Cambodia



Russia’s top drone warfare center celebrates 10,000 successful strikes (VIDEOS)

The Russian Defense Ministry’s Rubicon drone warfare center has reported its 10,000th confirmed strike against Ukrainian forces Read Full Article at RT.com

លោកដូណាល់ត្រាំ ថាជំនួបជាមួយលោកស៊ីជីនពីង បានទទួលជោគជ័យធំ

​ជំនួបរវាងប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ និងសមភាគីចិនលោក ស៊ី ជីនពីងនៅកូរ៉េខាងត្បូងដែល

លោកដូណាល់ត្រាំ ថាជំនួបជាមួយលោកស៊ីជីនពីង បានទទួលជោគជ័យធំ

​ជំនួបរវាងប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ និងសមភាគីចិនលោក ស៊ី ជីនពីងនៅកូរ៉េខាងត្បូងដែលពិភពលោករង់ចាំតាមដានបំផុតទទួលបានជោគជ័យយ៉ាងធំធេង។ នេះបើតាមប្រសាសន៍របស់លោកដូណាល់ត្រាំ ដោយប្រកាសគ្រោងធ្វើដំណើរទៅប្រទេសចិននៅខែមេសា ឆ្នាំ២០២៦ ខាងមុខ។ តែអ្វីជាការកត់សម្គាល់ ប្រមុខដឹកនាំទាំងពីរមិនធ្វើបានសេចក្តីថ្លែងការណ៍រួមនៅក្រោយជំនួបទេ។

លោក​ដូណាល់ ត្រាំ បញ្ជាឲ្យ​កងទ័ពអាមេរិកសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ​​ ដើម្បីឆ្លើយតបនឹងលោក​ពូទីន

ប៉ុន្មាននាទី​មុននឹងជួបប្រជុំ​ជាមួយ​លោក​ស៊ី ជីនពីង នៅប៊ូសាន់ លោកដូណាល់ ត្រាំ បានប្រកាសថា លោ

លោក​ដូណាល់ ត្រាំ បញ្ជាឲ្យ​កងទ័ពអាមេរិកសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ​​ ដើម្បីឆ្លើយតបនឹងលោក​ពូទីន

ប៉ុន្មាននាទី​មុននឹងជួបប្រជុំ​ជាមួយ​លោក​ស៊ី ជីនពីង នៅប៊ូសាន់ លោកដូណាល់ ត្រាំ បានប្រកាសថា លោក​បាន​ចេញបញ្ជា​ឲ្យ​កងទ័ពអាមេរិក ចាប់ផ្តើមបើកការសាកល្បងអាវុធនុយក្លេអ៊ែរថ្មីៗ ដែល​អាមេរិក​បានខានធ្វើ ប្រមាណជាង​៣០ឆ្នាំមកហើយ​។ ការប្រកាសរបស់លោក​ដូណាល់ ត្រាំ នេះ គឺជាសារឆ្លើយតបទៅនឹងការប្រកាសអួតរបស់​លោកពូទីន ប៉ុន្មាន​ថ្ងៃជាប់ៗគ្នាមកនេះ ដែលថារុស្ស៊ីបាន​សាកល្បងមីស៊ីលនុយក្លេអ៊ែរ​ និងដ្រូនមុជទឹក​ដើរដោយ​ប្រព័ន្ធ​​នុយក្លេអ៊ែរ ដ៏ទំនើបបំផុ​ត។

អ្នកសេដ្ឋកិច្ច៖ កម្ពុជានឹងទទួលបានផលបន្ថែមពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក

នៅ​ថ្ងៃ​ទី​២៦​ ខែ​តុលា ឆ្នាំ​២០២៥​ កម្ពុជា ​និង​អាមេរិក​បាន​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្

អ្នកសេដ្ឋកិច្ច៖ កម្ពុជានឹងទទួលបានផលបន្ថែមពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក

នៅ​ថ្ងៃ​ទី​២៦​ ខែ​តុលា ឆ្នាំ​២០២៥​ កម្ពុជា ​និង​អាមេរិក​បាន​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មបដិការ​ដើម្បី​លុប​បំបាត់​រនាំង​ពន្ធ​លើមុខ​ទំនិញ​សំខាន់ៗ​មួយ​ចំនួន​ និង​ពង្រីក​ពាណិជ្ជ​កម្ម​ទ្វេភាគី​។​ បើ​តាមសេច​ក្តី​ថ្លែង​ការណ៍​រួម​ កម្ពុជា​នឹង​លុប​ចោល​ពន្ធ​នាំចូល​ទាំង​អស់​លើ​ផលិត​ផល​ឧស្សាហ​កម្ម​ អាហារ​ និង​កសិកម្ម​របស់​អាមេរិក​ដែល​នាំ​ចូល​កម្ពុជា​។​ ចំណែក​ អា​មេរិក​នៅតែ​រក្សា​ពន្ធ​ ១៩% ​លើទំ​និញ​របស់​កម្ពុជា​ដដែល ​តែនឹង​បន្ថយ​មក​នៅ​ពន្ធ​សូន្យ​ចំពោះ​ផលិត​ផល​មួយ​ចំនួន​ដែល​បាន​ចុះបញ្ជី​ក្នុង​បទ​បញ្ជា​ប្រតិ​បត្តិថ្មីៗ​នេះ​។​ សម្រាប់​អ្នក​ជំនាញ​សេដ្ឋ​កិច្ច ​កម្ពុជា​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​បន្ថែម​ទៀត​ពី​លើ​កិច្ច​ព្រមព្រៀង​នេះ​។

ឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា៖ សិង្ហបុរីកំពុងតាមចាប់ខ្លួនជនជាតិសិង្ហបុរី និងម៉ាឡេស៊ីជាង៣០នាក់

សមត្ថកិច្ចសិង្ហបុរី កំពុងតាមចាប់ខ្លួនបណ្តាញក្រុមឧក្រិដ្ឋជនឆបោកអនឡាញក្នុងប្រទេសកម្ពុជាសរ

ឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា៖ សិង្ហបុរីកំពុងតាមចាប់ខ្លួនជនជាតិសិង្ហបុរី និងម៉ាឡេស៊ីជាង៣០នាក់

សមត្ថកិច្ចសិង្ហបុរី កំពុងតាមចាប់ខ្លួនបណ្តាញក្រុមឧក្រិដ្ឋជនឆបោកអនឡាញក្នុងប្រទេសកម្ពុជាសរុបចំនួន ៣៤នាក់ ដែលមានជនជាតិសិង្ហបុរីចំនួន២៧នាក់ និងជនជាតិម៉ាឡេស៊ីចំនួន ៧នាក់។ នេះបើយោងតាមការចុះផ្សាយដោយទូរទស្សន៍សិង្ហបុរី CNA នាថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៥។ ក្រុមជនសង្ស័យទាំង ៣៤នាក់ ខាងលើ បានឆបោកប្រាក់ពីជនរងគ្រោះជាជនជាតិសិង្ហបុរី គិតជាទឹកប្រាក់ប្រមាណ ៣១លានដុល្លារអាមេរិក តាមរយៈការក្លែងបន្លំធ្វើជាមន្ត្រីរដ្ឋាភិបាលរបស់សិង្ហបុរី។

ព្រឹទ្ធសភាកម្ពុជាទាត់ចោលការផ្សាយថា ប្រធានសភាកម្ពុជានាំមុខប្រធានសភាថៃ

នៅ​ថ្ងៃទី​២៩ ខែ​តុលា ​ឆ្នាំ​២០២៥ ព្រឹទ្ធសភា​កម្ពុជា​បាន​ចេញ​សេច​ក្តី​ប្រកាស​មួយ​ដោយ​សំដែ

ព្រឹទ្ធសភាកម្ពុជាទាត់ចោលការផ្សាយថា ប្រធានសភាកម្ពុជានាំមុខប្រធានសភាថៃ

នៅ​ថ្ងៃទី​២៩ ខែ​តុលា ​ឆ្នាំ​២០២៥ ព្រឹទ្ធសភា​កម្ពុជា​បាន​ចេញ​សេច​ក្តី​ប្រកាស​មួយ​ដោយ​សំដែង​ការ​ខក​ចិត្តយ៉ាង​ខ្លាំង​នឹង​ការ​ផ្សាយ​របស់​សារព័ត៌​មាន​ថៃ​The Nation ដែលថា​ប្រធាន​រដ្ឋសភា​កម្ពុជា​នាំ​មុខ​ប្រធាន​រដ្ឋសភា​ថៃ​ នៅ​ប្រទេស​ហុងគ្រី ​សម្រាប់​កិច្ច​ពិភាក្សា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​។​ អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​កម្ពុជា ​ចាត់​ទុក​ការ​ចុះ​ផ្សាយ​របស់​កាសែត​ថៃ​នេះ​ ថា​មិន​ត្រឹម​តែ​បំភ្លៃ​ការ​ពិត​ប៉ុណ្ណោះទេ​ តែ​បង្ហាញ​ពី​កង្វះ​ការយល់​ដឹង​ និង​បក​ស្រាយ​ខុស​ដោយ​ចេតនា ​ពី​នីតិ​វិធី​ផ្លូវ​ការ​ និង​ឯកសារ​នានា​របស់​សន្និ​បាត​ IPU​។

ចិនទើបលូកមាត់ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាង កម្ពុជា-ថៃ

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានពិភាក្សាអំពីជម្លោះកម្ពុជា-

ចិនទើបលូកមាត់ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាង កម្ពុជា-ថៃ

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានពិភាក្សាអំពីជម្លោះកម្ពុជា-ថៃជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នៅកិច្ចសន្ទនាទល់មុខគ្នាដែលធ្វើឡើងនៅកូរ៉េខាងត្បូងនាថ្ងៃព្រហស្បតិ៍ ទី៣០ តុលានេះ ភាគីទាំងពីរបានលើកឡើងពីតួនាទីរបស់ប្រទេសចិនក្នុងការលើកកម្ពស់សន្តិភាពក្នុងតំបន់ដើម្បីដោះស្រាយជម្លោះព្រំដែននៃប្រទេសជាសមាជិកអាស៊ានទាំងពីរនេះ។

ហេតុអ្វីចិនបង្ហាញជំហរយឺតយ៉ាវចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ?

នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ ចិនបានចេញមុខអះអាងថា ទីក្រុង​ប៉េកាំងបានប្រើវិធីផ្ទា

ហេតុអ្វីចិនបង្ហាញជំហរយឺតយ៉ាវចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ?

នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ ចិនបានចេញមុខអះអាងថា ទីក្រុង​ប៉េកាំងបានប្រើវិធីផ្ទាល់របស់ខ្លួនក្នុងការជួយឲ្យកម្ពុជា និងថៃទទួលបានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកាលពីថ្ងៃទី២៦ តុលានៅក្នុងប្រទេសម៉ាឡេស៊ី។ នេះជាសម្តីចេញពីមាត់របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីងប្រាប់ទៅប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំនៅក្នុងជំនួបទ្វេភាគីនៅប្រទេសកូរ៉េខាងត្បូង។ តាំងពីកម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពគូឡាឡាំពួកាលពីថ្ងៃអាទិត្យ ទី២៦ តុលាមក នេះជាលើកទី១ ដែលចិនបានបញ្ចេញប្រតិកម្មដូចនេះ។ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ​កត់​សម្គាល់​ថា ការដែលចិនបញ្ចេញប្រតិកម្មយឺតយ៉ាវក៏ព្រោះតែចង់រក្សាអព្យាក្រឹតរបស់ខ្លួននៅក្នុងជម្លោះព្រំដែនខ្មែរ-ថៃ។

