ក្រោយព្យុះភ្លៀងក្នុងចំណោមផ្ទៃក្នុងថៃ ដែលបណ្តាលមកពីការបែកធ្លាយសំឡេងសន្ទនារវាងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងអតីតនាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន ថៃហាក់បង្ហាញនូវរូបភាពស្ងប់ស្ងាត់បន្តិច។ ថៃតាមរយៈលោកស្រី ផែថងថាន បានអះអាងពីសាមគ្គីភាពផ្ទៃក្នុងនៃប្រជាជាតិខ្លួន និងថា ថៃគ្មានពេលបង្កើតជម្លោះផ្ទៃក្នុងឡើយ។ ជាក់ស្តែងនៅថ្ងៃទី២០ ខែមិថុនានេះ នាយករដ្ឋមន្ត្រីថៃ និងមេទ័ពថៃបានធ្វើទស្សនកិច្ចរួមគ្នានៅតំបន់ព្រំដែនជាប់កម្ពុជា។ អ្នកតាមដានកិច្ចការអន្តរជាតិនានានៅក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ថា ក្នុងពេលដែលថៃកំពុងបង្ហាញពីសាមគ្គីភាពផ្ទៃក្នុងបែបនេះ កម្ពុជាត្រូវត្រៀមយុទ្ធសាស្ត្រយ៉ាងសកម្មបំផុត ទាំងផ្នែកការទូត ផ្នែកច្បាប់ និងផ្នែកការពារជាតិ។
លោកវ៉្លាឌីមៀរ ពូទីន និង លោក ស៊ី ជីនពីង បានថ្លែងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ លើការវាយប្រហារ របស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់។ មេដឹកនាំទាំងពីរ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ ក៏បានអំពាវនាវឲ្យដោះស្រាយ ជម្លោះរវាងគូភាគីបដិបក្ខនេះ តាមផ្លូវនយោបាយ និងការទូត។ នេះបើតាមសេចក្តីប្រកាស នៅ ថ្ងៃព្រហស្បត៍ទី ១៩ មិថុនា ដោយវិមានក្រេមឡាំង ក្រោយកិច្ចសន្ទនាតាមទូរសព្ទ រវាង ប្រធានាធិបតីរុស្ស៊ី និង ប្រធានាធិបតីចិន ។
ការវាយប្រហារគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ឈានចូលថ្ងៃទី៨ នៅថ្ងៃសុក្រ ទី២០ មិថុនា។ ក្នុងសង្រ្គាមបង្ហូរឈាមគ្នារវាងប្រទេសទាំងពីរនៅតំបន់មជ្ឈិមបូព៌ានេះ គេកំពុងទន្ទឹងរង់ចាំមើលថា តើសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តអ៊ីស្រាអែល នឹងលូកដៃចូលដោយផ្ទាល់ ឬក៏យ៉ាងណាទេ? តែប្រធានាធិបតី លោកដូណាល់ ត្រាំ បានប្រកាសទុកពេលវេលា ២ សប្តាហ៍ មុននឹងសម្រេចចិត្តថា តើត្រូវវាយប្រហារអ៊ីរ៉ង់ឬអត់? នៅថ្ងៃទី២០ មិថុនា អ៊ីរ៉ង់ និងក្រុមប្រទេសអឺរ៉ុបចំនួន ៣ គឺបារាំង អាល្លឺម៉ង់ និងអង់គ្លេស ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង ឆ្នាំ២០១៥ បើកកិច្ចប្រជុំក្នុងទីក្រុងហ្សឺណែវ ប្រទេសស៊្វីស ដើម្បីរកដំណោះស្រាយសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង។
នាយករដ្ឋមន្ត្រីអាមេនីបានអញ្ជើញទៅរដ្ឋធានីអ៊ីស្តង់ប៊ុល ប្រទេសតួកគីដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលជួបប្រធានាធិបតីតួកគី លោក រេសេប តាយីប អ៊ែរដូហ្កាន។ នេះគឺជាដំណើរទស្សនកិច្ច «ជាប្រវត្តិសាស្ត្រ»របស់ថ្នាក់ដឹកនាំអាមេនីទៅកាន់ប្រទេសជិតខាងមួយនេះដែលធ្លាប់ចាត់ទុកគ្នាជាសត្រូវសួពូជរយៈពេលជាង ១០០ឆ្នាំកន្លងមក។
