Cambodia



អាមេរិក​ថា​ក្រោយ​សង្គ្រាម​​​ឥណ្ឌា​-​ប៉ាគីស្ថាន ចិន​បាន​លេស​បង្អាប់យន្តហោះ​ចម្បាំង​បារាំង

ចិន​បាន​និងកំពុង​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​​មិន​ពិត​​ ដើម្បីបំផ្លាញ​​ទីផ្សារ​ល

ក្រោយដកខ្លួនជាផ្លូវការពីសន្ធិសញ្ញាអូតាវ៉ា​ ប៉ូឡូញបង្ហាញ​យាន​ពង្រាយមីនក្នុងរយៈពេលតែ​៤៨ម៉ោង

សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន​បានជំរុញ​ឲ្យបណ្តាប្រទេស​អឺរ៉ុប​គិត​គូរពីគ្រប់មធ្យោបាយ

ក្រោយដកខ្លួនជាផ្លូវការពីសន្ធិសញ្ញាអូតាវ៉ា​ ប៉ូឡូញបង្ហាញ​យាន​ពង្រាយមីនក្នុងរយៈពេលតែ​៤៨ម៉ោង

សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន​បានជំរុញ​ឲ្យបណ្តាប្រទេស​អឺរ៉ុប​គិត​គូរពីគ្រប់មធ្យោបាយ​ដើម្បី​ការពារ​សន្តិសុខ​ផ្ទាល់​ នៅក្នុងនោះ​ក៏មានផងដែរ ការផលិត​សព្វាវុធ ដ្រូន និង​គ្រាប់មីន។ ជាក់ស្តែង ដើម្បីអាច​មាន​សមត្ថភាព​ផលិតគ្រាប់មីន ប៉ូឡូញ ដែលមាន​ព្រំដែន​ជាប់ប្រទេស​បេឡារុស និង​រុស្ស៊ី​ បានចាកចេញជាផ្លូវការពីសន្ធិសញ្ញាអូតាវ៉ា ដែលហាមឃាត់​ការផលិត និងប្រើគ្រាប់មីនប្រឆាំងមនុស្ស។ ​

កម្មវិធីព័ត៌មានប្រចាំថ្ងៃ​​ សៅរ៍ ទី ២១ ខែ កុម្ភៈ ឆ្នាំ២០២៦

កម្មវិធីព័ត៌មានប្រចាំថ្ងៃ​​ សៅរ៍ ទី ២១ ខែ កុម្ភៈ ឆ្នាំ២០២៦ ដោយ​ សាំ ឧត្តម

កម្មវិធីព័ត៌មានប្រចាំថ្ងៃ​​ សៅរ៍ ទី ២១ ខែ កុម្ភៈ ឆ្នាំ២០២៦

កម្មវិធីព័ត៌មានប្រចាំថ្ងៃ​​ សៅរ៍ ទី ២១ ខែ កុម្ភៈ ឆ្នាំ២០២៦ ដោយ​ សាំ ឧត្តម

សេដ្ឋវិទូថា ពន្ធគយថ្មីរបស់លោកត្រាំ ១០% មិនប៉ះពាល់ខ្លាំងដល់ការនាំចេញរបស់កម្ពុជាឡើយ

ភ្លាមៗបន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេច នៅថ្ងៃសុក្រ ទី២០កុម្ភៈ លុបចោលការអនុវត្

សេដ្ឋវិទូថា ពន្ធគយថ្មីរបស់លោកត្រាំ ១០% មិនប៉ះពាល់ខ្លាំងដល់ការនាំចេញរបស់កម្ពុជាឡើយ

ភ្លាមៗបន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេច នៅថ្ងៃសុក្រ ទី២០កុម្ភៈ លុបចោលការអនុវត្តពន្ធគយជាសាកលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងអត្រា ១៩ភាគរយ លោក ដូណាល់ ត្រាំ បានប្រកាសអត្រាពន្ធថ្មីចំនួន ១០ភាគរយ សម្រាប់គ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ក្នុងនោះក៏មានដែរប្រទេសកម្ពុជា។ អត្រាពន្ធថ្មីនឹងត្រូវចូលជាធរមាននៅថ្ងៃអង្គារទី២៤កុម្ភៈសប្តាហ៍ក្រោយ ។ សេដ្ឋវិទូកម្ពុជាមើលឃើញថា ពន្ធគយថ្មីរបស់លោកត្រាំក្នុងអត្រា ១០ភាគរយ មិនប៉ះពាល់ខ្លាំងដល់ការនាំចេញរបស់កម្ពុជាឡើយ។

ក្រោយ​​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ លោក​ត្រាំ​ចេញក្រឹត្យ​​ថ្មី​យក​ពន្ធនាំ​ចូល​ត្រឹម​១០%

តុលាការកំពូល​អាមេរិកបាន​​អារ​កាត់​សេចក្តីនៅ​ថ្ងៃសុក្រ​ទី​២០​កុម្ភៈ​ថា ការដំឡើង​ពន្ធ​នាំ

ក្រោយ​​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ លោក​ត្រាំ​ចេញក្រឹត្យ​​ថ្មី​យក​ពន្ធនាំ​ចូល​ត្រឹម​១០%

តុលាការកំពូល​អាមេរិកបាន​​អារ​កាត់​សេចក្តីនៅ​ថ្ងៃសុក្រ​ទី​២០​កុម្ភៈ​ថា ការដំឡើង​ពន្ធ​នាំ​ចូល​ ដែល​លោក​ដូណាល់ត្រាំ​ដាក់​សង្កត់​លើ​ស្ទើរ​គ្រប់​ប្រទេស ជា​ទង្វើ​ខុស​ច្បាប់ និងធ្វើ​ឱ្យ​ខូច​តម្លៃ​​នៃ​​កម្មវិធី​​សេដ្ឋកិច្ចសំខាន់ៗ​​របស់​ប្រទេស។ គ្រាន់​តែ​បាន​ឮ​សាលក្រម​នេះ​ភ្លាម លោក​​ប្រធានាធិបតី​អាមេរិក​បាន​ចេញ​​ក្រឹត្យ​ថ្មី កំរិត​យក​​ពន្ធគយ​លើ​ផលិតផល​នាំ​ចូល​ពិភពលោក ១០% ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី ២៤​កុម្ភៈ​២០២៦ សម្រាប់​រយៈ​១៥០​ថ្ងៃ។ 

