មនុស្សជាច្រើនពាន់នាក់នៅបន្តធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃចន្ទទី១កញ្ញា នោះបើទោះបីជានាយករដ្ឋមន្រ្តីព្រមានប្រើកម្លាំងដើម្បីរក្សាសណ្តាប់ធ្នាប់។ នៅពេលបាតុកម្មបន្តផ្ទុះនៅតាមទីក្រុងជាច្រើននៅក្នុងប្រទេស នៅរដ្ឋធានីហ្សាការតាជាទីដែលរដ្ឋាភិបាលដាក់ពង្រាយទាហាននិងប៉ូលិស នៅតាមផ្លូវធំៗ និងនៅមុខរដ្ឋសភា បាតុករបានរំសាយនៅពេលថ្ងៃលិច ចំណែក ក្រុមស្រ្តី និងនិស្សិតមួយចំនួនបានសម្រេចលើកថ្ងៃធ្វើបាតុកម្ម ដើម្បីជៀសវាងការប៉ះទង្គិច និងការបង្រ្កាបពីសំណាក់យោធាឥណ្ឌូណេស៊ី។ ពួកគេលើកពេលធ្វើបាតុកម្ម ប៉ុន្តែ កំហឹងតវ៉ារបស់ពួកគេនៅតែខ្លាំង បើទោះបីជារដ្ឋាភិបាល និងសភាបានធ្វើសម្បទានមួយចំនួនក្តី។ ហេតុអ្វីបានជាដូច្នេះ?
៣ថ្ងៃបន្ទាប់ពីលោកស្រី ភែថងថាន ត្រូវបានតុលាការធម្មនុញ្ញថៃដកហូតតំណែងជាស្ថាពរ គណបក្សនយោបាយធំៗថៃ បានចាប់ផ្តើមប្រជុំចរចាគ្នា ដើម្បីស្នើបេក្ខជននាយករដ្ឋមន្ត្រីថ្មីម្នាក់ទៀត ទៅកាន់សភា។ បន្ទាប់ពីបានប្រជុំ២ដាច់ដោយឡែកពីគ្នា ជាមួយគណបក្សភឿថៃ និងគណបក្សភូមិចៃថៃ គណបក្សប្រាឆាឈុនដែលជាបក្សប្រឆាំងធំជាងគេបង្អស់ បានបើកការប្រជុំបក្សកាលពីថ្ងៃចន្ទទី១កញ្ញា ដើម្បីសម្រេចចិត្តជ្រើសរើសគាំទ្របក្សណាមួយ។ តែការប្រជុំនេះ មិនបានលទ្ធផលអ្វីទាំងអស់ ដោយសមាជិកបក្សបានបង្ហាញការមិនទុកចិត្ត ទាំងទៅលើបក្សភូមិចៃថៃ និងទៅលើបក្សភឿថៃ។
នៅក្នុងជំនួបកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃនៅថ្ងៃចន្ទទី ១កញ្ញា ដែលមានការចូលរួមពីប្រមុខដឹកនាំ និងប្រមុខរដ្ឋាភិបាលប្រទេសជាង២០ ប្រធានាធិបតីចិន និងប្រធានាធិបតីរុស្ស៊ីបាននិយាយម្តងម្នាក់ បរិហារិះគន់ និងទម្លាក់កំហុសលើប្រទេសលោកខាងលិច។ នៅក្នុងបរិបទដែលពិភពលោកកំពុងជ្រួលច្របល់ និងផ្លាស់ប្តូរលឿន ប្រធានធិបតីចិន លោកស៊ី ជីនពីងបានអំពាវនាវឲ្យគេដើរតាមស្មារតីសៀងហៃ ដោយប្រឆាំងដាច់ខាតនឹងគំនិតសង្រ្គាមត្រជាក់ និងសកម្មភាពដើរសម្លុតអ្នកដទៃ។
កាសែតក្នុងស្រុកថៃកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានចុះផ្សាយអំពីករណីចាប់ឃុំខ្លួនពលរដ្ឋខ្មែរចំនួន៣៨នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃដើម្បីស្វែងរកការងារ។ ពលរដ្ឋខ្មែរទាំងនោះបានប្រាប់សមត្ថកិច្ចថៃថា ពួកគេជួបប្រទះវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបត្រូវបង្ខំចិត្តលួចឆ្លងដែនចូលទឹកដីថៃ។ អ្នកធ្វើការលើបញ្ហាពលករចំណាកស្រុកអះអាងថា ពលករខ្មែរត្រឡប់ពីប្រទេសថៃកំពុងប្រទះបញ្ហាប្រឈមសំខាន់ៗដូចជា កង្វះជំនួយមនុស្សធម៌ វិបត្តិបំណុលធនាគារ និងកង្វះការងារធ្វើជាដើម។ ក្នុងន័យនេះអ្នកពាក់ព័ន្ធក្នុងវិស័យការងារទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់មួយ ដូចជាការបញ្ចេញកញ្ចប់ថវិកាជាតិនៅកម្រិតណាមួយ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់ពលករខ្មែរទាំងនោះ។
