Cambodia



លោក មួង ណារ៉េត៖ វិធានការរបស់លោកដូណាល់ ត្រាំ នឹងប៉ះពាល់ខ្លាំងដល់និស្សិតខ្មែរ និងអ្នកទេសចរ

កម្ពុជា​ស្ថិត​ក្នុង​បញ្ជី​ព៌ណ​លឿង​ក្នុង​រដ្ឋ​បាល ​លោក ដូណាល់ ត្រាំ ដែល​កំពុង​ពិចារណា​រឹត​

អាមេរិកប្រកាស​ដាក់ទណ្ឌកម្មមន្រ្តីថៃ ពាក់ព័ន្ធនឹង​ការចាប់បញ្ជូន​ជនជាតិអ៊ុយហ្គួរទៅ​ប្រទេស​ចិន

ក្រសួងការបរទេស​អាមេរិក​បាន​សម្រេច​ដាក់ទណ្ឌកម្ម​លើ​មន្រ្តីរដ្ឋាភិបាល​ថៃ​ដែលមាន​ជាប់ពាក់

អាមេរិកប្រកាស​ដាក់ទណ្ឌកម្មមន្រ្តីថៃ ពាក់ព័ន្ធនឹង​ការចាប់បញ្ជូន​ជនជាតិអ៊ុយហ្គួរទៅ​ប្រទេស​ចិន

ក្រសួងការបរទេស​អាមេរិក​បាន​សម្រេច​ដាក់ទណ្ឌកម្ម​លើ​មន្រ្តីរដ្ឋាភិបាល​ថៃ​ដែលមាន​ជាប់ពាក់ព័ន្ធ​នឹង​ការបណ្តេញ ចាប់បញ្ជូន​ជនជាតិ​អ៊ុយហ្គួរ​ទៅ​ឲ្យ​អាជ្ញាធរ​ប៉េកាំង។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន កាលពីថ្ងៃ​សុក្រទី ១៤ មីនា រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​ម៉ាកូ រូប៊ីយ៉ូ​បាន​ព្រមាន​ប្រទេស​ដទៃទៀត​កុំ​ឲ្យ​យកគំរូតាមប្រទេស​ថៃ បើសិន​មិន​ចង់​ជាប់ទណ្ឌកម្ម​របស់អាមេរិក។ ថៃ តាមរយៈ​ក្រសួងការបទេស​បាន​បញ្ជាក់​នៅថ្ងៃសៅរ៍ ទី ១៥ មីនា​ថា រដ្ឋាភិបាល​ថៃ​ទទួល​បាន​ការធានា​ពី​ប៉េកាំង ទាក់ទង​នឹង​ការរក្សា​សន្តិសុខ​ឲ្យ​ជនជាតិ​អ៊ុយហ្គួរ ដែល​ថៃបាន​បញ្ជូន​ទៅ​ប្រទេស​ចិន កាលពី​ចុងខែ​កុម្ភៈកន្លងទៅ។

កសិដ្ឋាន២២៨នាំចូលពូជមាន់ពីក្រៅប្រទេស និងកម្រឃើញមាននៅកម្ពុជា

លោក ប៉ិល សម្បត្តិ ម្ចាស់កសិដ្ឋាន២២៨ បាននាំចូលពូជមាន់បរទេសច្រើនប្រភេទមកចិញ្ចឹមក្នុងកសិដ្ឋា

កសិដ្ឋាន២២៨នាំចូលពូជមាន់ពីក្រៅប្រទេស និងកម្រឃើញមាននៅកម្ពុជា

លោក ប៉ិល សម្បត្តិ ម្ចាស់កសិដ្ឋាន២២៨ បាននាំចូលពូជមាន់បរទេសច្រើនប្រភេទមកចិញ្ចឹមក្នុងកសិដ្ឋានរបស់លោក ក្នុងនោះមានមាន់ជើងធំម្យ៉ាងពីប្រទេសវៀតណាម។ បើតាមម្ចាស់កសិដ្ឋានរូបនេះ គេកម្រឃើញពូជមាន់ប្រភេទនេះណាស់ នៅក្នុងប្រទេសកម្ពុជា ដោយហេតុថា មាន់នេះមានតម្លៃថ្លៃ និងតម្រូវឲ្យមានបច្ចេកទេសបង្កាត់ពូជត្រឹមត្រូវ។ លោក ប៉ិល សម្បត្តិពន្យល់ថា ទីផ្សារមាន់ជើងធំនៅកម្ពុជាបច្ចុប្បន្ន មានភាពតូចចង្អៀតនៅឡើយ ហើយភាគច្រើន គេយកទៅចិញ្ចឹមជាសត្វលម្អតាមផ្ទះ រីសត សណ្ឋាគារ និងរមណីយដ្ឋានជាដើម។ 

សមត្ថកិច្ចថៃស្វែងរកចាប់ខ្លួនជនជាតិថៃ១៥នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញនៅប៉ោយប៉ែត

សមត្ថកិច្ចថៃបានអះអាង កាលពីថ្ងៃសៅរ៍ ទី១៥ មីនាថា តុលាការបានចេញដីកាចាប់ខ្លួនជនជាតិថៃចំនួន១៥ន

សមត្ថកិច្ចថៃស្វែងរកចាប់ខ្លួនជនជាតិថៃ១៥នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញនៅប៉ោយប៉ែត

សមត្ថកិច្ចថៃបានអះអាង កាលពីថ្ងៃសៅរ៍ ទី១៥ មីនាថា តុលាការបានចេញដីកាចាប់ខ្លួនជនជាតិថៃចំនួន១៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងការរៀបចំសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។ នេះបើតាមព័ត៌មានចុះផ្សាយដោយកាសែតថៃ បាងកកប៉ុស្តិ៍ នៅថ្ងៃទី១៥ មីនា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ដីកាចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរថៃរួមគ្នាជាមួយអាជ្ញាធរកម្ពុជាបង្រ្កាបមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយនៅក្រុងប៉ោយប៉ែត ដោយចាប់ឃាត់ខ្លួន ជនជាតិថៃចំនួន១១៩នាក់ កាលពីខែកុម្ភៈ។

រដ្ឋបាលលោក ត្រាំ ស្នើដាក់ប្រទេសជាង ៤០ ហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិក

រដ្ឋបាលលោកប្រធានាធិបតីអាមរិក ដូណាល់ ត្រាំ កំពុងពិចារណាលើការរឹតត្បិត ឬ ហាមឃាត់ការធ្វើដំណើរ

រដ្ឋបាលលោក ត្រាំ ស្នើដាក់ប្រទេសជាង ៤០ ហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិក

