី សូ ភីណា ជាអ្នកនិពន្ធ និងជាអ្នកបោះពុម្ពផ្សាយដ៏មានប្រជាប្រិយភាពម្នាក់នៅកម្ពុជា។ អ្នកស្រីបានចូលប្រឡូកក្នុងវិស័យតែងនិពន្ធចាប់តាំងពីឆ្នាំ ២០១៣ និងបានបង្កើតគ្រឹះស្ថានបោះពុម្ពផ្សាយកម្ពុមេរានៅក្នុងឆ្នាំ២០១៥ ព្រមទាំងបានបង្កើតមហោស្រពអក្សរសិល្ប៍ខ្មែរនៅតាមបណ្តាខេត្តនានានៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៧។ ជាអ្នកតំណាងឲ្យសម្លេងស្ត្រីខ្មែរនៅក្នុងវិស័យតែងនិពន្ធ អ្នកស្រី ភីណា តែងត្រូវបានគេអញ្ញើញឲ្យចូលរួមនៅក្នុងសន្និបាត ឬមហោស្រពអក្សរសិល្ប៍នានានៅបរទេស។

អ.ស.ប.ព្រមានពីផលប៉ះពាល់​​ជីវិត​មនុស្ស​រាប់លាន​នាក់ ក្រោយ​អាមេរិក​ផ្តាច់​ជំនួយ

សហរដ្ឋអាមេរិកធ្លាប់តែ​​ជាប្រទេស​​ម្ចាស់​ជំនួយធំជាងគេ​ក្នុង​គម្រោង​​មនុស្សធម៌​ពិភពលោក​ ត

អ.ស.ប.ព្រមានពីផលប៉ះពាល់​​ជីវិត​មនុស្ស​រាប់លាន​នាក់ ក្រោយ​អាមេរិក​ផ្តាច់​ជំនួយ

សហរដ្ឋអាមេរិកធ្លាប់តែ​​ជាប្រទេស​​ម្ចាស់​ជំនួយធំជាងគេ​ក្នុង​គម្រោង​​មនុស្សធម៌​ពិភពលោក​ តែរដ្ឋាភិបាលក្រុង​វ៉ាស៊ីន​តោន​ក្រោម​អំណាច​របស់​លោក ដូណាល់ ត្រាំ ​បាន​ប្រកាស​រឹតត្បឹតកាត់​បន្ថយ​​ចំណាយ​ថ​វិកាជាតិ​ ដោយ​ត្រូវ​ផ្តាច់​ជំនួយអន្តរជាតិ ​ជាង ៨០ %​។ ស្ថាប័ន​អន្តរជាតិនិង​អង្គការ​មនុស្សធម៌​នានា ដែល​ធ្លាប់​ទទួល​ជំនួយ​អាមេរិក បាន​ចេញមុខ​ដាស់តឿន​អំពីគ្រោះថ្នាក់​ ដោយ​បញ្ជាក់ថាការ​ផ្តាច់​ជំនួយ​មនុស្សធម៌​​អាមេរិក​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ដល់អាយុជីវិតមនុស្សរាប់លាននាក់ នៅទូទាំង​ពិភពលោក។​ 

លោក ហ៊ុន ម៉ាណែត ចាក់បណ្តោយការជំរុញពលរដ្ឋឲ្យក្រោកឈរ តែក្រោកឈរទៅបោះឆ្នោតនៅ៥ឆ្នាំម្តង

នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដានាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នេះ ល

លោក ហ៊ុន ម៉ាណែត ចាក់បណ្តោយការជំរុញពលរដ្ឋឲ្យក្រោកឈរ តែក្រោកឈរទៅបោះឆ្នោតនៅ៥ឆ្នាំម្តង

នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដានាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់ក្រុមប្រឆាំងនៅក្រៅប្រទេសថា រដ្ឋាភិបាលនៅលើពិភពលោកនេះ គឺគ្មានរដ្ឋាភិបាលណាដែលមិនប្រឈមនឹងបញ្ហាទេ។ ការថ្លែងដូចនេះរបស់លោក ហ៊ុន ម៉ាណែតធ្វើឡើង ក្រោយពេលមានការបំផុសពីសំណាក់អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសដែលតែងតែអំពាវនាវឲ្យប្រជាជនក្រោយឈរឡើងប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។

វិទ្យាស្ថានបារាំង និងស្ថានទូតបារាំងប្រចាំកម្ពុជាត្រៀមប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនី

វិទ្យាស្ថានបារាំង និងស្ថានទូតបារាំងប្រចាំកម្ពុជានឹងចាប់ផ្តើមរៀបចំព្រឹត្តិការណ៍អបអរសប្តា

វិទ្យាស្ថានបារាំង និងស្ថានទូតបារាំងប្រចាំកម្ពុជាត្រៀមប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនី

វិទ្យាស្ថានបារាំង និងស្ថានទូតបារាំងប្រចាំកម្ពុជានឹងចាប់ផ្តើមរៀបចំព្រឹត្តិការណ៍អបអរសប្តាហ៍ភាសាបារាំង និងហ្វ្រងកូហ្វូនីនៅមុន និងចាប់ពីថ្ងៃទី២០ ខែមីនានេះទៅ។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជានៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា ព្រឹត្តិការណ៍វប្បធម៌ដ៏ធំនេះធ្វើឡើងក្នុងគោលដៅលើកស្ទួយភាសាបារាំង ក៏ដូចជាវប្បធម៌នៃប្រទេសប្រើប្រាស់ភាសាបារាំង។

រុស្ស៊ីរងការវាយប្រហារដោយដ្រូនផ្ទុកគ្រាប់ផ្ទុះជាង ៣៣០ គ្រឿង ពីសំណាក់អ៊ុយក្រែន

យប់ថ្ងៃចន្ទ ទី ១០ ឆ្លងចូលថ្ងៃ អង្គារ ទី ១១ ខែមីនា អ៊ុយក្រែនបានបញ្ជូនយានដ្រូន ជាង ៣៣០ គ្រឿងបំព

រុស្ស៊ីរងការវាយប្រហារដោយដ្រូនផ្ទុកគ្រាប់ផ្ទុះជាង ៣៣០ គ្រឿង ពីសំណាក់អ៊ុយក្រែន

យប់ថ្ងៃចន្ទ ទី ១០ ឆ្លងចូលថ្ងៃ អង្គារ ទី ១១ ខែមីនា អ៊ុយក្រែនបានបញ្ជូនយានដ្រូន ជាង ៣៣០ គ្រឿងបំពាក់ដោយគ្រាប់ផ្ទុះ ទៅវាយប្រហារលើទឹកដីរុស្ស៊ី ដែលក្នុងនោះ ទីក្រុងម៉ូស្គូ បានក្លាយជាផ្ទាំងស៊ីបទី១។ ប្រតិបត្តិការវាយប្រហារ ទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន ពីសំណាក់កងទ័ពអ៊ុយក្រែនលើកនេះ បានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ២ នាក់ និង របួស​ជាង ១៨ នាក់។

នាវា២បុកគ្នាផ្ទុះឆេះ ធ្លាយ​ប្រេងនិង​សារធាតុពុល ​នៅសមុទ្រខាងជើង ភាគខាងកើតអង់គ្លេស

កាលពីថ្ងៃចន្ទទី​១០​មីនា​ មានករណីនាវា២គ្រឿងបុកគ្នាផ្ទុះ​ឆេះ​ នៅក្នុងសមុទ្រខាងជើង ភាគខាងកើ

នាវា២បុកគ្នាផ្ទុះឆេះ ធ្លាយ​ប្រេងនិង​សារធាតុពុល ​នៅសមុទ្រខាងជើង ភាគខាងកើតអង់គ្លេស

កាលពីថ្ងៃចន្ទទី​១០​មីនា​ មានករណីនាវា២គ្រឿងបុកគ្នាផ្ទុះ​ឆេះ​ នៅក្នុងសមុទ្រខាងជើង ភាគខាងកើតប្រទេសអង់គ្លេស។ ផ្អែកតាមព័ត៌មាន​បឋម នាវាមួយ​ជានាវាដឹកទំនិញ បាន​បើកបុក​នាវាដឹកប្រេងដែលឈប់ចតនៅស្ងៀម បណ្តាលឲ្យ​ផ្ទុះឆេះ​។ ក្រុមសង្គ្រោះបាន​ជួយ​រំដោះ​បានបុគ្គលិក​លើនាវាទាំង២ ​ជាង​៣០​នាក់ តែមាន​ម្នាក់​បាត់ខ្លួន។ អង្គការបរិស្ថាន​​និង​អាជ្ញាធរអង់គ្លេសមានការព្រួយ​បារម្ភជាខ្លាំង​ អំពីផលប៉ះពាល់​បរិស្ថានបណ្តាល​មកពី​ការបែកធ្លាយ​ប្រេង​ និងសារធាតុពុលផ្សេងៗចូលទៅក្នុងសមុទ្រ​។

