ព្រះញ្ញាណវង្ស ឃឹម សន៖ មិនគួរយកវត្ថុជាទីសក្ការបូជាដ៏កម្ររបស់ពុទ្ធសាសនិកទៅដាក់ដេញថ្លៃ
newsare.net
ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិបានរាយការណ៍ថា មានវត្ថុជាទីសក្ការបូជាដ៏កម្ររបស់ពុទ្ធព្រះញ្ញាណវង្ស ឃឹម សន៖ មិនគួរយកវត្ថុជាទីសក្ការបូជាដ៏កម្ររបស់ពុទ្ធសាសនិកទៅដាក់ដេញថ្លៃ
ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិបានរាយការណ៍ថា មានវត្ថុជាទីសក្ការបូជាដ៏កម្ររបស់ពុទ្ធសាសនិកចំនួន ៣០០ប្រភេទដែលមានតម្លៃជាង ១០លានដុល្លារត្រូវបានសារមន្ទីរ Sotheby របស់អាមេរិកយកទៅដាក់ដេញថ្លៃក្នុងទីក្រុងហុងកុង ប្រទេសចិន។ ការណ៍នេះបានញ៉ាំងឲ្យមានអារម្មណ៍ខឹងសម្បារពីក្នុងចំណោមព្រះសង្ឃ បញ្ញវន្ត និង សហគមន៍អ្នកកាន់ព្រះពុទ្ធសាសនាទូទាំងសាកលលោក។ អ្នកជំនាញសាសនាយល់ថា គេមិនគួរយកព្រះសារីរិកធាតុសក្តិសិទ្ធទាំងនោះទៅដាក់ដេញថ្លៃបែបនេះទេ ព្រោះវាជាការបង្អាប់ព្រះពុទ្ធសាសនា។ ព្រះញ្ញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញមិនបានដឹងលម្អិតជុំវិញរឿងរ៉ាវនេះទេ តែព្រះអង្គមានសង្ឃដីកាថា អ្នកដាក់ដេញថ្លៃព្រះសារីរិកធាតុទាំងនោះគួរតែគិតពីតម្លៃជាសាកលនៃព្រះពុទ្ធសាសនា។ Read more