គ្រោះរញ្ជួយដីកម្រិត ៦នៃមាត្រដ្ឋានរិចទែរ បានកើតឡើងនៅភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន កាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ ទី១កញ្ញានេះ។ យោងតាមព័ត៌មានបឋម ពីអាជ្ញាធរតាលីបង់ មានមនុស្សស្លាប់យ៉ាងហោច ៨០០នាក់ និងរបួសយ៉ាងហោចជិត៣០០០នាក់។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ស្នើឱ្យកម្ពុជាកែសម្រួលការអនុម័តច្បាប់ដកសញ្ជាតិ ដោយយល់ថា ច្បាប់ថ្មីនេះអាចជាឧបករណ៍នយោបាយរាំងខ្ទប់សំឡេងពលរដ្ឋ។ តាមសេចក្តីប្រកាសរបស់ខ្លួន អង្គការឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកច្បាប់ដកសញ្ជាតិប្រាសចាកពីច្បាប់ ដែលមានចែងជាសកលស្តីពីសិទ្ធិមនុស្ស។
នៅថ្ងៃចន្ទ ទី ១ ខែកញ្ញានេះ ថ្នាក់ដឹកនាំគណបក្សកាន់អំណាចនៅកម្ពុជាបានទៅដល់រដ្ឋធានីហាណូយ ដើម្បីចូលរួមពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងខួប៨០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ទី២ ខែកញ្ញា ឆ្នាំ២០២៥។ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាលោក ហេង សំរិន បានបញ្ជាក់ក្នុងបទសម្ភាសន៍មួយជាមួយកាសែតវៀតណាមថា ទស្សនកិច្ចរបស់ប្រតិភូជាន់ខ្ពស់កម្ពុជានៅវៀតណាម ជាឱកាសដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជំរុញការផ្លាស់ប្តូរវប្បធម៌ និងបង្កើនការយល់ដឹងអំពីគ្នាទៅវិញទៅមករវាងប្រទេសទាំង២។
នៅក្រោយពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃកាន់តែមានភាពតានតឹងរហូតឈានទៅដល់ការផ្ទុះអាវុធ កាលពីចុងខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរកាន់តែមានសន្ទុះច្រើនឡើង ក្នុងការធ្វើពហិកាទៅលើទំនិញនិងផលិតផលផ្សេងៗដែលនាំចូលមកពីប្រទេសថៃ។ ជាក់ស្តែងនៅក្នុងខេត្តបាត់ដំបង អាជីវករលក់ដូរនៅតាមបណ្តាផ្សារនានាបានអះអាងថានៅក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ ពួកគេតែងតែឲ្យតម្លៃទៅលើទំនិញនិងផលិតផលខ្មែរក្នុងស្រុកជាចម្បង មុននឹងសម្រេចចិត្តទិញនិងលក់ផលិតផលដែលខ្វះខាតផ្សេងទៀតដែលនាំចូលមកពីក្រៅប្រទេស ដូចជាមកពីប្រទេសចិន ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ីជាដើម។