ICC ​ចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន ​ឌុយទែរតេ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

ប៉ូលិសអន្តរជាតិ​​អាំងទែរប៉ូល (Interpol Manille) ​ប្រចាំការ​នៅ​ក្រុង​ម៉ានីល បាន​ចាប់ខ្លួនអតីតប្រធានាធ

ICC ​ចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន ​ឌុយទែរតេ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

ប៉ូលិសអន្តរជាតិ​​អាំងទែរប៉ូល (Interpol Manille) ​ប្រចាំការ​នៅ​ក្រុង​ម៉ានីល បាន​ចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ។ ការ​ឃាត់ខ្លួន​នេះ ​អនុវត្តតាម​ដីកា​ចាប់​ខ្លួន​របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុង​ឡាអេ ដែល​បាន​ចោទប្រកាន់​អតីត​ថ្នាក់ដឹកនាំ​ហ្វីលីពីនរូបនេះ​ ពីបទល្មើស​​ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ​។​ ​

តើព្រឹត្តិការណ៍«អង្គរសង្ក្រាន្ត»អាចរួមចំណែកទាក់ទាញភ្ញៀវទេសចរយ៉ាងណាដែរ?

សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៩ ​ខែ​មីនា​ពី​ការ​ត្រៀម

តើព្រឹត្តិការណ៍«អង្គរសង្ក្រាន្ត»អាចរួមចំណែកទាក់ទាញភ្ញៀវទេសចរយ៉ាងណាដែរ?

សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៩ ​ខែ​មីនា​ពី​ការ​ត្រៀម​រៀប​ចំ​ព្រឹត្តិការណ៍អង្គរ​សង្ក្រាន្ត ឆ្នាំ​២០២៥ ក្រោម​ប្រធាន​បទ «ញញឹម​សាទរ​សង្ក្រាន្ត​ឆ្នាំថ្មី»​។ ​ព្រឹត្តិ​ការណ៍​នេះ​នឹង​រៀប​ចំ​ធ្វើនៅ​ខេត្ត​សៀម​រាប​រយៈ​ពេល​ ៣​ថ្ងៃ​ពី​ថ្ងៃទី​ ១៤ ដល់ ១៦ ខែ​មេសា ឆ្នាំ​២០២៥​។​ មាន​មតិ​ខ្លះ​លើក​ឡើង​ថា ​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​នេះ​ គឺ​ជាការ​ចំណាយ​ថវិកា​ខ្ជះ​ខ្ជាយ និង​ជាការ​បង្កើត​ព្រឹត្តិការណ៍​ដើម្បី​បង្វែរ​ព្រឹត្តិ​ការណ៍​។​ តែ​នៅព្រឹក​ថ្ងៃ​ទី​១១ ខែ​មីនា ​ប្រមុខ​រដ្ឋា​ភិបាល​ លោក ហ៊ុន ម៉ាណែត បាន​ការ​ពារ​ផែន​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​ «អង្គរ​សង្ក្រាន្ត»​ ថា​ គឺ​ជា​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ និង​មិន​មែន​ជាការ​បង្កើត​ព្រឹត្តិការណ៍​ដើម្បី​បង្វែរ​ព្រឹត្តិការណ៍​នោះ​ទេ​។​

យោងតាម​វិទ្យាស្ថាន​SIPRI ៥ឆ្នាំចុងក្រោយ​ អឺរ៉ុបទិញគ្រឿងសព្វាវុធ​អាមេរិក​កាន់តែច្រើន

ក្នុងរយៈពេល​៥ឆ្នាំចុងក្រោយ ប្រទេសអឺរ៉ុប​សមាជិកអូតង់ បានបង្កើនការទិញគ្រឿងសព្វាវុធ​ពីអាមេ

យោងតាម​វិទ្យាស្ថាន​SIPRI ៥ឆ្នាំចុងក្រោយ​ អឺរ៉ុបទិញគ្រឿងសព្វាវុធ​អាមេរិក​កាន់តែច្រើន