នគរបាល​ប្រេស៊ីល​ចុះបង្ក្រាប​ក្រុម​ជួញដូរគ្រឿងញៀន នៅទី​​ក្រុងរីយ៉ូ ស្លាប់មនុស្សជាង៦០នាក់

នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល កាលពីថ្ងៃទី​​២៨​តុលា សមត្ថកិច្ច​បានចុះទៅបង្រ្កាប​ក្រុម​ជួញ

នគរបាល​ប្រេស៊ីល​ចុះបង្ក្រាប​ក្រុម​ជួញដូរគ្រឿងញៀន នៅទី​​ក្រុងរីយ៉ូ ស្លាប់មនុស្សជាង៦០នាក់

នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល កាលពីថ្ងៃទី​​២៨​តុលា សមត្ថកិច្ច​បានចុះទៅបង្រ្កាប​ក្រុម​ជួញដូរគ្រឿងញៀន នៅតំបន់​អនាធិបតេយ្យ ហើយ​បានបណ្តាល​ឲ្យ​ស្លាប់​មនុស្ស យ៉ាងហោច​៦៤នាក់។ នេះគឺជាប្រតិបត្តិការដ៏កំណាចមិនធ្លាប់ទេ​។ សូម្បីតែ​​ឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្ស​ ក៏បានថ្លែង​ការ​តក់ស្លុត និង​បានទាមទារ​ឲ្យ​មានការស៊ើបអង្កេតស៊ីជម្រៅ ឲ្យ​បានឆាប់បំផុត​។

កូរ៉េខាង​ត្បូង​បើក​ជំនួប​កំពូ​ល ​APEC ដោយសម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក

ជំនួប​កំពូល​នៃ​អង្គការ​សហប្រតិបត្តិការសេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក ហៅ​កាត់​ថា​APEC បាន​ចាប់

កូរ៉េខាង​ត្បូង​បើក​ជំនួប​កំពូ​ល ​APEC ដោយសម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក

ជំនួប​កំពូល​នៃ​អង្គការ​សហប្រតិបត្តិការសេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក ហៅ​កាត់​ថា​APEC បាន​ចាប់​បើក​ធ្វើ​នៅ​ប្រទេស​កូរ៉េខាង​ត្បូង​ចាប់​ពីថ្ងៃទី​២៩​តុលា​ដល់​ថ្ងៃ​សៅរ៍​ទី​១​វិច្ឆិកា ដោយ​មាន​ ប្រមុខ​រដ្ឋរដ្ឋាភិបាល នៃ​ប្រទេស​ជា​សមាជិក​ទាំង​២១មក​ជួប​ជុំ​គ្នា។ ​សង្គ្រាម​ពាណិជ្ជកម្មបង្ក​ឡើង​អាមេរិក​ដោយ​ការ​ដំឡើង​ពន្ធគយ​ខ្ពស់​កប់​ពពក ជាពិសេស​ជាមួយ​ចិន ​បានមក​​គ្រប​ដណ្តប់​​ជំនួប​កំពូលទាំង​មូល។ ប៉ុន្តែជា​កិច្ច​ចាប់​ផ្តើម អាមេរិក​និង​កូរ៉េខាង​ត្បូង​បាន​ប្រកាស​សម្រេច​បាន​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​រវាង​គ្នា។

រវាងមហាអំណាចអាមេរិក និងចិន តើកម្ពុជាគួរចាប់យកមួយណាដើម្បីអាចពឹងពាក់បាន?

នៅក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និងថៃនៅម៉ាឡេស៊ីកា

រវាងមហាអំណាចអាមេរិក និងចិន តើកម្ពុជាគួរចាប់យកមួយណាដើម្បីអាចពឹងពាក់បាន?

នៅក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និងថៃនៅម៉ាឡេស៊ីកាលពីថ្ងៃទី ២៦តុលា ភាគីចិនត្រូវបានអាមេរិកហាមមិនឲ្យមានមុខ។ ក្រោយព្រឹត្តិការណ៍មួយនេះ អ្នកប្រឆាំងនៅក្រៅប្រទេសបាននិយាយដោយឥតលាក់លៀមថា កម្ពុជាត្រូវជ្រើសយកអាមេរិក ព្រោះមានតែអាមេរិកដែលមានទឹកមាត់ប្រៃនិយាយទៅ ថៃស្តាប់ និងធ្វើតាម។ តែអ្នកឃ្លាំមើលស្ថានការណ៍ក្នុងស្រុកមានការប្រយ័ត្នប្រយែងដោយបញ្ជាក់ថា ការពឹងពាក់មហាអំណាចណាមួយអាចធ្វើឡើងតែនៅក្នុងគ្រាបណ្តោះអាសន្ន និងថា អ្វីដែលកម្ពុជាគួរធ្វើ គឺពង្រឹងសមត្ថភាពខ្លួនឯង និងធ្វើពិពិធកម្មការទូតស្វែង​រក​ការ​គំាទ្រ​លើ​ឆាកអន្តរជាតិ។

រដ្ឋាភិបាលថៃថានឹងដោះលែងទាហានខ្មែរទាំង១៨នាក់ នៅពេលមានភ្លើងខៀវពីយោធាថៃ

នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគូន បានប្រាប់អ្នកកាសែតនៅមូលដ្ឋានទ័ពអាកាសដនមឿងថា រដ្ឋា

រដ្ឋាភិបាលថៃថានឹងដោះលែងទាហានខ្មែរទាំង១៨នាក់ នៅពេលមានភ្លើងខៀវពីយោធាថៃ

នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគូន បានប្រាប់អ្នកកាសែតនៅមូលដ្ឋានទ័ពអាកាសដនមឿងថា រដ្ឋាភិបាលរបស់លោកនឹងបញ្ជូនទាហានខ្មែរទាំង​១៨នាក់ឲ្យកម្ពុជាវិញភ្លាមៗ នៅពេលយោធាថៃបញ្ជាក់ពីការចាត់ចែងកិច្ចការនេះរួចរាល់។ តែលោក អនុធីនមិនភ្លេចបញ្ជាក់ដដែលៗដោយស្នើឲ្យកម្ពុជាត្រូវគោរពតាមគោលការណ៍ព្រមព្រៀងចំនួន ៤ចំណុចដែលថៃចង់បាននោះទេ។