ភាពតានតឹងរឿងព្រំដែនរវាងកម្ពុជា និងថៃ បានរាលដាលដល់ពលករទេសន្តរប្រវេសន៍ខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ ក្រុមគ្រួសារពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅថៃ សម្ដែងការព្រួយបារម្ភពីសុវត្ថិភាពសាច់ញាតិរបស់ពួកគេ ខណៈក្រុមអ្នកជាតិនិយមថៃ បានបង្ហាញពីការប្រមាថ និងចង់ឲ្យមានការបណ្តេញពលករខ្មែរចេញពីប្រទេសថៃ។
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសម្ដែងការព្រួយបារម្ភអំពីការបែកធ្លាយសំឡេងនៃការសន្ទនាឯកជនតាមទូរសព្ទរវាងនាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែតម៉ាឡេស៊ី New Straits Times នៅថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៥។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាយល់ថាសារសន្ទនាដែលបែកធ្លាយនោះ មិនមានអ្វីគួរឲ្យព្រួយបារម្ភដូចទង្វើរបស់ទាហានថៃនោះទេ។
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានរិះគន់ទៅមន្ត្រីរដ្ឋាភិបាលថៃថា កំពុងព្យាយាមបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ហើយបិទបាំងទង្វើអាក្រក់របស់ខ្លួន។ ការរិះគន់យ៉ាងដូច្នេះរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ បានចោទប្រកាន់មកលើកម្ពុជាថា ជាប្រទេសដែលអាចមានបណ្តាញឧក្រិដ្ឋកម្មតាមអនឡាញធំជាងគេនៅលើពិភពលោក ហើយកំពុងមានការគាំទ្រពីអ្នកកាន់អំណាចក្នុងប្រទេស។
ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា ចំណងមិត្តភាពគ្រួសារលោក និងលោកថាក់ស៊ីន ស៊ីណាវ៉ាត់ រយៈពេលជាង៣០ឆ្នាំមកនេះត្រូវបានបំផ្លាញ ដោយសារតែការបែកធ្លាយសំឡេងសន្ទនាតាមទូរស័ព្ទរវាងលោក និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់។ ក្នុងន័យនេះ លោក ហ៊ុន សែន ហាក់បានបន្ទោសទៅលើមន្ត្រីខ្មែរណាម្នាក់ ដែលបានចែកចាយសារសន្ទនានេះ ព្រោះគេមានកំហឹងចំពោះការប្រមាថមកលើនាយករដ្ឋមន្ត្រីកម្ពុជា និងរូបលោកផ្ទាល់។
ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះយានរ៉ុកកែតអវកាស Starship នៅយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ទី១៩មិថុនា តែបរាជ័យដោយផ្ទុះនិងបង្កជាភ្លើងផ្សែងយ៉ាងសន្ធោសន្ធៅក្នុងរដ្ឋតិចសាស់។ ក្នុងការបាញ់សាកល្បងរ៉ុកកែតអវកាសនេះ លោក អេឡុន ម៉ាស្ក៍ (Elon Musk) ម្ចាស់ក្រុមហ៊ុន SpaceX មានក្តីស្រមៃ និងមហិច្ឆតាចង់បញ្ចូនមនុស្សទៅភពព្រះអង្គារ។
នៅក្នុងប្រទេសភូមា ប្រមុខដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុង សានស៊ូជី មានជន្មាយុ ៨០ ឆ្នាំនៅថ្ងៃព្រហស្បតិ៍ ទី១៩ មិថុនានេះ។ តែមេបក្សប្រឆាំងភូមាដ៏លេចធ្លោច្រើនទសវត្សរ៍ និងជាជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះ រម្លឹកខួបកំណើតរបស់ខ្លួន នៅក្នុងពន្ធនាគារនៃរបបសឹក។ ក្រោមការគំរាមរបស់រដ្ឋាភិបាលទីក្រុងណៃពិដោរ រាល់សកម្មភាព និងសារជូនពរលោកស្រី ស៊ូជី ត្រូវអ្នកគាំទ្រធ្វើឡើងជាសម្ងាត់ និងបិទបាំងបំផុត។