ក្នុងរយៈពេល​៥ឆ្នាំចុងក្រោយ ប្រទេសអឺរ៉ុប​សមាជិកអូតង់ បានបង្កើនការទិញគ្រឿងសព្វាវុធ​ពីអាមេរិកចំនួន​ទ្វេដង បើប្រៀបធៀបទៅកំឡុងពេល​ឆ្នាំ​២០១៥-២០១៩។ នេះបើផ្អែកតាមរបាយការណ៍របស់វិទ្យាស្ថាន​ SIPRI ដែលមានទីតាំង​នៅទីក្រុងស្តុកខូលម៍​។ ការសំរុកទិញគ្រឿងសព្វាវុធ​​នៅតាមបណ្តាប្រទេសអឺរ៉ុប គឺវាស្ថិតនៅក្នុងបរិបទមួយ​ ដែល​រុស្ស៊ី​គំរាម​សន្តិសុខកាន់តែខ្លាំង។ តែទន្ទឹមនឹងនេះ វាសបញ្ជាក់ថាអឺរ៉ុបនៅតែពឹង​ផ្អែក ទៅលើ​គ្រឿងសព្វាវុធអាមេរិក បើទោះបី​ជាមានឆន្ទៈចង់​ផលិត និងពង្រឹងសមត្ថភាពការពារខ្លួន​ដោយ​ខ្លួនឯងក៏ដោយ​។

ភូមានៅតែជាប់លេខ១ខាងផលិតអាភៀនច្រើនជាងគេក្នុងលោក ខណៈប្រជាជនឈប់ធ្វើស្រែ តែបែរទៅដាំអាភៀន

នៅភូមា សង្រ្គាមស៊ីវិល​មិនត្រឹម​បង្កអសន្តិសុខ បង្កើតវិបត្តិមនុស្សធម៌ ការផ្លាស់ទី ប៉ុន្តែ វ

ភូមានៅតែជាប់លេខ១ខាងផលិតអាភៀនច្រើនជាងគេក្នុងលោក ខណៈប្រជាជនឈប់ធ្វើស្រែ តែបែរទៅដាំអាភៀន

នៅភូមា សង្រ្គាមស៊ីវិល​មិនត្រឹម​បង្កអសន្តិសុខ បង្កើតវិបត្តិមនុស្សធម៌ ការផ្លាស់ទី ប៉ុន្តែ វា​ជា​ដើមចម​នៃ​ភាពក្រីក្រ​គ្មានថ្ងៃបញ្ចប់។ ដោយសារ​តែជីវភាព គ្រោះ​អត់ឃ្លាន ប្រជាជន​ភូមា នៅរដ្ឋ​ស្ហាន ដែលមាន​ព្រំដែនជាប់ព្រំដែនប្រទេស​បី គឺ ចិន ឡាវ និងថៃ ​បាន​ងាក​ទៅ​ប្រកបរបរ​ដាំដំណាំអាភៀន ជំនួសការធ្វើស្រែចម្ការ។ ដំណាំអាភៀនជា​ជំរកចុងក្រោយ​របស់ពួកគេ​នៅក្នុង​ប្រទេស​មួយ ដែល​សង្រ្គាម​ស៊ីវិល​កំពុង​ផ្ទុះឡើង នៅ​គ្រប់​កន្លែង ខណៈ​ដែល​ភាគីជម្លោះ​ក្រាញ ចង់ឈ្នះរៀងៗខ្លួន។ មេដឹកនាំរបបសឹកភូមា​ដែលបានធ្វើរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​អ៊ុងសាន ស៊ូជី និង​ប្រយុទ្ធតទល់​នឹង​ក្រុមឧទ្ទាម​ប្រឆាំង​៤ឆ្នាំមកនេះ ទើប​ប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុងស្ថានភាពអាសន្ន រយៈពេល​៦ខែ​តទៅទៀត។

ផ្ទះកិងអាយុជាង១០០ឆ្នាំ នៅខេត្តបាត់ដំបង ជាទីទាក់ទាញភ្ញៀវទេសចរ

ផ្ទះបុរាណមួយខ្នងសង់អំពីឈើ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង មានអាយុកាលជាង