វិញ្ញាសាគណិតវិទ្យា អំឡុងសម័យប្រឡងបាក់ឌុប កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ មានលទ្ធភាពបែកធ្លាយក្រោយដំណាក់កាលរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានពិនិត្យរួច និងសម្រេចជាមួយនឹងហត្ថលេខាសង្ខេប។ នេះបើតាមការវាយតម្លៃបឋមរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ តាម ACU វិញ្ញាសាគណិតនេះក៏អាចត្រូវបានលួចថតនៅបន្ទប់ប្រឡង ដែលបេក្ខជនមានវត្តមានមិនគ្រប់២៥នាក់ដែរ។
ធនាគារពិភពលោក (World Bank) បានអនុម័តគម្រោងកែលំអការអប់រំកម្រិតមូលដ្ឋាន ក្នុងទំហំទឹកប្រាក់ប្រមាណជាង ១០០លានដុល្លារអាមេរិកដើម្បីជួយដល់កុមារ ដែលខ្សោយជំនាញអក្ខរកម្ម និងគណិតវិទ្យា។ តាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ គម្រោងនេះនឹងជួយដល់កុមារជិត ២លាននាក់ ខណៈកុមារតូចអាយុក្រោម ៥ឆ្នាំប្រមាណជាង ៥ម៉ឺននាក់ផ្សេងនឹងទទួលបានការថែទាំពីមជ្ឍមណ្ឌលថែទាំកុមារនៅកម្ពុជាផងដែរ។
នៅឥណ្ឌូណេស៊ី បាតុកម្មហិង្សាប្រឆាំងនគរបាលនិងអាជ្ញាធររដ្ឋ កាន់តែរីករាយដាលខ្លាំងឡើងៗ។ ក្រៅពីដុតបំផ្លាញស្ថាប័នសាធារណៈពីសំណាក់បាតុករហិង្សា ក៏មានក្រុមជនខិលខូចបានឆ្លៀតឱកាសចូលលួចរបស់របរនៅក្នុងគេហដ្ឋានរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងផ្ទះសមាជិកសភា ជាច្រើននាក់។ ភ្លាមៗ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញវិធានការក្តៅប្រឆាំងនឹងក្រុមចោរ។ ចំណែក ប្រធានាធិបតីឥណ្ឌូណេស៊ី បានចាត់ទុកក្រុមចោរឆ្លៀតឱកាសនោះ ថា ភេរវជន ក្បត់ជាតិ ។
សាធារណជននៅប៉ុន្មានថ្ងៃនេះ បានបន្តជជែកវែកញែកជំរុញឲ្យដាក់ទោសទណ្ឌលើអធិការរងនគរបាលខណ្ឌចំការមនមួយរូប ដែលបានប្រើពាក្យសម្តីមិនសមរម្យដាក់ក្មេងស្រី២រូប ដែលនាងគ្រាន់ជាសាក្សីជួយបំភ្លឺសំណុំរឿងឃាតកម្ម។ បន្ទាប់ពីចេញវីដេអូលើបណ្តាញសង្គម សាធារណជនបានចាត់ទុកពាក្យសម្តីរបស់អធិការរងរូបនោះ គឺជាការប្រព្រឹត្តខុសផ្នែកក្រមសីលធម៌ ក្នុងនាមខ្លួនជាមន្ត្រីអនុវត្តច្បាប់។ យ៉ាងណាក្រោយមានប្រតិកម្មពីមហាជន ក្រសួងមហាផ្ទៃនៅរសៀលថ្ងៃអាទិត្យនេះ បានសម្រេចដកហូតដំណែង និងបណ្តេញអធិការរងខណ្ឌចំការមន ឈ្មោះ ហួត គង់ ចេញពីក្របខណ្ឌមន្ត្រីនគរបាល។
