Cambodia



អាជ្ញាធរថៃបញ្ជាឲ្យរឹបអូសទ្រព្យរាប់សិបពាន់លានបាតពីលោកកុក អាន និងលោកចេន ហ្ស៊ី

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ កាលពីថ្ងៃអង្គារទី២ធ្នូ ការិយាល័យថៃប្រឆាំងនឹងការលាងលុយកខ្វក់

តើគួរមានវិធានការបែបណា ក្នុងករណីយុវជននាំគ្នាផ្អើលចូលក្លឹបកម្សាន្ត?

នាពេលថ្មីៗនេះ មានការជជែកគ្នាតាមបណ្តាញសង្គម អំពីយុវជនមិនទាន់គ្រប់អាយុ និងអ្នកបង្កើតមាតិកា

តើគួរមានវិធានការបែបណា ក្នុងករណីយុវជននាំគ្នាផ្អើលចូលក្លឹបកម្សាន្ត?

នាពេលថ្មីៗនេះ មានការជជែកគ្នាតាមបណ្តាញសង្គម អំពីយុវជនមិនទាន់គ្រប់អាយុ និងអ្នកបង្កើតមាតិកាក្នុងបណ្តាញសង្គមដែលផ្អើលតាមគ្នា ទៅរាំរែកសប្បាយក្នុងក្លឹបកម្សាន្តរាត្រី។ អ្នកប្រើប្រាស់បណ្តាញមួយចំនួនបានចេញមករិះគន់ និងបារម្ភពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម និងធនធានមនុស្ស។ ចំណែក អ្នកតាមដានសង្គមចាត់ទុកឥរិយាបថបែបនេះរបស់យុវជនខ្មែរជាក្តីបារម្ភធំចំពោះការអភិវឌ្ឍជាតិ។ ចំពោះអ្នកតាមដានសង្គម កម្ពុជាចាំបាច់ត្រូវមានវិធានការអប់រំត្រឹមត្រូវ និងម៉ឺងម៉ាត់។ តើអាជ្ញាធរគួរពិនិត្យលើករណីយុវជនចូលក្នុងក្លឹបកម្សាន្តបែបណា ដើម្បីកុំឲ្យប៉ះពាល់ដល់ធនធានមនុស្សរបស់ប្រទេស?

លោក ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងស្ថាប័នបន្តគាំពារជនមានពិការភាពក្នុងវិស័យការងារ

ត្រឹមរយៈពេល ១០ខែ នៃឆ្នាំ២០២៥ ជនមានពិការភាពប្រមាណជាង ១៤០០០នាក់បានចូលបម្រើការក្នុងក្រសួង ស្

លោក ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងស្ថាប័នបន្តគាំពារជនមានពិការភាពក្នុងវិស័យការងារ

ត្រឹមរយៈពេល ១០ខែ នៃឆ្នាំ២០២៥ ជនមានពិការភាពប្រមាណជាង ១៤០០០នាក់បានចូលបម្រើការក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឯកជនចំនួនជាង ៥០០កន្លែង។ នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងសារលិខិតមួយ ក្នុងឱកាសទិវាជនពិការភាពជាតិ នៅថ្ងៃទី៣ ធ្នូ ឆ្នាំ២០២៥។ ប្រមុខរដ្ឋាភិបាលកម្ពុជាបានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន អង្គការ និងគ្រឹះស្ថានទាំងរដ្ឋ និងឯកជនត្រូវដាក់បញ្ចូលគោលនយោបាយគាំពារជនមានពិការភាព និងផ្តល់ភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ។

ប្រធានាធិបតី​កូរ៉េខាង​ត្បូង​គិត​ចង់​សុំ​ទោស​កូរ៉េខាង​ជើង​ ចំពោះ​ទង្វើ​បង្ក​ហេតុ​របស់​មេដឹកនាំមុន

ថ្ងៃ​នេះ​ជា​គម្រប់​ខួប​មួយ​ឆ្នាំ​គត់ នៃ​ការ​ប្រកាសប្រើ​​ច្បាប់​អាជ្ញាសឹក​មិន​សម្រេច​ ពី

ប្រធានាធិបតី​កូរ៉េខាង​ត្បូង​គិត​ចង់​សុំ​ទោស​កូរ៉េខាង​ជើង​ ចំពោះ​ទង្វើ​បង្ក​ហេតុ​របស់​មេដឹកនាំមុន

ថ្ងៃ​នេះ​ជា​គម្រប់​ខួប​មួយ​ឆ្នាំ​គត់ នៃ​ការ​ប្រកាសប្រើ​​ច្បាប់​អាជ្ញាសឹក​មិន​សម្រេច​ ពី​សំណាក់អតីត​​ប្រធានាធិបតី​កូរ៉េខាងត្បូងមុន។ នា​ឱកាស​នេះ  ប្រធានាធិបតី​កំពុង​កាន់​អំណាចលោក លី ចែម្យុង យល់​ថា​ប្រទេសយក​ឈ្នះ​លើ​វិបត្តិបាន តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ។ មិន​តែ​ប៉ុណ្ណោះ លោក​ លី​ចែម្យុង គិត​ចង់​សុំ​ទោស​កូរ៉េខាង​ជើងទៀត​ផង។

សង្គ្រាមអ៊ុយក្រែន៖ ជំនួបចរចារវាង ប្រេសិតពិសេសអាមេរិក និង លោក ពូទីន នៅម៉ូស្គូ ពុំទទួលបានផ្លែផ្កា

ថ្ងៃអង្គារ ទី ២ ធ្នូ ជាលើកទី៦ គិតចាប់តាំងពីដើមឆ្នាំ ២០២៥ មក លោក Steve Witkoff ប្រេសិតពិសេស របស់ប្រធានា

សង្គ្រាមអ៊ុយក្រែន៖ ជំនួបចរចារវាង ប្រេសិតពិសេសអាមេរិក និង លោក ពូទីន នៅម៉ូស្គូ ពុំទទួលបានផ្លែផ្កា