កម្ពុជាប្រារព្ធខួប ២១ព្រះវស្សានៃការឡើងសោយរាជសម្បត្តិរបស់ព្រះបាទសម្តេចនរោត្តម សីហមុនី

ថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥នេះជាខួប២១ព្រះវស្សានៃការឡើងសោយរាជសម្បត្តិរបស់ព្រះបាទសម្តេចន

កម្ពុជាប្រារព្ធខួប ២១ព្រះវស្សានៃការឡើងសោយរាជសម្បត្តិរបស់ព្រះបាទសម្តេចនរោត្តម សីហមុនី

ថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥នេះជាខួប២១ព្រះវស្សានៃការឡើងសោយរាជសម្បត្តិរបស់ព្រះបាទសម្តេចនរោត្តម សីហមុនី។ បណ្តាឥស្សរជននយោបាយនៅក្នុងជួររដ្ឋាភិបាល និងក្រៅរដ្ឋាភិបាលបានចេញសារអបអររៀងៗខ្លួន និងផ្តល់ការកត់សម្គាល់ខុសៗគ្នាពីស្នាព្រះហស្ថរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី។

អាដហុកថា ការចាប់ខ្លួនលោក ភុន យុទ្ធអាចពាក់ព័ន្ធនឹងការបញ្ចេញមតិលើបណ្តាញសង្គម

បុរសមានពិការភាព លោក ភុន យុទ្ធ ត្រូវបាននគរបាលស្រុកទ្រាំង ខេត្តតាកែវចាប់ខ្លួននៅព្រឹកថ្ងៃពុធ

អាដហុកថា ការចាប់ខ្លួនលោក ភុន យុទ្ធអាចពាក់ព័ន្ធនឹងការបញ្ចេញមតិលើបណ្តាញសង្គម

បុរសមានពិការភាព លោក ភុន យុទ្ធ ត្រូវបាននគរបាលស្រុកទ្រាំង ខេត្តតាកែវចាប់ខ្លួននៅព្រឹកថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមសមាគមសិទ្ធិមនុស្ស​អាដហុកដែលទទួលបានដំណឹងពីភរិយារបស់លោក ភុន យុទ្ធ។ បើតាមអាដហុក ការចាប់ខ្លួនលោក ភុន យុទ្ធធ្វើឡើង ក្រោយពីអតីតសកម្មជននយោបាយបក្សប្រឆាំងរូបនេះបានធ្វើសកម្មភាពបញ្ចេញមតិយ៉ាងសកម្មនៅក្នុងបណ្តាញសង្គមស្តីពីបញ្ហាសង្គមផ្សេងៗ។ គួរជម្រាបជូនថា លោក ភុន យុទ្ធទើបត្រូវបានដោះលែងពីពន្ធនាគារកាលពីខែកញ្ញា ឆ្នាំ២០២៥។

បារាំងនិងសហគមន៍អន្តរជាតិរំពឹងថា កម្ពុជា-ថៃនឹងគោរពកិច្ចព្រមព្រៀងសន្តិភាពប្រទេសទាំងពីរ

បារាំងនិងសហគមន៍អន្តរជាតិមួយចំនួន បានចេញមកបញ្ចេញប្រតិកម្មសាទរជាបន្តបន្ទាប់ចំពោះការឈានទៅស

បារាំងនិងសហគមន៍អន្តរជាតិរំពឹងថា កម្ពុជា-ថៃនឹងគោរពកិច្ចព្រមព្រៀងសន្តិភាពប្រទេសទាំងពីរ

បារាំងនិងសហគមន៍អន្តរជាតិមួយចំនួន បានចេញមកបញ្ចេញប្រតិកម្មសាទរជាបន្តបន្ទាប់ចំពោះការឈានទៅសម្រេចបានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា​ និងថៃ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យទី២៦តុលា។ បារាំងនិងសហគមន៍អន្តរជាតិបានផ្តល់ក្តីសង្ឃឹមថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួនឹងអាចធ្វើឲ្យព្រំដែនកម្ពុជា-ថៃ មានសន្តិភាពឡើងវិញ។

សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៦៥នាក់ ពាក់ព័ន្ធករណីឆបោកអនឡាញនៅភ្នំពេញ និងកំពត

អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចម្រុះនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ចាប់ខ្លួនជនសង្ស័យចំនួន៦៥នា

សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៦៥នាក់ ពាក់ព័ន្ធករណីឆបោកអនឡាញនៅភ្នំពេញ និងកំពត

អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចម្រុះនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ចាប់ខ្លួនជនសង្ស័យចំនួន៦៥នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញក្នុងរាជធានីភ្នំពេញ និងខេត្តកំពត។ តាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យទាំងនោះបានប្រើប្រាស់វិធីសាស្ដ្រឆបោកក្រោមរូបភាពជាការលួងលោមស្នេហា (Romance scam) និងមានគោលដៅឆបោកទៅកាន់ប្រទេសផ្សេងៗទៀត។

វេទិកាសេដ្ឋកិច្ច និងវិនិយោគនៅអារ៉ាប៊ីសាអូឌីតផ្តោតលើបញ្ញាសិប្បនិម្មិត និងគម្រោងគ្រាក់ៗ

វេទិកាអន្តរជាតិស្តីពីគំនិតផ្តួចផ្តើមវិនិយោគនាថ្ងៃអនាគត “Future Investment Initiative” បានចាប់បើកពីថ្ងៃទី ២