រុស្ស៊ី បដិសេធថា មិនបានជួលទាហានកេនយ៉ាឲ្យទៅជួយច្បាំង នៅអ៊ុយក្រែន

ជាលើកទី១ រុស្ស៊ីដាច់ចិត្តឈប់នៅស្ងៀមស្ងាត់ ហើយ ក៏បញ្ចេញយោបល់ខ្លួន ទាក់ទងនឹង ពួកទាហានប្រទេស

រុស្ស៊ី បដិសេធថា មិនបានជួលទាហានកេនយ៉ាឲ្យទៅជួយច្បាំង នៅអ៊ុយក្រែន

ជាលើកទី១ រុស្ស៊ីដាច់ចិត្តឈប់នៅស្ងៀមស្ងាត់ ហើយ ក៏បញ្ចេញយោបល់ខ្លួន ទាក់ទងនឹង ពួកទាហានប្រទេសអាហ្វ្រិកដែលត្រូវ​បានគេ​ចុះផ្សាយ​ថា បានទៅជួយច្បាំងក្នុងជួរកងទ័ពរុស្ស៊ី នៅ អ៊ុយក្រែន។ រុស្ស៊ីបរិហារការចោទប្រកាន់ដែលថា ខ្លួននេះបានចាត់ចែង ក្រុមបណ្តាញបោកបញ្ឆោត បង្ខំ ជនទាំងនោះ ឲ្យគេផ្លាស់ទីចេញពីស្រុកកំណើត។ តាមយោបល់រុស្ស៊ី ការចោទប្រកាន់បែបនេះ គឺជា” ការឃោសនាក្លែងបន្លំយ៉ាងគ្រោះថ្នាក់ “ ប៉ុន្តែទន្ទឹមនេះ រុស្ស៊ីមិនបដិសេធទេ អំពីវត្តមាននៃ ទាហានបរទេស នៅក្នុងជួរកងទ័ពខ្លួន។

អ្នកនយោបាយដែលស្និទ្ធ លោក សម រង្ស៊ី អះអាងពីការទទួលបានដីកាកោះហៅឲ្យចូលសវនាការ

លោក ផន ផាន់ណា អ្នកនយោបាយប្រឆាំង ដែលស្និទ្ធនឹង លោក សម រង្ស៊ី និងកំពុងនិរទេសខ្លួន នៅក្រៅប្រទេស

អ្នកនយោបាយដែលស្និទ្ធ លោក សម រង្ស៊ី អះអាងពីការទទួលបានដីកាកោះហៅឲ្យចូលសវនាការ

លោក ផន ផាន់ណា អ្នកនយោបាយប្រឆាំង ដែលស្និទ្ធនឹង លោក សម រង្ស៊ី និងកំពុងនិរទេសខ្លួន នៅក្រៅប្រទេសបានអះអាងថា លោកទើបទទួលបានដីកាកោះឲ្យចូលសវនាការ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅសាលាដំបូងរាជធានីភ្នំពេញ។ តាមដីកាកោះហៅ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ១១ខែកុម្ភៈ មានជនជាប់ចោទចំនួន ៩រូបដែលត្រូវបានចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលនាំមុខដោយ លោក សម រង្ស៊ី និងតាមពីក្រោយដោយលោក នាង សុឃុន និងលោក ផន ផាន់ណា។

ក្រោយ​​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ លោក​ត្រាំ​ចេញក្រិត្យ​​ថ្មី​យក​ពន្ធនាំ​ចូល​ត្រឹម​១០%

តុលាការកំពូល​អាមេរិកបាន​​អារ​កាត់​សេចក្តីនៅ​ថ្ងៃសុក្រ​ទី​២០​កុម្ភៈ​ថា ការដំឡើង​ពន្ធ​នាំ

ក្រោយ​​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ លោក​ត្រាំ​ចេញក្រិត្យ​​ថ្មី​យក​ពន្ធនាំ​ចូល​ត្រឹម​១០%

តុលាការកំពូល​អាមេរិកបាន​​អារ​កាត់​សេចក្តីនៅ​ថ្ងៃសុក្រ​ទី​២០​កុម្ភៈ​ថា ការដំឡើង​ពន្ធ​នាំ​ចូល​ ដែល​លោក​ដូណាល់ត្រាំ​ដាក់​សង្កត់​លើ​ស្ទើរ​គ្រប់​ប្រទេស ជា​ទង្វើ​ខុស​ច្បាប់ និង​បាន​ ​​បាន​បន្ទាបតម្លៃ​​នៃ​​កម្មវិធី​​សេដ្ឋកិច្ចសំខាន់ៗ​ជា​គោល​របស់​ប្រទេស។ គ្រាន់​តែ​បាន​ឮ​សាលក្រម​នេះ​ភ្លាម លោក​​ប្រធានាធិបតី​អាមេរិក​បាន​ចេញ​​ក្រិត្យ​ថ្មី កំរិត​យក​​ពន្ធគយ​លើ​ផលិតផល​នាំ​ចូល​ពិភពលោក ១០% សម្រាប់​រយៈ​១៥០​ថ្ងៃ ដោយ​គិត​ចាប់​តាំង​ពី​ថ្ងៃទី​២៤​កុម្ភៈ​ទៅ។

រដ្ឋាភិបាលព្យួរ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន៦ នៅខេត្តកំពត កណ្តាល និងខេត្តព្រះសីហនុ

កាស៊ីណូចំនួន ១ នៅក្នុងខេត្តកំពត ត្រូវបានព្យួរអាជ្ញាបណ្ណ និងកាស៊ីណូចំនួន៥ ផ្សេងទៀតត្រូវបាន

រដ្ឋាភិបាលព្យួរ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន៦ នៅខេត្តកំពត កណ្តាល និងខេត្តព្រះសីហនុ

កាស៊ីណូចំនួន ១ នៅក្នុងខេត្តកំពត ត្រូវបានព្យួរអាជ្ញាបណ្ណ និងកាស៊ីណូចំនួន៥ ផ្សេងទៀតត្រូវបានដកអាជ្ញាបណ្ណ ក្នុងនោះ ៤ ស្ថិតនៅក្នុងខេត្តព្រះសីហនុ និង១ទៀត ស្ថិតក្នុងខេត្តកណ្តាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ តែសេចក្តីប្រកាស មិនបានបញ្ជាក់ពីមូលហេតុនៃការព្យួរ និងដកអាជ្ញាបណ្ណកាស៊ីណូទាំងនេះទេ។

