កម្ពុជាថាទាហានថៃនាំមនុស្ស១៥០នាក់មកប្រាសាទតាមាន់ធំដោយបំពាន
newsare.net
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ទាហានថៃចំនួន០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់កម្ពុជាថាទាហានថៃនាំមនុស្ស១៥០នាក់មកប្រាសាទតាមាន់ធំដោយបំពាន
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ទាហានថៃចំនួន០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ដែលជាជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុនទេ។ កងយោធពលខេមរភូមិន្ទកម្ពុជា ចាត់ទុកសកម្មភាពដែលកើតឡើងនៅម៉ោងប្រមាណ៧ និង៣០នាទីព្រឹកថ្ងៃអាទិត្យនេះគឺជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលកំណត់ពេលវេលាជាក់លាក់បើកឱ្យចូលប្រាសាទ ចាប់ពីម៉ោង៩:០០ព្រឹក និងបិទនៅម៉ោង៣:០០រសៀល។ Read more