រដ្ឋាភិបាលថៃ ដែលជារដ្ឋាភិបាលចម្រុះ បានបង្ហាញសញ្ញារង្គោះរង្គើកាន់តែខ្លាំងឡើង។ គណបក្សភូមិចៃថៃ បានសម្រេចដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ បន្ទាប់ពីមានការបែកធ្លាយសំឡេងឆ្លងឆ្លើយតាមទូរស័ព្ទ រវាងលោកស្រី ភែថងថាន និងលោកហ៊ុន សែន។ គណបក្សភូមិចៃថៃ បានចោទថាលោកស្រីភែថងថាន បានឱនលំទោនជ្រុលហួសហេតុ ចំពោះមុខភាគីកម្ពុជា មិនសក្តិសមជានាយករដ្ឋមន្ត្រី ដែលការពារផលប្រយោជន៍ជាតិថៃសោះ។
នៅក្នុងប្រទេសភូមា ប្រមុខដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុង សានស៊ូជី មានជន្មាយុ ៨០ ឆ្នាំនៅថ្ងៃព្រហស្បតិ៍ ទី១៩ មិថុនានេះ។ តែមេបក្សប្រឆាំងភូមាដ៏លេចធ្លោច្រើនទសវត្សរ៍ និងជាជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះ រម្លឹកខួបកំណើតរបស់ខ្លួន នៅក្នុងពន្ធនាគារនៃរបបសឹក។ ក្រោមការគំរាមរបស់រដ្ឋាភិបាលទីក្រុងណៃពិដោរ រាល់សកម្មភាព និងសារជូនពរលោកស្រី ស៊ូជី ត្រូវអ្នកគាំទ្រធ្វើឡើងជាសម្ងាត់ និងបិទបាំងបំផុត។
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានចេញមុខសុំទោសជាសាធារណៈដល់ប្រជាជនថៃ ចំពោះកិច្ចសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ដែលត្រូវបានបែកធ្លាយ។ លើសពីការសុំទោស នាយករដ្ឋមន្ត្រីថៃអះអាងថា នេះមិនមែនជាពេលវេលាដែលថៃត្រូវឈ្លោះគ្នាផ្ទៃក្នុងឡើយ តែជាពេលរួបរួមសាមគ្គីគ្នា ដើម្បីអធិបតេយ្យភាពរបស់ខ្លួន។
ប្រជាជនកម្ពុជា ៩៤% បានពេញចិត្តចំពោះចំណាត់ការទូទៅរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈស្ទើរតែ១០០% បានគាំទ្រដំណោះស្រាយរដ្ឋាភិបាលក្នុងការរុញសំណុំរឿងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ។ ទាំងនេះគឺជាលទ្ធផលនៃការស្ទាបស្ទង់មតិរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។
នៅថ្ងៃពុធ ទី១៨ មិថុនា អាជ្ញាធរតៃវ៉ាន់បានប្រកាសអំពីការសាកល្បងនាវាមុជទឹក ១ គ្រឿងដែលជាសមិទ្ធផលស្នាដៃផលិតក្នុងស្រុករបស់ខ្លួន និងដែលត្រូវសាកល្បងបណ្តែតខ្លួនលើសមុទ្រតៃវ៉ាន់ជាលើកដំបូង។ ការបង្ហាញនាវាមុជទឹក « Made in Taiwan » ដែលមានគោលដៅបម្រើឲ្យវិស័យកងទ័ពពេលនេះ គឺជាការបង្ហាញសាច់ដុំយោធាដាក់ចិនដីគោក និងដើម្បីបង្ការទប់នឹងការវាយប្រហារពីក្រុងប៉េកាំងជាយថាហេតុ។
សង្គ្រាមបានផ្ទុះឡើង៦ថ្ងៃហើយ រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់។ អ៊ីស្រាអែលបានអះអាងថាចង់កម្ទេចប្រព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់ មុននឹងអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ មកកម្ទេចអ៊ីស្រាអែល។ តែជាមួយគ្នានេះ លោកនេតាន់យ៉ាហ៊ូ បានលើកឡើងថា បើសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អាយ៉ាតូឡា អាលីខាម៉េណី បាន នោះជម្លោះនេះនឹងចប់។ លោកដូណាល់ ត្រាំ បានប្រាប់ទៅអ៊ីរ៉ង់ថា ត្រូវតែលុតជង្គង់ព្រមចុះចាញ់ និងបានអះអាងថាអាមេរិកចង់សម្លាប់អាយ៉ាតូឡាអ៊ីរ៉ង់ ពេលណាក៏បានដែរ ព្រោះងាយស្រួលណាស់។ បន្ទាប់ពីរងសំដីគំរាមទាំងអស់នេះ អាយ៉ាតូឡា អាលី ខាម៉េណី អគ្គមគ្គុទ្ទេសក៍ដឹកនាំកំពូលនៃរបបអ៊ីរ៉ង់ បានចេញថ្លែងសារកាលពីរសៀលថ្ងៃទី១៨មិថុនា ដោយអះអាងថា “អ៊ីរ៉ង់គ្មានថ្ងៃចុះញ៉មជាដាច់ខាត”។
ថ្ងៃអង្គារទី ១៧ ខែ មិថុនា ម៉ូស្គូបានប្រកាសថា ក្រុងព្យុងយ៉ាងនឹងបញ្ជូនទាហានវិស្វកម្មកូរ៉េខាងជើង ចំនួន ១.០០០ នាក់ និង កម្មករបម្រើកងទ័ព ចំនួន ៥.០០០ នាក់ ផ្សេងទៀត ទៅជួយកសាងឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ត Koursk របស់រុស្ស៊ី។ គួរបញ្ជាក់ថា មួយផ្នែកនៃ ខេត្ត Koursk បានរងការបំផ្លិចបំផ្លាញ ក្រោមការកាន់កាប់នៃកងទ័ពអ៊ុយក្រែន ពី ខែសីហា ឆ្នាំ ២០២៤ រហូតដល់ខែ មេសា ឆ្នាំ ២០២៥។
កិច្ចប្រជុំ ហ្សេ៧ ឆ្នាំ២០២៥ នៅប្រទេសកាណាដា បានបិទបញ្ចប់ក្នុងថ្ងៃអង្គារ ទី១៧ មិថុនា ដោយបានផ្តល់តម្លៃតិចតួចចំពោះសំណុំរឿងសង្គ្រាមអ៊ុយក្រែន។ នេះក៏ដោយសារតែបរិយាកាសទូទៅត្រូវគ្រប់គ្នាបែរចក្ខុទៅចាប់អារម្មណ៍លើស្ថានការណ៍ជម្លោះដ៏ក្តៅគគុករវាង អ៊ីស្រាអែល និងអ៊ីរ៉ង។ ការវាយប្រហារគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានតម្រូវឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាកចេញពីកិច្ចប្រជុំហ្សេ៧ មុនកាលកំណត់ ហើយសូម្បីតែប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក៏គ្មានឱកាសបានជួបលោក ត្រាំ ទេ។ តែទោះជាយ៉ាងនេះក្តី កិច្ចប្រជុំហ្សេ៧ បានអនុញ្ញាតឲ្យម្ចាស់ផ្ទះ កាណាដា និងឥណ្ឌា ឈានទៅបើកទំព័រប្រវត្តិសាស្ត្រទំនាក់ទំនងជាថ្មី ក្រោយពីប្រទេសទាំងពីរបានបិទស្ថានទូតទៅវិញទៅមក អស់រយៈពេល ២ ឆ្នាំ។
ជាប្រទេសតូច និងមានចំនួនយោធាតិចជាងអ៊ីរ៉ង់ អ៊ីស្រាអែលបានអះអាងថា ការវាយប្រហារអ៊ីរ៉ង់តាំងពីព្រឹកថ្ងៃសុក្រ ទី ១៣ មិថុនាបានផ្តាច់សង្ខារថ្នាក់ដឹកនាំកំពូលៗនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាង២០នាក់។ កងឆ្មាំបដិវត្តន៍ជាកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល អំណាចខ្លាំង និងស្ថិតក្រោមការគ្រប់គ្រងរបស់ប្រមុខដឹកនាំសាសនា លោកអាលី ខាមេណី។ នៅពេលថ្នាក់ដឹកនាំកំពូលៗដែលមានតាំងពីប្រមុខកងទ័ព ប្រធានសេនាធិការដ្ឋាន ឬប្រធានក្រុមចារកិច្ចត្រូវបានអ៊ីស្រាអែលបាញ់សម្លាប់ជាង៥ថ្ងៃមកនេះ តើកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នឹងមានជោគវាសនាយ៉ាងណា និងថា តើកងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់មានរចនាសម្ព័ន្ធយ៉ាងដូចម្តេចខ្លះ?
សង្គ្រាមបាញ់ផ្លោងគ្រាប់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទី៦ហើយ។ យប់ថ្ងៃអង្គារឈានចូលថ្ងៃពុធ ទី១៨ មិថុនា កងទ័ពអ៊ីស្រាអែលបានបាញ់គ្រាប់សំដៅកម្ទេចទីតាំងផលិតបំពង់ចម្រើនធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកទៅលើអ៊ីស្រាអែល។ ចំណែកប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានប្រាប់ឲ្យអ៊ីរ៉ង់លុតជង្គង់ព្រមចុះចាញ់ និងបានអះអាងទៀតថា អាមេរិកចង់សម្លាប់អាយ៉ាតូលា អាលី ខាម៉េណី ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់នៅពេលណាក៏បាន។
ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា ភាគីថៃបានបង្កើនសកម្មភាពបង្ហោះដ្រូន ជីកលេណដ្ឋាន បង្កើនការចល័តអាវុធគំាទ្រ និងសព្វាវុធគ្រប់ប្រភេទ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ សកម្មភាពរបស់ភាគីថៃយ៉ាងដូចនេះ ត្រូវបានក្រសួងការពារជាតិកម្ពុជាចាត់ទុកថា ជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងថាភាគីថៃមិនបានគោរពនូវកិច្ចព្រមព្រៀងដែលបានចុះក្នុងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ឡើយ។
កម្ពុជាបានសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើ ទាំងអស់ពីប្រទេសថៃ កាលពីថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២៥ ដោយសារតែថៃមិនព្រមបើកព្រំដែនឲ្យដូចដើមវិញ។ ក្រសួងកសិកម្ម បានអះអាងថា កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយថា រាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មនានា សុទ្ធតែអាចជំនួសបានទាំងស្រុង ដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃទៀត។ តើកម្ពុជាអាចបង្កើនការដាំបន្លែ និងផ្លែឈើដោយរបៀបណា បន្ទាប់ពីបិទការនាំចូលផលិតផលទាំងនេះពីប្រទេសថៃ?
ឈឺខ្នង ឈឺចង្កេះ ក្លាយជាអាការៈរោគប្រចាំសតវត្សរ៍។ ការឈឺចង្កេះនេះ អាចព្យាបាល ដោយធ្វើលំហាត់ និងថ្នាំប្រឆាំងនឹងការរលាកអាចជួយបន្ធូរបន្ថយការឈឺចុកចាប់បាន ឬក្នុងករណីខ្លះ គ្រូពេទ្យត្រូវការប្រើវិធីព្យាបាលដោយវិធីវះកាត់។ ប៉ុន្តែជាកិច្ចការពារនិងដើម្បីកុំឱ្យបញ្ហាឈឺចង្កេះឈឺខ្នងក្លាយជាជំងឺរ៉ាំរ៉ៃនិងធ្ងន់ធ្ងរ មធ្យោបាយដ៏ប្រពៃគឺការធ្វើចលនា។ តើត្រូវធ្វើចលនាដូចម្តេចខ្លះ?