មេដឹកនាំជាន់ខ្ពស់មួយរូបរបស់គណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃអាទិត្យទី ៣១ ខែ សីហា ឆ្នាំ ២០២៥ថា ប្រធានគណបក្សកម្លាំងជាតិស្រុកភ្នំព្រឹក ខេត្តបាត់ដំបងលោក សឹង ហៀង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយគ្មានដីកា និងគ្មានមូលហេតុច្បាស់លាស់។ លោក រ៉ុង ឈុន បានដាក់ការសង្ស័យថាការចាប់ខ្លួននេះ កើតឡើងដោយសារសកម្មភាពរបស់លោក សឹង ហៀង ក្នុងបណ្តាញសង្គមហ្វេសប៊ុក។ លោកផ្តល់ការកត់សម្គាល់ទៀតថា ការចាប់ខ្លួននេះមិនគួរកើតមានក្នុងពេលកម្ពុជាកំពុងរងការឈ្លានពានពីភាគីថៃ។
យប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី៣១សីហា កងទ័ពអ៊ីស្រាអែលបានសម្រុកវាយប្រហារលើក្រុងហ្កាហ្សា ដើម្បីកម្ទេចលំនៅដ្ឋាន ហើយជំរុញប្រជាជនប៉ាឡេស្ទីនឲ្យចាកចេញ។ កងទ័ពអ៊ីស្រាអែល ព្រមានថា ការជម្លៀសប្រជាជនចេញ ជារឿងជៀសពុំរួច។ ផ្ទុយទៅវិញ អង្គការកាកបាទក្រហមអន្តរជាតិ បានចេញមុខបរិហារអ៊ីស្រាអែលអំពីការ«បោសសម្អាត»ប្រជាជនប៉ាឡេស្ទីន និងព្រមានថា ផែនការជម្លៀសប្រជាជនយ៉ាងសន្ធឹក ជាង ១លាននាក់ ចេញពីក្រុងហ្កាហ្សា ជាមហន្តរាយធ្ងន់ធ្ងរ និងជាគម្រោងធ្វើទៅមិនរួចទេ ប្រសិនបើអ៊ីស្រាអែលគោរពច្បាប់អន្តរជាតិ។
នៅថ្ងៃអាទិត្យទី៣១សីហា និងថ្ងៃចន្ទស្អែក ប្រទេសចិនធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលលើកទី២៥របស់អង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងកំពង់ផែធានជីន។ តាំងពីថ្ងៃសៅរ៍ និងនៅព្រឹកថ្ងៃអាទិត្យនេះ ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានទទួលស្វាគម មេដឹកនាំរបស់ប្រទេសធំៗជាច្រើន ដូចជាប្រធានាធិបតីរុស្ស៊ី លោកពូទីន នាយករដ្ឋមន្រ្តីឥណ្ឌា ម៉ូឌី និងថ្នាក់ដឹកនាំរបស់ប្រទេសអាស៊ីជាង១០ ក្នុងនោះមានផងដែរនាយករដ្ឋមន្រ្តី កម្ពុជា លោកហ៊ុនម៉ាណែត។
នៅឥណ្ឌូណេស៊ី បាតុកម្មហិង្សាប្រឆាំងនគរបាលនិងអាជ្ញាធររដ្ឋ កាន់តែរីករាយដាលខ្លាំងឡើងៗ។ ក្រៅពីដុតបំផ្លាញស្ថាប័នសាធារណៈពីសំណាក់បាតុករហិង្សា ក៏មានក្រុមជនខិលខូចបានឆ្លៀតឱកាសចូលលួចរបស់របរនៅក្នុងគេហដ្ឋានរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងផ្ទះសមាជិកសភា ជាច្រើននាក់។ ភ្លាមៗ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញវិធានការក្តៅប្រឆាំងនឹងក្រុមចោរ។ ចំណែក ប្រធានាធិបតីឥណ្ឌូណេស៊ី បានចាត់ទុកក្រុមចោរឆ្លៀតឱកាសនោះ ថា ភេរវជន ក្បត់ជាតិ ។
នៅថ្ងៃទី៣១ ខែសីហានេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសថា ក្រុមការងារ ACU បានស្រាវជ្រាវករណីដែលគេផ្សព្វផ្សាយតាមបណ្តាញសង្គមថា មានការបែកធ្លាយវិញ្ញាសាគណិតវិទ្យា អំឡុងសម័យប្រឡងបាក់ឌុប កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ តែ ACU បានអះអាងថាមកដល់ម៉ោង៥:៣០នាទីថ្ងៃទី៣០ ខែសីហា ក្រុមការងារនៅតែរកមិនឃើញរូបពិតនៃវិញ្ញាសាគណិតវិទ្យានេះនៅតាមការបង្ហោះលើបណ្តាញសង្គមនៅឡើយ។