រដ្ឋបាលលោកប្រធានាធិបតីអាមរិក ដូណាល់ ត្រាំ កំពុងពិចារណាលើការរឹតត្បិត ឬ ហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិក ចំពោះប្រជាពលរដ្ឋមកពីជាង៤០ ប្រទេស ក្នុងនោះរួមមានប្រទេសមួយចំនួ​ន នៅតំបន់អាស៊ីអាគេ្នយ៍ផង។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The New York Times នៅថ្ងៃសុក្រ ទី១៤ មីនា។

កម្មវិធីព័ត៌មានប្រចាំថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥

កម្មវិធីព័ត៌មានប្រចាំថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ដោយ សាំ ឧត្តម

កម្មវិធីព័ត៌មានប្រចាំថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥

កម្មវិធីព័ត៌មានប្រចាំថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ដោយ សាំ ឧត្តម

បន្ទាប់ពីអាក់ខាន​៦ឆ្នាំ របាំព្រះរាជទ្រព្យវិលមកបង្ហាញខ្លួន​នៅលើឆាកសំដែង​ក្នុងប្រទេស​បារាំង

ក្រុមរបាំព្រះរាជទ្រព្យ​បាន​បញ្ចប់ការសម្តែង​ចុងក្រោយ​របស់ខ្លួន​នៅទីក្រុង​ម៉េស Metzភាគកើត​ប

បន្ទាប់ពីអាក់ខាន​៦ឆ្នាំ របាំព្រះរាជទ្រព្យវិលមកបង្ហាញខ្លួន​នៅលើឆាកសំដែង​ក្នុងប្រទេស​បារាំង

ក្រុមរបាំព្រះរាជទ្រព្យ​បាន​បញ្ចប់ការសម្តែង​ចុងក្រោយ​របស់ខ្លួន​នៅទីក្រុង​ម៉េស Metzភាគកើត​ប្រទេស​បារាំង កាលពីយប់ថ្ងៃព្រហស្បតិ៍ទី ១៣​មីនា។ ការវិលត្រលប់មកបង្ហាញខ្លួន​សាជាថ្មី​នៅ​ប្រទេស​បារាំង​បានទទួល​ការស្វាគមន៍​ពី​ទស្សនិកជន ភាគច្រើនជាជនជាតិបារាំង​ដែលបានទិញសំបុត្រ​ចូលមើល​យ៉ាងកុះក​របាំព្រះរាជទ្រព្យកម្ពុជា។ ឈាង បុប្ផា​បានទៅធ្វើបទយកការណ៍ផ្ទាល់​នៅទីក្រុង​ម៉េស ក្បែរ​ព្រំដែនជាមួយ​ប្រទេស​លុចសំបួរ និង​អាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍។ សិល្បករកម្ពុជាទាំង២២រូប​ត្រូវ​ត្រលប់​មក​ដល់​កម្ពុជា​វិញ នៅថ្ងៃ​សៅរ៍​ទី​១៥មីនាបន្ទាប់ពី​​បញ្ចប់​បេសសកម្ម​រយៈពេល​១០​ថ្ងៃ​នៅប្រទេស​បារាំង ជាមួយ​ការសម្តែង​ចំនួន​៤លើក​នៅទីក្រុងខេត្ត​​ចំនួន​៣ គឺបារីស ខេត្ត បរដូរ (Bordeaux) និងខេត្ត ​ និងម៉េស (Metz) ​។

លោក ឌុយទែរតេ ឆ្លើយបំភ្លឺនៅចំពោះមុខតុលាការ ICC តាមរយៈវីដេអូសន្និសីទ

នៅទីក្រុងឡាអេ ប្រទេសហូឡង់ នាថ្ងៃសុក្រ ទី១៤ មីនា អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌ

លោក ឌុយទែរតេ ឆ្លើយបំភ្លឺនៅចំពោះមុខតុលាការ ICC តាមរយៈវីដេអូសន្និសីទ

នៅទីក្រុងឡាអេ ប្រទេសហូឡង់ នាថ្ងៃសុក្រ ទី១៤ មីនា អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានចូលខ្លូនបំភ្លឺជាលើកដំបូង នៅចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC តាមរយៈវីដេអូសន្និសីទ។ បើយោងតាមអង្គការក្រៅរដ្ឋាភិបាល លោក ឌុយទែរតេ បានរងបទចោទ ជុំវិញសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលលោកបានប្រព្រឹត្ត នៅចន្លោះឆ្នាំ២០១១ ទៅឆ្នាំ២០១៦ ក្នុងយុទ្ធនាការសង្គ្រាមប្រឆាំងគ្រឿងញៀនទ្រង់ទ្រាយធំ នៅទូទាំងប្រទេសហ្វីលីពីន។ សវនាការ​ជំនុំជម្រះអតីតប្រធានាធិបតី​ហ្វីលីពីន​បាន​បង្ក​ឲ្យមាន​មតិគាំទ្រ និងប្រឆាំងនៅក្នុងចំណោម​ប្រជាជនហ្វីលីពីន។ នៅថ្ងៃ​សុក្រម្សិលមិញ ទាំងអ្នកប្រឆាំង និងអ្នកគាំទ្រលោកឌុយទែរតេ រួមមាន​កូនស្រីរបស់លោកផងបាន​លើកគ្នា​ធ្វើបាតុកម្ម​នៅមុខ​ទីស្នាក់ការរបស់​តុលាការ​អន្តរជាតិក្នុងទីក្រុង​ឡាអេ។

លោកហ៊ុន សែនបញ្ជាឲ្យចាប់ខ្លួនបុរសម្នាក់ ដែលសរសេរសារធៀបលោកទៅនឹងលោក ឌុយទែរតេ

ពលរដ្ឋម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយពីបានសរសេរសារប្រៀបធៀបឌឺដងលោក ហ៊ុន សែនទៅនឹងអតីត

លោកហ៊ុន សែនបញ្ជាឲ្យចាប់ខ្លួនបុរសម្នាក់ ដែលសរសេរសារធៀបលោកទៅនឹងលោក ឌុយទែរតេ

ពលរដ្ឋម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយពីបានសរសេរសារប្រៀបធៀបឌឺដងលោក ហ៊ុន សែនទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន។ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃសុក្រទី ១៤មីនានិយាយថា លោកបានបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ពីខេត្តបាត់ដំបងឡើងមកភ្នំពេញ ក្រោយពីបុរសរូបនោះបង្ហោះសារប្រៀបធៀបលោកទៅនឹងលោក ឌុយទែរតេ អតីតប្រធានាធិបតីហ្វីលីពីនដែលទើបតុលាការព្រហ្មទណ្ឌអន្តរជាតិចាប់ខ្លួននាពេលថ្មីៗនេះ។ ថ្លែងក្នុងកម្មវិធីរៀបចំដោយសមាគមឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី១៤ ខែមីនា លោក ហ៊ុន សែន បានព្រមានអ្នកដែលហ៊ានព្រហើន កុំឲ្យបន្តប្រៀបធៀបឱ្យសោះព្រោះថា យុទ្ធសាស្ត្រងើបមួយវ៉ៃមួយ នៅតែបន្ត អត់ដកថយទេ។ 