វេទិកាសេដ្ឋកិច្ច និងវិនិយោគនៅអារ៉ាប៊ីសាអូឌីតផ្តោតលើបញ្ញាសិប្បនិម្មិត និងគម្រោងគ្រាក់ៗ

វេទិកាអន្តរជាតិស្តីពីគំនិតផ្តួចផ្តើមវិនិយោគនាថ្ងៃអនាគត “Future Investment Initiative” បានចាប់បើកពីថ្ងៃទី ២៧ ដល់ថ្ងៃទី៣០ តុលា ២០២៥ នៅប្រទេសអារ៉ាប៊ីសាអូឌីត។ មានការចូលរួមពីសំណាក់ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល និងអ្នកជំនួញធំៗជាច្រើនរយនាក់ អារ៉ាប៊ីសាអូឌីតចង់លើកតម្កើងគម្រោងគ្រាក់របស់ប្រទេសផង និងមហិច្ឆតាក្នុងវិស័យបញ្ញាសិប្បនិម្មិតផង។

ចិនសាទរសញ្ញាវិជ្ជមាននៃទំនាក់ទំនងជាមួយរដ្ឋាភិបាលជប៉ុនថ្មី

រដ្ឋាភិបាលក្រុងប៉េកាំង បានកត់សម្គាល់ឃើញពីសញ្ញាវិជ្ជមានក្នុងទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្ម

ចិនសាទរសញ្ញាវិជ្ជមាននៃទំនាក់ទំនងជាមួយរដ្ឋាភិបាលជប៉ុនថ្មី

រដ្ឋាភិបាលក្រុងប៉េកាំង បានកត់សម្គាល់ឃើញពីសញ្ញាវិជ្ជមានក្នុងទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីរបស់ជប៉ុន។ ចំណែកជប៉ុនក៏រំពឹងចង់បានស្ថិរភាពជាមួយចិនដែរ។ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចលេខ២និងលេខ៤ក្នុងលោក ចិននិងជប៉ុនគឺជាដៃគូពាណិជ្ជកម្មដ៏ធំចម្បងជាមួយគ្នា តែប្រទេសជិតខាងទាំង២ ត្រូវរួមរឹតដោយបញ្ហា«ស្នាមដំបៅ»ពីអតីតកាល និងជម្លោះភូមិសាស្ត្រនយោបាយ ព្រមទាំងការទាមទារដែនកោះសេនកាគូ ឬទាវយូជាភាសាចិន។

លោក ពូទីន លុបចោលកិច្ចព្រមព្រៀងកាត់បន្ថយការផលិតអាវុធនុយក្លេអ៊ែរជាមួយអាមេរិក

ថ្ងៃ ចន្ទ ទី ២៧ តុលា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់ថ្មី បិទប

លោក ពូទីន លុបចោលកិច្ចព្រមព្រៀងកាត់បន្ថយការផលិតអាវុធនុយក្លេអ៊ែរជាមួយអាមេរិក

ថ្ងៃ ចន្ទ ទី ២៧ តុលា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់ថ្មី បិទបញ្ចប់  កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ស្តីអំពីការកែច្នៃឡើងវិញនូវសារធាតុ Plutonium ដែលសេសសល់ពីសម័យសង្គ្រាមត្រជាក់។ ចុះហត្ថលេខា កាលពីឆ្នាំ ២០០០ កិច្ចព្រមព្រៀងខាងលើនេះ មានកម្មវត្ថុ រារាំងប្រទេសទាំងពីរ កុំឲ្យប្រើប្រាស់សាធាតុ Plutonium ដើម្បីបង្កើនការផលិតអាវុធ នុយក្លេអ៊ែរ។ 

ចិន និងអាស៊ានដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងពេលមានបញ្ហាពន្ធជាមួយអាមេរិក

នៅថ្ងៃអង្គារ ទី២៨ តុលានេះ ចិន និងអាស៊ានបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីការដ

ចិន និងអាស៊ានដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងពេលមានបញ្ហាពន្ធជាមួយអាមេរិក

នៅថ្ងៃអង្គារ ទី២៨ តុលានេះ ចិន និងអាស៊ានបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីការដំឡើងកម្រិតទំនាក់ទំនងពាណិជ្ជកម្មសេរីទ្វេភាគី។ គឺជាការដំឡើងទំនាក់ទំនងពាណិជ្ជកម្មកម្រិតទី៣ របស់ចិនជាមួយអាស៊ានដែលមានផលិតផលសរុបក្នុងស្រុកចំនួន ៣ ៩០០ ពាន់លានដុល្លារ។ តាមរយៈការដំឡើងទំនាក់ទំនងពាណិជ្ជកម្មជាមួយអាស៊ានពេលនេះ ចិនរំពឹងអាចទប់ទល់នឹងការយកពន្ធដ៏ច្រើនសន្ធឹកពីរដ្ឋបាលអាមេរិករបស់លោក ដូ ណាល់ត្រាំ។

នាយករដ្ឋមន្ត្រី​ជប៉ុន​​ប្រកាស​​បើក​ទំព័រ​យុគ​មាស​នៃ​ភាព​ជា​ដៃ​គូទ្វេ​ភាគី​ជាមួយ​អាមេរិក

នៅក្នុងជំនួបលើកទីមួយនាទីក្រុងតូក្យូ លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន តាកាអ៊ីជី សាណាអេ បានរៀបចំ

នាយករដ្ឋមន្ត្រី​ជប៉ុន​​ប្រកាស​​បើក​ទំព័រ​យុគ​មាស​នៃ​ភាព​ជា​ដៃ​គូទ្វេ​ភាគី​ជាមួយ​អាមេរិក