បន្ទាប់ពីអាក់ខាន មិនបានទៅធ្វើទស្សនកិច្ចអស់៧ឆ្នាំនៅប្រទេសចិន នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌីបានធ្វើដំណើរទៅដល់ទីក្រុងធៀនជីន កាលពីថ្ងៃសៅរ៍ទី ៣០សីហា ដើម្បីចូលរួម នៅក្នុងជំនួបកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃ។ វត្តមានដ៏កម្ររបស់នាយករដ្ឋមន្រ្តីឥណ្ឌានៅចិនដែលជាគូប្រជែងឥទ្ធិពលនៅក្នុងតំបន់ និងគូជម្លោះនៅព្រំដែនឥណ្ឌា កើតមានឡើង នៅខណៈពេលដែលឥណ្ឌាកំពុងតានតឹងជាមួយសម្ព័ន្ធមិត្តអាមេរិក។ អាមេរិករបស់លោកដូណាល់ ត្រាំទើបដំឡើងពន្ធធ្ងន់ ដល់ទៅ៥០%លើទំនិញនាំចូលមកពីឥណ្ឌា កាលពីថ្ងៃពុធទី ២៧។ នៅថ្ងៃសៅរ៍ដដែល រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌាបានបញ្ជាក់អះអាងជំហររបស់ឥណ្ឌា មិនចុះញ៉ម នៅចំពោះមុខការដំឡើងពន្ធ៥០%របស់អាមេរិក។
បន្ទាប់ពីអាក់ខាន មិនបានទៅធ្វើទស្សនកិច្ចអស់៧ឆ្នាំនៅប្រទេសចិន នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌីបានធ្វើដំណើរទៅដល់ទីក្រុងធៀនជីន កាលពីថ្ងៃសៅរ៍ទី ៣០សីហា ដើម្បីចូលរួម នៅក្នុងជំនួបកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃ។ វត្តមានដ៏កម្ររបស់នាយករដ្ឋមន្រ្តីឥណ្ឌានៅចិនដែលជាគូប្រជែងឥទ្ធិពលនៅក្នុងតំបន់ និងគូជម្លោះនៅព្រំដែនឥណ្ឌា កើតមានឡើង នៅខណៈពេលដែលឥណ្ឌាកំពុងតានតឹងជាមួយសម្ព័ន្ធមិត្តអាមេរិក។ អាមេរិករបស់លោកដូណាល់ ត្រាំទើបដំឡើងពន្ធធ្ងន់ ដល់ទៅ៥០%លើទំនិញនាំចូលមកពីឥណ្ឌា កាលពីថ្ងៃពុធទី ២៧។ នៅថ្ងៃសៅរ៍ដដែល រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌាបានបញ្ជាក់អះអាងជំហររបស់ឥណ្ឌា មិនចុះញ៉ម នៅចំពោះមុខការដំឡើងពន្ធ៥០%របស់អាមេរិក។
អតីតប្រធានសភាអ៊ុយក្រែន លោក អង់ដ្រី វ៉្លាឌីមៀរ៉ូវិច ប៉ារូប៊ី និងជាសមាជិកសភាសព្វថ្ងៃ បានត្រូវខ្មាន់កាំភ្លើងម្នាក់ បាញ់សម្លាប់ នៅក្នុងខេត្តភាគលិចប្រទេសអ៊ុយក្រែន។ បុរសជនដៃដល់ដែលគេនៅមិនទាន់ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ក្រោយធ្វើសកម្មភាពបាញ់ប្រហាររួច។ មជ្ឈដ្ឋានសាធារណៈមតិអ៊ុយក្រែន សង្ស័យថា ឃាតកម្មនេះអាចមានជាប់ពាក់ព័ន្ធនឹងរុស្ស៊ី។