អាជ្ញាធរឃាត់ខ្លួនជនជាតិចិននិងខ្មែរ១៩នាក់ ក្នុងករណីបង្កចលាចលនៅព្រលានយន្ដហោះ

សមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជនជាតិចិន និងខ្

អាជ្ញាធរឃាត់ខ្លួនជនជាតិចិននិងខ្មែរ១៩នាក់ ក្នុងករណីបង្កចលាចលនៅព្រលានយន្ដហោះ

សមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជនជាតិចិន និងខ្មែរចំនួន១៩នាក់។ យោងតាមការចុះផ្សាយរបស់ក្រុមប្រតិកម្មរហ័សរបស់ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រទី ១៤មីនា ជនសង្ស័យទាំងនោះបានបង្កអសន្ដិសុខ និងចលាចលនៅក្នុងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។

តើត្រូវមានយន្តការអ្វីខ្លះដើម្បីលើកទឹកចិត្តឲ្យពលករចំណាកស្រុក ត្រលប់មករកការងារធ្វើក្នុងប្រទេស?

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃសុក្រទី១៤មីនា បានលើកឡើងពីក្តីកង្វល់ជុំវិញបញ្ហា

តើត្រូវមានយន្តការអ្វីខ្លះដើម្បីលើកទឹកចិត្តឲ្យពលករចំណាកស្រុក ត្រលប់មករកការងារធ្វើក្នុងប្រទេស?

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃសុក្រទី១៤មីនា បានលើកឡើងពីក្តីកង្វល់ជុំវិញបញ្ហាខ្វះកម្លាំងពលកម្ម។ ប្រឈមនឹងបញ្ហានេះ លោក ហ៊ុន សែន បានអំពាវនាវឲ្យពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស ត្រលប់មករកការងារក្នុងប្រទេសកម្ពុជាវិញ។ អ្នកជំនាញយល់ថា រដ្ឋត្រូវមានយន្តការជាច្រើនជំហាន តួយ៉ាងការបង្កើតឱកាសការងារ និងកម្រៃប្រាក់ឈ្នួលសមរម្យ ទើបអាចបញ្ចុះបញ្ចូលឲ្យពលករខ្មែរត្រលប់មករកការងារធ្វើក្នុងប្រទេសវិញ។

លោក ឡេង កុកអាន៖ សាស្ដ្រាស្លឹករឹតមានតម្លៃស្មើនឹងនគរទាំងមូលមិនអាចកាត់ថ្លៃបាន

លោក ឡេង កុកអានជាប្រធានផ្នែកអភិរក្សសាស្ត្រាស្លឹករឹតនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្

លោក ឡេង កុកអាន៖ សាស្ដ្រាស្លឹករឹតមានតម្លៃស្មើនឹងនគរទាំងមូលមិនអាចកាត់ថ្លៃបាន

លោក ឡេង កុកអានជាប្រធានផ្នែកអភិរក្សសាស្ត្រាស្លឹករឹតនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ដែលមានទីតាំងក្នុងវត្តឧណ្ណាលោម ក្រុងភ្នំពេញ។ លោកជាបុគ្គលចម្បងមួយរូបដែលមានចំណេះដឹងជ្រៅជ្រះទាក់ទងនឹងសាស្ដ្រាស្លឹករឹត និងបានចងក្រងសាស្ដ្រាស្លឹករឹត នៅតាមវត្តអារាមនានាក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកស្រាវជ្រាវ លោកឱ្យតម្លៃសាស្ដ្រាស្លឹករឹតស្មើនឹងតម្លៃនគរទាំងមូល ព្រោះវាបានបង្ក្រប់នូវកម្រងក្បួនច្បាប់បុរាណខ្មែរ ដែលទាក់ទងដល់ ជាតិ សាសនា និងព្រះមហាក្សត្រ។

រដ្ឋាភិបាលកម្ពុជាចេញវិធានការទប់ស្កាត់ ក្រោយពីប្រភពទឹកមួយចំនួនរងការបំពុល

ថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានចេញសារាចរមួយស្ដីពីវិធានការទប់ស្កាត់ និ

រដ្ឋាភិបាលកម្ពុជាចេញវិធានការទប់ស្កាត់ ក្រោយពីប្រភពទឹកមួយចំនួនរងការបំពុល

ថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានចេញសារាចរមួយស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹកសាធារណៈ ដោយណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចូលរួមធ្វើយ៉ាងណាទប់ស្កាត់ការបំពុលប្រភពទឹកសាធារណៈ។ប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណែនាំ បន្ទាប់ពីមានការរកឃើញថា ប្រភពទឹកមួយចំនួនរងការបំពុល ដែលបង្កឡើងដោយរោងចក្រ សហគ្រាស។

លោក ហ៊ុន សែន ចំអក ឲ្យលោក សម រង្ស៊ី ដែលទៅស្នើសុំឲ្យអាមេរិកស្តារប្រជាធិបតេយ្យកម្ពុជា

លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋ​ស្តីទី បានថ្លែង​ចំអក​ឲ្យ ​លោក សម រង្ស៊ី ដែល​កំពុង​ធ្

លោក ហ៊ុន សែន ចំអក ឲ្យលោក សម រង្ស៊ី ដែលទៅស្នើសុំឲ្យអាមេរិកស្តារប្រជាធិបតេយ្យកម្ពុជា

លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋ​ស្តីទី បានថ្លែង​ចំអក​ឲ្យ ​លោក សម រង្ស៊ី ដែល​កំពុង​ធ្វើ​ទស្សន​កិច្ចនៅ​អាមេរិក​ថា ​ចេះ​តែ​ធ្វើ​ទៅ​រួច ខណៈ​មេដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះធ្លាប់​រិះគន់​មិន​សំចៃ​មាត់​ ចំពោះ​​លោក​ ដូណាល់ ត្រាំ កាល​នៅ​ជា​បេក្ខជន​ប្រធានា​ធិបតី​អាមេរិក​។​ លោក សម រង្ស៊ី ​វិញ បាន​ថ្លែង​ថា​ នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នៅ​អាមេរិក​លើក​នេះ លោក​បាន​ជួប​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក​ ដូណាល់ ត្រាំ មួយ​ចំនួន​ដើម្បី​ស្នើ​សុំ​ឲ្យ​អាមេរិក​ជួយ​ស្តារ​ឡើង​វិញ​នូវ​លិទ្ធិ​ប្រជាធិប​តេយ្យនៅ​កម្ពុជា​និង​ចូល​រួម​ប្រឆាំង​នឹងការ​ជួញ​ដូរ​ រួមទាំង​ឧក្រិដ្ឋ​កម្ម​ឆបោក​របស់​ចិន​នៅ​កម្ពុជា​។