រាជធានីភ្នំពេញត្រួតពិនិត្យទីតាំងសង្ស័យឆបោកអនឡាញជិត ៣ពាន់ទីតាំងក្នុងរយៈពេល១៥ថ្ងៃ

អាជ្ញាធររាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងសង្ស័យបង្កប់បទល្មើសឆបោកតាមអនឡាញបានជាង ២ ៧

រាជធានីភ្នំពេញត្រួតពិនិត្យទីតាំងសង្ស័យឆបោកអនឡាញជិត ៣ពាន់ទីតាំងក្នុងរយៈពេល១៥ថ្ងៃ

អាជ្ញាធររាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងសង្ស័យបង្កប់បទល្មើសឆបោកតាមអនឡាញបានជាង ២ ៧០០ទីតាំង និងរកឃើញជនបរទេសជាង ២០ ០០០​នាក់ តែក្នុងរយៈពេល ១៥ថ្ងៃប៉ុណ្ណោះ។ ការសម្រេចបាននូវលទ្ធផលបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញដ៏ច្រើនសន្ធឹកសន្ធាប់នេះធ្វើឡើង បន្ទាប់ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្តេជ្ញាចិត្តបោសសម្អាតបទល្មើសឆបោក​អនឡាញឲ្យអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅត្រឹមចុងខែមីនា ឆ្នាំ២០២៦។

សៀមរាប៖ តុលាការសម្រេចផ្តន្ទាទោសអ្នកកាសែត ២នាក់ឱ្យជាប់ក្នុងពន្ធនាគារចំនួន ១៤ឆ្នាំ

អ្នកសារព័ត៌មានអនឡាញ ២រូបត្រូវបានសាលាដំបូងខេត្តសៀមរាបសម្រេចផ្តន្ទាទោសដាក់ក្នុងពន្ធនាគាររ

សៀមរាប៖ តុលាការសម្រេចផ្តន្ទាទោសអ្នកកាសែត ២នាក់ឱ្យជាប់ក្នុងពន្ធនាគារចំនួន ១៤ឆ្នាំ

អ្នកសារព័ត៌មានអនឡាញ ២រូបត្រូវបានសាលាដំបូងខេត្តសៀមរាបសម្រេចផ្តន្ទាទោសដាក់ក្នុងពន្ធនាគាររយៈពេល ១៤ឆ្នាំពីបទក្បត់ជាតិ ក្រោយពួកគេបាន​ចែក​ចាយ​រូបថតកងទ័ពខ្មែរនៅលើបណ្តាញសង្គម។ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយយល់ថា ការកាត់ទោសនេះជារឿងធ្ងន់ធ្ងរ និងស្នើឱ្យតុលាការពិចារណាទម្លាក់​បទចោទ​ប្រកាន់លើអ្នកទាំង ២វិញ។

ក្រុម​ប្រឹក្សា​សន្តិភាពជួប​ប្រជុំ​គ្នា​​​លើក​ទីមួយ​ ដោយ​ផ្តោត​លើ​​ការ​ស្ថាបនា​តំបន់​ហ្កាហ្សា​ឡើង​វិញ

ក្រុមប្រឹក្សា​សន្តិភាព ដែល​ផ្តួចផ្តើមនិង​បង្កើតឡើង​​​ដោយ​លោក​ដូណាល់ត្រាំ ដើម្បី​ធានាសន្

ក្រុម​ប្រឹក្សា​សន្តិភាពជួប​ប្រជុំ​គ្នា​​​លើក​ទីមួយ​ ដោយ​ផ្តោត​លើ​​ការ​ស្ថាបនា​តំបន់​ហ្កាហ្សា​ឡើង​វិញ

ក្រុមប្រឹក្សា​សន្តិភាព ដែល​ផ្តួចផ្តើមនិង​បង្កើតឡើង​​​ដោយ​លោក​ដូណាល់ត្រាំ ដើម្បី​ធានាសន្តិភាព​ឱ្យ​តំបន់​ហ្កហ្សា​ និង​តំបន់​មាន​ជម្លោះ​ជា​ច្រើន​ទៀត​នៅលើ​ពិភពលោក បាន​បើក​ជំនួប​ប្រជុំ ជា​លើក​ទីមួយ នៅ​ថ្ងៃព្រហស្បតិ៍​ទី​១៩​កុម្ភៈ​២០២៦ នា​ទីក្រុង​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក។​​ ជា​លទ្ធផល​​មាន​ប្រទេស​ជា​ច្រើន​បាន​ប្រកាស​ផ្តល់​វិភាគ​ទាន​ជា​ទឹក​ប្រាក់ និង​ជា​កង​កម្លាំង​រក្សា​សន្តិភាព​សម្រាប់​ស្ថាបនា​តំបន់​ហ្កាហ្សា​ឡើងវិញ។

តើកម្ពុជាអាចចំណេញអ្វីពីការនិយាយប្រាប់សារព័ត៌មានអន្តរជាតិស្តីពីការឈ្លានពានរបស់ថៃ?

ឆ្លៀតឱកាសចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីកម្ពុជា ល

តើកម្ពុជាអាចចំណេញអ្វីពីការនិយាយប្រាប់សារព័ត៌មានអន្តរជាតិស្តីពីការឈ្លានពានរបស់ថៃ?

ឆ្លៀតឱកាសចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្តល់បទសម្ភាសផ្តាច់មុខឱ្យស្ថាប័នព័ត៌មានអន្តរជាតិ Reuters និង Fox News ដោយលើកឡើងពីការបន្តកាន់កាប់ជ្រៅក្នុងទឹកដីកម្ពុជាពីសំណាក់យោធាថៃ ទោះជាមានបទឈប់បាញ់ក៏ដោយ។ អ្វីដែលលោក ហ៊ុន ម៉ាណែត បានធ្វើនេះត្រូវបានអ្នកតាមដានកិច្ចការអន្តរជាតិនានាយល់ថា គឺជាយុទ្ធសាស្ត្រការទូតវាយលុកដ៏មានប្រសិទ្ធភាព និងដើម្បីឲ្យសហគមន៍អន្តរជាតិបានដឹងពីការពិតនៃជម្លោះព្រំដែនខ្មែរ-ថៃដែលបានបិទបាំងដោយឥទ្ធិពលនយោបាយក្នុងតំបន់។

ជំនួបកំពូលAI៖ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ អំពាវនាវ​ឲ្យបើកចំហAI ដើម្បី​បំរើអត្ថប្រយោជន៍​​មនុស្សជាតិ

