អ៊ីរ៉ង់និងប្រទេសអឺរ៉ុប៣ចរចារកដំណោះស្រាយសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់
newsare.net
ការវាយប្រហារគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ឈានចូលថ្ងៃទី៨ នៅថ្ងៃសុក្រ ទី២០ មិថុនា។ ក្នុងសង្រអ៊ីរ៉ង់និងប្រទេសអឺរ៉ុប៣ចរចារកដំណោះស្រាយសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់
ការវាយប្រហារគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ឈានចូលថ្ងៃទី៨ នៅថ្ងៃសុក្រ ទី២០ មិថុនា។ ក្នុងសង្រ្គាមបង្ហូរឈាមគ្នារវាងប្រទេសទាំងពីរនៅតំបន់មជ្ឈិមបូព៌ានេះ គេកំពុងទន្ទឹងរង់ចាំមើលថា តើសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តអ៊ីស្រាអែល នឹងលូកដៃចូលដោយផ្ទាល់ ឬក៏យ៉ាងណាទេ? តែប្រធានាធិបតី លោកដូណាល់ ត្រាំ បានប្រកាសទុកពេលវេលា ២ សប្តាហ៍ មុននឹងសម្រេចចិត្តថា តើត្រូវវាយប្រហារអ៊ីរ៉ង់ឬអត់? នៅថ្ងៃទី២០ មិថុនា អ៊ីរ៉ង់ និងក្រុមប្រទេសអឺរ៉ុបចំនួន ៣ គឺបារាំង អាល្លឺម៉ង់ និងអង់គ្លេស ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង ឆ្នាំ២០១៥ បើកកិច្ចប្រជុំក្នុងទីក្រុងហ្សឺណែវ ប្រទេសស៊្វីស ដើម្បីរកដំណោះស្រាយសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង។ Read more