ក្រសួងធម្មការ និងគណៈសង្ឃនាយក ចេញមកការពារការរៀបចំឡើងវិញ «ក្រុមជំនុំព្រះត្រៃបិដក»

ក្រសួង​ធម្មការ និង​គណៈ​សង្ឃនាយក​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ចេញ​លិខិត​បន្ត​បន្ទាប់​គ

ក្រសួងធម្មការ និងគណៈសង្ឃនាយក ចេញមកការពារការរៀបចំឡើងវិញ «ក្រុមជំនុំព្រះត្រៃបិដក»

ក្រសួង​ធម្មការ និង​គណៈ​សង្ឃនាយក​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ចេញ​លិខិត​បន្ត​បន្ទាប់​គ្នា​ដើម្បី​បំភ្លឺ​ជុំវិញ​ការ​រៀប​ចំឡើង​វិញ​ នូវ​«ក្រុម​ជំនុំព្រះ​ត្រៃបិដក»​។​ នៅ​ក្នុង​លិខិត​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​កាលពី​ថ្ងៃ​ ទី ១៤​មីនា​ក្រសួង​ធម្មការ និង​គណៈ​សង្ឃ​នាយក​អះអាង ថា​ គ្មាន​ចេតនា​លុប​បំបាត់​គុណូ​បការៈ ​ស្នា​ព្រះហស្ត ​ឬ​ស្នាដៃ​របស់​អ្នក​ជំនាន់​ដើម​នោះ​ទេ​។

វៀតណាម​កាត់ទោស​ម្ចាស់អគារដែល​ឆេះស្លាប់​មនុស្ស​៥៦នាក់​ ឲ្យជាប់​ពន្ធនាគារ​១២ឆ្នាំ

គ្រោះ​អគ្គិភ័យដ៏ធំក្នុងខែកញ្ញា ​​ឆ្នាំ២០២៣​ ​​បាន​សម្លាប់មនុស្ស ៥៦ នាក់ ​ ​ជា​សោកនាដកម្មភ្

វៀតណាម​កាត់ទោស​ម្ចាស់អគារដែល​ឆេះស្លាប់​មនុស្ស​៥៦នាក់​ ឲ្យជាប់​ពន្ធនាគារ​១២ឆ្នាំ

គ្រោះ​អគ្គិភ័យដ៏ធំក្នុងខែកញ្ញា ​​ឆ្នាំ២០២៣​ ​​បាន​សម្លាប់មនុស្ស ៥៦ នាក់ ​ ​ជា​សោកនាដកម្មភ្លើងឆេះ​ដ៏​ធ្ងន់ធ្ងរ​ជាង​គេ​បំផុត​ នៅ​វៀតណាម​ ​នា២ទសវត្សរ៍​ចុងក្រោយ។ ទីបំផុតទៅ​ តុលាការ​ក្រុង​ហាណូយបាន​​ផ្តន្ទាទោសម្ចាស់អគារ​ដែលត្រូវភ្លើងឆេះនោះ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ១២ ឆ្នាំ​។  តុលាការវៀតណាម​​ក៏​បាន​កាត់ទោស​ដាក់ពន្ធនាគារ​​ចំពោះ​មន្ត្រី​មូលដ្ឋាន ៧ នាក់ ​ដែលបាន​​ឃុប​ឃិត​ជាមួយ​ម្ចាស់​អគារ​។​ ​

លោកពូទីន​ឆ្លើយ​ថា មិនជំទាស់​នឹង​បទឈប់បាញ់​​៣០ថ្ងៃ​ទេ តែត្រូវតែ​និយាយ​​លក្ខខណ្ឌលម្អិតសិន

២ថ្ងៃបន្ទាប់ពីអ៊ុយក្រែន​បានយល់ព្រមតាមសំណើរបស់អាមេរិក ក្នុងការផ្អាកការ​ប្រយុទ្ធបណ្តោះអាស

លោកពូទីន​ឆ្លើយ​ថា មិនជំទាស់​នឹង​បទឈប់បាញ់​​៣០ថ្ងៃ​ទេ តែត្រូវតែ​និយាយ​​លក្ខខណ្ឌលម្អិតសិន

២ថ្ងៃបន្ទាប់ពីអ៊ុយក្រែន​បានយល់ព្រមតាមសំណើរបស់អាមេរិក ក្នុងការផ្អាកការ​ប្រយុទ្ធបណ្តោះអាសន្ន​៣០ថ្ងៃដើម្បីបើក​ផ្លូវចរចាជាមួយរុស្ស៊ី នៅទីបំផុត​​លោកពូទីន​បាន​ឆ្លើយ​ហើយ កាលពីថ្ងៃព្រហស្បតិ៍​ទី​១៣មីនា។​ លោកពូទីនឆ្លើយ​ថា លោក​មិន​ជំទាស់នឹង​ការ​ផ្អាកការប្រយុទ្ធបណ្តោះអាសន្ន​នេះទេ តែ​ត្រូវតែកំណត់លក្ខខណ្ឌឲ្យ​បានច្បាស់ជាមុនសិន​។​ តើចម្លើយ​របស់​លោកពូទីន​ ដែល​ថាមិនជំទាស់ទេ តែត្រូវមានលក្ខខណ្ឌនេះ វាមានន័យ​ធាតុពិតទៅ ជាចម្លើយ​បដិសេធនឹងសំណើររបស់ភាគីអាមេរិក​ឬយ៉ាងណា?​

ក្រុមអ្នកអភិរក្សសត្វព្រៃរកឃើញថា ចំនួនសត្វដំរីអាស៊ីមានកំណើននៅកម្ពុជា

ការសិក្សាហ្សែនប្រភេទសត្វដំរីអាស៊ីនៅភាគខាងជើងប្រទេសកម្ពុជាបង្ហាញថា ចំនួនសត្វដំរីអាស៊ីនៅក

ក្រុមអ្នកអភិរក្សសត្វព្រៃរកឃើញថា ចំនួនសត្វដំរីអាស៊ីមានកំណើននៅកម្ពុជា

ការសិក្សាហ្សែនប្រភេទសត្វដំរីអាស៊ីនៅភាគខាងជើងប្រទេសកម្ពុជាបង្ហាញថា ចំនួនសត្វដំរីអាស៊ីនៅកម្ពុជាបានកើនឡើង និងមានទំហំធំ រឹងមាំជាងកាលពីមុន។ នេះបើតាមលទ្ធផលនៃការស្រាវជ្រាវរបស់អ្នកជំនាញនៃក្រុមអភិរក្សសត្វ និងរុក្ខជាតិ Fauna & Flora conservation ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៣ មីនា ឆ្នាំ២០២៥ ដោយបញ្ជាក់បន្ថែមថា ការសិក្សាពីកំណើនសត្វដំរីនៅភាគខាងជើងប្រទេសកម្ពុជានេះ គឺជាក្តីសង្ឃឹមរបស់ប្រភេទសត្វជិតផុតពូជដែលអាចងើបឡើងវិញបន្តិចម្តងៗ។