ជំនួបកំពូលលើកទី​៤នៃបច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិត បានបើកទ្វារចាប់ពីថ្ងៃចន្ទដើមសប្តាហ៍​

ជំនួបកំពូលAI៖ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ អំពាវនាវ​ឲ្យបើកចំហAI ដើម្បី​បំរើអត្ថប្រយោជន៍​​មនុស្សជាតិ

ជំនួបកំពូលលើកទី​៤នៃបច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិត បានបើកទ្វារចាប់ពីថ្ងៃចន្ទដើមសប្តាហ៍​នេះ នៅទីក្រុង​ញូវដេលីប្រទេសឥណ្ឌា។ វាគឺ​ជាឱកាសដែល​ឥណ្ឌា អាចបង្ហាញសក្តានុពល​ទៅកាន់​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ នៅថ្ងៃព្រហស្បតិ៍​ទី​១៩​កុម្ភៈ លោកណារិនដ្រា ម៉ូឌី លោក​ម៉ាក្រុង​ និង​លោក​អង់តូនីញ៉ូ ហ្គូតទែរស៍ បានឡើងថ្លែងសុន្ទរកថា​​បន្តបន្ទាប់គ្នា ដោយ​បានអំពាវនាវ​ ឲ្យ​បើកចំហជាសកល​ នូវ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត ដើម្បីបំរើ​អត្ថប្រយោជន៍​មនុស្សជាតិ​ទាំងមូល​។

បុរសជនជាតិខ្មែរម្នាក់ស្លាប់នៅក្នុងមន្ទីរឃុំឃាំង ICE ក្នុងរដ្ឋ Indiana

ជនជាប់ឃុំម្នាក់ដែលជាជនជាតិខ្មែរបានស្លាប់កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងមន្ទីរឃុ

បុរសជនជាតិខ្មែរម្នាក់ស្លាប់នៅក្នុងមន្ទីរឃុំឃាំង ICE ក្នុងរដ្ឋ Indiana

ជនជាប់ឃុំម្នាក់ដែលជាជនជាតិខ្មែរបានស្លាប់កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងមន្ទីរឃុំឃាំងរបស់អង្គភាពអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយនៃសហរដ្ឋអាមេរិក (ICE) ស្ថិតក្នុងរដ្ឋ Indiana សហរដ្ឋអាមេរិក។ មូលហេតុនៃការស្លាប់កំពុងស្ថិតក្រោមការស៊ើបអង្កេត។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០២៦។

រុស្ស៊ី បញ្ជាក់ជាថ្មីថានឹងជួយគុយបា ដែលអាមេរិកកំពុងបិទខ្ទប់មិនឲ្យនាំចូលប្រេង

ប្រមុខការទូតរុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ នៅថ្ងៃពុធ ទី ១៨ ខែ កុម្ភៈ បានថ្លែងបញ្ជាក់ជាថ្មីទៅក

រុស្ស៊ី បញ្ជាក់ជាថ្មីថានឹងជួយគុយបា ដែលអាមេរិកកំពុងបិទខ្ទប់មិនឲ្យនាំចូលប្រេង

ប្រមុខការទូតរុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ នៅថ្ងៃពុធ ទី ១៨ ខែ កុម្ភៈ បានថ្លែងបញ្ជាក់ជាថ្មីទៅកាន់ សមភាគីគុយបា លោក Bruno Rodriguez អំពីសាមគ្គីភាពដ៏រឹងមាំរបស់រុស្ស៊ី ជាមួយគុយបា ក្នុងបរិបទ ដែលអាមេរិក កំពុងបិទខ្ទប់មិនឲ្យនាំប្រេង ចូលក្នុងប្រទេសមួយនេះ ។ បន្ទាប់ពី ប្រមុខការទូតរុស្ស៊ី លោក Bruno Rodriguez ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ជុំវិញប្រធានបទនេះ បន្ថែមទៀត ។

ខេមបូចា៖ អ្នកកាសែត១៤នាក់រងការយាយីក្នុងពេលបំពេញការងាររយៈពេល ៣ខែចុងឆ្នាំ២០២៥

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ខេមបូចា បានរកឃើញថា ចន្លោះពីខែតុលាដល់ខែធ្នូ ឆ្នា

ខេមបូចា៖ អ្នកកាសែត១៤នាក់រងការយាយីក្នុងពេលបំពេញការងាររយៈពេល ៣ខែចុងឆ្នាំ២០២៥

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ខេមបូចា បានរកឃើញថា ចន្លោះពីខែតុលាដល់ខែធ្នូ ឆ្នាំ២០២៥ មានអ្នកកាសែតចំនួន ១៤នាក់បានរងការបំពានសិទ្ធិក្នុងពេលចុះបំពេញការងាររបស់ខ្លួន។ នៅក្នុងរបាយការណ៍ប្រចាំត្រីមាសរបស់ខេមបូចាដែលទើបចេញផ្សាយនៅថ្ងៃទី១៩កុម្ភៈនេះបានបញ្ជាក់ថា ការបៀតបៀន និងបំពានសិទ្ធិអ្នកកាសែតភាគច្រើនកើតមាននៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលអ្នកកាសែតចុះទៅយកព័ត៌មានស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ។

អតីត​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​យូនសុកយោល ​​ជាប់​ពន្ធនាគារអស់​មួយ​ជីវិត ពីបទ​​ប្រើ​ច្បាប់​អាជ្ញាសឹក

តុលាការ​កូរ៉េខាង​ត្បូង បានចេញ​សាលក្រម​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​កុម្ភៈ សម្រេច​កាត់​ទោស​

អតីត​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​យូនសុកយោល ​​ជាប់​ពន្ធនាគារអស់​មួយ​ជីវិត ពីបទ​​ប្រើ​ច្បាប់​អាជ្ញាសឹក

តុលាការ​កូរ៉េខាង​ត្បូង បានចេញ​សាលក្រម​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​កុម្ភៈ សម្រេច​កាត់​ទោស​លោក យូន​សុកយោល អតីត​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពីបទ​បះបោរដោយ​​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​ និង​បញ្ជូន​យោធា​ទៅគំរាម​សភា​ កាលពីខែ​ធ្នូ​​ឆ្នាំ​២០២៤។ នេះ​​ជា​ទោស​ដ៏​ធ្ងន់​បំផុតនៅ​កូរ៉េខាង​ត្បូង​ ដែល​លែង​អនុវត្ត​ការ​​ប្រហារជីវិត​តាំងពី​ឆ្នាំ​១៩៩៧មក។

តើកម្ពុជាគួរប្រកាន់យកគោលនយោបាយការបរទេសបែបណានៅក្នុងបរិបទជម្លោះព្រំដែនជាមួយថៃ?

ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters និងសារព័ត៌មានកូរ៉េ Chosun បានចុះផ្សាយផ្ទួនៗគ្នាដោយកត់សម្គាល់ឃើ

តើកម្ពុជាគួរប្រកាន់យកគោលនយោបាយការបរទេសបែបណានៅក្នុងបរិបទជម្លោះព្រំដែនជាមួយថៃ?

ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters និងសារព័ត៌មានកូរ៉េ Chosun បានចុះផ្សាយផ្ទួនៗគ្នាដោយកត់សម្គាល់ឃើញថា កម្ពុជាកំពុងបត់បែនគោលនយោបាយការបរទេសរបស់ខ្លួនដើម្បីស្វែងរកទំនាក់ទំនងល្អឡើងវិញជាមួយអាមេរិក។ បើតាម Chosun កម្ពុជាបានងាករកអាមេរិកដោយសារចិនមិនបានអើពើនឹងកម្ពុជាទាល់តែសោះនៅពេលមានសង្រ្គាមព្រំដែនជាមួយថៃ។ តែនៅក្នុងបទសម្ភាស​ជាមួយ Reuters លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនជ្រើសអ្នកណាទេរវាងអាមេរិក និងចិន។ អ្នកតាមដានកិច្ចការអន្តរជាតិមើលឃើញថា អ្វីដែលកម្ពុជាកំពុងធ្វើពេលនេះគឺជាការធ្វើពិពធកម្មគោលនយោបាយការបរទេសរបស់ខ្លួននៅក្នុងបរិបទនៃភាពតានតឹងព្រំដែន។ តើកម្ពុជាគួរប្រកាន់​យកគោលនយោបាយការបរទេសបែបណានៅក្នុងបរិបទជម្លោះព្រំដែនជាមួយថៃ?

លោក សុន ឆ័យ៖ កម្ពុជាចំណេញ ៣ចំណុច បើដោះលែងលោក កឹម សុខា និងសកម្មជនឯទៀត

អ្នកនយោបាយជាន់ខ្ពស់គណបក្សប្រឆាំង លោក សុន ឆ័យ បានលើកឡើងនៅលើបណ្តាញសង្គមនាថ្ងៃទី១៩ ខែកុម្ភៈ ឆ

លោក សុន ឆ័យ៖ កម្ពុជាចំណេញ ៣ចំណុច បើដោះលែងលោក កឹម សុខា និងសកម្មជនឯទៀត

អ្នកនយោបាយជាន់ខ្ពស់គណបក្សប្រឆាំង លោក សុន ឆ័យ បានលើកឡើងនៅលើបណ្តាញសង្គមនាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ប្រទេសកម្ពុជានឹងមានផលចំណេញចំនួន ៣ចំណុច ប្រសិនបើមានការដោះលែងលោក កឹម សុខា លោក ថាច់ សេដ្ឋា រួមទាំងសកម្មជននយោបាយ និងសកម្មជនសង្គមស៊ីវិលផ្សេងទៀត។ ក៏ប៉ុន្តែ ការលើកឡើងរបស់អ្នកនយោបាយគណបក្សប្រឆាំងរូបនេះ មិនត្រូវបានស្វាគមន៍ដោយរដ្ឋាភិបាលកម្ពុជានោះទេ។

បទល្មើសអនឡាញ៖ កម្ពុជាផ្តន្ទាទោសមេខ្លោង និងបក្ខពួកជាង៥០០នាក់ ក្នុងរយៈពេល៨ខែចុងក្រោយ

នៅ​ថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ២០២៦ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកបទល្មើសបច្ចេក

បទល្មើសអនឡាញ៖ កម្ពុជាផ្តន្ទាទោសមេខ្លោង និងបក្ខពួកជាង៥០០នាក់ ក្នុងរយៈពេល៨ខែចុងក្រោយ

នៅ​ថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ២០២៦ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកបទល្មើសបច្ចេកវិទ្យាបាន​បញ្ជាក់ក្នុងបទបង្ហាញនៅចំពោះមុខបណ្តាអង្គទូតបរទេសចំនួន ២៦ប្រទេសថា តុលាការកម្ពុជាបានកាត់ទោសមេខ្លោង និងបក្ខពួកឆបោកអនឡាញជាង ៥០០នាក់។ ទន្ទឹមនេះ កម្ពុជាក៏បានបណ្តេញ​​ជនបរទេសជាង ​៨ពាន់នាក់ផងដែរ។ ​​ទោះយ៉ាងណា កម្ពុជាបាន​ប្តេជ្ញាចិត្ត​​នៅចំពោះមុខ​តំណាងទូតបរទេស​​ពីការ​​បោសសម្អាត​​​ឧក្រិដ្ឋកម្មអនឡាញឱ្យអស់​​ពីក្នុង​ប្រទេសកម្ពុជា និងក្នុងតំបន់​ តាមរយៈការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអន្តរជាតិ​។ ​

ការចរចា​​នៅ​ហ្សឺណែវ​រវាងអ៊ុយក្រែននិងរុស្ស៊ី ចប់ដោយ​​​គ្មាន​លទ្ធផល

ភាគីរុស្ស៊ី និងអ៊ុយក្រែន​​បានជួបចរចាគ្នាជាថ្មីម្តងទៀត ​រយៈពេល២ថ្ងៃនៅទីក្រុង​ហ្សឺណែវ ដោយ​

ការចរចា​​នៅ​ហ្សឺណែវ​រវាងអ៊ុយក្រែននិងរុស្ស៊ី ចប់ដោយ​​​គ្មាន​លទ្ធផល

ភាគីរុស្ស៊ី និងអ៊ុយក្រែន​​បានជួបចរចាគ្នាជាថ្មីម្តងទៀត ​រយៈពេល២ថ្ងៃនៅទីក្រុង​ហ្សឺណែវ ដោយ​មានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល។ ការចរចាដំណាក់កាលថ្មីនេះ​ បានបិទបញ្ចប់​កាលពីថ្ងៃពុធទី​១៨​កុម្ភៈ ក៏ប៉ុន្តែ ដោយ​គ្មាន​បានលទ្ធផលអ្វីទាំងអស់​។ ផ្អែកតាមការបញ្ជាក់ពីលោក​ហ្សេឡេនស្គី ចំណុចខ្ទាស់គឺនៅតែដដែល ពាក់ព័ន្ធនឹងការកាត់ទឹកដី​អ៊ុយក្រែន​ប្រគល់​ឲ្យ​រុស្ស៊ី​។