ផ្ទះកិងអាយុជាង១០០ឆ្នាំ នៅខេត្តបាត់ដំបង ជាទីទាក់ទាញភ្ញៀវទេសចរ

ផ្ទះបុរាណមួយខ្នងសង់អំពីឈើ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង មានអាយុកាលជាង ១០០ឆ្នាំមកហើយ ប៉ុន្តែសភាពផ្ទះទាំងមូលនៅតែរឹងមាំ និងមានសោភ័ណភាពដូចដើមស្ទើរតែ ១០០%។ លោក យី សារិទ្ធ ជាម្ចាស់ផ្ទះជំនាន់ទី៣ បានបញ្ជាក់ថា ផ្ទះរបស់លោកមានលេខ មុខ ក្រោយ ខុសគ្នា។ ផ្ទះលេខ១ មានអាយុកាល ១១៨ ឆ្នាំ និងផ្ទះលេខ២ មានអាយុកាល ១៣៥ឆ្នាំ កំពុងទាក់ទាញភ្ញៀវទេសចរឲ្យចូលទៅទស្សនាជាហូរហែ និងបានជួយបង្កើនប្រាក់ចំណូលដល់ក្រុមគ្រួសារលោកមួយកម្រិតថែមទៀត តាមរយៈការបង់វិភាគទានពីភ្ញៀវម្នាក់ ២$។

អគ្គស្នងការនគរបាលជាតិបដិសេធព័ត៌មានចាប់មនុស្សចូលឡានក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន

នៅថ្ងៃអាទិត្យទី៩ មីនា មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិបានចេញមុខបដិសេធចំពោះព

អគ្គស្នងការនគរបាលជាតិបដិសេធព័ត៌មានចាប់មនុស្សចូលឡានក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន

នៅថ្ងៃអាទិត្យទី៩ មីនា មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិបានចេញមុខបដិសេធចំពោះព័ត៌មានដែលថា សមត្ថកិច្ចបានចាប់មនុស្សញាត់ចូលឡានដោយគ្មានមូលហេតុ។ ការបដិសេធនេះធ្វើឡើង បន្ទាប់ពីគណនីហ្វេសប៊ុកឈ្មោះ Pheavy FC និងសារព័ត៌មាន ស៊ី អរ អិន បានបង្ហោះវីដេអូទាក់ទងនឹងសកម្មភាពដែលសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

តើគួរមានយន្ដការចរាចរណ៍បែបណាដើម្បីកុំឱ្យកកស្ទះនៅពេលមានក្បួនរថយន្តរបស់ថ្នាក់ដឹកនាំ?

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាបានចេញសារសំឡេងមួយពាក់ព័ន្

តើគួរមានយន្ដការចរាចរណ៍បែបណាដើម្បីកុំឱ្យកកស្ទះនៅពេលមានក្បួនរថយន្តរបស់ថ្នាក់ដឹកនាំ?

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាបានចេញសារសំឡេងមួយពាក់ព័ន្ធនឹងការរៀបចំចរាចរណ៍នៅពេលមានក្បួនរថយន្តធ្វើដំណើរតាមផ្លូវរបស់ថ្នាក់ដឹកនាំ។ តាមលោក ហ៊ុន ម៉ាណែត កងកម្លាំងរក្សាសណ្ដាប់ធ្នាប់គួរតែកាត់បន្ថយរយៈពេលនៃការបិទផ្លូវ និងមិនចាំបាច់បិទផ្លូវទាំងអស់ទេ។ ចំណែកករណីមានឡានសឺរ៉ែន គឺត្រូវសម្រួលឱ្យធ្វើដំណើរទៅមុន។ អ្នកតាមដានសង្គមយល់ថា ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ គឺទាល់តែកងកម្លាំងកុំបិទផ្លូវទុកមុនយូរពេក និងថា រដ្ឋគួរកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងបន្ថែមទៀត មិនថាផ្លូវអាកាស ឬផ្លូវក្រោមដី។

ACU ចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួក២នាក់ក្នុងសំណុំរឿងពុករលួយ

អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ ACU បានបើកការស៊ើបសួរ និងប្តឹងអភិបាលរងខេត្តកំពង់ស្ពឺជាមួយបក

ACU ចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួក២នាក់ក្នុងសំណុំរឿងពុករលួយ

អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ ACU បានបើកការស៊ើបសួរ និងប្តឹងអភិបាលរងខេត្តកំពង់ស្ពឺជាមួយបក្ខពួក ២រូបក្នុងសំណុំរឿងប្រព្រឹត្តអំពើពុករលួយ កិបកេងលុយប្រមាណ៤០ម៉ឺនដុល្លា។ បើតាមសេចក្តីប្រកាសរបស់សាលាដំបូងខេត្តកំពង់ស្ពឺ អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកត្រូវបានតុលាការខេត្តកំពង់ស្ពឺចេញដីកាឃុំខ្លួនក្នុងពន្ធនាគារ។