នៅក្នុងជំនួបលើកទីមួយនាទីក្រុងតូក្យូ លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន តាកាអ៊ីជី សាណាអេ បានរៀបចំទទួលស្វាគមន៍លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំដោយយកចិត្តទុកដាក់ជាទីបំផុត និងបានប្រកាសបើកទំព័រយុគមាសជាមួយអាមេរិក។ ចំណែកលោកត្រាំក៏បានអបអរលោកស្រី តាកាអ៊ីជី សាណាអេដែលទើបក្លាយជាប្រមុខរដ្ឋាភិបាលភេទស្រីទីមួយរបស់ជប៉ុន។

អាស៊ាននឹងមិនឲ្យអ្នកសង្កេតការណ៍ទៅឃ្លាំមើលការបោះឆ្នោតជាតិនៅភូមា ព្រោះខ្វះការស្រុះស្រួលគ្នា

អាស៊ាននឹងមិនមានសំឡេងរួមមួយសម្រាប់បញ្ជូនក្រុមអ្នកសង្កេតការណ៍របស់ខ្លួនទៅតាមដានឃ្លាំមើលកា

អាស៊ាននឹងមិនឲ្យអ្នកសង្កេតការណ៍ទៅឃ្លាំមើលការបោះឆ្នោតជាតិនៅភូមា ព្រោះខ្វះការស្រុះស្រួលគ្នា

អាស៊ាននឹងមិនមានសំឡេងរួមមួយសម្រាប់បញ្ជូនក្រុមអ្នកសង្កេតការណ៍របស់ខ្លួនទៅតាមដានឃ្លាំមើលការបោះឆ្នោតនៅភូមា ដែលគ្រោងនឹងរៀបចំដោយរបបសឹកនៅចុងខែធ្នូ ឆ្នាំ ២០២៥។ ជាការបោះឆ្នោតសកល ដែលរបបសឹកភូមាប្រកាសរៀបចំ ជាលើកទី១ ក្នុងរយៈពេលជិត៥ឆ្នាំ ពោលគិតចាប់តាំងពីពេលធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១។

អាមេរិករំពឹង​ថា​ថៃ​នឹង​ដោះ​លែង​ទាហាន​ខ្មែរ​ភ្លាមៗ​ក្រោយ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួងការ​បរទេសអាមេរិក​ដាក់ក្តី​រំពឹង​ថា​ ប្រទេសថៃ​នឹង​សហការ​ជាមួ

អាមេរិករំពឹង​ថា​ថៃ​នឹង​ដោះ​លែង​ទាហាន​ខ្មែរ​ភ្លាមៗ​ក្រោយ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួងការ​បរទេសអាមេរិក​ដាក់ក្តី​រំពឹង​ថា​ ប្រទេសថៃ​នឹង​សហការ​ជាមួយប្រទេស​​កម្ពុជា​ក្នុ​ង​ការ​ដោះ​លែង​ទាហានខ្មែរ​ទាំង​ ១៨នាក់​ភ្លាមៗបន្ទាប់​ពី​ការ​ចុះ​ហត្ថ​លេខា​លើសេចក្តីថ្លែងការណ៍រួមមួយស្តីពី​​សន្តិ​ភាពរវាងប្រទេសទាំងពីរ​នៅទី​ក្រុង​គូឡា​ឡាំ​ពួ​ ​ប្រទេស​ម៉ាឡេ​ស៊ី​កាល​ពីចុងសប្តាហ៍មុន​។​ នេះ​បើតាម​សេចក្តីរាយការណ៍របស់​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​ Reuters ​នៅ​ថ្ងៃ​ទី​២៨​ ខែ​តុលា​ ឆ្នាំ២០២៥​។

អ្នកវិភាគ៖វិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា គឺជាការកម្ទេចសំឡេងប្រឆាំងនៅក្នុងព្រឹទ្ធសភា

អ្នកជំនាញផ្នែកច្បាប់ និងនយោបាយកម្ពុជា លោក វ៉ន ចាន់ឡូត បានលើកឡើងថា គោលបំណងនៃការធ្វើវិសោធនកម

អ្នកវិភាគ៖វិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា គឺជាការកម្ទេចសំឡេងប្រឆាំងនៅក្នុងព្រឹទ្ធសភា

អ្នកជំនាញផ្នែកច្បាប់ និងនយោបាយកម្ពុជា លោក វ៉ន ចាន់ឡូត បានលើកឡើងថា គោលបំណងនៃការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានគោលដៅកម្ទេចសំឡេងបក្សប្រឆាំងនៅក្នុងព្រឹទ្ធសភា។ ការលើកឡើងរបស់អ្នកជំនាញច្បាប់ និងនយោបាយដូចនេះ ធ្វើឡើងស្របពេលដែលព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានសម្រេចបញ្ជូនសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាទៅកាន់រដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ត។

សហភាពអាហ្វ្រិកបរិហារអំពើឃោរឃៅនិងឧក្រិដ្ឋកម្មសង្គ្រាមនៅស៊ូដង់

ថ្ងៃអង្គារ ទី២៨ តុលា សហភាពអាហ្វ្រិកបានបរិហារអំពើដ៏សាហាវឃោរឃៅនៅស៊ូដង់ និងបានចាត់ទុកជម្លោះប

សហភាពអាហ្វ្រិកបរិហារអំពើឃោរឃៅនិងឧក្រិដ្ឋកម្មសង្គ្រាមនៅស៊ូដង់

ថ្ងៃអង្គារ ទី២៨ តុលា សហភាពអាហ្វ្រិកបានបរិហារអំពើដ៏សាហាវឃោរឃៅនៅស៊ូដង់ និងបានចាត់ទុកជម្លោះប្រដាប់អាវុធនៅស៊ូដង់ថាជា «ឧក្រិដ្ឋកម្មសង្គ្រាម»។ ការបរិហារយ៉ាងដូច្នេះ បាន​ធ្វើឡើង បន្ទាប់ពីកងកម្លាំងយោធារបស់រដ្ឋាភិបាលស៊ូដង់ ប្រកាសដកទ័ពចេញពីភូមិអែល-ហ្វាស់ស្សែរ (El-Facher) ក្នុងតំបន់ដារហ្វួរ។ 

ទំនាក់ទំនងកម្ពុជា-អាមេរិកអាចប្រសើរឡើងវិញ តាមការធ្វើសមយុទ្ធ«ឆ្មាំអង្គរ»?