បារាំង៖ ខេត្តខ្លះប្រកាសអាសន្នទឹកជំនន់ ក្រោយភ្លៀងធ្លាក់ ៣៥ ថ្ងៃជាប់គ្នា

ប្រទេសបារាំង បានកត់ត្រាភ្លៀងធ្លាក់ជាប់គ្នារយៈពេល ៣៥ ថ្ងៃ ដែលជាកំណត់ត្រាភ្លៀងធ្លាក់រយៈពេលវ

បារាំង៖ ខេត្តខ្លះប្រកាសអាសន្នទឹកជំនន់ ក្រោយភ្លៀងធ្លាក់ ៣៥ ថ្ងៃជាប់គ្នា

ប្រទេសបារាំង បានកត់ត្រាភ្លៀងធ្លាក់ជាប់គ្នារយៈពេល ៣៥ ថ្ងៃ ដែលជាកំណត់ត្រាភ្លៀងធ្លាក់រយៈពេលវែងបំផុតមិនធ្លាប់មាន ចាប់តាំងពីការចាប់ផ្តើមវាស់វែងទិន្នន័យអាកាសធាតុក្នុងឆ្នាំ ១៩៥៩។ បើតាមការប្រកាសរបស់ ទីភ្នាក់ងារឧតុនិយមបារាំង(Météo-France) រយៈពេលភ្លៀងធ្លាក់នេះមានគិតចាប់ពីថ្ងៃទី ១៤ មករា ដល់ថ្ងៃទី ១៧ កុម្ភៈ។ ភ្លៀងធ្លាក់បន្តជាប់ថ្ងៃគ្នានេះបង្កឲ្យមានទឹកជំនន់នៅតំបន់ជាច្រើន ហើយអាជ្ញាធរបានដាក់ខេត្តមួយចំនួន ក្នុងស្ថានភាពប្រកាសអាសន្ន។

ប្រមុខការទូតថៃគ្រោងទៅបារាំង និងស្វីសដើម្បីនិយាយពីជម្លោះព្រំដែនខ្មែរ-ថៃ

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសថៃបានថ្លែងក្នុងសន្និសីទ

ប្រមុខការទូតថៃគ្រោងទៅបារាំង និងស្វីសដើម្បីនិយាយពីជម្លោះព្រំដែនខ្មែរ-ថៃ

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសថៃបានថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ខ្លួនថា លោក ស៊ីហាស័ក ភួងកេតកែវ ប្រមុខការទូតថៃនឹងទៅប្រទេសបារាំង និងស្វីសដើម្បីនិយាយពីជម្លោះព្រំដែនខ្មែរ ថៃ។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ថៃរូបនេះធ្វើឡើងក្រោយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្តល់បទសម្ភាសឱ្យទីភ្នាក់ងារសារព័ត៌មាន Reuters ជុំវិញបញ្ហាព្រំដែននៅថ្ងៃទី១៨កុម្ភៈដដែល។ 

ចំនួនភ្ញៀវទេសចរចិនធ្លាក់ចុះជាគំហុកនៅជប៉ុន ក្នុងខែមករាឆ្នាំ ២០២៦

នៅក្នុងប្រទេសជប៉ុន ចំនួនភ្ញៀវទេសចរចិនទៅលេងជប៉ុនក្នុងខែមករា ឆ្នាំ ២០២៦ បានធ្លាក់ចុះយ៉ាងគំហ

ចំនួនភ្ញៀវទេសចរចិនធ្លាក់ចុះជាគំហុកនៅជប៉ុន ក្នុងខែមករាឆ្នាំ ២០២៦

នៅក្នុងប្រទេសជប៉ុន ចំនួនភ្ញៀវទេសចរចិនទៅលេងជប៉ុនក្នុងខែមករា ឆ្នាំ ២០២៦ បានធ្លាក់ចុះយ៉ាងគំហុកដល់ទៅជាង ៦០% បើប្រៀបធៀបនឹងខែមករា ឆ្នាំ ២០២៥។ ការធ្លាក់ចុះនេះបណ្តាលមកពីចិន និង ជប៉ុន កំពុងបន្តមានភាពតានតឹងផ្នែកការទូតរវាងគ្នា។ តែទន្ទឹមនឹងការធ្លាក់ចុះភ្ញៀវទេសចរចិន ជប៉ុនទទួលបានកំណើនភ្ញៀវទេសចរមកពីប្រទេសផ្សេងទៀត ពិសេសមកពីប្រទេសនៅអឺរ៉ុប។

លោកស្រី តាកាអ៊ីឈិ ជាប់ឆ្នោត​​​​​ជានាយករដ្ឋមន្ត្រី​ ក្នុងបរិបទនៃការព្រួយ​បារម្ភរឿងបំណុលសាធារណៈ

បន្ទាប់ពីបានជោគជ័យ​ក្នុងការបោះឆ្នោតថ្ងៃទី​៨​កុម្ភៈ លោកស្រីសាណាអេ តាកាអ៊ីឈិ ត្រូវបានសភា​ជ

លោកស្រី តាកាអ៊ីឈិ ជាប់ឆ្នោត​​​​​ជានាយករដ្ឋមន្ត្រី​ ក្នុងបរិបទនៃការព្រួយ​បារម្ភរឿងបំណុលសាធារណៈ

បន្ទាប់ពីបានជោគជ័យ​ក្នុងការបោះឆ្នោតថ្ងៃទី​៨​កុម្ភៈ លោកស្រីសាណាអេ តាកាអ៊ីឈិ ត្រូវបានសភា​ជប៉ុន​បោះឆ្នោតតែងតាំង នៅថ្ងៃទី​១៨​កុម្ភៈនេះ ឲ្យធ្វើជានាយករដ្ឋមន្រ្តី​បន្តទៀត។ ថ្វីបើមានទំនុកចិត្ត​នយោបាយ មានសំឡេងភាគច្រើនក្នុងសភានៅពេលនេះ តែលោកស្រី​ តាកាអ៊ីឈិ ត្រូវ​ប្រឈមនឹងការលំបាក​​ជាខ្លាំង ក្នុងការ​ផ្តល់សន្ទុះសេដ្ឋកិច្ច និង​លើកកំពស់ជីវភាពប្រជាជន​ជប៉ុន​​​។ អ្វីដែលជាការព្រួយ​បារម្ភធំបំផុតនោះ​ គឺបំណុល​សាធារណៈរបស់រដ្ឋជប៉ុន ដែល​កាន់តែឡើងប៉ោង​ទៅៗ​។