អគ្គមគ្គុទេសក៍​អ៊ីរ៉ង់​បដិសេធ​មិន​ចរចា ក្រោមការដាក់សម្ពាធ និង​ពាក្យសម្លុត​របស់​លោកដូណាល់ ត្រាំ

អ៊ីរ៉ង់មិនចុះចាញ់ ឱនក្រាប​នៅចំពោះមុខ​ការគំរាមកំហែង​របស់​អាមេរិក។ នៅថ្ងៃសៅរ៍​កន្លងទៅ ប្រម

អគ្គមគ្គុទេសក៍​អ៊ីរ៉ង់​បដិសេធ​មិន​ចរចា ក្រោមការដាក់សម្ពាធ និង​ពាក្យសម្លុត​របស់​លោកដូណាល់ ត្រាំ

អ៊ីរ៉ង់មិនចុះចាញ់ ឱនក្រាប​នៅចំពោះមុខ​ការគំរាមកំហែង​របស់​អាមេរិក។ នៅថ្ងៃសៅរ៍​កន្លងទៅ ប្រមុខដឹកនាំ​សាសនា អាយ៉ាតូឡា អាលី ខាមេណី ដែលជា​មនុស្សមានអំណាច​ធំជាងគេ​នៅអ៊ីរ៉ង់ បាន​បដិសេធមិន​ចរចា​ជាមួយ​អាមេរិក ពោល​គឺ​នៅបន្ទាប់ពី​លោកដូណាល់ ត្រាំ គំរាមកំហែង​ប្រើកម្លាំងយោធា បើសិន​អ៊ីរ៉ង់​មិន​ព្រម​ចរចា​ជាមួយ​អាមេរិក។ នៅ​ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិកាំង Fox News ចាក់ផ្សាយ​នៅថ្ងៃសុក្រ លោកដូណាល់ ត្រាំ​បាន​អះអាង​ថា លោក​បានផ្ញើសំបុត្រ​មួយច្បាប់ទៅ​អាយ៉ាតូឡា​ អាលី ខាមេណី ដើម្បីបើកការចរចា​លើ​កិច្ចព្រមព្រៀងថ្មី​ស្តីពី​កម្មវិធីនុយក្លេអ៊ែរ​របស់អ៊ីរ៉ង់។

កូរ៉េខាងត្បូង៖ នគរបាលហាមឃាត់ការជួបជុំ ស្រពេល​តុលាការ​ធម្មនុញ្ញ​សម្រេច​​សេចក្តី​លើ​លោក យូន ស៊ុកយោល

នៅថ្ងៃចន្ទទី​១០​មីនា អាជ្ញាធរនគរបាល​ក្រុងស៊េអូល បានចេញបញ្ជា​ហាមឃាត់​​រាល់ការជួបជុំទាំងអ

កូរ៉េខាងត្បូង៖ នគរបាលហាមឃាត់ការជួបជុំ ស្រពេល​តុលាការ​ធម្មនុញ្ញ​សម្រេច​​សេចក្តី​លើ​លោក យូន ស៊ុកយោល

នៅថ្ងៃចន្ទទី​១០​មីនា អាជ្ញាធរនគរបាល​ក្រុងស៊េអូល បានចេញបញ្ជា​ហាមឃាត់​​រាល់ការជួបជុំទាំងអស់ នៅ​តំបន់ជុំវិញ​តុលាការធម្មនុញ្ញកូរ៉េខាងត្បូង ស្របពេល​ដែល​ស្ថាប័នយុត្តិធម៌​កំពូលនេះ ត្រៀម​ប្រកាស​សាល​ក្រម ថា​តើ​​លោក​ប្រធានាធិបតី យូន ស៊ុកយោល​នឹងត្រូវដក​ហូតចេញពី​តំណែងឬយ៉ាងណា​។ អាជ្ញាធរក្រុងស៊េអូល មានការបារម្ភអំពីបាតុកម្មហិង្សាចលាចល ព្រោះថាករណី​នេះធ្លាប់​មានម្តងហើយ នៅ​ពេល​ដែល​តុលាការ​មួយ​បាន​សម្រេចពន្យាការឃុំខ្លួន​លោក​យូន ស៊ុក​យោល។ សូមបញ្ជាក់ថា លោក​យូន ស៊ុក​យោល ទើបតែត្រូវបាន​គេដោះលែង​ឲ្យ​នៅក្រៅ​ឃុំវិញ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយសារមូលហេតុ​នីតិវិធី​។