លោក សុខ ហាច៖ យើងអាចទៅជំនួសបក្សកាន់អំណាចសព្វថ្ងៃបានដោយមធ្យោបាយបោះឆ្នោត

ក្រុមមេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាបានលើកឡើងថា ពួកគេមិនមែនជាគណបក្សជ្រុលនិយមទ

លោក សុខ ហាច៖ យើងអាចទៅជំនួសបក្សកាន់អំណាចសព្វថ្ងៃបានដោយមធ្យោបាយបោះឆ្នោត

ក្រុមមេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាបានលើកឡើងថា ពួកគេមិនមែនជាគណបក្សជ្រុលនិយមទេ និងថា សម្ព័ន្ធគណបក្សរបស់ពួកគេអាចផ្តួលគណបក្សកាន់អំណាចសព្វថ្ងៃដោយមធ្យោបាយបោះឆ្នោត។ ការលើកឡើងរបស់មេដឹកនាំបក្សប្រឆាំងដូច្នេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធទីស្នាក់ការគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរកាលពីចុងសប្តាហ៍កន្លងទៅនៅខេត្តកំពត។

មេអង្គរក្សលោក ហ៊ុន សែន បន្តបដិសេធមិនពាក់ព័ន្ធនឹងហេតុការណ៍គប់គ្រាប់បែកឆ្នាំ ១៩៩៧

លោក ហ៊ីង ប៊ុនហៀង មេអង្គរក្សលោក ហ៊ុន សែន បានបដិសេធថា លោកមិនមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍គប់គ្

មេអង្គរក្សលោក ហ៊ុន សែន បន្តបដិសេធមិនពាក់ព័ន្ធនឹងហេតុការណ៍គប់គ្រាប់បែកឆ្នាំ ១៩៩៧

លោក ហ៊ីង ប៊ុនហៀង មេអង្គរក្សលោក ហ៊ុន សែន បានបដិសេធថា លោកមិនមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍គប់គ្រាប់បែកដៃដែលបណ្តាលឲ្យស្លាប់បាតុករចំនួន១៦នាក់នៅមុខអគាររដ្ឋសភាចាស់កាលពីជិត៣០ឆ្នាំមុននោះទេ។ ការបន្តបដិសេធមិនដឹង មិនឮរបស់លោក ហ៊ីង ប៊ុនហៀង ធ្វើឡើង ខណៈតុលាការយុត្តិធម៌បារាំងត្រៀមបើកសវនាការកាត់ទោសកំបាំងមុខនៅសប្តាហ៍ក្រោយលើសំណុំរឿងគប់គ្រាប់បែកសម្លាប់មនុស្សក្នុងឆ្នាំ១៩៩៧។

ចិន អ៊ីរ៉ង់ និងរុស្ស៊ី អំពាវនាវ​ឲ្យ​បញ្ចប់​ទណ្ឌកម្ម​ប្រឆាំង​រដ្ឋាភិបាល​តេហេរ៉ង់

រដ្ឋអំណាច​ចិន រុស្ស៊ី និង​អ៊ីរ៉ង់​ បាន​អំពាវនាវ​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក​ ន

ចិន អ៊ីរ៉ង់ និងរុស្ស៊ី អំពាវនាវ​ឲ្យ​បញ្ចប់​ទណ្ឌកម្ម​ប្រឆាំង​រដ្ឋាភិបាល​តេហេរ៉ង់

រដ្ឋអំណាច​ចិន រុស្ស៊ី និង​អ៊ីរ៉ង់​ បាន​អំពាវនាវ​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប ​ឲ្យដក​ទណ្ឌកម្ម​សេដ្ឋកិច្ចប្រឆាំង​នឹង​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់​​​។ សេចក្តី​អំពាវនាវ​​រួម​គ្នារបស់​ប្រទេសទាំង​ ៣​ នេះ​ បានធ្វើ​ឡើង​នៅ​រដ្ឋធានីប៉េកាំង ក្រោយ​ពីរដ្ឋាភិបាលទី​​ក្រុង​វ៉ាស៊ីន​តោន​ កាន់តែជំរុញ​សម្ពាធ​ទណ្ឌកម្មថែមទៀត​ ​ចំពោះ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។

លោក ហ៊ុន ម៉ាណែត៖​ កម្ពុជាមិនខ្លាចប្រើប្រាស់កងទ័ពម្តងទៀត ប្រសិនបើមានការបំពានទឹកដី

នៅក្នុងពិធីបិទសន្និបាតសមាគមឧកញ៉ាកម្ពុជានារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្

លោក ហ៊ុន ម៉ាណែត៖​ កម្ពុជាមិនខ្លាចប្រើប្រាស់កងទ័ពម្តងទៀត ប្រសិនបើមានការបំពានទឹកដី

នៅក្នុងពិធីបិទសន្និបាតសមាគមឧកញ៉ាកម្ពុជានារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថាកម្ពុជានឹងប្រើប្រាស់គ្រប់មធ្យោបាយជាមួយថៃប្រសិនបើមានការបំពានណាមួយដោយប្រដាប់អាវុធមកលើបូរណភាពទឹកដីកម្ពុជា ក្នុងនោះរួមទាំងការប្រើប្រាស់កម្លាំងយោធាផងដែរ។ ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដូច្នេះក៏ព្រោះមានអ្នកជាតិនិយមថៃប្រកាសថាប្រាសាទតាមាន់ធំជារបស់ថៃ និងគ្រោងលើកគ្នាឡើងមកច្រៀងចំរៀងជាតិនៅលើនោះផង។ សម្រាប់លោកនាយករដ្ឋមន្ត្រី រដ្ឋាភិបាលកម្ពុជាមានរបៀបធ្វើការរបស់ខ្លួន និងក៏មិនចង់ឲ្យមានសង្គ្រាមផ្ទុះឡើងដែរ ដោយហេតុថាសង្គ្រាមបង្កការលំបាកដល់ប្រជាជន និងកងទ័ព។ សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលរៀបចំឡើងដោយ ញឹម សុផល៖

លោក ដូណាល់​ ត្រាំ គំរាមដំឡើង​ពន្ធ​ ២០០% ​ចំពោះ​ស្រាបារាំង​និងអឺរ៉ុប

ក្នុងបរិបទ​សង្គ្រាមពាណិជ្ជកម្មពិភពលោក​​ សហរដ្ឋអាមេរិក​និងសហភាព​​អឺរ៉ុប​ កំពុងតែ​សង្គ្រឺ