បន្ទាប់ពីអាក់ខាន មិនបានទៅធ្វើទស្សនកិច្ចអស់៧ឆ្នាំនៅប្រទេសចិន នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌីបានធ្វើដំណើរទៅដល់ទីក្រុងធៀនជីន កាលពីថ្ងៃសៅរ៍ទី ៣០សីហា ដើម្បីចូលរួម នៅក្នុងជំនួបកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃ។ វត្តមានដ៏កម្ររបស់នាយករដ្ឋមន្រ្តីឥណ្ឌានៅចិនដែលជាគូប្រជែងឥទ្ធិពលនៅក្នុងតំបន់ និងគូជម្លោះនៅព្រំដែនឥណ្ឌា កើតមានឡើង នៅខណៈពេលដែលឥណ្ឌាកំពុងតានតឹងជាមួយសម្ព័ន្ធមិត្តអាមេរិក។ អាមេរិករបស់លោកដូណាល់ ត្រាំទើបដំឡើងពន្ធធ្ងន់ ដល់ទៅ៥០%លើទំនិញនាំចូលមកពីឥណ្ឌា កាលពីថ្ងៃពុធទី ២៧។ នៅថ្ងៃសៅរ៍ដដែល រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌាបានបញ្ជាក់អះអាងជំហររបស់ឥណ្ឌា មិនចុះញ៉ម នៅចំពោះមុខការដំឡើងពន្ធ៥០%របស់អាមេរិក។
មេបញ្ជាការកងទ័ពបូព៌ាថៃ បានប្រកាសឱ្យប្រើច្បាប់អាជ្ញាសឹកក្នុងខេត្តស្រះកែវ ដោយកំណត់យកតំបន់ភូមិណងចាន់ ជាតំបន់ត្រួតពិនិត្យសន្តិសុខ និងត្រៀមបណ្តេញពលរដ្ឋខ្មែររស់នៅក្នុងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យដែលថៃអះអាងថា ជាទឹកដីរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ The Nation នៅថ្ងៃទី២៩ ខែសីហា។ តែយ៉ាងណា ពុំទាន់មានសេចក្តីបំភ្លឺណាមួយពីក្រសួងការពារជាតិកម្ពុជានៅឡើយ។
ករណីចាប់ខ្លួនក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ដែលមានដើមកំណើតខ្មែរនៅប្រទេសថៃ បាននាំឲ្យមានការពិភាក្សាផុរផុសក្នុងបណ្តាញសង្គមហ្វេសប៊ុកអំពីទំនោរនៃការរើសអើងជាតិសាសន៍ពីសំណាក់ប្រជាជនថៃមកលើពលរដ្ឋខ្មែរ។ អ្នកឃ្លាំមើលសង្គមកម្ពុជា យល់ថា រដ្ឋាភិបាលនៃប្រទេសទាំង២គួរមានវិធានការបន្ទាន់ ដើម្បីឆ្លើយតបនឹងនិន្នាការនៃការរើសអើងជាតិសាសន៍នេះ ដែលអាចរាលដាលខ្លាំង បើប្រទេសទាំង២ចេះតែមិនត្រូវគ្នារឿងព្រំដែនដែលពេលនេះនៅបន្តសិ្ថតក្នុងភាពតានតឹងនៅឡើយ។
យ៉ាងហោចមនុស្សស្លាប់ ៣ នាក់ និងរបួសច្រើននាក់ នៅក្នុងបាតុកម្មហិង្សាប្រឆាំងនគរបាលឥណ្ឌូណេស៊ី។ ដើមហេតុដំបូង ពីព្រោះតែប៉ូលិសបើកឡានបុកអ្នករត់ម៉ូតូឌុបម្នាក់ស្លាប់។ វីដេអូបង្ហាញពីហេតុការណ៍គ្រោះថ្នាក់ស្លាប់អ្នករត់ម៉ូតូឌុបនេះ បានបែកធ្លាយក្នុងបណ្តាញសង្គម និងបានបំផុសកំហឹងប្រជាពលរដ្ឋ។ បាតុកម្មហិង្សាក៏រីករាលដាលនៅតាមបណ្តាទីក្រុងធំៗជាច្រើន ហើយឈានទៅដុតបំផ្លាញស្ថាប័នសាធារណៈថែមទៀត។
រដ្ឋបាលអាមេរិកប្រកាសដកហូត និងបដិសេធមិនផ្តល់ទិដ្ឋាការដល់មន្រ្តីអាជ្ញាធរប៉ាឡេស្ទីនដែលត្រូវធ្វើដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រទី ២៩ សីហា រដ្ឋមន្រ្តីការបរទេសអាមេរិកបានលើកឡើងពីហេតុផលសន្តិសុខជាតិ។ អាជ្ញាធរប៉ាឡេស្ទីន សោកស្តាយចំពោះការសម្រេចចិត្តរបស់អាមេរិកដែលដើរផ្ទុយស្រឡះនឹងច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់វ៉ាស៊ីនតោនធ្វើឡើងនៅប៉ុន្មានថ្ងៃមុនការបើកមហាសន្និបាតអង្គការសហប្រជាជាតិ ជាទី ដែលបារាំង និងប្រទេសនៅអឺរ៉ុបមួយចំនួនមានគម្រោងប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