Reuters៖ លោក ហ៊ុន ម៉ាណែត ថាថៃបន្តកាន់កាប់ទឹកដីកម្ពុជា តែលោកដាក់ក្តីរំពឹងលើ «ក្រុមប្រឹក្សាសន្តិភាព»

នៅក្នុងបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រមុខរដ

Reuters៖ លោក ហ៊ុន ម៉ាណែត ថាថៃបន្តកាន់កាប់ទឹកដីកម្ពុជា តែលោកដាក់ក្តីរំពឹងលើ «ក្រុមប្រឹក្សាសន្តិភាព»

នៅក្នុងបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានថ្លែងថាកងកម្លាំងថៃនៅតែបន្តឈរជើង និងកាន់កាប់ជ្រៅចូលក្នុងទឹកដីកម្ពុជា នៅតាមតំបន់ព្រំដែនជាច្រើន ទោះបីមានបទឈប់បាញ់ក៏ដោយ។ តែនាយករដ្ឋមន្រ្តីកម្ពុជារូបនេះ បានដាក់ក្តីរំពឹងទៅលើ «ក្រុមប្រឹក្សាសន្តិភាព» របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការជួយបន្ធូរបន្ថយស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។ ជាក្តីរំពឹងក្រោមក្រសែភ្នែកឃ្លាំមើលពីរដ្ឋាភិបាលថៃ។ 

ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់ គំរាមបាញ់ពន្លិចនាវាដឹកយន្តហោះចម្បាំងអាមេរិក ចំពេលជំនួបចរចារជុំទី២

ជំនួបចរចា​ដោយមិនផ្ទាល់ជុំទី២ ស្តីពីកម្មវិធីនុយក្លេអ៊ែរ រវាងអ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក នៅទី

ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់ គំរាមបាញ់ពន្លិចនាវាដឹកយន្តហោះចម្បាំងអាមេរិក ចំពេលជំនួបចរចារជុំទី២

ជំនួបចរចា​ដោយមិនផ្ទាល់ជុំទី២ ស្តីពីកម្មវិធីនុយក្លេអ៊ែរ រវាងអ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក នៅទីក្រុងហ្សឺណែវ បានបិទបញ្ចប់នៅថ្ងៃអង្គារ ទី១៧ កុម្ភៈ ដោយទទួលបានលទ្ធផលល្អប្រសើរជាមុន។ នៅអំឡុងជំនួបចរចារវាងភាគីទាំងពីរ ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់លោក​អាលី ខេមេណី បានផ្ញើសារគំរាមបាញ់ពន្លិចនាវាដឹកយន្តហោះចម្បាំងអាមេរិក នៅឈូងសមុទ្រពែរ្ស។

បារាំង-ឥណ្ឌា៖ លោកម៉ាក្រុង និងលោកម៉ូឌីប្រកាសភាពជាដៃគូសហការគ្មានដែនកំណត់នៅក្នុងពិភពលោកមួយដែលកំពុងវឹកវរ

ប្រធានាធិបតីបារាំង លោក ​អេម៉ានុយអែល ម៉ាក្រុង បានធ្វើដំណើរទស្សនកិច្ចទៅប្រទេសឥណ្ឌា រយៈពេល ៣ថ

បារាំង-ឥណ្ឌា៖ លោកម៉ាក្រុង និងលោកម៉ូឌីប្រកាសភាពជាដៃគូសហការគ្មានដែនកំណត់នៅក្នុងពិភពលោកមួយដែលកំពុងវឹកវរ

ប្រធានាធិបតីបារាំង លោក ​អេម៉ានុយអែល ម៉ាក្រុង បានធ្វើដំណើរទស្សនកិច្ចទៅប្រទេសឥណ្ឌា រយៈពេល ៣ថ្ងៃចាប់ផ្តើមពី ថ្ងៃអង្គារ ទី១៧ កុម្ភៈ។ នៅក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី លោកម៉ាក្រុង បានលើកសរសើរពីការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងជាមួយឥណ្ឌា និងថា ដៃគូបារាំង និងឥណ្ឌា មិនចង់ទទួលរងសម្ពាធក្នុងទម្រង់ណាមួយ ឬក៏ជម្លោះដែលបង្កឡើងដោយប្រទេសខ្លះៗទេ។

ពិព័រណ៍រ៉ែ៖ ពលរដ្ឋខ្មែរភ្ញាក់ផ្អើលក្រោយដឹងថាកម្ពុជាមានធនធានរ៉ែដ៏មានសក្តានុពល

កាលពីចុងសប្តាហ៍កន្លងទៅ ក្រសួងរ៉ែ និងថាមពល បានរៀបចំពិព័រណ៍ផលិតផលរ៉ែឆ្នាំ២០២៦ ជាលើកដំបូង នៅ

ពិព័រណ៍រ៉ែ៖ ពលរដ្ឋខ្មែរភ្ញាក់ផ្អើលក្រោយដឹងថាកម្ពុជាមានធនធានរ៉ែដ៏មានសក្តានុពល

កាលពីចុងសប្តាហ៍កន្លងទៅ ក្រសួងរ៉ែ និងថាមពល បានរៀបចំពិព័រណ៍ផលិតផលរ៉ែឆ្នាំ២០២៦ ជាលើកដំបូង នៅលើផ្លូវថ្មើជើង ក្នុងសង្កាត់ចតុមុខរាជធានីភ្នំពេញ ដែលពិព័រណ៍នេះ បានបង្ហាញពីសក្តានុពលដ៏សម្បូរបែបនៃធនធានរ៉ែ ជាច្រើនប្រភេទរបស់ប្រទេសកម្ពុជា។ ពលរដ្ឋខ្មែរ ដែលបានចូលទស្សនា មានការភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍ខ្លាំង ក្រោយដឹងថាប្រទេសកម្ពុជា គឺជាប្រភពធនធានរ៉ែ ជាពិសេសរ៉ែមាស ដែលបច្ចុប្បន្ននេះកំពុងដើរតួនាទីជាប្រភពចំណូលជាតិថ្មីដ៏មានសក្តានុពល។  