លោក ហ៊ុន ម៉ាណែត បញ្ជាឲ្យអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ និងខ្នងសំពៅ

លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បញ្ជា​ឲ្យ​ស្ថាប័ន​ជំនាញ​សហការ​អភិរក្ស និង​ថែ​រក្

លោក ហ៊ុន ម៉ាណែត បញ្ជាឲ្យអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ និងខ្នងសំពៅ

លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បញ្ជា​ឲ្យ​ស្ថាប័ន​ជំនាញ​សហការ​អភិរក្ស និង​ថែ​រក្សា​តំបន់​ទេសចរណ៍​ខ្នង​ផ្សារ និង​ខ្នង​សំពៅ នៃ​ឧទ្យាន​ជាតិ​ភ្នំ​ក្រវ៉ាញ​ឲ្យ​បាន​ល្អ សម្រាប់​ផល​ប្រយោជន៍​សាធារ​ណៈ និង​សហគមន៍​នៅ​តំបន់​នោះ​។ ​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ចេញ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៥​ ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​បាន​ចុះ​ទៅ​ដល់​តំបន់​ភ្នំ​ខ្នង​ផ្សារ ​ក្នុង​ខេត្ត​កំពង់​ស្ពឺ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា​។

សង្រ្គាមពាណិជ្ជកម្មជាមួយកាណាដា៖ លោកដូណាល់ ត្រាំកំពុងធ្វើឲ្យអាមេរិកក្លាយជាប្រទេសទ្រុស្តមិត្ត?

ការដំឡើងពន្ធលើទំនិញកាណាដា ម៉ិកស៊ិក និងចិន​នាំចូលទៅ​អាមេរិក​បានចូលជា​ធរមាន​នៅថ្ងៃអង្គារ ទ

សង្រ្គាមពាណិជ្ជកម្មជាមួយកាណាដា៖ លោកដូណាល់ ត្រាំកំពុងធ្វើឲ្យអាមេរិកក្លាយជាប្រទេសទ្រុស្តមិត្ត?

ការដំឡើងពន្ធលើទំនិញកាណាដា ម៉ិកស៊ិក និងចិន​នាំចូលទៅ​អាមេរិក​បានចូលជា​ធរមាន​នៅថ្ងៃអង្គារ ទី​៤មីនា។ ប៉ុន្តែ នៅមួយថ្ងៃក្រោយ លោក​ដូណាល់ ត្រាំ​បាន​ប្រកាសជាបន្តបន្ទាប់គ្នា​​ថា លោក​សម្រេច​លើកលែង​មុខទំនិញកាណាដា និងម៉ិកស៊ិកមួយចំនួនវិញ ចំណែក ទំនិញចិនទាំងអស់នៅតែ​ត្រូវ​បង់ពន្ធបន្ថែមនៅ​ក្នុងកម្រិត​២០%ដដែល។ លោក​ដូណាល់ ត្រាំ​បានពន្យល់​ការប្តូរជំហរ ថយមួយជំហាន​មកវិញក្នុងរឿងដំឡើងពន្ធ​លើទំនិញកាណាដា និងម៉ិកស៊ិកថា មកពីលោក​ចង់ជួយប្រទេស​ជិតខាងទាំងពីរដែលធ្វើពាណិជ្ជកម្ម​ជារៀងរហូតមកជាមួយអាមេរិក។ ចង់ជួយប្រទេស​ជិតខាង របស់លោកដូណាល់ ត្រាំ ជាពាក្យពិតដែរឬទេ? តើ​អ្វីទៅជា​ហេតុផលពិតប្រាកដដែលធ្វើ​ឲ្យ​លោកដូណាល់ ត្រាំ​ថយមួយជំហាន​ក្នុងជម្លោះពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជិតខាង ជាពិសេស​កាណាដា? 

កម្មវិធីព័ត៌មានប្រចាំថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥

ការផ្សាយ​កម្មវិធីព័ត៌មានប្រចាំថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ រៀបចំដោយ​សាំ ឧត្តម

កម្មវិធីព័ត៌មានប្រចាំថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥

ការផ្សាយ​កម្មវិធីព័ត៌មានប្រចាំថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ រៀបចំដោយ​សាំ ឧត្តម

សង្រ្គាមពាណិជ្ជកម្មជាមួយកាណាដា៖ លោកដូណាល់ ត្រាំកំពុងធ្វើឲ្យអាមេរិកក្លាយជាប្រទេសទ្រូស្តមិត្ត?