ថ្ងៃអង្គារ ទី ២ ធ្នូ ជាលើកទី៦ គិតចាប់តាំងពីដើមឆ្នាំ ២០២៥ មក លោក Steve Witkoff ប្រេសិតពិសេស របស់ប្រធានាធិបតីអាមេរិក បានមកធ្វើទស្សនកិច្ច នៅប្រទេសរុស្ស៊ី ។ រួមដំណើរជាមួយ កូនប្រសាប្រុស របស់លោក ដូណាល់ ត្រាំ ប្រសិតពិសេសអាមេរិក បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដើម្បីព្យាយាមស្វែងរកកិច្ចព្រមព្រៀងសន្តិភាព ដែលអាចឈានទៅ បិទបញ្ចប់ សង្គ្រាមនៅ អ៊ុយក្រែន។ ប៉ុន្តែ ផ្ទុយពីការរំពឹងទុក កិច្ចពិភាក្សាទ្វេភាគីថ្មីនេះ ពុំបានហុចផ្លែផ្កា ដូចអ្វីដែល អាមេរិក ទន្ទឹងចង់បាននោះឡើយ ។ យ៉ាងណាមិញ ក្រោយពីជំនួបបានបិទបញ្ចប់ភ្លាម លោក Ouchakov ទីប្រឹក្សាការទូតរបស់លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងនៅចំពោះមុខអ្នកកាសែតថា គិតមកទល់ពេលនេះ អាមេរិក និង រុស្ស៊ី នៅពុំទាន់រកឃើញ កិច្ចព្រមព្រៀងណាមួយ ជាផ្លូវការនៅឡើយនោះទេ ។ បើផ្អែកតាមបណ្តាញព័ត៌មានអាមេរិក NBC កត្តាចម្បងមួយ ដែលបង្អាក់កិច្ចចរចា មិនឲ្យបោះជំហានទៅមុខបាន នោះគឺ ការទាមទារ ពីសំណាក់រុស្ស៊ី ដែលបដិសេធ មិនប្រគល់ទឹកដី អ៊ុយក្រែន ដែលកងទ័ពរុស្ស៊ី កំពុងត្រួតត្រា ជាដាច់ខាត ។ ពីចំណែកខ្លួន នៅមុនជំនួបខាងលើនេះ មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយដោយគំរាមថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសង្គ្រាមជាមួយអឺរ៉ុប ប្រសិនបើអឺរ៉ុប ពិតជាចង់ប្រកាសសង្គ្រាមជាមួយរុស្ស៊ី ប្រាកដមែន ។ 

ក្រុមហ៊ុនហួយវ័ន ផេ ផ្អាកប្រតិបត្តិការបណ្តោះអាសន្ន ខណៈអតិថិជនសម្រុកដកប្រាក់ចេញ

អតិថិជនរបស់ក្រុមហ៊ុនហួយវ័ន ផេ ត្រូវប្រឈមនឹងការពន្យារដកប្រាក់ជាដំណាក់កាល ក្រោយអតិថិជនជាច្

ក្រុមហ៊ុនហួយវ័ន ផេ ផ្អាកប្រតិបត្តិការបណ្តោះអាសន្ន ខណៈអតិថិជនសម្រុកដកប្រាក់ចេញ

អតិថិជនរបស់ក្រុមហ៊ុនហួយវ័ន ផេ ត្រូវប្រឈមនឹងការពន្យារដកប្រាក់ជាដំណាក់កាល ក្រោយអតិថិជនជាច្រើនបានសម្រុកដកប្រាក់ចេញពីគណនីហួយវ័នរបស់ពួកគេ។ នេះ​បើតាមសេចក្តីប្រកាសបិទនៅអគារក្រុមហ៊ុន ហួយវ័ន ផេនៅដើមសប្តាហ៍នេះ។ គួរដឹងថា​​ ក្រុមហ៊ុន ហួយវ័ន ផេ ជួបបញ្ហាប្រតិបត្តិការ​ បន្ទាប់ពី​រងការចោទប្រកាន់ពីបណ្តា​សហគមន៍អន្តរជាតិ​ ពីបទ​ពាក់ព័ន្ធ​​ឧក្រិដ្ឋកម្ម​អនឡាញ ជួញដូរមនុស្ស និងលាងលុយកខ្វក់ជាដើម។

ប្រេស៊ីលប្រកាសសម្រេចបានវ៉ាក់សាំងប្រឆាំងគ្រុនឈាម មួយដូស

ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម ចាក់​តែ​មួយ​ដូស ទើប​ត្រូវ​បាន​ប្រេស៊ីល អនុម័ត​ឱ្

ប្រេស៊ីលប្រកាសសម្រេចបានវ៉ាក់សាំងប្រឆាំងគ្រុនឈាម មួយដូស

ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម ចាក់​តែ​មួយ​ដូស ទើប​ត្រូវ​បាន​ប្រេស៊ីល អនុម័ត​ឱ្យ​ប្រើប្រាស់ នៅ​ថ្ងៃ​ពុធ​ទី​ ២៦​វិច្ឆិកា ២០២៥។ អាជ្ញាធរ​ប្រេស៊ីល​បាន​ចាត់​ទុករបកគំហើញ​នេះ​ថា ជា​ជោគជ័យ ជា​ប្រវត្តិសាស្ត្រ ព្រោះ​​កាលពី​ឆ្នាំទៅ ជំងឺគ្រុន​ឈាម​បាន​ផ្តាច់​ជីវិត​ពលរដ្ឋ​ប្រេស៊ីល​អស់ ជាង​ ៦ពាន់​នាក់។ តើ​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​គ្រុន​ឈាម​របស់​ប្រេស៊ីល​ មាន​ប្រសិទ្ធភាព​យ៉ាងណា?

អង្គភាពស៊ីម៉ាកប្រទះឃើញគ្រាប់បែកចង្កោមរបស់ថៃ ២៥គ្រាប់ ក្នុងខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២​ ខែធ្នូ ឆ្នាំ២០២៥ អគ្គនាយកអង្គភាពស៊ីម៉ាក បានរាយការណ៍ពីការ​​រកឃើញគ្រាប់បែកចង្កោម

អង្គភាពស៊ីម៉ាកប្រទះឃើញគ្រាប់បែកចង្កោមរបស់ថៃ ២៥គ្រាប់ ក្នុងខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២​ ខែធ្នូ ឆ្នាំ២០២៥ អគ្គនាយកអង្គភាពស៊ីម៉ាក បានរាយការណ៍ពីការ​​រកឃើញគ្រាប់បែកចង្កោមចំនួន ២៥គ្រាប់ ដែលសុទ្ធសឹងជាប្រភេទM46 បាញ់ចេញពីគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ ស្ថិតក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ប្រភេទគ្រាប់បែកចង្កោមនេះ គឺបន្សល់ទុកដោយស្នាដៃទាហានថៃក្នុងសង្គ្រាម ៥ថ្ងៃរវាងកម្ពុជា និងថៃ កាលពីអំឡុងចុងខែកក្កដា ឆ្នាំ២០២៥ ។

មហន្តរាយទឹកជំនន់នៅអាស៊ី៖ ស្លាប់ជាង១២០០នាក់ មនុស្សច្រើនលាន​នាក់​​កំពុង​រង់ចាំជំនួយ​បន្ទាន់

មហន្តរាយ​ទឹកជំ​នន់នៅថៃ ឥណ្ឌូណេស៊ី និង​ស្រីលង្កា កាលពីសប្តាហ៍​កន្លងទៅ បានផ្តាច់ជីវិតមនុស្ស

