លោកហ្សេឡេនស្គីថាអ៊ុយក្រែនកំពុងប្រឈមនឹងជម្រើសដ៏លំបាក២ បាត់បង់កត្តិយសឬបាត់បង់សម្ព័ន្ធមិត្ត
newsare.net
កាលពីថ្ងៃពុធទី១៩វិច្ឆិកា សហរដ្ឋអាមេរិកស្នើផែនការសន្តិភាពភាព ទៅកាន់អ៊ុយក្រែនលោកហ្សេឡេនស្គីថាអ៊ុយក្រែនកំពុងប្រឈមនឹងជម្រើសដ៏លំបាក២ បាត់បង់កត្តិយសឬបាត់បង់សម្ព័ន្ធមិត្ត
កាលពីថ្ងៃពុធទី១៩វិច្ឆិកា សហរដ្ឋអាមេរិកស្នើផែនការសន្តិភាពភាព ទៅកាន់អ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។ ផែនការរបស់លោកដូណាល់ ត្រាំ ដែលមាន២៨ចំណុចនេះ បានកំណត់តម្រូវឲ្យអ៊ុយក្រែន ត្រូវកាត់ទឹកដីឲ្យរុស្ស៊ី ត្រូវសន្យាមិនចូលក្នុងអង្គការអូតង់ ហើយត្រូវកាត់បន្ថយកម្លាំងទ័ពមិនឲ្យលើសពី៦សែននាក់។ សម្រាប់អ៊ុយក្រែន ក៏ដូចជាសហភាពអឺរ៉ុប ផែនការសន្តិភាពដែលដូណាល់ ត្រាំ បានស្នើមកនេះ វាប្រៀបបីដូចជាការកាត់ក្បាលអ៊ុយក្រែន យ៉ាងអយុត្តិធម៌បំផុត ដើម្បីបំពេញចិត្តរុស្ស៊ី។ ល្ងាចថ្ងៃសុក្រទី២១វិច្ឆិកា លោកហ្សេឡេនស្គី បានថ្លែងសារទៅកាន់ប្រជាជនអ៊ុយក្រែន ដោយលោកបានលើកឡើងថា អ៊ុយក្រែនកំពុងប្រឈមនឹងការសម្រេចចិត្តដ៏លំបាកបំផុត រវាងការសុខចិត្តបាត់បង់កិត្តយសនិងភាពថ្លៃថ្នូរ ឬមួយក៏ត្រូវបាត់បង់អាមេរិកជាសម្ព័ន្ធមិត្ត។ តែយ៉ាងណាលោកហ្សេឡេនស្គីអះអាងថា លោកនឹងមិនក្បត់ប្រយោជន៍ជាតិអ៊ុយក្រែនជាដាច់ខាត។ Read more