នៅថ្ងៃសៅរ៍ទី៣០ ខែសីហានេះ គណៈប្រតិភូ សភាសហរដ្ឋអាមេរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne និងជាសមាជិកសភាប្រចាំរដ្ឋ Texas បានចុះទៅពិនិត្យស្ថានភាពរបស់ជនភៀសសឹក ខ្មែរនៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ នេះជាបេសកកម្មមួយចំណែកនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ សភាសហរដ្ឋអាមេរិក មកកម្ពុជា ក្នុងសប្តាហ៍នេះ បន្ទាប់ពីបានជួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត ក្រោយពីសហរដ្ឋអាមេរិកបានជួយសម្របសម្រួលឲ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។
លោក ម៉ន ជា គឺជាវិចិត្រករគំនូរប្លុកព្រីន មានពិការភាពដៃទាំងសងខាង ដោយសារជួបឧប្បទ្ទវហេតុ ខ្សែភ្លើងឆក់កាលពី ១៥ឆ្នាំមុន។ ទោះបីជួបរឿងរ៉ាវដ៏អាក្រក់ប៉ះទង្គិចផ្លូវចិត្តក្នុងជីវិតយ៉ាងណាក្ដី ក៏វិចិត្រកររូបនេះ មិនអស់សង្ឃឹមនឹងជីវិតឡើយ។ ផ្ទុយទៅវិញ លោក ម៉ន ជា បានប្រើជំនាញគូរគំនូរសហសម័យ ដើម្បីអាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។
ក្រសួងសុខាភិបាល តាមរយៈអ្នកនាំពាក្យ លោកវេជ្ជបណ្ឌិត កុយ វ៉ាន់នី បានទាត់ចោលការចោទប្រកាន់ថា គ្រូពេទ្យក្នុងមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានធ្វើឲ្យប្រជាពលរដ្ឋម្នាក់ស្លាប់។ ការបដិសេធនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីមានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ មុត ចន្ថា បានសរសេររៀបរាប់នៅថ្ងៃសៅរ៍ទី៣០សីហានេះថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានចាក់ថ្នាំសម្លាប់ប្អូនប្រុសធម៌របស់លោក ទាំងដែលប្អូនរបស់ខ្លួនមានអាការឈឺជើងប៉ុណ្ណោះ។ តែតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត កុយ វ៉ាន់នី ពលរដ្ឋដែលស្លាប់នោះគឺមិនមែនដោយសារតែគ្រូពេទ្យចាក់ថ្នាំនោះទេ តែដោយសារសភាពអ្នកជំងឺបានឆ្លងមេរោគពេញរាងកាយយ៉ាងធ្ងន់ធ្ងរ។
វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៧សីហា បានចេញផ្សាយរបាយការណ៍មួយស្តីអំពី ទម្រង់ប្រជាសាស្ត្រ និងសេដ្ឋកិច្ចរបស់ពលករចំណាកស្រុកដែលវិលត្រលប់ពីប្រទេសថៃ។ របាយការណ៍បានបង្ហាញពីក្តីកង្វល់ដែល ពលករប្រមាណជាង៧០ម៉ឺននាក់ ក្នុងចំណោមពលករជាង៩០ម៉ឺននាក់ ដែលត្រលប់ចូលកម្ពុជាវិញនោះ អាចប្រឈមនឹងភាពគ្មានការងារធ្វើ។