មហន្តរាយទឹកជំនន់នៅអាស៊ី៖ ស្លាប់ជាង១២០០នាក់ មនុស្សច្រើនលាន​នាក់​​កំពុង​រង់ចាំជំនួយ​បន្ទាន់

មហន្តរាយ​ទឹកជំ​នន់នៅថៃ ឥណ្ឌូណេស៊ី និង​ស្រីលង្កា កាលពីសប្តាហ៍​កន្លងទៅ បានផ្តាច់ជីវិតមនុស្ស​ ប្រមាណ​ជាង​​១២០០​នាក់។ នេះបើតាមការបូកសរុបតួលេខចុងក្រោយ ពីអាជ្ញាធរប្រទេសទាំងនេះ​។ ក្តីបារម្ភ​​នៅពេលនេះ គឺការស្វែងរក​អ្នកបាត់ខ្លួនឲ្យ​បានទាន់ពេលវេលា​​ និង​ការបញ្ជូនស្បៀងជំនួយ​មនុស្ស​ធម៌​ជាបន្ទាន់បំផុត ឲ្យ​ដល់​ប្រជាពលរដ្ឋច្រើនលាននាក់ នៅតំបន់រងគ្រោះ​។

បន្ទាប់ពី​អូឡាំពិក ​វណ្ណដាត្រលប់មក​​ប៉ារីសជាមួយBaramey ដើម្បីតន្រ្តីកន្ត្រាក់អារម្មណ៍ទស្សនិកជន

ព្រឹត្តិការណ៍​ប្រគំតន្រ្តី​របស់​វណ្ណដា និងសិល្បកររបស់​ក្រុមហ៊ុន​បារមី​បាន​ប្រព្រឹត្តទៅក

បន្ទាប់ពី​អូឡាំពិក ​វណ្ណដាត្រលប់មក​​ប៉ារីសជាមួយBaramey ដើម្បីតន្រ្តីកន្ត្រាក់អារម្មណ៍ទស្សនិកជន

ព្រឹត្តិការណ៍​ប្រគំតន្រ្តី​របស់​វណ្ណដា និងសិល្បកររបស់​ក្រុមហ៊ុន​បារមី​បាន​ប្រព្រឹត្តទៅកាលពីយប់ថ្ងៃចន្ទទី ១​ធ្នូនៅសាលប្រគំតន្រ្តី​Pleyel នៅទីក្រុង​ប៉ារីស ក្រោមសំឡេង​ហ៊ោកញ្ច្រៀវ​របស់​ទស្សនិកជនបារាំងខ្មែរ។ ការប្រគំតន្រ្តី​ដើម្បី​ឯកភាពជាតិ និង​ជួយ​ប្រជាជន​ភៀសសឹក​ដោយសារ​សង្រ្គាម​នៅព្រំដែនកម្ពុជាថៃក៏មានការសំដែង​របាំបុរាណ​រៀបចំឡើងដោយ​សមាគម​ខ្មែរ​នៅបារាំង “ទេពមនោរម្យ”។ ឈាង បុប្ផា​បានទៅ​មើល​ការប្រគំតន្រ្តីរបស់​សិល្បករខ្មែរ​នៅ​សាលPleyel។

លោកស្រី ហ្វេដេរីកា​ ម៉ូហ្កេរីនី​ ​អតីត​​ប្រមុខ​ការទូត​អឺរ៉ុប ត្រូវនគរបាលចាប់ខ្លួនក្នុង​​រឿងពុករលួយ

លោកស្រីអតីតប្រមុខការទូតអឺរ៉ុប ហ្វេដេរីកា ម៉ូហ្កេរីនី ត្រូវបាននគរបាលចាប់ដាក់ឃុំបណ្តោះអាសន

លោកស្រី ហ្វេដេរីកា​ ម៉ូហ្កេរីនី​ ​អតីត​​ប្រមុខ​ការទូត​អឺរ៉ុប ត្រូវនគរបាលចាប់ខ្លួនក្នុង​​រឿងពុករលួយ

លោកស្រីអតីតប្រមុខការទូតអឺរ៉ុប ហ្វេដេរីកា ម៉ូហ្កេរីនី ត្រូវបាននគរបាលចាប់ដាក់ឃុំបណ្តោះអាសន្ន នៅទីក្រុងព្រុចសែល កាលពីរសៀលថ្ងៃអង្គារ ទី​២ធ្នូ​ នៅក្នុង​សំណុំរឿងពុករលួយ។ ការស៊ើបអង្កេតនេះ គឺពាក់ព័ន្ធនឹងមុខងារបច្ចុប្បន្ន​របស់​លោកស្រី ជា​ប្រធាន​ស្ថាប័ន​បណ្តុះបណ្តាលអ្នកការទូតអឺរ៉ុប ហើយដែលគេសង្ស័យថាលោកស្រី បានប្រើប្រាស់​ថវិការបស់​សហភាព​​អឺរ៉ុប​ដោយ​ខុសច្បាប់។

OCDE បង្ហាញ​សុទិដ្ឋិនិយម​ចំពោះវឌ្ឍនភាព​​សេដ្ឋកិច្ចសកល​ឆ្នាំ២០២៥

សេដ្ឋកិច្ច​ពិភព​លោក​ឆ្នាំ២០២៥ មាន​ភាព​ស៊ាំធន់ ទោះបីជាត្រូវ​ប្រឈម​នឹង​វិបត្តិ​ពាណិជ្ជកម្

OCDE បង្ហាញ​សុទិដ្ឋិនិយម​ចំពោះវឌ្ឍនភាព​​សេដ្ឋកិច្ចសកល​ឆ្នាំ២០២៥

សេដ្ឋកិច្ច​ពិភព​លោក​ឆ្នាំ២០២៥ មាន​ភាព​ស៊ាំធន់ ទោះបីជាត្រូវ​ប្រឈម​នឹង​វិបត្តិ​ពាណិជ្ជកម្ម ​រនាំងពន្ធគយ និង​​អស្ថិរភាពនយោបាយ​សាធារណៈ​ខ្លះៗក្តី។ នេះបើតាម ​អង្គការ​សហប្រតិបត្តិការ​និងអភិវឌ្ឍន៍សេដ្ឋកិច្ច​​ ​(OCDE)។   ក្នុង​របាយការណ៍​​ព្យាករ​សេដ្ឋកិច្ច​សកល នាដើមខែធ្នូ​  អង្គការអន្តរជាតិ១នេះ បាន​​បង្ហាញ​សុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចអាមេរិក ចិន និងប្រទេស​ក្នុង​​តំបន់​ចាយប្រាក់​អឺរ៉ូ ហើយក៏​​​សង្កត់ធ្ងន់​អំពី​ភាព​ផុយស្រួយ​ចំនួន​ដែល​ត្រូវ​បារម្ភ។​​​