លោក ដូណាល់​ ត្រាំ គំរាមដំឡើង​ពន្ធ​ ២០០% ​ចំពោះ​ស្រាបារាំង​និងអឺរ៉ុប

ក្នុងបរិបទ​សង្គ្រាមពាណិជ្ជកម្មពិភពលោក​​ សហរដ្ឋអាមេរិក​និងសហភាព​​អឺរ៉ុប​ កំពុងតែ​សង្គ្រឺត​​​ធ្មេញ​ដាក់គ្នា​ទៅវិញទៅមក​។ ក្រោយ​​អឺរ៉ុប​វាយបកអាមេរិកដោយ​​ដំឡើងពន្ធ​២៥%ចំពោះ​ទំនិញអាមេរិក លោក ដូណាល់ ត្រាំ បាន​គំរាមជាថ្មីថា​នឹង​​ដាក់ពន្ធបន្ថែម​ចំនួន​ ២០០% ទៅលើ​​​​ស្រាបារាំងនិងអឺរ៉ុប។ ​

ប្រឈមមុខ​នឹង​ICC លោក ឌុយទែរតេ ប្រកាស​ទទួលខុសត្រូវ​ចំពោះ​យុទ្ធនាការ​ប្រឆាំងគ្រឿង​ញៀន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ ដែល​កំពុង​ជាប់ឃុំ​និងត្រូវ​​ប្រឈម​មុ

ប្រឈមមុខ​នឹង​ICC លោក ឌុយទែរតេ ប្រកាស​ទទួលខុសត្រូវ​ចំពោះ​យុទ្ធនាការ​ប្រឆាំងគ្រឿង​ញៀន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ ដែល​កំពុង​ជាប់ឃុំ​និងត្រូវ​​ប្រឈម​មុខ​នឹង​តុលាការព្រហ្មទណ្ឌអន្តរជាតិ បាន​ចេញវីដេអូ​មួយ ដោយ​ប្រកាស​ទទួល​ស្គាល់ការ​ប្រព្រឹត្ត​​ក្នុង​អាណត្តិ​ដឹកនាំ​របស់លោក ហើយ​អះអាង​ការពារ​មន្ត្រី​ថ្នាក់ក្រោម​ដែល​អនុវត្ត​តាម​ការបង្គាប់​បញ្ជា​របស់លោក។

លោក ហ៊ុន សែន ចង់ឃើញរុស្សីចូលតុចរចាជាមួយអ៊ុយក្រែនដើម្បីបញ្ចប់សង្គ្រាមឆាប់ៗ

ជាថ្មីម្តងទៀត លោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទីបានលើកឡើងពីការចង់ឃើញរុស្សីចូលតុអង្គុ

លោក ហ៊ុន សែន ចង់ឃើញរុស្សីចូលតុចរចាជាមួយអ៊ុយក្រែនដើម្បីបញ្ចប់សង្គ្រាមឆាប់ៗ

ជាថ្មីម្តងទៀត លោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទីបានលើកឡើងពីការចង់ឃើញរុស្សីចូលតុអង្គុយចរចាជាមួយអ៊ុយក្រែនដើម្បីអាចឈានដល់ការបញ្ចប់សង្គ្រាម។ ការលើកឡើងរបស់លោក ហ៊ុន សែនយ៉ាងដូច្នេះធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្សីប្រចាំកម្ពុជានៅព្រឹកថ្ងៃទី១៣ មីនា ឆ្នាំ២០២៥នេះ។

លោក ពូទីន ប្រាប់កងទ័ពរុស្ស៊ីថា ត្រូវដណ្តើមយកតំបន់ Koursk ពីអ៊ុយក្រែនវិញក្នុងពេលដ៏ខ្លី

ថ្ងៃពុធ ទី ១២ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចុះទៅត្រួតពិនិត្យ អង្គភាពយោ

លោក ពូទីន ប្រាប់កងទ័ពរុស្ស៊ីថា ត្រូវដណ្តើមយកតំបន់ Koursk ពីអ៊ុយក្រែនវិញក្នុងពេលដ៏ខ្លី

ថ្ងៃពុធ ទី ១២ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចុះទៅត្រួតពិនិត្យ អង្គភាពយោធារស្ស៊ី ដែលកំពុងឈរជើង ក្នុងតំបន់ Koursk ។ Koursk គឺជាទឹកដី  រុស្សី ដែលមួយផ្នែក កំពុងស្ថិតក្រោមការកាន់កាប់របស់កងទ័ពអ៊ុយក្រែន ចាប់តាំងរវាងពាក់កណ្តាលឆ្នាំ ២០២៤ រហូតមក។ ក្នុងដំណើរទស្សនកិច្ចដ៏កម្រនេះ មេដឹកនាំ រុស្ស៊ី បានថ្លែងទៅកាន់កងទ័ពរុស្ស៊ី ដោយភ្ជាប់ជាមួយក្តីសង្ឃឹមថា តំបន់ Koursk​ នឹងត្រូវវាយរំដោះចេញពីការត្រួតត្រា ពីសំណាក់អ៊ុយក្រែន ក្នុងពេលដ៏ខ្លីខាងមុខ។

លោក​ម៉ាក្រុង​ប្រជុំជាមួយ​នាយសេនាធិការកងទ័ព​​៣៤ប្រទេស ដើម្បី​រៀប​ផែនការ​​ជួយ​​ធានាសន្តិសុខ​អ៊ុយក្រែន

កាលពីថ្ងៃអង្គារទី​១១មីនា លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង បានជួបប្រជុំជាមួយ​នាយសេនាធិការក

លោក​ម៉ាក្រុង​ប្រជុំជាមួយ​នាយសេនាធិការកងទ័ព​​៣៤ប្រទេស ដើម្បី​រៀប​ផែនការ​​ជួយ​​ធានាសន្តិសុខ​អ៊ុយក្រែន

កាលពីថ្ងៃអង្គារទី​១១មីនា លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង បានជួបប្រជុំជាមួយ​នាយសេនាធិការកងទ័ព មកពីបណ្ដា​ប្រទេស​ជាង​៣០ ដើម្បី​និយាយអំពី​លទ្ធភាព​ចូលរួម​ របស់ប្រទេសនីមួយៗ នៅ​ក្នុង​ផែនការជួយ​ធានាការពារសន្តិសុខអ៊ុយក្រែន។ ជាការធានាសន្តិសុខនិងសន្តិភាពយូរអង្វែងសម្រាប់អ៊ុយក្រែន នៅពេលណាមាន​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាមជាស្ថាពរជាមួយរុស្ស៊ី​។ គួរបញ្ជាក់ថា អ៊ុយក្រែនទើបតែបានយល់ព្រមតាមសំណើអាមេរិក ផ្អាក​ការប្រយុទ្ធបណ្តោះអាសន្ន៣០ថ្ងៃ ដើម្បីឈានទៅបើកការចរចាសន្តិភាព។ តែសម្រាប់ពេលនេះ គេកំពុងរងចាំស្តាប់ចម្លើយពីខាងរុស្ស៊ី​។