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អាមេរិកបានប្រកាសពីការព្រមព្រៀងគ្នាជាមួយកម្ពុជាដើម្បីរៀបចំសមយ

ទំនាក់ទំនងកម្ពុជា-អាមេរិកអាចប្រសើរឡើងវិញ តាមការធ្វើសមយុទ្ធ«ឆ្មាំអង្គរ»?

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អាមេរិកបានប្រកាសពីការព្រមព្រៀងគ្នាជាមួយកម្ពុជាដើម្បីរៀបចំសមយុទ្ធ «ឆ្មាំអង្គរ» ឡើងវិញ ក្រោយអាក់ខានអស់ជិត ១០ឆ្នាំ។ ក្រៅពីនេះ អាមេរិកក៏បានបញ្ជាក់ថា ខ្លួននឹងលុបចោលបម្រាមដែលហាមលក់អាវុធឲ្យកម្ពុជាដែរ។ បន្ទាប់មក អាមេរិកនឹងបង្កើនចំនួនកៅអីឲ្យសិស្សនិសិ្សតខ្មែរទៅសិក្សាជំនាញកងទ័ពនៅសាលាបណ្ឌិតយោធាអាមេរិកមួយចំនួនទៀតដូចជា បណ្ឌិតសភាយោធាជើងគោក (West Point) ឬបណ្ឌិតសភាទ័ពអាកាស (Air Force Academy)។ ការប្រកាសរបស់អាមេរិកទាំងនេះត្រូវបានអ្នកជំនាញទំនាក់ទំនងអន្តរជាតិយល់ថា គឺជាសញ្ញាវិជ្ជមាននៃការស្តារទំនាក់ទំនង និងទំនុកចិត្តគ្នាឡើងវិញរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ តាមរយៈការប្រកាសបន្តសមយុទ្ធ «ឆ្មាំអង្គរ» ឡើងវិញ និងការដកបម្រាមលើការលក់សព្វាវុធមកឲ្យកម្ពុជានាពេលនេះ អាចជាការស្តារ និងលើកកម្ពស់ទំនាក់ទំនងល្វីងជូរចត់រវាងសហរដ្ឋអាមេរិក និងកម្ពុជាដែរឬ?

លោក ដូណាល់ ត្រាំ បដិសេធមិនជួបនាយករដ្ឋមន្ត្រីកាណាដា

ទំនាក់ទំនងអាមេរិក-កាណាដា កាន់តែធ្លាក់ក្នុងសភាពតានតឹងខ្លាំង។ មេដឹកនាំប្រទេសទាំង២ មានវត្តមា

លោក ដូណាល់ ត្រាំ បដិសេធមិនជួបនាយករដ្ឋមន្ត្រីកាណាដា

ទំនាក់ទំនងអាមេរិក-កាណាដា កាន់តែធ្លាក់ក្នុងសភាពតានតឹងខ្លាំង។ មេដឹកនាំប្រទេសទាំង២ មានវត្តមានទាំងអស់គ្នានៅម៉ាឡេស៊ី តែគ្មានឱកាសជួបគ្នា ហើយបើទោះបីជានាយករដ្ឋមន្ត្រីកាណាដាទទូចចង់សុំជួបលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ យ៉ាងណាក្តី។ ក្រោយពីសម្រេចបន្ថែមពន្ធគយលើកាណាដា លោក ដូណាល់ ត្រាំ ថែមទាំងប្រកាសថា មិនចង់ជួបមុខ នាយករដ្ឋមន្ត្រីកាណាដា សម្រាប់រយៈពេលយូរ ទៀតផង។ ​

អ៊ីស្រាអែល​អះអាងថាខ្លួន​មានសិទ្ធិ​វេតូ បដិសេធ​សមាសភាព​កងកម្លាំងអន្តរជាតិ​រក្សាស្ថិរភាពនៅហ្កាហ្សា

នៅក្នុងដំណាក់កាល​បន្ទាប់នៃដំណើរការបទឈប់​បាញ់​នៅហ្កាហ្សា សហរដ្ឋអាមេរិក​បាន​ប្រកាសបង្កើត

អ៊ីស្រាអែល​អះអាងថាខ្លួន​មានសិទ្ធិ​វេតូ បដិសេធ​សមាសភាព​កងកម្លាំងអន្តរជាតិ​រក្សាស្ថិរភាពនៅហ្កាហ្សា

នៅក្នុងដំណាក់កាល​បន្ទាប់នៃដំណើរការបទឈប់​បាញ់​នៅហ្កាហ្សា សហរដ្ឋអាមេរិក​បាន​ប្រកាសបង្កើត កងកម្លាំង​អន្តរជាតិ​ដើម្បីរក្សាស្ថិរភាព ដែលនឹងមានការចូលរួម​ពី​បណ្តាប្រទេសមួយចំនួន​។ ថ្ងៃអាទិត្យ​ទី​២៦តុលា លោកនេតាន់យ៉ាហ៊ូ​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បានអះអាងថា អ៊ីស្រាអែល​មានសិទ្ធិវេតូ បដិសេធមិន​ឲ្យ​ប្រទេសណាមួយ ​ចូលរួមនៅក្នុងសមាសភាព​នៃកងកម្លាំងអន្តរជាតិ​នេះ​។

កម្ពុជាចាប់ផ្តើមដកអាវុធធុនធ្ងន់ចេញពីព្រំដែន បន្ទាប់ពីមានការព្រមព្រៀងជាមួយថៃនៅម៉ាឡេស៊ី