មហន្តរាយទឹកជំនន់នៅអាស៊ី៖ ស្លាប់ជា១២០០នាក់ មនុស្សច្រើនលាន​នាក់​​កំពុង​រង់ចាំជំនួយ​បន្ទាន់

មហន្តរាយ​ទឹកជំ​នន់នៅថៃ ឥណ្ឌូណេស៊ី និង​ស្រីលង្កា កាលពីសប្តាហ៍​កន្លងទៅ បានផ្តាច់ជីវិតមនុស្ស

មហន្តរាយទឹកជំនន់នៅអាស៊ី៖ ស្លាប់ជា១២០០នាក់ មនុស្សច្រើនលាន​នាក់​​កំពុង​រង់ចាំជំនួយ​បន្ទាន់

មហន្តរាយ​ទឹកជំ​នន់នៅថៃ ឥណ្ឌូណេស៊ី និង​ស្រីលង្កា កាលពីសប្តាហ៍​កន្លងទៅ បានផ្តាច់ជីវិតមនុស្ស​ ប្រមាណ​ជាង​​១២០០​នាក់។ នេះបើតាមការបូកសរុបតួលេខចុងក្រោយ ពីអាជ្ញាធរប្រទេសទាំងនេះ​។ ក្តីបារម្ភ​​នៅពេលនេះ គឺការស្វែងរក​អ្នកបាត់ខ្លួនឲ្យ​បានទាន់ពេលវេលា​​ និង​ការបញ្ជូនស្បៀងជំនួយ​មនុស្ស​ធម៌​ជាបន្ទាន់បំផុត ឲ្យ​ដល់​ប្រជាពលរដ្ឋច្រើនលាននាក់ នៅតំបន់រងគ្រោះ​។

លោក ត្រាំ កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បី​ត្រៀម​វាយប្រហារ​វ៉េណេស៊ុយអេឡា?

  ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ​នៅ​យប

លោក ត្រាំ កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បី​ត្រៀម​វាយប្រហារ​វ៉េណេស៊ុយអេឡា?

  ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ​នៅ​យប់​ថ្ងៃ​ចន្ទ ទី​១ធ្នូ។ កិច្ចប្រជុំ​ជាបន្ទាន់នេះ ឧទ្ទិស​ជា​សំខាន់​ចំពោះ​សំណុំ​បញ្ហា​វ៉េណេស៊ុយអេឡា និងបានធ្វើឡើងក្រោយពី ចៅហ្វាយ​សេតវិមា​ន បាន​​ប្រកាស​បិទ​ចរាចរណ៍​ផ្លូវអាកាស​​របស់វ៉េណេស៊ុយអេឡា ហើយ​បន្ត​គំរាម​អន្តរាគមន៍​យោធា​ផ្លូវ​គោកថែមទៀត​។ ប្រឈមមុខ​នឹង​ការ​គំរាម​កំហែង​បែប​នេះ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ ​អះអាង​ថា ពុំ​ព្រម​ឱនក្បាល​ឲ្យ​គេ​ជាន់​ឡើយ។​ ​

ជនសង្ស័យឆបោកអនឡាញជិត ៥ពាន់នាក់ត្រូវបានឃាត់ខ្លួនចាប់ពីខែមិថុនា ឆ្នាំ២០២៥

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្

ជនសង្ស័យឆបោកអនឡាញជិត ៥ពាន់នាក់ត្រូវបានឃាត់ខ្លួនចាប់ពីខែមិថុនា ឆ្នាំ២០២៥

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានបង្ក្រាបជនបរទេសសរុបចំនួន ៤៧នាក់ នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។ ការឃាត់ខ្លួនជនសង្ស័យឆបោកតាមអនឡាញចំនួន ២ករណីចុងក្រោយ ដែលរួមមានជនជាតិវៀតណាម បង់ក្លាដែស នេប៉ាល់ និងជនជាតិខ្មែរម្នាក់ បានធ្វើឲ្យចំនួនជនសង្ស័យឆបោកតាមអនឡាញ ដែលសមត្ថកិច្ចឃាត់ខ្លួន បានកើនដល់ជិត ៥ ០០០នាក់ ចាប់ពីខែមិថុនា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។

លោកនេតាន់យ៉ាហ៊ូ ស្នើសុំការលើកលែងទោសពីលោក​​ប្រធានាធិបតីអ៊ីស្រាអែល​​ ក្នុងសំណុំរឿងពុករលួយ

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បិន​ចាមីន នេតាន់យ៉ាហ៊ូ ដែល​ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុករលួ

លោកនេតាន់យ៉ាហ៊ូ ស្នើសុំការលើកលែងទោសពីលោក​​ប្រធានាធិបតីអ៊ីស្រាអែល​​ ក្នុងសំណុំរឿងពុករលួយ

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បិន​ចាមីន នេតាន់យ៉ាហ៊ូ ដែល​ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយ​ ច្រើនករណីនោះ បាន​ស្នើ​សុំ​ការលើកលែងទោស ពី​​​លោកប្រធានាធិបតីអ៊ីស្រាអែល។ លោកប្រធានាធិបតី​អ៊ីស្រាអែល បាន​ឆ្លើយ​តបមកវិញថា លោកនឹងពិចារណាលើសំណើនេះ តែថាលោកនឹងទុក​ផលប្រយោជន៍ជាតិអ៊ីស្រាអែលជាអាទិភាព​។

ថៃ សម្រេច​បញ្ជូន​សកម្មជនសិទ្ធិមនុស្ស​​​វៀតណាម​ដែល​សុំសិទ្ធិជ្រកកោន ទៅស្រុកកំណើតវិញ

នៅប្រទេសថៃ សាលាឧទ្ធរណ៍​បាន​​​ច្រានចោលសំណើ​សុំ​សិទ្ធិ​ជ្រកកោន​ចំពោះ​សកម្មជនសិទ្ធិមនុស្សវ

ថៃ សម្រេច​បញ្ជូន​សកម្មជនសិទ្ធិមនុស្ស​​​វៀតណាម​ដែល​សុំសិទ្ធិជ្រកកោន ទៅស្រុកកំណើតវិញ