អ៊ីរ៉ង់ធ្វើសមយុទ្ធយោធា បង្ហាញកម្លាំងសាច់ដុំ នៅច្រកសមុទ្រអកម៉ូស មុនចូលតុចរចា

នៅថ្ងៃចន្ទ ទី១៦ កុម្ភៈ អ៊ីរ៉ង់បានធ្វើសមយុទ្ធយោធា នៅច្រកសមុទ្រអកម៉ូស ដែលជាតំបន់យុទ្ធសាស្រ្

អ៊ីរ៉ង់ធ្វើសមយុទ្ធយោធា បង្ហាញកម្លាំងសាច់ដុំ នៅច្រកសមុទ្រអកម៉ូស មុនចូលតុចរចា

នៅថ្ងៃចន្ទ ទី១៦ កុម្ភៈ អ៊ីរ៉ង់បានធ្វើសមយុទ្ធយោធា នៅច្រកសមុទ្រអកម៉ូស ដែលជាតំបន់យុទ្ធសាស្រ្តដ៏សំខាន់បំផុត នៃចរាចរណ៍ដឹកប្រេងឆៅអន្តរជាតិ។ សមយុទ្ធបានធ្វើឡើង ក្រោយប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបានគំរាមវាយប្រហារអ៊ីរ៉ង់ និងបានបញ្ជូននាវាដឹកយន្តហោះចម្បាំងទៅកាន់ឈូងសមុទ្រពែរ្ស និងនៅមួយថ្ងៃមុនជំនួបចរចាស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

ថៃកំពុងត្រួតពិនិត្យឯកសារពលករខ្មែរជាង១០ម៉ឺននាក់ មុនសម្រេចចិត្តបន្តប័ណ្ណការងារ

រដ្ឋាភិបាលថៃ តាមរយៈក្រសួងការងារកំពុងពន្លឿនការផ្ទៀងផ្ទាត់ព័ត៌មានរបស់ពលករខ្មែរជាង ១០ម៉ឺនន

ថៃកំពុងត្រួតពិនិត្យឯកសារពលករខ្មែរជាង១០ម៉ឺននាក់ មុនសម្រេចចិត្តបន្តប័ណ្ណការងារ

រដ្ឋាភិបាលថៃ តាមរយៈក្រសួងការងារកំពុងពន្លឿនការផ្ទៀងផ្ទាត់ព័ត៌មានរបស់ពលករខ្មែរជាង ១០ម៉ឺននាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ មុននឹងសម្រេចថា តើត្រូវ ឬមិនត្រូវបន្តលិខិតអនុញ្ញាតការងារឲ្យពួកគេ។ នេះបើតាមកាសែតក្នុងស្រុកថៃផ្សាយជាភាសាអង់គ្លេស Thai Enquirer នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ក្រសួងការងារកម្ពុជាបញ្ជាក់ថា ពុំមានពលករខ្មែរស្របច្បាប់ណាម្នាក់ត្រូវផុតសុពលប័ណ្ណការងារនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ឡើយ។ តែអង្គការសង់ត្រាល់បញ្ជាក់ថា មានពលករខ្មែរបានបន្តចាកចេញពីប្រទេសថៃជាហូរហែ ដោយសារបារម្ភពីសុវត្ថិភាព។

ស្លាប់យ៉ាងតិច ១៤នាក់ ក្នុងការវាយប្រហារជាបន្តបន្ទាប់នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

ការវាយប្រហារដោយគ្រាប់បែកពីរលើក និងការបាញ់តបតរគ្នារវាងប៉ូលីសនិងក្រុមសកម្មប្រយុទ្ធកើតមានឡ

ស្លាប់យ៉ាងតិច ១៤នាក់ ក្នុងការវាយប្រហារជាបន្តបន្ទាប់នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

ការវាយប្រហារដោយគ្រាប់បែកពីរលើក និងការបាញ់តបតរគ្នារវាងប៉ូលីសនិងក្រុមសកម្មប្រយុទ្ធកើតមានឡើងជាបន្តបន្ទាប់ នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ ហេតុការណ៍នេះបណ្តាលឲ្យកងកម្លាំងសន្តិសុខយ៉ាងហោចណាស់ ១១នាក់និង ជនស៊ីវិល ៣នាក់ រួមទាំងកុមារម្នាក់បានស្លាប់។

តើ​គម្រោង​បូម​ខ្សាច់​ចេញ​ពី​ទន្លេ​មាន​គុណប្រយោជន៍​ និង​ផលប៉ះពាល់​អ្វី​ខ្លះ?

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់នៅថ្ងៃទី ១៥ ខែកុម្ភៈ​នាឱកាសកម្មវិធីពិព

តើ​គម្រោង​បូម​ខ្សាច់​ចេញ​ពី​ទន្លេ​មាន​គុណប្រយោជន៍​ និង​ផលប៉ះពាល់​អ្វី​ខ្លះ?

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់នៅថ្ងៃទី ១៥ ខែកុម្ភៈ​នាឱកាសកម្មវិធីពិព័រណ៍ផលិតផលរ៉ែប្រចាំឆ្នាំ២០២៦ ថា រដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យក្រសួងជំនាញពាក់ព័ន្ធធ្វើការបូមខ្សាច់នៅកណ្តាលទន្លេសាបចាប់ពីចំណុច​ស្ពានជ្រោយចង្វារទៅដល់ខេត្តកំពង់ឆ្នាំង និងនៅទន្លេមេគង្គចាប់ពីតំបន់រកាកោងក្នុងខេត្តកណ្តាលទៅដល់ខេត្តកំពង់ចាម។ កម្មវត្ថុ គឺដើម្បីបើកផ្លូវទឹកសម្រាប់កប៉ាល់ធំៗអាចដឹកទំនិញចេញ-ចូលតាមព្រែកជីកហ្វូណន។ បើតាមលោក កែវ រតនៈ ការបូមខ្សាច់នឹងមិនធ្វើឲ្យបាក់ច្រាំងទន្លេទេ។ តែអ្នកជំនាញបរិស្ថានបារម្ភពីផលប៉ះពាល់ ពិសេសការបាក់ច្រាំងទន្លេ ប្រសិនបើមិនបានសិក្សាផលប៉ះពាល់ឲ្យបានច្បាស់លាស់។ តើគម្រោងបូមខ្សាច់ចេញពីទន្លេមានគុណប្រយោជន៍ និងផលប៉ះពាល់អ្វីខ្លះ?

Get more results via ClueGoal