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា តាមរយៈសេចក្តីប្រកាសព័ត៌មាន បានឲ្

កម្ពុជាចាប់ផ្តើមដកអាវុធធុនធ្ងន់ចេញពីព្រំដែន បន្ទាប់ពីមានការព្រមព្រៀងជាមួយថៃនៅម៉ាឡេស៊ី

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា តាមរយៈសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា កម្ពុជា និងថៃបានឯកភាពគ្នាចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ នៅក្រោមការឃ្លាំមើលរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កាលពីយប់ថ្ងៃអាទិត្យទី២៦តុលា។ បើតាមអ្នកនាំពាក្យខាងលើ ការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ ដោយដកមួយផ្នែកនៃជំហានទី១ ជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលមានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។ ទោះយ៉ាងណា អ្នកជំនាញកិច្ចការអន្តរជាតិ នៅតែបារម្ភពីជំហររបស់ភាគីថៃ ដើម្បីអនុវត្តតាមសេចក្តីថ្លែងការណ៍រួមនោះ ដ្បិតថា ថៃជារឿយៗចុះហត្ថលេខាតែលើក្រដាស តែការអនុវត្តផ្សេង។

តើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅម៉ាឡេស៊ីមានទម្ងន់ប៉ុណ្ណា?

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានចុះហត្ថលេខាលើសេ

តើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅម៉ាឡេស៊ីមានទម្ងន់ប៉ុណ្ណា?

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានវត្តមានរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។ អ្នកវិភាគបញ្ហានយោបាយ និងសង្គមកម្ពុជាមើលឃើញថា កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ គឺជាការបោះជំហានទៅមុខប្រកបដោយភាពកក់ក្តៅ ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃ។ ជាក្តីសង្ឃឹម ដែលសំអាងទៅលើឥទ្ធិពលរបស់លោក ដូណាល់ ត្រាំ។ ទន្ទឹមគ្នានេះ ក្រុមអ្នកវិភាគក៏នៅមានក្តីបារម្ភដែរចំពោះដំណើរការអនុវត្តកិច្ចព្រមព្រៀង ខណៈចិនត្រូវបានគេផាត់ចោលពីព្រឹត្តិការណ៍ដ៏សំខាន់នេះ៕

លោក ត្រាំ បន្តទស្សនកិច្ចនៅជប៉ុន ដោយសង្ឃឹមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

ក្រោយបញ្ចប់ទស្សនកិច្ចនៅម៉ាឡេស៊ី ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន ប្រធានាធិបតីអាមេរិក លោក ដ

លោក ត្រាំ បន្តទស្សនកិច្ចនៅជប៉ុន ដោយសង្ឃឹមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

ក្រោយបញ្ចប់ទស្សនកិច្ចនៅម៉ាឡេស៊ី ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្តបំពេញទស្សនកិច្ច១ជុំអាស៊ី ដោយបន្តចុះចតនៅជប៉ុន មុននឹងទៅកូរ៉េខាងត្បូង។ តាមជើងហោះហើរទៅទីក្រុងតូក្យូ  ចៅហ្វាយសេតវិមានអាមេរិករូបនេះ បានប្រកាសក្តីសង្ឃឹមអំពីលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយមហាយក្សចិន និងថា ចង់ជួបមេដឹកនាំកូរ៉េខាងជើង ជាថ្មីម្តងទៀត។​

រដ្ឋាភិបាលក្រៅប្រទេសអាចមានភាពស្របច្បាប់ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាដែរឬទេ?

ក្រុមអ្នកនយោបាយប្រឆាំងក្រៅប្រទេស ដែលដឹកនាំដោយលោក សម រង្ស៊ី នៅថ្ងៃសៅរ៍ទី២៥តុលា បានប្រកាសចា

រដ្ឋាភិបាលក្រៅប្រទេសអាចមានភាពស្របច្បាប់ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាដែរឬទេ?

ក្រុមអ្នកនយោបាយប្រឆាំងក្រៅប្រទេស ដែលដឹកនាំដោយលោក សម រង្ស៊ី នៅថ្ងៃសៅរ៍ទី២៥តុលា បានប្រកាសចាប់ផ្តើមដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា។ ក្រុមអ្នកនយោបាយប្រឆាំង បញ្ជាក់ថា ការបង្កើតរដ្ឋាភិបាលពីក្រៅប្រទេសជាកិច្ចការចាំបាច់ដើម្បីសង្រ្គោះកម្ពុជាចេញពីរដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ន។ តើរដ្ឋាភិបាលក្រៅប្រទេសរបស់លោក សម រង្ស៊ី អាចមានភាពស្របច្បាប់ និងប្រជែងជាមួយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នដោយរបៀបណា?

មនុស្សជាង១ពាន់នាក់រត់ចូលទឹកដីថៃ ក្រោយពីយោធាភូមាវាយឆ្មក់មជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយ

ប្រតិបត្តិការបង្ក្រាបរបស់កងទ័ពភូមាទៅលើមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយនៅក្នុងប្រទេស បានបណ្តាលឲ

មនុស្សជាង១ពាន់នាក់រត់ចូលទឹកដីថៃ ក្រោយពីយោធាភូមាវាយឆ្មក់មជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយ

ប្រតិបត្តិការបង្ក្រាបរបស់កងទ័ពភូមាទៅលើមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយនៅក្នុងប្រទេស បានបណ្តាលឲ្យមនុស្សជាង ១ពាក់នាក់ ដែលភាគច្រើនជាជាតិចិនរត់ចេញពីប្រទេសភូមា ឆ្លងចូលទឹកដីថៃ។ នេះបើតាមការប្រកាសរបស់អាជ្ញាធរថៃ កាលពីល្ងាចថ្ងៃសុក្រទី២៤តុលា។

Get more results via ClueGoal