នៅប្រទេសថៃ សាលាឧទ្ធរណ៍​បាន​​​ច្រានចោលសំណើ​សុំ​សិទ្ធិ​ជ្រកកោន​ចំពោះ​សកម្មជនសិទ្ធិមនុស្សវៀតណាមម្នាក់ និងចេញដីកា​សម្រេច​បញ្ចូល​រូប​គេ​ទៅស្រុក​កំណើត​វិញ។​ ​មេធាវីការពារ​ក្តី​ឲ្យ​បុរស​វៀតណាម​នេះ និង ​សង្គមស៊ីវិល​សិទ្ធិមនុស្ស​ថៃ រួម​ទាំង​​អង្គការសហប្រជាជាតិ​ បា​នសម្តែង​ក្តីបារម្ភជាខ្លាំង​ និង​ដាស់តឿនម្តងហើយម្តងទៀត​ ថា ប្រសិន​បើថៃបញ្ជូន​សកម្មជនសិទ្ធិមនុស្សវៀតណាមម្នាក់នេះ​​ទៅ​​​វៀតណាមមែន​ រូបគេ​ច្បាស់​ជា​នឹង​ទទួល​ទារុណកម្ម ឬ​អាច​​គ្រោះថ្នាក់​ដល់អាយុជីវិត​​។​  

កម្ពុជា និងនូវែលសេឡង់ប្តេជ្ញារឹតចំណងទ្វេភាគី និងមិត្តភាពល្អប្រសើរ

ក្រសួងការបរទេសកម្ពុជាតាមរយៈ លោក ប្រាក់ សុខុន កាលពីចុងសប្តាហ៍កន្លងទៅបានជួបជាមួយរដ្ឋមន្ត្រី

កម្ពុជា និងនូវែលសេឡង់ប្តេជ្ញារឹតចំណងទ្វេភាគី និងមិត្តភាពល្អប្រសើរ

ក្រសួងការបរទេសកម្ពុជាតាមរយៈ លោក ប្រាក់ សុខុន កាលពីចុងសប្តាហ៍កន្លងទៅបានជួបជាមួយរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ ដើម្បីរឹតចំណងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ ក្នុងជំនួបដដែលនេះ ប្រមុខការទូតនៃប្រទេសទាំង ២បានប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា សេដ្ឋកិច្ច និងទេសចរណ៍។

តើការអនុគ្រោះលើអាករបន្ថែមលើមុខទំនិញអាហារមូលដ្ឋានមានសារសំខាន់យ៉ាងណា?

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសថ្មីមួយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយបន្តអន

តើការអនុគ្រោះលើអាករបន្ថែមលើមុខទំនិញអាហារមូលដ្ឋានមានសារសំខាន់យ៉ាងណា?

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសថ្មីមួយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយបន្តអនុគ្រោះអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរហូតដល់ដំណាច់ឆ្នាំ២០២៨។ អាហារជាមូលដ្ឋានសំដៅដល់មុខទំនិញផលិតក្នុងស្រុកមួយចំនួន ដូចជាសាច់សត្វចិញ្ចឹម ស៊ុតសត្វចិញ្ចឹម ត្រីទឹកសាប ឬទឹកប្រៃគ្រប់ប្រភេទ រួមទាំងបង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទ ស្ករ អំបិល ទឹកត្រី ឬទឹកស៊ីអ៊ីវជាដើម។ អ្នកពាក់ព័ន្ធក្នុងការផលិត និងប្រើប្រាស់មុខទំនិញ ដែលផលិតក្នុងស្រុកបានសម្តែងនូវការសាទរ តែអ្នកខ្លះក៏គាំទ្រឲ្យរដ្ឋពិចារណាផងដែរពី ពន្ធចំពោះសហគ្រាសធំៗ។

ជនរងគ្រោះស្លាប់និងរបួសព្រោះគ្រាប់មីន កើនឡើងខ្លាំងក្នុងពិភពលោក

ក្នុងពិភពលោកសព្វថ្ងៃ ជម្លោះប្រដាប់អាវុធរីកដុះដាលច្រើន ដែលបណ្តាលឲ្យការប្រើប្រាស់គ្រាប់មី

ជនរងគ្រោះស្លាប់និងរបួសព្រោះគ្រាប់មីន កើនឡើងខ្លាំងក្នុងពិភពលោក

ក្នុងពិភពលោកសព្វថ្ងៃ ជម្លោះប្រដាប់អាវុធរីកដុះដាលច្រើន ដែលបណ្តាលឲ្យការប្រើប្រាស់គ្រាប់មីនក៏កើនឡើង ហើយជនរងគ្រោះធ្លាក់ខ្លួនស្លាប់និងរបួស ក៏មានច្រើនសន្ធឹកសន្ធាប់។ គ្រាន់តែក្នុងឆ្នាំ២០២៤ ជនរងគ្រោះព្រោះគ្រាប់មីន មានចំនួនដល់ទៅ ជាង ៦ ២៧០នាក់ នៅក្នុងប្រទេស ជាង ៥០។ នេះបើតាម អង្គការអន្តរជាតិប្រយុទ្ធប្រឆាំងគ្រាប់មីន (ICBL) ដោយបានទម្លាក់កំហុសមួយផ្នែកទៅលើការកាត់បន្ថយជំនួយហិរញ្ញវត្ថុអន្តរជាតិ ក្នុងគម្រោងដោះមីន។  

លោកហ្សេឡេនស្គីមក​ជួប​លោក​ម៉ាក្រុង ខណៈលោក​ត្រាំ​អះអាងថាមានសង្ឃឹម​សម្រេច​កិច្ចព្រមព្រៀង​សន្តិភាព

ការចរចាស្តីពីផែនការសន្តិភាពនៅអ៊ុយក្រែន កំពុងតែប្រព្រឹត្តិទៅយ៉ាងសកម្ម។ នៅ​ថ្ងៃអាទិត្យទី​

លោកហ្សេឡេនស្គីមក​ជួប​លោក​ម៉ាក្រុង ខណៈលោក​ត្រាំ​អះអាងថាមានសង្ឃឹម​សម្រេច​កិច្ចព្រមព្រៀង​សន្តិភាព

ការចរចាស្តីពីផែនការសន្តិភាពនៅអ៊ុយក្រែន កំពុងតែប្រព្រឹត្តិទៅយ៉ាងសកម្ម។ នៅ​ថ្ងៃអាទិត្យទី​​៣០​វិច្ឆិកា​​ ក្រុមចរចាអ៊ុយក្រែនបានទៅជួបប្រជុំជាមួយ​ក្រុមចរចា​អាមេរិក​​។ លោកដូណាល់ ត្រាំ​ បានអះអាងថា លោក​មានក្តី​សង្ឃឹមច្រើន ថាផែនការសន្តិភាព​របស់​លោក​ នឹងអាចឈានទៅ​សម្រេចជោគជ័យក្នុងពេលឆាប់ៗ។ នៅថ្ងៃចន្ទនេះ លោក​ហ្សេឡេនស្គី បានធ្វើដំណើរមកជួប​លោក​ម៉ាក្រុង នៅទីក្រុង​ប៉ារីស ដើម្បីនិយាយអំពី​ចំណុចលម្អិតនៃ​ផែនការសន្តិភាពនេះ​។