លោក ពេជ្រ សារឿន បេ្តជ្ញាចិត្តបន្តការពារព្រៃឈើរហូតដល់ជីវិតចុងក្រោយ

ការចូលរួមចំណែកការពារព្រៃឈើនៅកម្ពុជាត្រូវបានគេចាត់ទុក ជាបេសកកម្មមួយដ៏លំបាក និងអាចប្រឈមគ្

លោក ពេជ្រ សារឿន បេ្តជ្ញាចិត្តបន្តការពារព្រៃឈើរហូតដល់ជីវិតចុងក្រោយ

ការចូលរួមចំណែកការពារព្រៃឈើនៅកម្ពុជាត្រូវបានគេចាត់ទុក ជាបេសកកម្មមួយដ៏លំបាក និងអាចប្រឈមគ្រោះថ្នាក់។ ទោះជាយ៉ាងនេះក្តី​ នៅតែមានមនុស្សមួយចំនួនបន្តស្ម័គ្រចិត្តតស៊ូធ្វើការងារមួយនេះដោយមិនរុញរា។ លោក ពេជ្រ សារឿន ប្រធានសហគមន៍ព្រៃឈើ ឈើទាលព្រឹស បានបង្ហាញអារម្មណ៍តូចចិត្តដែលបានបរាជ័យក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។ ក៏ប៉ុន្តែ​ លោកនៅតែប្ដេជ្ញាចិត្តថា ដរាបណាព្រៃឈើនៅតែមាន លោកនៅតែបន្តការពាររហូតដល់ជីវិតចុងក្រោយ ៕

តើកម្ពុជាគួរលើក ឬពន្យារពេលការហាមនាំចូលសាច់បង្កកពីក្រៅប្រទេស?

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបិទបញ្ចប់នៅថ្ងៃទី១២ ខែមីនាលើវិធានការហាមឃាត់ការនាំចូ

តើកម្ពុជាគួរលើក ឬពន្យារពេលការហាមនាំចូលសាច់បង្កកពីក្រៅប្រទេស?

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបិទបញ្ចប់នៅថ្ងៃទី១២ ខែមីនាលើវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់សត្វបង្កកចាប់ពីថ្ងៃទី១៣ ខែមីនា តទៅ។ ការអនុញ្ញាតឲ្យមានការនាំសាច់បង្កកចូលទីផ្សារកម្ពុជាឡើងវិញ គឺបន្ទាប់ពីការហាមឃាត់អស់រយៈពេល១២ខែ។ តែសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាទទួចឲ្យបញ្ឈប់ការនាំចូលទាំងស្រុងដោយពន្យល់ហេតុផលថា ការផ្គត់ផ្គង់សត្វរបស់អ្នកចិញ្ចឹមក្នុងស្រុក គឺគ្រប់គ្រាន់។ ចំណែកអ្នកជំនាញផ្នែកសុខាភិបាលទាញសញ្ញាពីហានិភ័យដល់សុខភាព ប្រសិនបើពលរដ្ឋកម្ពុជាបរិភោគប៉ះសាច់បង្កកដែលផ្ទុកជំងឺ និងមិនបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ។

គ្រួសារជនរងគ្រោះបារម្ភចំពោះការប្រែប្រួលតិចតួ​ចសំណុំរឿង ស្រី ស៊ីណានៅឧទ្ធរណ៍

នៅថ្ងៃទី១៤​ មីនា សាលាឧទ្ធរណ៍បើកសវនាការរបស់ទណ្ឌិត ស្រី ស៊ីណា ជាលើកទី១ លើបណ្ដឹងពីបទឃាតកម្ម និ

គ្រួសារជនរងគ្រោះបារម្ភចំពោះការប្រែប្រួលតិចតួ​ចសំណុំរឿង ស្រី ស៊ីណានៅឧទ្ធរណ៍

នៅថ្ងៃទី១៤​ មីនា សាលាឧទ្ធរណ៍បើកសវនាការរបស់ទណ្ឌិត ស្រី ស៊ីណា ជាលើកទី១ លើបណ្ដឹងពីបទឃាតកម្ម និងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។ តែគ្រួសារជនរងគ្រោះបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៣​ មីនាថា ពួកគេមានក្តីបារម្ភចំពោះការប្រែប្រួលតិចតួចលើរឿងក្តីមួយនេះ​ និងសង្ឃឹមថា​ សាលាឧទ្ធរណ៍នៅតែបន្តសម្រេចតម្កល់សាលក្រមកាត់ទោសរបស់សាលាដំបូងរាជធានីភ្នំពេញដដែល។

ប្រធានភ្នាក់ងារស៊ើបការណ៍អាមេរិក និង រុស្ស៊ី ជួបគ្នាតាមទូរសព្ទ ក្រោយដាច់ទំនាក់ទំនង៣ឆ្នាំ

ថ្ងៃពុធទី ១២ ខែ មីនា ទីភ្នាក់ងារព័ត៌មានផ្លូវការរុស្ស៊ី បានផ្សាយឲ្យដឹងថា ប្រធានស្ថាប័នស៊ើបក

ប្រធានភ្នាក់ងារស៊ើបការណ៍អាមេរិក និង រុស្ស៊ី ជួបគ្នាតាមទូរសព្ទ ក្រោយដាច់ទំនាក់ទំនង៣ឆ្នាំ

ថ្ងៃពុធទី ១២ ខែ មីនា ទីភ្នាក់ងារព័ត៌មានផ្លូវការរុស្ស៊ី បានផ្សាយឲ្យដឹងថា ប្រធានស្ថាប័នស៊ើបការណ៍ក្រៅប្រទេសរបស់រុស្ស៊ី លោក Serguei Naryshkine បានជួបសន្ទនាតាមទូរសព្ទ ជាមួយប្រធានស្ថាប័នស៊ើបការណ៍អាមេរិក CIA លោក John Ratcliffe។ នេះជាកិច្ចសន្ទនាលើកទី១ រវាងថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ គិតតាំងពីពេល ដែលរុស្ស៊ី បានវាយលុកចូលអ៊ុយក្រែន ក្នុងខែ កុម្ភៈឆ្នាំ ២០២២ កន្លងទៅ។ 

អ៊ុយក្រែនព្រម​ទទួលយក​​​បទឈប់បាញ់៣០ថ្ងៃ​ ចំណែក​​អាមេរិក​​ព្រម​ផ្តល់ជំនួយ​យោធា​​ឲ្យអ៊ុយក្រែន​​​ឡើងវិញ

ភាគី​អ៊ុយក្រែន និង​សហរដ្ឋអាមេរិក ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសទាំងសងខាង ​បានជួប​ប្រជុំគ្ន

អ៊ុយក្រែនព្រម​ទទួលយក​​​បទឈប់បាញ់៣០ថ្ងៃ​ ចំណែក​​អាមេរិក​​ព្រម​ផ្តល់ជំនួយ​យោធា​​ឲ្យអ៊ុយក្រែន​​​ឡើងវិញ