ការដំឡើងពន្ធលើទំនិញកាណាដា ម៉ិកស៊ិក និងចិន​នាំចូលទៅ​អាមេរិក​បានចូលជា​ធរមាន​នៅថ្ងៃអង្គារ ទ

សង្រ្គាមពាណិជ្ជកម្មជាមួយកាណាដា៖ លោកដូណាល់ ត្រាំកំពុងធ្វើឲ្យអាមេរិកក្លាយជាប្រទេសទ្រូស្តមិត្ត?

ការដំឡើងពន្ធលើទំនិញកាណាដា ម៉ិកស៊ិក និងចិន​នាំចូលទៅ​អាមេរិក​បានចូលជា​ធរមាន​នៅថ្ងៃអង្គារ ទី​៤មីនា។ ប៉ុន្តែ នៅមួយថ្ងៃក្រោយ លោក​ដូណាល់ ត្រាំ​បាន​ប្រកាសជាបន្តបន្ទាប់គ្នា​​ថា លោក​សម្រេច​លើកលែង​មុខទំនិញកាណាដា និងម៉ិកស៊ិកមួយចំនួនវិញ ចំណែក ទំនិញចិនទាំងអស់នៅតែ​ត្រូវ​បង់ពន្ធបន្ថែមនៅ​ក្នុងកម្រិត​២០%ដដែល។ លោក​ដូណាល់ ត្រាំ​បានពន្យល់​ការប្តូរជំហរ ថយមួយជំហាន​មកវិញក្នុងរឿងដំឡើងពន្ធ​លើទំនិញកាណាដា និងម៉ិកស៊ិកថា មកពីលោក​ចង់ជួយប្រទេស​ជិតខាងទាំងពីរដែលធ្វើពាណិជ្ជកម្ម​ជារៀងរហូតមកជាមួយអាមេរិក។ ចង់ជួយប្រទេស​ជិតខាង របស់លោកដូណាល់ ត្រាំ ជាពាក្យពិតដែរឬទេ? តើ​អ្វីទៅជា​ហេតុផលពិតប្រាកដដែលធ្វើ​ឲ្យ​លោកដូណាល់ ត្រាំ​ថយមួយជំហាន​ក្នុងជម្លោះពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជិតខាង ជាពិសេស​កាណាដា? 

អ្នកចូលចិត្តសៀវភៅចង់ឲ្យមានបណ្ណាល័យច្រើនកន្លែង និងការតាំងពិព័រណ៌សៀវភៅបន្ថែម

បន្ទាប់ពីជោគជ័យជាច្រើនឆ្នាំជាប់គ្នា ទិវាជាតិអំណានលើកទី១០បាននាំយកសៀវភៅច្រើនប្រភេទមកបង្ហា

អ្នកចូលចិត្តសៀវភៅចង់ឲ្យមានបណ្ណាល័យច្រើនកន្លែង និងការតាំងពិព័រណ៌សៀវភៅបន្ថែម

បន្ទាប់ពីជោគជ័យជាច្រើនឆ្នាំជាប់គ្នា ទិវាជាតិអំណានលើកទី១០បាននាំយកសៀវភៅច្រើនប្រភេទមកបង្ហាញដល់សាធារណជននៅក្នុងឱកាសតាំងពិព័រណ៍សៀវភៅ។ ទិវាជាតិអំណាន និងការដាក់តាំងពិព័រណ៌សៀវភៅ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨មីនាដល់ថ្ងៃទី១១មីនាប្រព្រឹត្តទៅនៅបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ។ អ្នកចូលរួមក្នុងពិព័រណ៌សៀវភៅបានបង្ហាញចំណាប់អារម្មណ៍រីករាយជាពន់ពេក ដោយសារតែវាឱកាសមួយសម្រាប់ទិញសៀវភៅដែលពួកគេចូលចិត្ត។ ក្នុងន័យនេះ ពួកគេចង់ឲ្យមានការរៀបចំកម្មវិធីបែបនេះជាប្រចាំ ក៏ដូចជាការរៀបចំបណ្ណាល័យដែលអាចចូលអានសៀវភៅឥតគិតថ្លៃ។

Get more results via ClueGoal