ប្រាក់ចំណូលក៏តិច បំណុលក៏មាន ពលករត្រូវការប្រព័ន្ធគាំពារសង្គមមួយរឹងមាំ

ចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ពលករខ្មែរជាង៩សែននាក់ បានបង្ខំចិត្តនាំគ្នាចាកចេញពីកា

ប្រាក់ចំណូលក៏តិច បំណុលក៏មាន ពលករត្រូវការប្រព័ន្ធគាំពារសង្គមមួយរឹងមាំ

ចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ពលករខ្មែរជាង៩សែននាក់ បានបង្ខំចិត្តនាំគ្នាចាកចេញពីការងារក្នុងប្រទេសថៃ ក្រោមហេតុផល រក្សាសុវត្ថិភាពផ្ទាល់ខ្លួន។ ពលករខ្មែរត្រឡប់មកប្រទេសកំណើតវិញក្នុង​ចំនួន​ដ៏ច្រើន​បែបនេះ ត្រូវគេមើលឃើញថា កំពុងធ្វើឱ្យសេដ្ឋកិច្ចជនបទ ទីផ្សារការងារ និងប្រព័ន្ធសុវត្ថិភាពសង្គម រងសម្ពាធគួរឲ្យព្រួយបារម្ភ។ ពលករមួយចំនួនកំពុងប្រឈមនឹងវិបត្តិបំណុលធនាគារ និងខ្វះការងារធ្វើជាដើម។ ឆ្លើយតបនឹងកង្វល់របស់ពលករ ភាគីក្រសួងការងារ និងសមាគមមីក្រូហិរញ្ញវត្ថុ បានខ្នះខ្នែងរក​ដំណោះស្រាយ​មួយចំនួន ដែល​អាច​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ពួកគេ៕

ក្រុមបញ្ញវន្តកម្ពុជារកជំនួយពីកាកបាទក្រហមអន្តរជាតិ ដើម្បីការដោះលែងយោធាខ្មែរទាំង១៨នាក់

ការបន្តឃុំខ្លួនទាហានខ្មែរ ១៨នាក់ ដោយប្រទេសថៃ ជាការរំលោភមាត្រា ១១៨នៃអនុសញ្ញា ក្រុងហ្ស៉ឺណែវ

ក្រុមបញ្ញវន្តកម្ពុជារកជំនួយពីកាកបាទក្រហមអន្តរជាតិ ដើម្បីការដោះលែងយោធាខ្មែរទាំង១៨នាក់

ការបន្តឃុំខ្លួនទាហានខ្មែរ ១៨នាក់ ដោយប្រទេសថៃ ជាការរំលោភមាត្រា ១១៨នៃអនុសញ្ញា ក្រុងហ្ស៉ឺណែវ លើកទី៣ នាឆ្នាំ១៩៤៩។ នេះជាការលើកឡើងរបស់សហគមន៍បញ្ញវន្តខ្មែរ នៅក្នុងលិខិតមួយច្បាប់ ចុះថ្ងៃទី ១ធ្នូ និងផ្ញើជូនគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំទីក្រុងបាងកក ប្រទេសថៃ។ សហគមន៍បញ្ញវន្តខ្មែរដែលមានលោក មូន ពេជ្រ ជាតំណាង ក៏បានស្នើឲ្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបន្តឃ្លាំមើលស្ថានភាពរបស់ទាហានកម្ពុជាទាំង ១៨នាក់នោះ។  

បាងកកថានឹងស្នើឲ្យមានបេសកកម្មស្វែងរកការពិត ពាក់ព័ន្ធរឿងផ្ទុះមីនតាមព្រំដែន

រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក្តិ ផួងកេតកែវបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនថា រដ្ឋាភ

បាងកកថានឹងស្នើឲ្យមានបេសកកម្មស្វែងរកការពិត ពាក់ព័ន្ធរឿងផ្ទុះមីនតាមព្រំដែន

រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក្តិ ផួងកេតកែវបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនថា រដ្ឋាភិបាលលោកនឹងអំពាវនាវឲ្យមានបេកកម្មស្វែងរកការពិតជាលើកដំបូង នៅក្រោមសន្ធិសញ្ញាអន្តរជាតិ ដែលគ្របដណ្តប់លើការប្រើប្រាស់គ្រាប់ផ្ទុះ។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ សារព័ត៌មានជប៉ុន NIKKEI Asia ប្រមុខការទូតថៃរូបនេះអះអាងថា រដ្ឋាភិបាលទីក្រុងបាងកកនឹងមានជំហរតឹងរ៉ឹងក្នុងសំណុំរឿងមីន ជាមួយកម្ពុជា បើទោះបីជាការធ្វើយ៉ាងដូច្នេះនឹងបង្កផលប៉ះពាល់បន្ថែមទៀតដល់ទំនាក់ទំនងរបស់ថៃជាមួយសហរដ្ឋអាមេរិកក្តី។

ADB អនុ​ម័ត​កម្ម​វិធី​វិនិយោគ ៧៦៣​លាន​​ដុល្លា​រ ក្នុងវិស័យ​​ទឹក​ស្អាត និង​សន្តិសុខទឹកនៅ​កម្ពុជា

ធនា​គារ​អភិ​វឌ្ឍ​អាស៊ី​ ហៅ​កាត់​ថា​ ADB នៅថ្ងៃ​ទី​១​ ខែ​ធ្នូ​ ឆ្នាំ២០២៥​ បាន​អនុ​ម័ត​កម្ម​វិ

ADB អនុ​ម័ត​កម្ម​វិធី​វិនិយោគ ៧៦៣​លាន​​ដុល្លា​រ ក្នុងវិស័យ​​ទឹក​ស្អាត និង​សន្តិសុខទឹកនៅ​កម្ពុជា

ធនា​គារ​អភិ​វឌ្ឍ​អាស៊ី​ ហៅ​កាត់​ថា​ ADB នៅថ្ងៃ​ទី​១​ ខែ​ធ្នូ​ ឆ្នាំ២០២៥​ បាន​អនុ​ម័ត​កម្ម​វិធី​វិនិយោគ​ប្រមាណ​ជាង​ ៧៦០​លាន​ដុល្លា​រ​អាមេរិក​ ដើម្បីគាំ​ទ្រ​ដល់​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ ​ពង្រឹង​សន្តិ​សុខ​ទឹក​ ព្រមទាំង​លើក​កម្ពស់​ភាព​ធន់ និងភាព​សម​ស្រប​សម្រាប់​ការ​រស់​នៅក្នុង​ទីក្រុង​​របស់​កម្ពុជា​។​ តាម​ ADB កម្ម​វិធី​នេះ​ផ្តល់​អាទិភាពការ​គ្រប​ដណ្តប់​​ដោយ​បរិយាប័ន្ន​នៃការ​ទទួល​បាន​ទឹក​ និង​សេវា​ទីក្រុងពិសេស​​ដល់គ្រួសារ​ក្រីក្រ​។​

អគ្គីភ័យនៅហុងកុង ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យ៨នាក់

នៅហុងកុង ចំនួនមនុស្សស្លាប់ក្នុងគ្រោះអគ្គីភ័យដែលបានលេបត្របាក់៨អគារខ្ពស់ៗ បានកើនឡើងដល់ ១៤៦

អគ្គីភ័យនៅហុងកុង ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យ៨នាក់

នៅហុងកុង ចំនួនមនុស្សស្លាប់ក្នុងគ្រោះអគ្គីភ័យដែលបានលេបត្របាក់៨អគារខ្ពស់ៗ បានកើនឡើងដល់ ១៤៦នាក់ និងនៅមានមនុស្សប្រមាណ ១០០នាក់ទៀត បានបាត់ខ្លួននៅឡើយ។ អាជ្ញាធរហុងកុងបានបញ្ជាក់ថានៅថ្ងៃសុក្រ ទី២៩ វិច្ឆិកា ថាបានឃាត់ខ្លួនជនសង្ស័យ ៨នាក់ ពីបទពុករលួយនាំឲ្យមានគ្រោះអគ្គីភ័យ។

លោកត្រាំប្រកាស​​បិទខ្ទប់​​​ដែន​អាកាស​វ៉េណេស៊ុយអេឡា ដែល​តប​វិញ​ដោយ​ការ​ធ្វើ​សមយុទ្ធ

បើ​ទោះ​បី​ជា​បាន​ជជែក​គ្នា​ កាលពីសប្តាហ៍​មុន​ក៏​ដោយ ក៏​ទំនាក់ទំនង​អាមេរិក​វ៉េណេស៊ុយអេឡា

លោកត្រាំប្រកាស​​បិទខ្ទប់​​​ដែន​អាកាស​វ៉េណេស៊ុយអេឡា ដែល​តប​វិញ​ដោយ​ការ​ធ្វើ​សមយុទ្ធ

បើ​ទោះ​បី​ជា​បាន​ជជែក​គ្នា​ កាលពីសប្តាហ៍​មុន​ក៏​ដោយ ក៏​ទំនាក់ទំនង​អាមេរិក​វ៉េណេស៊ុយអេឡា​នៅ​តែ​មិន​បាន​ប្រសើរ​ឡើង​ដែរ។ លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ​ បាន​ប្រកាស​ព្រមាន​នៅ​ល្ងាច​ថ្ងៃសៅរ៍ទី ២៩​វិច្ឆិកា ថា ដែន​អាកាស​នៅ​លើ​ប្រទេស​​វ៉េណេស៊ុយអេឡា និង​ផ្ទៃ​មេឃ​ជិត​វ៉េណេស៊ុយអេឡា ត្រូវ​បាន​ចាត់​ទុក​ “បិទ” ​ទាំង​ស្រុង។ ជា​ចម្លើយ​តប​នឹង​ពាក្យ​ព្រមាន​បែប​អាណានិគម ​វ៉េណេស៊ុយអេឡា បាន​បើក​ធ្វើ​សមយុទ្ធ​ភ្លាម។

ស្លាប់យ៉ាងហោចណាស់១៥៩នាក់ និងបាត់ខ្លួនជាង២០០នាក់ នៅស្រីលង្កា ដោយគ្រោះទឹកជំនន់

ក្រោយព្យុះសង្ឃរាបានបោកសង្រ្គុបនៅភាគកណ្តាលប្រទេសស្រីលង្កា ភ្លៀងធំនិងជំនន់ទឹកភ្លៀងបានជន់ល

ស្លាប់យ៉ាងហោចណាស់១៥៩នាក់ និងបាត់ខ្លួនជាង២០០នាក់ នៅស្រីលង្កា ដោយគ្រោះទឹកជំនន់

ក្រោយព្យុះសង្ឃរាបានបោកសង្រ្គុបនៅភាគកណ្តាលប្រទេសស្រីលង្កា ភ្លៀងធំនិងជំនន់ទឹកភ្លៀងបានជន់លិចផ្ទះសម្បែងជាង ២ម៉ឺនខ្នង នៅទីក្រុងកូឡុំបូ។ គិតមកត្រឹមថ្ងៃអាទិត្យ ទី៣០ វិច្ឆិកា មានមនុស្សស្លាប់យ៉ាងហោចណាស់ ១៥៩នាក់ និងបាត់ខ្លួនជាង ២០០នាក់ ដោយគ្រោះមហន្តរាយទឹកជំនន់ដ៏កំណាចនេះ។  

ការផ្សាយប្រចាំថ្ងៃអាទិត្យទី​៣០ ខែ វិច្ឆិកា ឆ្នាំ ​២០២៥

ការផ្សាយប្រចាំថ្ងៃអាទិត្យទី​៣០ ខែ វិច្ឆិកា ឆ្នាំ ​២០២៥ ដោយ សាំ ឧត្តម

ការផ្សាយប្រចាំថ្ងៃអាទិត្យទី​៣០ ខែ វិច្ឆិកា ឆ្នាំ ​២០២៥

ការផ្សាយប្រចាំថ្ងៃអាទិត្យទី​៣០ ខែ វិច្ឆិកា ឆ្នាំ ​២០២៥ ដោយ សាំ ឧត្តម

ថៃកំពុងរុញឲ្យកម្ពុជាប្រឈមមុខទល់ចិន ក្នុងករណីជនជាតិចិនជាន់មីននៅព្រំដែនខ្មែរ-ថៃ?

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ថៃអះអាងថា មានបុរសជនជាតិចិនម្នាក់ បានជាន់មីននៅពេលបុរសរូបន

ថៃកំពុងរុញឲ្យកម្ពុជាប្រឈមមុខទល់ចិន ក្នុងករណីជនជាតិចិនជាន់មីននៅព្រំដែនខ្មែរ-ថៃ?

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ថៃអះអាងថា មានបុរសជនជាតិចិនម្នាក់ បានជាន់មីននៅពេលបុរសរូបនោះគេចចេញពីបណ្តាញឆបោកអនឡាញនៅកម្ពុជា ហើយប៉ុនប៉ងឆ្លងចូលទឹកដីថៃ។ នេះមិនមែនជារឿងថ្មីទេ ព្រោះភាគី​ថៃតែងតែអះអាងថាកន្លងមក មានករណីផ្ទុះមីនរបួសទាហានថៃជាបន្តបន្ទាប់។ ប៉ុន្តែករណីផ្ទុះមីនជាថ្មីទៀត ដែលថៃអះអាងថា ជនរងគ្រោះ គឺជាជនជាតិចិននោះ ទើបជារឿងថ្មីចុងក្រោយ​បំផុត។ តើនេះជា​យុទ្ធសាស្ត្ររបស់ភាគីថៃ ដើម្បីទាញឲ្យចិនមកប្រឈមមុខ​ជាមួយកម្ពុជាក្នុងបញ្ហាមីនឬយ៉ាងណា?

សាលាដំបូងភ្នំពេញប្រកាសចាត់ការសំណុំរឿងជាង៣០ ពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាស

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែវិច្ឆិកា បានប្រកាសពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹង

សាលាដំបូងភ្នំពេញប្រកាសចាត់ការសំណុំរឿងជាង៣០ ពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាស

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែវិច្ឆិកា បានប្រកាសពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាសរបស់អតីតឧកញ៉ា ហ៊ី គឹមហុង។ សំណុំរឿងដែលតុលាការប្រកាសចាត់ការនាពេលនេះ គឺមានចំនួនយ៉ាងហោចណាស់៣៦សំណុំរឿង ដោយភាគច្រើនជាសំណុំរឿងព្រហ្មទណ្ឌដែលមានចំនួនសរុប២៨សំណុំរឿង និងសំណុំរឿងរដ្ឋប្បវេណីមានចំនួន៨សំណុំរឿង។

មន្ត្រីជំនាញថាការបោះបង្គោលព្រំដែនផ្តើមចេញពីការស្រាវជ្រាវ និងផ្អែកតាមឯកសារផ្លូវការ

បន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់របស់ក្រុមជំទាស់នៅក្រៅប្រទេសចំពោះការបោះបង្គោលព្រំដែនល

មន្ត្រីជំនាញថាការបោះបង្គោលព្រំដែនផ្តើមចេញពីការស្រាវជ្រាវ និងផ្អែកតាមឯកសារផ្លូវការ

បន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់របស់ក្រុមជំទាស់នៅក្រៅប្រទេសចំពោះការបោះបង្គោលព្រំដែនលើកំណាត់ព្រំដែនខ្មែរ-ថៃក្នុងខេត្តបន្ទាយមានជ័យ​ និងបាត់ដំបង ក្រុមមន្ត្រីជំនាញកិច្ចការព្រំដែនបានចេញបកស្រាយថា រាល់កិច្ចការដែលបានធ្វើឡើងកន្លងមក រហូតដល់ពេលបច្ចុប្បន្នជាកិច្ចការដែលធ្វើឡើងដោយមានការស្រាវជ្រាវត្រឹមត្រូវ និងពឹងផ្អែកលើឯកសារពាក់ព័ន្ធផ្លូវការនានា ដូចយ៉ាងឯកសារកំណត់​ហេតុដែលបន្សល់ទុកពីសម័យបារាំងគ្រប់គ្រងកម្ពុជា។ លោក ស្រ៊ឺ បូរ៉ា អគ្គនាយកបច្ចេកទេសកិច្ចការព្រំដែន បានអះអាងពីភាពចម្រើនទៅមុខនៃការបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលលេខ ៤២ ដល់ ៤៧ ដែលបោះបាន១១បង្គោល និងចន្លោះ ៥២ ដល់៥៩ ដែលបោះបាន១៦៦បង្គោល។ ជាបង្គោលព្រំដែន នៅត្រង់ភូមិសាស្ត្រស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ដែលនៅជាប់ខេត្តស្រះកែវប្រទេសថៃ និងត្រង់ភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបងដែលនៅជាប់ខេត្តចាន់បុរីរបស់ថៃ។ លោកថា ដំណើរការបោះបង្គោលព្រំដែននេះមិនមែនជាកិច្ចការតក់ក្រហល់ទេ តែជាការធ្វើឡើងទៅតាមដំណាក់កាលដោយមានការឯកភាពពីភាគីថៃ៕

តំណាងកម្ពុជានៅUN ថារបាយការណ៍អ្នករាយការណ៍ពិសេសមិនផ្តោតចំលើបញ្ហាសិទ្ធិមនុស្សក្នុងជម្លោះខ្មែរ-ថៃ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុ

តំណាងកម្ពុជានៅUN ថារបាយការណ៍អ្នករាយការណ៍ពិសេសមិនផ្តោតចំលើបញ្ហាសិទ្ធិមនុស្សក្នុងជម្លោះខ្មែរ-ថៃ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ នៅថ្ងៃទី២៩វិចិ្ឆកា បានចេញមកឆ្លើយឆ្លងនឹងរបាយការណ៍របស់អ្នករាយការណ៍ពិសេសលោក វីទីត មុនតាប៊ន។ ក្នុងសេចក្តីឆ្លើយតប តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ បានកត់សម្គាល់ថា លោក វីទីត មុនតាប៊ន មិនបាននិយាយផ្តោតសំខាន់លើបញ្ហាសិទ្ធិមនុស្សដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ តាមបណ្តោយព្រំដែនប្រទេសទាំងពីរ។

ក្រសួងការពារជាតិថា បុរសចិនបានជាន់មីនផ្ទុះក្នុងតំបន់ចម្ការមីនកម្ពុជាសល់ពីសម័យសង្រ្គាម

នៅព្រឹកថ្ងៃអាទិត្យទី៣០ខែវិច្ឆិកានេះ ក្រសួងការពារជាតិកម្ពុជា បានចេញមកបញ្ជាក់អំពីហេតុការណ

ក្រសួងការពារជាតិថា បុរសចិនបានជាន់មីនផ្ទុះក្នុងតំបន់ចម្ការមីនកម្ពុជាសល់ពីសម័យសង្រ្គាម

នៅព្រឹកថ្ងៃអាទិត្យទី៣០ខែវិច្ឆិកានេះ ក្រសួងការពារជាតិកម្ពុជា បានចេញមកបញ្ជាក់អំពីហេតុការណ៍ដែលបុរសជនជាតិចិនម្នាក់ បានជាន់នៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ភាគីថៃបានចោទប្រកាន់ថា មីនដែលជនជាតិចិនបានជាន់នោះ ជាមីនថ្មីដែលដាក់ដោយភាគីកម្ពុជា។ ក៏ប៉ុន្តែក្រសួងការពារជាតិកម្ពុជា បានបដិសេធចោលការចោទប្រកាន់នេះ ដោយអះអាងវិញថា ឧបទ្ទវហេតុជនជាតិចិនជាន់មីន គឺកើតឡើងនៅក្នុងតំបន់ចម្ការមីនកម្ពុជា ដែលជាគ្រាប់មីនសេសសល់ពីសម័យសង្រ្គាម។

Get more results via ClueGoal