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ដើម្បីពង្រឹងសេវាសាធារណៈ ដោយគាំទ្រការលើកកម្ពស់អភិបាលកិច្ច និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។ ADB ឱ្យដឹងថាប្រាក់កម្ចីនេះនឹងជួយបង្កើនសក្តានុពលរបស់សេដ្ឋកិច្ចកម្ពុជា រួមមានប្រសិទ្ធភាពចំណូលចំណាយ បង្កើនការវិនិយោគសាធារណៈ និងកែលំអរប្រព័ន្ធគ្រប់គ្រងសាធារណៈឱ្យកាន់តែប្រសើរ។ អ្នកជំនាញសេដ្ឋកិច្ចយល់ថា កម្ចីADB នឹងជួយដល់ភាពវិជ្ជមាននៃកំណើនសេដ្ឋកិច្ចកម្ពុជា។
ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិលោក កែវ ឈា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានមានជំនួបជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប.) ដើម្បីជម្រាបជូនពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងជំនួបនោះ តំណាងកម្ពុជាបានរាយការណ៍ពីសកម្មភាពរំលោភសិទ្ធិមនុស្ស និងបំពានបទឈប់បាញ់របស់កងទ័ពថៃមកលើកម្ពុជា។
តាំងពីយូរយារមកហើយ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានលើកលែងពន្ធគយចំពោះកញ្ចប់បញ្ញើតម្លៃក្រោម៨០០ដុល្លារ តែពេលនេះ អាមេរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ គឺគ្មានការលើកលែងពន្ធពិសេសដូច្នេះទៀតទេ។ វ៉ាស៊ីនតោន ពន្យល់ថា វិធានការយកពន្ធគយដូច្នេះ ដើម្បីលុបបំបាត់គ្រឿងញៀន និងបង្កើនចំណូលជាតិបន្ថែម។
នៅរសៀលថ្ងៃសុក្រទី២៩ខែសីហាឆ្នាំ២០២៥ តុលាការធម្មនុញ្ញថៃ បានសម្រេចបញ្ចប់តួនាទីជានាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់។ ការបញ្ចប់នេះ ដោយតុលាការថៃរកឃើញថា លោកស្រីមានកំហុសក្រមសីលធម៌ ក្នុងឃ្លីបសន្ទនាជាមួយលោក ហ៊ុន សែន ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ អ្នកតាមដានកិច្ចការអន្តរជាតិ យល់ថា ស្ថានការណ៍ទំនាក់ទំនងការទូតកម្ពុជា-ថៃ អាចវិវត្តកាន់តែអាក្រក់ជាងមុន ជាពិសេសភាពតានតឹងនៃបញ្ហាព្រំដែន។ តើស្ថានភាពកម្ពុជា-ថៃ នឹងប្រែជាបែបណា បន្ទាប់ពីលោកស្រី ផែថងថាន ខ្ទាតចេញពីតំណែងនាយករដ្ឋមន្ត្រី?
នៅរសៀលថ្ងៃសុក្រទី២៩សីហា តុលាការធម្មនុញ្ញថៃបានប្រកាសសាលក្រម សម្រេចដកហូតតំណែងនាយករដ្ឋមន្ត្រី របស់លោកស្រីភែថងថាន។ នៅក្នុងសំណុំរឿងសារសំឡេងឆ្លងឆ្លើយជាមួយលោកហ៊ុន សែន ជុំវិញបញ្ហាជម្លោះព្រំដែន ចៅក្រមទាំង៩រូបនៃតុលាការធម្មនុញ្ញថៃ បានទទួលស្គាល់ថា លោកស្រីភែថងថាន បានធ្វើខុសពីក្រិត្យក្រមសីលធម៌ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ។