តំណាងរាស្ត្រអូស្ត្រាលីមួយរូបថា ជម្លោះខ្មែរ ថៃមិនគួរមានតទៅទៀតទេ
newsare.net
សមាជិកសភាសហព័ន្ធរបស់ប្រទេសអូស្ត្រាលីមួយរូបគឺលោក Mark Dreyfus បានធ្វើបទអន្តរាគមន៍ស្តីពីជម្លោះព្រតំណាងរាស្ត្រអូស្ត្រាលីមួយរូបថា ជម្លោះខ្មែរ ថៃមិនគួរមានតទៅទៀតទេ
សមាជិកសភាសហព័ន្ធរបស់ប្រទេសអូស្ត្រាលីមួយរូបគឺលោក Mark Dreyfus បានធ្វើបទអន្តរាគមន៍ស្តីពីជម្លោះព្រំដែនខ្មែរ និងថៃ ដែលបានបង្កក្តីបារម្ភខ្លាំងដល់សហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី។ តាមបទអន្តរាគមន៍ដែលមានរយៈពេល ជាង៣នាទី សមាជិកសភារូបនេះ បានថ្លែងថា ជម្លោះព្រំដែនខ្មែរថៃត្រូវតែមិនអាចកើតមានទៀត ហើយសហគមន៍អន្តរជាតិក៏ត្រូវមានការឆ្លើយតបនឹងរឿងជម្លោះនេះ។ លោកថា រដ្ឋាភិបាលអូស្ត្រាលីបានគាំទ្របទឈប់បាញ់រវាងភាគីកម្ពុជា និងថៃ។ តែលោកថា សន្តិភាពមិនមែនមានន័យថា ទាល់តែគ្មានសង្គ្រាមនោះទេ ពោលគឺត្រូវតែមានយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងជំនឿជឿជាក់ថា រាល់ពលរដ្ឋទាំងអស់សមនឹងទទួលបានការរស់នៅដោយគ្មានការភ័យខ្លាច។ សូមស្តាប់បទអន្តរគមន៍របស់លោក Mark Dreyfusសមាជិកសភាសហព័ន្ធរបស់ប្រទេសអូស្ត្រាលី ដែលរៀបចំដោយហ៊ុល រស្មី។ Read more