នៅព្រឹកថ្ងៃពុធទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរជាង១០ម៉ឺននាក់ ដឹកនាំដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំគ្នាដើរហែក្បួនចំងាយជិត៣គីឡូម៉ែត នៅក្នុងរាជធានីភ្នំពេញ។ ក្បួនដង្ហែថ្មើរជើង ដែលមានការចូលរួមពីពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននេះ ធ្វើឡើងដើម្បីសម្តែងការគាំទ្រផ្នែកស្មារតី និងជាការលើកទឹកចិត្តដល់កងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារព្រំដែន ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានជម្លោះ។
ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា ភាគីថៃបានបង្កើនសកម្មភាពបង្ហោះដ្រូន ជីកលេណដ្ឋាន បង្កើនការចល័តអាវុធគំាទ្រ និងសព្វាវុធគ្រប់ប្រភេទ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ សកម្មភាពរបស់ភាគីថៃយ៉ាងដូចនេះ ត្រូវបានក្រសួងការពារជាតិកម្ពុជាចាត់ទុកថា ជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងថាភាគីថៃមិនបានគោរពនូវកិច្ចព្រមព្រៀងដែលបានចុះក្នុងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ឡើយ។
លោកប្រធានាធិបតីចិន លោកស៊ី ជីនពីងបានទៅដល់ទីក្រុងអាស្តាណា រដ្ឋធានីនៃប្រទេសកាហ្សាក់ស្ថាននៅថ្ងៃចន្ទ ទី១៦ មិថុនាដើម្បីចូលរួមកិច្ចប្រជុំកំពូល ចិន-អាស៊ីកណ្តាល លើកទីពីរ។ តាជំនួបកំពូលចិន-អាស៊ីកណ្តាល៖ លោកស៊ី ជីនពីងបង្ហាញឥទ្ធិពលជាមេថ្មីជំនួសរុស្ស៊ីមរយៈជំនួបកំពូលជាមួយថ្នាក់ដឹកនាំប្រទេសអតីតសហភាពសូវៀតទាំង៥ប្រទេសនៅតំបន់នេះ លោកប្រធានាធិបតីចិន កំពុងតែបង្ហាញអំពីភាពជាមេដឹកនាំដ៏ធំ ខណៈរុស្ស៊ីកំពុងអស់ឥទ្ធិពល ដោយសារតែរវល់ជាប់ដៃធ្វើសង្គ្រាមនៅអ៊ុយក្រែន។
សង្គ្រាមឆាបឆេះកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលដោយកងទ័ពទាំងសងខាងបានបន្តបាញ់ប្លោងគ្រាប់មីស៊ីល និងដ្រូនទៅវិញទៅមកកាលពីយប់ថ្ងៃទី១៦ មិថុនា។ ក្រៅពីបានវាយប្រហារទៅលើស្ថានីយ៍ទូរទស្សន៍ជាតិអ៊ីរ៉ង់ អ៊ីស្រាអែលបានប្រកាសថាបានសម្លាប់អគ្គមេបញ្ជាការធំម្នាក់ទៀតរបស់អ៊ីរ៉ង់ ព្រមទាំងកម្ទេចទីតាំងស្តុកមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ជាច្រើនកន្លែង។ ចំណែកអ៊ីរ៉ង់វិញអះអាងថាបានបាញ់គ្រាប់មីស៊ីលសំដៅកម្ទេចទីតាំងយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល។ បណ្តាប្រទេសជាច្រើនបានចាប់ផ្តើមជម្លៀស រំដោះប្រជាជនរបស់គេចេញពីអ៊ីស្រាអែល និងអ៊ីរ៉ង់ ខណៈស្ថានការណ៍កាន់តែចលាចលខ្លាំង។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានកោះអញ្ជើញអង្គទូតបរទេសចំនួន២៧ ប្រចាំនៅកម្ពុជា ដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ ជំនួបរវាងប្រមុខការទូតកម្ពុជាជាមួយបណ្តាអង្គទូតប្រចាំនៅកម្ពុជាពេលនេះ ត្រូវអ្នកតាមដានសង្គម និងនយោបាយមើលឃើញថាជាពេលវេលាដ៏ល្អ ដែលកម្ពុជាត្រូវបញ្ជូនសារសំខាន់ៗទៅកាន់បរទេស និងសហគមអន្តរជាតិដោយផ្ទាល់ជុំវិញស្ថានភាពជាក់ស្តែងនៃជម្លោះព្រំដែនកម្ពុជា-ថៃ។
ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៥ បានជួបជាមួយបណ្តាអង្គទូតបរទេសចំនួន២៧ ដើម្បីពន្យល់ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានភាពតានតឹងខ្លាំង។ នៅក្នុងជំនួបជាមួយបណ្តាអង្គទូតបរទេសប្រចាំកម្ពុជាទាំងនោះ លោក ប្រាក់ សុខុន បានលើកឡើងពីការវិវត្ត និងពន្យល់អំពីការបញ្ជូនសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)។
នៅថ្ងៃអង្គារទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ រដ្ឋាភិបាលកម្ពុជា បានសម្រេចជាផ្លូវការបិទខ្ទប់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ ខណៈដែលយោធាថៃមិនព្រមបើកទ្វារព្រំដែនជាមួយកម្ពុជាឲ្យដូចដើមឡើងវិញ។ ការសម្រេចបិទនេះ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលទុកពេលឲ្យយោធាថៃ២៤ម៉ោង ដើម្បីបើកច្រកទ្វារព្រំដែនជាមួយកម្ពុជាឲ្យដូចមុនថ្ងៃទី៧ខែ មិថុនា។តែយោធាថៃនៅតែបន្តកាត់បន្ថយម៉ោងចេញ-ចូលតាមព្រំដែន ជាឯកតោភាគី។
បើទោះជាស្ថានភាពនៅព្រំដែនកម្ពុជា និងថៃ ក្នុងខេត្តព្រះវិហារ មានសភាពធម្មតាតែពលរដ្ឋជាង១ពាន់គ្រួសារហើយដែលភាគច្រើនជាស្ត្រី និងកូនក្មេង បានចាកចេញពីផ្ទះ ទៅរកទីកន្លែងមានសុវត្ថិភាពក្នុងចំងាយជាង១០០គីឡូម៉ែត្រពីតំបន់ប្រឈមមុខគ្នាដោយអាវុធ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី១៧ ខែមិថុនា លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ ថ្លែងថា អាជ្ញាធរមិនបានជម្លៀសពលរដ្ឋទាំងនោះទេ តែដោយសារការភ័យខ្លាច ពលរដ្ឋបានភៀសខ្លួន ទៅកាន់មណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ន នៅវត្តពោធិ៍៥០០០ដើម ក្នុងស្រុកគូលែន។ លោកថា ចំនួនពលរដ្ឋភៀសខ្លួនដោយសារការភ័យខ្លាចអាចបន្តកើនឡើង៕
ប៉ុន្មានថ្ងៃមកនេះ គ្រប់ក្រសែភ្នែកកំពុងក្រឡេកទៅមើលសង្គ្រាមដែលកំពុងផ្ទុះឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ ក៏ប៉ុន្តែ នៅតំបន់ហ្កាហ្សាឯណោះ គឺរយៈពេល២០ខែមកហើយដែលអ៊ីស្រាអែលបានបាញ់ប្លោងគ្រាប់សឹងមិនលោះថ្ងៃ ដើម្បីតាមកម្ទេចក្រុមហាម៉ាស បន្ទាប់ពីក្រុមនេះ បានវាយប្រហារសម្លាប់ប្រជាជនអ៊ីស្រាអែល ប្រមាណ១២០០នាក់ កាលពីថ្ងៃទី៧ តុលា ២០២៣។ តែសង្គ្រាមសងសឹកនៅហ្កាហ្សាដែលអ៊ីស្រាអែលកំពុងធ្វើបានផ្តាច់ជីវិតប្រជាជនប៉ាឡេស្ទីនប្រមាណ៥ម៉ឺននាក់។ ត្រូវបិទខ្ទប់ទាំងស្រុង ប្រជាជននៅហ្កាហ្សាកំពុងតែជួបទុក្ខលំបាកជាខ្លាំង ដោយសារតែគ្មានស្បៀងអាហារ ថ្នាំសង្កូវ និងជម្រកស្នាក់នៅ។