ភាគី​អ៊ុយក្រែន និង​សហរដ្ឋអាមេរិក ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសទាំងសងខាង ​បានជួប​ប្រជុំគ្នាជាលើកទី​១នៅឯទីក្រុងចេដដា ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារទី​១១មីនា​។ ជាលទ្ធផលនៃកិច្ចប្រជុំនេះ អ៊ុយក្រែនបានសុខចិត្ត​ទទួលយក​សំណើរបស់ភាគីអាមេរិក​ ក្នុងការ​ផ្អាកការប្រយុទ្ធរយៈពេល​៣០ថ្ងៃ​ ហើយចំណែកភាគីអាមេរិក បានយល់ព្រម​ផ្តល់ជំនួយយោធា និង​ផ្តល់ព័ត៌មាន​កងទ័ព​ឲ្យ​អ៊ុយក្រែនឡើងវិញ​ផងដែរ​។ គិតត្រឹមពេលនេះ មិនទាន់​មានប្រតិកម្ម​ពី​រុស្ស៊ីឡើយ​។

នៅ​អ.ស.ប. ពលរដ្ឋប៉ាឡេស្ទីនបកអាក្រាតអំ​ពើហិង្សា​​ផ្លូវ​ភេទពីសំណាក់​អ៊ីស្រាអែល

ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ បាន​​ផ្តល់​សក្ខីកម្មដោយ​បកអាក្រាត​​ពីទារុណកម្មនិងអំពើហិង្សា​ផ្ល

នៅ​អ.ស.ប. ពលរដ្ឋប៉ាឡេស្ទីនបកអាក្រាតអំ​ពើហិង្សា​​ផ្លូវ​ភេទពីសំណាក់​អ៊ីស្រាអែល

ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ បាន​​ផ្តល់​សក្ខីកម្មដោយ​បកអាក្រាត​​ពីទារុណកម្មនិងអំពើហិង្សា​ផ្លូវ​ភេទ ដែល​បង្កឡើង​ពី​សំណាក់​​ទាហាន អ្នកសួរ​ចម្លើយ​ ​និង​ឆ្មាំពន្ធនាគារ​អ៊ីស្រាអែល។ ការ​ចេញមុខរិះគន់​​សកម្មភាព​អមនុស្សធម៌​របស់​អ៊ីស្រាអែលនៅពេល​​នេះ ​ឋិតក្នុង​ក្របខណ្ឌ​ស៊ើបអង្កេត​​​របស់​អង្គការ​សហប្រជាជាតិ ស្តីអំពីស្ថានភាព​សិទ្ធិពលរដ្ឋ​ប៉ាឡេស្ទីន​ ក្នុង​តំបន់​អាណានិគមកិច្ចត្រួតត្រាដោយ​អ៊ីស្រាអែល​។​ 

តើអនាគតរដ្ឋាភិបាលថ្មី​​នៃកោះហ្ក្រូអិនឡង់ដ៍ នឹងដើរទៅទិសណា ខណៈក្រុមឯករាជនិយម​ដាក់សំពាធកាន់តែខ្លាំង​?

កោះហ្ក្រូអិនឡង់ដ៍ ដែលជាដែនដី​ស្វយ័តរបស់​ដាណឺម៉ាក បានរៀបចំបោះឆ្នោតសភាកាលពីថ្ងៃអង្គារ​ទី​

តើអនាគតរដ្ឋាភិបាលថ្មី​​នៃកោះហ្ក្រូអិនឡង់ដ៍ នឹងដើរទៅទិសណា ខណៈក្រុមឯករាជនិយម​ដាក់សំពាធកាន់តែខ្លាំង​?

កោះហ្ក្រូអិនឡង់ដ៍ ដែលជាដែនដី​ស្វយ័តរបស់​ដាណឺម៉ាក បានរៀបចំបោះឆ្នោតសភាកាលពីថ្ងៃអង្គារ​ទី​១១មីនា​។ ជាលទ្ធផលគួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ គឺគណបក្សស្តាំកណ្តាលនិយម ដែលបានសំឡេងឆ្នោតនាំមុខគេ រីឯគណបក្ស​​ឯករាជនិយមដែលទាមទារចង់ផ្តាច់ខ្លួនពី​ដាណឺម៉ាក ស្ថិតនៅលំដាប់ទី​២​។ ទោះជាយ៉ាងណា គណបក្សស្តាំកណ្តាលនិយមត្រូវតែចរចា​ជាមួយប​ក្សផ្សេង ដើម្បី​បង្កើតរដ្ឋាភិបាលចម្រុះ​។ ជារដ្ឋាភិបាល​ដែលនឹងមកកំណត់ទិសដៅ​ត្រូ​វដើរ សម្រាប់អនាគតកោះហ្ក្រូអិន​ឡង់ដ៍ ដែល​កំពុងតែស្ថិតនៅក្នុងការប្រទាញប្រទង់គ្នាខ្លាំង ដោយសារតែលោកដូណាល់ ត្រាំ បាន​និយាយ​ម្តងហើយម្តងទៀត ថាចង់​បានកោះនេះមកគ្រប់គ្រង​។

អ៊ុយក្រែន​ស្នើ​បទ​ឈប់បាញ់​​ផ្លូវអាកាស​និង​សមុទ្រ ពេលជួបប្រជុំ​ជាមួយ​ភាគី​អាមេរិក​​នៅ​អារ៉ាប៊ីសាអូឌីត

ភាគី​អ៊ុយក្រែន និង​សហរដ្ឋអាមេរិក ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសទាំងសងខាង ​បានជួប​ប្រជុំគ្ន

អ៊ុយក្រែន​ស្នើ​បទ​ឈប់បាញ់​​ផ្លូវអាកាស​និង​សមុទ្រ ពេលជួបប្រជុំ​ជាមួយ​ភាគី​អាមេរិក​​នៅ​អារ៉ាប៊ីសាអូឌីត

ភាគី​អ៊ុយក្រែន និង​សហរដ្ឋអាមេរិក ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសទាំងសងខាង ​បានជួប​ប្រជុំគ្នាជាលើកទី​១នៅឯទីក្រុងចេដដា ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារទី​១១មីនា​។ អ៊ុយក្រែន​បានស្នើ​គម្រោង​ធ្វើបទបាញ់មួយផ្នែក នៅលើអាកាសនិង​សមុទ្រ ជាមួយរុស្ស៊ី​។ ហើយស្របពេលដែលមាន​កិច្ចប្រជុំនេះ កងទ័ពអ៊ុយក្រែន​ បានបើកការវាយ​ប្រហារ​ទ្រង់ទ្រាយធំ ដោយ​ប្រើយានដ្រូនជាច្រើនរយគ្រឿង វាយបំផ្ទុះទៅដល់​រដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី​តែម្តង​។

Get more results via ClueGoal